-
ជនមានពិការភាពជាង ១០០នាក់ បានទទួលអំណោយ សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្រាប់ដោះស្រាយការហូបចុកក្នុងពេលបិទខ្ទប់ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩

(ភ្នំពេញ)៖ លោក ឯម ច័ន្ទមករា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអគ្គលេខាធិការក្រុមប្រឹក្សាជនពិការ បានថ្លែងអំណរគុណចំពោះលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលបានចែកអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់ជនមានពិការភាពចំនួន ១៣៥នាក់ ក្នុងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១នេះ។ លោក ឯម ច័ន្ទមករា បានថ្លែងថា នាថ្ងៃទី១១នេះ លោកអភិបាល ឃួង ស្រេង បានប្រគល់អំណោយរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់ជនមានពិការភាពចំនួន ១៣៥ នាក់ សម្រាប់ដោះស្រាយការហូបចុកក្នុងពេលបិទខ្ទប់ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩។ អំណោយដែលប្រគល់ជូនជនមានពិការភាពទាំង ១៣៥ នាក់នោះ ក្នុងម្នាក់ទទួលបានអង្ករ ២៥គីឡូក្រាម មី ១កេសតូច និងត្រីខ ១០កំប៉ុង។ ជាមួយគ្នានោះ លោកអភិបាលរាជធានីភ្នំពេញ ក៏បានសម្របសម្រួលឱ្យមានការចាក់វ៉ាក់សាំងដល់ជនមានពិការភាព និងអ្នកបម្រើការពាក់ព័ន្ធក្នុងវិស័យពិការភាព សរុបចំនួន ៣៣៤ នាក់ទៀតផងដែរ។ ដោយមើលឃើញអំពីការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋ ក៏ដូចជាជនមានពិការភាពយ៉ាងដូច្នេះហើយ…
-
អ្នកជំងឺកូវីដ-១៩ ចំនួន ៩១នាក់បន្ថែមទៀត បានជាសះស្បើយ និងបានត្រឡប់ទៅផ្ទះវិញ

តាមហ្វេកប៊ុកផេកផ្លូវការ របស់ក្រុមគ្រូពេទ្យសម្តេចតេជោប្រឆាំងកូវីដ១៩(TYDA) បានអោយដឹងថាអ្នកជំងឺកូវីដ-១៩ ចំនួន ៩១នាក់បន្ថែមទៀត នៅមណ្ឌលព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាលកោះពេជ្រត្រូវបានក្រុមគ្រូពេទ្យ អោយត្រឡប់ទៅផ្ទះវិញកាលពីព្រឹក ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ ក្រោយពីទទួលការព្យាបាលយ៉ាងយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ ក្រុមគ្រូពេទ្យសម្តេចតេជោប្រឆាំងជំងឺកូវីដ១៩(TYDA) ពួកគាត់បានជាសះស្បើយ និងត្រូវធ្វើចត្តាឡីស័កខ្លួនឯងដាច់ដោយឡែករយៈពេល១៤ថ្ងៃបន្តទៀត ដើម្បីតាមដានសុខភាព។
-
ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ និងគ្រោះអគ្គីភ័យចំនួន ១៩ គ្រួសារ នៅស្រុកកៀនស្វាយ ទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល

ខេត្តកណ្តាល៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល និងជាប្រធានគណៈ កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានចាត់ឲ្យលោក ទៀង សុគន្ធ នាយកសាខា និងសហការី ដឹកនាំប្រតិភូចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ទៅចែកជួនដល់ប្រជាពលរដ្ឋដែលទទួលរង រងគ្រោះដោយសារខ្យល់កន្ត្រាក់ និងគ្រោះអគ្គីភ័យចំនួន ១៩គ្រួសារ នៅឃុំកំពង់ស្វាយ ឃុំបន្ទាយដែក និងឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១។ មានប្រសាសន៍នាឱកាសនោះដែរ លោកទៀង សុគន្ឋ នាយកសាខា តំណាងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល និងជាប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនបងប្អូនប្រជាពលរដ្ឋរងគ្រោះដោយក្ដីនឹករលឹក និងអាណិតអាសូរពន់ពេក។ លោកបន្តថា កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន សម្ដេចតែងគិតគូរជានិច្ចអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋទូទៅ នៅគ្រប់ពេលវេលា ពិសេសក្នុងកាលៈទេសៈដែលប្រទេសកម្ពុជា កំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ។ សម្ដេចថែមទាំងបានណែនាំជាប្រចាំដល់មន្រ្តីនៅថ្នាក់មូលដ្ឋានត្រូវពិនិត្យមើលពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ…
-
អភិបាលខេត្តកណ្តាល ជួបសំណេះសំណាល និងសាកសួរសុខទុក្ខ បងប្អូនកម្មករ កម្មការិនី ដែលបានជាសះស្បើយពីជំងឺកូវិដ-១៩ នៅក្នុងស្រុកអង្គស្នួល

