-
រាជរដ្ឋាភិបាលកម្ពុជា ចាប់ផ្តើមបើកផ្តល់សាច់ប្រាក់ឧបត្ថម្ភ ក្រោមកម្មវិធីជំនួយសង្គមជាសាច់ប្រាក់ក្រោយពេលបិទខ្ទប់ក្នុងព្រឹត្តិការណ៍ ២០ កុម្ភៈ ២០២១

ភ្នំពេញ៖ រាជរដ្ឋាភិបាល ចាប់ផ្តើមបើកផ្តល់សាច់ប្រាក់ឧបត្ថម្ភ ក្រោម«កម្មវិធីជំនួយសង្គមជាសាច់ប្រាក់ក្រោយពេលបិទខ្ទប់ សម្រាប់ប្រជាពលរដ្ឋ និងគ្រួសារប្រជាពលរដ្ឋមានការលំបាកផ្នែកជីវភាព ប្រជាពលរដ្ឋ និងគ្រួសារប្រជាពលរដ្ឋដែលមានអ្នកឆ្លងជំងឺកូវីដ-១៩ និងមានការលំបាកផ្នែកជីវភាព និងគ្រួសារប្រជាពលរដ្ឋដែលមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ ២០ កុម្ភៈ ២០២១”៕
-
សម្ដេចវិបុលសេនាភក្តី សាយ ឈុំ អញ្ជើញចុះពិនិត្យសមិទ្ធិផលនានា និងសួរសុខទក្ខបងប្អូនប្រជាពលរដ្ឋនៅស្រុកកំណើតរបស់សម្តេច

ខេត្តកំពង់ចាម÷ សមិទ្ធផលនានា ដែលជាចំណងដៃដ៏ថ្លៃថ្លារបស់សម្ដេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា រួមនឹងរាជរដ្ឋាភិបាលកម្ពុជា រួមមាន÷ ផ្លូវបេតុង, សាលាឆទាន, ,ទំនប់បង្ហៀរ, និងលូប្រអប់ ជាច្រើនកន្លែង បានលេចវត្តមាននៅលើទឹកដីកោះប៉ែន និងកោះសូទិន ខេត្តកំពង់ចាម។ លោក អ៊ឹង វិសុទ្ធ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តកំពង់ចាមបានឲ្យដឹងថា នៅព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម មន្ទីរ-ស្ថាប័នជុំវិញខេត្ត និងអាជ្ញាធមូលដ្ឋាន បានចូលរួមអមដំណើរ សម្ដេចវិបុលសេនាភកកតី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងដំណើរអញ្ជើញចុះពិនិត្យមើលហេដ្ឋារចនាសម្ព័ន្ធនានា ដែលជាចំណងដៃដ៏ថ្លៃថ្លារបស់សម្តេច និងរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងអភិវឌ្ឍជនបទ ស្ថិតនៅក្នុងឃុំកោះមិត្ត ស្រុកកំពង់សៀម និងឃុំកោះសូទិន ស្រុកកោះសូទិន រួមមាន÷ សាលាឆទាន , ផ្លូវបេតុង ,ទំនប់បង្ហៀរ , លូប្រអប់។ល។ ដែលគិតមកដល់ពេលនេះសំណង់ខាងលើសម្រេចការសាងសង់បាន១០០ ភាគរយហើយ។ លោក ប្រធានមន្ទីរអភិវឌ្ឍជនបទ…
-
អគ្គរដ្ឋទូតហ្វីលីពីនថ្មី ថ្លែងអំណរគុណរាជរដ្ឋាភិបាលកម្ពុជា ដែលបានចាក់វ៉ាក់សាំងជូនពលរដ្ឋហ្វីលីពីនកំពុងបំរើការងារនៅកម្ពុជា

