-
រសៀលថ្ងៃនេះ សម្តេចតេជោ នឹងអនុញ្ញាតឱ្យអនុរដ្ឋមន្រ្តី ការបរទេសអាមេរិក ចូលជួបពិភាក្សាការងារ នៅវិមានសន្តិភាព

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការបរទេស និងសហ ប្រតិបត្តិការអន្តរជាតិ ឯកឧត្តម កុយ គួង បានប្រាប់ អ្នកសារព័ត៌មានឱ្យដឹងថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នឹងអនុញាតឱ្យអនុរដ្ឋមន្ត្រី ក្រសួងការបរទេសសហរដ្ឋអាមេរិក លោកជំទាវ Wendy Ruth Sherman ដែលមកបំពេញទស្សនកិច្ចនៅកម្ពុជា ចូលជួបពិភាក្សាការងារ នៅវិមានសន្តិភាព នាថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ នេះ ។ លោកជំទាវ Wendy Ruth Sherman ត្រូវបានក្រសួងការបរទេសអាមេរិក ប្រកាសថា នឹងធ្វើ ដំណើរទស្សនកិច្ច១១ថ្ងៃ មកកាន់ប្រទេសមួយចំនួន ចាប់ពីថ្ងៃទី២៥ ខែឧសភា ដល់ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១ ដោយទស្សនកិច្ចដំបូងទៅកាន់ប្រទេសប្រទេសបែលហ្ស៉ិក ហើយបន្តទៅតួកគី ឥណ្ឌូនេស៊ី កម្ពុជា និងប្រទេសថៃផងដែរ ។ បើតាមឯកឧត្តម កុយ គួង បានបញ្ជាក់ថា អំឡុងពេលបំពេញទស្សនកិច្ចនៅកម្ពុជា អនុរដ្ឋមន្ត្រី ក្រសួងការបរទេសសហរដ្ឋអាមេរិក នឹងជួបជាមួយសម្តេចតេជោ…
-
ឯកឧត្តម នៃ និយម អញ្ជើញជួបសំណេះសំណាលបុគ្គលិកពេទ្យ ដែលបានចុះបំពេញការងារចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់បងប្អូនប្រជាពលរដ្ឋ នៅខ័ណ្ឌមានជ័យ

ខេត្តកណ្តាល៖ ឯកឧត្តម ឧត្តមសេនីយ៍ត្រី នៃ និយម មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាល នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១នេះ បានអញ្ជើញសំណេះសំណាលជាមួយនិងបុគ្គលិកពេទ្យរបស់ទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាល ដែលបានចុះបំពេញជចាក់វ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋ នៅក្នុងខ័ណ្ឌមានជ័យណរាជធានីភ្នំពេញ ។ ក្នុងពិធីសំណេះសំណាលនេះក៏មានការចូលរួមពីមេបញ្ជាការរង នាយសេនាធិការ នាយការិយាល័យផ្នែក ជាច្រើនរូប។ មានប្រសាសន៍នៅក្នុពិធីសំណេះសំណាលនេះ ឯកឧត្តម មេបញ្ជការ បានធ្វើការកោតសរសើរ និងវាយតំលៃខ្ពស់ចំពោះកិច្ចការងារចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ របស់បុគ្គលិកពេទ្យ ទាំងអស់នៃទីបញ្ជាការ គឺបានបំពេញតួនាទីយ៉ាងល្អ ក្នុងការងារនៅគ្រប់ ទីតាំងគោលដៅដែលថ្នាក់លើបានកំណត់ ទៅតាមក្រមសិលធម៌ វិជ្ជាជីវៈ ដែលបានបណ្តុះបណ្តាលពីមន្រ្តីសុខាភិបាលជំនាញៗ។ ឯកឧត្តម មេបញ្ជាការ បានណែនាំឱ្យបុគ្គលិកពេទ្យបន្តត្រៀមខ្លួនសហការល្អ ជាមួយផ្នែកជំនាញ នៃការងារចាក់វ៉ាក់សាំងនៅពេលខាងមុខទៀត ទៅតាមការដាក់ចេញរបស់ថ្នាក់លើ ប្រគល់ជូន។ ក្នុងឱកាសនេះដែរ ឯកឧត្តម មេបញ្ជាការ បានឧបត្ថម្ភដល់បុគ្គលិកពេទ្យចំនួន ០៥នាក់ របស់ ទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាល ក្នុងម្នាក់ៗ ទទួលបាន អង្ករ ១បាវ ត្រីខ១យួរ ម៉ាស់១ប្រអប់ អាកុល១ដប និងថវិកា ចំនួន ២០ម៉ឺនរៀល ផងដែរ៕
-
ផ្សាយផ្ទាល់ ព័ត៌មានថ្ងៃត្រង់៖ សរុបអ្នកចាក់វ៉ាក់សាំងការពារកូវីដ១៩ ទូទាំងប្រទេស បានចំនួន ជាង២លាន៦សែននាក់ គិតត្រឹមថ្ងៃទី៣១

