Category: ព័ត៌មានជាតិ

  • តំបន់ប្រតិបត្តិការសឹករងកណ្ដាលនាំយកថវិកា២លានរៀល និងអង្ករ១តោន ប្រគល់ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល

    តំបន់ប្រតិបត្តិការសឹករងកណ្ដាលនាំយកថវិកា២លានរៀល និងអង្ករ១តោន ប្រគល់ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល

    ខេត្តកណ្តាល ៖ រសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានអញ្ជើញជួបសំណេះសំណាល និងទទួលថវិកាពីតំបន់ប្រតិបត្តិការសឹករងកណ្ដាល ដឹកនាំដោយឯកឧត្ដម ឧត្តមសេនីយ៍ត្រី នៃ និយម មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្ដាល  ជូនដល់សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ក្នុងគោលបំណងចូលរួមចំណែកទ្រទ្រង់ដល់សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ពិសេសគឺក្នុងខួបលើកទី១៥៨ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២១ ក្រោមប្រធានបទ  “ទាំងអស់គ្នារួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ប្រយុទ្ធជំងឺកូវីដ-១៩ និងកសាងភាពធន់របស់សង្គមជាតិ”។ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ក៏បានថ្លែងអំណរគុណដល់ តំបន់ប្រតិបត្តិការសឹករងកណ្ដាល  ដែលបាននាំយកថវិកា ប្រគល់ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាលនៅពេលនេះ ។ ឯកឧត្តម បន្តថា តំបន់ប្រតិបត្តិការសឹករងកណ្ដាល បានចូលរួមយ៉ាងសកម្ម ក្នុងការថែរក្សានូវសន្តិសុខសណ្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋនៅទូទាំងខេត្ត ក៏ដូចជាទូទាំងប្រទេស ពិសេសក្នុងកាលៈទេសៈដែលខេត្តកណ្ដាល កំពុងប្រយុទ្ធឆាំងនឹងជំងឺកូវីដ-១៩ នាយទាហាន នាយទាហានរង ពលទាហាន តំបន់ប្រតិបត្តិការសឹករងកណ្ដាល បានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការបម្រើប្រជាពលរដ្ឋដោយស្មោះអស់ពីដួងចិត្តហើយថវិកាដែលបានផ្ដល់ជូននៅពេលនេះ គឺពិតជាមានតម្លៃ និងឆ្លើយតបបានទាន់ពេលវេលា ក្នុងកាលៈទេសៈដែលខេត្តកណ្ដាល កំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលបានរីករាលដាលនៅទូទាំងខេត្តកណ្ដាល ហើយតំបន់មួយចំនួន ត្រូវបានសម្រេចបិទខ្ទប់ ដោយមិនអនុញ្ញាតឱ្យប្រជាពលរដ្ឋ ចេញពីផ្ទះ និងបម្លាស់ទីពីផ្ទះមួយទៅផ្ទះមួយ ឬពីភូមិមួយទៅភូមិមួយឡើយ ដូច្នេះអំណោយទាំងអស់នេះ គឺពិតជាទាន់ពេលវេលា ក្នុងការជួយប្រជាពលរដ្ឋ ដែលកំពុងប្រឈមទៅនឹងការខ្វះស្បៀងអាហារផងដែរ៕

  • ក្រសួងសុខាភិបាល៖ ពង្រឹងអនុវត្តវិធានការធ្វើចត្តាឡីស័ក​ និងការធ្វើតេស្តកូវីដ-១៩ លើអ្នក​សង្ស័យមកពីខេត្ត និងប្រទេសមានហានិភ័យខ្ពស់

    ក្រសួងសុខាភិបាល៖ ពង្រឹងអនុវត្តវិធានការធ្វើចត្តាឡីស័ក​ និងការធ្វើតេស្តកូវីដ-១៩ លើអ្នក​សង្ស័យមកពីខេត្ត និងប្រទេសមានហានិភ័យខ្ពស់
  • ខេត្តកំពង់ចាម រកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ៥៣នាក់ទៀត ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១

    ខេត្តកំពង់ចាម រកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ៥៣នាក់ទៀត ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១
  • សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្ដល់អំណោយនិងថវិកាដល់នាយក្រិន

    សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្ដល់អំណោយនិងថវិកាដល់នាយក្រិន

    សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្ដល់អំណោយនិងថវិកាដល់នាយក្រិន ជាតារាកំប្លែងមានមាឌតូចល្អិត។ ការផ្ដល់អំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃអង្គារ ទី ២៤ ខែឧសភា ឆ្នាំ២០២១នេះតាមរយ:ឯកឧត្តមបណ្ឌិត ប៊ុត គឹមស៊ាន ប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ជូនលោក ទេស សុជុន (ហៅនាយក្រិន) អាយុ ៤២ឆ្នាំ ជាតារាកំប្លែងមានមាឌតូចល្អិត ដែរកំពុងមានជំងឺប្រចាំកាយ និងមានកូនតូចប្រុសស្រីចំនួន ៣នាក់ ក្នុងបន្ទុក កំពុងស្នាក់នៅជាមួយក្រុមគ្រួសារស្ថិតនៅភូមិស្លាក្រាម ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង ។ អំណោយផ្តល់ជូន លោក ទេស សុជុន (ហៅនាយក្រិន)រួមមាន ៖ អង្ករ ១០០គីឡូក្រាម ទឹកបរិសុទ្ធវីឃែរ ចំនួន ១០កេស នំធុង ៣ធុង និងថវិកា ៥លានរៀល។ ក្នុងនោះឯកឧត្តមបណ្ឌិតប្រធានគណៈកម្មាធិការសាខាបានឧត្តម្ថបន្ថែមជូនលោកពុកបង្កើតនាយក្រិន និងកូនៗថវិកាមួយចំនួនផងដែរ ៕

  • ប្រជាពលរដ្ឋរងគ្រោះដោយបាក់ច្រាំងទន្លេ ទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល

    ប្រជាពលរដ្ឋរងគ្រោះដោយបាក់ច្រាំងទន្លេ ទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល

    ខេត្តកណ្តាល៖នៅរសៀលថ្ងៃទី២៥ ខែ ឧសភា ឆ្នាំ២០២១ ឯកឧត្តម នូវប៉េង ច័ន្ទតារា ជាសមាជិកកិត្តិយស សាខាកាកបាទក្រហមកម្ពុជាខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត  បានដឹកនាំប្រតិភូចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ទៅចែកជូនដល់ប្រជាពលរដ្ឋដែលទទួលរងគ្រោះបាក់ច្រាំងទន្លេចំនួន ១៨ គ្រួសារ នៅ ឃុំព្រែកដាច់  ស្រុកលើកដែក ខេត្តកណ្តាល ។    មានប្រសាសន៍នាឱកាសនោះឯកឧត្តម នូវប៉េង ច័ន្ទតារា ជាសមាជិកកិត្តិយស សាខាកាកបាទក្រហមកម្ពុជាខេត្ត បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនបងប្អូនប្រជាពលរដ្ឋរងគ្រោះដោយក្ដីនឹករលឹក និងអាណិតអាសូរពន់ពេក។     ឯកឧត្តមបន្តថា កាកបាទក្រហមកម្ពុជា  ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន សម្ដេចតែងគិតគូរជានិច្ចអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋទូទៅ នៅគ្រប់ពេលវេលា ពិសេសក្នុងកាលៈទេសៈដែលប្រទេសកម្ពុជា កំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ។ សម្ដេចថែមទាំងបានណែនាំជាប្រចាំដល់មន្រ្តីនៅថ្នាក់មូលដ្ឋានត្រូវពិនិត្យមើលពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងចុះសួរសុខទុក្ខដល់ជនងាយរងគ្រោះ និងជនរងគ្រោះគ្រប់ប្រភេទ ដោយមិនប្រកាន់ពូជសាសន៍…

  • ផ្សាយផ្ទាល់ ព័ត៌មានថ្ងៃត្រង់៖ ចំនួនប្រជាពលរដ្ឋចាក់វ៉ាក់សាំងបង្ការកូវីដ១៩ ទូទាំងប្រទេស កើនដល់ជាង ២លាន៣០ម៉ឺននាក់

    ផ្សាយផ្ទាល់ ព័ត៌មានថ្ងៃត្រង់៖ ចំនួនប្រជាពលរដ្ឋចាក់វ៉ាក់សាំងបង្ការកូវីដ១៩ ទូទាំងប្រទេស កើនដល់ជាង ២លាន៣០ម៉ឺននាក់
  • កងទ័ពមួកខៀវចាប់ផ្តេីមចាក់វ៉ាក់សាំងដូសទី២ជូនពលរដ្ឋនៅសង្កាត់បឹងសាឡាង ក្នុងខណ្ឌទួលគោករាជធានីភ្នំពេញ

    កងទ័ពមួកខៀវចាប់ផ្តេីមចាក់វ៉ាក់សាំងដូសទី២ជូនពលរដ្ឋនៅសង្កាត់បឹងសាឡាង ក្នុងខណ្ឌទួលគោករាជធានីភ្នំពេញ

    កងទ័ពមួកខៀវចាប់ផ្តេីមចាក់វ៉ាក់សាំងដូសទី២ជូនពលរដ្ឋនៅសង្កាត់បឹងសាឡាង ក្នុងខណ្ឌទួលគោករាជធានីភ្នំពេញ

  • ការរៀបចំគម្រោង “ការលើកកម្ពស់ការគ្រប់គ្រងទឹកក្រោមដីឆ្លងដែនប្រកបដោយចីរភាព រវាងតំបន់ទំនាបទន្លេមេគង្គ នៃប្រទេសកម្ពុជា និងដែនដីសណ្តរនៃតំបន់មេគង្គវៀតណាម”

    ការរៀបចំគម្រោង “ការលើកកម្ពស់ការគ្រប់គ្រងទឹកក្រោមដីឆ្លងដែនប្រកបដោយចីរភាព រវាងតំបន់ទំនាបទន្លេមេគង្គ នៃប្រទេសកម្ពុជា និងដែនដីសណ្តរនៃតំបន់មេគង្គវៀតណាម”

    កិច្ចពិភាក្សាពិគ្រោះយោបល់ថ្នាក់ជាតិ ស្តីពីការរៀបចំគម្រោង “ការលើកកម្ពស់ការគ្រប់គ្រងទឹកក្រោមដីឆ្លងដែនប្រកបដោយចីរភាពរវាងតំបន់ទំនាបទន្លេមេគង្គនៃប្រទេសកម្ពុជា និងដែនដីសណ្តរនៃតំបន់មេគង្គវៀតណាម” ហៅកាត់ថា PIF បានប្រព្រឹត្តទៅនៅថ្ងៃចន្ទ ទី២៥ ខែឧសភា ឆ្នាំ២០២១ តាមរយះប្រព័ន្ធអនឡាញ (Zoom conference Call) ដោយមានការសម្របសម្រួលពីអគ្គនាយកដ្ឋានចំណេះដឹងនិងព័ត៌មានបរិស្ថាន នៃក្រសួងបរិស្ថាន សហការជាមួយ អង្គការស្បៀងនិងកសិកម្មសហប្រជាជាតិ FAO និងមានការចូលរួមពីថ្នាក់ដឹកនាំ តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ មន្រ្តីជំនាញ អ្នកស្រាវជ្រាវ និងដៃគូអភិវឌ្ឍន៍ជាច្រើននាក់។ កិច្ចពិគ្រោយោបល់នេះ រៀបចំឡើងក្នុងគោលបំណងប្រមូលធាតុចូលដើម្បីឯកសារគម្រោងមានលក្ខណៈពេញលេញគ្រប់ជ្រុងជ្រោយ ស្របគ្នាជាមួយគោលនយោបាយជាតិ និយុទ្ធសាស្រ្តអភិវឌ្ឍរបស់កម្ពុជា និងធ្វើឲ្យប្រសើរឡើងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ឯកឧត្តម ជួប ប៉ារីស៍ អគ្គនាយកនៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន និងជាប្រធានសម្របសម្រួលគម្រោង បានឱ្យដឹងថា គម្រោងបង្កើតឡើង ដើម្បីពង្រឹងនិរន្តរភាពបរិស្ថាននិងសន្តិសុខទឹកក្នុងអាងទន្លេមេគង្គក្រោមដោយផ្តោតជាលើកដំបូងលើការធ្វើឱ្យប្រសើរឡើងនូវអភិបាលកិច្ចនិងការប្រើប្រាស់ទឹកក្រោមដីប្រកបដោយនិរន្តរភាពនៃទំនាបទន្លេមេគង្គនឹងដែនដីសណ្តរទន្លេមេគង្គ។ សូមបញ្ជាក់ថាគម្រោង PIF រួមបញ្ចូលនូវសមាសធាតុសំខាន់ៗចំនួន ៥ រួមមាន៖ • ការវិភាគនិងវាយតម្លៃដោយផ្អែកលើវិទ្យាសាស្ត្ររួមគ្នាសម្រាប់សក្ដានុពលទឹកក្រោមដី(ការហូរចូលនិងទាញយកមកប្រើប្រាស់) និងផលប៉ះពាល់លើប្រព័ន្ធអេកូឡូស៊ី (ឧ. ត្រី និងដីសើម) និងជីវភាពរស់នៅរបស់ប្រជាជន។• ស្វែងរកដំណោះស្រាយតាមរយៈការនុវត្តគម្រោងសាកល្បងសម្រាប់ការគ្រប់គ្រងទឹកក្រោមដីឲ្យមានភាពកាន់តែប្រសើរឡើង។• រៀបចំយន្តការសហប្រតិបត្តិការគ្រប់គ្រងនិងសហប្រតិបត្តការណ៍ឆ្លងដែន• រៀបចំផែនការយុទ្ធសាស្ត្ររួមនិងកម្មវិធីសកម្មភាពសម្រាប់អនុវត្តរួមគ្នារវាងប្រទេសទាំងពីរកម្ពុជា-វៀតណាម• និងការពង្រឹងសមត្ថភាពស្ថាប័ន…

  • ខេត្តកំពង់ចាម រកឃើញករណីវិជ្ជមានថ្មី ៧៧នាក់ទៀត

    ខេត្តកំពង់ចាម រកឃើញករណីវិជ្ជមានថ្មី ៧៧នាក់ទៀត
  • សេចក្ដីណែនាំរបស់រដ្ឋបាលខេត្ត ស្តីពីការចូលរួមពង្រឹងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងវិស័យការងារនៅភូមិសាស្រ្តខេត្តកំពង់ចាម

    សេចក្ដីណែនាំរបស់រដ្ឋបាលខេត្ត ស្តីពីការចូលរួមពង្រឹងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងវិស័យការងារនៅភូមិសាស្រ្តខេត្តកំពង់ចាម