អភិបាលខេត្តកណ្តាល ជួបសំណេះសំណាល និងសាកសួរសុខទុក្ខ បងប្អូនកម្មករ កម្មការិនី ដែលបានជាសះស្បើយពីជំងឺកូវិដ-១៩ នៅក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល ៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ព្រមទាំងឯកឧត្តមអភិបាលរងខេត្ត កម្លាំងមានសមត្ថកិច្ច និងអជ្ញាធរស្រុកអង្គស្នួល បានអញ្ជើញជួបសំណេះសំណាល និងសាកសួរសុខទុក្ខ បងប្អូនកម្មករ កម្មការិនី បំរើការងារនៅក្រុមហ៊ុន ម៉ាស័្ទរ និងហ្រែ្វង ដែលបានជាសះស្បើយពីជំងឺកូវិដ-១៩ ចំនួន ៨១នាក់ ក្នុងចំណោមកម្មករ៤៣៩នាក់ ស្ថិតនៅក្នុងស្រុកអង្គស្នួល ខេត្តកណ្ដាល កាលពីរសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១នេះ។ ក្នុងពិធីសំណេះសំណាលនេះ ឯកឧត្តមអភិបាលខេត្ត បានថ្លែងនូវការអបអរសាទរ និងរីករាយបំផុត ចំពោះការជាសះស្បើយរបស់បងប្អូនកម្មករ កម្មការនីពេលនេះ ជាពិសេស ឯកឧត្តម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះក្រុមគ្រូពេទ្យជំនាញ ដែលបានខិតខំអស់កម្លាំងកាយចិត្ត លះបង់ពេលវេលាទាំងយប់ទាំងថ្ងៃ ក្នុងការមើលថែអ្នកជំងឺយ៉ាងយកចិត្តទុកដាក់ រហូតបានជាសះស្បើយ។ នាឱកាសនោះ ឯកឧត្តមអភិបាលខេត្តកណ្ដាល ក៏បានសំណូមពរដល់បងប្អូនកម្មករ កម្មការិនីទាំងអស់ សូមមេត្តាអនុវត្តអោយបានល្អ តាមការណែនាំរបស់ក្រសួងសុខាភិបាល និងប្រសាសន៍របស់សម្ដេច ហ៊ុន…
-
រកឃើញអ្នកឆ្លងថ្មី 480 នាក់ទៀត ជាសះស្បើយ 350 នាក់ និងស្លាប់ 05 នាក់ ២. វ៉ាក់សាំងកូវីដ១៩ស៊ីណូវ៉ាក់(Sinovac)ចំនួន៥០ម៉ឺនដូសទៀត បានមកដល់កម្ពុជាហើយ

-
សេចក្តីប្រកាសព័ត៌មាន រដ្ឋបាលខេត្តកំពង់ចាមស្តីពីករណីរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន២១នាក់ (១២នាក់ ជាកម្មករ កម្មការិនីរោងចក្រ លីឈាងខប ស្រុកបាធាយ និង ០៩នាក់ ជាអ្នកប៉ះពាល់អ្នកវិជ្ជមានកូវីដ-១៩ ក្នុងនោះស្រុកកងមាស ០៧នាក់ និងស្រុកចំការលើ ០២នាក់) ក្នុងថ្ងៃទី ១០ ខែឧសភា ឆ្នាំ២០២១

-
កិច្ចប្រជុំអន្តរអគ្គនាយកដ្ឋាន លើសេចក្តីព្រៀង កិច្ចព្រមព្រៀង រវាងរាជរដ្ឋាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលនៃសហព័ន្ធ រុស្សី ស្តីពីការពារទៅវិញទៅមក នៃព័ត៌មានសម្ងាត់

ឯកឧត្តម ឡាំ ជា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានដឹកនាំកិច្ចប្រជុំអន្តរអគ្គនាយកដ្ឋាន ក្រុមប្រឹក្សានីតិកម្ម តាម Video Zoom លេីសេចក្តីព្រាង កិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសហព័ន្ធរុស្សីស្តីពីការការពារទៅវិញទៅមកនៃព័ត៌មានសម្ងាត់ នៅថ្ងៃ ទី ១០ ខែ ឧសភា ឆ្នាំ ២០២១ ។ កិច្ចប្រជុំនេះមានការចូលរួមពីឯកឧត្តម អគ្គនាយក អគ្គនាយករង ប្រធាននាយកដ្ឋាន និងមន្រ្តីជំនាញច្រេីនរូប។ កិច្ចប្រជុំបានផ្តល់នូវធាតុចូលសំខាន់ៗជាច្រេីន និងបន្តពិនិត្យអោយបានហ្មត់ចត់បន្ថែមទៀតទាំង ទម្រង់ ខ្លឹមសារ និងបច្ចេទេសជំនាញ។ ឯកឧត្តម ប្រធានបានកំណត់ និងផ្តល់អនុសាសន៍ដល់អង្គប្រជុំបន្តជំរុញបន្ថែមទៀតដោយយកអត្ថបទភាសាខ្មែរជាគោលដេីម្បីធានាដល់កិច្ចប្រជុំមានភាពងាយស្រួល ស្របតាមបរិបទបច្ចេកវិទ្យា និងច្បាប់កម្ពុជានាពេលបច្ចុប្បន្ន៕ដោយ -រ៉ាវុធ
-
ខេត្តសៀមរាប រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ២នាក់ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១

