Category: ព័ត៌មានជាតិ

  • ភូមិមួយចំនួន នៃស្រុកលើកដែក ខេត្តកណ្ដាល ត្រូវបានកំណត់ជា “តំបន់ក្រហម” “តំបន់លឿងទុំ” និង “តំបន់លឿង”

    ភូមិមួយចំនួន នៃស្រុកលើកដែក ខេត្តកណ្ដាល ត្រូវបានកំណត់ជា “តំបន់ក្រហម” “តំបន់លឿងទុំ” និង “តំបន់លឿង”

    រដ្ឋបាលខេត្តកណ្ដាល ចេញសេចក្ដីសម្រេចស្តីពី កាបិទខ្ទប់ផ្នែកនៃភូមិសាស្រ្តភូមិថ្មី ភូមិព្រែកតាទួន និងភូមិពាមរាំងលើ នៃឃុំពាមរាំង ស្រុកលើកដែក ខេត្តកណ្ដាល ត្រូវបានកំណត់ជា “តំបន់ក្រហម” “តំបន់លឿងទុំ” និង “តំបន់លឿង” ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

  • បង្ក្រាបករណីជួញដូរគ្រឿងញៀន ចាប់ជនសង្ស័យ ៣នាក់ និងរឹបអូសគ្រឿងញៀនជិត ១ គីឡូក្រាម នៅខេត្តកំពង់ស្ពឺ

    បង្ក្រាបករណីជួញដូរគ្រឿងញៀន ចាប់ជនសង្ស័យ ៣នាក់ និងរឹបអូសគ្រឿងញៀនជិត ១ គីឡូក្រាម នៅខេត្តកំពង់ស្ពឺ

    សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បង្ក្រាបករណីជួញដូរគ្រឿងញៀន ចាប់ជនសង្ស័យ ៣នាក់ និងរឹបអូសគ្រឿងញៀនជិត ១ គីឡូក្រាម នៅខេត្តកំពង់ស្ពឺ។ អនុវត្តតាមបញ្ជា ឯកឧត្តម នាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម នាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំង បទល្មើសគ្រឿងញៀន ។ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង១០:២៥នាទី កម្លាំងជំនាញ(ក៥) នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ សាន សុទ្ធី នាយករង និងលោកវរ:សេនីយ៍ឯក ជាវ វណ្ណា នាយការិយាល័យ(ក៥) ចូលរួមសហការជាមួយកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ព្រមទាំងមានកាសម្របសម្រួលពីលោក ខៃ សុភ័ស្ត ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ បានស្រាវជ្រាវ និងឈានទៅបង្រ្កាបជួញដូរគ្រឿងញៀន នៅចំណុចស្ថានីយ៍ប្រេង…

  • ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ក្នុងអំឡុងពេលរងផលប៉ះពាល់ដោយសារជំងឺកូវីដ១៩​ បានទទួលអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា

    ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ក្នុងអំឡុងពេលរងផលប៉ះពាល់ដោយសារជំងឺកូវីដ១៩​ បានទទួលអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា

    លោកស្រី​ គឹម​ ញឹប​ អភិបាល នៃគណៈអភិបាលខណ្ឌដង្កោ និងជាប្រធានកិត្តិយសអនុសាខា កាកបាទក្រហមកម្ពុជាខណ្ឌដង្កោ នាព្រឹកថ្ងៃសុក្រ​ ២រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែ​ ឧសភា ឆ្នាំ២០២១ បានចុះសាកសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ទៅចែកជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ក្នុងអំឡុងពេលរងផលប៉ះពាល់ដោយសារជំងឺកូវីដ១៩​ ចំនួន៧០គ្រួសារ រស់នៅក្នុងសង្កាត់ក្រាំងពង្រ។​នាឱកាសនោះ​ លោកស្រីប្រធានកិត្តិយសអនុសាខា បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា​ ជូនដល់គ្រួសារទាំងអស់ព្រមទាំងសូមឲ្យយកចិត្តទុកដាក់ថែរក្សាសុខភាពឲ្យបានល្អ និងជាពិសេសអនុវត្តវិធានការការពារពីការឆ្លងជំងឺកូវីដ-១៩ ដូចខាងក្រោម ៖ ៣ការពារ ( ១.ពាក់ម៉ាស ២.លាងសម្អាតដៃឲ្យបានញឹកញាប់ ៣.គម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល ចាប់ពី១ម៉ែត្រកន្លះឡើងទៅ ) ៣កុំ (១.កុំទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល កុំប្រើម៉ាស៊ីនត្រជាក់ច្រើនពេក ២.កុំទៅកន្លែងមានមនុស្សច្រើនកុះករ ៣.កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំឱបគ្នាជាដើម ) និង២ចូលរួម (១.ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ២.ស្កេនកូដទីតាំងទប់ស្កាត់ជំងឺកូវីដ-១៩ ។អំណោយមនុស្សធម៌ដែលផ្តល់ជូនក្នុង១គ្រួសារៗទទួលបាន៖​ អង្ករ២៥គីឡូក្រាម​ មី១កេស​…

  • អភិបាលខេត្តកំពង់ចាម ចុះសួរសុខទុក្ខ និងពិនិត្យអំពីស្ថានភាពមណ្ឌលចត្តាឡីស័កកម្រិត២ ព្រមទាំងប្រគល់រថយន្តបែនដឹកសំរាម ជូនដល់រដ្ឋបាលស្រុក

    អភិបាលខេត្តកំពង់ចាម ចុះសួរសុខទុក្ខ និងពិនិត្យអំពីស្ថានភាពមណ្ឌលចត្តាឡីស័កកម្រិត២ ព្រមទាំងប្រគល់រថយន្តបែនដឹកសំរាម ជូនដល់រដ្ឋបាលស្រុក

    នាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តព្រៃវែងប្រឆាំងនឹងជំងឺកូវីដ-១៩ អមដោយថ្នាក់ដឹកនាំ មន្ត្រីរាជការសាលាខេត្ត ថ្នាក់ដឹកនាំមន្ទីរ-អង្គភាពជុំវិញខេត្ត និងមន្ត្រីពាក់ព័ន្ធ អញ្ជើញប្រគល់រថយន្តបែនដឹកសំរាម ០១គ្រឿងចំណុះ ៥តោន ដែលជាអំណោយរបស់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ជូនដល់រដ្ឋបាលស្រុកព្រៃឈរ ដើម្បីចូលទៅប្រើប្រាស់ជាប្រយោជន៍រួមរបស់អង្គភាព។ បន្ទាប់មក ឯកឧត្តមបានបន្តចុះពិនិត្យ និងសួរសុខទុក្ខអ្នកធ្វើចត្តាឡីស័ក  នៅមណ្ឌលចត្តាឡីស័ករបស់រដ្ឋបាលស្រុកព្រៃឈរ ស្ថិតនៅបរិវេណវិទ្យាល័យហ៊ុនសែនព្រៃទទឹង ឃុំជ្រៃវៀន ស្រុកព្រៃឈរ។ ឯកឧត្តមអភិបាលខេត្ត បានធ្វើការណែនាំដល់អាជ្ញាធរស្រុក ឱ្យបន្តអនុវត្តយ៉ាងម៉ឺងម៉ាត់សេចក្តីណែនាំរបស់រដ្ឋបាលខេត្ត ក្នុងការអនុវត្តវិធានការរដ្ឋបាល ដើម្បីទប់ស្កាត់ការឆ្លងរីករាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍ និង ត្រូវបន្តយកចិត្តទុកដាក់ គ្រប់គ្រងចំណូលស្រុក និង អ្នកដែលសង្ស័យវិជ្ជមានកូវីដ-១៩ ដោយនាំយកសំណាក និងដាក់ឱ្យធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័ករបស់រដ្ឋបាលស្រុក ហើយត្រូវបន្តស្រាវជ្រាវរកអ្នកដែលបានប៉ះពាល់ដោយផ្ទាល់ ដោយប្រយោល និង អ្នកវិជ្ជមានកូវីដ-១៩ នាំយកអ្នកជំងឺកូវីដ-១៩ ដើម្បីនាំយកទៅព្យាបាលឲ្យបានទាន់ពេលវេលា។

  • ផ្សាយផ្ទាល់ ព័ត៌មានថ្ងៃត្រង់៖ សម្តេចតេជោ ហ៊ុន សែន នឹងចូលរួមកិច្ចប្រជុំកំពូលលើកទី២ នៃភាពជាដៃគូសម្រាប់ការអភិវឌ្ឍបៃតង និងគោលដៅសកលឆ្នាំ២០៣០ (P4G) តាមប្រព័ន្ធវីដេអូ ចុងខែនេះ

    ផ្សាយផ្ទាល់ ព័ត៌មានថ្ងៃត្រង់៖ សម្តេចតេជោ ហ៊ុន សែន នឹងចូលរួមកិច្ចប្រជុំកំពូលលើកទី២ នៃភាពជាដៃគូសម្រាប់ការអភិវឌ្ឍបៃតង និងគោលដៅសកលឆ្នាំ២០៣០ (P4G) តាមប្រព័ន្ធវីដេអូ ចុងខែនេះ
  • សម្តេចតេជោ នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលលើកទី២ នៃភាពជាដៃគូសម្រាប់ការអភិវឌ្ឍបៃតង និងគោលដៅសកលឆ្នាំ២០៣០ (P4G)

    សម្តេចតេជោ នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលលើកទី២ នៃភាពជាដៃគូសម្រាប់ការអភិវឌ្ឍបៃតង និងគោលដៅសកលឆ្នាំ២០៣០ (P4G)

    សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលលើកទី២ នៃភាពជាដៃគូសម្រាប់ការអភិវឌ្ឍបៃតង និងគោលដៅសកលឆ្នាំ២០៣០ (P4G) ដែលនឹងប្រព្រឹត្តិទៅតាមប្រព័ន្ធវីដេអូ នៅថ្ងៃទី ៣១ ខែឧសភា ឆ្នាំ២០២១ នៅទីក្រុង សេអ៊ូល សាធារណរដ្ឋកូរ៉េ។

  • ប្រទេសមហាអនុតំបន់មេគង្គ (GMS) រួមគ្នាគិតគូរពីការទទួលស្វាគមន៍ភ្ញៀវទេសចរចាក់វ៉ាក់សាំង ដើម្បីស្តារសេដ្ឋកិច្ចសង្គមឡើងវិញក្នុង និងក្រោយវិបត្តិកូវីដ-១៩

    ប្រទេសមហាអនុតំបន់មេគង្គ (GMS) រួមគ្នាគិតគូរពីការទទួលស្វាគមន៍ភ្ញៀវទេសចរចាក់វ៉ាក់សាំង ដើម្បីស្តារសេដ្ឋកិច្ចសង្គមឡើងវិញក្នុង និងក្រោយវិបត្តិកូវីដ-១៩

    ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ លោក សៀង នាគ អគ្គនាយរងអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិតំណាងឯកឧត្តម ថោង រដ្ឋសិក្ក អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ បានដឹកនាំ មន្ត្រីជំនាញក្រសួងទេសចរណ៍ ចូលរួមកិច្ចប្រជុំក្រុមការងារទេសចរណ៍មេគង្គលើកទី៤៧ និងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលការិយាល័យទេសចរណ៍មេគង្គ តាមប្រព័ន្ធវីដេអូ ដោយមានការចូលរួមពីតំណាងប្រទេសជាសមាជិកមហាអនុតំបន់មេគង្គ តំណាងធនាគាអភិវឌ្ឍន៍អាស៊ី និងភាគីពាក់ព័ន្ធ ដោយទទួលបានលទ្ធផលដូចខាងក្រោម៖ ១. ប្រទេសសមាជិក GMS គាំទ្រកម្ពុជា លើគំនិតផ្តួចផ្តើមធ្វើជាម្ចាស់ផ្ទះទទួលស្វាគមន៍អង្គភាពទេសចរណ៍មេគង្គ (Mekong Destination) ដែលជាកម្មវិធីក្នុងទម្រង់កិច្ចសហប្រតិបត្តិការរដ្ឋ-ឯកជន ដើម្បីជំរុញការផ្សព្វផ្សាយសក្តានុពលទេសចរណ៍មេគង្គ ការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ជាមួយវិស័យឯកជន និងជាទម្រង់ផ្តល់យោបល់លើការអភិវឌ្ឍន៍វិស័យទេសចរណ៍តំបន់បានយ៉ាងល្អប្រសើរ។ ២. ប្រទេសជាសមាជិក GMS បានបង្ហាញពីឆន្ទះ ដើម្បីទាក់ទាញភ្ញៀវទេសចរចាក់វ៉ាក់សាំង នៅក្នុងផែនការស្តារវិស័យទេសចរណ៍ឡើងវិញរបស់ប្រទេសនីមួយៗ។ ក្នុងនោះកម្ពុជាបានបង្ហាញពីយុទ្ធសាស្ត្រសំខាន់ៗនៃផែនទីចង្អុលផ្លូវស្តីពីការស្តារវិស័យទេសចរណ៍កម្ពុជាក្នុងដំណាក់កាលកូវីដ-១៩ ២០២០-២០២៥ និងផែនការត្រៀមបើកទទួលកញ្ចប់ទេសចរណ៍ចាក់វ៉ាក់សាំង អំឡុងត្រីមាសទី៤ ឆ្នាំ២០២១ ដើម្បីបង្កើនទំនុកចិត្តលើគោលដៅទេសចរណ៍កម្ពុជា ចូលរួមស្តារសេដ្ឋកិច្ចសង្គមឡើងវិញ។ ៣. អង្គប្រជុំបានឯកភាពលើសេចក្តីព្រាងផែនការស្តារការទំនាក់ទំនងទេសចរណ៍មេគង្គឡើងវិញ (Mekong Tourism Communication Recovery Plan) សំដៅជំរុញការកសាងខ្លឹមសារផ្សព្វផ្សាយទេសចរណ៍មេគង្គត្រឹមត្រូវ (Right Messages)…

  • ខេត្តកំពង់ធំ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន ១៧នាក់ទៀត

    ខេត្តកំពង់ធំ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន ១៧នាក់ទៀត
  • ខេត្តកំពង់ស្ពឺ រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៦៤នាក់បន្ថែមទៀត និងជាសះស្បើយចំនួន ២៣នាក់

    ខេត្តកំពង់ស្ពឺ រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៦៤នាក់បន្ថែមទៀត និងជាសះស្បើយចំនួន ២៣នាក់

    រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៦៤នាក់បន្ថែមទៀត និងជាសះស្បើយចំនួន ២៣នាក់ , អ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ៦០០នាក់ កំពុងសម្រាកព្យាបាលចំនួន ៤០៧នាក់ ស្លាប់ចំនួន ១១នាក់ និងផ្ទេរទៅព្យាបាលនៅភ្នំពេញ ចំនួន ០៧នាក់ ។

  • ផ្សារបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល ត្រូវបានបើកអោយដំណើរការអាជីវកម្មឡើងវិញ

    ផ្សារបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល ត្រូវបានបើកអោយដំណើរការអាជីវកម្មឡើងវិញ