នាល្ងាចថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១ ឯ ឧ ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអនុញ្ញាតិអោយលោកជំទាវ Marie Amelita C.Aquino អគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋហ្វីលីពីនថ្មី ប្រចាំព្រះរាជាណាចក្រកម្ពុជាចូលជួបសម្តែងការគួរសម នៅទីស្តីការក្រសួងទេសចរណ៍ ។ ថ្លែងនៅក្នុងជំនួប ឯ ឧ ថោង ខុន បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ក្នុងការគ្រប់គ្រងជំងឺកូវីត-១៩ ក៏ដូចជាដោះស្រាយផលប៉ះពាល់អ្នកបំរើការងារលើវិស័យទេសចរណ៍ជាដើម ។ ឯ ឧ រដ្ឋមន្រ្តី បានបន្ថែមទៀតថា ជាទិសដៅបន្តរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងទេសចរណ៍ កំពុងតែអនុវត្តិនូវផែនការស្តារវិស័យទេសចរណ៍អំឡុងពេល និងក្រោយវិបត្តិកូវីត-១៩ បន្ទាប់ពីមានការអនុម័ត និងឯកភាពពីរាជរដ្ឋាភិបាលរួចហើយ ។ ឯ ឧ បានបញ្ជាក់បន្ថែមថា ក្នុងវិបត្តិកូវីត-១៩នេះ ក្រសួងទេសចរណ៍បានដាក់ចេញ២ចំនុចសំខាន់ ទី១-ជំរុញទេសចរក្នុងស្រុកអោយមានសកម្មភាព តែត្រូវគោរពវិធានការសុវត្តិភាពកូវីត-១៩ ៣កុំ៣ការពារ ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល ។ ចំនុចទី២ ជំរុញទទួលភ្ញៀវទេសចរណ៍អន្តរជាតិសហការជាមួយក្រសួងសុខាភិបាល ដោយជំហានទី១ បង្កើតនូវកញ្ចប់ភ្ញៀវទេសចរណ៍ចាក់វ៉ាក់សាំងរួច ។ ជំហានទី២ ទទួលភ្ញៀវទេសចរណ៍ដែលចាក់វ៉ាក់សាំងហើយ…
-
ខេត្តកំពង់ចាម រកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ១៨នាក់ទៀត

សេចក្តីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តកំពង់ចាម ស្តីពីករណីរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ១៨នាក់ ក្នុងនោះ ស្រុកកំពង់សៀម ០១នាក់, ស្រុកព្រៃឈរ ០១នាក់, ស្រុកជើងព្រៃ ០៧នាក់, ស្រុកកងមាស០១នាក់, ស្រុកស្រីសន្ធរ ០៣នាក់, ស្រុកបាធាយ ០៤នាក់ មកពីខេត្តកំពង់ធំ ០១នាក់ និងករណីជាសះស្បើយ ចំនួន ២៥នាក់ ក្នុងថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១។
-
អាជ្ញាធរខេត្តឧត្តរមានជ័យ និងឯកអគ្គរាជទូតថៃ សន្យាពង្រីកទំហំសក្ដានុពលពាណិជ្ជកម្ម នៅតាមច្រកទ្វារអន្តរជាតិព្រំដែន នៃពលរដ្ឋប្រទេសទាំងពីរ

