-
អាជ្ញាធរខេត្តកណ្ដាលគ្រោងបង្កើតមណ្ឌលសម្រាប់ព្យាបាលអ្នកផ្ទុកមេរោគកូវីដ-១៩ មួយកន្លែងបន្ថែមទៀតនៅក្រុងតាខ្មៅ

ខេត្តកណ្ដាល៖ បន្ទាប់ពីមានការកើនឡើងជាបន្តបន្ទាប់ នូវអ្នកដែលបានផ្ទុកមេរោគកូវីដ-១៩ នៅក្នុងខេត្តកណ្ដាល រដ្ឋបាលខេត្តកណ្ដាលគ្រោងបង្កើតកន្លែងសម្រាប់ព្យាបាលអ្នកផ្ទុកមេរោគកូវីដ-១៩ មួយបន្ថែមទៀតនៅវិទ្យាល័យវឌ្ឍណៈឈូងលាភ ស្ថិតក្នុងសង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាល។ នៅរសៀលថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានដឹកនាំមន្ត្រីជំនាញ ចុះពិនិត្យវិទ្យាល័យវឌ្ឍណៈឈូងលាភ ក្នុងសង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាល ដើម្បីរៀបចំជាកន្លែងសម្រាប់ព្យាបាលអ្នកមានផ្ទុកមេរោគកូវីដ-១៩ នៅក្នុងខេត្តកណ្ដាល។ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានឱ្យដឹងថា គិតត្រឹមថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១នេះ ខេត្តកណ្ដាលមានអ្នកវិជ្ជមានមេរោគកូវីដ-១៩ ចំនួន១៣៧៣នាក់ ដែលតួលេខនេះនៅតែបន្តមានការកើនឡើងជាបន្តបន្ទាប់ ទើបតម្រូវឱ្យរដ្ឋបាលខេត្តកណ្ដាល បង្កើតមណ្ឌលសម្រាប់ព្យាបាលអ្នកផ្ទុកមេរោគកូវីដ-១៩ថ្មីបន្ថែមទៀត នៅវិទ្យាល័យវឌ្ឍណៈឈូងលាភ។ ឯកឧត្តមអភិបាលខេត្ត បានណែនាំដល់អាជ្ញាធរក្រុងតាខ្មៅ ត្រូវរៀបចំទីកន្លែងនេះ ឱ្យបានសាកសមជាកន្លែងសម្រាប់ព្យាបាលអ្នកផ្ទុកមេរោគកូវីដ-១៩ ត្រូវមានបន្ទប់អនាម័យឱ្យបានត្រឹមត្រូវ និងរៀបចំទីនេះឱ្យមានផាសុខភាព។ ត្រូវរៀបចំកងកម្លាំងការពារ សន្តិសុខ សណ្ដាប់ធ្នាប់ ២៤ ម៉ោងលើ ២៤ ម៉ោង។ មន្ទីរសុខាភិបាលខេត្ត ត្រូវរៀបចំក្រុមគ្រូពេទ្យជំនាញ និងសម្ភារៈសម្រាប់ព្យាបាលអ្នកផ្ទុកមេរោគកូវីដ-១៩ផង។
-
សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពង់ចាម ស្តីពីករណីរកឃើញវិជ្ជមានកូវីដ-១៩ចំនួន ០៣នាក់ទៀត

-
ក្រសួងពាណិជ្ជកម្ម ប្រកាសបិទបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅទីស្ដីការក្រសួង

-
មន្ទីរពេទ្យមេគង្គកំពង់ចាម ត្រៀមដាក់ព្យាបាលអ្នកជម្ងឺកូវីដ-១៩ នៅក្នុងខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ បានជួសជុលកែលម្អរួចរាល់ជាស្ថារព ១០០ភាគរយ

មកដល់ពេលនេះ គម្រោងជួសជុលកែលម្អ មន្ទីពេទ្យមេគង្គកំពង់ចាម សម្រចការងារបាន ១០០% ហើយ ពោលគឺ រង់ចាំការបើកឲ្យដំណើរការ ប៉ុណ្ណោះ ។ ទោះយ៉ាងណាក្ដី ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំងជម្ងឺកូវីដ-១៩ នៅតែបន្តការជម្រុញឲ្យពន្លឿនការ ការងារដែលនៅសេសសល់ ខណៈដែល រកឃើញអ្នកវិជ្ជមានកូវីដ-១៩ កើនឡើងជារៀងរាល់ថ្ងៃ។ គូសបញ្ជាក់យ៉ាងដូច្នេះ នៅក្នុងឱកាសដែល ឯកឧត្ដម អមដំណើរដោយ ឯកឧត្ដមអភិបាលរងខេត្ត និងមន្ត្រីពាក់ព័ន្ធ បានចុះពិនិត្យវឌ្ឍនភាព នៃដំណើរការជួសជុលមន្ទីរពេទ្យ មេគង្គកំពង់ចាម សម្រាប់ព្យាបាលអ្នកជម្ងឺកូវីដ ១៩ ក្នុងក្របខណ្ឌខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ នេះ។ សូមរំលឹកថា ខណៈដែលចំនួនអ្នកវិជ្ជមានកូវីដ-១៩ បន្តកើនឡើងជាលំដាប់ ដោយរាប់ចាប់តាំង ពីថ្ងៃ ២០-កុម្ភៈ នៃព្រឹត្តិការណ៍សហគមន៍ មកនោះ ការឆ្លងរីករាលដាល នៃជម្ងឺដ៏កាចសាហាវនេះ នៅមិនទាន់ថមថយនៅឡើយ ។ យ៉ាងណាម៉ិញ ដោយការរំពៃទុកមុន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន…
-
អ្នកដំណើរចូលក្នុងក្រុងសៀមរាប ត្រូវតែទទួលយកកាតព្វកិច្ច ធ្វើចត្តាឡីស័ក១៤ថ្ងៃនិងអាចមានករណីខ្លះ ស្ថិតក្នុងការត្រួតពិនិត្យពិចារណា

