Category: ព័ត៌មានជាតិ

  • គណៈមេធាវី ចាប់ផ្តើមបន្តបំពេញការងារនិងផ្ដល់សេវានានារបស់គណៈមេធាវី ជូនសមាជិក-សមាជិកាគណៈមេធាវី និងសាធារណជន ជាប្រក្រតីឡើងវិញ

    គណៈមេធាវី ចាប់ផ្តើមបន្តបំពេញការងារនិងផ្ដល់សេវានានារបស់គណៈមេធាវី ជូនសមាជិក-សមាជិកាគណៈមេធាវី និងសាធារណជន ជាប្រក្រតីឡើងវិញ

     (ភ្នំពេញ)៖ ឯកឧត្ដម លី ច័ន្ទតុលា ប្រធានគណៈមេធាវី បានចេញសេចក្ដីជូនដំណឹង ស្ដីពី ការបំពេញការងារប្រចាំ​ថ្ងៃរបស់ គណៈមេធាវីជាប្រក្រតីឡើងវិញ។ យោងតាមសេចក្ដីជូនដំណឹង របស់ប្រធានគណៈមេធាវី នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១នេះ បានសរសេរថា កន្លងមកដើម្បីគោរពអនុវត្ត តាមវិធានការរដ្ឋបាលនានា ជាពិសេស វិធានការបិទខ្ទប់ ក្នុងភូមិសាស្រ្ដរាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្ដាល គណៈមេធាវីបានកាត់បន្ថយ ការងារប្រចាំថ្ងៃ ដោយរក្សាទុកតែការងារជាអាទិភាពមួយចំនួន និងបានបង្កើតក្រុមប្រចាំសម្រាប់ ដោះស្រាយការងារ អាទិភាពប្រចាំ របស់គណៈមេធាវី។ សេចក្ដីជូនដំណឹងដដែល បានបញ្ជាក់ថា ដោយបច្ចុប្បន្នទីស្នាក់ការ គណៈមេធាវីស្ថិតនៅក្នុងតំបន់លឿង ដូចនេះ​គណៈមេធាវី សូមជូនដំណឹងដល់សមាជិក-សមាជិកាគណៈមេធាវី ស្ថាប័នមានសមត្ថកិច្ចនានា និងសាធារណជន​មេត្តា​ជ្រាបថា គណៈមេធាវីបានបើកឲ្យបំពេញការងារប្រចាំថ្ងៃ និងផ្ដល់សេវានានារបស់គណៈមេធាវី ជូនសមាជិក-សមាជិកាគណៈមេធាវី និងសាធារណជនជាប្រក្រតីឡើងវិញ ចាប់ពីថ្ងៃចូនដំណឹងនេះតទៅ។ ចំពោះបុគ្គលិក សមាជិក-សមាជិកាគណៈមេធាវី និងសាធារណជន ដែលមកទំនាក់ទំនងការងារ នៅគណៈមេធាវី ត្រូវអនុវត្តតាមវិធានការសុខាភិបាល ដោយត្រូវពាក់ម៉ាស់ វាល់កម្ដៅ ចូលសម្លាបមេរោគ ក្នុងម៉ាស៊ីសម្លាប់មេរោគ លាងសម្អាតដៃ និងរក្សាគម្លាតសង្គមផងដែរ៕

  • យុវជន ស.ស.យ.ក ខេត្តប៉ៃលិន នាំយកស្បៀងអាហារ ចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត នៅឃុំស្ទឹងត្រង

    យុវជន ស.ស.យ.ក ខេត្តប៉ៃលិន នាំយកស្បៀងអាហារ ចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត នៅឃុំស្ទឹងត្រង