ខេត្តឧត្តរមានជ័យ ៖ ក្នុងជុំនួបពិភាក្សាការងារ និងការអញ្ជើញចុះពិនិត្យ ពីស្ថានភាពច្រកទ្វារអន្តរជាតិអូរស្មាច់ និងច្រកជប់គគីរ នៃព្រំដែនប្រទេសទាំងពីរ កាលពីថ្ងៃទី៨មិថុនាឆ្នាំ២០២១ អភិបាលខេត្តឧត្តរមានជ័យ ឯកឧត្តម ប៉ែន កុសល្យ និងឯកអគ្គរាជទូតថៃ ប្រចាំកម្ពុជា និងជាទីប្រឹក្សារដ្ឋមន្ត្រីពាណិជ្ជកម្មថៃ លោក ជិរ៉ាវុឍិ សុវណ្ណអាត បានសន្យាពង្រីកទំហំសក្ដានុពលពាណិជ្ជកម្ម នៅតាមច្រកទ្វារអន្តរជាតិព្រំដែន ដើម្បីជំរុញការលើកកម្ពស់វិស័យឯកជន រវាងវិនិយោគិននៃពលរដ្ឋប្រទេសទាំងពីរ ក្នុងបរិបថនៃការរីករាលដាលជំងឺកូវីដ១៩នេះ ។ ឯកឧត្តម ប៉ែន កុសល្យ បានថ្លែងថា កិច្ចទំនាក់ទំនងនេះ គឺមានគោលបំណងជួយគាំទ្រ និងការបន្ធូរបន្ថយបន្ទុករបស់រដ្ឋបាលខេត្ត ក្នុងការមើលថែទាំពលករចំណាកស្រុក ដែលបានវិលត្រឡប់មកពីប្រទេសថៃ ក្នុងកំឡុងពេលការរីករាលដាល នៃជំងឺកូវីដ១៩ លើសពីនេះទៀត គឺដើម្បីការជួយសម្រួលបន្ទុកដល់ពលករចំណាកស្រុកដោយផ្ទាល់ គ្រាដែលភាគីថៃបានចាត់ទុក ជាចំណែកមួយដ៏សំខាន់ នៅក្នុងការជំរុញសកម្មភាពសេដ្ឋកិច្ច រវាងកម្ពុជា ថៃ ។ លោក ប៉ែក កុសល្យ បានបញ្ជាក់ថា អាជ្ញាធរខេត្តឧត្តរមានជ័យ បានបើកច្រកជប់គគីររួចមកហើយ នៅតែខាងភាគីថៃប៉ុណ្ណោះ បច្ចុប្បន្នប្រសិនបើខាងភាគីថៃ បើកឲ្យដំណើរការឡើងវិញ នោះការដោះដូរមុខទំនិញ និងការដឹកជញ្ជូនកសិផលនានា ទៅកាន់ទីផ្សារ…
-
មាតិកាផ្សាយផ្ទាល់ព័ត៌មានថ្ងៃត្រង់ សំរាប់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១

មាតិកាព័ត៌មានថ្ងៃត្រង់ សំរាប់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១ *ផ្សាយផ្ទាល់ថ្ងៃចន្ទ ដល់ ថ្ងៃសៅរ៍ វេលាម៉ោង ១២.៣០នាទី ដល់ ១៣.៣០នាទី លើកញ្ចក់ទូរទស្សន៍អប្សរា និងផេកហ្វេកប៊ុក AMS Central ១. ដំណក់ប្រេងដំបូងដែលកម្ពុជាទទួល គឺជាសមិទ្ធផលប្រវត្តិសាស្ត្រ និងជានិមិត្តរូបនៃភាពជោគជ័យរបស់កម្ពុជាទាំងមូល (អានផ្ទាល់)២. កម្ពុជាបន្តរកឃើញអ្នកឆ្លងថ្មី ៧២៩ នាក់ទៀត ជាសះស្បើយ ៣៩៨ នាក់ និងស្លាប់ ១១ នាក់ (អានផ្ទាល់)៣. ចំនួនអ្នកចាក់វ៉ាក់សាំង ទូទាំងប្រទេសមានចំនួនជាង ២លាន ៧៧ម៉ឺននាក់ គិតត្រឹម ថ្ងៃទី០៨ ខែមិថុនា (អានផ្ទាល់)៤. សេចក្តីបំភ្លឺរបស់រដ្ឋបាលខេត្តកំពត ពាក់ព័ន្ធការស្លាប់របស់អ្នកជំងឺកូវីដ១៩ ចំនួន២នាក់ ក្នុងខេត្តកំពត នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១ (អានផ្ទាល់)៥. រដ្ឋបាលខេត្តសៀមរាប បន្តរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ថ្មី ២០នាក់ទៀត ខណៈមានជាសះស្បើយ ៦នាក់ (Clip)៦. អាជ្ញាធរខេត្តព្រះវិហារ បិទខ្ទប់ភូមិមួយ ក្នុងឃុំព្រះឃ្លាំង…
