-
ផ្សាយផ្ទាល់ ព័ត៌មានថ្ងៃត្រង់៖ សរុបការចាក់វ៉ាក់សាំងកូវីដ១៩ ទូទាំងប្រទេស បានចំនួន ២លាន៦សែន៦ម៉ឺន៥,៨២២នាក់ គិតត្រឹមថ្ងៃទី០២ ខែមិថុនា

-
មាតិកាព័ត៌មានថ្ងៃត្រង់ សំរាប់ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១

មាតិកាព័ត៌មានថ្ងៃត្រង់ សំរាប់ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១ ផ្សាយផ្ទាល់ម៉ោង១២.៣០នាទី ដល់ ១៣.៣០នាទី លើកញ្ចក់ទូរទស្សន៍អប្សរា និងផេកហ្វេកប៊ុក AMS Central ១. កម្ពុជា បន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីបន្ថែម ៧២៩នាក់ ខណៈមានអ្នកជា ៧២១នាក់ និងមានអ្នកស្លាប់ ៦នាក់ ២. សរុបការចាក់វ៉ាក់សាំងកូវីដ១៩ ទូទាំងប្រទេស បានចំនួន ២លាន៦សែន៦ម៉ឺន៥,៨២២នាក់ គិតត្រឹមថ្ងៃទី០២ ខែមិថុនា ៣. រដ្ឋបាលរាជធានីភ្នំពេញ ផ្អាកជាបណ្តោះអាសន្ន រាល់អាជីវកម្មមានហានិភ័យខ្ពស់ និងហាមប្រាមការជួបជុំលើស១៥នាក់ រយៈពេល ១៤ ថ្ងៃ ៤. អាជ្ញាធររាជធានីភ្នំពេញ នៅតែរក្សាជាតំបន់លឿង លើកលែងតែ២ភូមិ នៅក្នុងខណ្ឌឬស្សីកែវនិងខណ្ឌពោធិសែន ជ័យ រក្សាជាតំបន់លឿងទុំ ៥. រដ្ឋបាលខេត្តបាត់ដំបង ដាក់បំរាមគោចរ និងរឹតត្បិតមូលដ្ឋាន អាជីវកម្មលក់ដូរអាហារ រយៈពេល ១៤ថ្ងៃ នៅទីប្រជុំជនស្រុកកំរៀង ៦. រដ្ឋបាលខេត្តព្រៃវែង បន្តរកឃើញករណីអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៤៥នាក់បន្ថែមទៀត ៧.…
-
ខេត្តកំពង់ចាម រកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន៣២នាក់ទៀត

-
មាតិកាព័ត៌មានថ្ងៃត្រង់ សំរាប់ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១ ផ្សាយផ្ទាល់ម៉ោង១២.៣០នាទី ដល់ ១៣.៣០នាទី លើកញ្ចក់ទូរទស្សន៍អប្សរា និងផេកហ្វេកប៊ុក AMS Central

