-
អភិបាលខេត្តស្ទឹងត្រែង អំពាវនាវឱ្យរួមគ្នាគោរពច្បាប់ការងារ និងចូលរួមបង្ការការឆ្លងជំងឺកូវីដ១៩នៅក្នុងសហគមន៍

ខេត្តស្ទឹងត្រែង៖ ឯកឧត្តម ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង បានណែនាំដល់កម្មករ និយោជិត ដែលកំពុងបំរើការងារនៅក្នុងក្រុមហ៊ុនហ្គ្រែនស៊ី ក៏ដូចជាក្រុមហ៊ុន និងសហគ្រាសនានាទាំងអស់ ត្រូវរួមគ្នាអនុវត្តវិធានការសុខាភិបាល ដើម្បីរក្សារស្ថេរភាពការងាររបស់ខ្លួន ស្របពេលដែលក្រុមហ៊ុន បានផ្តល់ការងារ និងកំពុងដំណើរការប្រមូលផល និងការវិចខ្ចប់ផ្លែស្វាយ ៣ប្រភេទ នាំឆ្ពោះទៅកាន់ទីផ្សារក្រៅប្រទេស។ ការថ្លែងបែបនេះធ្វើឡើងនៅក្នុងឱកាស ប្រារព្ធខួបអនុស្សាវរីយ៍លើកទី១៣៥ «ទិវាពលកម្មអន្តរជាតិ» ដែលមានការចូលរួមពីមន្ត្រីខេត្ត ក្រុង ស្រុក កងកម្លាំងទាំង៣ ថ្នាក់ដឹកនាំមន្ទីរពាក់ព័្ធននៅជុំវិញខេត្ត តំណាងក្រុមហ៊ុន និងកម្មករ កម្មការនីផ្នែកវិចខ្ចប់ ប្រមាណ ១០០នាក់ នាថ្ងៃទី១៣ឧសភាឆ្នាំ២០២១ នៅក្នុងក្រុមហ៊ុនហ្គ្រែនស៊ី ស្ថិតនៅភូមិឬទ្ធីសែនជ័យ ឃុំបុរីអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ ឯកឧត្តម អភិបាលខេត្តក៏ បានជម្រុញដល់ម្ចាស់ក្រុមហ៊ុន ដែលជាភាគីនិយោជក់ ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ជូនកម្មករ និយោជិត ដោយត្រូវអនុវត្តតាមវិធានការរបស់រាជរដ្ឋាភិបាល គឺវិធានការ ៣កុំ និង៣ការពារឲ្យខាងតែបាន ដើម្បីរួមគ្នាបង្ការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ បើទោះបីខេត្តស្ទឹងត្រែង នាបច្ចុប្បន្ននេះ បានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ មួយករណីក៏មែនពិត តែអាជ្ញាធរមានសមត្ថកិច្ច បានចាត់វិធានការបានទាន់ពេលវេលា។…
-
កេសរកូលព្រះទ្រហឹង ជាប្រភេទកេសរកូលធំជាងគេលើសកលលោក មានដុះនៅកម្ពុជា

ឈ្មោះខ្មែរ ៖ កេសរកូល ព្រះទ្រហឹងឈ្មោះអង់គ្លេស ៖ Giant Orchid, Tiger Orchid, The Sugar Cane Orchidឈ្មោះវិទ្យាសាស្រ្ត៖ Grammatophyllum speciosum កេសរកូលព្រះទ្រហឹង ដែលជាកេសរកូលធំជាងគេលើសកលលោក កំពុងរីកស្រស់ស្អាតនៅក្នុងមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន។កេសរកូលព្រះទ្រហឹង គឺជាប្រភេទកេសរកូលព្រៃដ៏កម្រមួយរបស់ខ្មែរ និងមានដុះនៅតំបន់ជួរភ្នំក្រវាញនៃខេត្តកោះកុង និងតំបន់ជួរភ្នំដងរែក នៃខេត្តព្រះវិហារ និងខេត្តសៀមរាប ដែលមានរយៈកម្ពស់ចាប់ពី១០០ ទៅ១២០០ម៉ែត្រ។លក្ខណៈពិសេសរបស់កេសរកូលប្រភេទនេះ គឺអាចមានទំងន់រហូតដល់ទៅ២តោន ក្នុងមួយគុម្ព ហើយអាច មានកំពស់ចាប់ពី០,៥ ម៉ែត្រទៅ៣ម៉ែត្រ មានបណ្តោយស្លឹកប្រវែងដល់ទៅ០,៧៥ម៉ែត្រ។ ទងផ្កាអាចមានប្រវែង២ម៉ែត្រ និងមានផ្ការហូតដល់ទៅ៧០០០ ផ្កាក្នុង១គុម្ព ដោយក្នុងមួយទងអាចមានចំនួនចាប់ពី៨០ ទៅ១០០ផ្កា។ កេសរកូលប្រភេទនេះកម្រចេញផ្កាណាស់ ហើយផ្កាអាចរីកបានរយៈពេលពី២ទៅ៣ខែ។បច្ចុប្បន្នព្រះទ្រហឹង កំពុងចេញផ្កាលើកដំបូងនៅក្នុងសួនកេសរកូលព្រៃ នៃមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូលសុខ អាន ភ្នំគូលែន ដែលមានទីតាំងស្របតាមផ្លូវឡើងលើភ្នំគូលែន នៅភូមិស្រះខ្វាវ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប។សូមអញ្ជើញមកទស្សនា និងស្វែងយល់ពីកេសរកូលព្រៃរបស់កម្ពុជា នៅមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូលសុខ…
-
ខេត្តកំពង់ចាម រកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន០៦នាក់ទៀត