-
ក្រុមការងារឧក្រិដ្ឋកម្មឆ្លងដែនកម្ពុជា នៃផែនការងារប្រឆាំងបទល្មើសបច្ចេកវិទ្យា ចូលរួមកិច្ចប្រជុំក្រុមការងារស្ដីពីបទល្មើសបច្ចេកវិទ្យា លើកទី៧ ជាមួយបណ្ដាប្រទេសអាស៊ាន

នៅទីស្ដីការក្រសួងមហាផ្ទៃ នាថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១នេះ ក្រុមការងារឧក្រិដ្ឋកម្មឆ្លងដែន (SOMTC) កម្ពុជា នៃផែនការងារប្រឆាំងបទល្មើសបច្ចេកវិទ្យា ចូលរួមកិច្ចប្រជុំឧត្តមមន្ត្រីអាស៊ានលើកទី០៧ ស្ដីពីក្រុមការងារបទល្មើសបច្ចេកវិទ្យា នៃឧក្រិដ្ឋកម្មឆ្លងដែន តាមរយៈប្រព័ន្ធវីដេអូ ដែលដឹកនាំដោយក្រុមការងារSOMTCសិង្ហបុរី ដោយមានការចូលរួមពីបណ្ដាប្រទេសអាស៊ាននានាផងដែរ។ លោកស្រី Pauline Yee ប្រធាននាយកដ្ឋានភាពជាដៃគូ និងសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងកិច្ចការផ្ទះ សិង្ហបុរី បានផ្ដល់មតិស្វាគមន៍ ដោយបានលើកឡើងថា បើទោះបីជាអាក់ខានប្រជុំកាលពីឆ្នាំមុនដោយសារតែបញ្ហាជំងឺកូវីដ-១៩ ក៏ប៉ុន្តែបណ្ដាប្រទេសពាក់ព័ន្ធនៅតែរួមគ្នាប្រឆាំងនឹងបទល្មើសបច្ចេកវិទ្យា តាមរយៈការពង្រឹងសមត្ថភាព ការចូលរួមយ៉ាងសកម្មពីភាគីនានា ក៏ដូចជាការរួមគ្នាពិភាក្សាលើកការអនុវត្តសកម្មភាពផ្សេងៗ។ លោកស្រីបង្ហាញក្ដីសង្ឃឹមថា ប្រទេសនានា នឹងនៅតែពង្រឹងការអនុវត្តការប្រឆាំងបទល្មើសបច្ចេកវិទ្យា បើទោះបីជាជួបនូវបញ្ហាលំបាកដោយសារជំងឺកូវីដ-១៩យ៉ាងណាក៏ដោយ។ គួរបញ្ជាក់ថា កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងពិនិត្យ និងអនុវត្តកម្មវិធីការងារឧក្រិដ្ឋកម្មឆ្លងដែនស្ដីពីបទល្មើសបច្ចេកវិទ្យា ដែលជាផ្នែកមួយនៃផែនការសកម្មភាពក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន។ បន្ថែមពីនេះ សម្រាប់កិច្ចប្រជុំលើកទី៧នេះ បណ្ដាប្រទេសអាស៊ានក៏តម្រូវឲ្យធ្វើបទបង្ហាញខ្លីស្ដីពីស្ថានភាពបច្ចុប្បន្ននៃបទល្មើសបច្ចេកវិទ្យានៅតាមប្រទេសរបស់ខ្លួន យុទ្ធសាស្ត្រ និងគន្លឹះនានាក្នុងការដោះស្រាយបញ្ហាដែលកំពុងជួបប្រទះផងដែរ។ ដោយ -រ៉ាវុធ
-
សម្ដេចតេជោនឹងផ្ដល់វ៉ាក់សាំងជាង៦០ម៉ឺនដូស ចាក់ជូនដល់ពលរដ្ឋដែលកំពុងប្រឈម ដោយជំងឺកូវីដ-១៩ក្នុងខេត្តកំពង់ចាម