-
មាតិកា ផ្សាយថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១

មាតិកា ផ្សាយថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ វគ្គ១៖(ព័ត៌មានជាតិ និងសេដ្ឋកិច្ច) សម្តេចប្រធានរដ្ឋសភា អបអរសាទរទិវាកុមារអន្តរជាតិ ០១ មិថុនា (Clip) សម្ដេចតេជោ ហ៊ុន សែន ចែករំលែកនូវទស្សនៈ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ក្រោយវិបត្តិកូវីដ-១៩ (Clip) ឯកឧត្តម សាយ សំអាល់៖ សហគមន៍ជាដៃគូសន្ទនាជាមួយរាជរដ្ឋាភិបាល ក្នុងការធានានិរន្តរភាព នៃការគ្រប់គ្រងធនធានធម្មជាតិ (Clip) នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គហ្វឹកហ្វឺនឯកទេសមុជទឹកជំនាន់ទី៨ នៅកោះតាគៀវ (Clip) ឯកឧត្តម នៃ និយម អញ្ជើញជួបសំណេះសំណាលបុគ្គលិកពេទ្យ របស់តំបន់ប្រតិបត្តិការសឹករងកណ្តាល ដែលបានចុះបំពេញការងារចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់បងប្អូនប្រជាពលរដ្ឋ នៅខ័ណ្ឌមានជ័យ រាជធានីភ្នំពេញ (Clip) ក.ប.ប បំផ្លាញអាល់កុលក្លែងក្លាយ ឬមេតាណុល ជិត១៨តោន (អាន) ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន៦១៦នាក់ ខណៈជាសះស្បើយចំនួន៧៥៣នាក់ (អាន) សរុបអ្នកចាក់វ៉ាក់សាំងការពារកូវីដ១៩ ទូទាំងប្រទេស បានចំនួន ជាង២លាន៦សែននាក់ គិតត្រឹមថ្ងៃទី៣១…
-
សម្តេចតេជោ បានចែករំលែកទស្សនៈផ្ទាល់ខ្លួន ៦ចំណុចជាមួយថ្នាក់ដឹកនាំកំពូលពិភពលោកនៅក្នុងប្រជុំកំពូលទីក្រុងសេអ៊ូលលើកទី២

សម្តេចតេជោ នាយករដ្ឋមន្រ្តី បានចែករំលែកទស្សនៈផ្ទាល់ខ្លួន៦ចំណុចជាមួយថ្នាក់ដឹកនាំកំពូលពិភពលោកនៅក្នុងប្រជុំកំពូលទីក្រុងសេអ៊ូលលើកទី២ នៃភាពជាដៃគូសម្រាប់ការអភិវឌ្ឍន៍បៃតង និងគោលដៅសកលឆ្នាំ២០៣០ (P4G) នារាត្រីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ រួមមាន៖ (១) បន្តជំរុញ និងគាំទ្រគោលការណ៍សកលភាវូបនីយកម្ម តាមរយៈការបើកចំហពាណិជ្ជកម្ម អន្តរជាតិឱ្យកាន់តែទូលំទូលាយ ដើម្បីជំរុញកំណើនពាណិជ្ជកម្មនិងសេដ្ឋកិច្ច និងប្រកាន់ខ្ជាប់នូវក្របខណ្ឌពហុភាគីនិយមក្នុងការដោះស្រាយបញ្ហាក្នុងគ្រប់វិស័យ ជាពិសេស បញ្ហាប្រឈមពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុ។ (២) ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទាំងក្នុងតំបន់ និងអន្តរជាតិ ពាក់ព័ន្ធនឹងការអភិវឌ្ឍប្រកប ដោយចីរភាព និងការលើកកម្ពស់ការបញ្ជ្រាបទស្សនាទានបៃតង ក្នុងការអភិវឌ្ឍ ជាពិសេស លើវិស័យ កសិកម្ម ការអភិវឌ្ឍទីក្រុង ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន សេដ្ឋកិច្ចវិលជុំ (circular economy) សេដ្ឋកិច្ច ឌីជីថល និងថាមពលកកើតឡើងវិញ។ (៣) ជំរុញការអភិវឌ្ឍហិរញ្ញប្បទានប្រកបដោយចីរភាព (sustainable finance) តាមរយៈការបង្កើតបរិយាកាសអំណោយផល ដើម្បីកៀរគរធនធានបន្ថែម សំដៅធានានិរន្តរភាពនៃការអនុវត្តសកម្មភាព ទប់ស្កាត់នឹងការប្រែប្រួលអាកាសធាតុ តាមរយៈ ការរៀបចំ និងការដាក់ចេញនូវយន្តការហិរញ្ញប្បទានបៃតង និងយន្តការភាពជាដៃគូវាងរដ្ឋ និងឯកជន (PPP) ជាដើម។ (៤) ដាក់ចេញគោលនយោបាយលើកទឹកចិត្ត…
-
កិច្ចប្រជុំកំពូល P4G លើកទី២ បានចេញសេចក្តីថ្លែងការណ៍រួម ១៤ ចំណុច បន្ទាប់ពីបានបិទបញ្ចប់ នៅយប់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១នេះ

