Category: ព័ត៌មានជាតិ

  • ប្រមុខការទូតកម្ពុជា ចូលរួមកិច្ចប្រជុំពិសេសរដ្ឋមន្រ្តីការបរទេសអាស៊ាន-ចិន នៅប្រទេសចិន

    ប្រមុខការទូតកម្ពុជា ចូលរួមកិច្ចប្រជុំពិសេសរដ្ឋមន្រ្តីការបរទេសអាស៊ាន-ចិន នៅប្រទេសចិន

    ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូអញ្ជើញចូលរួមកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន-ចិននិងកិច្ចប្រជុំរដ្ឋមន្ត្រី ការបរទេសមេគង្គ-ឡានឆាង (MLC) លើកទី៦ ដែលនឹងប្រព្រឹត្តនៅថ្ងៃទី៧ និងថ្ងៃទី៨ ខែមិថុនាឆ្នាំ២០២១នៅ ទីក្រុងឆុងឈីង សាធារណរដ្ឋប្រជាមានិតចិន។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជានៅថ្ងៃទី៤ខែមិថុនា ឆ្នាំ២០២១ តបតាមការអញ្ជើញរបស់ឯកឧត្តម វ៉ាង យី ក្រុមប្រឹក្សារដ្ឋនិងជារដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋ ប្រជាមានិតចិន ឯកឧត្តម ប្រាក់សុខុន និងប្រតិភូ និងចូលរួមប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន-ចិន ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៧ ខែមិថុនាគឺជាផ្នែកមួយនៃការប្រារព្ធ ខួបអនុស្សាវរីយ៍លើកទី៣០ នៃទំនាក់ទំនងសន្ទនាអាស៊ាន-ចិន។ កិច្ចប្រជុំគ្រោងនឹងពិនិត្យមើលឡើងវិញនូវវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការជាក់លាក់នៅក្នុងវិស័យផ្សេងៗ ក៏ដូចជាធ្វើការពិភាក្សាអំពីការលើកកម្ពស់បន្ថែម ទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-ចិនក្នុងបរិបទបច្ចុប្បន្ននៃ ជំងឺរាតត្បាតកូវីដ-១៩ និងបញ្ហាប្រឈមនានាដែលកំពុងកើតមានឡើង។ រដ្ឋមន្ត្រីការបរទេសអាស៊ាន និងចិនក៏នឹង ផ្លាស់ប្តូរយោបល់គ្នាលើបញ្ហា តំបន់ និងអន្តរជាតិដែលជាចំណាប់អារម្មណ៍រួម ផងដែរ។ ក្នុងអំឡុងពេលស្នាក់នៅប្រទេសចិននេះដែរ ប្រមុខការទូតកម្ពុជានីងអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-ឡានឆាងលើកទី៦ នៅថ្ងៃទី៨ ខែមិថុនាឆ្នាំ២០២១ ដែលនឹងធ្វើការវាយតម្លៃទៅលើវឌ្ឍនភាព ដែលសម្រេចបានក្នុងរយៈពេល៥ឆ្នាំកន្លងមកនៃ កិច្ចសហប្រតិបត្តិការ កំណត់ទិសដៅអនាគតសម្រាប់កិច្ចសហប្រតិបត្តិការដែលកាន់តែទូលំទូលាយ ជាពិសេសក្នុង កាលៈទេសៈនៃជំងឺរាតត្បាតកូវីដ១៩ហើយនិងធ្វើឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀតនូវចំណងមិត្តភាពនិងការគាំទ្រគ្នាទៅវិញ ទៅមករវាងបណ្តាប្រទេសមេគង្គ និងប្រទេសចិន ស្ថិតក្រោមស្មារតីលើកកម្ពស់ ការអភិវឌ្ឍប្រកបដោយចីរភាព…

  • សេចក្តីប្រកាសព័ត៌មានស្តីពី កិច្ចប្រជុំពិសេសរដ្ឋមន្រ្តីការបរទេសអាស៊ាន-ចិន និងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសមេគង្គ-ឡានឆាង លើកទី៦

    សេចក្តីប្រកាសព័ត៌មានស្តីពី កិច្ចប្រជុំពិសេសរដ្ឋមន្រ្តីការបរទេសអាស៊ាន-ចិន និងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសមេគង្គ-ឡានឆាង លើកទី៦

