-
កម្មកររោងចក្រGW ឯកភាពចូលធ្វើការធម្មតាវិញក្រោយមានការសម្របសម្រួលពីអជ្ញាធរខណ្ឌសែនសុខ

ភ្នំពេញ៖ អភិបាលខណ្ឌសែនសុខ លោកម៉ូវ ម៉ានិត នៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០ បានអញ្ជើញចុះធ្វើការសម្របសម្រួលជាមួយបងប្អូនកម្មករ កម្មការិនី នៅរោងចក្រ GW មានទីតាំងស្ថិតនៅភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលមិនចូលធ្វើការទាមទារប្រាក់៥០ភាគរយ ក្នុងកំឡុងពេលបិទខ្ទប់រាជធានីភ្នំពេញ ដោយមានការចូលរួមសម្របសម្រួលពីគ្រប់ភាគីពាក់ព័ន្ធបងប្អូនកម្មករ កម្មការិនី មួយចំនួនបានចូលរួមធ្វើការវិញ នៅសេសសល់តិចតួចកំពុងសម្របសម្រួលបន្ត។ លោកអភិបាលខណ្ឌ បានអោយដឹងថា គ្មានបញ្ហារអ្វីដែលដោះស្រាយមិនបាននោះទេ អោយតែយើងមានឆន្ទៈក្នុងការចូលរួមរកដំណោះស្រាយ ហើយក៏គ្មានអ្វីដែលសំខាន់ជាងអាយុជីវិតយើងដែរ ក្នុងកំឡុងពេលនៃឆ្លងរីករាលដាលជំងឺកូវីដ-១៩ ដែលយើងត្រូវតែចូលរួមអនុវត្តវិធានការសុខាភិបាល។ក្នុងនោះដែរលោកក៏សូមអំពាវនាវដល់បងប្អូនកម្មករកម្មការនី ទាំងអស់បង្កើនការប្រុងប្រយ័ត្នខ្ពស់និងចូលរួមអនុវត្តវិធានការសុខាភិបាលជាប្រចាំ រក្សាគម្លាតសង្គម ព៉ាក់ម៉ាស់ លាងដៃជាមួយអាល់កុលជាប្រចាំ ដើម្បីកាត់បន្ថយការឆ្លងរីករាលដាលជម្ងឺកូវីដ១៩ ៕
-
កម្លាំងអន្តរាគមន៍ប្រមាណជាង៨០នាក់ នៅតំបន់ក្រហមមានផ្ទុកមេរោគឆ្លងកូវីដ-១៩

ភ្នំពេញ៖ មេរោគឆ្លងកូវីដ-១៩ ត្រូវបានរកឃើញនៅកម្លាំងនគរបាលជាតិកងអន្តរាគមន៍ប្រមាណជាង ៨០ នាក់ ។ ក្រុមកម្លាំងអន្តរាគមន៍ទាំងនេះ ជាក្រុមប្រចាំការ នៅទីតាំងសំបូរប្រជាពលរដ្ឋឆ្លងជំងឺកូវីដ-១៩។នេះបើយោងតាមប្រសាសន៍របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ។ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានថ្លែងប្រាប់ នៅរសៀលថ្ងៃទី ១០ ឧសភានេះថា កងកម្លាំងនគរបាលជាតិកងអន្តរាគមន៍ពិតជាបានឆ្លងជំងឺកូវីដ-១៩ ពិតប្រាដកមែន។ ហើយកងកម្លាំងទាំងអស់នោះ ជាក្រុមការងារប្រចាំការនៅក្នុងតំបន់ក្រហមចំណុចច្រមុះជ្រូកស្ទឹងមានជ័យ រាជធានីភ្នំពេញ។ ចំពោះប្រភពចម្លងវិញ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន មិនទាន់បានដឹងនោះទេ។ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន ថ្លែងថា “ឆ្លង៤៤នាក់ បូកសរុបជាមួយ និងនគរបាលអន្តរាគមន៍ទាំងអស់ទៅប្រហែលជាជាង ៨០នាក់កន្លងទៅ”។ ឯកឧត្តម កើត ឆែ អភិបាលរងរាជធានីភ្នំពេញ ក្នុងសន្និសីទសារព័ត៌មាន នៅព្រឹកថ្ងៃទី០៦ ខែឧសភា ធ្លាប់បានអះអាងថា កងកម្លាំងប្រដាប់អាវុធ និងមន្ដ្រីមូលដ្ឋានមួយចំនួន បានឆ្លងជំងឺកូវីដ១៩ ពេលចុះចែកអំណោយជូនប្រជាពលរដ្ឋដែលរស់នៅតំបន់ក្រហម ក្នុងរាជធានីភ្នំពេញ។ ឯកឧត្តម កើត…
-
អជ្ញាធររាជធានី ចុះដោះស្រាយ ដើម្បីសម្របសម្រួលការតវ៉ារបស់បងប្អូន ដែលកំពុងរស់នៅ បន្ទប់ជួលអំពីការបញ្ចុះថ្លៃឈ្នួលផ្ទះ នៅក្នុងទីតាំងមួយ ចំនួនក្នុងតំបន់ក្រហម