រដ្ឋបាលខេត្តសៀមរាប មានកិត្តិយស សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា៖ក្នុងព្រឹត្តិការណ៍ ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍២០កុម្ភៈ នេះ ខេត្តសៀមរាប រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន២នាក់ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ ដូចមានរាយនាមខាងក្រោម៖១- ឈ្មោះ ម៉ាក់ ភា ភេទប្រុស អាយុ៣៦ឆ្នាំ មានអាសយដ្ឋាននៅភូមិប្រឡាយ ឃុំខ្នាត ស្រុកពួក មានទំនាក់ទំនងជាមួយ ស៊ាង គឹមសាន ដែលវិជ្ជមានជំងឺកូវីដ-១៩ និងមរណភាព កាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១។២- ឈ្មោះ លី លាងស្រ៊ី ភេទប្រុស អាយុ៣៩ឆ្នាំ មានអាសយដ្ឋាននៅភូមិគោកដូង សង្កាត់ទឹកវិល ក្រុងសៀមរាប ធ្វើដំណើរមកពីខេត្តព្រះសីហនុ កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២១ ត្រូវជាស្វាមីរបស់ សន ណារី ដែលវិជ្ជមានជំងឺកូវីដ-១៩ កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២១។ មកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៧៥នាក់ បានព្យាបាលជាសះស្បើយចំនួន២០នាក់ ស្លាប់១នាក់…
-
រដ្ឋបាលខេត្តព្រះវិហារ ផ្អាកបិទអាហារដ្ឋាន និងរកឃើញអ្នកប៉ះពាល់ ផ្ទាល់និងប្រយោល០៩នាក់ជាមួយឈ្មោះនឹម អេង មានផ្ទុកកូវីដ១៩ ដែលមានប្រវត្តិឆ្លងកាត់ខេត្តព្រះវិហារ

ខេត្តព្រះវិហារ : នាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ រដ្ឋបាលខេត្តព្រះវិហារបានចេញនូវសេចក្តីប្រកាសព័ត៌មានស្ដីពីករណីអ្នកវិជ្ជមានជំងឺកូវីដ១៩ចំនួន០១នាក់ឈ្មោះនឹមអេង ភេទប្រុស អាយុ ៣២ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិក្រឡាញ់ត្បូង ឃុំជ្រៃជ័យស្រុកសំរោង ខេត្តតាកែវ ធ្លាប់បានធ្វើដំណើរឆ្លងកាត់ស្រុកជ័យសែន និងស្រុកឆែប ខេត្តព្រះ និងបានរកឃើញអ្នកប៉ះពាល់ផ្ទាល់ចំនួន០១នាក់ ឈ្មោះ ផតសុភាព អ្នករត់តុអាហារដ្ឋានណារ៉ែន ភូមិឆែបលិច ឃុំឆែបមួយ ស្រុកឆែប និងអ្នកប៉ះពាល់ប្រយោលចំនួន០៨នាក់ទៀតក្នុងម្ចាស់និងក្រុមគ្រួសារ ព្រមទាំងអ្នករត់តុអាហារដ្ឋាននោះតែម្តង។ ចំពោះវិធានការ អ្នកប៉ះពាល់ផ្ទាល់ ត្រូវបាននាំយកទៅធ្វើចត្តាឡីស័កក្នុងមណ្ឌលចត្តាឡីស័កស្រុកឆែប និងអ្នកប៉ះពាល់ប្រយោលទាំង០៨នាក់ទៀត ឲ្យធ្វើចត្តាឡីស័កនៅផ្ទះ ព្រមទាំងបានផ្អាកជាបណ្តោះអាសន្នអាជីវកម្មអាហារដ្ឋានណារ៉ែន ភូមិឆែបលិច ឃុំឆែបមួយ ស្រុកឆែប ៕
-
សេចក្តីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តកំពង់ចាម ស្តីពីករណីស្លាប់របស់ស្ត្រីជនជាតិខ្មែរ អាយុ ២៧ឆ្នាំ នៅភូមិក្បាលកោះ ឃុំកោះអណ្តែត ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដោយសារជំងឺកូវីដ-១៩
