-
ពិតជាសំណាងបុរសស្រ្តីពីររូបបានឈ្នះលុយសុទ្ធសរុប១00,000ដុល្លារ ពី សែលកាត

រាជធានីភ្នំពេញ៖អ្នកខេត្តត្បូងឃ្មុំ និងរាជធានីភ្នំពេញ មានសំណាងខ្ពស់ជាមួយការឈ្នះរង្វាន់របស់ពួកគាត់ពីកម្មវិធី “ឈ្នះលុយសុទ្ធ ១ ម៉ឺនដុល្លាររៀងរាល់ថ្ងៃ” ពីសែលកាត។ បុរសស្រ្តីដែលជួបសំណាងអស្ចារ្យនេះទីមួយដែលបានឈ្នះលុយសុទ្ធយ៉ាងសន្ធឹកសន្ធាប់នេះមកពីទីក្រុងភ្នំពេញ ឈ្មោះអ្នកស្រី ឡុច ច័ន្ទស៊ីណា មានមុខរបរជាមេផ្ទះ ស្នាក់នៅភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ បងស្រីបានឈ្នះរង្វាន់លុយសុទ្ធ៩0,000ដុល្លារ កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១។ ចំណែកអតិថិជនម្នាក់ទៀតជាអ្នកខេត្តត្បូងឃ្មុំ មានឈ្មោះ តាក គន្ធា មានមុខរបរជាអាជីវករកាប់ជ្រូក រស់នៅឃុំសួង សង្កាត់សួង ក្រុងសួង ដែលបានឈ្នះលុយសុទ្ធ ១0,000ដុល្លារ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ ។ គួរបញ្ជាក់ថាក្រុមហ៊ុនសែលកាតនឹងធ្វើការចាប់រង្វាន់ដែលមានផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ CTN និងហ្វេសប៊ុក CTN TV វេលាម៉ោង 7 ល្ងាចជារៀងរាល់ថ្ងៃ និងមានការចាក់ផ្សាយឡើងវិញនៅលើ YouTube Channel របស់ Cellcard៕
-
ឯកឧត្តម សាយ សំអាល់ អនុញ្ញាតិអោយឯកអគ្គរដ្ឋទូតសិង្ហបូរីថ្មី ប្រចាំនៅកម្ពុជាចូលជួបសម្តែងការគួរសម

ភ្នំពេញ ៖ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអនុញ្ញាតិអោយ លោកជំទាវ Teo Lay Cheng ឯកអគ្គរដ្ឋទូតសិង្ហបូរីថ្មី ប្រចាំនៅកម្ពុជាចូលជួបសម្តែងការគួរសម នៅព្រឹក ថ្ងៃពុធ ១៥កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រូវនឹងថ្ងៃទី ២៦ ខែឧសភា ឆ្នាំ២០២១។ ក្នុងឱកាសទើបតែត្រូវបានបំពេញបេសកកម្មជាឯកអគ្គរដ្ឋទូតថ្មីនៃលោកជំទាវបានមានប្រសាសន៍ថា ក្រៅពីការសម្តែងនូវគាវរកិច្ច លោកជំទាវក៏ចង់សិក្សាស្វែងយល់បន្ថែមនូវលទ្ធភាពក្នុងការពង្រឹងកិច្ចសហការរវាងប្រទេសទាំង២អោយកាន់តែប្រសើរ ជាពិសេស លើកិច្ចការងារគ្រប់គ្របសំរាម ទឹកស្អាត និងការពង្រឹងសមត្ថភាពមន្ត្រី។ លោកជំទាវសង្ឃឹមថា នៅពេល ខាងមុខនេះ អាចនឹងមានការរៀបចំទស្សនកិច្ចផ្លូវការ កម្រិតបច្ចេកទេស និងកម្រិតនយោបាយ ដើម្បីចែករំលែកបទពិសោធន៍រវាងកម្ពុជា និងសិង្ហបូរី លើវិស័យសំខាន់ៗនានា ជាអាទិ៍ បរិស្ថាន នគរូបនីយកម្ម និងទូរគមនាគមន៍ ព្រមទាំងដើម្បីរឹតចំណងមិត្តភាពរវាងប្រទេសទាំងពីរផងដែរ។ ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្រ្តីបានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងអបអរសាទរចំពោះវត្តមានរបស់លោកជំទាវឯកអគ្គរដ្ឋទូតដែលត្រូវរដ្ឋាភិបាលប្រទសសិង្ហបុរីផ្តល់នូវសេចក្តីទុកចិត្តតែងតាំងជាឯកអគ្គរដ្ឋទូតថ្មីប្រចាំនៅប្រទេសកម្ពុជា ។ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានជម្រាបជូនពី សក្តានុពលដែលសិង្ហបុរី បានសហការនិងគាំទ្រកម្ពុជានាពេលកន្លងមកគឺការបណ្តុះបណ្តាលធនធានមនុស្ស លើវិស័យអប់រំសិក្សាធិការតាមរយៈការផ្តល់អាហារូបករណ៍ ផ្លាស់ប្តូរ និងចែករំលែកបទពិសោធន៍គ្នាទៅវិញទៅមក ជាក់ស្តែងរដ្ឋាភិបាលសិង្ហបុរីទើបតែបានផ្តល់អាហារូបករណ៍…
-
អំណោយរបស់លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ត្រូវបានផ្តល់ជូនលោក ចៅអធិការវត្ត ប្រាសាទដូនអន