    សេចក្តីប្រកាសព័ត៌មានស្តីពីឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូអញ្ជើញចូលរួមកិច្ចប្រជុំពិសេសរដ្ឋមន្រ្តីការបរទេសអាស៊ាន-ចិន និងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសមេគង្គ-ឡានឆាង លើកទី៦ ដែលនឹងប្រព្រឹត្តនៅ ថ្ងៃទី៧ និងថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១ នៅទីក្រុងឆុងឈីង ប្រទេសចិន។

  • ឧត្តមសេនីយ៍ត្រី នៃ និយម ប្រធាន ស អ ក ខេត្តកណ្តាល ចុះសួរសុខទុក្ខគ្រួសារសមាជិកនិងប្រជាពលរដ្ឋដែលរងគ្រោះដោយសារអគ្គីភ័យឆាបឆេះផ្ទះ នៅក្នុងស្រុកស្អាង

    ឧត្តមសេនីយ៍ត្រី នៃ និយម ប្រធាន ស អ ក ខេត្តកណ្តាល ចុះសួរសុខទុក្ខគ្រួសារសមាជិកនិងប្រជាពលរដ្ឋដែលរងគ្រោះដោយសារអគ្គីភ័យឆាបឆេះផ្ទះ នៅក្នុងស្រុកស្អាង

    ខេត្តកណ្តាល៖ ឯកឧត្តម ឧត្តមសេនីយ៍ត្រី នៃ និយម មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាល និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកណ្តាល តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្រ្តី ទទួលបន្ទុកកិច្ចការអតីតយុទ្ធជន និងជនពិការ ជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១នេះ បានអញ្ជើដឹកនាំសមាជិក ស អ ក ថ្នាក់ខេត្តស្រុក កងកម្លាំងអាវុធហត្ថខេត្ត កងកម្លាំងស្នងការនគរបាលខេត្ត និងមានការចូលរួមពីមន្ទីរសង្គមកិច្ច មន្រ្តីកងកំលាំងទាំង៣ប្រភេទ របស់ស្រុក យុវជន ស ស យ ក ស្រុក រួមជាមួយនិងអាជ្ញាធរដែនដីបានចុះសួរសុខទុក្ខ ក្រុមគ្រួសារជាសមាជិកអតីតយុទ្ធជន និងបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារអគ្គីភ័យឆាបឆេះផ្ទះ  ចំនួន ០៣ខ្នង ស្ថិតនៅក្នុងភូមិព្រែកស្នាយ ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល។ ឯកឧត្តម នៃ និយម ប្រធាន ស អ ក ខេត្តកណ្តាល បាននាំមកជាមួយនិងការផ្តាំផ្ញើរសាកសួរសុខទុក្ខ ពី…

  • ផ្សាយផ្ទាល់ ព័ត៌មានថ្ងៃត្រង់៖ នៅកម្ពុជា បន្តរកឃើញថ្មី ៨៨៦នាក់ទៀត ខណៈមានអ្នកជាសះស្បើយ ៧៨១នាក់ និងមានអ្នកស្លាប់ ៦នាក់

    ផ្សាយផ្ទាល់ ព័ត៌មានថ្ងៃត្រង់៖ នៅកម្ពុជា បន្តរកឃើញថ្មី ៨៨៦នាក់ទៀត ខណៈមានអ្នកជាសះស្បើយ ៧៨១នាក់ និងមានអ្នកស្លាប់ ៦នាក់
  • អភិបាលខេត្តកំពង់ចាម ស្នើសុំដល់សមាគមដៃគូអភិវឌ្ឍន៍ បំពាក់សម្ភារៈបរិក្ខារទំនើប ដល់មន្ទីរពេទ្យមេគង្គ ដើម្បីព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតធ្ងន់

    អភិបាលខេត្តកំពង់ចាម ស្នើសុំដល់សមាគមដៃគូអភិវឌ្ឍន៍ បំពាក់សម្ភារៈបរិក្ខារទំនើប ដល់មន្ទីរពេទ្យមេគង្គ ដើម្បីព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតធ្ងន់

    (កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី ០៣ ខែមិថុនា ឆ្នាំ ២០២១នេះ ក្នុងកិច្ចប្រជុំជាមួយសមាគមសាសនាចក្រ នៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ តាមរយៈប្រព័ន្ធវីដេអូZoom បានស្នើដល់សមាគម សូមបន្តជួយឧបត្ថមគាំទ្រដល់ការរៀបចំនូវមន្ទីពេទ្យព្យាបាលអ្នកជំងឺកូវីដ-១៩ ឲ្យប្រែក្លាយទៅជាកន្លែងសម្រាប់ព្យាបាលជំងឺកូវីដ-១៩ កម្រិតធ្ងន់ និងជាកន្លែងសង្រ្គោះបន្ទាន់ សម្រាប់អ្នកដែលមានវិជ្ជមានកូវីដ-១៩ ផងដែរ។  លោកអភិបាលខេត្ត បានបញ្ជាក់ថា មន្ទីពេទ្យមេគង្គកំពង់ចាម អាចដាក់បានអ្នកជំងឺរាប់រយនាក់ ដែលជាប្រភេទអ្នកជំងឺកូវីដ-១៩ មានស្ថានភាពធ្ងន់ធ្ងរផងដែរ ។ ដូច្នេះក្រុមគ្រូពេទ្យ បានព្យាបាលអ្នកជំងឺជាច្រើន ក្នុងនោះក៏មានស្រ្តីឆ្លងទន្លេ ដែលមានផ្ទុកកូវីដ-១៩ និងបានសម្រាលកូន ដោយជោគជ័យ ព្រោះមន្ទីរពេទ្យ មានឧបករណ៍ដែលមន្ទីសុខាភិបាលបានបំពាក់ជូន។ លោកអភិបាលខេត្តបានលើកឡើងទៀតថា  ប្រការចាំបាច់ចំពោះមុខ គឺរដ្ឋបាលខេត្តកំពង់ចាម ស្នើរសុំការជួយគាំទ្រឧបត្ថម្ភ ដើម្បីបំពាក់នូវសម្ភារៈណាដែលកាន់តែទំនើបជាងនេះបន្ថែមទៀត សំដៅធ្វើយ៉ាងណាឲ្យមន្ទីពេទ្យ មេគ្គងកំពង់ចាម ក្លាយទៅជាកន្លែងទទួលព្យាបាលជំងឺកម្រិតធ្ងន់ ឬជាកន្លែងសង្រ្គោះបន្ទាន់សម្រាប់អ្នកដែលមានជំងឺកូវីដ-១៩ ប្រកបដោយគុណភាពខ្ពស់។  លោកអភិបាលខេត្ត បានឲ្យដឹងផងដែរថា ជាមួយគ្នានេះ រដ្ឋបាលខេត្តក៏បានសម្រេចកែច្នៃវិទ្យាល័យមួយកន្លែងទៀត នៅក្នុងក្រុងកំពង់ចាម គឺវិទ្យាល័យ ព្រះសីហនុ ឲ្យទៅជាកន្លែង ពិនិត្យព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតស្រាល ឬការព្យាបាលកម្រិតបឋម…

  • មាតិកាផ្សាយផ្ទាល់ព័ត៌មានថ្ងៃត្រង់ សំរាប់ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១

    មាតិកាផ្សាយផ្ទាល់ព័ត៌មានថ្ងៃត្រង់ សំរាប់ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១

    មាតិកាព័ត៌មានថ្ងៃត្រង់ សំរាប់ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១ ផ្សាយផ្ទាល់វេលាម៉ោង ១២.៣០នាទី ដល់ ១៣.៣០នាទី លើកញ្ចក់ទូរទស្សន៍អប្សរា និងផេកហ្វេកប៊ុក AMS Central ១. នៅកម្ពុជា បន្តរកឃើញថ្មី ៨៨៦នាក់ទៀត ខណៈមានអ្នកជាសះស្បើយ ៧៨១នាក់ និងមានអ្នកស្លាប់ ៦នាក់! (អានផ្ទាល់) ២. សរុបការចាក់វ៉ាក់សាំងកូវីដ១៩ ទូទាំងប្រទេសបានចំនួន ២លាន៦សែន៨ម៉ឺន៨,០១៤នាក់ គិតត្រឹមថ្ងៃទី០៣ ខែមិថុនា (អានផ្ទាល់) ៣. ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ស៊ិក ប៊ុនហុក លាលែងពីតំណែងដោយសារជំងឺប្រចាំកាយ ៤. ខេត្តបាត់ដំបង រកឃើញករណីវិជ្ជមានថ្មី ២៣ នាក់ទៀត និងជាសះស្បើយ ១១ នាក់ (Clip) ៥. ខេត្តកំពត រកឃើញករណីវិជ្ជមានថ្មី ៣៨ នាក់ទៀត (Clip) ៦. ខេត្តបន្ទាយមានជ័យ រកឃើញករណីវិជ្ជមានថ្មី ៤១ នាក់ទៀត (Clip)…

