-
អភិបាលខេត្តកំពង់ចាម ផ្ញើសារលិខិតជូនពរ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន នាឱកាសពិធីចម្រើនជន្មាយុគម្រប់ ៨៧ឆ្នាំ ឈានចូល ៨៨ឆ្នាំ

(ភ្នំពេញ)៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ព្រមទាំងថ្នាក់ដឹកនាំ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងខេត្តកំពង់ចាម ផ្ញើសារលិខិតគោរពជូនពរ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃកម្ពុជា នាឱកាសដ៏មហាជ័យមង្គលចម្រើនជន្មាយុ គម្រប់ ៨៧ឆ្នាំ ឈានចូល ៨៨ឆ្នាំ ដែលប្រព្រឹត្តទៅនាថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១។ ក្នុងឱកាសដ៏នក្ខត្តឫក្សនេះ យើងខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតាថែរក្សាទឹកដី នៃព្រះរាជាណាចក្រកម្ពុជា សូមព្រះអង្គតាមជួយបីបាច់ថែរក្សា អភិបាលប្រោះព្រំ សព្ទសាធុការពរជ័យបវរសួស្ដី សិរីមង្គល វិបុលសុខ មហាប្រសើរដ៏ថ្លៃថ្លាជូន សម្ដេចអគ្គមហាពញាចក្រី សូមទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួនខ្លាំងក្លា បញ្ញាញាណវាងវៃ ជន្មាយុយឺនយូរ និងទទួលបានជោគជ័យត្រចះត្រចង់ ក្នុងបេសកកម្មដ៏ខ្ពស់ខ្ពស់ និងជាប្រវត្តិសាស្ត្រ ក្នុងតួនាទីជាស្ថាប័ននីតិប្បញ្ញត្តិ ដើម្បីមាតុភូមិកម្ពុជាដ៏រុងរឿង។ ជាថ្មីម្ដងទៀត យើងខ្ញុំសូមបួងសួងដល់ ទេវតាឆ្នាំថ្មី ព្រះនាម មណ្ឌាទេវី សូមប្រទានពរជ័យជូនដល់ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្ដេចធម្មវិសុទ្ធវង្សា សៅ…
-
សមាជិករដ្ឋសភាវ័យក្មេងកម្ពុជា-ចិន ពិភាក្សាផ្លាស់ប្តូរបទពិសោធន៍ និងទស្សនៈជុំវិញបញ្ហារួមរបស់ប្រទេសទាំងពីរ ក្នុងវិស័យនយោបាយ សេដ្ឋកិច្ច និងកិច្ចសហប្រតិបត្តិការ

ឯកឧត្ដម ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា និងជាប្រធានគណៈប្រតិភូសមាជិករដ្ឋសភាវ័យក្មេងនៃរដ្ឋសភាព្រះរាជាណាចក្រកម្ពុជា បានដឹកនាំសហការី ចូលរួមក្នុងកិច្ចប្រជុំទ្វេភាគីរវាងសមាជិករដ្ឋសភាវ័យក្មេងនៃព្រះរាជាណាចក្រកម្ពុជា ជាមួយសមាជិកសភាវ័យក្មេងនៃសភាតំណាងប្រជាជនចិនទូទាំងប្រទេស ដឹកនាំដោយ លោកជំទាវ វ៉ាង ហុងយ៉ាន (Wang Hongyan) ប្រធានគណៈប្រតិភូសភាវ័យក្មេងនៃសភាតំណាងប្រជាជនចិនទូទាំងប្រទេស នៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីធ្វើការចែករំលែកព័ត៌មាន ពិភាក្សាផ្លាស់ប្តូរបទពិសោធន៍ និងទស្សនៈ ជុំវិញបញ្ហារួមរបស់ប្រទេសទាំងពីរ ក្នុងវិស័យនយោបាយ សេដ្ឋកិច្ច និងកិច្ចសហប្រតិបត្តិការ កម្ពុជា-ចិន។ កិច្ចប្រជុំនេះរៀបចំឡើងតាមរយៈប្រព័ន្ធវីដេអូ ដែលភ្ជាប់ពីវិមានរដ្ឋសភា ទៅសភាប្រជាជនចិនទូទាំងប្រទេសនៃសាធារណរដ្ឋប្រជាមានិតចិន នៅរសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១។ មានប្រសាសន៍ក្នុងសុន្ទរកថាបើកកិច្ចប្រជុំ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈប្រតិភូសមាជិករដ្ឋសភាវ័យក្មេងកម្ពុជា ក៏ដូចជាលោកជំទាវ វ៉ាង ហុងយ៉ាន (Wang Hongyan) ប្រធានគណៈប្រតិភូសភាវ័យក្មេងនៃសភាតំណាងប្រជាជនចិនទូទាំងប្រទេស សុទ្ធតែបានមានប្រសាសន៍រំលេចពីសារៈសំខាន់នៃកិច្ចប្រជុំនាថ្ងៃនេះ ដោយចាត់ទុកថា នេះជាវេទិកាមួយ ដែលអនុញ្ញាតឲ្យសមាជិកសភាវ័យក្មេងនៃប្រទេសទាំងពីរ មានឱកាសចែករំលែកព័ត៌មាន បទពិសោធន៍ការងារ និងធ្វើការពិភាក្សាផ្លាស់ប្តូរទស្សនៈជុំវិញបញ្ហារួមរបស់ប្រទេសទាំងពីរ ក្នុងវិស័យនយោបាយ សេដ្ឋកិច្ច និងទំនាក់ទំនងកិច្ចសហប្រតិបត្តិការ កម្ពុជា-ចិន ទាំងក្នុងក្របខណ្ឌទ្វេភាគី តំបន់…
-
ខេត្តតាកែវ រកឃេីញអ្នកវិជ្ជមានជំងឺកូវីដ-១៩ថ្មីចំនួន ៥៣នាក់បន្ថែមទៀត

-
អភិបាលខេត្តកណ្តាល អញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ ដល់គ្រួសារសពទាំង ១២នាក់ ដែលបានស្លាប់ដោយសារពុលស្រាស នៅស្រុកល្វាឯម

ខេត្តកណ្តាល៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ព្រមទាំងក្រុមការងារ នៅរសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ ២០២១នេះ បានអញ្ជើញជួបសំណោះសំណាល សាកសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល មកចែកជូនគ្រួសារសព ចំនួន ១២នាក់ ដែលបានពុលស្រាស បណ្តាលអោយស្លាប់ជាបន្តបន្ទាប់ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៩ ខែឧសភា កន្លងទៅថ្មីៗនេះ នៅក្នុងឃុំសារិការកែវ ស្រុកល្វាឯម។ នាឱកាសនោះ ឯកឧត្ដម បានថ្លែងនូវការសោកស្តាយ និងបានចូលរួមរំលែកមរណទុក្ខដល់គ្រួសារសព្វ ចំពោះការបាត់បង់សមាជិកជាទីស្រឡាញ់ និងសូមឧទ្ទិសនូវមហាកុសលដល់វិញ្ញាណខន្ធសពបានដល់សុគតិភព។ ជាពិសេសឯកឧត្តមក៏បានធ្វើការលើកទឹកចិត្ត និងផ្តាំផ្ញើដល់គ្រួសារសពត្រូវរឹងមាំ ខិតខំតធ្វើការងារ និងរកទទួលទាន ដើម្បីលើកស្ទួយជីវភាពគ្រួសារ គ្រប់គ្រងកូនចៅឲ្យបានល្អ ឲ្យកូនៗបានចូលរៀនគ្រប់ៗគ្នា និងត្រូវបន្តរក្សាអនាម័យតាមវិធានសុខាភិបាលដើម្បីជៀសផុតពីជំងឺកូវីដ-១៩។ សូមបញ្ជាក់ថា អំណោយដែល ឯកឧត្តម ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានចែកជូនដល់គ្រួសារសព ក្នុងមួយគ្រួសារទទួលបាន៖ អង្ករ ៥០គីឡូក្រាម ត្រីខ ១យួរ ទឹកត្រី ១យួរ ទឹកស៊ីអ៉ីវ ១យួរ ប្រេងឆា ១ដប មី…
-
អភិបាលខេត្តកំពង់ចាម បើកកិច្ចប្រជុំបន្ទាន់ ដាក់ចេញវិធានការថ្មីៗបន្ថែម ដើម្បីប្រយុទ្ធប្រឆាំង ការពារ និងទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសបម្លែងថ្មី កូវីដ-១៩