ទឹកចិត្តជាឪពុក ម្តាយ ជាអាណាព្យាបាលប្រកបដោយព្រហ្មវិហារធម៌ និងការទទួលខុសត្រូវខ្ពស់នូវជោគវាសនារបស់ប្រជាពលរដ្ឋកម្ពុជា សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល លោកបានសម្រេចផ្ដល់វ៉ាក់សាំងប្រឆាំងCovid-19 ជូនដល់ប្រជាពលរដ្ឋចំនួន០៤ ស្រុកក្នុងនោះរួមមាន: បាធាយ ,ជើងព្រៃ ,ព្រៃឈរ និងស្រុកកំពង់សៀម ស្មើនឹងចំនួន៣២ ម៉ឺននាក់ ដែលគ្រោងនឹងចាក់ជូននាពេលខាងមុខដ៏ឆាប់ៗខាងមុខនេះ។ នេះជាប្រសាសន៍លើកឡើងរបស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ថ្លែងនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាខេត្ត ដោយធ្វើឡើងនាព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១ នៅក្នុងសាលាខេត្តកំពង់ចាម ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការសាលាខេត្ត និងថ្នាក់ដឹកនាំមន្ទីរ-ស្ថាប័នពាក់ព័ន្ធជុំវិញខេត្ត។ ឯកឧត្តម អ៊ុន ចាន់ដា មានប្រសាសន៍ឲ្យដឹងថា ពលករដែលធ្វើដំណើរមកពីប្រទេសថៃនាពេលកន្លងទៅថ្មីៗត្រូវបានរកឃើញវិជ្ជមានកូវីដ-១៩ ដែលជាប្រភេទវីរុសបម្លែងថ្មីឆ្លងលឿនរហ័សជាងវីរុសចាស់រហូតដល់៤០% បើឆ្លងហើយវាងាយនឹងស្លាប់ប្រសិនណាបើយឺតយ៉ាវក្នុងការព្យាបាល។ ហើយត្រូវបានប្រមុខរាជរដ្ឋាភិបាលក៏ដូចជាក្រសួងសុខាភិបាលបង្កើនការយកចិត្តទុកដាក់ចំពោះអ្នកជំងឺឆ្លងCovid នៅតាមបណ្ដើររាជធានីខេត្តក្នុងប្រទេសកម្ពុជា ពោលគឺមិនអាចធ្វេសប្រហែសបានឡើយ។ ឯកឧត្តមអភិបាលខេត្ត មានប្រសាសន៍បន្តថាជាមួយនោះសម្រាប់ខេត្តកំពង់ចាមគឺត្រូវដាក់ផែនការដើម្បីប្រជាជាតិប្រឆាំងនឹងជំងឺកូវីដ-១៩ ក្នុងនោះរួមមាន÷ ១.ស្រាវជ្រាវឲ្យបានឆាប់រហ័ស ក្នុងនោះមានអ្នកពាក់ព័ន្ធដោយផ្ទាល់និងប្រយោល។ ២.ធ្វើតេស្តរហ័ស ដោយតម្រូវឲ្យយកអ្នកសង្ស័យមកពិនិត្យភ្លាមៗតាមរយៈឧបករណ៍Rapit test ដែលផ្ដល់ដោយក្រសួងសុខាភិបាល និងមួយផ្នែកទៀតរបស់ឯកឧត្តម ហ៊ុន ម៉ាណែត ក្នុងករណីរកឃើញហើយត្រូវយកមកព្យាបាលជាបន្ទាន់ដោយមិនបង្អង់នោះទេ។ ៣.ព្យាបាលរហ័ស…
-
អភិបាលខេត្តតាកែវ ដឹកនាំកិច្ចប្រជុំជាមួយរោងចក្រមួយចំនួន និងអាជ្ញាធរពាក់ព័ន្ធ ដើម្បីពង្រឹងការបង្ការ និងទប់ស្កាត់ការឆ្លងរីករាល ដាលនៃជំងឺកូវីដ-១៩

ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណ:កម្មការប្រយុទ្ធ ប្រឆាំងកូវីដ-១៩ ខេត្តតាកែវ នៅព្រឹកថ្ងៃអង្គារ ទី០៨ ខែមិថុនា ឆ្នាំ២០២១នេះ បានអញ្ជើញបើក កិច្ចប្រជុំពង្រឹងការងារបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ជាមួយ បណ្ដារោង ចក្រពាក់ព័ន្ធ និងអាជ្ញាធរពាក់ព័ន្ធជាច្រើនរូប។ កិច្ចប្រជុំនេះបានរៀបចំធ្វើឡើងនៅសាល ប្រជុំសាលាខេត្ត ដោយមានការអញ្ជើញចូលរួមដោយ លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ត្រី នាង សុភារ៉ា មេបញ្ជាការតំបន់សឹករងតាកែវ លោកវរសេនីយ៍ឯក ឈឹម សវ៉ាត់ឌី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកអភិបាលក្រុង ស្រុកពាក់ព័ន្ធ និង ឯកឧត្តមវេជ្ជបណ្ឌិត នុត ស៊ីណាត ប្រធានមន្ទីរសុខាភិបាលខេត្ត ព្រមទាំងមន្រ្តី ពាក់ព័ន្ធជាច្រើនរូបផងដែរ ។មានប្រសាសន៍នៅក្នុងកិច្ចប្រជុំនោះដែរ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត ក៏ធ្វើការណែនាំដល់ បណ្ដារោងចក្រ សហគ្រាសទាំងអស់ ត្រូវពង្រឹង និងត្រូវតែគិតពី សុខភាពរបស់កម្មករនិយោជិត ក្នុងរោងចក្ររបស់ខ្លួន…
-
ខ្យងចំពុះទា កំពុងមាន ទីផ្សារ និងជាមុខម្ហូបទទួលបានការចាប់អារម្មណ៍កាន់តែខ្លាំង

រាជធានីភ្នំពេញ៖ ខ្យងចំពុះទា ជាប្រភេទអាហារមួយថ្មីដែលកំពុងពេញនិយម ជាពិសេសសម្រាប់យុវវ័យកម្ពុជា ដែលចូលចិត្តដើរកម្សាន្តក្នុងតំបន់ការពារធម្មជាតិ។ ខ្យងប្រភេទនេះងាយរស់ ងាយចិញ្ចឹម ហើយក៏ងាយស្លាប់ដែរ។ វារស់នៅធំធាត់បានដោយស្វ័យជីវិត ក្នុងរយ:ពេល ១២ខែប៉ុណ្ណោះ។ ការរស់នៅរបស់វា អាស្រ័យដោយការតោងភ្ជាប់ដោយទងផ្ចិតជាប់ទៅនឹងមែកឈើ ឬខ្សែអ្វីមួយ ក្នុងទឹកសមុទ្រ។ ខ្យងចំពុះទាត្រូវបានចិញ្ចឹម ដោយប្រជាសហគមន៍ពាមក្រសោបប្រមាណ ១១៥គ្រួសារ នៅខេត្តកោះកុង តាមរយៈការបោះបង្គោលចំនួន ១៨៦ ១០០ បង្គោល នៅក្នុងផ្ទៃទឹកសមុទ្ទប្រមាណ ៥០ ហិកតា ដែលអាចផលិតខ្យងចំពុះទា ជាមធ្យម ៣ ១៦៣ តោន ក្នុងមួយឆ្នាំ ក្នុងចន្លោះខែមករា-ឧសភា និងខែកញ្ញា-ធ្នូ។ ខ្យងចំពុះទាស្រស់ទាំងសំបកមានតម្លៃ ៥ ០០០៛ និងចំហុយបកសំបករួច មានតម្លៃ ៦០ ០០០៛ ក្នុងមួយគីឡូក្រាម ដែលធ្វើឱ្យសហគមន៍នេះ អាចរកចំណូលបានប្រមាណ $៤ ៥០០ ០០០-៦ ០០០ ០០០ ដុល្លាក្នុងមួយឆ្នាំ។ ក្រសួងបរិស្ថានបានឱ្យដឹងថា បច្ចុប្បន្ននេះ ខ្យងចំពុះទាដែលផលិតដោយសហគមន៍ពាមក្រសោបភាគច្រើន ត្រូវនាំចេញទៅប្រទេសថៃ និងវៀតណាម…