-
សែលកាតដំឡើងបណ្តាញ 4G LTE ថ្មីចំនួន១៦៩កន្លែងក្នុងតំបន់ក្រហម និងលឿងទុំជួយផ្គត់ផ្គង់ដល់សហគមន៍ដែលបិទខ្ទប់

រាជធានីភ្នំពេញ៖ សែលកាតនៅថ្ងៃទី ៥ ខែ ឧសភា នេះបានប្រកាសពីការបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ដើម្បីជួយដល់សហគមន៍ក្នុងការភ្ជាប់ទំនាក់ទំនងនៅក្នុងអំឡុងពេលនៃការបិទខ្ទប់ តាមរយៈការដំឡើងបណ្តាញ 4G LTE ថ្មីចំនួន១៦៩ទីតាំងបន្ថែមទៀតនៅក្នុងតំបន់ក្រហម និងពណ៌លឿងទុំ ចាប់តាំងពីមានការរីករាលដាលនៃជម្ងឺកូវីដនៅក្នុងប្រទេសកម្ពុជា។ ក្រៅពីការដំឡើងទីតាំងថ្មី ក្រុមការងារវិស្វកររបស់សែលកាត ក៏បានដំឡើងបណ្តាញផ្តល់សេវាខ្នាតតូច សម្រាប់ផ្តល់សេវាគ្របដណ្ដប់ក្នុងអគារនៅតាមមន្ទីរពេទ្យ និងអគារសហគមន៍ជាច្រើនទៀត ហើយថែមទាំងបានវិនិយោគទៅលើបណ្តាញទូរស័ព្ទចល័តថ្មីចំនួនបី ដែលជាប្រភេទអង់តែនចល័ត (Wheels Solution) ដើម្បីពង្រីកសេវាគ្របដណ្ដប់ និងសមត្ថភាពដល់ទីតាំងខាងក្រៅផងដែរ។ លោក អៀន វ៉ាតសុន (Ian Watson) នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត បានឱ្យដឹងថាកិច្ចការនេះ គឺជាផ្នែកមួយនៃការបន្តការវិនិយោគរយៈពេលវែង ក្នុងការពង្រីកបណ្តាញសេវារបស់ក្រុមហ៊ុន ដែលជាលទ្ធផលបណ្តាញសេវា 4G LTE ចំនួន 500 ទីតាំងទៀត នឹងត្រូវបានដំឡើងបន្ថែមនៅក្នុងរាជធានីភ្នំពេញ នាអំឡុងពេលប៉ុន្មានខែខាងមុខទៀតនេះ។ លោកបានឱ្យដឹងបន្ថែមថាក្រុមការងាររបស់លោក បានតាមដាននូវតម្រូវការទិន្នន័យទូរស័ព្ទ ដែលបានកើនឡើងក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងទៅនេះ ដូច្នេះហើយ ពួកយើងអាចកំណត់នូវទីតាំងដែលត្រូវការសមត្ថភាព និងសេវាគ្របដណ្តប់បន្ថែម។ ទាក់ទិនក្នុងរឿងនេះលោកបានឱ្យដឹងបន្ថែមទៀតថា៖ “ក្នុងអំឡុងស្ថានភាពបែបនេះ ប្រជាពលរដ្ឋពិតជាមានតម្រូវការខ្លាំងក្នុងការប្រើប្រាស់អ៊ិនធើណិតតាមទូរស័ព្ទ ដែលជាបណ្តាញទំនាក់ទំនងដ៏សំខាន់បំផុតមួយសម្រាប់គ្រួសារ និងសហគមន៍របស់ពួកគេ”។ …
-
សេចក្តីណែនាំរបស់រដ្ឋបាលខេត្តកំពង់ចាម ស្តីពីការពង្រឹងការអនុវត្តនូវវិធានការរដ្ឋបាល រយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ និងការពង្រឹងការអនុវត្តវិធានការបិទខ្ទប់ភូមិ ក្នុងករណីរកឃើញការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ នៅទីតាំងណាមួយនៃភូមិសាស្រ្តខេត្តកំពង់ចាម

-
លោក ខៀវ សាវ៉ុន រាយការណ៍ផ្ទាល់តាមទូរសព្ទ័ ពីខេត្តព្រះសីហនុ ជុំវិញបច្ចុប្បន្នភាពកូវីដ-១៩ក្នុងខេត្ត

-
សម្ភាសន៍តាមប្រពន្ធ័Zoom៖ លោក កុល ផាន់ណា ប្រធានមន្ទីរព័ត៌មានខេត្តរតនគិរី ស្តីពីតំណមភូមិរបស់ជនជាតិដើមភាគតិច ទប់ស្កាត់កូវីដ១៩ (Video)

