Category: ព័ត៌មានជាតិ

  • ខេត្តសៀមរាប រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ៥នាក់ នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២១ ជាអ្នកដំណើរមកពីក្រៅខេត្ត ដោយបានយកសំណាក និងធ្វើចត្តាឡីស័កពេលចូលភូមិសាស្រ្តខេត្ត

    ខេត្តសៀមរាប រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ៥នាក់ នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២១ ជាអ្នកដំណើរមកពីក្រៅខេត្ត ដោយបានយកសំណាក និងធ្វើចត្តាឡីស័កពេលចូលភូមិសាស្រ្តខេត្ត

    រដ្ឋបាលខេត្តសៀមរាប មានកិត្តិយស សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា៖ក្នុងព្រឹត្តិការណ៍ ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ ២០កុម្ភៈ នេះ ខេត្តសៀមរាប រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន៥នាក់ នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២១ ដែលជាករណីសង្ស័យ ត្រូវបានក្រុមការងារយកសំណាក និងធ្វើចត្តាឡីស័ក ដូចមានរាយនាមខាងក្រោម៖១- ឈ្មោះ រ៉ែម អូន ភេទប្រុស អាយុ២៥ឆ្នាំ មានអាសយដ្ឋាននៅភូមិក្រវ៉ាន់ សង្កាត់នគរធំ ក្រុងសៀមរាប ធ្វើដំណើរមកពីខេត្តព្រះសីហនុ ដល់រាជធានីភ្នំពេញ និងបន្តដំណើរមកដល់ខេត្តសៀមរាប កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១។២- ឈ្មោះ ហៃ ថារិទ្ធ ភេទប្រុស អាយុ៣៣ឆ្នាំ មានអាសយដ្ឋាននៅភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បានធ្វើដំណើរមកពីរាជធានីភ្នំពេញ កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១។៣- ឈ្មោះ សន ណារី ភេទស្រី អាយុ៣៤ឆ្នាំ មានអាសយដ្ឋាននៅភូមិគោកដូង សង្កាត់ទឹកវិល ក្រុងសៀមរាប ធ្វើដំណើរមកពីខេត្តព្រះសីហនុដល់រាជធានីភ្នំពេញ និងបន្តដំណើរមកដល់ខេត្តសៀមរាប…

  • ប្រជាពលរដ្ឋជួបការខ្វះខាត ក្រោយពេលក្រុងតាខ្មៅ ត្រូវបានបិទខ្ទប់រយៈពេល ២១ ថ្ងៃ ទទួលបានស្បៀងអាហារពីរដ្ឋបាលខេត្តកណ្ដាល

    ប្រជាពលរដ្ឋជួបការខ្វះខាត ក្រោយពេលក្រុងតាខ្មៅ ត្រូវបានបិទខ្ទប់រយៈពេល ២១ ថ្ងៃ ទទួលបានស្បៀងអាហារពីរដ្ឋបាលខេត្តកណ្ដាល

