-
រថយន្តគិលានសង្គ្រោះចំនួន ៣៥គ្រឿង ដែលជាអំណោយរបស់រដ្ឋាភិបាលជប៉ុន បានប្រគល់ជូនដល់រាជរដ្ឋាភិបាលកម្ពុជា

ពិធីប្រគល់និងទទួល រថយន្តគិលានសង្គ្រោះនេះគឺបានធ្វើឡើងនៅរសៀលថ្ងៃទី៧ ឧសភាឆ្នាំ២០២១នេះ ក្រោមវត្តមានរបស់រដ្ឋលេខាធិការក្រសួងសុខាភិបាលកម្ពុជាលោកជំទាវ យក់ សម្បត្តិ និងទីប្រឹក្សានៃស្ថានទូតជប៉ុន ប្រចាំកម្ពុជាលោក Karimata Atsushi នៅឃ្លាំងឪសថកណ្តាលនៃក្រសួងសុខាភិបាល។ សូមជម្រាបថាជប៉ុនបានប្រគល់នូវរថយន្តសង្គ្រោះចំនួន១០០គ្រឿង ដែលជាជំនួនឥតសំណងស្ថិតក្រោមគម្រោងកម្មវិធីអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមរបស់ប្រទេសជប៉ុនជូនក្រសួងសុខាភិបាលសម្រាប់ការងារទប់ស្តាត់ការរាលដាលនៃជំងឺកូវីដ១៩នៅកម្ពុជា។ ការប្រគល់នូវរថយន្តចំនួន៣៥គ្រឿងនៅថ្ងៃនេះគឺជាការលើកទី២ហើយ ដែលកាលដើមឆ្នាំ២០២១ក្រសួងបានទទួលរថយន្តគិលានសង្គ្រោះចំនួន៥គ្រឿងម្តងរួចមកហើយ ។ ដោយឡែករថយន្តគិលានសង្គ្រោះ ចំនួន៦០គ្រឿងទៀតនឹងមកដល់ជាបន្តបន្ទាប់។
-
សេចក្តីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តកំពង់ចាម ស្តីពី ករណីរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ០៩នាក់ទៀត ក្នុងនោះ ស្រុកចំការលើ ០២នាក់ ស្រុកកងមាស ០១នាក់ ស្រុកស្រីសន្ធរ ០៦នាក់ ក្នុងថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១

-
សេចក្តីសម្រេចរបស់រដ្ឋបាលខេត្តកំពង់ចាម ស្តីពីការអនុវត្តកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពក្នុងអំឡុងពេលនៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០-កុម្ភៈ នៅភូមិសាស្រ្តខេត្តកំពង់ចាម

-
ប្រជាពលរដ្ឋ៩៣គ្រួសារ ទទួលបានអំណោយពីសប្បុរសជនតាមរយះរដ្ឋបាលសង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖ ប្រជាពលរដ្ឋ៩៣គ្រួសារ ដែលមានជីវភាពខ្វះខាតពិសេសក្នុងកំឡុងពេលប៉ះពាល់ដោយសារវិបត្តិកូវីដ១៩ ឆ្លងចូលសហគមន៍២០កុម្ភៈ ទទួលបានអំណោយពីសប្បុរសជនតាមរយៈរដ្ឋបាលសង្កាត់កោះរ៉ុង ក្រុងកោះរ៉ុងខេត្តព្រះសីហនុ។ ពិធីប្រគល់អំណោយ ធ្វើឡើងនៅថ្ងៃទី៥ និងទី៦ ខែឧសភាឆ្នាំ២០២១ ក្រោមការដឹកនាំដោយលោក នួន ប៊ុនថុល អភិបាលក្រុងកោះរ៉ុង លោក ឡុក វណ្ណារីនចៅសង្កាត់កោះរ៉ុង និងមានការចូលរួមពី អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់។ នៅក្នងុងឱកាសនោះ លោក នួន ប៊ុនថុល អភិបាលក្រុងកោះរ៉ុង ក៏បានមានមតិផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្ននិងការពារខ្លួនពីជំងឺកូវីដ១៩ ដែលបច្ចុប្បន្នកំពុងរីករាលដាល ខ្លាំងក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុងនោះក៏មានខេត្តព្រះសីហនុយើងដែរ ដូចនេះយើងត្រវការពារដោយអនុវត្តនូវវីធី ៣កុំ ៣ការពារ និងស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល ឲ្យបានល្អ។ គួរបញ្ជាក់ថា អំណោយដែលបានចែកជូនបងប្អូនប្រជាពលរដ្ឋនៅ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ចំនួន ៩៣ គ្រួសារ ក្នុង១គ្រួសារទទួលបានអង្ករ ២០គីឡូក្រាម មី ០១កេស ត្រីខ ០១យួរ ជែលលាងដៃដបតូចមួយ និងប្រគេនជូនវត្តព្រែកស្វាយអង្ករ១០០គីឡក្រាម មី ០៣កេស ត្រីខ ០៣យួរ ផងដែរ៕
-
សេចក្តីប្រកាសព័ត៍មាន ស្តីពីការរកឃើញវិជ្ជមានជំងឺកូវីដ១៩ថ្មី ចំនួន០២នាក់ ក្នុងខេត្តត្បូងឃ្មុំ