សហគមន៍ជនជាតិដើមភាគតិច ខេត្តរតនគិរី អនុវត្តតំណមភូមិ ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ប្រជាពលរដ្ឋជនជាតិដើមភាគតិចក្នុងខេត្តរតនគិរី មានទំនៀមទម្លាប់តាំងពីយូរលុងណាស់មកហើយ ដោយមានការតំណមភូមិ ឬបិទភូមិមិនអោយអ្នកក្រៅចូល ដោយមានធ្វើពិធីសែនព្រេនដើម្បីសុំសេចក្ដីសុខពីម្ចាស់ទឹកម្ចាស់ដី បណ្ដេញឧបទ្រពចង្រៃ ធ្វើពិធីសែនអារក្ស ឱ្យជៀសផុតពីជំងឺរាតត្បាតនានា ក្នុងរយៈពេលវែងយូរឬឆាប់ តាមទំនៀមទម្លាប់របស់ជនជាតិនីមួយៗ ។ ក្នុងបរិបទនៃដំណាក់កាលការរាលដាលជំងឺកូវីដ-១៩ និងជាពិសេសព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ សហគមន៍ជនជាតិដើមភាគតិច ក្នុងស្រុកអូរជុំ និងស្រុកបរកែវ ខេត្តរតនគិរី ទាំងប្រុសស្រី ក្មេងចាស់ បានអនុវត្តតំណមភូមិ ឬបិទភូមិ ដោយមិនឱ្យអ្នកក្រៅចូល មានការយាមកាមទាំងយប់ទាំងថ្ងៃ និងបានសរសេរបម្រាម មានខ្សែ និងឈើបាំង ជារនាំងច្រកចេញចូលភូមិ ដោយស្មារតីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ និងវិធានសុខាភិបាលនាពេលបច្ចុប្បន្ននេះ ។ លោក ហេង ប៊ុននី អភិបាលស្រុកបរកែវ ខេត្តរតនគិរី បានឱ្យដឹងថា ស្ទើរតែគ្រប់ភូមិទាំងអស់នៅស្រុកបរកែវ បានអនុវត្តតំណមភូមិ ឬបិទភូមិ ដោយមិនអោយអ្នកក្រៅចូលមួយរយៈ តាមប្រពៃណីបងប្អូនជនជាតិដើមភាគតិច ដើម្បីការពារសហគមន៍របស់ពួកគាត់ ក្នុងគោលបំណងចូលរួមទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩ដ៏កាចសាហាវនេះ ជាមួយរាជរដ្ឋាភិបាល និងវិធានសុខាភិបាល ប្រសិនបើមានអ្នកល្មើសចូល នឹងទទួលការពិន័យតាមបែបប្រពៃណីរបស់ពួកគាត់។ ដោយឡែកលោក ខៀង យុទ្ធារ៉ា…
-
រដ្ឋមន្ត្រីក្រសួងកសិកម្ម បាននាំយកអំណោយសម្តេចតេជោនាយករដ្ឋមន្ត្រី ប្រគល់ជូន គណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ខេត្តកំពង់ចាម

រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ និងនេសាទ ឯកឧត្តម វេង សាខុន និង លោកជំទាវ ព្រមទាំងសហការី នាព្រឹក ថ្ងៃ ទី ៥ ខែឧសភា ឆ្នាំ២០២១ បាននាំយកអំណោយដ៏ថ្លៃថ្លាសម្តេច អគ្គមហាសេនាបតី តេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ប្រគល់ជូន ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ សម្រាប់យកទៅប្រេីប្រាស់ ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ -១៩ ក្នុងខេត្តកំពង់ចាម។ ក្នុងនាមជាប្រធានគណកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺ កូវីដ -១៩ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសប្បុរសជន ជាពិសេស សម្តេចតេជោ ហ៊ុន សែន ដែលបានផ្តល់ជាអំណោយសម្រាប់ ឧបត្ថម្ភជូនរដ្ឋបាលខេត្ត ដែលកំពុងត្រូវការជាចាំបាច់ក្នុង ដំណាក់កាល បិទខ្ទប់ភូមិ និងការធ្វេីចត្តាឡីស័ក ជាពិសេសការផ្គត់ផ្គង់ ដល់ប្រជាពលរដ្ឋដែលប្រឈមនឹងការខូចខាត និងពលករចំណូលស្រុក ដែលកំពុងធ្វើចត្តាឡីស័ក…
-
សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពង់ចាម ស្តីពីករណីរកឃើញវិជ្ជមានកូវីដ-១៩ចំនួន ០២នាក់ក្នុងនោះ៖ បុរសជនជាតិខ្មែរ អាយុ ៣៦ឆ្នាំ រស់នៅស្រុកចំការលើ និងស្ត្រីអាយុ ៣៩ឆ្នាំ រស់នៅស្រុកបាធាយ ក្នុងថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១

-
ធនាគារ ARDB ពិភាក្សាជាមួយអង្គការ FAO ស្តីពីការរៀបចំគម្រោងស្តីពី ភាពជាដៃគូរវាងស្ថាប័នសាធារណៈ សង្គម និងឯកជន សម្រាប់កសិកម្មបែបអេកូឡូស៊ី និងភាពធននឹងការរស់នៅតាមបណ្តោយទន្លេសាបភាគខាងជើង