ភ្នំពេញ៖ ឯកឧត្តម នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ នៅថ្ងៃ ទី៩និង ១០ ឧសភា ឆ្នាំ២០២០នេះ បានចុះដោះស្រាយបញ្ហា និងសម្របសម្រួលជូនបងប្អូនប្រជាពលរដ្ឋ ដែលកំពុងរស់នៅបន្ទប់ជួលអំពីការបញ្ចុះថ្លៃឈ្នួលផ្ទះ នៅក្នុងតំបន់ក្រហមមួយចំនួន ក្នុងរាជធានីភ្នំពេញ។ ឯកឧត្តម នួន ផារ័ត្ន បានមានប្រសាសន៍ថាមធ្យោបាយ នៅក្នុងការសម្រេចបាននូវគោលដៅយុទ្ធសាស្រ្តរបស់យើង ពេលខ្លះមិនសំខាន់យុទ្ធវិធីអ្វីទេ សំខាន់គឺលទ្ធផលចុងក្រោយ។ ទន្ទឹមនឹងនេះ ឯ.ឧ សូមអំពាវនាវដល់ម្ចាស់ផ្ទះជួលទាំងអស់ សូមយកចិត្តទុកដាក់គោរពតាមការអំពាវនាវរបស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី ដែលស្នើសុំឲ្យមាន ការយោគយល់ដល់ការលំបាករបស់កម្មករ-កម្មការិនីរបស់យើង ក្នុងពេលវេលាមួយដែលយើងសុទ្ធតែជួបការលំបាក និងសូមផ្អាកជាបណ្តោះអាសន្ននូវ ការយក ប្រាក់ឈ្នួលពីកម្មករ-កម្មការិនី ក្នុងពេលដែលកម្មករ-កម្មការិនី មិនទាន់បានបើកប្រាក់ឈ្នួលពីថៅកែនៅឡើយ ឬ អាចធ្វើការបញ្ចុះថ្លៃឈ្នូលផ្ទះ នៅក្នុងចំនួនតិច ឬចំនួនច្រើន តាមលទ្ធភាពដែលអាចធ្វើទៅបាន ឬ ប្រសិនបើអាចលើកលែងទៅបានក្នុង ១ខែ ២ខែ ឬ ៣ខែ ក៏សូមធ្វើការលើកលែង ដើម្បីចូលរួមចំណែកនូវការលំបាកនេះ ជាមួយ កម្មករ-កម្មការិនីរបស់យើងដែលកំពុងជួបការលំបាកនៅក្នុងតំបន់បិទខ្ទប់ តំបន់ក្រហម ហើយនៅក្នុងតំបន់ផ្សេងទៀត ដែលគាត់មិនទាន់ទទួលបៀវត្សរបស់គាត់នៅឡើយ ។…
-
កិច្ចប្រជុំគណៈកម្មការធិការជាតិ រៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធឆ្នាំ២០២២

រាជធានីភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានរៀបចំកិច្ចប្រជុំគណៈកម្មការធិការជាតិរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធឆ្នាំ២០២២ មួយតាមរយៈប្រព័ន្ធវីដេអូ ក្រោមអធិបតីភាព លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ សួមបញ្ជាក់ថាកិច្ចប្រជុំនេះ មានការចូលរួមពីសសរស្តម្ភអាស៊ានទាំងបី និងក្រសួងស្ថាប័នជាតិទាំងអស់។ ក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានសហគមន៍សង្គមវប្បធម៌អាស៊ាន បានចូលរួមក្នុងកិច្ចប្រជុំនេះ ដឹកនាំដោយ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួង អប់រំ យុវជន និងកីឡា និងជាតំណាងជាតិសហគមន៍សង្គមវប្បធម៌អាស៊ាន។ កិច្ចប្រជុំគណៈកម្មការធិការជាតិនេះ ត្រូវបានរៀបចំឡើងដើម្បីត្រៀមរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០២២ ដោយពិភាក្សាលើរបៀបវារៈចំនួន៦ រួមមាន៖ ១) មូលបទសម្រាប់កម្ពុជាធ្វើជាប្រធានអាស៊ាន ឆ្នាំ២០២២ ២) ការរៀបចំរចនានិមិត្តសញ្ញា (Logo) អាស៊ាន ឆ្នាំ២០២២ ៣) អាទិភាពសម្រាប់កម្ពុជាធ្វើជាប្រធានអាស៊ាន ឆ្នាំ២០២២ ៤) គំនិតផ្តួតផ្តើមរបស់កម្ពុជាសម្រាប់ឆ្នាំ២០២២តាមសសរស្តម្ភ ៥) ដំណើរការប្រព្រឹត្តទៅនៃអនុគណៈកម្មការនីមួយៗ ៦) កាលបរិច្ឆេទកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ២០២២៕ដោយ៖ម៉ាដេប៉ូ
-
អង្គការ ការីតាស់ នាំយកអំណោយផ្ដល់ជូនរដ្ឋបាលខេត្តកណ្ដាល ដើម្បីចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រខេត្តកណ្ដាល

ខេត្តកណ្ដាល៖ លោក គ្រុយ ម៉ាឡែន នាយករដ្ឋបាលខេត្តកណ្ដាល តំណាងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល អញ្ជើញទទួលអំណោយ ម៉ាស ចំនួន ២៥០០០ម៉ាស និងអាល់កុល ចំនួន ១០០លីត្រ ពីអង្គការ ការីតាស់ សម្រាប់ប្រយុទ្ធប្រឆាំង និងការឆ្លងរាលដាលនូវជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រខេត្តកណ្ដាល នាព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១។ មានប្រសាសន៍នាឱកាសនោះដែរ លោក គ្រុយ ម៉ាឡែន តំណាង ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុត ចំពោះទឹកចិត្តប្រកបដោយសប្បុរស ពោរពេញដោយសទ្ធាជ្រះថ្លារបស់ អង្គការ ការីតាស់ និងសហការី ដែលបានចំណាយនូវទ្រព្យសម្បត្តិផ្ទាល់ខ្លួន ក្នុងការជួយដល់សង្គមជាតិ តាមរយៈរដ្ឋបាលខេត្តកណ្ដាល ដែលនេះគឺជាកាយវិការឆ្លុះបញ្ចាំងពី គុណធម៌ សប្បុរសធម៌ ការចេះជួយគ្នាក្នុងគ្រាលំបាក ពិសេសបានទាន់ពេលវេលា។ លោកនាយករដ្ឋបាលបានសន្យាថា និងនាំយកសម្ភារៈទាំងអស់នេះ ប្រគល់ដល់ដៃប្រជាពលរដ្ឋ និងអ្នកដែលរងប៉ះពាល់ ដោយផ្ទាល់ និងប្រយោល ក្នុងព្រឹត្តិការណ៍សហគមន៍ ២០…
-
អំណោយរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងអភិបាលខេត្តកណ្តាលត្រូវបាន ឯកឧត្តម នៃ និយម អញ្ជើញយកមកចែកជូនដល់កងកម្លាំង នៃតំបន់ប្រតិបត្តិការសឹករងកណ្តាល

ខេត្តកណ្តាល៖ អំណោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចតកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តារមយៈ ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៉ីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការដ្ឋានអង្គរក្ស និង ឯកឧត្តម គង់ សោភណ្ឌ័ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល ត្រូវបានឯកឧត្តម ឧត្តមសេនីយ៍ត្រី នៃ និយម មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាល យកមកចែកជូនដល់កងកម្លាំង ចំនួន៣២០ នាក់ ដែល ជានាយទាហាន នាយទាហានរង ពលទាហាន នៃទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាល។ ពិធីចែកអំណោយនេះធ្វើឡើងនៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១នេះ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាល ដែលមានការចូលរួមពីមេបញ្ជាការង នាយការិយាល័យផ្នែក វរៈក្រុង ស្រុក ដែលស្ថិនៅក្រោមចំណុះទីបញ្ជាករតំបន់ប្រតិបត្តិការសឹករងកណ្តាល ។ មានប្រសាសន៍នៅក្នុងពិធីចេកអំណោយនេះ ឯកឧត្តម មេបញ្ជាការ បាននាំមកនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដែលតែងតែគិតគួរពីសុខទុក្ខ ទាំងផ្នែកសុខភាព និងការហូបចុក ស្នាក់នៅដល់កងកម្លាំងយើងគ្រប់ពេលវេលា។ ជាមួយគ្នានេះដែរ ឯកឧត្តម មេបញ្ជាការ…
-
ផ្សាយផ្ទាល់ ព័ត៌មានថ្ងៃត្រង់៖ អគ្គិភ័យឆាបឆេះតូបលក់គ្រឿងបន្លាស់ម៉ូតូនៅចំណុចផ្សារតាខ្មៅចាស់ (រង្វង់មូលលោកតាម៉ៅ)

-
សេចក្តីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តកំពង់ចាម ស្តីពីករណីរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ១៦នាក់ ៖ លទ្ធផលតេស្តរហ័សកូវីដ-១៩ មានវិជ្ជមានកូវីដ_១៩ ចំនួន ១១នាក់ និងលទ្ធផលបញ្ចាក់ពីវិទ្យាស្ថានសុខភាពសាធារណៈ ចំនួន០៥នាក់ និងករណីជាសះស្បើយ ចំនួន ០៩នាក់ ក្នុងថ្ងៃទី ០៩ ខែឧសភា ឆ្នាំ២០២១

-
សេចក្តីសម្រេចរបស់រដ្ឋបាលខេត្ត ស្តីពីការផ្អាកសកម្មភាពផលិតកម្មក្រុមហ៊ុន លី ឈាងខប ស្ថិតនៅភូមិបាធាយ ឃុំបាធាយ ស្រុកបាធាយ ដែលរកឃើញករណីវិជ្ជមានកូវីដ-១៩ លើកកម្មករ កម្មការិនីនៅក្នុងរោងចក្រនេះ

-
អភិបាលរាជធានីភ្នំពេញ ចាត់ក្រុមការងារយកថវិការបស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រគល់ជូនស្ដ្រីសម្រាលកូននៅតំបន់ក្រហម

ភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធាគណៈកម្មាធិការសាខាកាកបាទក្រហមរាជធានីភ្នំពេញ បានចាត់តំណាងដែលមានលោក ជិន ប៊ុនធឿន នាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ និងលោកស្រី មុំ ចាន់ដានី ប្រធានមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាន រាជធានីភ្នំពេញ និងជាលេខាធិការដ្ឋានសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ នាំយកថវិកាចំនួន៥លានរៀល របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ប្រគល់ជូនស្ដ្រីម្នាក់ដែលសម្រាលកូនដោយខ្លួនឯង នៅក្នុងបន្ទប់ជួលទាំងយប់ និងមានជីវភាពខ្វះខាតខ្លាំង និងស្នាក់នៅក្នុងតំបន់ក្រហម ហើយត្រូវបានអាជ្ញាធររាជធានីភ្នំពេញបញ្ជូនមកកាន់មន្ទីរពេទ្យ។ អំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ចំនួន៥លានរៀលនេះ បានប្រគល់ជូននារីវ័យក្មេងរូបនេះ នាយប់ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២១នេះ នៅមន្ទីរពេទ្យសម្ភពក្រុង ក្នុងខណ្ឌ៧មករា ក្រោយពីស្ដ្រីរូបនេះ បានទទួលថវិកាចំនួន១០លានរៀល ពីសម្តេចតេជោ ហ៊ុន សែន តាមរយៈឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី០៨ ខែឧសភាម្សិលមិញ ពោលគឺក្រោយពីនាងសម្រាលកូនរួចភ្លាម។ លោកស្រី មុំ ចាន់ដានី…