Category: ព័ត៌មានជាតិ

  • អ្នកជំងឺកូវីដ-១៩ ចំនួន ៣១៩នាក់ បានជាសះស្បើយ និងត្រឡប់ទៅផ្ទះវិញ

    អ្នកជំងឺកូវីដ-១៩ ចំនួន ៣១៩នាក់ បានជាសះស្បើយ និងត្រឡប់ទៅផ្ទះវិញ

    តាមផេកផ្លូវការ ក្រុមគ្រូពេទ្យសម្តេចតេជោប្រឆាំងកូវីដ១៩(TYDA) បានសរសេរថា មណ្ឌលព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាលកោះពេជ្រ សូមអបអរសាទរ អ្នកជំងឺចំនួន ៣១៩នាក់ បន្ថែមទៀតត្រូវបានក្រុមគ្រូពេទ្យរបស់យើងអោយត្រឡប់ទៅផ្ទះវិញនៅរសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ ក្រោយពីទទួលការព្យាបាលយ៉ាងយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ ក្រុមគ្រូពេទ្យសម្តេចតេជោប្រឆាំងជំងឺកូវីដ១៩ ពួកគាត់បានជាសះស្បើយ និងត្រូវធ្វើចត្តាឡីស័កខ្លួនឯងដាច់ដោយឡែករយៈពេល១៤ថ្ងៃបន្តទៀត ដើម្បីតាមដានសុខភាព។

  • សារលិខិត ជូនពររបស់នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ជូនដល់កងកម្លាំងនគរបាលជាតិ ក្នុងទិវារំឭកខួបអនុស្សាវរីយ៍លើកទី ៧៦ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា

    សារលិខិត ជូនពររបស់នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ជូនដល់កងកម្លាំងនគរបាលជាតិ ក្នុងទិវារំឭកខួបអនុស្សាវរីយ៍លើកទី ៧៦ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា

    សារលិខិតជូនពររបស់ឯកឧត្ដម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ជូន ដល់ កងកម្លាំងនគរបាលជាតិ ទូទាំងប្រទេស ក្នុងទិវារំឭកខួបអនុស្សាវរីយ៍លើកទី ៧៦ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា (១៦.ឧសភា .២០២១ – ១៦.ឧសភា .១៩៤៥)។ ដោយ -រ៉ាវុធ

  • ដើម្បីអបអរទិវាអន្តរជាតិស្តីពីគ្រួសារ សម្តេចតេជោ អំពាវនាវ ៩ចំណុច ផ្តោតលើការលើកកម្ពស់សង្គម

    ដើម្បីអបអរទិវាអន្តរជាតិស្តីពីគ្រួសារ សម្តេចតេជោ អំពាវនាវ ៩ចំណុច ផ្តោតលើការលើកកម្ពស់សង្គម

    ភ្នំពេញ៖ ដើម្បីចូលរួមអបអរសាទរ ទិវាអន្តរជាតិស្តីពីគ្រួសារ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានចេញសារលិខិតមួយ ដោយបានលើកឡើងថា នៅក្នុងឆ្នាំនេះ យើងប្រារព្ធទិវាអន្តរជាតិស្តីពីគ្រួសារនេះ ក្រោមប្រធានបទ “កម្លាំងសេវាសង្គម មានតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់តួនាទីគ្រួសារ” ដែលបង្ហាញយ៉ាងច្បាស់នូវអត្ថន័យថា កម្លាំងសេវាសង្គម គឺជាក្រុមជនអ្នកមានជំនាញផ្នែកផ្តល់សេវាសង្គម ដូចជាការងារសង្គមកិច្ច អប់រំ សុខាភិបាល យុត្តិធម៌ ការងារ និងការគ្រប់គ្រងមូលដ្ឋានការជួយគាំទ្រដល់គ្រួសារ។ ក្នុងសាលិខិតសម្ដេចតេជោ នាយករដ្ឋមន្ត្រី ក៏បានអំពាវនាវ ៩ចំណុច ដោយផ្តោតលើការលើកកម្ពស់សង្គម ដែលក្នុងនោះមានដូចជា៖ ១- គ្រួសារនិងសហគមន៍នីមួយៗត្រូវបន្តពង្រឹងនូវស្មារតីសាមគ្គីភាពល្អ យកចិត្តទុកដាក់អប់រំសីលធម៌ និងប្រពៃណីទំនៀមទម្លាប់ល្អរបស់យើងប្រកបដោយមនសិការ និងការទទួលខុសត្រូវខ្ពស់ដល់សមាជិកគ្រួសារខ្លួន។ ២- បន្តពង្រឹងសាមគ្គីភាព និងឯកភាពជាតិ ថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បន្តជំរុញចលនាជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដើម្បីធានាសុខុមាលភាព ជីវភាពប្រក្រតីរបស់ប្រជាជន និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។ ៣- មាតា បិតា អាណាព្យាបាលត្រូវអប់រំ ណែនាំកូនចៅកុំទៅកន្លែងដែលមានហានិភ័យខ្ពស់នៃការឆ្លងជំងឺកូវីដ-១៩ និងត្រូវថែរក្សាសុខភាព អនាម័យ លាងដៃនឹងទឹកសាប៊ូឱ្យបានញឹកញាប់តាមការណែនាំស្តីពីការបង្ការទប់ស្កាត់ជំងឺកូវីដ-១៩…

  • សារលិខិតរបស់សម្តេចតេជោ អបអរសាទរ ខួបលើកទី២៦ ទិវាអន្តរជាតិគ្រួសារ ១៥ ឧសភា ២០២១

    សារលិខិតរបស់សម្តេចតេជោ អបអរសាទរ ខួបលើកទី២៦ ទិវាអន្តរជាតិគ្រួសារ ១៥ ឧសភា ២០២១

    សារលិខិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី អបអរសាទរ ខួបលើកទី២៦ ទិវាអន្តរជាតិគ្រួសារ ១៥ ឧសភា ២០២១ ក្រោមប្រធានបទ “កម្លាំងសេវាសង្គមមានតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់តួនាទីគ្រួសារ”។

  • សេចក្ដីជូនដំណឹង ស្ដីពីការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ ដែលមានអាយុពី ១៨ឆ្នាំឡើងទៅ ក្នុងមូលដ្ឋាន ខណ្ឌបឹងកេងកង និងខណ្ឌសែនសុខ

    សេចក្ដីជូនដំណឹង ស្ដីពីការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ ដែលមានអាយុពី ១៨ឆ្នាំឡើងទៅ ក្នុងមូលដ្ឋាន ខណ្ឌបឹងកេងកង និងខណ្ឌសែនសុខ
  • អ្នកជំងឺ​កូវីដ-១៩ នៅខេត្តកំពង់ចាម ចំនួន៣០នាក់ ​បានជា​សះស្បើយ​

    អ្នកជំងឺ​កូវីដ-១៩ នៅខេត្តកំពង់ចាម ចំនួន៣០នាក់ ​បានជា​សះស្បើយ​

    នៅ​ថ្ងៃទី១៤ ខែឧសភា​ ឆ្នាំ២០២១ អ្នកជំងឺ​កូវីដ-១៩ ចំនួន៣០នាក់ ​បានជា​សះស្បើយ​ ក្នុងនោះ ​នៅ​ស្រុក​កងមាស​ ចំនួន ១៣នាក់​, ស្រុក​កំពង់សៀម​ ចំនួន ០២​នាក់​, ស្រុក​បាធាយ​ចំនួន ០៤នាក់​, ស្រុក​ស្រី​សន្ធរ​ចំនួន ០៧ នាក់ និង​ស្រុក​ចំការលើ​ចំនួន ០៤នាក់​។ ដោយមាន​ការខិតខំ​ប្រឹង​ប្រែង​ពី​សសំណាក់ក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យ​មេគង្គ​កំពង់ចាម​ ​អ្នកជំងឺ​កូ​វីដ​-១៩ ចំនួន ៣០នាក់​ ត្រូវបានព្យាបាលជាសះស្បើយដោយទទួលបានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ-១៩ ចំនួន ០២លើក និងត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យមេគង្គកំពង់ចាម និង​បន្តធ្វើ​ច​ត្តា​ឡី​ស័ក​ រយ​:​ពេល​ពីរ​សប្តាហ៍​នៅតាម​ផ្ទះ​បន្ថែមទៀត។ ​គួរ​បញ្ជាក់ថា គិត​ត្រឹម​ថ្ងៃទី១៤ ខែឧសភា​ ឆ្នាំ២០២១ ខេត្តកំពង់ចាម​ មាន​អ្នកជំងឺ​កូ​វីដ ១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភ​: សរុប​ចំនួន ២០០នាក់ មាន​អ្នកជា​សះស្បើយ​ចំនួន ៦១នាក់ និង​មាន​អ្នកស្លាប់​ចំនួន ២​នាក់​៕​ ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម

  • ប្រធានគណៈមេធាវីកម្ពុជាបន្តចុះចែកអំណោយរួមចំណែកជួយរាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ ១៩

    ប្រធានគណៈមេធាវីកម្ពុជាបន្តចុះចែកអំណោយរួមចំណែកជួយរាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ ១៩

