-
ខេត្តកំពង់ចាមរកឃើញ ករណីវិជ្ជមានកូវីដ-១៩ ចំនួន ៨៤នាក់ទៀត

សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពង់ចាមស្តីពីករណីរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ៨៤នាក់ ក្នុងនោះ ស្រុកកំពង់សៀម ២៥នាក់ ស្រុកព្រៃឈរ ១៦នាក់ ស្រុកជើងព្រៃ ២៩នាក់ ស្រុកបាធាយ ០៣នាក់ ស្រុកចំការលើ០៤នាក់ ស្រុកស្ទឹងត្រង់ ០១នាក់ ស្រុកកោះសូទិន ០១នាក់ ស្រុកកងមាស ០១នាក់ ក្រុងកំពង់ចាម ០៣នាក់ និងខេត្តព្រះវិហារ ០១នាក់ (ជាកម្មការិនីរោងចក្រនៅស្រុកជើងព្រៃ) ក្នុងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១។
-
ចិនប្រកាសបន្តផ្តល់ជំនួយបន្ថែមទៀត ដើម្បីជួយសម្រួលដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពប្រជាជនកម្ពុជា នេះជាការឆ្លើយតបជាមួយសម្តេចតេជោ ហ៊ុន សែន

ភ្នំពេញ៖ ប្រទេសចិនតែងតែផ្តល់តម្លៃខ្ពស់ចំពោះទំនាក់ទំនងរបស់ខ្លួនជាមួយកម្ពុជា ហើយចិន បានផ្តល់ជំនួយ ហើយក៏នឹងបន្តផ្តល់បន្ថែមទៀតតាមអ្វីដែលអាចធ្វើបាន ដើម្បីជួយសម្រួលដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។ នេះជាការបញ្ជាក់របស់លោក ចាវ លីចៀន ( Zhao Lijian ) អ្នកនាំពាក្យក្រសួងការបរទេសចិន ឆ្លើយតបជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ។ ការអះអាងរបស់អ្នកនាំពាក្យក្រសួងការបរទេសចិន បានធ្វើឡើងក្នុងសន្និសីទមួយ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ ដោយឆ្លើយតបទៅនឹង ការលើកឡើងរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដោយបានចោទសួរឡើងក្នុងសន្និសីទអន្តរជាតិ ស្តីពី «អនាគតរបស់អាស៊ី» ដែលរៀបចំឡើងដោយក្រុមហ៊ុននីកេ (Nikkei) របស់ជប៉ុន តាមរយៈប្រព័ន្ធវីដេអូ កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ថា «បើខ្ញុំមិនពឹងចិន តើឱ្យខ្ញុំពឹងនរណា? ទុកឱ្យប្រជាជនកម្ពុជាឆ្លងទន្លេ ឆ្លងព្រែកដោយជិះទូកដរ ដោយឆ្លងស្ពានឫស្សី ឬឈើប្រកបដោយគ្រោះថ្នាក់ ដោយគ្មានផ្លូវដើរ ឬយ៉ាងណា?»។ អ្នកនាំពាក្យក្រសួងការបរទេសចិន បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសេចក្តីថ្លែងការណ៍របស់សម្តេចតេជោ ហ៊ុន សែន ដោយចាត់ទុកថា…
-
បិទបញ្ចប់បម្រាមគោចរ និងការអនុញ្ញាតគោលការណ៍ពិសេសចំពោះអាជីវកម្មដ្ឋាន ក្នុង “តំបន់លឿង” នៃភូមិសាស្រ្តរាជធានីភ្នំពេញ

-
លោកជំទាវ ឃួន សុដារី ៖ ប្រទេសចិនគឺ ជាកម្លាំងសំខាន់ក្នុងការជំរុញឱ្យមានវឌ្ឍនភាពសាកលលោក និងសណ្ដាប់ធ្នាប់ពិភពលោកប្រកបដោយយុត្តិធម៌ និងបរិយាបន្ន

លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី ២នៃរដ្ឋសភា និងជាសមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា ៖ ប្រទេសចិនគឺជាកម្លាំងសំខាន់ក្នុងការជំរុញឱ្យមានវឌ្ឍនភាពសាកលលោក និងសណ្ដាប់ធ្នាប់ពិភពលោកប្រកបដោយយុត្តិធម៌ និងបរិយាបន្ន។ ក្នុងពេលទទួលបទសម្ភាសន៍ជាមួយវិទ្យុមិត្តភាពកម្ពុជាចិន លោកជំទាវបានលើកឡើងថា ក្នុងរយៈ ពេល១០០ឆ្នាំកន្លងមកនេះ នៅក្រោមការដឹកនាំរបស់គណបក្សកម្មុយនិស្តចិន ប្រទេសចិនសម្រេចបានជោគជ័យ និងសមិទ្ធផលធំៗជាច្រើនក្នុងវិស័យសេដ្ឋកិច្ច ការទូត ការគាំពារសង្គម វិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្តន៍ ព្រមទាំងវិស័យផ្សេងៗជាច្រើនទៀត ដែលនេះគឺជាការខិតខំដ៏សំខាន់ដើម្បីវឌ្ឍនភាពសាកល លោក ហើយក៏ជាកម្លាំងសំខាន់ក្នុងការជំរុញឱ្យមានសណ្ដាប់ធ្នាប់ពិភពលោកប្រកបដោយយុត្តិធម៌ និងបរិយាប័ន្នផងដែរ។ លោកជំទាវ បានលើកឡើងថា គណបក្សកម្មុយនិស្តចិនដឹកនាំប្រទេសចិនឱ្យក្លាយជាប្រទេសដែលមានសេដ្ឋកិច្ចធំទី២ ក្នុងពិភពលោក។ “នៅក្រោមការដឹកនាំរបស់បក្សកម្មុយនិស្តចិន ប្រទេសចិនបានចូលរួមយ៉ាងធំធេងទៅដល់វឌ្ឍនភាពផ្នែកសង្គមនិងសេដ្ឋកិច្ចរបស់មនុស្សជាតិ។ ប្រទេសចិននឹងបន្តដើរតួនាទីក្នុងការកសាងសន្តិភាពពិភពលោក ជំរុញការអភិវឌ្ឍពិភពលោក និងថែរក្សាសណ្ដាប់ធ្នាប់អន្តរជាតិ។” លោកជំទាវយល់ឃើញថា គណបក្សកម្មុយនិស្តចិនតែងតែទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រជាជនចិន។ នេះក៏ដោយសារមានថ្នាក់ដឹកនាំ ដែលប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយ មានទស្សនៈនយោបាយ “យកប្រជាជនជាចំណុចស្នូលចម្បង” ព្រមទាំងទទួលបានជោគជ័យក្នុងការកាត់បន្ថយអំពើពុករលួយ និងការកាត់បន្ថយភាពក្រីក្រជាដើម។ តាមចំណាប់អារម្មណ៍របស់លោកជំទាវ លោកជំទាវយល់ឃើញថា សមាជិកគណបក្សកម្មុយនិស្តចិនមានការប្ដេជ្ញាចិត្ត មានវិន័យក្នុងការរស់នៅ និងការបំពេញភារកិច្ចជូនប្រជាជន បក្ស និងរដ្ឋ ដែលធ្វើឱ្យប្រជាពលរដ្ឋមានទំនុកចិត្តលើការដឹកនាំរបស់បក្សនិងថ្នាក់ដឹកនាំបក្ស។ លោកជំទាវ ឃួន…
-
ខេត្តកំពង់ចាម ដាក់ចេញនូវវិធានការបិទខ្ទប់ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺ កូវីដ-១៩

នៅក្នុងកិច្ចប្រជុំបូកសរុបអំពីវឌ្ឍភាពនៃការអនុវត្តការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅសាលាខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១នេះ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តរយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បានថ្លែងថា÷ ដេីម្បីគ្រប់គ្រងស្ថានការណ៍ទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ កុំឲ្យមានការរាលដាលបន្ត យើងត្រូវអនុវត្តយុទ្ធសាស្ត្រពីរយ៉ាង គឺ ទី១-ត្រូវបិទខ្ទប់ក្តោបឲ្យជាប់ ទី២-ត្រូវការពារកុំឲ្យរីករាលដាលចេញទៅខាងក្រៅ ហេីយយេីងត្រូវធ្វើការបោសសំអាត ដេីម្បីកាត់ផ្ដាច់ខ្សែចម្លងព្រឹត្តិការណ៍២០-កុម្ភៈ ដែលកំពុងបង្កការព្រួយបារម្ភបំផុតពីគ្រប់មជមជ្ឈដា្ឋន។ ឯកឧត្តម អភិបាលខេត្ត បានណែនាំដល់មន្ត្រីពាក់ព័ន្ធ ត្រូវអនុវត្តវិធានការសុខាភិបាល បន្តការគ្រប់គ្រងច្បាមឲ្យជាប់ចំពោះអ្នកដែលសង្ស័យ ដែលត្រូវផ្តោតសំខាន់ទៅលើកម្មករកម្មការិនី ពិសេសត្រូវស្រាវជ្រាវស្វែងរកអ្នកដែលប៉ះពាល់ដោយផ្ទាល់ជាមួយនឹងអ្នកវិជ្ជមានកូវីដ-១៩ ពោលគឺត្រូវនាំគាត់មកយកសំណាក ហេីយត្រូវពិនិត្យដោយឧបករណ៍ពិសេសជាបន្ទាន់។ ជាមួយគ្នានោះមន្ត្រីសុខាភិបាលស្រុកនិមួយៗ ត្រូវអនុវត្តវិធានការនេះឲ្យបានម៉ឺងម៉ាត់ ពេលពិនិត្យរកឃើញអ្នកវិជ្ជមានហើយនោះ ទោះជានៅទីកន្លែងណាក៏ដោយ គឺត្រូវនាំគាត់ទៅព្យាបាលជាបន្ទាន់ ក្នុងនោះមន្ទីរពេទ្យស្រុកនិមួយៗ ត្រូវរៀបចំគ្រែទទួលអ្នកជំងឺ យ៉ាងតិចឲ្យបាន១០គ្រែ ឬលេីសពីនោះផងដែរ ។ លោក គឹម សួរភីរុណ ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ចាម បានឲ្យដឹងថា សម្រាប់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១នេះ រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ករណីឆ្លងថ្មី ចំនួន៩៣នាក់(ស្រី៨៥នាក់) កំពុងសំរាកព្យាបាល ២៧០នាក់ (បូកយោង៤០០នាក់ ក្នុងនោះជាសះស្បើយ…
-
ផ្សាយផ្ទាល់ ព័ត៌មានថ្ងៃត្រង់៖ រដ្ឋបាលរាជធានីភ្នំពេញ សម្រេចអនុញ្ញាតឲ្យបើកដំណើរការផ្សាររដ្ឋទាំងអស់ឡើងវិញ ចាប់ពីថ្ងៃទី២៤ឧសភាតទៅ លើកលែងផ្សារមិនរៀបរយ

