-
ខេត្តតាកែវ រកឃេីញអ្នកវិជ្ជមានជំងឺកូវីដ-១៩ថ្មីចំនួន ៣០នាក់បន្ថែមទៀត

-
រដ្ឋបាលខេត្តសៀមរាប សម្រេចបិទ អង្គការ ADDA ជាបណ្តោះអាសន្នបន្ទាប់ពីមានការពាក់ព័ន្ធនឹងការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩
សៀមរាបៈ រដ្ឋបាលខេត្តសៀមរាប សម្រេចបិទទីតាំង អង្គការ អភិវឌ្ឍន៍កសិកម្មដាណឺម៉ាក-អាស៊ី(ADDA) ស្ថិតនៅភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុងសៀមរាប ដែលជាទីតាំង មានការពាក់ព័ន្ធ នឹងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុង “ ព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភៈ ២០២១” រយៈពេល ២សប្ដាហ៍ គិតចាប់ពី ថ្ងៃទី២៩ ខែឧសភា ដល់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ រហូតមានការចេញ សេចក្តីសម្រេចជាថ្មី ។
-
ខេត្តកំពង់ចាម រកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ២២នាក់ទៀត

-
ខេត្តកំពង់ស្ពឺ រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ១០៦នាក់ បន្ថែមទៀត

-
ខេត្តកំពង់ធំ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន ០៩នាក់ទៀត

-
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ នឹងទទួលជួបជាមួយអនុរដ្ឋមន្រ្តីការបរទេសអាមេរិក ដែលនឹងមកបំពេញទស្សនកិច្ច នៅថ្ងៃទី០១ ខែមិថុនាខាងមុខនេះ

ភ្នំពេញ៖ តាមការបញ្ជាក់របស់ ឯកត្តមកុយ គួង អ្នកនាំពាក្យក្រសួងការបរទេស និងសហ ប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នឹងទទួលជួបជាមួយ លោកជំទាវ Wendy Ruth Sherman អនុរដ្ឋមន្ត្រី ក្រសួង ការបរទេសសហរដ្ឋអាមេរិក ដែលនឹងមក បំពេញទស្សនកិច្ចនៅកម្ពុជា រយៈពេល ១ថ្ងៃ នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ ខាងមុខនេះ ។ លោកជំទាវ Wendy Ruth Sherman ត្រូវបានក្រសួងការបរទេសអាមេរិកប្រកាសថា នឹងធ្វើដំណើរទស្សនកិច្ច១១ថ្ងៃ ទៅកាន់ប្រទេសមួយចំនួន ចាប់ពីថ្ងៃទី២៥ ខែឧសភា ដល់ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១ ដោយទស្សនកិច្ចដំបូងទៅកាន់ប្រទេសប្រទេសបែលហ្ស៉ិក ហើយបន្តទៅតួកគី ឥណ្ឌូនេស៉ី កម្ពុជា និងប្រទេសថៃផងដែរ។ ឯកត្តម កុយ គួង បានបញ្ជាក់ថា អំឡុងពេលបំពេញទស្សនកិច្ចនៅកម្ពុជា អនុរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក ក៏នឹងមានជំនួបជាមួយ សម្តេចតេជោ ហ៊ុន…
-
ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកជំទាវ Teo Lay Cheng ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា

នៅរសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ទទួលជួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយ លោកជំទាវ Teo Lay Cheng ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា តាមប្រព័ន្ធសន្និសីទវីដេអូ។ ក្នុងជំនួបនោះដែរ លោកជំទាវឯកអគ្គរដ្ឋទូត បានមានប្រសាសន៍ថា ក្នុងឱកាសទើបតែត្រូវបានបំពេញបេសកកម្មជាឯកអគ្គរដ្ឋទូតថ្មី លោកជំទាវ ចង់សិក្សាស្វែងយល់បន្ថែមនូវលទ្ធភាពក្នុងការពង្រឹងកិច្ចសហការរវាងប្រទេសទាំងពីរឱ្យកាន់តែប្រសើរ។ លោកជំទាវ សង្ឃឹមថានៅពេល ខាងមុខនេះ អាចនឹងមានការរៀបចំទស្សនកិច្ចផ្លូវការ កម្រិតបច្ចេកទេស និងកម្រិតនយោបាយ ដើម្បីចែករំលែកបទពិសោធន៍រវាងកម្ពុជា និងសិង្ហបុរី លើវិស័យសំខាន់ៗនានា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្រ្តី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងអបអរសាទរចំពោះវត្តមានរបស់លោកជំទាវឯកអគ្គរដ្ឋទូត ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានជម្រាបជូនពីកិច្ចសហការល្អនិងការគាំទ្រគ្នានាពេលកន្លងមក។ លើសពីនេះ ឯកឧត្តមរដ្ឋមន្រ្តី បានបង្ហាញពីចក្ខុវិស័យរបស់ក្រសួងក្នុងការត្រៀមខ្លួនលើការអភិវឌ្ឍរដ្ឋាភិបាលឌីជីថល នាពេលខាងមុខ។ ឯកឧត្តមរដ្ឋមន្រ្តី និងលោកជំទាវឯកអគ្គរដ្ឋទូតបានឯកភាពគ្នាបន្តពង្រឹងពង្រីកនូវកិច្ចសហប្រតិបត្តិការជាពិសេស លើការបណ្តុះបណ្តាលធនធានមនុស្ស និងមន្ត្រីរាជការ រវាងស្ថាប័នអប់រំរបស់សិង្ហបុរី និងបណ្ឌិត្យសភាពបច្ចេកវិទ្យាឌីជីថលកម្ពុជា ព្រមទាំងជំរុញឱ្យមានការវិនិយោគ និងការចែករំលែកបទពិសោធន៍អំពីធុរកិច្ចថ្មីឌីជីថលនៅសិង្ហបុរី ជាមួយកម្ពុជាផងដែរ។ ជាចុងបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី បានជូនពរលោកជំទាវឯកអគ្គរដ្ឋទូត ទទួលបាននូវជោគជ័យ…
-
ខេត្តកំពង់ចាម រកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ១២នាក់ទៀត

-
សារប្រមុខយោធា មួកខៀវកម្ពុជា ក្នុងទិវាអន្តរជាតិ អ្នកថែរក្សាសន្តិភាព អង្គការសហប្រជាជាតិថ្ងៃទី២៩ ខែឧសភា