មាតិកាព័ត៌មានថ្ងៃត្រង់ សំរាប់ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១១. កម្ពុជា បន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីបន្ថែម ៧២៩នាក់ ខណៈមានអ្នកជា ៧២១នាក់ និងមានអ្នកស្លាប់ ៦នាក់២. សរុបការចាក់វ៉ាក់សាំងកូវីដ១៩ ទូទាំងប្រទេស បានចំនួន ២លាន៦សែន៦ម៉ឺន៥,៨២២នាក់ គិតត្រឹមថ្ងៃទី០២ ខែមិថុនា៣. រដ្ឋបាលរាជធានីភ្នំពេញ ផ្អាកជាបណ្តោះអាសន្ន រាល់អាជីវកម្មមានហានិភ័យខ្ពស់ និងហាមប្រាមការជួបជុំលើស១៥នាក់ រយៈពេល ១៤ ថ្ងៃ៤. អាជ្ញាធររាជធានីភ្នំពេញ នៅតែរក្សាជាតំបន់លឿង លើកលែងតែ២ភូមិ នៅក្នុងខណ្ឌឬស្សីកែវនិងខណ្ឌពោធិសែន ជ័យ រក្សាជាតំបន់លឿងទុំ៥. រដ្ឋបាលខេត្តបាត់ដំបង ដាក់បំរាមគោចរ និងរឹតត្បិតមូលដ្ឋាន អាជីវកម្មលក់ដូរអាហារ រយៈពេល ១៤ថ្ងៃ នៅទីប្រជុំជនស្រុកកំរៀង៦. រដ្ឋបាលខេត្តព្រៃវែង បន្តរកឃើញករណីអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៤៥នាក់បន្ថែមទៀត៧. ក្រសួងមហាផ្ទៃ សូមឲ្យប្រុងប្រយ័ត្នល្បិចបោកប្រាស់តាមរយៈកម្មវិធី “មូលនិធិសុខុមាលភាពកូកា-កូឡា”៨. រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ បញ្ជាក់អំពីមូលហេតុដែលធ្វើឱ្យសេវាទូរស័ព្ទ និង អ៊ីនធើណេតរអាក់រអួល ជាមួយនិងការដាក់វិធានការដោះស្រាយ៩. អាជ្ញាធររាជធានីកំពុងជីកស្តារប្រឡាយម័រ មានប្រវែងជាង៣គីឡូម៉ែត្រ ចាប់ពីស្ថានីយបូមទឹកលូ៥ ដល់ស្ថានីយបូមទឹកបឹងទំពុន១០. អាជ្ញាធរខេត្តកណ្តាល បិទចរាចរណ៍រថយន្តដឹកខ្សាច់ និងរថយន្តដឹកទំនិញធុនធ្ងន់…
-
ប្រធានរដ្ឋសភាកម្ពុជា និងវៀតណាម សន្យាបង្កើនកិច្ចសហប្រតិបត្តិការ ដើម្បីស្តារសេដ្ឋកិច្ច និងការអភិវឌ្ឍប្រទសទំាងពីរក្រោយពីកូវីដ-១៩

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានជួបសន្ទនាការងារជាមួយ ឯកឧត្តម វឿង ឌីញ ហ្វេ (Vuong Dinh Hue) ប្រធានរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ ដែលភ្ជាប់ពីវិមានរដ្ឋសភាកម្ពុជា ទៅកាន់រដ្ឋសភាវៀតណាម។ នៅក្នុងកិច្ចសន្ទនានោះ ថ្នាក់ដឹកនាំសភាបប្រទេសទំាងពីរវាយតម្លៃខ្ពស់ពោះសមិទ្ធផលជាច្រើននៅគ្រប់វិស័យ ដែលប្រទេសទំាងពីរសម្រេចបានទំាងនៅស្ថាប័ននីតិប្បញ្ញត្តិនិងនីតិប្រតិបត្តិ ក្រោយកិច្ចសហប្រតិបត្តិការដ៏ល្អ ជាប្រពៃណីនិងមិត្តភាព ដែលមានតំាងពីយូរមកហើយនោះ។ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានលើកឡើងថា មិត្តភាព សាមគ្កីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធនៃប្រទេសទាំងពីរ ជាទ្រព្យសម្បត្តិដ៏មានតម្លៃមហាសាលសម្រាប់ប្រជាជាតិទាំងសងខាង។ ដោយសារមរតកនៃមិត្តភាពយូរអង្វែងនេះហើយ បានធ្វើឱ្យកិច្ចសហប្រតិបត្តិការស្ទើគ្រប់វិស័យ ជាពិសេសទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ នៅតែបន្តកើនឡើងខ្ពស់នៅដើមឆ្នាំ២០២១នេះ ទោះបីស្ថិតនៅក្នុងស្ថានភាពវិបត្តិជំងឺកូវីដ-១៩ យ៉ាងណាក្តី ។ សម្តេចបានមានប្រសាសន៍បន្តថា រដ្ឋសភាកម្ពុជានិងវៀតណាម បានរួមគ្នាកសាងនូវសមិទ្ធផលជាច្រើន ទំាងក្នុងក្របខណ្ឌទ្វេភាគីនិងពហុភាគី។ ជាមួយគ្នានេះរដ្ឋសភាទាំងពីរប្រទេសបានរក្សា និងអនុវត្តស្មារតីកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយគ្នាបានយ៉ាងល្អប្រសើរ និងបានធ្វើបច្ចុប្បន្នភាពកិច្ចព្រមព្រៀងនេះជាបន្តបន្ទាប់ សំដៅឱ្យកិច្ចសហប្រតិបត្តិការវិស័យការទូតសភានៃប្រទេសទាំងពីរ ឆ្លើយតបទៅនឹងការវិវឌ្ឍនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី និងសមស្រប តាមបរិបទសកលថែមទៀតផង។ ឯកឧត្តម វឿង…
-
ក្រុមការងារប្រតិបត្តិការចម្រុះ ថៃ-កម្ពុជា បើកកិច្ចប្រជុំ ដើម្បីបន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការទំនាក់ទំនង សាមគ្គីភាព មិត្តភាព រវាងកងទ័ពប្រទេសយើងទាំងពីរបានកាន់តែប្រសើរ

ភ្នំពេញ ៖ នាយទាហានជាន់ខ្ពស់ ក្រុមការងារប្រតិបត្តិការចម្រុះ កម្ពុជា-ថៃ បានបើកកិច្ចប្រជុំលើកទី៥ ដើម្បីពិភាក្សាកិច្ចការមួយចំនួនដែលពាក់ព័ន្ធដល់កិច្ចសហប្រតិបត្តិការផ្នែកអប់រំ និងហ្វឹកហ្វឺន, ការផ្លាស់ប្តូរទស្សនកិច្ចរវាងកងយោធពលខេមរភូមិន្ទ និង កងទ័ពភូមិន្ទថៃ, កិច្ចសហប្រតិបត្តិការរក្សាសន្តិភាព, កិច្ចសហប្រតិបត្តិការរវាងគ្រប់ប្រភេទទ័ព និងយន្តការកិច្ចប្រជុំថ្នាក់ដឹកនាំជាន់ខ្ពស់រវាងអគ្គមេបញ្ជាការកងទ័ពប្រទេសទាំងពីរ ។ កិច្ចប្រជុំនេះ បានប្រព្រឹត្តិធ្វើឡើងតាមប្រព័ន្ធវីដេអូ ខុនហ្វឺរិន នាព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១នេះ ដោយភាគីកម្ពុជាដឹកនាំកិច្ចប្រជុំដោយ ឧត្តមសេនីយ៍ទោ ប៉ែន សុក្រិត្យវិទ្យា នាយលេខាធិការដ្ឋានសេនាធិការចម្រុះ អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ រួមនឹងសមាជិកនាយទាហានជាន់ខ្ពស់ មកពីគ្រប់ស្ថាប័នពាក់ព័ន្ធកងទ័ពទាំងបីប្រភេទ ក្នុងកងយោធពលខេមរៈភូមិន្ទ ព្រមទាំងមានការចូលរួមពីសំណាក់ សេនាព័ន្ធយោធា តំណាងកងទ័ពទាំងបីប្រភេទរបស់កងទ័ពភូមិន្ទថៃប្រចាំព្រះរាជាណាចក្រកម្ពុជាផងដែរ ។ រីឯភាគីកងទ័ពភូមិន្ទថៃដឹកនាំដោយឧត្តមសេនីយ៍ឯក ឈីតចាណុក នូចាយ៉ា ( Chijjanok Nuchaya ) នាយកប្រតិបត្តិការចម្រុះកងទ័ពភូមិន្ទថៃ រួមនឹងសមាជិក ជាច្រើនរូប ។ ឧត្តមសេនីយ៍ទោ ប៉ែន សុក្រិត្យវិទ្យា សង្ឃឹមយ៉ាងមាំថា លទ្ធផលនៃកិច្ចប្រជុំ អេស អេស ធី ៥ តាមរយៈវីដេអូ…
-
ផ្សាយផ្ទាល់ ព័ត៌មានថ្ងៃត្រង់៖ កម្ពុជាបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មី ចំនួន៧៥០ នាក់ទៀត ជាសះស្បើយ ៦៥៣ នាក់ និងស្លាប់ ១០នាក់

-
មាតិកាព័ត៌មានថ្ងៃត្រង់ សំរាប់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១ ផ្សាយផ្ទាល់ វេលាម៉ោង១២.៣០នាទី ដល់ ១៣.៣០នាទី លើកញ្ចក់ទូរទស្សន៍អប្សរា និង ផេកហ្វេសប៊ុក AMS Central

មាតិកាព័ត៌មានថ្ងៃត្រង់ សំរាប់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១ ១. កម្ពុជាបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មី ចំនួន៧៥០ នាក់ទៀត ជាសះស្បើយ ៦៥៣ នាក់ និងស្លាប់ ១០នាក់ ២. សរុបការចាក់វ៉ាក់សាំងកូវីដ១៩ ទូទាំងប្រទេស បានចំនួនជាង ២លាន៦សែន៤ម៉ឺននាក់ គិតត្រឹមថ្ងៃទី០១ ខែមិថុនា ៣. អាជ្ញាធររាជធានីភ្នំពេញ តម្រូវឱ្យម្ចាស់ក្រុមហ៊ុន និងអាជីវកម្មគ្រប់ប្រភេទ ត្រូវផ្ដល់ព័ត៌មានជូនអាជ្ញាធរ នៅពេលបុគ្គលិកសុំច្បាប់ឈប់សម្រាក ដោយសង្ស័យមានជំងឺកូវីដ-១៩ ៤. ឯកឧត្តមរដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម ទទួលជួបពិភាក្សាការងារជាមួយ អគ្គលេខាធិការអាស៊ាន តាមប្រព័ន្ធវីដេអូ ៥. ខេត្តព្រៃវែង បន្តរកឃើញករណីវិជ្ជមានកូវីដ-១៩ថ្មី ចំនួន៦៥នាក់ ៦. ខេត្តតាកែវ បន្តរកឃើញករណីវិជ្ជមានកូវីដ -១៩ថ្មី ចំនួន ៥០នាក់បន្ថែមទៀត ៧. រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន៤២នាក់ ភាគច្រើន គឺអ្នកចូលលេងល្បែងក្នុងកាស៊ីណូនៅព្រំដែនកម្ពុជា-ថៃ ៨. អាជ្ញាធរខេត្តកោះកុង បិទខ្ទប់ខ្នងផ្ទះ និងពង្រឹងវិធានសុខាភិបាល ក្នុងឃុំទាំង៥ នៃស្រុកស្រែអំបិល ៩.…
-
ឧបករណ៍បរិក្ខារវេជ្ជសាស្រ្ត ដែលគិតជាទឹកប្រាក់សារុបប្រមាណ ៣០ម៉ឺនដុល្លា ត្រូវបានសាធារណៈរដ្ឋកូរេ៉ បានផ្តល់ជូនដល់ក្រសួងសុខាភិបាលកម្ពុជា

-
សម្តេចតេជោ ហ៊ុន សែន កំពុងជួបពិភាក្សាការងារជាមួយ អនុរដ្ឋមន្រ្តីការបរទេសអាមេរិក នៅវិមានសន្តិភាព

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កំពុងជួបពិភាក្សាការងារជាមួយ លោកជំទាវ Wendy Ruth Sherman អនុរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក នៅវិមានសន្តិភាព ទីស្តីការនាយករដ្ឋមន្ត្រី នារសៀលថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ ។ គួរបញ្ជាក់ថា លោកជំទាវ Wendy R. Sherman អនុរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក បានអញ្ជើញ មកដល់រាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១ ក្នុងដំណើរបំពេញទស្សនកិច្ច ១ថ្ងៃ នៅកម្ពុជា ។ លោកជំទាវ ត្រូវបានទទួលស្វាគមន៍ដោយ ឯ,ឧ W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ។ ប្រភពព័ត៌មានពីស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានឲ្យដឹងថា លោកជំទាវ អនុរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក មកទស្សនកិច្ចនៅកម្ពុជាថ្ងៃនេះ ដើម្បីជួបជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់កម្ពុជា និងភាគីពាក់ព័ន្ធដទៃទៀត ដើម្បីពិភាក្សាពីបញ្ហាតំបន់ និងបញ្ហាទ្វេភាគីសំខាន់ៗ ។ នៅវេលាម៉ោង ៤ល្ងាច ថ្ងៃទី១…