    ក្រុងតាខ្មៅ៖ លោក ជៀម ខូយ ចៅសង្កាត់ក្រុងតាខ្មៅ បានឱ្យដឹងថា ក្នុងរយៈពេលក្រុងតាខ្មៅត្រូវបានបិទខ្ទប់ ២១ ថ្ងៃ មានបងប្អូនប្រមាណជាង ៣ពាន់គ្រួសារ ក្នុងសង្កាត់តាខ្មៅ ជួបការខ្វះខាតស្បៀងអាហារប្រចាំថ្ងៃ។ លោក ជៀម ខូយ មានប្រសាសន៍ បែបនេះ ក្នុងឱកាសដែលលោកអញ្ជើញចែកស្បៀង ដល់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងជួបការខ្វះខាត ក្រោយការបិទខ្ទប់ក្រុងតាខ្មៅអស់រយៈពេល ២១ ថ្ងៃ នៅព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២១។ លោកចៅសង្កាត់ បានបន្តថា ប្រជាពលរដ្ឋដែលទទួលបានស្បៀងអាហារនៅពេលនេះ គឺជាប្រជាពលរដ្ឋដែលជា កម្មករ កម្មការនីរោងចក្រ និងកម្មករផ្សេងៗ ក្នុងមុខសញ្ញាផ្ទះជួល ព្រមទាំងគ្រួសារក្រីក្រ ក្រ១ ក្រ២ តាមផែនការ និងគ្រួសារក្រីក្រ ក្រ១ ក្រ២ តាមការស្នើសុំ ដែលត្រូវបានបែងចែកជាពីរវគ្គ និងប្រជាពលរដ្ឋទូទៅដែលជួបការខ្វះខាតស្បៀងនៅក្នុងក្រុងតាខ្មៅ ដែលមិនមែនជាកម្មករ និងស្ថិតក្នុងគ្រួសារក្រីក្រនោះទេ តែមានជីវភាពខ្សត់ខ្សោយ និងខ្វះខាតជាក់ស្ដែង ក៏នឹងត្រូវទទួលបានស្បៀងអាហារពីរដ្ឋបាលខេត្តកណ្ដាល តាមរយៈរដ្ឋបាលសង្កាត់ក្រុងតាខ្មៅផងដែរ។ លោកចៅសង្កាត់ បានបន្ថែមថា ស្បៀងដែលរាជរដ្ឋាភិបាលបានផ្ដល់ជូន មករដ្ឋបាលខេត្តកណ្ដាល…

  • សម្តេចអគ្គមហាសេនាបតីតេជោ ផ្ញើសារអបអរសាទរក្នុងកម្មវិធីមហាសន្និបាតនៃក្តីសង្ឃឹមលើកទី៦ និងកម្មវិធីប្រកាស “ស្ថាប័នស្រាវជ្រាវឆ្នាំ២០២២”

    សម្តេចអគ្គមហាសេនាបតីតេជោ ផ្ញើសារអបអរសាទរក្នុងកម្មវិធីមហាសន្និបាតនៃក្តីសង្ឃឹមលើកទី៦ និងកម្មវិធីប្រកាស “ស្ថាប័នស្រាវជ្រាវឆ្នាំ២០២២”

    នាព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២១ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអញ្ជើញចូលរួមផ្ដល់សារអបអរសាទរក្នុងកម្មវិធី មហាសន្និបាតនៃក្តីសង្ឃឹមលើកទី៦ និងកម្មវិធីប្រកាស «ស្ថាប័នស្រាវជ្រាវឆ្នាំ២០២២ (THINK TANK 2022)» ជាមួយនឹងថ្នាក់ដឹកនាំស្រលាញ់សន្តិភាពនៅជុំវិញពិភពលោក ដែលរៀបចំឡើងដោយសហព័ន្ធសន្តិភាពសកល (Universal Peace Federation – UPF) ដែលនឹងផ្សព្វផ្សាយដល់អ្នកទស្សនាជុំវិញពិភពលោកជាង ៤០០លាននាក់។ ក្នុងឱកាសនេះផងដែរ សម្តេចតេជោនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា «ការជឿទុកចិត្តគ្នាគឺជាដើមទុនដ៏សំខាន់បំផុតនៅក្នុងដំណើរការនៃការបង្កើតសន្តិភាព និងការផ្សះផ្សាជាតិ។ ដើម្បីទទួលបានការជឿទុកចិត្តនេះ យើងត្រូវការកិច្ចសន្ទនាដ៏ស្មោះត្រង់រវាងអ្នកពាក់ព័ន្ធផ្សេងៗគ្នា ទាំងរដ្ឋ ទាំងស្ថាប័នមិនមែនរដ្ឋ»។ សម្តេចតេជោ នាយករដ្ឋមន្ត្រី ជឿជាក់ថា «ស្ថាប័នស្រាវជ្រាវឆ្នាំ២០២២ ដោយផ្អែកលើប្រាជ្ញារួមគ្នា និងជំនាញរបស់អ្នកជំនាញ ព្រមទាំងអ្នកអនុវត្តផ្ទាល់មកពីតំបន់ និងពិភពលោក នឹងផ្តល់នូវវិធីសាស្រ្តរួមថ្មីមួយ ឆ្ពោះទៅរកការសម្រេចបាននូវសន្តិភាព និងស្ថិរភាពយូរអង្វែងនៅឧបទ្វីបកូរ៉េ» ផងដែរ។ គូសបញ្ជាក់ផងដែរថា សម្តេចតេជោនាយករដ្ឋមន្ត្រី ធ្លាប់បានផ្តល់កិត្តិយសចូលរួមថ្លែងសុន្ទរកថាគន្លឹះនៅក្នុងកម្មវិធីមហាសន្និបាតនៃក្តីសង្ឃឹមលើកទី១ កាលពីឆ្នាំ២០២០ ម្តងហើយ។ សូមជម្រាបផងដែរថា គំនិតផ្តួចផ្តើមសន្តិភាពដែលត្រូវបានសម្ពោធជាផ្លូវការនេះ បានទាក់ទាញចំណាប់អារម្មណ៍របស់មនុស្សរាប់លាននាក់នៅទូទាំងពិភពលោកដោយផ្តោតការយកចិត្តទុកដាក់ទៅលើសន្តិភាពពិភពលោក។ ស្ថាប័នស្រាវជ្រាវឆ្នាំ 2022 នឹងជួយជំរុញគំនិតប្រាជ្ញាដល់បណ្តាមេដឹកនាំគំនិត អ្នកជំនាញ…