-
ខេត្តសៀមរាប មានអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៧៩នាក់ បានព្យាបាលជាសះស្បើយចំនួន២០នាក់ ស្លាប់១នាក់ និង៥៨នាក់ កំពុងសម្រាកព្យាបាល

ខេត្តសៀមរាប រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន១នាក់ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១។ រដ្ឋបាលខេត្តសៀមរាប មានកិត្តិយស សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា៖ក្នុងព្រឹត្តិការណ៍ ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍២០កុម្ភៈ នេះ ខេត្តសៀមរាប រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន១នាក់ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ ទៅលើឈ្មោះ ឆុង សូលីដា ភេទស្រី អាយុ៣៥ឆ្នាំ មានអាសយដ្ឋាននៅភូមិគោកដឺ ឃុំកៀនសង្កែ ស្រុកសូទ្រនិគម ធ្វើដំណើរមកពីរាជធានីភ្នំពេញ កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១។ ដោយសារ ឈ្មោះ ឆុង សូលីដា និងអ្នករួមដំណើរបានចេញពីតំបន់ក្រហម នៃរាជធានីភ្នំពេញ ទើបក្រុមគ្រូពេទ្យបានតម្រូវឱ្យធ្វើចត្តាឡីស័ក។ មកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៧៩នាក់ បានព្យាបាលជាសះ-ស្បើយចំនួន២០នាក់ ស្លាប់១នាក់ និង៥៨នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។ រដ្ឋបាលខេត្ត សូមអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងខេត្តសៀមរាប សូមបង្កើនការប្រុង-ប្រយ័ត្នខ្ពស់ចូលរួមអនុវត្តវិធានការការពារ ៣ការពារ ៣កុំ និងត្រូវអនុវត្តកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព ជាពិសេសត្រូវអនុវត្តវិធានការរដ្ឋបាល…
-
ខេត្តកំពង់ធំ រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ០៦នាក់ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១

-
បិទទីតាំងបណ្តោះអាសន្ន ១០ទីតាំង នៅស្រុកអូរយ៉ាដាវ ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩

-
រដ្ឋបាលខេត្តកណ្ដាល ចេញសេចក្ដីសម្រេចកំណត់ ភូមិសាស្រ្ត “តំបន់ក្រហម” “តំបន់លឿងទុំ” និង”តំបន់លឿង” ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩

-
ខេត្តកំពង់ចាម ជូនដំណឹង ស្តីពីការបន្តសុពលភាពនៃការពង្រឹងការអនុវត្តនូវវិធានការរដ្ឋបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ រយៈពេល២សប្តាហ៍បន្ថែមទៀត ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១

-
ឯកឧត្តម ខៀវ កាញារីទ្ធ ទទួលជួបពិភាក្សាការងារជាមួយ លោកជំទាវឯកអគ្គរដ្ឋទូតសឹង្ហបុរី ថ្មីប្រចាំកម្ពុជា

ភ្នំពេញ ៖ ក្នុងឱកាសដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពថ្មីនៃសាធារណរដ្ឋសឹង្ហបុរី ប្រចាំព្រះរាជាណាចក្រកម្ពុជា លោកជំទាវ Teo Lay Cheng បានអញ្ជើញចូលជួបសម្តែងការគួរ សម និងពិភាក្សាការងារជាមួយ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ នាទីស្តីការក្រសួងព័ត៌មាន។ ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានសម្តែងនូវការស្វាគមន៍ចំពោះបេសកកម្មការទូតរបស់លោកជំទាវ Teo Lay Cheng ដែលត្រូវទទួលបានការតែងតាំងជា ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋសឹង្ហបុរី ប្រចាំកម្ពុជា ។ តាមរយៈ បេសកកម្មការទូតរបស់លោកជំទាវនាឱកាសនេះ ពិតជាមានសារៈ សំខាន់ដល់ការបន្តថែរក្សា និងលើកកម្ពស់ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យរវាង កម្ពុជា-សិង្ហបុរី ឱ្យកាន់តែរឹងមាំ និងរីកចម្រើនបន្ថែមថែមទៀត។ លោកជំទាវ Teo Lay Cheng បានសំដែងនូវការរីករាយដែលបានមកបំពេញ បេសកកម្មការងារ ការទូតនៅកម្ពុជា ហើយជានេះ លោកជំទាវ បានវាយតំលៃខ្ពស់ ចំពោះតូនាទីសំខាន់របស់…
-
ផ្សាយផ្ទាល់ ព័ត៌មានថ្ងៃត្រង់៖សម្ភាសន៍ផ្ទាល់តាមទូរសព្ទ័៖ ឯកឧត្តមឌឹម សុវណ្ណារុំ ជាសមាជិក និងជាអ្នកនាំពាក្យ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ស្តីពីការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោនៃខេត្តកំពត
