-
ករណីឃាតកម្មនៅកំពង់ឆ្នាំងមន្រ្តីជំនាញដាក់ការសង្ស័យថាប្ដីជាអ្នកសម្លាប់ហើយដុតផ្ទះបន្ថែមទៀត

កំពង់ឆ្នាំង: ករណីឃាតកម្មបណ្ដាលឲ្យមនុស្ស ០៦នាក់បានស្លាប់នៅក្នុងផ្ទះដោយភ្លើងអគ្គីភ័យឆាបឆេះ សសង្ស័យថាដោយសារស្នាដៃប្ដីជាអ្នកប្រព្រឹត្តគឺឈ្មោះនន់ សារ៉េត អាយុ៣៨ឆ្នាំ ។ យោងតាមការបញ្ជាក់ពីលោកឧត្តម សេនីយ៍ត្រី អ៊ៀរ ប៊ុនធឿន ស្នងការរង និងជាអ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង នៅវេលាម៉ោង១១និង១១នាទី ព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ បានបញ្ជាក់ឲ្យដឹងថា ជាករណីឃាតកម្ម ។ សូមរំលឹកថានៅយប់ម៉ោង០៨និង៤០នាទីនាទីថ្ងៃទី៩ ខែឧសភា ឆ្នាំ ២០២១ មានករណីអគ្គីភ័យឆាប់ឆេះផ្ទះ០១ខ្នងនៅត្រង់ចំណុចអ្នកតារាជ ឋិតក្នុងភូមិដើមជ្រៃ ឃុំខុនរ៉ង់ ស្រុកបរិបូណ៌ខេត្តកំពង់ឆ្នាំងបណ្ដាលឲ្យផ្ទះ ០១ខ្នងមានទំហំ7 ×12 ម៉្រែត្រ សង់ពីដែកបាំងនិងប្រក់ស័ង្កសីរងនៅការខូចខាតទាំងស្រុង មានកូនប្រុសចំនួន០៤នាក់ម្ដាយម្នាក់រួមទាំងទារក០៣ខែនៅក្នុងផ្ទៃពោះម្នាក់ផងដែរ៕ បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានសមត្ថកិច្ចសាកសួរនិងកសាងសំណុំរឿងបញ្ជូនខ្លួនទៅតុលាការដើម្បីចាត់ការបន្តតាមនីតិវិធី នៅថ្ងៃទី ១២ ខែឧសភាឆ្នាំ ២០២១ នេះ៕ សុខ គឹមសៀន
-
ផ្សាយផ្ទាល់ ព័ត៌មានថ្ងៃត្រង់៖ រាជរដ្ឋាភិបាល សម្រេចអនុវត្តកម្មវិធីជំនួយសង្គមជាសាច់ប្រាក់ដល់អ្នកស្លាប់ អ្នកឆ្លងជំងឺ និងអ្នកមានជីវភាពលំបាក ក្នុងព្រឹត្តិការណ៍ ២០កុម្ភៈ

-
ខេត្តកំពង់ចាម បានដាក់ឱ្យដំណើរការឡើងវិញ នូវភូមិឃុំមួយចំនួន បន្ទាប់ពីបិទខ្ទប់មួយរយៈ ពាក់ពន្ធ័នឹងអ្នកជំងឺកូវីដ-១៩

សេចក្តីសម្រេចរបស់រដ្ឋបាលខេត្ត សី្តពីការដាក់ឱ្យដំណើរការឡើងវិញនូវភូមិឃុំមួយចំនួនរួមមាន៖ -ភូមិចុង និងភូមិសង្កើប ស្ថិតនៅក្នុងឃុំសំបូរ ស្រុកបាធាយ -ភូមិកំពង់ព្រះ និងភូមិជើងឆ្នុក ស្ថិតនៅក្នុងឃុំតាំងក្រាំង ស្រុកបាធាយ -ភូមិអន្លង់គគីរ និងភូមិគងជ័យ ស្ថិតនៅក្នុងឃុំព្រែកកុយ ស្រុកកងមាស -ឃុំស្តៅ ឃុំរកាអារ និងឃុំកងតាណឹង ស្រុកកងមាស -ឃុំប្រាំយ៉ាម ស្រុកស្រីសន្ធរ -ភូមិជ័យ ស្ថិតនៅក្នុងឃុំមានជ័យ ស្រុកស្រីសន្ធរ -ភូមិសន្ទៃ និងភូមិច្រស់ ស្ថិតនៅក្នុងឃុំព្រែកពោធិ៍ ស្រុកស្រីសន្ធរ -ភូមិតាំងក្រាំង ស្ថិតនៅក្នុងឃុំជាលា ស្រុកបាធាយ ត្រូវបានដាក់ឱ្យដំណើរការឡើងវិញ ចាប់ពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ តទៅ៕
-
ខេត្តកំពង់ចាម រកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ០៥នាក់ទៀត និងករណីជាសះស្បើយ ចំនួន ០១នាក់ ក្នុងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១

-
រដ្ឋាភិបាលអូស្រ្តាលីបានផ្តល់ថវិកាបន្ថែម ៤លានដុល្លារអូស្រ្តាលី ដើម្បីជួយស្តារឡើងវិញរបស់ប្រទេសកម្ពុជា ចំពោះជំងឺកូវីដ-១៩

យោងតាមសេចក្ដីប្រកាសព័ត៌មានរួមរបស់ស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា និងអង្គការ UNDP នៅថ្ងៃទី១១ឧសភា បានឲ្យដឹងថា រដ្ឋាភិបាលអូស្ត្រាលីបានចុះកិច្ចព្រមព្រៀងមួយជាមួយនឹងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ UNDP ដើម្បីផ្ដល់ថវិកា៤លានដុល្លារអូស្ត្រាលីបន្ថែមទៀត សម្រាប់កាត់បន្ថយផលប៉ះពាល់នៃជំងឺកូវីដ-១៩មកលើសេដ្ឋកិច្ច និងពលរដ្ឋកម្ពុជា។ ថវិកានោះ គឺជាថវិកាបន្ថែមលើមូលនិធិពង្រឹងភាពធន់របស់អូស្ត្រាលី និង UNDP ជាយន្តការមួយប្រកបដោយភាពទន់ភ្លន់ ដែលបាននិងកំពុងផ្ដល់ការគាំទ្រដល់កម្ពុជាក្នុងការឆ្លើយតប និងស្ដារផលប៉ះពាល់សង្គមសេដ្ឋកិច្ច ដែលបង្កឡើងដោយសារការរាតត្បាតជាសកលនៃជំងឺកូវីដ-១៩។ គិតរហូតមកដល់បច្ចុប្បន្ននេះ មូលនិធិនោះបានបំពេញតួនាទីយ៉ាងសំខាន់ក្នុងការពង្រីកការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ដែលកម្ពុជាកំពុងអនុវត្ត ហើយដែលកន្លងមកបានផ្ដល់សាច់ប្រាក់ចំនួន២៩០លានដុល្លារអាមេរិកដល់ប្រជាពលរដ្ឋទីទ័លក្រប្រមាណ៦៩ម៉ឺន៣ពាន់គ្រួសារនៅកម្ពុជាក្នុងអំឡុងពេលនៃការរាតត្បាតជាសកលនេះ។ អូស្ត្រាលី និង UNDP បានផ្ដល់ការគាំទ្រដល់កម្មមួយរបស់រាជរដ្ឋាភិបាលកម្ពុជាតាមរយៈការធ្វើលទ្ធកម្មឧបករណ៍ថាប្លេតចំនួន១ពាន់៧០០គ្រឿងសម្រាប់ប្រើប្រាស់ក្នុងការកំណត់អត្តសញ្ញាណប្រជាពលរដ្ឋរាប់សែនគ្រួសារដែលរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ ដើម្បីឲ្យពួកគេអាចទទួលបានការឧបត្ថម្ភគាំទ្រនានា។ មូលនិធិនោះ ក៏បានធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជុំវិញការបង្កើតគំរូសម្រាប់ព្យាករណ៍ និងវិភាគលើផលប៉ះពាល់នៃកូវីដ-១៩ ដើម្បីផ្ដល់ព័ត៌មានសម្រាប់ការដាក់ចេញនូវកញ្ចប់ថវិកាសង្គ្រោះសម្រាប់ជួយដល់អ្នកដែលងាយរងគ្រោះជាងគេ។ លោក Nick Beresford នាយក UNDP ប្រចាំកម្ពុជាមានប្រសាសន៍ថា អូស្ត្រាលី គឺជាប្រទេសដែលនាំមុខគេក្នុងការផ្ដល់ជំនួយអភិវឌ្ឍន៍យ៉ាងមានប្រសិទ្ធភាព និងទាន់ពេលវេលា ហើយប្រទេសអូស្ត្រាលីបានធ្វើបែបនេះតាមរយៈកម្មវិធីវៃឆ្លាត ដែលបត់បែនទៅតាមកាលៈទេសៈជាក់ស្ដែង។ លោកបានបន្តថា អូស្ត្រាលី និង UNDP រួមគ្នាអាចឆ្លើយតបបានយ៉ាងលឿនចំពោះវិបត្តិនោះ តាមរយៈការគាំទ្រដល់ការពង្រីកកម្មវិធីជំនួយសង្គមឲ្យបានឆាប់រហ័សដើម្បីឲ្យជំនួយឧបត្ថម្ភនានា បានដល់គ្រួសារដែលត្រូវការជំនួយជាងគេ ហើយក្នុងពេលជាមួយគ្នាក៏ការពារដំណើរការពាណិជ្ជកម្ម និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋផងដែរ។ លោក Pablo Kang…
-
ប្រជាពលរដ្ឋ១២០គ្រួសារក្នុងក្រុងតាខ្មៅបានទទួលអំ ណោយពីរដ្ឋបាលខេត្ត

ខេត្តកណ្តាល ៖ ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ចំនួន ១២០គ្រួសារ ក្នុងសង្កាត់សិត្បូ ក្រុងតាខ្មៅ បន្ទាប់ពីរាជរដ្ឋាភិបាល បានសម្រេចបិទខ្ទប់ក្រុងតាខ្មៅ រយៈពេល២១ថ្ងៃ ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ទទួលបានអំណោយជាស្បៀងអាហារពីរដ្ឋបាលខេត្តកណ្ដាល នៅរសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១។ មានប្រសាសន៍សំណេះសំណាល ទៅកាន់បងប្អូនប្រជាពលរដ្ឋ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានមានប្រសាសន៍ថា ប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោ នាយករដ្ឋមន្ត្រី តែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ពិសេសស្ថិតក្នុងកាលៈទេសៈដែលប្រទេសកម្ពុជា កំពុងប្រយុទ្ធប្រឆាំងទៅនឹងមេរោគដ៏កាចសាហាវ កូវីដ-១៩ ហើយក្រុងតាខ្មៅ នៃខេត្តកណ្ដាល ត្រូវបានរាជរដ្ឋាភិបាលសម្រេចបិទខ្ទប់ ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ បានធ្វើឱ្យប៉ះពាល់ដល់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ទើបតម្រូវឱ្យរដ្ឋបាលខេត្តកណ្ដាល ផ្ដល់នូវស្បៀងអាហារជូនបងប្អូនប្រជាពលរដ្ឋ ដែលកំពុងមានជីវភាពខ្វះខាតជាក់ស្ដែងនៅពេលនេះ ដោយអនុវត្តតាមអនុសាសន៍របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី គឺមិនឱ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយសារអត់ស្បៀងអាហារឡើយ។ ទន្ទឹមនឹងនោះ ឯកឧត្តមអភិបាលខេត្តកណ្ដាល បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមេត្តាអនុវត្តអោយត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល សម្តេចតេជោ នាយករដ្ឋមន្ត្រី គឺ ៣ការពារ និង៣កុំ ដើម្បីបង្ការ និងទប់ស្កាត់ ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩…
-
រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន០១នាក់ទៀត ដែលជាករណីទី៣ក្នុងខេត្តរតនគិរី

-
ក្រុមគ្រូពេទ្យស្ម័គ្រចិត្តមិត្តភាពយុវជនកម្ពុជា-ចិន បានចូលរួមចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ

សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន បានរៀបចំពិធីសំណោះសំណាល និងប្រគល់នូវប័ណ្ណសរសើរជូនក្រុមគ្រូពេទ្យស្ម័គ្រចិត្តមិត្តភាពយុវជនកម្ពុជា-ចិនចំនួន៣២រូប នារសៀលថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១ ក្រោមអធិបតីភាពលោក ហោ សេរីវឌ្ឍន៍ សមាជិកគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស និងជាប្រធានអង្គការយុវជនដើម្បីមាតុភូមិ, លោក សុក ហ៊ុយ តំណាងសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជានៅកម្ពុជា, លោក អ៊ុំ វុទ្ធទី ប្រធានកិត្តិយសសមាគមនិស្សិត និង លោក អ៊ុំ លឹមហួរ ប្រធានសមាគមនិស្សិតអាណត្តិទី៤។ ក្នុងរយៈពេល១ខែកន្លងមកនេះ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តមិត្តភាពយុវជនកម្ពុជា-ចិន បានឈរជើងចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋខណ្ឌពោធិ៍សែនជ័យ សរុបប្រមាណ៧០០០នាក់ សម្រាប់ដូសទី១ និងដូសទី២ ក្នុងយុទ្ធនាការចាក់វ៉ាក់សាងកូវីដ-១៩ វគ្គទី១ ។ លោក ហោ សរីវឌ្ឍន៍ បានធ្វើការកោតសរសើរ លើកទឹកចិត្ត និងវៃតម្លៃខ្ពស់ចំពោះការងាររបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តមិត្តភាពយុវជនកម្ពុជា-ចិន ក្នុងការទទួលបានភាពជោគជ័យក្នុងយុទ្ធនាការវគ្គទី១ ព្រមទាំងពាំនាំនូវការយកចិត្តទុកដាក់ពីសំណាក់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ចំពោះសមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន ជាពិសេសគ្រូពេទ្យស្ម័គ្រចិត្ត ដែលមានឆន្ទះ និងចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់ការរាតត្បាតជំងឺកូវដី-១៩ នៅកម្ពុជា។ ជាមួយគ្នានេះដែរ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តមិត្តភាពយុវជនកម្ពុជា-ចិន បានកំពុងត្រៀមកម្លាំងបន្ថែម ដើម្បីបន្តចូលរួមក្នុងយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩…
-
ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ចំនួន ១២០គ្រួសារស្ថិតក្នុងសង្កាត់សិត្បូ ក្រុងតាខ្មៅ ទទួលបានអំណោយពីរដ្ឋបាលខេត្តកណ្ដាល បន្ទាប់ពីរាជរដ្ឋាភិបាល បានសម្រេចបិទខ្ទប់ក្រុងតាខ្មៅ រយៈពេល២១ថ្ងៃ ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩

ខេត្តកណ្តាល ៖ ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ចំនួន ១២០គ្រួសារ ក្នុងសង្កាត់សិត្បូ ក្រុងតាខ្មៅ បន្ទាប់ពីរាជរដ្ឋាភិបាល បានសម្រេចបិទខ្ទប់ក្រុងតាខ្មៅ រយៈពេល២១ថ្ងៃ ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ទទួលបានអំណោយជាស្បៀងអាហារពីរដ្ឋបាលខេត្តកណ្ដាល នៅរសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១។ មានប្រសាសន៍សំណេះសំណាល ទៅកាន់បងប្អូនប្រជាពលរដ្ឋ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានមានប្រសាសន៍ថា ប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោ នាយករដ្ឋមន្ត្រី តែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ពិសេសស្ថិតក្នុងកាលៈទេសៈដែលប្រទេសកម្ពុជា កំពុងប្រយុទ្ធប្រឆាំងទៅនឹងមេរោគដ៏កាចសាហាវ កូវីដ-១៩ ហើយក្រុងតាខ្មៅ នៃខេត្តកណ្ដាល ត្រូវបានរាជរដ្ឋាភិបាលសម្រេចបិទខ្ទប់ ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ បានធ្វើឱ្យប៉ះពាល់ដល់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ទើបតម្រូវឱ្យរដ្ឋបាលខេត្តកណ្ដាល ផ្ដល់នូវស្បៀងអាហារជូនបងប្អូនប្រជាពលរដ្ឋ ដែលកំពុងមានជីវភាពខ្វះខាតជាក់ស្ដែងនៅពេលនេះ ដោយអនុវត្តតាមអនុសាសន៍របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី គឺមិនឱ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយសារអត់ស្បៀងអាហារឡើយ។ ទន្ទឹមនឹងនោះ ឯកឧត្តមអភិបាលខេត្តកណ្ដាល បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមេត្តាអនុវត្តអោយត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល សម្តេចតេជោ នាយករដ្ឋមន្ត្រី គឺ ៣ការពារ និង៣កុំ ដើម្បីបង្ការ និងទប់ស្កាត់ ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩…
-
ភូមិ សង្កាត់ ដែលឆ្លងជំងឺកូវីដ-១៩ ច្រើនជាងគេ នៅរាជធានីភ្នំពេញ

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានអោយដឹងថា ភូមិ សង្កាត់ដែលឆ្លងជំងឺកូវីដ-១៩ ច្រើនជាងគេរួមមាន ភូមិត្រពាំងថ្លឹង១/២/៣/៤ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ– ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ– ភូមិ១៥ សង្កាត់ទឹកល្អក់ទី ១ ខណ្ឌទួលគោក– សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ– ភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ– ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ– ភូមិព្រែកតាពៅ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ– ភូមិ២ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ– ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ-ភូមិ១២ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន– ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ -ភូមិត្នោតជ្រុំ៣ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ– ភូមិតាសេក សង្កាត់កំបូល ខណ្ឌកំបូល សូមបងប្អូនប្រជាពលរដ្ឋ ពាក់ម៉ាស់ រក្សាគម្លាត និងឧស្សាហ៍លាងដៃ ប្រសិនបើមិនចាំបាច់ សូមកុំចេញពីផ្ទះ! សូមបងប្អូននៅក្នុងភូមិខាងលើនេះ យកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួន ប្រសិនបើ មានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ,…