  • សេចក្តីប្រកាសព័ត៌មាន រដ្ឋបាលខេត្តកំពង់ចាមស្តីពីករណីរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ០២នាក់ ក្នុងនោះ៖ កម្មការិនីអាយុ ២៤ឆ្នាំ រស់នៅស្រុកបាធាយ និងកម្មការិនីអាយុ ២៨ឆ្នាំរស់នៅស្រុកព្រៃឈរ មកពីរាជធានីភ្នំពេញក្នុងថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១

    សេចក្តីប្រកាសព័ត៌មាន រដ្ឋបាលខេត្តកំពង់ចាមស្តីពីករណីរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ០២នាក់ ក្នុងនោះ៖ កម្មការិនីអាយុ ២៤ឆ្នាំ រស់នៅស្រុកបាធាយ និងកម្មការិនីអាយុ ២៨ឆ្នាំរស់នៅស្រុកព្រៃឈរ មកពីរាជធានីភ្នំពេញក្នុងថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១
  • ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ៧០គ្រួសារ នៅខេត្តកំពង់ចាម ទទួលអំណោយពីកាកបាទក្រហមកម្ពុជា

    ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ៧០គ្រួសារ នៅខេត្តកំពង់ចាម ទទួលអំណោយពីកាកបាទក្រហមកម្ពុជា

    ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត រួមដំណើរដោយ លោកជំទាវអនុប្រធានអចិន្ត្រៃយ៍សាខា អាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ៧០គ្រួសារ នៅ សង្កាត់សំបួរមាស ក្រុងកំពង់ចាម នៅរសៀលថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១។ ឯកឧត្តមអភិបាលខេត្ត បានចូលរួមសម្តែងការសោកស្តាយជាមួយគ្រួសាររងគ្រោះ ចំពោះគ្រោះធម្មជាតិដែលកើតឡើងដោយស្មានមិនដល់នេះ ក្នុងស្ថានភាព ដែលជីវភាពកំពុងតែជួបលំបាកដោយវិបត្តិកូវីដ-១៩ ផង ស្រាប់តែត្រូវរងគ្រោះដោយខ្យល់កន្ត្រាក់ថែមទៀត ។ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត ក៏បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ ឯកឧត្តម ហ៊ុន ណេង ប្រធានកិត្តិយសសាខា ជាពិសេសសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេច លោកតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ ដោយមិនប្រកាន់វណ្ណៈ ជំនឿសាសនា ឬនិន្នាការនយោបាយអ្វីឡើយ។ ក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្តបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋចូលរួមអនុវត្តឲ្យបានម៉ឺងម៉ាត់ និងខ្ជាប់ខ្ជួនតាមវិធានការអនាម័យ…

  • ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ចំនួន ១២០គ្រួសារ ទទួលបានអំណោយពីរដ្ឋបាលខេត្តកណ្ដាល

    ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ចំនួន ១២០គ្រួសារ ទទួលបានអំណោយពីរដ្ឋបាលខេត្តកណ្ដាល

    ខេត្តកណ្តាល៖ ឯកឧត្តម គីម រិទ្ធី អភិបាលរងខេត្តកណ្តាល តំណាងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានអំពាវនាវ​ដល់បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ សូមមានការអត់ធ្មត់ ត្រូវរួមគ្នាទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីផ្ដាច់សង្វាស់នៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ និងឈានទៅបញ្ចប់ព្រឹត្តិការណ៍ ២០កុម្ភៈនាពេលដ៏ខ្លីខាងមុខ។ ការអំពាវនាវនេះបានឡើងនៅរសៀលថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១ ក្នុងពិធីចុះសាកសួរ​សុខទុក្ខ និនិងនាំយកអំណោយចែកជូនបងប្អូនប្រជាពលរដ្ឋចំនួន ១២០គ្រួសារ ស្ថិតក្នុងសង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ដែលមានជីវភាពខ្វះខាតក្នុងអំឡុងពេល នៃការរីករាលដាលជំងឺកូវីដ-១៩ ដោយមានការចូលរួមពីលោកជំទាវ ហ៊ុន កុសនី អភិបាលរងខេត្ត អាជ្ញាធរក្រុងតាខ្មៅ និងមន្ត្រីពាក់ព័ន្ធនានាផងដែរ។ ឯកឧត្តមអភិបាលរងខេត្ត បានបន្ថែមទៀតថា ជំងឺកូវីដ១៩ កំពុងតែមានការឆ្លងរីករាលដាល​នៅក្នុង​ប្រទេសកម្ពុជា និងមានការ​កើនឡើង​ជាបន្តបន្ទាប់ ហើយស្ថិតនៅក្នុងកាលៈទេសៈនេះ បងប្អូនប្រាកដជាមានការព្រួយបារម្ភយ៉ាងខ្លាំង​ជុំវិញ​ការរីក​រាលដាលនៃជំងឺកូវីដ១៩នេះ ដូច្នេះសូមបងប្អូនទាំងអស់ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ត្រូវមានអនាម័យខ្ពស់ក្នុងការរស់នៅ ដោយអនុវត្តតាមវិធានសុខាភិបាល រក្សាគម្លាតសុវត្ថិភាព ចាប់ពី ១ម៉ែត្រកន្លះឡើងទៅ ត្រូវពាក់ម៉ាសជាប្រចាំ ត្រូវលាងដៃជាមួយសាប៊ូ និងអាកុលឲ្យបានញឹកញាប់ ជាពមិនត្រូវភ្លេច នូវការអនុវត្តនូវវិធានការ ៣ ការពារ និង៣កុំ…

  • ស្ថានបេសកកម្មអចិន្រ្តៃយ៍កម្ពុជា អះអាងថា៖ “បទល្មើស គឺជាបទល្មើស ហើយសកម្មភាពខុសច្បាប់មិនអាចត្រូវប្រើប្រាស់ជាទទ្ប្ហីករណ៍សម្រាប់បុព្វហេតុផ្សេងណាមួយបានទ្បើយ”

    ស្ថានបេសកកម្មអចិន្រ្តៃយ៍កម្ពុជា អះអាងថា៖ “បទល្មើស គឺជាបទល្មើស ហើយសកម្មភាពខុសច្បាប់មិនអាចត្រូវប្រើប្រាស់ជាទទ្ប្ហីករណ៍សម្រាប់បុព្វហេតុផ្សេងណាមួយបានទ្បើយ”

    ទីក្រុងហ្សឺណែវ ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១ – ស្ថានបេសកកម្មអចិន្រ្តៃយ៍នៃព្រះរាជាណាចក្រកម្ពុជា នៅទីក្រុងហ្សឺណែវ សូមបដិសេធចោលទាំងស្រុងចំពោះទស្សនៈផ្ទាល់ខ្លួនរបស់លោកស្រីសាស្រ្តាចារ្យ Mary Lawlor អ្នករាយការណ៍ពិសេ សស្តីពី ស្ថានភាពអ្នកការពារសិទ្ធិមនុស្ស ដែលបានថ្លែងកាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១ ពាក់ព័ន្ធនឹងការជំនុំជម្រះក្តី នៅកម្ពុជា។ ដោយសារការអត្ថាធិប្បាយរបស់លោកស្រីសាស្រ្តាចារ្យមានព័ត៌មានមិនពិត និងបង្កឱ្យមានការភ័ន្តច្រឡំ ស្ថានបេស ក កម្ម អចិន្ត្រៃយ៍កម្ពុជា សូមផ្តល់ជូននូវការសង្កេតមួយចំនួន ដូចតទៅ៖ − ទី១៖ កម្ពុជាផ្តល់តម្លៃចំពោះអង្គការក្រៅរដ្ឋាភិបាលដែលបានចុះបញ្ជីត្រឹមត្រូវ និងប្រតិបត្តិការនៅក្នុងព្រំដែននៃច្បាប់។ តែគួរឱ្យសោកស្តាយ លោកស្រីសាស្រ្តាចារ្យ ហាក់បែរជាតស៊ូមតិគាំទ្រអង្គការខុសច្បាប់មួយ ដែលបន្លំខ្លួនជ្រកក្រោមស្លាកការងារបរិស្ថានទៅវិញ។ បើទោះជាស្ថាបនិកនៃអង្គការនោះបានសម្រេចសុំលុបឈ្មោះចេញពីបញ្ជីដោយឯកឯងកាលពីឆ្នាំ២០១៧រួចហើយក៏ដោយ ក៏បុគ្គលដឹកនាំខុសច្បាប់មួយរូបនៃអង្គការនេះនៅតែបន្តកេងចំណេញ ប្រើប្រាស់ចលនានេះដដែល រហូតដល់បច្ចុប្បន្ន។ នៅពេលថ្មីៗនេះ បុគ្គលនោះក៏បានថ្លែងសារភាពជាសាធារណៈថា របៀបវារៈនៃសកម្មភាពរបស់ខ្លួនគឺ “លើសពីហេតុផលបរិស្ថាន” និងថា ត្រូវប្រើប្រាស់ “គ្រប់មធ្យោបាយទាំងអស់” ដើម្បីផ្លាស់ប្ដូរការដឹកនាំរដ្ឋនៅកម្ពុជា។ ក្រុមដែលតាំងខ្លួនជាអ្នកការពារសិទ្ធិ ពុំមានសិទ្ធិអាចបំពានច្បាប់ ដោយនិទណ្ឌភាពឡើយ។ បទល្មើស គឺជាបទល្មើស ហើយគេមិនអាចប្រើប្រាស់សកម្មភាពខុសច្បាប់ជាទទ្ប្ហីករណ៍សម្រាប់បុព្វហេតុផ្សេងណាមួយបានទ្បើយ។ − ទី២៖ លោកស្រីសាស្រ្តាចារ្យ…

  • ប្រជាពលរដ្ឋ​ រងគ្រោះ​ដោយខ្យល់កន្ត្រាក់​បណ្តាល​ឲ្យ​ខូចខាត​ផ្ទះ​សំបែង​ ចំនួន ១៨០គ្រួសារ នៅខេត្តកំពង់ចាម ទទួលអំណោយពីកាកបាទក្រហមកម្ពុជា

    ប្រជាពលរដ្ឋ​ រងគ្រោះ​ដោយខ្យល់កន្ត្រាក់​បណ្តាល​ឲ្យ​ខូចខាត​ផ្ទះ​សំបែង​ ចំនួន ១៨០គ្រួសារ នៅខេត្តកំពង់ចាម ទទួលអំណោយពីកាកបាទក្រហមកម្ពុជា

    ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម​ និង​ជា​ប្រធានគណៈកម្មាធិការសាខា​កាកបាទក្រហម​ខេត្ត​ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត អាជ្ញាធរមូលដ្ឋាន នៅថ្ងៃទី០៧ ខែ ឧសភា ឆ្នាំ២០២១ បានអញ្ជើញសួរសុខទុក្ខ និងនាំយកអំណោយសម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុន​ សែន​ ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនប្រជាពលរដ្ឋ​ ដែលរងគ្រោះ​ដោយខ្យល់កន្ត្រាក់​បណ្តាល​ឲ្យ​ខូចខាត​ផ្ទះ​សំបែង​ ចំនួន ៩០គ្រួសារ​ នៅស្រុកព្រៃឈរ​ ១០គ្រួសារ និង​ស្រុក​កងមាស​ ៨០គ្រួសារ។ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត​ បាន​ផ្តាំផ្ញេី​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ ឲ្យ​យកអំណោយ​ ដែល​ទទួល​បាន​ក្នុងឱកាស​នេះ​ ទៅ​​ជួសជុល​កសាងផ្ទះឡើង​វិញនឹងត្រូវបន្ត​ប្រកប​មុខរបរ​ទទួលទាន​ និង​ធ្វើ​ការ​​​បង្កបង្កើនផល ឲ្យ​ទាន់​រដូវ​វស្សា​នេះ​ផងដែរ​។ ឯកឧត្តម ក៏បានណែនាំដល់ពលរដ្ឋ​ ឲ្យ​បង្កេីន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់​ នៅ​ដើមរដូវវស្សានេះ ចំពោះ បាតុភូត​​ភ្លៀង​ ​ខ្យល់​ ផ្គររន្ទះ ដែលអាចបង្កគ្រោះថ្នាក់ ​គ្រប់​ពេលវេលា​ ចំពោះ​អាយុជីវិត​មនុស្ស​ និង​សត្វ​ ឬ​បំផ្លាញទ្រព្យសម្បត្តិ​របស់បងប្អូន ជាពិសេស​សូមបងប្អូន អប់រំណែនាំដល់កូនចៅ​តូចៗ​ កុំ​ឲ្យ​ចេញនៅ​ក្រៅផ្ទះ​…

  • ឯកឧត្តម សុខ ប្រសិទ្ធិ ប្រជុំស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ឆ្នាំ២០២១ រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់

    ឯកឧត្តម សុខ ប្រសិទ្ធិ ប្រជុំស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ឆ្នាំ២០២១ រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់

    រសៀលថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ គណៈប្រតិភូក្រសួងព័ត៌មាន ដឹកនាំដោយ ឯកឧត្តមបណ្ឌិត សុខ ប្រសិទ្ធិ រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការសម្របសម្រួល ពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការអន្តរជាតិ តំណាង ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី ក្រសួងព័ត៌មាន អញ្ជើញចូលរួមកិច្ចចរចា ស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ រវាងរាជរដ្ឋា ភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ដែលធ្វើ ឡើង តាមរយៈប្រព័ន្ធវីដេអូ (Video Conference) ក្រោមអធិបតីភាព ឯកឧត្តម ឈៀង យ៉ាណារ៉ា រដ្ឋមន្រ្តី ប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការគណៈកម្មាធិការនីតិសម្ប ទា និងអភិវឌ្ឍន៍កម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាសហប្រធាន និង ឯកឧត្តម Christian Berger ឯកអគ្គរដ្ឋ ទូតអាល្លឺម៉ង់ប្រចាំនៅកម្ពុជា និងលោកស្រី Gisela Hammerschmidt នាយក និងជាស្នងការ ប្រចាំតំបន់អាស៊ី នៃក្រសួងសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច អាល្លឺម៉ង់…

  • កិច្ចសម្ភាសន៍តាមទូរស័ព្ទ ឯកឧត្តម រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា ស្តីពីកម្មវិធីស្វ័យសិក្សា MoEYS E-Learning

    កិច្ចសម្ភាសន៍តាមទូរស័ព្ទ ឯកឧត្តម រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា ស្តីពីកម្មវិធីស្វ័យសិក្សា MoEYS E-Learning