ខេត្តសៀមរាប៖ រដ្ឋបាលខេត្តសៀមរាបគ្រោងដាក់ចេញ នូវវិធានការ អ្នកដំណើរចូលក្នុងក្រុងសៀមរាប ត្រូវតែទទួលយកកាតព្វកិច្ច ធ្វើចត្តាឡីស័ក១៤ថ្ងៃ ក៏ប៉ុន្តែនិងអាចមានករណីខ្លះ ស្ថិតក្នុងការពិចារណាត្រួតពិនិត្យ ដោយផ្អែកលើភាពសំខាន់និងចាំបាច់នៃបេសកកម្មអ្នកដំណើរ ដោយភ្ជាប់ជាមួយនូវលិខិតបញ្ជាក់សុខភាព និងមានការធានាខុសត្រូវ ដោយស្ថាប័នសាម៉ី ច្បាស់ ប្រាកដ មានសុវត្ថិភាព មិនបង្ករឲ្យមានការចម្លងកូវីដ-១៩។ នេះបើយោងតាមវិធានការដាក់ចេញនៅក្នុង កិច្ចប្រជុំ នារសៀលថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ នៅសាលាខេត្តសៀមរាប ដឹកនាំដោយលោក នាក់ ណេរ៉ុន អភិបាលរងខេត្តតំណាងឯកឧត្តម អភិបាលខេត្តសៀមរាប ស្តីពីការបង្កើតក្រុមការងារតាមដាន-ត្រូតពិនិត្យ និងតាមដានការវិលត្រឡប់មកវិញរបស់ប្រជាពលរដ្ឋ ចូលស្នាក់នៅក្នុងសង្កាត់ទាំង១២ នៃភូមិសាស្រ្តក្រុងសៀមរាប ដែលជាកម្មវត្ថុនៃការទប់ស្កាត់ការរីករាលដាលជម្ងឺកូវិដ-១៩ក្នុងសហគមន៍២០កុម្ភៈ ត្រូវបានស្ថិតក្នុងកំណត់ត្រាដំបូង ដែលខេត្តសៀមរាបមានអ្នកស្លាប់ដោយជម្ងឺកូវីដ-១៩ម្នាក់ មកពីស្រុកស្ទោងនៃខេត្តកំពង់ធំ ។ លោក នាក់ ណេរ៉ុន អភិបាលរងខេត្តបានបញ្ជាក់ឱ្យដឹងបន្តថា រយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ជម្ងឺកូវីដ-១៩ត្រូវបានចម្លងចូលមកពីខេត្តខាងក្រៅ ចូលមកក្នុងខេត្តសៀមរាប មានចំនួនកើនឡើងយ៉ាងឆាប់រហ័ស ដែលក្នុងនោះប្រមាណជា៤០% នាំចម្លងមកពីខេត្តព្រះសីហនុ ដែលក្នុងនោះ ជាការកត់សម្គាល់ផងដែរ គឺជាការវិលត្រប់ចូលស្រុកវិញ នៃប្រជាពលរដ្ឋខេត្តសៀមរាប ដែលកន្លងមក បានចេញទៅប្រកបមុខរបរ ឬទៅធ្វើការងារនៅខេត្តផ្សេងៗនោះ។ លោកអភិបាលរងខេត្ត មានប្រសាសន៍ថា…
-
ឯកឧត្តម គីម សុផារុន ប្រធានក្រុមជំនួយការអគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជា តំណាងឯកឧត្តម ទេសរដ្ឋមន្ត្រី ចុះសំណេះសំណាល និងចែកអំណោយជូនសមាជិក ស.អ.ក ក្រុងតាខ្មៅតំបន់បិទខ្ទប់ និងស្រុកស្អាង ខេត្តកណ្តាល

ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ នេះ ឯកឧត្តម គីម សុផារុន ប្រធានក្រុមជំនួយការអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា តំណាង ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការអតីតយុទ្ធជន និងជនពិការ ជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងដោយមានការអមដំណើរដោយ លោកវរៈសេនីយឯក ឈៀ វណ្ណឌី មេបញ្ជាការរង តំណាង ឯកឧត្តម ឧត្តមសេនីយ៍ត្រី នៃ និយម មេបញ្ជាការ និងជាប្រធានសមាគមអតីតយុទ្ធជនខេត្តកណ្ដាល និងមានការចូលរួមពីមេបញ្ចាផ្នែកសឹករងក្រុង ស្រុក អាជ្ញាធរមូលដ្ឋាន អញ្ជើញចុះសំណេះសំណាល និងចែកអំណោយជូនសមាជិក ស.អ.ក ចំនួន ៨០ គ្រួសារ ស្ថិតនៅក្រុងតាខ្មៅក្នុងតំបន់បិទខ្ទប់ និងស្រុកស្អាង ខេត្តកណ្តាល ។មានប្រសាសន៍នៅក្នុងឱកាសនេះ ឯកឧត្តម គីម សុផារុន ប្រធានក្រុមជំនួយការអគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជា បាននាំនូវប្រសាសន៍ផ្តាំផ្ញើរនូវការសួរសុខទុក្ខ ពីឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី…
-
ចំណាប់អារម្មណ៍ថ្នាក់ដឹកនាំទូរទស្សន៍អប្សរា ស្តីពី ថ្ងៃទិវាសេរីភាពព័ត៌មាន (Video)

-
សម្ភាសន៍តាម Zoom ជាមួយឯកឧត្តម មាស សុភ័ណ្ឌ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងព័ត៌មាន ក្នុងថ្ងៃទិវាសេរីភាពព័ត៌មានពិភពលោក ៣ ឧសភា

-
នាទីសន្តិសុខមាតុភូមិ (Video)

របាយការណ៍ទូទាំងប្រទេស សំរាប់ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១ ១. គ្រោះថ្នាក់ចរាចរណ៍ ៦ករណី ស្លាប់ ៦នាក់ និងរបួសធ្ងន់ស្រាល ៩នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ១៩ករណី ឃាត់ខ្លួនជនសង្ស័យ ៣៩នាក់។ ៣. គ្រឿងញៀន ១៥ករណី ឃាត់ខ្លួនជនសង្ស័យ ២៥នាក់។ ៤. គិតត្រឹមព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួន៨៤១ករណី (ករណីសហគមន៍ទាំង ៨៤១នាក់) និងជាសះស្បើយ ៦១នាក់ ស្លាប់ ០៤នាក់។ ភ្នំពេញ (៥២៥នាក់) បន្ទាយមានជ័យ (១៥៣នាក់) ព្រះសីហនុ (៦២នាក់) កណ្ដាល (៣៣នាក់) កំពង់ចាម (២១នាក់) កំពង់ធំ (១៥នាក់) ត្បូងឃ្មុំ (៩នាក់) តាកែវ (៩នាក់) សៀមរាប (៧នាក់) កំពង់ស្ពឺ (៦នាក់) ព្រៃវែង (១នាក់)។…
-
ប្រជាពលរដ្ឋចំនួន ៤ ភូមិ ស្ថិតក្នុងតំបន់ក្រហម ក្នុងឃុំបែកចាន ស្រុកអង្គស្នួល ជាង៣០០០ គ្រួសារ ទទួលស្មៀនអាហារពី ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន

ខេត្តកណ្ដាល៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល នៅព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១ បាននាំយកនូវស្បៀង របស់ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តកណ្ដាល ជូនដល់ប្រជាពលរដ្ឋ ចំនួន៣៧៥៦គ្រួសារ ស្ថិតក្នុងតំបន់ក្រហម ចំនួន ៤ភូមិក្នុងឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល។ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានមានប្រសាសន៍ថា ភូមិចំនួន ៤ ក្នុងឃុំបែកចាន ដោយមួយរយៈចុងក្រោយនេះ មានការឆ្លងមេរោគកូវីដ-១៩ ជាបន្តបន្ទាប់ ដែលតួលេខនេះគឺជាតួលេខមួយដ៏គួរឱ្យព្រួយបារម្ភ តម្រូវឱ្យរដ្ឋបាលខេត្តកណ្ដាល បានសម្រេចដាក់ភូមិចំនួន ៤ នេះជាតំបន់ក្រហម និងឱ្យបងប្អូនប្រជាពលរដ្ឋ នៅក្នុងតំបន់នេះធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវតាមវិធានរបស់ក្រសួងសុខាភិបាល។ ឯកឧត្តម បន្តថា ក្រោមការដឹកនាំរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី សម្ដេចតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ នៅគ្រប់កាលៈទេសៈ ហើយសម្ដេចតេជោ បានណែនាំដល់មន្ត្រីនៅតាមមូលដ្ឋាន ត្រូវចុះជួយប្រជាពលរដ្ឋជាប្រចាំ ដោយមិនត្រូវឱ្យប្រជាពលរដ្ឋណាម្នាក់ ស្លាប់ដោយសារដាច់ស្បៀងឡើយ។ ឯកឧត្តមអភិបាលខេត្ត…