រាជធានីភ្នំពេញ៖ប្រមុខយោធាមួកខៀវកម្ពុជានៅថ្ងៃទី២៨ ខែ ឧសភាឆ្នាំ ២០២១បានចេញសារមួយដើម្បីអបអរសាទរក្នុងទិវាអន្តរជាតិ អ្នកថែរក្សាសន្តិភាព អង្គការសហប្រជាជាតិ ថ្ងៃទី ២៩ ខែ ឧសភា។ ក្នុងសារប្រមុខយោធាមួកខៀវកម្ពុជាបានបញ្ជាក់ថាថ្ងៃទី២៩ ឧសភា ទិវារក្សាសន្តិភាព អ.ស.ប.ដើម្បីរំលឹកដល់ការចូលរួមពីគ្រប់កងកម្លាំងយោធា នគរបាល និង បុគ្គលិកស៊ីវិលទាំងបុរស និងនារី ក្នុងប្រតិបត្តិការសន្តិភាព ហើយក៏ជាថ្ងៃប្រារព្ធពិធីគោរពវិញ្ញាណក្ខន្ធ វីរយុទ្ធជន យុទ្ធនារី ដែលបានពលីដើម្បីបុព្វហេតុសន្តិភាព ក្នុងបេសកកម្មចំនួន៧២ . គិតចាប់ពីឆ្នាំ ១៩៤៨។ ទិវាអន្តរជាតិនៃអ្នកថែរក្សាសន្តិ ភាពរបស់អង្គការសហប្រជាជាតិថ្ងៃទី២៩ ខែឧសភា គឺដើម្បីឧទ្ទិសកុសល ដល់ការចូលរួមចំណែកដ៏មានតម្លៃ របស់បុគ្គលិក ក្នុងឯកសណ្ឋានយោធា និងស៊ីវិល ក្នុងការបំពេញបេសកកម្ម អ.ស.ប និងគោរពដល់កម្លាំងថែរក្សាសន្តិភាពប្រមាណជាង ៤ ០០០នាក់ ដែលបានបាត់បង់ជីវិត ក្រោមទង់ អ.ស.ប តាំងពីឆ្នាំ ១៩៤៨ ។ សារខាងលើនេះបានបន្ថែមឱ្យដឹងថា រយៈពេល១ឆ្នាំកន្លងមកនេះ អ្នកថែរក្សាសន្តិ ភាពរហូតចំនួន១៣០នាក់ បានពលីជីវិតដើម្បីបុព្វហេតុសន្តិភាពនៅពាសពេញពិភពលោក។រយៈពេល១៥ឆ្នាំនេះ កម្ពុជាដែលជាសមាជិកដ៏សកម្មមួយរបស់ អ.ស.ប បានបញ្ជូនកម្លាំងចូលរួមបេសកកម្មសរុបចំនួន ៧…
-
ឯកឧត្តម ប្រាក់ សុខុន បានប្រគល់អំណោយជូនដល់រដ្ឋបាលខេត្តកណ្តាល និងមន្ទីរពេទ្យបង្អែកជ័យជំនះ សម្រាប់ប្រើប្រាស់ក្នុងការងារគ្រប់គ្រង បង្ការ ទប់ស្កាត់ជំងឺកូវីដ-១៩

ខេត្តកណ្តាល៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាអនុប្រធានក្រុមការងាររាជរដ្ឋា ភិបាលចុះមូលដ្ឋានខេត្តកណ្តាល កាលពីព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១នេះ បានប្រគល់អំណោយជូនដល់រដ្ឋបាលខេត្តកណ្តាល និងមន្ទីរពេទ្យបង្អែកជ័យជំនះ សម្រាប់ប្រើប្រាស់ក្នុងការងារគ្រប់គ្រង បង្ការ ទប់ស្កាត់ជំងឺកូវីដ-១៩ ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវប្រតិភូអមដំណើរ ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល ឯកឧត្តម គង់សោភ័ណ្ឌ អភិបាលខេត្ត ព្រមទាំងឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត និងអភិបាលរងខេត្តផងដែរ។ ថ្លែងក្នុងពិធីនេះ ឯកឧត្តម ប្រាក់ សុខុន បានថ្លែងនូវការកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្ត និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ដែលបានយកចិត្តទុកដាក់ និងមានការទទួលខុសត្រូវខ្ពស់ក្នុងការចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ជាពិសេសគឺខេត្តបានគ្រប់គ្រងអ្នកដែលមានការពាក់ព័ន្ធដោយផ្ទាល់ និងប្រយោលក្នុងព្រឹត្តិការណ៍ ២០ កុម្ភះ និងបានបញ្ជូនឲ្យគាត់មកធ្វើចត្តាឡីស័ក និងព្យាបាលបានយ៉ាងល្អប្រសើ ។ ឯកឧត្តមក៏បានលើកទឹកចិត្តដល់អាជ្ញាធរខេត្ត និងមន្រ្តីសុខាភិបាល ត្រូវរួមសហការគ្នាឲ្យកាន់តែប្រសើថែមទៀត ដើម្បីទប់ស្កាត់ កុំឲ្យកើតមានការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩បន្តទៀត ដោយត្រូវបន្តផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ឲ្យយកចិត្តទុកដាក់ក្នុងការអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល…