-
កម្មករសំណង់ជាង ៣០០នាក់ ស្ថិតក្នុងតំបន់បិទខ្ទប់ ក្នុងសង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ទទួលបានអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល

ខេត្តកណ្ដាល៖ ដោយមើលឃើញពីការខ្វះខាតរបស់បងប្អូនប្រជាពលរដ្ឋ និងកម្មករសំណង់ទាំងអស់ បន្ទាប់ពីក្រុងតាខ្មៅ ត្រូវបានរាជរដ្ឋាភិបាលសម្រេច បិទខ្ទប់អស់រយៈពេលប្រមាណជាង១០ ថ្ងៃមកហើយនោះ មានបងប្អូនប្រជាពលរដ្ឋ ដូចជាកម្មករនានា កំពុងមានការខ្វះខាតនូវស្បៀងអាហារប្រចាំថ្ងៃ នៅព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បាននាំយកនូវអំណោយមនុស្សធម៌ ឧបត្ថម្ភជូនដល់កម្មករសំណង់ ចំនួន ៣៦៦ នាក់ ដែលកំពុងស្នាក់នៅក្នុងបុរីចំនួន៣ ក្នុងសង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល។ មានប្រសាសន៍នាឱកាសនោះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងសម្ដេចតេជោនាយករដ្ឋមន្ត្រី ដោយក្ដីនឹករលឹក។ ឯកឧត្តម បន្តថា កាកបាទក្រហមកម្ពុជា ដែលមាន សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន សម្ដេចតែងគិតគូរជានិច្ច អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋទូទៅ…
-
ក្រុមការងារ សសយក ចុះចែកអំណោយគ្រឿងឧបភោគបរិភោគរបស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ជូនប្រជាពលរដ្ឋខ្វះខាត និងគ្រួសារប៉ះពាល់ដោយសារជំងឺកូវីដ-១៩

កាលពីព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១ ក្រុមការងារ ដឹកនាំដោយលោកជំទាវ ម៉ាណ ណាវី តំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ បានពាំនាំអំណោយរបស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ចែកជូនប្រជាពលរដ្ឋខ្វះខាត និងគ្រួសារកំពុងប៉ះពាល់ផ្ទាល់ដោយជំងឺកូវីដ-១៩ ចំនួន ៣០០គ្រួសារ នៅភូមិព្រែកតាពៅ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ចំនួន ២២៦គ្រួសារ និង ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ចំនួន ៧៤គ្រួសារ ដោយក្នុងមួយគ្រួសារ ទទួលបាន អង្ករ ២០ ត្រីខ ២យួរ និងទឹកស៊ីអ៊ីវ ១យួរ ។ លោកជំទាវ បានផ្តាំផ្ញើការសាកសួរសុខទុក្ខពីថ្នាក់ដឹកនាំ ជាពិសេស ឯកឧត្តម ហ៊ុន ម៉ានី ជូនដល់ប្រជាពលរដ្ឋដែលអញ្ជើញមកចូលរួម និងបានណែនាំឱ្យប្រជាពលរដ្ឋគោរពឱ្យបានម៉ឺងម៉ាត់នូវវិធានការ ៣ការពារ ៣កុំ ជាពិសេសក្នុងខែរ៉ាម៉ាឌន សូមបន្តប្រណិបត្តិខែបួស ថ្វាយបង្គំជាលក្ខណៈគ្រួសារនៅតាមផ្ទះរៀងៗខ្លួន បើមិនចាំបាច់ មិនត្រូវចេញក្រៅផ្ទះ ដើម្បីចូលរួមទប់ស្កាត់ បង្ការ…
-
សេចក្តីសម្រេចរបស់រដ្ឋបាលខេត្តកំពង់ចាម ស្តីពីការបិទខ្ទប់ភូមិពោធិ៍ ស្ថិតនៅឃុំស្វាយពោធិ៍ ស្រុកស្រីសន្ធរ ដែលមានប្រជាពលរដ្ឋឆ្លងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ

-
សេចក្តីសម្រេចរបស់រដ្ឋបាលខេត្តកំពង់ចាម ស្តីពីការបិទខ្ទប់ភូមិកោះតាង៉ោល ស្ថិតនៅឃុំសូរគង ស្រុកកងមាស ដែលមានប្រជាពលរដ្ឋឆ្លងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ

-
សេចក្តីសម្រេចរបស់រដ្ឋបាលខេត្តកំពង់ចាម ស្តីពីការបិទខ្ទប់ភូមិព្រែកដំបូកក្រោម ស្ថិតនៅឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ដែលមានប្រជាពលរដ្ឋឆ្លងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ

-
សេចក្តីសម្រេចរបស់រដ្ឋបាលខេត្តកំពង់ចាម ស្តីពីការបិទខ្ទប់ភូមិស្វាយទាប ស្ថិតនៅឃុំស្វាយទាប ស្រុកចំការលើ ដែលមានប្រជាពលរដ្ឋឆ្លងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ

-
សេចក្តីសម្រេចរបស់រដ្ឋបាលខេត្តកំពង់ចាម ស្តីពីការបិទជាបណ្តោះអាសន្នបន្ទប់ព្យាបាលជំងឺ បេ គុនថាច ស្ថិតនៅភូមិស្រែប្រាំង ឃុំតាប្រុក ស្រុកចំការលើ ដែលពាក់ព័ន្ធដោយផ្ទាល់នឹងអ្នកវិជ្ជមានកូវីដ-១៩

-
សេចក្តីសម្រេចរបស់រដ្ឋបាលខេត្តកំពង់ចាម ស្តីពីការបិទខ្ទប់ភូមិមហា ស្ថិតនៅឃុំស្វាយទាប ស្រុកចំការលើ ដែលមានប្រជាពលរដ្ឋឆ្លងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ

-
អភិបាលខេត្តកំពង់ចាម អញ្ជើញទទួលអំណោយជាគ្រឿងឧបភោគ បរិភោគ ម៉ាស និងថវិកា ពីព្រះមន្ត្រីសង្ឃខេត្ត និង សប្បុរសជននានា

ខេត្តកំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ-១៩ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម លោកជំទាវអភិបាលរងខេត្ត បានអញ្ជើញទទួលគ្រឿងឧបភោគ បរិភោគ ម៉ាស អាល់កុល និងថវិកាពីសាលាគណខេត្ត លេខាធិការរដ្ឋានសាលាគណខេត្ត និងសប្បុរសជនក្នុងខេត្ត នៅព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១។ ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានថ្លែងអំណរព្រះគុណចំពោះព្រះមន្ត្រីសង្ឃខេត្ត និងអរគុណចំពោះលោកឧកញ៉ា លោក-លោកស្រីសប្បុរសជន ដែលផ្តល់ជាគ្រឿងឧបភោគបរិភោគ ម៉ាស អាល់កុល និងថវិកា ដល់រដ្ឋបាលខេត្តកំពង់ចាម ដើម្បីជួយឧបត្ថម្ភគាំទ្រដល់ការរៀបចំអាហារសម្រាប់បងប្អូនប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័ករបស់រដ្ឋបាលខេត្ត និងចូលរួមការងារប្រយុទ្ធប្រឆាំងនឹងការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ ក្នុងខេត្ត។ អំណោយទាំងអស់នេះ គឺពិតជាឆ្លើយតបទៅនឹងស្ថានភាពបច្ចុប្បន្ន ដែលស្របពេលជម្ងឺដ៏កាចសាហាវមួយនេះ កំពុងគម្រាមកំហែងដល់ប្រជាពលរដ្ឋកម្ពុជា នៅក្នុងសហគមន៍ ក៏ដូចជាប្រជាពលរដ្ឋនៅក្នុងពិភពលោក ជារៀងរាល់ថ្ងៃនោះ។ គួបញ្ជាក់ថា ៖ រដ្ឋបាលខេត្ត ទទួលអំណោយពីសប្បុរសជនរួមមាន៖១-សាលាគណខេត្ត និងលេខាធិការដ្ឋានសាលាគណខេត្ត ទឹកបរិសុទ្ធចំនួន ១,៩០០យួរ។ ២-សមាគមន៍សាសនាចក្រនៃព្រះយេស៊ូគ្រីស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយឧបត្ថម្ភ អាវពេទ្យចំនួន…
-
សេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពង់ចាម ស្ដីពីករណីរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ០២នាក់ បុរសជនជាតិខ្មែរអាយុ ៤៩ឆ្នាំ និងកូនស្រីអាយុ ១៩ឆ្នាំ រស់នៅភូមិមហា ឃុំស្វាយទាប ស្រុកចំការលើ