-
សម្តេចតេជោ អញ្ជើញចូលរួម និងថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំកំពូល លើកទី២ នៃភាពជាដៃគូសម្រាប់ការអភិវឌ្ឍបៃតង និងគោលដៅសកលឆ្នាំ២០៣០

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួម និងបានផ្តល់ទស្សនទានមួយចំនួន ទៅកាន់កិច្ចប្រជុំកំពូលលើកទី២ នៃភាពជាដៃគូសម្រាប់ការអភិវឌ្ឍបៃតង និងគោលដៅសកលឆ្នាំ២០៣០ ហៅកាត់ថា P4G ដើម្បីដោះស្រាយវិបត្តិបម្រែបម្រួលអាកាសធាតុ និងលើកកម្ពស់ភាពបៃតងពិភពលោកឡើងវិញ (P4G) ដែលរៀបចំឡើងដោយប្រទេសកូរ៉េខាងត្បូង តាមប្រព័ន្ធវិដេអូ នៅយប់ថ្ងៃចន្ទ ទី៣១ ខែឧសភា ឆ្នាំ២០២១នេះ ក្រោមប្រធានបទ «ការលើកកម្ពស់ការស្តារបៃតងឡើងវិញប្រកបដោយបរិយាប័ន្នពីជំងឺឆ្លងកូវីដ១៩»។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមដោយប្រធានាធិបតីសាធារណរដ្ឋកូរ៉េ ឯកឧត្តម មូន ចេអ៉ីន ព្រមទាំងប្រមុខរដ្ឋប្រទេសដទៃទៀតប្រមាណ ៦០រូប និងថ្នាក់ដឹកនាំ នៃអង្គការអន្តរជាតិនានាជាច្រើនផ្សេងទៀត ។ P4G ដែលតំណាងឱ្យដៃគូដើម្បីកំណើនពណ៌បៃតង និងគោលដៅពិភពលោកឆ្នាំ២០៣០ មានគោលបំណងពន្លឿនដំណោះស្រាយលើវិស័យ P4G ធំៗទាំង៥ (ម្ហូបអាហារ ទឹក ថាមពល ទីក្រុង និងសេដ្ឋកិច្ចរាងជារង្វង់)។ P4G គឺជាវេទិកាមួយដ៏មានសារៈសំខាន់ក្នុងការជជែកពីវិបត្តិនៃបម្រែបម្រួលអាកាសធាតុលើពិភពលោក។ ក្នុងកិច្ចប្រជុំនេះ បានពិភាក្សាយ៉ាងយកចិត្តទុកដាក់លើបញ្ហាដែលនាំឱ្យមានប្រែប្រួលអាកាសធាតុ និងការដោះស្រាយវិបត្តិបង្កឡើងដោយបម្រែបម្រួលអាកាសធាតុ ជាពិសេស ការលើកម្ពស់ភាពបៃតងលើពិភពលោក។ មេដឹកនាំប្រទេស និងអង្គការអន្តរជាតិនានា ត្រូវបានផ្តល់កិត្តិយសបង្ហាញនូវទស្សនទាន…
-
ខេត្តតាកែវ រកឃេីញអ្នកវិជ្ជមានជំងឺកូវីដ-១៩ថ្មីចំនួន ៣០នាក់បន្ថែមទៀត

-
សម្ដេចតេជោ នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូល លើកទី២ នៃភាពជាដៃគូសម្រាប់ការ អភិវឌ្ឍបៃតង និងគោលដៅសកល ឆ្នាំ២០៣០ នៅម៉ោងប្រមាណ ៨យប់នេះ

ភ្នំពេញ៖ យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអរជាតិ បាន ឱ្យដឹងថា តបតាមការអញ្ជើញរបស់ឯកឧត្តម មូន ចេអ៊ីន ប្រធានាធិបតី នៃសាធារណរដ្ឋកូរ៉េ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញចូលរួម កិច្ចប្រជុំ កំពូល លើកទី២ នៃភាពជាដៃគូសម្រាប់ការអភិវឌ្ឍបៃតង និងគោលដៅសកលឆ្នាំ២០៣០ (P4G) ដែលនឹងប្រព្រឹត្តិទៅតាមប្រព័ន្ធវីដេអូ នៅម៉ោងប្រមាណ ៨យប់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ ។ កិច្ចប្រជុំកំពូល លើកទី២ នៃភាពជាដៃគូសម្រាប់ការអភិវឌ្ឍបៃតង និងគោលដៅសកលឆ្នាំ ២០៣០នេះ នឹងធ្វើឡើងក្រោមមូលបទ “ការស្តារបៃតងឡើងវិញប្រកបដោយបរិយាប័ន្ន ដើម្បីសម្រេច បាននូវអព្យាក្រឹតភាពកាបូន” ដែលក្នុង នោះ សម្តេចតេជោ នាយករដ្ឋមន្ត្រី នឹងអញ្ជើញថ្លែងសុន្ទរកថា លើប្រធានបទ «ការស្តារបៃតងឡើងវិញប្រកបដោយបរិយាប័ន្នពីជំងឺឆ្លងកូវីដ-១៩ នៅក្នុងសម័យប្រជុំ កិច្ចសន្ទនារបស់ថ្នាក់ដឹកនាំ ដោយផ្តោតទៅលើទិដ្ឋភាពសំខាន់ៗមួយចំនួន រួមមាន ១)ភាពចាំបាច់ក្នុង ការកែសម្រួលគោលនយោបាយ និងធនធាន…
-
អភិបាលខេត្តកំពង់ចាម អំពាវនាវឱ្យប្រជាពលរដ្ឋអនុវត្ត ៣ការពារ និង៣កុំ ខណៈអ្នកឆ្លងកូវីដ-១៩ក្នុងខេត្តកើនដល់ជិត ១ពាន់នាក់

ឯកឧត្តម អ៊ុន ចានដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នៅនៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ នៅក្នុងពិធីចែកអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាជាង១.៥០០គ្រួសារ ធ្វើឡើងនៅវត្តចុងកោះជ្រូក ស្ថិតតនៅក្នុងឃុំកោះសំរោង ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ឯកឧត្តមអភិបាលខេត្តបានអំពាវនាវសាជាថ្មីដល់ប្រជាពលរដ្ឋទាំងអស់ឱ្យបន្តអនុវត្តនូវវិធានការ«៣ការពារ និង៣កុំ»ឱ្យបានខ្ជាប់ខ្ជួន ដោយសារតែចំនួនអ្នកឆ្លងជំងឺកូវីដ ១៩ បានកើនឡើងដល់ជាង ៨០០ នាក់ គិតត្រឹមព្រឹកថ្ងៃទី ៣១ ឧសភា។ ឯកឧត្តម អ៊ុន ចាន់ដា បានមានប្រសាសន៍ថា ចំនួនជនរងគ្រោះជំងឺកូវីដ ១៩ ខាងលើនេះ គឺភាគច្រើនជាកម្មការិនីធ្វើការងារនៅតាមបណ្តារោងចក្រ ដែលមួយរយ:នៃការឆ្លងរីករាលដាលជំងឺនេះ គឺយើងបានបានសម្រេចផ្អាកផ្នែកខ្លះរបស់រោងចក្រ បន្ទាប់ពីស្រាវជ្រាវរកឃើញប្រភព នៃការឆ្លង និងបានបញ្ជួនអ្នកជំងឺទៅព្យាបាល និងយកអ្នកប៉ះពាល់ផ្ទាល់ធ្វើចត្តាឡីស័ក។ ឯកឧត្តមអភិបាលខេត្តបន្ថែមថា ជាក់ស្តែងរោងចក្រកាត់ដេរមេតថេក ក្នុងស្រុកកំពង់សៀម ជំងឺកូវីដ ១៩ បានចូលដល់ក្នុងរោងចក្រលើកដំបូងតាមរយ:ស្រ្តីជាកម្មការិនីម្នាក់។ ដោយស្រ្តីរូបនោះបានជួបជាមួយមិត្តភក្តិម្នាក់ និងបានជិះរថយន្តជាមួយគ្នា ដោយទំនាក់ទំនងស្និទ្ធស្នាលបន្តិច គឺមិនបានការពារខ្លួនអនុវត្តវិធានការ«៣ការពារ និង៣កុំ» ហើយស្រ្តីម្នាក់នោះបានមកធ្វើការនៅរោងចក្រធម្មតា ពុំបានពិនិត្យសុខភាពបានត្រឹមត្រូវ បណ្តាលឱ្យជំងឺកូវីដ…