  • កម្ពុជា និងស្វីសកំណត់យកវិស័យអាទិភាពចំនួន៣ សម្រាប់បន្តកិច្ចសហប្រតិការរយៈពេល ៤ឆ្នាំទៅមុខទៀត

    កម្ពុជា និងស្វីសកំណត់យកវិស័យអាទិភាពចំនួន៣ សម្រាប់បន្តកិច្ចសហប្រតិការរយៈពេល ៤ឆ្នាំទៅមុខទៀត

    ការកំណត់នោះ បានលើកឡើងនៅក្នុងកិច្ចប្រជុំពិគ្រោះយោបល់រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសហព័ន្ធស្វីស លើសេចក្តីព្រាងកម្មវិធីសហប្រតិបត្តិការស្វីស សម្រាប់តំបន់មេគង្គ ពីឆ្នាំ២០២២ដល់ឆហបាំ២០២៥។ កិច្ចប្រជុំនោះ ត្រូវបានរៀបចំឡើងតាមរយៈប្រព័ន្ធVideo Conference នៅថ្ងៃទី៣មិថុនាឆ្នាំ២០២១។ ភាគីកម្ពុជា ដឹកនាំដោយលោក ឈៀង យ៉ាណារ៉ា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គលេខាធិការគណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងមានការចូលរួមពី មន្រ្តីជាន់ខ្ពស់ និងមន្រ្តីជំនាញមកពីក្រសួង-ស្ថាប័នពាក់ព័ន្ធចំនួន២០រូប។ រីឯ ភាគីស្វីស ដឹកនាំដោយលោក ម៉ាកឃឹស ប៊ឺលី នាយកទីភា្នក់ងារស្វីសសម្រាប់កិច្ចអភិវឌ្ឍន៍ និងសហប្រតិបត្តិការ (SDC) ប្រចាំកម្ពុជា និងមន្រ្តីជំនាញនៃទីភ្នាក់ងារ SDC សរុបទាំងអស់ប្រមាណ៦០រូប។ លទ្ធផលនៃកិច្ចប្រជុំ ភាគីទាំងពីរបាន វាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពដែលសម្រេចបាននាពេលកន្លងមកនៃកិច្ចសហប្រតិបត្តិការទ្វេភាគី ព្រំទាំងបានឯកភាពជាគោលការណ៍កំណត់យកវិស័យអាទិភាពចំនួន៣ សម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគីសម្រាប់រយៈពេល៤ឆ្នាំទៅមុខ ពីឆ្នាំ២០២២ដល់ឆ្នាំ២០២៥។ វិស័យទាំង៣គឺ ១-វិស័យអភិបាលកិច្ច និងការចូលរួមរបស់ប្រជាពលរដ្ឋ រួមមានគាំទ្រដល់មន្ទីរពេទ្យគន្ធបុប្ផា, លើកកម្ពស់សេវាសាធារណៈ, ផែនការអនុវត្តគណនេយ្យភាពសង្គម, ការទទួលបានព័ត៌មាន និងការចូលរួមរបស់យុវជន, ២- ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបបរិយ្នាប័នរួមមាន ការគាំទ្រដល់ការអប់រំ បណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ និងការងារសមរម្យសម្រាប់យុវជន និង៣- ការប្រែប្រួលអាកាសធាតិ និងការគ្រប់គ្រងធនធានធម្មជាតិ…

  • សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា តាមប្រព័ន្ធវីដេអូ

    សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា តាមប្រព័ន្ធវីដេអូ

    សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា តាមប្រព័ន្ធវីដេអូ នៅព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១ ដើម្បីអនុម័តរបៀបវារៈ មួយចំនួន។ នៅក្នុងនោះកិច្ចប្រជុំបានអនុម័តទទួលយកសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ និងសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មមាត្រា១៨ថ្មី នៃច្បាប់ស្តីពីវិសោធនកម្មមាត្រា១៨ នៃច្បាប់ស្តីពីសវនកម្មនៃព្រះរាជាណាចក្រកម្ពុជា តាមសំណើរបស់រាជរដ្ឋាភិបាល ប្រគល់ជូនគណៈកម្មការជំនាញរដ្ឋសភា ពិនិត្យសិក្សា។ ជាមួយគ្នានេះ កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ បានអនុម័តយល់ព្រមលើសំណើលាឈប់ពីតួនាទី និងតំណែងប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតរបស់ ឯកឧត្តម ស៊ិក ប៊ុនហុក និងបានអនុម័តយល់ព្រម នូវសេចក្តីព្រាងសេចក្តីសម្រេចស្តីពីការកំណត់បែបបទ និងនីតិវិធីនៃការជ្រើសរើសបេក្ខជនប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងប្រគល់ភារកិច្ចជូនអគ្គលេខាធិការដ្ឋានរដ្ឋសភា ធ្វើសេចក្តីជូនដំណឹងជ្រើសរើសបេក្ខជន ជាប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ជំនួសឯកឧត្តម ស៊ិក ប៊ុនហុក។ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ក៏បានអនុម័តបញ្ចូលក្នុងរបៀបវារៈសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៦ នាពេលខាងមុខ នូវសេចក្តីព្រាងច្បាប់ចំនួន៤ ដែលគណៈកម្មការជំនាញរដ្ឋសភា ទើបបញ្ចប់ការពិនិត្យនិងសិក្សាមាន សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន ស្មេថេក ខូ អិលធីឌី សម្រាប់គម្រោងអភិវឌ្ឍខ្សែបណ្តាញបញ្ជូនអគ្គិសនី តង់ស្យុង ៥០០គីឡូវ៉ុល ពីខេត្តបាត់ដំបង ទៅកាន់ព្រំដែនកម្ពុជា-ថៃ។…

  • សម្តេចតេជោ ហ៊ុន សែន ប្រកាន់យកគោលការណ៍« ៣មិន ១យក»

    សម្តេចតេជោ ហ៊ុន សែន ប្រកាន់យកគោលការណ៍« ៣មិន ១យក»

    សម្តេចតេជោ ហ៊ុន សែន ប្រកាន់យកគោលការណ៍« ៣មិន ១យក»

  • ក្រសួងយុត្តិធម៌ និងតំណាង UN ជួបពិក្សាគ្នាពាក់ព័ន្ធនឹងការដោះស្រាយភាពចង្អៀតណែនក្នុងពន្ធនាគារ និងច្បាប់ទាក់ទងនឹងជំងឺកូវីដ-១៩

    ក្រសួងយុត្តិធម៌ និងតំណាង UN ជួបពិក្សាគ្នាពាក់ព័ន្ធនឹងការដោះស្រាយភាពចង្អៀតណែនក្នុងពន្ធនាគារ និងច្បាប់ទាក់ទងនឹងជំងឺកូវីដ-១៩

    រាជធានីភ្នំពេញ៖រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ឯកឧត្តម កើត រិទ្ធ បានជួប ពិភាក្សាជាមួយ លោកស្រី PAULINE TAMESIS ប្រធានអ្នកសម្របសម្រួលអង្គការសហប្រជាជាតិ ប្រចាំកម្ពុជា ចូលជួបពិភាក្សាការងារពាក់ព័ន្ធនឹងការដោះស្រាយភាពចង្អៀតណែនក្នុងពន្ធនាគារ និងច្បាប់ទាក់ទងនឹងជំងឺកូវីដ-១៩។ គួរបញ្ជាក់ថាក្នុងកិច្ចពិភាក្សាដែលបានរៀបចំឡើងនៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១នេះ ក្រៅពីមានការចូលរួម ពីសំណាក់ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ លោកជំទាវ PAULINE TAMESIS ប្រធានអ្នកសម្របសម្រួលអង្គការសហប្រជាជាតិ ប្រចាំកម្ពុជា ក៏នៅមានការចូលរួមពីតំណាងការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា (OHCHR) និងតំណាងអង្គការ UNICEFផងដែរ។ ក្រសួងយុត្តិធម៌បានឱ្យដឹងថាក្នុងជំនួបពិភាក្សានេះគឺ ពាក់ព័ន្ធនឹងការដោះស្រាយភាពចង្អៀតណែនក្នុងពន្ធនាគារ ក្នុងក្របខណ្ឌនៃយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី-ខេត្ត និងបញ្ហាមួយចំនួនពាក់ព័ន្ធនឹងច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវនិងប្រកដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត៕ ដោយ៖ ម៉ាដេប៉ូ