    គិតតាំងពីថ្ងៃទី១២ ខែមេសា ឆ្នាំ ២០២១ មកដល់ថ្ងៃទី ១៤ ខែឧសភាឆ្នាំ ២០២១នេះ ឯកឧត្តម លី ច័ន្ទតុលាប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវ ឈីវ ភិរម្យ បានដុតដៃដុតជើងចូលរួមជាមួយ រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ ១៩ តាមរយៈការចុះចែកអំណោយជូនប្រជាពលរដ្ឋ និង កម្មករកម្មារនី រោងចក្រចំនួន ៣១១៩ គ្រួសារ ដែលរស់នៅក្នុងភូមសាស្ត្រខ័ណ្ឌមានជ័យដែលបាននិងកំពុងជួបការខ្វះខាតដោយសារការបិទខ្ទប់ដោយជំងឺកូវីដ ១៩ ។  ឯកឧត្តម លី ច័ន្ទតុលា បានមានប្រសាសន៌ថា “ពួកយើងជាមេធាវីចង់ចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ ១៩ ក្នុងលទ្ធភាពដែលពួកយើងមាន។ ខ្ញុំក៏ជាពលរដ្ឋដែលរស់នៅក្នុងខ័ណ្ឌមានជ័យដែលជាតំបន់ក្រហមដែរ។ ពួកយើងជូនអំណោយទៅប្រជាពលរដ្ឋដែលជួបការខ្វះខាតដោយសារមិនអាចដើរចេញក្រៅបាន។ ពួកយើងសង្ឃឹមថា អំណោយរបស់យើងបានចូលរួមអោយគាត់បន្តនៅតែក្នុងផ្ទះ ដែលជាវិធានការណ៌ដ៏មានប្រសិទ្ធិភាពមួយ ក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ ១៩។”  ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បាន អោយដឹងថា ភរិយារបស់គាត់បានគិតគូរដល់ប្រជាពលរដ្ឋ ដូចជាមេផ្ទះរបស់ពួកគាត់អីចឹង ដោយអំណោយមានទាំងសម្រាប់មនុស្សធំមនុស្សចាស់ និង កុមារ។ អំណោយនេះរួមមាន (១)អង្ករ ១០គីឡូក្រាម (២)សាច់មាន់ស្រស់ៗកន្លះគីឡូ ឬជាសាច់ប្រហិត (៣)ស៊ុតមាន់ឬស៊ុតទាចំនួន ១០គ្រាប់ (៤)ឆៃប៉ូវ១កំប៉ុង (៥)ផ្អក១ប្រអប់ទំងន់កន្លះគីឡូ(៦)ទឹកដោះគោខាប់ ១កំប៉ុងដែលអាចអោយក្មេងឬមនុស្សចាស់ ឆុងជាមួយទឹកក្តៅញ៉ាំបានក្តៅៗ។អំណោយនេះក៏មាន ម្ហូបទើបចំអិនថ្មីៗជា (៧)កាពិផាវចំនួន ១កំប៉ុងតូច ដែលគាត់អាចទទួលទានបានភ្លាមៗពេលខ្លះគាត់ថែម(៨) នំប៉័ងជូន ២ឬ៣ដើមទៀត មានទាំង(៩) ទឹកក្រូចកំប៉ុងចំនួន៤កំប៉ុង (១០) មីម៉ាម៉ាចំនួន១៥កញ្ចប់ ជូន (១១) ម៉ាស ចំនួន២០សន្លឹក និងចុងក្រោយ គាត់ថែម (១២) ស្វាយស្រកៀល ២ឬ៣ផ្លែចឹងទៅញ៉ាំជាមួយផ្អក ឬជាមួយកាពិផាវ។ ពេលខ្លះក៏គាត់ជូនផ្លែក្រូចទៅគេដែរ។ សរុបទៅជាមធ្យម របស់ដែលយើងចែកមានចំនួន ជា ១០ ទៅ១២ មុខ។ ហើយជាមធ្យមចំណាយអស់ប្រហែល ២០ដុល្លារក្នុងមួយកញ្ចប់។  ទាក់ទងទៅនឹងរបៀបរបបនៃការចែក ឯឧ លី ច័ន្ទតុលា បានទាក់ទងជាមុន ជាមួយអាជ្ញាធរមូលដ្ឋានជាមុនដែលរួមមាន ខាងខ័ណ្ឌ សង្កាត់ និង មេភូមិ។   ឯឧ លី ច័ន្ទតុលា បានបញ្ជាក់ថា អ្នកដែលជាសប្បរសជនទាំងអស់ មិនគួរទៅចុះចែកអំណោយដោយគ្មានការទំនាក់ទំនងជាមួយអាជ្ញាធរមូលដ្ឋានជាមុននោះទេ។ ព្រោះថា សកម្មភាពដែលមិនបានរៀបចំទុកអោយបានត្រឹមត្រូវ អាចធ្វើអោយមានការប្រមូលផ្តុំ និង បន្ទាប់មកមានការឆ្លងរីករាលដាលនៅក្នុងចំណោមអ្នកដែលមកទទួលអំណោយនេះវិញទៀតផង។   “ពួកយើងមានរបៀបធ្វើការរបស់ពួកយើងយ៉ាងជាក់លាក់ ដែលជំហាននីមួយៗត្រូវបានយកចិត្តទុកដាក់ជាចំបង លើបញ្ហាអនាម័យនិងគម្លាតសង្គម។ ប្រូតូកូលនៃការងារនេះ យើងហៅថា ជាច្បាប់របស់ម្ចាស់អំណោយហើយអ្នកស្នើសុំអំណោយទាំងអស់ ត្រូវតែគោរពតាម”។  ឯឧ លី ច័ន្ទតុលា បានអោយដឹងថា ដំបូងឡើយគឺមានតែគាត់និងភរិយារបស់គាត់ទេ ដែលនេះជាគំនិតផ្តួចផ្តើមផ្ទាល់ខ្លួន។ បន្ទាប់ពីមានការផុសតាមហ្វេសបុក ក៏មានមេធាវី និងសប្បរសជនជាច្រើននាក់ចូលរួមដែរ។ រហូតមកដល់ពេលនេះ មានអ្នកចូលរួមចំនួនខ្ទង់ ២៦០នាក់ ដែល ភាគច្រើនលើសលប់ជាមេធាវី។ ឯឧលី ច័ន្ទតុលា មានម្ចាស់ជំនួយធំមួយ គឺក្រុមហ៊ុន  CP Cambodia Co.Ltd ដែលបានជួយសាច់សរុបចំនួន១៤៥០គីឡូក្រាម និងជួយស៊ុតសរុបចំនួន២ម៉ឺនគ្រាប់។ ហើយសាច់ដែលខ្វះ និង ស៊ុតដែលខ្វះ ដើម្បីចែកបានដល់ចំនួន ៣១១៩គ្រួសារ គឺភរិយារបស់ ឯឧ លី ច័ន្ទតុលា គាត់បានបញ្ជាទិញពីផ្សាបន្ថែម។  នេះជាគំនិតផ្តួចផ្តើមមួយដែលជួយប្រជាពលរដ្ឋដែលបានជួបការខ្វះខាត ដោយសារការបិទខ្ទប់ ដែលជាវិធានការសំដៅដល់ការផ្តាច់ការរីករាលដាលនៃជំងឺកូវីដ ១៩។  ទឹកចិត្តសប្បរសដ៏មិនអាចកាត់ថ្លៃបានរបស់ឯឧ លី ច័ន្ទតុលា ប្រធានគណៈមេធាវីអាណត្តិទី១៣រូបនេះ បានក្លាយជាគំរូមួយនៃសង្គមកម្ពុជា ដែលគ្រប់គ្នាគួរយកជាតម្រាប់តាម៕