ភ្នំពេញ ៖ ធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម ហៅកាត់ថា (ARDB) នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១នេះ បានប្រជុំពិភាក្សាជាមួយតំណាងអង្គការ FAO ស្តីពីការរៀបចំគម្រោងស្តីពី ភាពជាដៃគូរវាងស្ថាប័នសាធារណៈ សង្គម និងឯកជន សម្រាប់កសិកម្មបែបអេកូឡូស៊ី និងភាពធននឹងការរស់នៅតាមបណ្តោយទន្លេសាបភាគខាងជើង (Public-Social-Private Partnerships for Ecologically-Sound Agricultural and Resilient Livelihoods in Northern Tonle Sap Basin–PEARL) នៃមូលនិធិអាកាសធាតុសកល (Global Climate Fund–GCF) ដែលដឹកនាំដោយអង្គការ FAO និងមានកិច្ចសហការពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមរយៈប្រពន្ធ័ Zoom ។ គម្រោងនេះមានគោលបំណងពង្រឹងភាពធន់នឹងការប្រែប្រួលអាកាសធាតុសម្រាប់កសិករ និងសហគមន៍នៅភាគខាងជើងទន្លេសាប (កំពង់ធំ,សៀមរាប,ព្រះវិហារ និងឧត្តរមានជ័យ) តាមរយៈភាពជាដៃគូរវាងស្ថាប័សាធារណៈ សង្គម និងឯកជន ដោយពង្រឹងការប្រើប្រាស់បច្ចេកវិទ្យាក្នុងការបន្សាំនឹងអាកាសធាតុ, ជំរុញកសិកម្មដែលមានតម្លៃខ្ពស់, បង្កើនការទទួលព័ត៌មានទីផ្សារ និងទទួលបានឥណទានដែលមានអត្រាការប្រាក់ទាបស្របតាមផែនការអាជីវកម្ម។ គម្រោងនេះមានទឹកប្រាក់សរុបចំនួនប្រមាណ ៤០លានដុល្លារអាមេរិក ដែលគ្រោងនឹងផ្តល់ជូនកសិករ…
-
អាជ្ញាធរខេត្តកណ្ដាល បន្តផ្ដល់ស្បៀងអាហារ ជូនប្រជាពលរដ្ឋកំពុងរស់នៅក្នុងតំបន់ក្រហម ស្ថិតនៅភូមិពងទឹក ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល

ខេត្តកណ្ដាល៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល រួមដំដើរដោយ ឯកឧត្តម អភិបាលរងខេត្ត កងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរស្រុកអង្គស្នួល បន្តចុះផ្ដល់ស្បៀងអាហាររបស់ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តកណ្ដាល ជូនដល់ប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងតំបន់ក្រហម ចំនួន ១៥១គ្រួសារ និង៩៩១ បន្ទប់ជួល ក្នុងភូមិពងទឹក ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល រសៀលថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១។ ឯកឧត្តមអភិបាលខេត្ត ក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ ក្នុងភូមិពងទឹក សូមមានការអត់ធ្មត់ និងចូលរួមធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវ ដើម្បីកាត់ផ្ដាច់នូវខ្សែចម្លងមេរោគកូវីដ-១៩ ក្នុងតំបន់នេះ ក្នុងគោលបំណងឱ្យតំបន់នេះ វិលទៅរកភាពប្រក្រតីធម្មតាឡើងវិញ។ ជាងនេះទៀត សូមបងប្អូនរួមគ្នាអនុវត្តនូវវិធានការរបស់ក្រសួងសុខាភិបាល និងវិធានការរបស់ប្រមុខរាជរដ្ឋាភិបាលសម្ដេចតេជោ នាយករដ្ឋមន្ត្រី រួមមាន ៣ការពារ ៣កុំ ដើម្បីរួមគ្នាបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ សំដៅឈានដល់ការបញ្ចប់ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈឱ្យបាននាពេលខាងមុខ។ ស្បៀងដែលត្រូវបានផ្ដល់ជូនប្រជាពលរដ្ឋ ក្នុងភូមិពងទឹក ដោយក្នុងមួយគ្រួសារទទួលបាន…
-
ក្រសួងផែនការ ចេញសេចក្តីជូនដំណឹងស្តីពីករណីរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន០១ករណី ជាមន្ត្រីនៃអគ្គាធិការដ្ឋាន ក្រសួងផែនការ ត្រូវបានរកឃើញវិជ្ជមានកូវីដ១៩ ជាមួយនឹងភរិយា នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ ដែលមានអ្នកជិតខាង០៦នាក់ផ្សេងទៀត ត្រូវបានរកឃើញវិជ្ជមានកូវីដ-១៩ កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១

-
ក្រុមគ្រូពេទ្យនៃតំបន់ប្រតិបត្តិការសឹករងកណ្តាលចុះចាក់វ៉ាក់សាំងការពារមេរោគកូវីដ-១៩ជូនក្រុមគ្រួសារនគរបាល ព្រះសង្ឃ និងប្រជាពលរដ្ឋ នៅស្រុកកោះធំខេត្តកណ្តាល