-
ប្រជាពលរដ្ឋដែលអញ្ជើញមកខេត្តត្បូងឃ្មុំ ក្នុងករណីសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ ត្រូវធ្វើតេស្តរហ័ស និងអាចធ្វើចត្តាឡីស័ករហូតដល់ចេញលទ្ធផលធ្វើតេស្ត

-
កម្មករសំណង់ចំនួន៥០០គ្រួសារ បានទទួលកញ្ចប់ស្បៀងអាហារ ពីសហភាពសហព័ន្ធយុវជនកម្ពុជា ដោយមានការគាំទ្រពីអង្គការការីតាសកម្ពុជា (Video)

-
សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពង់ចាម ស្តីពីករណីរកឃើញវិជ្ជមានកូវីដ-១៩ចំនួន ០៣នាក់ក្នុងនោះ៖ បុរសជនជាតិខ្មែរ អាយុ ៥០ឆ្នាំ និងប្រពន្ធអាយុ ៥៦ឆ្នាំ រស់នៅស្រុកចំការលើ និងស្ត្រីអាយុ ៦៧ឆ្នាំឆ្នាំ រស់នៅស្រុកកោះសូទិន ក្នុងថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១

-
សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពង់ចាម ស្តីពីករណីរកឃើញវិជ្ជមានកូវីដ-១៩ចំនួន ០៣នាក់ក្នុងនោះ៖ បុរសជនជាតិខ្មែរ អាយុ ៥០ឆ្នាំ និងប្រពន្ធអាយុ ៥៦ឆ្នាំ រស់នៅស្រុកចំការលើ និងស្ត្រីអាយុ ៦៧ឆ្នាំឆ្នាំ រស់នៅស្រុកកោះសូទិន ក្នុងថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១

-
អ្នកធ្វើដំណើរចេញពីតំបន់ដែលមានការផ្ទុះឆ្លងរីករាលដាលដ៏ធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩ ហើយចូលមកខេត្តសៀមរាប ត្រូវមានលិខិតបញ្ជាក់ពីអាជ្ញាធរ ឬមន្រ្តីសុខាភិបាល

ខេត្តសៀមរាប៖ អ្នកធ្វើដំណើរចេញពីតំបន់ដែលមានការផ្ទុះឆ្លងរីករាលដាលដ៏ធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩ ហើយចូលមកខេត្តសៀមរាប ត្រូវមានលិខិតបញ្ជាក់ពីអាជ្ញាធរ ឬមន្រ្តីសុខាភិបាលដែលសាមីខ្លួនកំពុងរស់នៅ យកសំណាកតេស្ត និងត្រូវធ្វើចត្តាឡីស័ក១៤ថ្ងៃជាដាច់ខាត នេះបើតាមប្រសាសន៍ លោកនាក់ ណេរ៉ុនអភិបាលរងខេត្តសៀមរាប ក្នុងឱកាស ដឹកនាំរៀបចំកែសម្រួលប្រព័ន្ឋគ្រប់គ្រងទិន្នន័យអ្នកធ្វើដំណើរឆ្លងកាត់ចូលមកខេត្តនេះឱ្យកាន់តែមានភាពសុក្រិតនិងរហ័សជាងមុន នៅព្រំប្រទល់ស្រុកជីក្រែងនិងស្រុកស្ទោង កាលពីថ្ងៃទី៥ ខែឧសភាឆ្នាំ២០២១នេះ លោកនាក់ ណេរ៉ុន អភិបាលរងខេត្តតំណាងឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប និង លោក ស៊ុន ចំណាន នាយកទីចាត់ការរដ្ឋបាលខេត្ត រួមជាមួយ លោកអភិបាលស្រុកលោកស្រីអភិបាលរងស្រុកជីក្រែង ក្រុមយុវជនមកពីសាលាហ្គូ ក្លូប៊ល ព្រមទាំងក្រុមការងារប្រចាំការនៅប៉ុស្តិត្រួតពិនិត្យសុខភាពបឋមស្ថិតនៅព្រំប្រទល់ស្រុកជីក្រែងខេត្តសៀមរាប និងស្រុកស្ទោងខេត្តកំពង់ធំនោះ ឱ្យកាន់តែច្បាស់លាស រហ័សនិងមានភាពសុក្រិត សុវត្ថិភាព និងបញ្ចៀសពីភាពកកស្ទះនិងរង់ចាំយូររបស់បងប្អូនអ្នកដំណើរឆ្លងកាត់ចូលក្នុងខេត្កនៃកំឡុងជួបវិបត្តិជំងឺឆ្លងកូវីដ-១៩។ ថ្មិៗនេះ មានការសំណូមពររបស់អ្នកធ្វើដំណើរឆ្លងចូលទៅភូមិសាស្ត្រខេត្តសៀមរាបថានមានភាពយឹតយ៉ាវចំពោះការស្រង់ទិន្នន័យសម្រាប់ពួកគាត់។ លោក នាក់ ណេរ៉ុន ទទួលស្គាល់ថា ពិតជាមានភាពយឹតយ៉ាវខ្លះពាក់ព័ន្ឋទៅនឹងបច្ចេកទេសនៃប្រព័ន្ឋស្រង់ទិន្នន័យ ក៍ដូចជាប្រព័ន្ឋផ្លូវដើរចូលមិនទាន់មានរបៀបរៀបរយ ហេតុនេះហើយបានជាអាជ្ញាធរខេត្តដឹកនាំសហការជាមួយរដ្ឋបាលស្រុកនិងកម្លាំងសមត្ថកិច្ចប្រចាំការនៅគោលដៅនេះរៀបចំកែសម្រួលប្រព័ន្ឋកត់ត្រាគ្រប់គ្រងទិន្នន័យ និងកន្លងផ្លូវដើរចូល ព្រមទាំងកំណត់គម្លាតសុវត្ថិភាពចៀសវាងការចូលប្រជ្រៀតគ្នាក្នុងពេលផ្តល់ព័តមាននិងកត់ត្រាទិន្នន័យរបស់អ្នកដំណើរ។ លោក នាក់ ណេរ៉ុន អភិបាលរងខេត្ត បានបង្ហាញឱ្យដឹងទៀតថា តាមរយៈសំរង់ទិន្នន័យអ្នកដំណើរឆ្លងកាត់ពីច្រកព្រំប្រទល់នេះហើយដែលបានផ្តល់លទ្ឋភាពឱ្យអាជ្ញាធរខេត្តគ្រប់គ្រងបានការឆ្លងជំងឺកូវីដ-១៩ឱ្យមកនៅត្រឹមកម្រិតនាំចូលពីក្រៅមានន័យថា ទាំងអ្នកមានផ្ទូកមេរោគកូវីដ-១៩ ទាំងអ្នកជិតស្និទ្ឋនិងអ្នកប៉ះពាល់ដោយប្រយោល ត្រូវបានរកឃើញទាន់ពេលវេលា ទោះបីជាមានចូលទៅក្នុងសហគមន៍ខ្លះក្តី តែក៍ស្ថិតនៅក្នុងការគ្រប់គ្រងបានដែរ។ តាមការពិនិត្យជាក់ស្តែង លោក នាក់ ណេរ៉ុន កត់សម្គាល់ឃើញថា បងប្អូនអ្នកដំណើរមកដល់ដើម្បីពិនិតសុខភាពបឋម និងផ្តល់ព័ត៌មានអំពីទិន្នន័យផ្ទាល់ខ្លួននិងអ្នករួមដំណើរ នៅតែមានភាពប្រញ៉ាប់ប្រញ៉ាល់ និងមិនគិតពីគម្លាតសុវត្ថិ នៅឡើយ ទោះបីជាមានសេចក្តីប្រកាសក៍ដូចជាវិធានការនានារបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និងអាជ្ញាធរខេត្តជារឿយៗក្តី។ លោក បានបញ្ជាក់ថា តាំងពីបង្កើតប៉ុស្តិត្រួតពិនិត្យសុខភាពបឋម កត់ព័ត៌មាននិង ស្រង់ទិន្នន័យនៃអ្នកធ្វើដំណើរចូលខេត្តសៀមរាបនៅព្រំប្រទល់ខេត្តកំពង់ធំនិងខេត្តបន្ទាយមានជ័យ កន្លងមក ក្រុមការងារនេះ បានជួបប្រទះបញ្ហាប្រឈមជាច្រើនដូចជារងការរិះគន់ពីមហាជនថា ការងារមានភាពយឹតយ៉ាវ និងសំណូមពរនានាទៀតផង ប៉ុន្តែដោយឆន្ទៈនិងស្មារតីមោះមុត របស់ថ្នាក់ដឹកនាំខេត្ត រដ្ឋបាលស្រុក កម្លាំងសមត្ថកិច្ច ជាដើមសុទ្ឋតែបានប្រឹងប្រែងយកអស់ពីកម្លាំងកាយចិត្តមិនថាយប់ព្រលប់ ហាលថ្ងៃ ហាលភ្លៀងក្តីនោះទេ គឺបានបំពេញការងារ២៤ម៉ោងលើ២៤ម៉ោង ដើម្បីឱ្យសកម្មភាពការងារដំណើរការទៅបានរលូនល្អប្រសើរថែមទៀត៕ ដោយ ស៊ាន សុផាត