  • ខេត្តកំពង់ធំ រកឃើញ អ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ០៥នាក់ទៀត

    ខេត្តកំពង់ធំ រកឃើញ អ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ០៥នាក់ទៀត
  • គ.ជ.ប បានចូលរួមវេទិការអន្តរជាតិក្រុងសេអ៊ូលលើកទី៧ សម្រាប់ការបោះឆ្នោតនៅឆ្នាំ២០២១ ក្នុងបរិបទកូវីដ-១៩

    គ.ជ.ប បានចូលរួមវេទិការអន្តរជាតិក្រុងសេអ៊ូលលើកទី៧ សម្រាប់ការបោះឆ្នោតនៅឆ្នាំ២០២១ ក្នុងបរិបទកូវីដ-១៩
  • ផ្សាយផ្ទាល់ ព័ត៌មានថ្ងៃត្រង់៖ សារលិខិតថ្វាយព្រះពរ របស់ សម្តេចតេជោ ហ៊ុន សែន ក្រាបបង្គំថ្វាយ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាស នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់៦៨ព្រះវស្សា យាងចូល ៦៩ព្រះវស្សា

    ផ្សាយផ្ទាល់ ព័ត៌មានថ្ងៃត្រង់៖ សារលិខិតថ្វាយព្រះពរ របស់ សម្តេចតេជោ ហ៊ុន សែន ក្រាបបង្គំថ្វាយ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាស នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់៦៨ព្រះវស្សា យាងចូល ៦៩ព្រះវស្សា