    ខេត្តប៉ៃលិន ៖ កាលពីរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម ហុក សុផល អភិ បាលរងខេត្តប៉ៃលិន និងជាអនុប្រធាន ស.ស.យ.ក ខេត្ត ក្នុងនាមលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងជាប្រធាន ស.ស.យ.ក ខេត្ត រួមដំណើរដោយលោក សៀ សុខុម អនុប្រធាន ស.ស.យ.ក ខេត្ត និងជាអនុប្រធានក្រុមការងារ ចុះជួយភូមិព្រៃសន្ទះ និងភូមិកូនដំរី បានដឹកនាំក្រុមការងារ យកអំណោយស្បៀង ផ្តល់ជូនប្រជាពលរដ្ឋ មានជីវភាពក្រីក្រខ្វះខាត ក្នុងស្ថានភាព នៃការរាតត្បាតជំងឺកូវីដ-១៩ ក្នុងភូមិអូរដូនតាលើ ចំនួន៣គ្រួសារ និងភូមិកូនដំរី ចំនួន១០គ្រួសារ ។ ថ្លែងក្នុងឱកាសផ្តល់ស្បៀងតាមខ្នងផ្ទះ ឯកឧត្តម ហុក សុផល អនុប្រធាន ស.ស.យ.ក ខេត្ត បានក្រើនរំលឹក ដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវយកចិត្តទុកដាក់ចំពោះសុវត្ថិភាព សុខភាពផ្ទាល់ខ្លួន ជាពិសេស ត្រូវអនុវត្តតាមវិធានការ (៣ការពារ ៣កុំ)…

  • ស.ស.យ.ក. ប្រជុំស្តីពីលទ្ធផលចូលរួម នៃយុទ្ធនាការអប់រំផ្សព្វផ្សាយ ប្រយុទ្ធប្រឆាំង កូវីដ-១៩

    ស.ស.យ.ក. ប្រជុំស្តីពីលទ្ធផលចូលរួម នៃយុទ្ធនាការអប់រំផ្សព្វផ្សាយ ប្រយុទ្ធប្រឆាំង កូវីដ-១៩

    (ភ្នំពេញ)៖ សហភាពសហព័ន្ធយុវជនកម្ពុជា ហៅកាត់ថា ស.ស.យ.ក បានបើកកិច្ចប្រជុំ ស្ដីពី «លទ្ធផលការចូលរួម នៃយុទ្ធនាការអប់រំផ្សព្វផ្សាយប្រយុទ្ធប្រឆាំង នឹងការីករាលដាលនៃជំងឺកូវីដ-១៩ ការសម្របសម្រួលការចាក់វ៉ាក់សាំង និងការផ្ដល់ជំនួយសង្គមបន្ទាន់ ជូនជនងាយរងគ្រោះ នៅរាជធានីភ្នំពេញ» ក្រោមអធិបតីភាព  ឯកឧត្តម ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក. និងដោយមានការចូលរួមពី ឯកឧត្តម សាយ សំអាល់ អនុប្រធាន និងជាប្រធានស.ស.យ.ក. រាជធានីភ្នំពេញ សមាជិក សមាជិកា នៅស .ស.យ.ក. វិស័យ និងស.ស.យ.ក. នៅតាមបណ្ដាខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញ។ មានប្រសាសន៍ឯកឧត្តម ហ៊ុន ម៉ានី ប្រធានអង្គប្រជុំ បានថ្លែងកោតសរសើរដល់សមាជិក សមាជិកា ស.ស.យ.ក.​ ទាំងអស់ដែលបានចូលរួមយ៉ាងសកម្ម ក្នុងការងារប្រយុទ្ធ នឹងការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ តាំងពីចាប់ផ្តើមការផ្ទុះឡើងនៃជំងឺនេះ និងជាពិសេស សមាជិក សមាជិកា រាជធានីភ្នំពេញ និងវិស័យ ដែលបានខិតខំប្រឹងប្រែងកាន់តែខ្លាំងឡើងក្នុងដំណាក់កាលចុងក្រោយដែលភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាលត្រូវបានបិទខ្ទប់។ ក្នុងរបាយការណ៍ជូនអង្គប្រជុំឯកឧត្តម  សាយ សំអាល់ លើកឡើងថា ជំនួយរបស់ស.ស.យ.ក.…

