-
ប្រធានក្រុមការងារចុះជួយតំបន់ខ្មែរឥស្លាមខេត្តព្រះសីហនុ នាំយកអំណោយ ឯកឧត្តម សាយ សំអាល់ ជូនប្រជាពលរដ្ឋខ្វះខាត និងរងគ្រោះដោយសារជំងឺកូវីដ-១៩ ចំនួន ១២៥គ្រួសារ

-
អំណោយ ឯកឧត្តម សាយ សំអាល់ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តព្រះសីហនុត្រូវបានចែកជូនដល់កងកម្លាំងប្រចាំការនៅតាមគោលដៅបិទខ្ទប់ និងគោលដៅតំបន់ក្រហមក្នុងក្រុងព្រះសីហនុ

ខេត្តព្រះសីហនុ ៖ ក្រុមការងារសាលាខេត្តព្រះសីហនុ នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១នេះ បាននាំយកនូវអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តព្រះសីហនុ ចែកជូនដល់កងកម្លាំងប្រចាំការនៅតាមតំបន់គោលដៅបិទខ្ទប់ និងគោលដៅតំបន់ក្រហមក្នុងក្រុងព្រះសីហនុ ដែលអនុវត្តន៍បទបញ្ជារបស់រាជរដ្ឋាភិបាល កដូចជារដ្ឋបាលខេត្ត ដើម្បីបិទខ្ទប់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងតំបន់ឆ្លងខ្លាំងទៅតំបន់ផ្សេងៗទៀត។ អំណោយដែលក្រុមការងារសាលាខេត្តព្រះសីហនុ បានយកទៅចែកជូនដល់កងកម្លាំងនាឱកាសនេះ រួមមានភេសជ្ជៈតែបៃតង ៥០០ និងសាច់មាន់បំពង ចំនួន៥០០ប្រអប់ ដែលជាការឧបត្ថម្ភរបស់ម្ចាស់ផ្សារ FURI និងហាង KFC តាមរយៈលោកជំទាវ អ៊ូ ធីតាពៅ គួច ចំរើន។ ក្នុងនាមក្រុមការងារសាលាខេត្ត សូមថ្លែអំណរគុណយ៉ាងជ្រាលជ្រៅ និងសូមគោរពជូនពរឯកឧត្តមរដ្ឋមន្ត្រី លោកជំទាវ ព្រមទាំងបុត្រ, លោកជំទាវ អ៊ូ ធីតាពៅ គួចចំរើន, ម្ចាស់ផ្សារFURI និងហាង KFC មានសុខភាពល្អ អាយុយឺនយូរ ជួបតែសំណាងល្អគ្រប់ពេលវេលា៕
-
ជនសង្ស័ជាប្តីសម្លាប់ប្រពន្ធនិងដុតសាកសពចោលបំបិទភស្តាងត្រូវនគរបាលខេត្តសៀមរាបឃាត់ខ្លួនក្រោយរត់គេចខ្លួនបាន៣ថ្ងៃ

សៀមរាប៖ កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប និងនគរបាលស្រុកស្វាយលើ បានឃាត់ខ្លួនជនសង្ស័យជាប្តីសម្លាប់ប្រពន្ធរបស់ខ្លួន ក្រោយរត់គេចខ្លួនបាន៣ថ្ងៃ ។ ហេតុការណ៍ឃាត់ខ្លួននេះធ្វើឡើងនៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១នេះនៅក្នុង ស្រុកស្វាយលើ ខេត្តសៀមរាប។ លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនកណ្តាលព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានមានប្រសាសន៍ថា កម្លាំងនគរបាលជំនាញព្រហ្មខេត្តសៀមរាបនិងនគរបាលស្រុកស្វាយលើ បានសហការគ្នាស្រាវជ្រាវរហូតដល់៣ថ្ងៃទើបបំបែកសំណុំរឿងនេះបានដោយជោគជ័យ ។ លោកបន្តថា កម្លាំងនករបាលឃាត់ខ្លួនជនសង្ស័យឈ្មោះ អេង អឿន ភេទប្រុស អាយុ៥២ឆ្នាំ មានទីលំនៅភូមិខ្នារក្រៅ(ត្រពាំងត្បាល់ ) ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប(ត្រូវជាប្ដី) ដែលពាក់ពន្ធ័ករណី ឃាតកម្មប្រព្រឹត្ត កាលពីថ្ងៃទី២៧ខែមេសាឆ្នាំ២០២១វេលាម៉ោង១១និង១០នាទី នៅចំណុចផ្ទះរបស់ខ្លួន ទៅលើជនរងគ្រោះឈ្មោះ លី កុលាប(ត្រូវជាប្រពន្ធ)អាយុ៣៦ឆ្នាំរស់នៅភូមិឃុំខាងលើ។ លោកបន្ថែមថា យោងតាមការសារភាពរបស់ជនសង្សយ័ អេង អឿន ភេទប្រុស អាយុ ៥២ឆ្នាំ ថាពិតជាបានសម្លាប់ប្រពន្ធរបស់គាត់ពិតប្រាកដមែនដោយមូលហេតុឈានដល់ការសម្លាប់គាត់មានជម្លោះអំពើហិង្សាក្នុងគ្រូសារយូរមកហើយ ដោយគាត់អង្វរប្រពន្ធមិនឲ្យលេងល្បែងបែរជាប្រពន្ធនិយាយថាស៊ូលែងលះប្តីឲ្យតែបានលេងល្បែង ហើយនៅថ្ងៃទី២៧ខែមេសា ពួកគាត់បានឈ្លោះគ្នាអំពីរឿងប្រពន្ធ រកលក់ដីតែគាត់មិនអោយលក់ព្រោះខ្លាចយកប្រាក់ទៅលេងល្បែង ក៏ឈ្លោះប្រកែកគ្នា ប្រពន្ធបានយកដំបងឈើមកវាយគាត់ ហើយគាត់ចាប់ច្រានផ្ដូលហើយយកដៃសង្កត់ក មុនដំបូងសង្កត់តែដៃម្ខាងទេដោយប្រពន្ធរើបំរាស់រកវាយគាត់ទៀត គាត់ក៏សង្កត់ច្របាច់ក ដោយដៃទាំងពីរផ្ងាពោះរហូតដល់ដាច់ខ្យល់ស្លាប់។…
-
សេចក្តីជូនដំណឹង ស្តីពីការប្រកួតប្រជែង រចនានិមិត្តសញ្ញាអាស៊ាន សម្រាប់ឆ្នាំ២០២២

សូមជូនដំណឹងដល់សាធារណជនឱ្យបានជ្រាបថា តាងនាម ឱ្យគណៈកម្មការ ជាតិ រៀបចំ កិច្ចប្រជុំ កំពូល អាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ នៅឆ្នាំ២០២២ ក្រសួង ការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ សូមប្រកាសអញ្ជើញបេក្ខជនកម្ពុជាចូលរួមប្រកួតប្រជែងរចនានិមិត្តសញ្ញា(Logo)អាស៊ាន ឆ្នាំ២០២២។ និមិត្តសញ្ញាដែលទទួលបានជ័យលាភី នឹងត្រូវយកទៅប្រើប្រាស់លើរាល់ឯកសារ និងក្នុងព្រឹត្តការណ៍នានារបស់អាស៊ាន នៅពេលកម្ពុជាកាន់តួនាទីជាប្រធានអាស៊ាននៅឆ្នាំ២០២២។ ការរចនា និមិត្តសញ្ញានេះត្រូវ ផ្អែកតាមទស្សនទាន និងបំពេញតាមលក្ខខណ្ឌ ដូចមាន ជូនភ្ជាប់។ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក៏សូមផ្តល់ជូននូវគំរូនិមិត្តសញ្ញា ប្រធាន អាស៊ាន មុនៗ ពីឆ្នាំ២០១២-២០២១ សម្រាប់ជាមូលដ្ឋានក្នុងការពិចារណា ដូចមានភ្ជាប់មកជាមួយគ្នានេះដែរ។ បេក្ខជនជ័យលាភី នឹងទទួលបានរង្វាន់ជាទឹកប្រាក់ចំនួន ៤.០០០.០០០រៀល (បួនលាន) ហើយ បេក្ខជន២រូបទៀតដែលជាប់វគ្គជម្រុះ នឹងទទួលបានរង្វាន់លើកទឹកចិត្ត ក្នុង១រូប ចំនួន ១.០០០.០០០រៀល (មួយលាន)។ បេក្ខជនដែលមានបំណងចូលរួមប្រកួតប្រជែង ត្រូវផ្ញើ និមិត្តសញ្ញា ដោយ ពន្យល់ ពី អត្ថន័យ នៃនិមិត្តសញ្ញា (Logo)មកអ៊ីមែល…
-
សេចក្ដីសម្រេចរបស់រដ្ឋបាលខេត្តកំពង់ចាម ស្ដីពីការអនុញ្ញាតដាក់ឲ្យដំណើរការឡើងវិញ អគារសម្រាកព្យាបាលទូទៅ នៅក្នុងពេទ្យបង្អែកស្រីសន្ធរ និងមន្ទីរពហុព្យាលបាលព្រែកពោធិ៍ ស្ថិតនៅក្នុងភូមិរការទ្វារ ឃុំព្រែកពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម

-
រយះពេល២ថ្ងៃ ស ស យ ក នាំយកអំណោយរបស់ឯកឧត្តម ហ៊ុន ម៉ានី ប្រគល់ជូនទៅដល់កម្មករសំណង់ដែលមានជីវភាពខ្វះខាតាមគោលដៅខណ្ឌសង្កាត់ចំនួន៧ក្នុងភូមិសាស្រ្តក្រុងភ្នំពេញ

-
រដ្ឋបាលខេត្តសៀមរាប បើក ដំណើរការឡើងវិញក្នុង ភូមិសាស្ត្រសង្កាត់ស្វាយដង្គំ សាលាកំរើក និងសង្កាត់ សៀមរាប រួមទាំងផ្សារក្រោម និងផ្សារវត្តអធ្វ ចាប់ពីថ្ងៃ៣០ នេះតទៅ

-
ព្រះរាជពិធីច្រត់ព្រះនង្គ័ល (មានវីដេអូ)

-
ឯកឧត្តម អ៊ុន ចាន់ដា ពន្លឿនការកែលំអ មន្ទីរពេទ្យមេគង្គកំពង់ចាម ដេីម្បីព្យាបាលអ្នកវិជ្ជមានកូវីដ-១៩ ខណៈការរៀបចំសម្រេចបាន៩០%ហេីយ

ខេត្តកំពង់ចា៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត អមដំណើរដោយថ្នាក់ដឹកនាំមន្ទីរ-អង្គភាពពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន នាព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ បានអញ្ជើញចុះពិនិត្យការកែលំអ មន្ទីរពេទ្យមេគង្គកំពង់ចាម (អតីតសណ្ឋាគារមេគង្គ) សម្រាប់ព្យាបាលអ្នកវិជ្ជមានវីរុសកូវីដ-១៩ ក្នុងក្របខ័ណ្ឌខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ តាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។ ក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានណែនាំដល់មន្ត្រីជំនាញពាក់ព័ន្ធ ដែលកំពុងធ្វើការកែលំអ មន្ទីរពេទ្យមេគង្គកំពង់ចាម ធ្វេីយ៉ាងណាត្រូវពន្លឿនការងារនេះ ឲ្យបានឆាប់រួចរាល់ត្រឹមរយៈពេល២ថ្ងៃទៀត ទាំងមានគុណភាព និងសោភណភាព ក្នុងនោះត្រូវរៀបចំបន្ទប់សម្រាប់បុគ្គលិកសុខាភិបាល និងគ្រែសម្រាប់អ្នកជំងឺ និងការរៀបចំបំពាក់សម្ភារបរិក្ខារពេទ្យ តបណ្តាញទឹក ភ្លើងថ្មី ព្រមទាំងសំអាតបរិស្ថានក្នុងអគារ និងទីធ្លានៅខាងក្រៅ ឲ្យបានស្អាតល្អ ដេីម្បីប្រែក្លាយមណ្ឌលចត្តាឡីស័ករបស់រដ្ឋបាលខេត្ត ឲ្យក្លាយទៅជាមន្ទីរពេទ្យ ប្រកបដោយជំនឿនិងការជឿទុកចិត្ត សម្រាប់ព្យាបាលអ្នកវិជ្ជមានកូវីដ-១៩ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុងខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ នៅដើមខែ ឧសភា ឆ្នាំ២០២១នេះ…
-
សេចក្តីសម្រេចរបស់រដ្ឋបាលខេត្តកំពង់ចាម ស្តីពីការបិទខ្ទប់ភូមិសន្ទៃ និងភូមិច្រស់ ស្ថិតនៅឃុំព្រែកពោធិ៍ ស្រុកស្រីសន្ធរ ដែលមានប្រជាពលរដ្ឋឆ្លងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ
