Category: ព័ត៌មានជាតិ

  • សម្ដេចក្រឡាហោម ស ខេង អនុញ្ញាតឲ្យឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម

    សម្ដេចក្រឡាហោម ស ខេង អនុញ្ញាតឲ្យឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម

    សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នារសៀលថ្ងៃចន្ទ ទី០៧ ខែមិថុនា ឆ្នាំ២០២១ បានអនុញ្ញាតឱ្យ ឯកឧត្តម W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅទីស្ដីការក្រសួងមហាផ្ទៃ។ ជាកិច្ចចាប់ផ្ដើម សម្ដេចក្រឡាហោម ស ខេង និងឯកឧត្តម បានធ្វើការកត់សម្គាល់ និងវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចរបស់លោកជំទាវ អនុរដ្ឋមន្ត្រីក្រសួងការបរទេស សហរដ្ឋអាមេរិក មកកាន់ព្រះរាជាណាចក្រកម្ពុជា កាលពេលថ្មីៗនេះ។ សម្ដេចក្រឡាហោម ក៏បានមានប្រសាសន៍ថា តាមរយៈដំណើរទស្សនកិច្ចដ៏មានសារៈសំខាន់នេះ នឹងបន្ដពង្រឹង ពង្រីកកិច្ចសហប្រតិបត្តិការ និងមិត្តភាពរវាងប្រទេសទាំងពីរកាន់តែខ្លាំងក្លាបន្ថែមទៀត។ សម្ដេចក្រឡាហោម ក៏បានថ្លែងអំណរគុណ តាមរយៈឯកឧត្តម ឯកអគ្គរដ្ឋទូត ជូនរដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលបាន និងកំពុងបន្ដផ្ដល់ជំនួយគាំទ្រដល់ការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។ បន្ថែមពីនេះ ចំពោះវិស័យអនុវត្តច្បាប់វិញ សម្ដេចក្រឡាហោម ស ខេង និងឯកឧត្តម ឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិក ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការល្អនៅលើការងារប្រយុទ្ធប្រឆាំងបទល្មើស ការប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស ជាពិសេស…

  • អភិបាលខេត្តកំពង់ចាម គ្រោងបង្កើតទីលានចាក់សំរាមថ្មីបន្ថែមទៀត មានទំហំរាប់សិបហិកតា

    អភិបាលខេត្តកំពង់ចាម គ្រោងបង្កើតទីលានចាក់សំរាមថ្មីបន្ថែមទៀត មានទំហំរាប់សិបហិកតា

    ដោយមើលឃើញពីកំណើននៃការប្រើប្រាស់សំរាមពីមួយឆ្នាំទៅមួយឆ្នាំ ចេះតែមានការកើនឡើងជាលំដាប់នោះ អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានគ្រោងពង្រីកទីលានចាក់សំរាមថ្មីមួយទៀត ដែលមានទំហំប្រមាណ៥០ ហិកតា ស្ថិតនៅក្នុងភូមិខ្នារ ឃុំស្ដើងជ័យ ស្រុកជើងព្រៃ ស្ថិតនៅឆ្ងាយពីលំនៅដ្ឋានប្រជាពលរដ្ឋ មិនបង្កឱ្យមានក្លិនប៉ះពាល់ដល់ប្រជាជននោះទេ។ ជាក់ស្តែងនៅព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អមដំណើរដោយអភិបាលរងខេត្ត មន្ទីរ អង្គភាពជំនាញ អាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធ បានអញ្ជើញចុះពិនិត្យទីតាំងទីលានសម្រាប់ចាក់សំរាមថ្មី ស្ថិតនៅក្នុងឃុំស្ដើងជ័យ ស្រុកជើងព្រៃ ហើយដីខាងលើនេះសព្វថ្ងៃកំពុងស្ថិតនៅក្រោមការវិនិយោគរបស់ក្រុមហ៊ុនឯកជនមួយ ដែលកំពុងធ្វើការដាំដុះដំណាំស្វាយចន្ទីនៅជុំវិញទីតាំងនេះ។ លោក នួន គង់សល្យ ប្រធានមន្ទីរបរិស្ថានបានឲ្យដឹងថា ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នឹងធ្វើការស្នើសុំលាយលក្ខណ៍អក្សរទៅក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ដើម្បីមកស្ថិតនៅក្រោមគ្រប់គ្រងរបស់រដ្ឋបាលខេត្តកំពង់ចាម ជាមួយនោះក៏មានការស្នើសុំទៅប្រមុខរាជរដ្ឋាភិបាលកម្ពុជាផងដែរ។ ហើយសម្រាប់ទីតាំងដែលអាជ្ញាធរខេត្តរួមជាមួយនឹងជំនាញបរិស្ថានបានចុះពិនិត្យដោយផ្ទាល់នេះ រាល់ថ្ងៃដីដែលមានទំហំ ៥០ហិកតា គឺស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ។ ក្នុងនោះបានពិនិត្យមើលតាមផែនទី ព្រមទាំងចុះដល់កន្លែងផ្ទាល់ ធ្វើយ៉ាងណាមិនឱ្យមានផលប៉ះពាល់ទៅដល់អ្នកដទៃ។ ហើយទីនេះក៏ធ្លាប់ត្រូវបានមន្ត្រីជំនាញក្រសួងបរិស្ថានបានធ្វើការវាយតម្លៃដោយសមស្របគឺនឹងអាចប្រែក្លាយជាទីលានចាក់សំរាមបាន។ គួរបញ្ជាក់ថា នាពេលអនាគតសម្រាប់ស្រុកជើងព្រៃ ស្រុកបាធាយ និងស្រុកព្រៃឈរ គឺចាក់សំរាមនៅតំបន់នេះជិតងាយស្រួលមិនបាច់ទៅឆ្ងាយ។…

  • ផ្សាយផ្ទាល់ ព័ត៌មានថ្ងៃត្រង់៖ ក្រសួងសុខាភិបាល មានអ្នកឆ្លងកូវីដ១៩ថ្មី ៥៨៩នាក់ ជាសះស្បើយ ៩៤៥នាក់ និងមានអ្នកស្លាប់ ៣នាក់ទៀត

    ផ្សាយផ្ទាល់ ព័ត៌មានថ្ងៃត្រង់៖ ក្រសួងសុខាភិបាល មានអ្នកឆ្លងកូវីដ១៩ថ្មី ៥៨៩នាក់ ជាសះស្បើយ ៩៤៥នាក់ និងមានអ្នកស្លាប់ ៣នាក់ទៀត
  • មាតិកាព័ត៌មានថ្ងៃត្រង់ សំរាប់ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១ ផ្សាយផ្ទាល់ វេលាម៉ោង១២.៣០នាទី ដល់ ១៣.៣០នាទី លើកញ្ចក់ទូរទស្សន៍អប្សរា និង ផេកហ្វេសប៊ុក AMS Central

    មាតិកាព័ត៌មានថ្ងៃត្រង់ សំរាប់ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១ ផ្សាយផ្ទាល់ វេលាម៉ោង១២.៣០នាទី ដល់ ១៣.៣០នាទី លើកញ្ចក់ទូរទស្សន៍អប្សរា និង ផេកហ្វេសប៊ុក AMS Central

    មាតិការផ្សាយផ្ទាល់ ព័ត៌មានថ្ងៃត្រង់ ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១ ផ្សាយផ្ទាល់ វេលាម៉ោង១២.៣០នាទី ដល់ ១៣.៣០នាទី លើកញ្ចក់ទូរទស្សន៍អប្សរា និង ផេកហ្វេសប៊ុក AMS Central វគ្គ១៖ 1.  ក្រសួងសុខាភិបាល មានអ្នកឆ្លងកូវីដ១៩ថ្មី ៥៨៩នាក់ ជាសះស្បើយ ៩៤៥នាក់ និងមានអ្នកស្លាប់ ៣នាក់ទៀត 2.  សរុបការចាក់វ៉ាក់សាំងកូវីដ១៩ ទូទាំងប្រទេស បានចំនួន ២លាន៧សែន៥៤,៣៤១នាក់ គិតត្រឹមថ្ងៃទី០៦ ខែមិថុនា 3.  រដ្ឋបាលខេត្តសៀមរាប ជូនដំណឹងស្តីពីការបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងស្រុកសូទ្រនិគម និងស្រុកជីក្រែង 4.  រដ្ឋបាលខេត្តរតនគិរី ប្រកាសរកឃើញអ្នកវិជ្ជមានកូវីដ១៩ថ្មី ២ករណីទៀត មានទារកម្នាក់ 5.  អាជ្ញាធរខេត្តតាកែវ បិទក្នុងផ្សារតាកែវ និងបរិវេណជុំវិញផ្សារ និងឲ្យអាជីវករទាំងអស់ត្រូវទៅយកសំណាករកមេរោគកូវីដ១៩ 6.  រដ្ឋមន្ត្រីក្រសួងការងារ ថ្លែងសុន្ទរកថា ត្រៀមចូលរួមអបអរសាទរ ក្នុងទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ លើកទី៤ ឆ្នាំ២០២១ 7.  ក្រសួងបរិស្ថាន…

  • ខេត្តកំពង់ចាម រកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ១៩ នាក់ទៀត និងជាសះស្បើយចំនួន ១៩៥នាក់