នៅព្រឹកថ្ងៃអាទិត្យ ទី២៣ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ អញ្ជើញដឹកនាំកិច្ចប្រជុំបន្ទាន់មួយ ដើម្បីដាក់ចេញនូវវិធានការថ្មីៗបន្ថែមទៀត ក្នុងការប្រយុទ្ធប្រឆាំង ការពារ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០-កុម្ភៈ ដែលកំពុងមានការផ្ទុះឡើងយ៉ាងគំហុកនៅតាមបណ្តាក្រុមហ៊ុន រោងចក្រមួយចំនួនក្នុងភូមិសាស្ត្រខេត្តកំពង់ចាម។ កិច្ចប្រជុំនេះក៏មានការចូលរួមពីឯកឧត្តម លោកជំទាវជាអភិបាលរងខេត្ត-កងកំលាំងទាំងបី-លោកនាយក នាយករងរដ្ឋបាល លោក-លោកប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត-លោកប្រធានមន្ទីរការងារ-លោកអភិបាលស្រុកពាក់ព័ន្ធ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។ នៅក្នុងកិច្ចប្រជុំបន្ទាន់នោះ ឯកឧត្តម អភិបាលខេត្ត ថ្លែងថា យើងត្រូវបន្តអនុវត្តវិធានការរដ្ឋបាលដដែល គឺបន្តច្បាមឱ្យជាប់អ្នកសង្ស័យ ក្រោមយុទ្ធសាស្ត្រការស្រាវជ្រាវ និងការធ្វើតេស្ត គឺកិច្ចការនេះប្រគល់ជូនខាងមន្ទីរសុខាភិបាល និងមន្ទីរការងារ គឺផ្តោតជាសំខាន់លើកម្មករ កម្មការិនីតាមរោងចក្រសរុបទាំង ១៧ កន្លែងដែលមានចំនួនសរុបប្រមាណ ៤០.០០០ នាក់នោះ។ ហើយក្រោយពីធ្វើតេស្តឃើញវិជ្ជមានជំងឺកូវីដ ១៩ហើយ យើងត្រូវយកពួកគេមកព្យាបាល គឺដាច់ខាតកុំទុកពួកគាត់ (អ្នកជំងឺ)ចោលនោះឡើយ ទោះជានៅទីណា ឆ្ងាយប៉ុណ្ណាក៏ដោយ។ ពិសេសស្ថិតក្នុងស្ថានភាពអ្នកជំងឺបានកើនឡើងយ៉ាងគំហុគជាបន្តបន្ទាប់បែបនេះ គឺយើងត្រូវត្រៀមរៀបចំមន្ទីរពេទ្យតាមបណ្តាស្រុកយ៉ាងហោចមួយមន្ទីរពេទ្យឲ្យបានចំនួន ១០គ្រែដែរ។ ហើយមកដល់ពេលនេះរដ្ឋបាលខេត្តក៏បានសម្រេចយកវិទ្យាល័យព្រះសីហនុ នៅក្រុងកំពង់ចាម សសម្រាប់ធ្វើជាមន្ទីពេទ្យព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតស្រាលៗ ហើយសម្រាប់អ្នកជំងឺធ្ងន់ៗ ត្រូវបញ្ជួនទៅមន្ទីរពេទ្យមេគង្គកំកំពង់ចាម៕…
-
វិទ្យាល័យ ព្រះសីហនុ ក្រុងកំពង់ចាម នឹងប្រែក្លាយទៅជាមន្ទីរពេទ្យសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩

នៅរសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បានដឹកនាំមន្ត្រីជំនាញមន្ទីរ-អង្គភាពពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន អញ្ជើញចុះពិនិត្យទីតាំងសម្រាប់ធ្វេីកន្លែងពិនិត្យព្យាបាលអ្នកជម្ងឺកូវីដ-១៩កម្រិតស្រាល នៅវិទ្យាល័យព្រះសីហនុ បន្ថែមពីលើមន្ទីពេទ្យមេគង្គកំពង់ចាម ដែលបច្ចុប្បន្នមានតែ ៤០៥គ្រែ និងទីតាំងត្រៀមរៀបចំជាមណ្ឌលចត្តាឡីស័ក បន្ថែមនៅវិទ្យាល័យដីដុះ បន្ទាប់ពីចំនួនអ្នកដែលបានប៉ះពាល់ដោយផ្ទាល់នឹងករណីវិជ្ជមានកូវីដ-១៩ ត្រូធ្វើចត្តាឡីស័ក នៅតាមមណ្ឌលចត្តាឡីស័ក មានការកើនឡើងជាលំដាប់។ ក្នុងឱកាសនោះឯកឧត្តម អ៊ុន ចាន់ដាអភិបាលខេត្ត បានណែនាំ និងជំរុញឲ្យអាជ្ញាធរក្រុង សហការជាមួយនឹងអ្នកពាក់ព័ន្ធខិតខំកែលំអរ និងបំពេញបន្ថែមនៅបរិក្ខាអគ្គិសនី រួមនឹងប្រព័ន្ធទឹកស្អាតនៅតាមអាគារនីមួយៗឲ្យបានឆាប់រហ័ស។ ឯកឧត្តមអភិបាលខេត្ត បានគូសបញ្ជាក់ថា យើងមិនត្រូវនៅបង្អែបង្អង់ ដោយសារសភាពការណ៍ចេះតែមានការវិវត្តន៍ ស្របពេលដែលកំណើននៃការរកឃើញករណីវិជ្ជមានកូវីដ-១៩ មានការកើន ហើយការស្រាវជ្រាវរកអ្នកដែលបានប៉ះពាល់ដោយផ្ទាល់នឹងអ្នកជំងឺកូវីដ-១៩ ក៏ចេះតែកើនឡើងជាលំដាប់ គឺតម្រូវឲ្យអាជ្ញាធរមូលដ្ឋាន ត្រូវខិតខំរៀបចំមណ្ឌលចត្តាឡីស័កបន្ថែមពីអី្វដែលបានរៀបចំរួចហើយ ដើម្បីត្រៀមលក្ខណៈ និងបង្កលក្ខណៈជូនបងប្អូនប្រជាពលរដ្ឋដែលត្រូវអនុវត្តវិធានចត្តាឡីស័ក រយៈពេល១៤ថ្ងៃ។ គួរបញ្ជាក់ថា៖ កាលពីថ្ងៃទី២១ ខែឧសភាឆ្នាំ២០២១ ខេត្តកំពង់ចាម បានរកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ៨៤នាក់បន្ថែមទៀត ដែលធ្វើឲ្យចំនួនអ្នកវិជ្ជមានកូវីដ-១៩ ក្នុងខេត្តកំពង់ចាម មានចំនួនសរុប ៤៨៤នាក់ ហើយអ្នកជំងឺដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមេគង្គកំពង់ចាម មានចំនួន…
-
សេចក្ដីជូនដំណឹង ស្ដីពីការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋដែលមានអាយុពី ១៨ឆ្នាំឡើងទៅ ក្នុងមូលដ្ឋានខណ្ឌចំការមន ខណ្ឌ៧មករា និងខណ្ឌច្បារអំពៅ

-
ខេត្តកំពង់ធំ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន ២២នាក់ និងជាសះស្បើយ ០១នាក់

រដ្ឋបាលខេត្តកំពង់ធំ បានជូនដំណឹងថា យោងតាមលទ្ធផលនៃការ ធ្វើតេស្តរហ័ស(Rapid Test) នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១ ខេត្តកំពង់ធំបានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន ២២នាក់ ក្នុងនោះ ស្រុកស្ទោង ០៥នាក់ ស្រុកតាំងគោក ០៥នាក់ កំពង់ស្វាយ ០២នាក់ ប្រាសាទសំបូរ ០៦នាក់ និងបារាយណ៍ ០៤នាក់។ រដ្ឋបាលខេត្ត នឹងបន្តស្រាវជ្រាវរកអ្នកពាក់ព័ន្ធនឹងអ្នកវិជ្ជមានឲ្យបានឆាប់បំផុត។ ទន្ទឹមនឹងនេះ សូមអ្នកដែលធ្លាប់ប្រាស្រ័យទាក់ទងជាមួយអ្នកវិជ្ជមានខាងក្រោម រួសរាន់ទំនាក់ទំនងទៅអាជ្ញាធរ ឬមណ្ឌលសុខភាព ដែលនៅកៀកបំផុតដើម្បីពិនិត្យសុខភាព និងធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃឲ្យបានត្រឹមត្រូវ។ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ បន្ថែមទៀត រដ្ឋបាលខេត្ត សូមអំពាវនាវដល់ បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមអនុវត្តឲ្យបានខ្ជាប់ខ្ជួនតាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ “៣ការពារ ៣កុំ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីការពារក្រុមគ្រួសារ និងសហគមន៍ ចៀសផុតពីជំងឺដ៏កាចសាហាវនេះ។ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១ ដោយបានទទួលការព្យាបាលយ៉ាងយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ កុមារាវិជ្ជមានជំងឺកូវីដ១៩…
-
កម្មករ កម្មការិនីចំនួន១១២នាក់ នៅស្រុកអង្គស្នួល ខេត្តកណ្តាល បានជាសះស្បើយពីជំងឺកូវីដ-១៩

ខេត្តកណ្ដាល ៖ រសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម នៃ ចារី អភិបាលរងខេត្ត បានដឹកនាំក្រុមការងារចុះជួបសំណេះសំណាល និងជូនដំណើរបងប្អូនកម្មករ កម្មការិនី ចំនួន១១២នាក់ ស្រី៦៨នាក់ ដែលបានជាសះស្បើយពីជំងឺកូវីដ-១៩ មកពីមណ្ឌលព្យាបាលចំនួន ០៤ រួមមាន៖១.មណ្ឌលព្យាបាលកូវីដ១៩ ម៉ាស្ទ័រ&ហ្វ្រែង ចំនួន ៥១ នាក់ , ស្រី ៣៤ នាក់២.មណ្ឌលព្យាបាល បឋម.កុយតិប ចំនួន ២២ នាក់ , ស្រី ១១ នាក់៣.មណ្ឌលព្យាបាល វិ.ហស ថ្នល់ទទឹង ចំនួន ២៤ នាក់ ,ស្រី ១៤ នាក់៤.មណ្ឌលព្យាបាល វិ.ហស អង្គស្នួល ចំនួន ១៥ នាក់ ,ស្រី ០៩ នាក់សរុបរួម៖ ១១២ នាក់, ស្រី ៦៨ នាក់…
-
អភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យទីតាំងសម្រាប់ធ្វេីកន្លែងពិនិត្យព្យាបាលអ្នកជម្ងឺកូវីដ-១៩

នៅរសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បានដឹកនាំមន្ត្រីជំនាញមន្ទីរ-អង្គភាពពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន អញ្ជើញចុះពិនិត្យទីតាំងសម្រាប់ធ្វេីកន្លែងពិនិត្យព្យាបាលអ្នកជម្ងឺកូវីដ-១៩កម្រិតស្រាល នៅវិទ្យាល័យព្រះសីហនុ បន្ថែមពីលើមន្ទីពេទ្យមេគង្គកំពង់ចាម ដែលបច្ចុប្បន្នមានតែ ៤០៥គ្រែ និងទីតាំងត្រៀមរៀបចំជាមណ្ឌលចត្តាឡីស័ក បន្ថែមនៅវិទ្យាល័យដីដុះ បន្ទាប់ពីចំនួនអ្នកដែលបានប៉ះពាល់ដោយផ្ទាល់នឹងករណីវិជ្ជមានកូវីដ-១៩ ត្រូធ្វើចត្តាឡីស័ក នៅតាមមណ្ឌលចត្តាឡីស័ក មានការកើនឡើងជាលំដាប់។ ក្នុងឱកាសនោះឯកឧត្តម អ៊ុន ចាន់ដាអភិបាលខេត្ត បានណែនាំ និងជំរុញឲ្យអាជ្ញាធរក្រុង សហការជាមួយនឹងអ្នកពាក់ព័ន្ធខិតខំកែលំអរ និងបំពេញបន្ថែមនៅបរិក្ខាអគ្គិសនី រួមនឹងប្រព័ន្ធទឹកស្អាតនៅតាមអាគារនីមួយៗឲ្យបានឆាប់រហ័ស។ ឯកឧត្តមអភិបាលខេត្ត បានគូសបញ្ជាក់ថា យើងមិនត្រូវនៅបង្អែបង្អង់ ដោយសារសភាពការណ៍ចេះតែមានការវិវត្តន៍ ស្របពេលដែលកំណើននៃការរកឃើញករណីវិជ្ជមានកូវីដ-១៩ មានការកើន ហើយការស្រាវជ្រាវរកអ្នកដែលបានប៉ះពាល់ដោយផ្ទាល់នឹងអ្នកជំងឺកូវីដ-១៩ ក៏ចេះតែកើនឡើងជាលំដាប់ គឺតម្រូវឲ្យអាជ្ញាធរមូលដ្ឋាន ត្រូវខិតខំរៀបចំមណ្ឌលចត្តាឡីស័កបន្ថែមពីអី្វដែលបានរៀបចំរួចហើយ ដើម្បីត្រៀមលក្ខណៈ និងបង្កលក្ខណៈជូនបងប្អូនប្រជាពលរដ្ឋដែលត្រូវអនុវត្តវិធានចត្តាឡីស័ក រយៈពេល១៤ថ្ងៃ។ គួរបញ្ជាក់ថា៖ កាលពីថ្ងៃទី២១ ខែឧសភាឆ្នាំ២០២១ ខេត្តកំពង់ចាម បានរកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ៨៤នាក់បន្ថែមទៀត ដែលធ្វើឲ្យចំនួនអ្នកវិជ្ជមានកូវីដ-១៩ ក្នុងខេត្តកំពង់ចាម មានចំនួនសរុប ៤៨៤នាក់ ហើយអ្នកជំងឺដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមេគង្គកំពង់ចាម មានចំនួន…