-
សម្ដេច សាយ ឈុំ និងប្រធានក្រុមប្រឹក្សាសហព័ន្ធ នៃសហព័ន្ធរុស្ស៊ី ផ្ញើសារលិខិតអបអរសាទរ ក្នុងឱកាសខួបទំនាក់ទំនងការទូតកម្ពុជា – រុស្ស៊ី

-
ឯកឧត្តម ណាត ប៊ុនរឿន ចូលរួមពិគ្រោះយោបល់ថ្នាក់អនុតំបន់ស្តីពីយន្តការសហប្រតិបត្តិការអប់រំសកល (GCM)

ឯកឧត្តមបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា បានចូលរួមក្នុងកិច្ចប្រជុំពិគ្រោះយោបល់អនុតំបន់ (អាស៊ីអាគ្នេយ៍ អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក) នាថ្ងៃទី ១១ ខែ ឧសភា ឆ្នាំ ២០២១ ស្តីពីយន្តកាសហប្រតិបត្តិការអប់រំសកលដែលរៀបចំឡើងដោយយូណេស្កូទីក្រុងបាងកក។ មន្ត្រីជាន់ខ្ពស់ជាច្រើនមកពីក្រសួងអប់រំ អង្គការសង្គមស៊ីវិល និងដៃគូឯកជននៅទូទាំងតំបន់ក៏បានចូលរួមក្នុងកិច្ចពិភាក្សានេះផងដែរ។ អ្នកចូលរួមបានចែករំលែកធាតុចូលលើសូចនាករអាទិភាពនៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី៤ (SDG 4) ជាពិសេសនៅពេលដែលប្រទេសនានាបានងើបឡើងវិញពីជំងឺកូវីដ-១៩ ក៏ដូចជាគំនិតផ្តួចផ្តើមប្រកបដោយប្រសិទ្ធភាពផ្សេងៗដែលរួមចំណែកដល់ការសម្រេចបាន SDG 4 ដូចដែលបានព្រមព្រៀងនៅក្នុងកិច្ចប្រជុំអប់រំសកល (GEM)។ កម្មវិធីពិគ្រោះយោបល់មានគោលបំណងដើម្បី (១) ទទួលបានការយល់ដឹងរួមគ្នាអំពីបញ្ហា ដំណោះស្រាយដែលបានស្នើ និង ភាពប្រសើរឡើងនៃ GCM ដែលបានស្នើឡើងនៅក្នុងឯកសារសេណារីយ៉ូសេចក្តីព្រាងបច្ចុប្បន្ន និង (២) ទទួលបានធាតុចូលជាក់លាក់ពីអនុតំបន់ ដើម្បីធានាបាននូវការផ្សារភ្ជាប់គ្នារវាងកិច្ចសហប្រតិបត្តិការថ្នាក់តំបន់ និងថ្នាក់ពិភពលោកក្នុងវិស័យអប់រំដែលត្រូវបានធ្វើឱ្យប្រសើរឡើង និងមានការសម្របសម្រួលកាន់តែប្រសើរ។ ដូច្នេះ GCM ដែលបានកែលម្អនឹងចូលរួមចំណែកយ៉ាងមានប្រសិទ្ធភាពក្នុងការពន្លឿនវឌ្ឍនភាពឆ្ពោះទៅការសម្រេចបាន SDG 4 ។ ក្នុងអំឡុងពេលនៃកិច្ចប្រជុំពេញអង្គ ឯកឧត្តមបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន បានលើកឡើងពីសារៈសំខាន់នៃការបំពេញការងាររបស់…
-
រដ្ឋបាលខេត្តសៀមរាបសម្រេចបិទការចេញ-ចូលជាបណ្ដោះអាសន្ន ប៊ូទិចសាយនីងអង្គរ (ពាក់ព័ន្ធ១នាក់) និងរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ២នាក់

ខេត្តសៀមរាប៖ រដ្ឋបាលខេត្តសៀមរាប បានសម្រេចបិទការចេញ-ចូលជាបណ្តោះអាសន្ន ប៊ូទិចសាយនីងអង្គរ (ពាក់ព័ន្ធ១នាក់) និងរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ២នាក់ ស្ថិតនៅភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ដែលជាកន្លែងបម្រើការងាររបស់អ្នកវិជ្ជមានជំងឺកូវីដ-១៩ រឿន គឹមសាក់។ក្នុងព្រឹត្តិការណ៍ ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍២០កុម្ភៈនេះខេត្តសៀមរាបរកឃើញ អ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន២នាក់ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១។ មកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៧៨នាក់ បានព្យាបាលជាសះស្បើយចំនួន២០នាក់ ស្លាប់១នាក់ និង៥៧នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។ រដ្ឋបាលខេត្ត សូមអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងខេត្តសៀមរាប សូមបង្កើនការប្រុង-ប្រយ័ត្នខ្ពស់ចូលរួមអនុវត្តវិធានការការពារ ៣ការពារ ៣កុំ និងត្រូវអនុវត្តកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព ជាពិសេសត្រូវអនុវត្តវិធានការរដ្ឋបាល និងវិធានការចត្តាឡីស័ក។ បុគ្គលទាំងឡាយណាប្រព្រឹត្តល្មើសនឹងវិធានការនេះ នឹងប្រឈមការពិន័យអន្តរការណ៍ ឬផ្តន្ទាទោសតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។ ជាមួយគ្នានេះ រដ្ឋបាលខេត្តសៀមរាប សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋ ដែលបានពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោលជាមួយអ្នកវិជ្ជមាន ឬធ្លាប់បានចេញ-ចូល ប៊ូទិច សានីង អង្គរ ចាប់ពីថ្ងៃទី១ ខែឧសភា…
-
សារលិខិតអបអរសាទររបស់ព្រះបាទសម្តេច ព្រះមហាក្សត្រ និងឯកឧត្តម ប្រធានាធិបតីរុស្ស៊ី ក្នុងឱកាសខួប នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា និងរុស្ស៊ី

-
ឯកឧត្តម ចែម វីឌ៉្យា ថ្លែងបើកពិធីតាំងពិព័រណ៍រូបថតតាមប្រព័ន្ធអនឡាញ ក្នុងឱកាសខួបលើកទី ៦៥ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-រុស្សី

-
រដ្ឋបាលខេត្តកំពង់ធំ ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន ០៧នាក់ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១

-
សេចក្តីណែនាំ ស្តីពីការផ្អាកលក់គ្រឿងស្រវឹងគ្រប់ប្រភេទ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩

-
សេចក្តីប្រកាសព័ត៍មាន ស្តីពីការរកឃើញវិជ្ជមានជំងឺកូវីដ-១៩ថ្មី ចំនួន០៤នាក់ទៀត នៅខេត្តត្បូងឃ្មុំ

-
សេចក្តីជូនដំណឹងស្តីពីការរកឃើញវិជ្ជមានជំងឺកូវីដ-១៩ ចំនួន០១នាក់ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ នៅខេត្តកំពត

-
អំណោយអន្តរក្រសួងចែកជូនប្រជាពលរដ្ឋខ្វះខាត ក្នុងឱកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មព្រះមហាក្សត្រ

ភ្នំពេញ៖ ក្នុងឱកាសដ៏វិសេសវិសាលថ្លៃថ្លា នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងគម្រប់ព្រះជន្ម ៦៨ យាងចូល ៦៩ ព្រះវស្សានាពេលខាងមុខនេះ ឯកឧត្តម ឈិន កេតនា ទីប្រឹក្សារាជរដ្ឋាភិបាល អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ អមដោយថ្នាក់ដឹកនាំ និងមន្រ្តីក្រោមឧិវាទ បាននាំយកអំណោយសប្បុរសធម៌ រួមទាំងថវិកាមួយចំនួន របស់ក្រុមការងារអន្តរក្រសួង ផ្ដល់ជូនប្រជាពលរដ្ឋ និងកងកម្លាំងប្រជាការពារក្នុងមូលដ្ឋាន ដែលជួបការខ្វះខាតសរុបចំនួន ១៥០នាក់ ពិសេសដើម្បីជួយសម្រាលទុក្ខលំបាករបស់ប្រជាពលរដ្ឋ ក្នុងស្ថានភាពនៃវិបត្តិជំងឺកូវីដ-១៩ ហើយកាយវិការសប្បុរសធម៌ដ៏ធំធេងមួយនេះក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងបរិបទចូលរួមទប់ស្កាត់ការរាតត្បាតនៃជំងឺផ្លូវដង្ហើមដែល បណ្តាលមកពីវីរុសកូរ៉ូណា ។ ពិធីនេះប្រព្រឹត្តទៅដោយអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា និងអនុវត្តវិធានការការពារនានារបស់ក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់និងការពារការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ ដោយមានការពាក់ម៉ាស ធ្វើការវាស់កំដៅ ឆ្លងកាត់អាកុល រក្សាអនាម័យ និងរក្សាគម្លាតសុវត្ថិភាពបុគ្គលមួយម៉ែត្រកន្លះឡើងទៅ។ ថ្លែងក្នុងឱកាសនេះ ឯកឧត្តម ឈិន កេតនា បានមានប្រសាសន៍ថា ជារៀងរាល់ឆ្នាំ រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយព្រះរាជវង្សានុវង្ស ថ្នាក់ដឹកនាំមន្ត្រីរាជការគ្រប់ក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ននិងរដ្ឋបាលរាជធានី-ខេត្ត ព្រមទាំងប្រជារាស្ត្រទូទាំងប្រទេសតែងតែរៀបចំពិធីបុណ្យចម្រើនព្រះជន្ម ថ្វាយព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាស្របតាមព្រះរាជប្បវេណីពីបុរាណ ដោយចាត់ទុកព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម…