-
ផ្សាយផ្ទាល់ ព័ត៌មានថ្ងៃត្រង់ ៖ថ្ងៃនេះ កម្ពុជា ប្រកាសមានអ្នកឆ្លងកូវីដ១៩ថ្មី ៣៦០នាក់ មានអ្នកជារហូតដល់ ៨៨៦នាក់ ស្លាប់០៤នាក់

-
ប្រជាពលរដ្ឋងាយរងគ្រោះ និង រងគ្រោះដោយសារជំងឺកូវីដ-១៩ ចំនួន១២៨គ្រួសារ ទទួលបានអំណោយពីគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពត

ខេត្តកំពត៖ ប្រជាពលរដ្ឋងាយរងគ្រោះ និងរងគ្រោះដោយសារជំងឺកូវីដ-១៩ ចំនួន ១២៨ គ្រួសារ ទទួលបានអំណោយពីគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តកំពត។ ពិធីនេះធ្វើឡើងនៅព្រឹកថ្ងៃទី ថ្ងៃទី១៧ ខែ ឧសភា ឆ្នាំ២០២១ ក្រោមអធិបតីភាព ឯកឧត្តម ជាវ តាយ អភិបាលខេត្ត និង ជាប្រធានគណៈ កម្មាធិការ សាខាកាក បាទក្រហម កម្ពុជាខេត្តកំពត បានអញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយ ដល់ប្រជាពលរដ្ឋ ងាយរងគ្រោះ និង រងគ្រោះដោយសារជំងឺកូវីដ-១៩ ចំនួន១២៨ គ្រួសារ នៅស្រុកឈូក ខេត្តកំពត ដោយមានការ និងមានការចូលរួម សមាជិកគណៈ កម្មាធិការ កងកម្លាំងទាំងបី ប្រធានមន្ទីរ អង្គភាព សមាជិកអនុសាខាស្រុក និងប្រជាពលរដ្ឋ ស្ថិតនៅក្នុងបរិវេណ វត្តអង្គគយ ស្ថិតនៅភូមិ ត្រពាំងល្បើក ឃុំត្រពាំងបី ស្រុកឈូក ខេត្តកំពត។ ថ្លែងនៅក្នុងពិធីនោះ ឯកឧត្តម ជាវ តាយ បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្ដេចតេជោ…
-
សាខាកាកបាទក្រហមកម្ពុជាខេត្តប់ប៉ៃលិន នាំយកស្បៀងសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋខ្វះខាតចំនួន២៧គ្រួសារ

លោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តប៉ៃលិន និង ឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន ព្រមទាំងក្រុមការងារ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ បានអញ្ជើញចុះសាកសួរសុខទុក្ខ និងបាននាំយកអំណោយមនុស្សធម៌ ចែកជូនក្រុមគ្រួសារ ដែលមានជីវភាពខ្វះខាតចំនួន២៧គ្រួសារ នៅក្នុងឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ខណៈជំងឺកូវីដ១៩ កំពុងវាយប្រហារ។ក្នុងឱកាសនោះ លោកជំទាវ បាន ស្រីមុំ បានលើកឡើងពីការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្ដេចតែងតែគិតគូរពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋជួបទុក្ខលំបាក ជនរងគ្រោះនិងជនងាយរងគ្រោះ ដោយមិនប្រកាន់រើសអើងពូជសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។ ជាមួយគ្នានេះ លោកជំទាវ បានណែនាំឲ្យបងប្អូនប្រជាពលរដ្ឋរក្សាអនាម័យផ្ទះសម្បែងដោយរស់នៅស្អាត ពិសារទឹកឆ្អិនជាប្រចាំ ពិសេសចេះថែរក្សាសុខភាពឧស្សាហ៍ទៅពិនិត្យនិងព្យាបាលជម្ងឺនៅមណ្ឌលសុខភាព ដែលនៅជិតផ្ទះ និងត្រូវអនុវត្តតាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ«៣ការពារ ៣កុំ» របស់ប្រមុខរាជរដ្ឋាភិបាល ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩។សូមបញ្ជាក់ផងដែរថា អំណោយដែលចែកជូនប្រជាពលរដ្ឋចំនួន២៧គ្រួសារ ដោយមួយគ្រួសារទទួលបាន ៖…
-
អ្នកជំងឺកូវីដ-១៩ ចំនួន ១១៩នាក់ នៅមណ្ឌលព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាលទួលពង្រ បានជាសះស្បើយ

តាមផេកផ្លូវការក្រុមគ្រូពេទ្យសម្តេចតេជោប្រឆាំងកូវីដ១៩ (TYDA) បានអោយដឹងថា អ្នកជំងឺចំនួន ១១៩នាក់ នៅមណ្ឌលព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាលទួលពង្រ ត្រូវបានក្រុមគ្រូពេទ្យ អោយត្រឡប់ទៅផ្ទះវិញនៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ ក្រោយពីទទួលការព្យាបាលយ៉ាងយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ ក្រុមគ្រូពេទ្យសម្តេចតេជោប្រឆាំងជំងឺកូវីដ១៩ ពួកគាត់បានជាសះស្បើយ និងត្រូវធ្វើចត្តាឡីស័កខ្លួនឯងដាច់ដោយឡែករយៈពេល១៤ថ្ងៃបន្តទៀត ដើម្បីតាមដានសុខភាព។
-
ខេត្តតាកែវ រកឃេីញអ្នកវិជ្ជមានជំងឺកូវីដ-១៩ថ្មីចំនួន ៧០នាក់បន្ថែមទៀត ភាគច្រេីនជាកម្មកររោងចក្រ

-
មនុស្សជិត ២.០០០ នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនដែលល្មើសបម្រាមគោចរនឹងបម្រាមបិទខ្ទប់ក្នុងរយះពេលមួយខែ

ភ្នំពេញ៖ មនុស្សជិត ២.០០០ នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនដែលល្មើសបម្រាមគោចរនឹងបម្រាមបិទខ្ទប់ក្នុងរយះពេលមួយខែ ដោយគិតចាប់ណីថ្ងៃទី១៥ មេសា ដល់ថ្ងៃទី១៥ ឧសភា ឆ្នាំ២០២១។ នេះបើតាមការបញ្ជាក់លោកវរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។ លោកបានបន្តថា សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនប្រជាពលរដ្ឋ ដែលបានល្មើសនឹងបម្រាមគោចរ និងបម្រាមបិទខ្ទប់របស់រាជរដ្ឋាភិបាលចំនួន១.៨៧៨នាក់ ក្នុងនោះតុលាការឃុំខ្លួនចំនួន១១នាក់ កំពុងសាកសួរនៅតុលាការ ចំនួន៣នាក់ ណែនាំអប់រំឲ្យវិលត្រឡប់ទៅលំនៅដ្ឋានវិញចំនួន ១.២៣៨ នាក់ បញ្ជួនទៅធ្វើចត្តាឡីស័កចំនួន២៨៩នាក់ ធ្វើការពិន័យអន្តរកាលចំនួន៣៣៣នាក់ និងបញ្ជួនទៅព្យាបាលជំងឺកូវីដ១៩ចំនួន៤នាក់។ លោកបន្ថែមថា ចំនួនមនុស្សដែលសមត្ថកិច្ចឃាត់ខ្លួននេះ ចែកជាពីរដំណាក់កាល ដោយ ទី១ការបិទខ្ទប់របស់រាជរដ្ឋាភិបាលនៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅខេត្តកណ្តាល ចាប់ពីថ្ងៃទី១៥ ខែមេសារហូតដល់ ថ្ងៃទី៥ ឧសភា និងដំណាក់កាលទី២ ចាប់ពីថ្ងៃទី៦ ខែឧសភា រហូតដល់ថ្ងៃទី១៥ ខែឧសភា ដែលសាលារាជធានីភ្នំពេញ បានបន្តអនុវត្តបម្រាមគោចរចាប់ពីម៉ោង៨យប់រហូត ដល់ម៉ោង៣ទៀបភ្លឺ។ លោកបានបន្ថែមថា សមត្ថកិច្ចនៅតែបន្តអនុវត្តល្បាតតាមតំបន់ក្រហម តំបន់លឿងទុំ និងតំបន់លឿងជាប្រចាំ ពិសេសអនុវត្ត បម្រាមគោចរពេលយប់ ពីម៉ោង៨យប់ដល់ម៉ោង៣ទៀបភ្លឺ តាមបញ្ជាយ៉ាងម៉ឺងម៉ាត់របស់លោក ស…
-
ឃាត់ខ្លួនជនជាតិចិន ១នាក់ និងរឹបអូសគ្រឿងញៀនជិត ៧ គីឡូក្រាម នៅរាជធានីភ្នំពេញ

សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បង្ក្រាបករណីជួញដូរគ្រឿងញៀនឆ្លងដែនលាក់ក្នុងបញ្ញើរ តាមផ្លូវគោក(ឆ្លងកាត់កម្ពុជាទៅវៀតណាម) ចាប់ខ្លួនក្រុមឧក្រិដ្ឋជនគ្រឿងញៀន ជនជាតិចិន ១នាក់ និងរឹបអូសគ្រឿងញៀនជិត ៧ គីឡូក្រាម នៅរាជធានីភ្នំពេញ។ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ ២០២១ វេលាម៉ោង ១១:៣៥នាទី កម្លាំងជំនាញរបស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន (ក៥) ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ សាន សុទ្ធី នាយករងមន្ទីរ និងលោក វរសេនីយ៍ឯក ជាវ វណ្ណា នាយការិយាល័យ ក៥ និងចូលរួមសហការពីកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ព្រមទាំងដឹកនាំសម្របសម្រួលពី លោក ហេង ផេង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបើកកិច្ចប្រតិបត្តិការបង្រ្កាបករណីរក្សាទុក ជួញដូរគ្រឿងញៀនឆ្លងដែនតាមផ្លូវគោក នៅចំណុចបេនឡានអូរឬស្សី ផ្លូវលេខ ១០៥ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា និងបន្តឆែកឆេរលំនៅដ្ឋាន ផ្ទះលេខ៤៨២BIS ផ្លូវទន្លរមេគង្គ សង្កាត់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ៖☆លទ្ធផល:ក-ឃាត់ខ្លួនឧក្រិដ្ឋជនគ្រឿងញៀន ចំនួន ០១នាក់:ឈ្មោះ ហ្វាន អ៊ី(FAN YI)…
-
ចាប់ខ្លួនមេក្លោងឧក្រិដ្ឋជនគ្រឿងញៀន ជនជាតិចិន ២នាក់ និងរឹបអូសគ្រឿងញៀនជាង ៧០ គីឡូក្រាម នៅរាជធានីភ្នំពេញ

សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បង្ក្រាបករណីជួញដូរគ្រឿងញៀនឆ្លងដែន តាមផ្លូវគោក(ឆ្លងកាត់កម្ពុជាទៅវៀតណាម) ចាប់ខ្លួនមេក្លោងឧក្រិដ្ឋជនគ្រឿងញៀន ជនជាតិចិន ២នាក់ និងរឹបអូសគ្រឿងញៀនជាង ៧០ គីឡូក្រាម នៅរាជធានីភ្នំពេញ អនុវត្តតាមបញ្ជា ឯកឧត្តម នាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម នាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយក មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ។ បានបន្តការស៊ើបអង្កេតតាមជំនាញ លើករណីជួញដូរគ្រឿងញៀនឆ្លងដែនតាមផ្លូវគោក ឆ្លងកាត់កម្ពុជា ទៅវៀតណាម ដែលបានសហការបង្ក្រាបនៅខេត្តស្វាយរៀង កាលពីថ្ងៃទី ០៥ ខែឧសភា ឆ្នាំ ២០២១ ។នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ ២០២១ វេលាម៉ោង ១៩:០៥នាទី កម្លាំងជំនាញរបស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន (ក១០) ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ សារី បុត្រសត្យា នាយករងមន្ទីរ…
-
ខេត្តកំពង់ធំ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ០៩នាក់ទៀត នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១នេះ

-
សេចក្តីជូនដំណឹង ស្តីពីកាលបរិច្ឆេទការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់បងប្អូនប្រជាពលរដ្ឋនៅខណ្ឌដង្កោ រាជធានីភ្នំពេញ សម្រាប់ដូសទី២