  • ភ្ញៀវទេសចរជាង១ម៉ឺននាក់ទស្សនាសម្សាន្តខេត្តកំពតនៅសប្តាហ៍កន្លងទៅ

    ភ្ញៀវទេសចរជាង១ម៉ឺននាក់ទស្សនាសម្សាន្តខេត្តកំពតនៅសប្តាហ៍កន្លងទៅ

    មន្ត្រីជំនាញបានលើកឡើងថា ខេត្តកំពតចាប់ផ្តើមមានភ្ញៀវទេសចរមកទស្សនាជាបណ្តើរៗឡើងវិញហើយ បន្ទាប់ពីស្ងប់ស្ងាត់ភ្ញៀវអស់ជាច្រើនខែ កន្លងមក ដោយសារតំបន់ទេសចរណ៍ និងរមណីយដ្ឋានត្រូវបានបិទផ្អាក ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩នៅក្នុងសហគមន៍។ ហើយបើតាមរបាយការណ៍ពីមន្ត្រីជំនាញ ចំនួនភ្ញៀវទេសចរមកសម្រាកកម្សាន្តនៅសប្តាហ៍កន្លងទៅនេះមានជាង១ម៉ឺននាក់ គឺច្រើនជាងសប្តាហ៍មុន។ បន្ទាប់ពី រមណីយដ្ឋាន និងតំបន់ទេសចរណ៍ត្រូវបានរាជរដ្ឋាភិបាលអនុញ្ញាតឲ្យបើកដំណើរការឡើងវិញ តំនប់នានាក្នុងខេត្តកំពត  ចាប់ផ្តើមមានភ្ញៀវទេសចរមកទស្សនា សម្រាកកម្សាន្តជាបណ្តើរៗ  ពិសេសថ្ងៃចុងសប្តាហ៍មានភ្ញៀវទេសចរច្រើន។ តាមការសង្កេតចំនួនភ្ញៀវទេសចរណ៍មានការកើនឡើងពីមួយសប្តាហ៍ទៅមួយសប្តាហ៍ ពិសេសភ្ញៀវមកពីតាមបណ្តាខេត្ត និងរាជធានីភ្នំពេញ។ ប្រធានមន្ទីរទេសចរណ៍ លោក សយ ស៊ីណុល បានប្រាប់ឲ្យដឹងថា តាមរាយការណ៏អំពីសភាពការណ៏ទេសចរណ៏ខេត្តកំពតប្រចាំសប្តាហ៏  គិតពីថ្ងៃទី ១០_១៦ ខែឧសភា ឆ្នាំ ២០២១នេះ  ខេត្តកំពតភ្ញៀវទេសចរសរុបចំនួន ១០.៩៤២នាក់ ក្នុងនោះទេសចរជាតិចំនួន១០.៨២៧នាក់ ទេសចរអន្តរជាតិផ្ទៃក្នុង ចំនួន ១១៥នាក់។ លោកប្រធានបានបន្តថា បើតាមការកត់សំគាល់ភ្ញៀវនៅក្នុងខេត្តមានចំនួនតិចតួច ចំណែកភ្ញៀវទេសចរមកពីខេត្តផ្សេងៗ និងរាជធានី ប្រមាណ ៨០% គឺមានការកើនឡើងជាងសប្តាហ៏មុន។ យ៉ាងណាក៏ដោយទេសចរទាំងអស់ក៏មិនទាន់ភ្លេចជំងឺកូវីដ១៩ឡើយ  បើតាមការសង្កេតរបស់មន្ត្រីជំនាញគេឃើញថា ភ្ញៀវទេសចរភាគច្រើនមានការប្រុងប្រយត្ន័ដោយគិតពីសុវត្ថិភាពជាចំបង់  ពុំមានការប្រមូលផ្តុំគ្នាច្រើនកុះករ ដែលអាចប្រឈម នឹងហានិភយ័ខ្ពស់នៅតាមរមណីយដ្ឋាន សហគមន៏ និងគោលដៅទេសចរណ៏នានានោះទេ។ ម្យ៉ាងទៀត ភ្ញៀវទេសចរ ដើរកម្សាន្តលក្ខណៈជាក្រុមគ្រួសារៗ…

  • កម្ពុជា និងអូស្ត្រាលីពិភាក្សាគ្នាលើការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្មអន្តរជាតិរវាងប្រទេសទាំងពីរ និងការបន្តជួយគំាទ្ររបស់អូស្រ្តាលីក្នុងការអភិវឌ្ឍពាណិជ្ជកម្មកម្ពុជា

    កម្ពុជា និងអូស្ត្រាលីពិភាក្សាគ្នាលើការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្មអន្តរជាតិរវាងប្រទេសទាំងពីរ និងការបន្តជួយគំាទ្ររបស់អូស្រ្តាលីក្នុងការអភិវឌ្ឍពាណិជ្ជកម្មកម្ពុជា

    ការពិភាក្សាគ្នានោះធ្វើឡើងរវាងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មលោកប៉ាន សូរស័ក្ដិ និង លោកPablo Kang ឯកអគ្គរាជទូតអូស្ត្រាលី នៅព្រឹកថ្ងៃទី១៨ឧសភាឆ្នាំ២០២១តាមប្រព័ន្ធវីដេអូ។ ថ្ងៃ ជំនួបពិភាក្សានោះ ផោ្តតសំខាន់លើការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្មអន្តរជាតិរវាងកម្ពុជានិងអូស្រ្តាលី និងជាពិសេសការបន្តជួយគំាទ្ររបស់អូស្រ្តាលីក្នុងការអភិវឌ្ឍពាណិជ្ជកម្មកម្ពុជា ក្នុងបរិបទទ្វេភាគី តំបន់ និងពហុភាគី។ ក្នុងជំនួបនោះ លោករដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្មប៉ាន សូរស័ក្ដិ និងលោកឯកអគ្គរាជទូត បានពិភាក្សា និងផ្លាស់ប្តូរយោបល់លើការវិវត្តនានាក្នុងបរិបទពាណិជ្ជកម្មពហុភាគីក្រោមក្របខ័ណ្ឌអង្គការពាណិជ្ជកម្មពិភពលោក (WTO) ជាពិសេសការត្រៀមចូលរួមសន្និសីទថ្នាក់រដ្ឋមន្រ្តីអង្គការ WTO លើកទី១២ នាពេលខាងមុខ។ ក្នុងក្របខ័ណ្ឌតំបន់វិញ លោក ឯកអគ្គរាជទូតបានជម្រាបជូនថា អូស្ត្រាលីនឹងចាប់ផ្តើមដាច់ចេញនូវគំនិតផ្តួចផ្តើមជំរុញ ការប្រើប្រាស់ឯកសារពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ក្រោមក្របខណ្ឌកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-អូស្ត្រាលី-ណូវែលហ្សេឡង់ (AANZFTA) ដើម្បីសម្រួលឱ្យការធ្វើពាណិជ្ជកម្មជាមួយអូស្ត្រាលី ឱ្យកាន់តែមានភាពងាយស្រួល និងកាត់បន្ថយការចំណាយ សំដៅលើកកម្ពស់ភាពធន់នៃខ្សែច្រវាក់ពាណិជ្ជកម្ម និងជំរុញកំណើនពាណិជ្ជកម្មក្នុងតំបន់ ជាពិសេសក្នុងបរិការណ៍នៃវិបត្តិជំងឺឆ្លងកូវីដ-១៩ និងក្រោយវិបត្តិនោះ។ ដោយទ្បែក្នុងក្របខ័ណ្ឌទ្វេភាគីវិញ ភាគីទាំងពីរបានធ្វើការផ្លាស់ប្តូរយោបល់ និងពិភាក្សាលើការបន្តអនុវត្តគម្រោងអភិវឌ្ឍន៍ពាណិជ្ជកម្មក្រោមជំនួយរបស់អូសា្រលី រួមមាន ការពង្រឹងនិងការកសាងសមត្ថភាពមន្រ្តីពាណិជ្ជកម្ម ការអភិវឌ្ឍនិងកសាងបទដ្ឋានគតិយុត្តពាក់ព័ន្ធវិស័យពាណិជ្ជកម្ម ការបន្តអនុវត្តកម្មវិធីខ្សែសង្វាក់តំលៃកសិកម្មកម្ពុជា-អូស្ត្រាលី (CAVAC) និងការជំរុញការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេទ្បិចត្រូនិក ជាដើម។ លោករដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម បានថ្លែងអំណរគុណចំពោះភាគីអូស្រ្តាលីដែលបានបន្តគាំទ្រ និងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍវិស័យពាណិជ្ជកម្មកម្ពុជា និងវិស័យពាក់ព័ន្ធនានា។ ភាគីទាំងពីរ បានបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្ត…

  • ប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ នៅខេត្តកំពង់ចាម ទទួលបានអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា

    ប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ នៅខេត្តកំពង់ចាម ទទួលបានអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា

    ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត អមដោយ អនុប្រធានអចិន្ត្រៃយ៍សាខា អាជ្ញាធរស្រុកកងមាស និងមន្រ្តីពាក់ព័ន្ធ បានអញ្ជើញចុះជួបសំណេះសំណាល និងនាំយកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ដែលរបើកជញ្ជាំង របើកដំបូលផ្ទះ ចំនួន ៦៨គ្រួសារ នៅ ៣ឃុំ ក្នុងស្រុកកងមាស ក្នុងនេះ នៅឃុំព្រែកកុយ ៤៧ គ្រួសារ, ឃុំរាយប៉ាយ ២០គ្រួសារ និងឃុំព្រែកក្របៅភូមិ ១គ្រួសារ នៅព្រឹកថ្ងៃទី ១៨ខែឧសភា ឆ្នាំ២០២១។ ឯកឧត្តម អ៊ុន ចាន់ដា បានចូលរួមសម្តែងការសោកស្តាយជាមួយគ្រួសាររងគ្រោះ ចំពោះឧប្បត្តិហេតុធម្មជាតិដែលកើតឡើងដោយស្មានមិនដល់នេះ ក្នុងស្ថានភាព ដែលជីវភាពបងប្អូនកំពុងតែរងលំបាកដោយការរាតត្បាតនៃជំងឺកូវីដ-១៩ ។ ឯកឧត្តមក៏បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្តម ហ៊ុន ណេង ប្រធានកិត្តិយសសាខា ពិសេសសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា  ដែលជានិច្ចកាល សម្តេច លោកតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ ដោយមិនប្រកាន់វណ្ណៈ ជំនឿសាសនា ឬនិន្នាការនយោបាយអ្វីឡើយ ហើយលោក តែងបានចាត់តំណាង ចុះអន្តរាគមន៍…

  • ផ្សាយផ្ទាល់ ព័ត៌មានថ្ងៃត្រង់៖ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន៣៤៥នាក់បន្ថែមទៀត អ្នកជាសះស្បើយ ១ពាន់៣៣៧នាក់ និងស្លាប់០២នាក់

    ផ្សាយផ្ទាល់ ព័ត៌មានថ្ងៃត្រង់៖ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន៣៤៥នាក់បន្ថែមទៀត អ្នកជាសះស្បើយ ១ពាន់៣៣៧នាក់ និងស្លាប់០២នាក់
  • អ្នកជំងឺកូវីដ-១៩ នៅក្រុងតាខ្មៅ ចំនួន ៧៥ នាក់ បានជាសះស្បើយ ត្រូវបានអាជ្ញាធរខេត្តអនុញ្ញាត្តឱ្យឡប់ទៅផ្ទះវិញ

    អ្នកជំងឺកូវីដ-១៩ នៅក្រុងតាខ្មៅ ចំនួន ៧៥ នាក់ បានជាសះស្បើយ ត្រូវបានអាជ្ញាធរខេត្តអនុញ្ញាត្តឱ្យឡប់ទៅផ្ទះវិញ

    ខេត្តកណ្ដាល៖ អ្នកជំងឺកូវីដ-១៩ ចំនួន ២៨ នាក់នៅមណ្ឌលព្យាបាលជំងឺកូវីដ-១៩ បឋមសិក្សា ក្រពើហា និងអ្នកជំងឺកូវីដ-១៩ ចំនួន ៤៧ នាក់ នៅមណ្ឌលព្យាបាលជំងឺកូវីដ-១៩ វិទ្យាល័យ វឌ្ឍនៈ ឈូងលាភ បានជាសះស្បើយ និងត្រូវបានអាជ្ញាធរខេត្តកណ្ដាល អនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ ។ រសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈបានខេត្តកណ្ដាល រួមដំណើរដោយ ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ អាជ្ញាធរក្រុងតាខ្មៅ អញ្ជើញជួបសំណេះសំណាលជាមួយ អ្នកដែលបានជាសះស្បើយពីជំងឺកូវីដ-១៩ ចំនួន៧៥ នាក់ ដែលមកពីមណ្ឌលសម្រាកព្យាបាល វិទ្យាល័យ វឌ្ឍនៈ ឈូងលាភ និងបឋមសិក្សាក្រ ពើហា ដែលពិធីនេះប្រារព្ធធ្វើនៅ មណ្ឌលសម្រាប់ព្យាបាល វិទ្យាល័យ វឌ្ឍនៈ ឈូងលាភ។ មានប្រសាសន៍សំណេះសំណាល ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានសំដែងនូវការអបអរសាទរ ចំពោះបងប្អូនប្រជាពលរដ្ឋទាំង…

  • ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឬស្សីត្រឹប នៅតែបន្តរងការលបលួចចូលកាប់ពីជនខិលខូច បើទោះបីជាមានការបង្រ្កាបជាបន្តបន្ទាប់

    ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឬស្សីត្រឹប នៅតែបន្តរងការលបលួចចូលកាប់ពីជនខិលខូច បើទោះបីជាមានការបង្រ្កាបជាបន្តបន្ទាប់

    ខេត្តព្រះវិហារ៖ សកម្មភាពកាប់ផ្តួល អារ ពុះជ្រៀកដើមឈើតូចធំគ្រប់ប្រភេទ និងការដឹកជញ្ជូនឈើយកទៅធ្វើជំនួញល្មើសច្បាប់ ពីសំណាក់ក្រុមឈ្មួញខិលខូច ត្រូវគេឃើញ នៅតែបន្តកើតមានស្ទើរជារៀងរាល់ថ្ងៃ កត្តានេះបានញ៉ាំងឲ្យក្រុមន្ត្រីឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឬស្សីត្រឹប បើទោះបីជាមន្រ្តីបានបន្តចុះល្បាតការពារព្រៃទាំងយប់ថ្ងៃ ដើម្បីទប់ស្កាត់សកម្មភាពកាប់ឈើ និងដើម្បីរក្សាបាននូវធនធានព្រៃឈើ ដែលជាសម្បត្តិធនធានធម្មជាតិ ដ៏មានតម្លៃរបស់ជាតិ។ បើតាមការបញ្ជាក់ពីលោក ជា សម្បត្តិ អនុប្រធានឧទ្យាន រាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឬស្សីត្រឹប បានថ្លែងឲ្យដឹង នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១នេះថា ដើមឈើប្រណិតគ្រប់ប្រភេទ ដែលស្ថិតនៅក្នុងដែនឧទ្យានរាជបណ្ឌិត្យ សភាកម្ពុជា តេជោសែន ឬស្សីត្រឹប នៅតែរងការលបលួចចូលកាប់បំផ្លាញ អារ ពុះជ្រៀកជាស៊ីឡាំង ៤ជ្រុង និងជាឈើសន្លឹក និងការដឹកជញ្ជូនយកទៅធ្វើជំនួញដោយខុសច្បាប់ ពីសំណាក់ឈ្មួញមួយក្រុម ដែលសកម្មភាពនេះ តែងបានកើតឡើងស្ទើរជារៀងរាល់យប់ និងរាល់ថ្ងៃ។ ជាក់ស្តែង កាលពីយប់ថ្ងៃទី១៥ឧសភាឆ្នាំ២០២១ ចុងសប្តាហ៍មកនេះ ក្រុមន្ត្រីឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឬស្សីត្រឹប បានចុះល្បាតព្រៃឧទ្យាន និងបានប្រទះឃើញ ក្រុមឈ្មួញមួយក្រុម កំពុងកាប់ និងដឹកជញ្ជូនឈើល្មើសច្បាប់ នៅក្នុងដែនឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន…

  • អ្នកជំងឺកូវីដ-១៩ ចំនួន ៣១២នាក់ បានជាសះស្បើយ និងបានត្រឡប់ទៅផ្ទះវិញ

    អ្នកជំងឺកូវីដ-១៩ ចំនួន ៣១២នាក់ បានជាសះស្បើយ  និងបានត្រឡប់ទៅផ្ទះវិញ

    តាមផេកផ្លូវការរបស់ក្រុមគ្រូពេទ្យសម្តេចតេជោប្រឆាំងកូវីដ១៩(TYDA) បានអោយដឹងថា មណ្ឌលព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាលកោះពេជ្រ ថ្ងៃនេះអ្នកជំងឺចំនួន ៣១២នាក់ត្រូវបានក្រុមគ្រូពេទ្យ អោយត្រឡប់ទៅផ្ទះវិញនៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ ក្រោយពីទទួលការព្យាបាលយ៉ាងយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ ក្រុមគ្រូពេទ្យសម្តេចតេជោប្រឆាំងជំងឺកូវីដ១៩ ពួកគាត់បានជាសះស្បើយ និងត្រូវធ្វើចត្តាឡីស័កខ្លួនឯងដាច់ដោយឡែករយៈពេល១៤ថ្ងៃបន្តទៀត ដើម្បីតាមដានសុខភាព។