-
ខេត្តកំពង់ធំ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ០៧នាក់ទៀត

-
ក្រុមគ្រូពេទ្យកងយោធពលខេមរភូមិន្ទ ចាក់វ៉ាក់សាំងកូវីដ-១៩នៅមន្ទីរពេទ្យយោធភូមិភាគទី២ ត្រូវបានយកចិត្តទុកដាក់ពីអជ្ញាធរខេត្តកំពង់ចាម

នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ ឯកឧត្ដម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណអភិបាលខេត្តកំពង់ចាម បានអញ្ជើញជួបសំណេះសំណាល និងចុះសួរសុខទុក្ខក្រុមគ្រូពេទ្យកងយោធពលខេមរភូមិន្ទ ចាក់វ៉ាក់សាំងកូវីដ-១៩នៅមន្ទីរពេទ្យយោធភូមិភាគទី២ ក្នុងភូមិអំពិលក្រោម ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម និងដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោក លោកស្រីប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន និងនាយទាហាន ពលទាហានចំណុះមន្ទីរពេទ្យយោធភូមិភាគ២។ តាមរបាយការណ៍របស់លោកឧត្តមសេនីយ៍ត្រី ណាំ វណ្ណៈ ប្រធានមន្ទីរពេទ្យយោធភូមិភាគ២ បានបញ្ជាក់ថា មន្ទីរពេទ្យយោធភូមិភាគ២ បានបង្កើតឡើងក្នុងឆ្នាំ១៩៨៤ ដោយមានការសហការជាមួយកងទ័ពស្ម័គ្រចិត្តវៀតណាម។ មន្ទីរពេទ្យនេះ មានបុគ្គលិកសរុបចំនួន ១៨៤នាក់ ស្រី៤៤នាក់។ បន្ទាប់ពីទទួលបានគោលការណ៍ណែនាំពីរាជរដ្ឋាភិបាល មន្ទីរពេទ្យយោធភូមិភាគ២ បានចាប់ផ្តើមចាក់វ៉ាក់សាំងការពារកូវីដ-១៩ ជូនដល់កងទ័ព និងគ្រួសារកងទ័ពចំណុះភូមិភាគ២ ចាប់ពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ បានចំនួន ២៨.៤២៨នាក់ ក្នុងនោះខេត្តកំពង់ចាម បានចំនួន ១០.០៦២នាក់។ លោកឧត្តមសេនីយ៍ត្រីប្រធានមន្ទីរពេទ្យ ក៏បានថ្លៃងអំណរគុណដល់ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមអភិបាលខេត្ត…
-
អភិបាលខេត្តកំពង់ចាម ជម្រុញឱ្យអាជ្ញាធរក្រុង-ស្រុក ពង្រីកមណ្ឌលចត្តាឡីស័ក

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានថ្លែងថា អាជ្ញាធរក្រុង-ស្រុក ត្រូវពង្រីកមណ្ឌលចត្តាឡីស័កនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឲ្យបានសមស្របទៅនឹងកំណើនកើនឡើងនៃអ្មកឆ្លង និងអ្នកពាក់ព័ន្ធជាមួយនឹងវីរុសបម្លែងថ្មី កូវីដ-១៩ ដែលកំពុងមានការផ្ទុះឡើងគួរឲ្យបារម្ភបំផុត។ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវី-១៩ បានលើកឡើងបែបនេះ នៅក្នុងកិច្ចប្រជុំគណៈអភិបាលខេត្ត នារសៀលថ្ងៃទី ១៩ខែឧសភា ឆ្នាំ២០២១ នៅសាលាខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត -លោកប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត-លោកនាយក នាយករងរដ្ឋបាល -លោកនាយ នាយករងទីចាត់ការ និងមន្ត្រីពាក់ព័ន្ធមួយចំនួន។ (អត្ថបទ និងរូបភាព ចៅ វង្ស I.K.)
-
កិច្ចសម្ភាសន៍ ឯកឧត្តម នេត្រ ភក្ត្រា អ្នកនាំពាក្យសាលាក្តីខ្មែរក្រហម ស្តីពី ទិវាជាតិនៃការចងចាំ ២០ ឧសភា (Video)