លោកប្រធានមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចខេត្តពោធិ៍សាត់ រួមជាមួយបងប្អូន មន្រ្តីរាជការ និងប្រធានមន្ទីរ ធម្មការ និងសាសនា និងលោក សំ ណារិទ្ធ អភិបាលស្រុកតាលោសែនជ័យ និង លោកជំទាវ ម៉ែន ផល្លី អភិបាលរងខេត្ត តំណាង ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញ ចូលរួមប្រគេនស្គរជ័យ និងគងជ័យដ៏ពិសិដ្ឋ និងគ្រឿងឧបភោគ ព្រមទាំងថវិកាចំនួន ១ លានរៀល ដែលជាអំណោយដ៏ថ្លៃថ្លា លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និអធិការកិច្ច ប្រគេនព្រះចៅអធិការវត្តប្រាសាទដូនអន នៅរសៀលថ្ងៃ ពុធ ១៥កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែឧសភាឆ្នាំ២០២១ ។ ក្នុងឱកាស នាំអំយកអំណោយដ៏ថ្លៃថ្លាប្រគេនដល់ ព្រះចៅអធិការវត្ត លោកជំទាវកិត្តិសង្កហបណ្ឌិតក៏បានផ្តាំផ្ញើរសារជាសម្លេង សូមព្រះតេជគុណ ចៅអធិការវត្តធ្វើពិធីតាមបែបសាសនាដើម្បីគោះគងជ័យ និងទូងស្គរជ័យនៅក្នុងថ្ងៃពេញបូរណ៌មី…
-
សម្តេចតេជោ៖ ឯកភាពកំណត់យកកាលបរិច្ឆេទថ្ងៃទី២៥ និងថ្ងៃទី២៦ វិច្ឆិកា ឆ្នាំ២០២១ ដើម្បីធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣

កម្ពុជាបានទទួលសិទ្ធធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំកិច្ចប្រជុំកំពុលអាស៊ី-អឺរ៉ុប លើទី១៣ (ASEM13) នៅឆ្នាំ២០២០។ កម្ពុជាដំបូងឡើងបានជ្រើសរៀសចុងឆ្នាំ២០២០ ដើម្បីរៀបចំការប្រជុំ ប៉ុន្តែដោយសារវិបត្តិជំងឺកូវីដ-១៩ គម្រោងនោះត្រូវបានលើកពេលមកធ្វើនៅខែឧសភាឆ្នាំ២០២១។ រហូតដល់ខែឧសភាឆ្នាំ២០២១ ដោយសារតែការឆ្លងរាលដាលនៃវីរុសកូវីដ-១៩លើពិភពលោក រួមទាំងប្រទេសកម្ពុជាផងនោះ កិច្ចប្រជុំកំពូលអាស៊ី -អឺរ៉ុបលើកទី១៣ ដែលរដ្ឋសភាកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះត្រូវបានពន្យារពេល ទៅធ្វើនៅខែវិច្ឆិកា ឆ្នាំ២០២១វិញ។ យោងតាមលិខិតជូនដំណឹងរបស់គណៈកម្មាធិការជាតិរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបនៅថ្ងៃទី២៦ឧសភាបានឲ្យដឹងថា សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី បានឯកភាពកំណត់យកកាលបរិច្ឆេទថ្ងៃទី២៥និងថ្ងៃទី២៦វិច្ឆិកាឆ្នាំ២០២១ ដើម្បីធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣។ កិច្ចប្រជុំកំពូលអាស៊ី- អឺរ៉ុបលើកទី១៣ ដែលគ្រោងប្រជុំនៅចុងខែវិច្ឆិកាឆ្នាំ ២០២១ខាងមុខ កម្ពុជាធ្វើជាម្ចាស់ផ្ទះ គឺផ្តោតសំខាន់លើប្រធានបទ “ពហុភាគីនិយម លើវិស័យនយោបាយ សេដ្ឋកិច្ច” ដែលមានឥស្សរៈកំពូលៗនៃប្រទេសចូលរួមជាង៥០ប្រទេស មកពីទ្វីបអឺរ៉ុប និងអាស៊ី និងមានមេដឹកនាំអង្គការអន្តរជាតិធំៗចូលរួម។ សូមជម្រាបថា ថាកិច្ចប្រជុំកំពូលអាស៊ី អឺរ៉ុប លើកទី១២ បានធ្វើឡើងនៅខែតុលាឆ្នាំ២០១៨ នៅទីក្រុងប្រ៊ុចសែល ប្រទេសប៊ែលហ្សិក ។ កិច្ចប្រជុំនើធ្វើឡើងក្រោម ប្រធានបទ៖ កសាងអនាគតជាមួយគ្នា : ការលើកម្ពស់កំណើនប្រកបដោយបរិយាប័ន្ន និងការតភ្ជាប់ប្រកបដោយចីរភាព។
-
ខេត្តតាកែវ រកឃេីញអ្នកវិជ្ជមានជំងឺកូវីដ-១៩ថ្មីចំនួន ១១នាក់បន្ថែមទៀត

-
ផ្សាយផ្ទាល់ ព័ត៌មានថ្ងៃត្រង់៖ សម្ដេចតេជោ ហ៊ុន សែន ទោះបីជាបើកដំណើរការឡើងវិញ នូវទីតាំងទេសចរណ៍នានាក៏ពិតមែន តែសូមកុំភ្លេចអនុវត្តវិធាន ៣កុំ ៣ការពារ ឱ្យបានជាប់លាប់ ដើម្បីទប់ស្កាត់ កុំឱ្យឆ្លងមេរោគកូវីដ-១៩

-
ខេត្តកំពង់ចាម រកឃើញករណីអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ៣៥នាក់ទៀត

-
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភសម្ភារៈការពារជំងឺកូវីដ-១៩ និងគ្រឿងឧបភោគបរិភោគ ជូនគណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ខេត្តកំពង់ចាម

នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត អញ្ជើញទទួលអំណោយជាសម្ភារៈការពារជំងឺកូវីដ-១៩ ពីឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ តាមរយៈឯកឧត្តមហេងសួររដ្ឋលេខាធិការប្រចាំការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ប្រគល់ជូនដល់គណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ខេត្តកំពង់ចាម ដើម្បីចូលរួមចំណែកក្នុងការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ -១៩ ក្នុង ភូមិសាស្ត្រខេត្តកំពង់ចាម។ ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចានដា អភិបាលខេត្តកំពង់ចាម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមហ៊ុនម៉ាណែតនិងលោកជំទាវ ដែលបានផ្ដល់ជូននៅសម្ភារៈការពារជំងឺកូវីដ19 រួមនិងគ្រឿងឧបភោគបរិភោគមួយចំនួន ផ្ដល់ជូនដល់គណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺខូវីដ-១៩ ខេត្តកំពង់ចាម សម្រាប់យកទៅប្រើប្រាស់ ក្នុងការយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ -១៩ ជាពិសេស ការផ្គត់ផ្គង់ ដល់ប្រជាពលរដ្ឋដែលកំពុងប្រឈមនឹងការខ្វះខាត និងពលករចំណូលស្រុក ដែលកំពុងធ្វើចត្តាឡីស័កនៅតាមមណ្ឌលចត្តាឡីស័កនានា ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម។ គួរបញ្ជាក់ថា អំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ដែលបានផ្ដល់ជូននាពេលនេះរួមមាន៖ ម៉ាសចំនួន…
-
គណៈប្រតិភូអគ្គលេខាធិការព្រឹទ្ធសភា និងរដ្ឋសភា អញ្ជើញចូលរួមកិច្ចប្រជុំសមាគមអគ្គលេខាធិការសភា (ASGP) តាមរយៈប្រព័ន្ធវីដេអូ

ភ្នំពេញ ៖ ឯកឧត្តម អ៊ុ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា បានដឹកនាំគណៈប្រតិភូអគ្គលេខាធិការព្រឹទ្ធសភា និងរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំសមាគមអគ្គលេខាធិការសភា (ASGP) តាមរយៈប្រព័ន្ធវីដេអូ ផ្សាយចេញពីទីក្រុងហ្សឺណែវ ប្រទេសស្វីស ដែលមានអគ្គលេខាធិការ អគ្គលេខាធិការរងសភាជាសមាជិកសមាគមចូលរួមសរុបចំនួន១១០រូប នារសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ នៅសាលបណ្ណាល័យព្រឹទ្ធសភា ។ កិច្ចប្រជុំនេះប្រព្រឹតិ្តទៅក្រោមប្រធានបទ “តួនាទី និងការរៀបចំរបស់សភាក្នុងអំឡុងពេលនៃរោគរាតត្បាត” ដោយមានរបៀបវារៈចំនួនពីរ៖ ១-សុន្ទរកថាថ្លែងបើកកិច្ចប្រជុំដោយលោក Philippe Schwab ប្រធាន ASGP ដោយផ្តោតលើការស្វាគមន៍សមាជិកថ្មីរបស់ ASGP ការធ្វើបទបង្ហាញអំពីការបោះឆ្នោតគណៈកម្មការប្រតិបតិ្តនាពេលខាងមុខ ការធ្វើបទបង្ហាញអំពីការកែប្រែនៃបទបញ្ជារបស់ ASGP និងការងារថវិការបស់ ASGP និង២- ការធ្វើបទបង្ហាញ និងការពិភាក្សាដេញដោលដោយតំណាងអគ្គលេខាធិការដ្ឋានសភានៃប្រទេសនានារបស់ ASGP ចំនួន១៦ប្រធានបទលើទិដ្ឋភាពនានានៃប្រធានបទរួម “តួនាទី និងការរៀបចំរបស់សភាក្នុងអំឡុងពេលនៃរោគរាតត្បាត” ដូចខាងក្រោម៖ ១-លោក Remco Nehmelman សភាប្រទេសហូឡង់ បានធ្វើបទបង្ហាញអំពី តួនាទី និងការរៀបចំរបស់សភាក្នុងអំឡុងពេលនៃរោគរាតត្បាត។២-លោកស្រី Graciela Baez សភាប្រទេស…
-
ខេត្តកំពង់ធំ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន ២២នាក់ និងជាសះស្បើយចំនួន ០៤នាក់