    ខេត្តកំពង់ចាម រកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ១៩ នាក់ទៀត និងជាសះស្បើយចំនួន ១៩៥នាក់
  • ស.ស.យ.ក បន្តចូលរួមសកម្មភាពផ្សព្វផ្សាយសារអប់រំអំពីវិធានការសុខាភិបាល ដល់ប្រជាពលរដ្ឋតាមមូលដ្ឋាន ដើម្បីការពារ ទប់ស្កាត់ និងបង្ការពីការឆ្លងរាលដាលនៃជំងឺកូវីដ-១៩

    ស.ស.យ.ក បន្តចូលរួមសកម្មភាពផ្សព្វផ្សាយសារអប់រំអំពីវិធានការសុខាភិបាល ដល់ប្រជាពលរដ្ឋតាមមូលដ្ឋាន ដើម្បីការពារ ទប់ស្កាត់ និងបង្ការពីការឆ្លងរាលដាលនៃជំងឺកូវីដ-១៩

    ព្រៃវែង ៖ លោក ស សុខា តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ( ស.ស.យ.ក.) ដឹកនាំប្រជុំតាមដានវឌ្ឍនភាពការងារប្រចាំខែឧសភា និងលើកទិសដៅបន្តខែមិថុនា របស់ ស.ស.យ.ក. ខេត្តព្រៃវែង តាមប្រព័ន្ធ Zoom ។ លោក ស សុខា បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ ស.ស.យ.ក. ខេត្ត ស្រុក ក្រុង និងសមាជិក សមាជិកាទាំងអស់ ជាពិសេសក្រុមការងារចុះជួយស្រុក ក្រុងទាំង១៣ ចំពោះខិតខំប្រឹងប្រែងយ៉ាងសកម្ម និងការលះបង់ទាំងពេលវេលា កម្លាំងកាយចិត្ត និងថវិកាផ្ទាល់ខ្លួន ដើម្បីរួមចំណែកជួយដល់យុវជន និងប្រជាពលរដ្ឋនៅក្នុងខេត្តព្រៃវែង អោយកាន់តែប្រសើរឡើងថែមទៀត។ ក្នុងនោះស្នើសុំអោយ ស.ស.យ.ក. ខេត្ត ស្រុក ក្រុង និងក្រុមការងារចុះជួយស្រុក ក្រុង ព្រមទាំងសមាជិក សមាជិកាទាំងអស់ បន្តកិច្ចការងារមួយចំនួនទៀត ដើម្បីយុវជន និងប្រជាពលរដ្ឋក្នុងខេត្តព្រៃវែង ដូចខាងក្រោម ៖ ១. បន្តចូលរួមសកម្មភាពផ្សព្វផ្សាយសារអប់រំអំពីវិធានការសុខាភិបាល ដល់ប្រជាពលរដ្ឋតាមមូលដ្ឋាន…

  • ផ្អាកអាជីវកម្ម​ ការលក់ដូរក្នុងផ្សារតាកែវ​ បរិវេណជុំវិញផ្សារ​ និងការលក់ដូរតាមគេហដ្ឋានជុំវិញផ្សារទាំងអស់

    ផ្អាកអាជីវកម្ម​ ការលក់ដូរក្នុងផ្សារតាកែវ​ បរិវេណជុំវិញផ្សារ​ និងការលក់ដូរតាមគេហដ្ឋានជុំវិញផ្សារទាំងអស់

    សេចក្តីជូនដំណឹងស្តីពីការផ្អាកអាជីវកម្ម​ ការលក់ដូរក្នុងផ្សារតាកែវ​ បរិវេណជុំវិញផ្សារ​ និងការលក់ដូរតាមគេហដ្ឋានជុំវិញផ្សារទាំងអស់។

  • ខេត្តកំពង់ចាម បើកកិច្ចប្រជុំបន្ទាន់គណៈកម្មការអន្តរក្រសួង ជុំវិញការរកឃើញករណីវីរុសកូវីដ-១៩ បម្លែងថ្មី

    ខេត្តកំពង់ចាម បើកកិច្ចប្រជុំបន្ទាន់គណៈកម្មការអន្តរក្រសួង ជុំវិញការរកឃើញករណីវីរុសកូវីដ-១៩ បម្លែងថ្មី

    ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ អមដោយឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត,លោកប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត,លោកនាយករដ្ឋបាល តំណាងស្នងការដ្ឋាននគរបាលខេត្ត បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំបន្ទាន់មួយតាមរយៈប្រព័ន្ធវីដេអូ ជាមួយគណៈកម្មការអន្តរក្រសួង ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ជុំវិញការរកឃើញករណីវីរុសបម្លែងថ្មី ឥណ្ឌា និងការដាក់ចេញជាវិធានការ ក្រោមអធិបតីភាព ឯកឧត្តម សាស្ត្រាចារ្យ វេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្តរក្រសួង នៅព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១។ សូមកត់សម្គាល់ថា រហូតមកដល់ពេលនេះ វីរុសបម្លែងថ្មី ប្រភេទ B.1.617 ដែលពិភពលោកមានការព្រួយ បារម្ភខ្លាំង ត្រូវបានគេរកឃើញនៅបណ្តាប្រទេសចំនួន ៧ ហើយ នៅក្នុងតំបន់អាស៊ាន (ប្រទេសឥណ្ឌូណេស៊ី ប្រទេសម៉ាឡេស៊ី ប្រទេសហ្វីលីពីន ប្រទេសសឹង្ហបុរី ប្រទេសថៃ ប្រទេសវៀតណាម និងប្រទេសកម្ពុជា) និងបណ្តា ប្រទេសមួយចំនួនទៀតលើពិភពលោក។ ក្រសួងសុខាភិបាល បានធ្វើការណែនាំភ្លាមៗ ទៅមន្ទីរសុខាភិបាលខេត្តដែលពាក់ព័ន្ធ ក៏ដូចជាទៅគ្រប់ មន្ទីរសុខាភិបាលទាំងអស់ ឱ្យបង្កើនការយកចិត្តទុកដាក់ និងអនុវត្តឱ្យបានត្រឹមត្រូវតាមគោលការណ៍ប្រតិបត្តិ ស្តង់ដារបច្ចេកទេសការពារការចម្លងពីបុគ្គលម្នាក់ទៅម្នាក់ ដោយដាក់អ្នកជំងឺឱ្យនៅដោយឡែកពីគ្នា…

  • ផ្សាយផ្ទាល់ ព័ត៌មានថ្ងៃត្រង់៖ ក្រសួងសុខាភិបាលកម្ពុជា បញ្ជាក់ពីរកឃើញមេរោគបំប្លែងខ្លួនថ្មី ប្រភពមកពីឥណ្ឌា លើអ្នកដំណើរមកថៃ ៣នាក់

    ផ្សាយផ្ទាល់ ព័ត៌មានថ្ងៃត្រង់៖ ក្រសួងសុខាភិបាលកម្ពុជា បញ្ជាក់ពីរកឃើញមេរោគបំប្លែងខ្លួនថ្មី ប្រភពមកពីឥណ្ឌា លើអ្នកដំណើរមកថៃ ៣នាក់
  • ខេត្តកំពង់ចាម រកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ២៧នាក់ទៀត

    ខេត្តកំពង់ចាម  រកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ២៧នាក់ទៀត

    រដ្ឋបាលខេត្តកំពង់ចាម ស្ដីពីករណីរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ២៧នាក់ ក្នុងនោះស្រុកជើងព្រៃ ០៨នាក់ ស្រុកចំការលើ ០១នាក់ ស្រុកស្រីសន្ធរ ០៦នាក់ ស្រុកកំពង់សៀម ០៦នាក់ ស្រុកព្រៃឈរ០៣នាក់ស្រុកស្ទឹងត្រង់០២នាក់ និងមកពីខេត្តត្បូងឃុំ ០១នាក់ ក្នុងថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១។ នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១ រដ្ឋបាលខេត្តកំពង់ចាម បានចាត់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត យកសំណាកលើកម្មករ-កម្មការិនី និងអ្នកសង្ស័យ ចំនួន៩៨៩នាក់ ទទួលបានលទ្ធផលតេស្តរហ័សកូវីដ-១៩ វិជ្ជមានកូវីដ-១៩ ចំនួន២៧នាក់ (អ្នកកំពុងសម្រាកព្យាបាល ចំនួន៥៩៣នាក់)។ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត បញ្ជូនអ្នកជំងឺទាំង ២៧នាក់ មកសម្រាកព្យាបាល នៅមន្ទីរពេទ្យមេគង្គកំពង់ចាម និងកន្លែងព្យាបាល កម្រិតស្រាល នៅវិទ្យាល័យព្រះសីហនុ និងបន្តស្រាវជ្រាវរកអ្នកដែលប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោល នឹងអ្នកជំងឺកូវីដ-១៩ ខាងលើបន្ថែមទៀត។ រដ្ឋបាលខេត្តកំពង់ចាម សូមអំពាវនាវដល់អ្នកពាក់ព័ន្ធ និងធ្លាប់ប្រាស្រ័យទំនាក់ទំនងនឹងអ្នកជំងឺខាងលើ សូមទៅពិនិត្យសុខភាព និងយកសំណាក នៅមន្ទីរពេទ្យបង្អែកដែលស្ថិតនៅជិតផ្ទះ ឬត្រូវរាយការណ៍ជូនអាជ្ញាធរ មូលដ្ឋានជាបន្ទាន់ ឬតាមរយៈលេខទូរស័ព្ទ ០៧០ ៨២៨ ៧៨៨…