Category: ព័ត៌មានជាតិ

  • វត្តសិរិសាគរ ក្នុងឃុំ សេនារាជឧត្តម ស្រុកព្រះស្តេច ខេត្តព្រៃវែង

    វត្តសិរិសាគរ ក្នុងឃុំ សេនារាជឧត្តម ស្រុកព្រះស្តេច ខេត្តព្រៃវែង

    វត្តសិរិសាគរ ក្នុងឃុំ សេនារាជឧត្តម ស្រុកព្រះស្តេច ខេត្តព្រៃវែង។

  • ខេត្តកំពង់ចាម រកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ២១នាក់

    ខេត្តកំពង់ចាម រកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ២១នាក់
  • ផ្សាយផ្ទាល់ព័ត៌មានថ្ងៃត្រង់៖ សម្ភាសន៍តាម Zoom ឯកឧត្តម មាស សុភ័ណ្ឌ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងព័ត៌មាន ក្នុងថ្ងៃទិវាសេរីភាពព័ត៌មាន (ផ្សាយផ្ទាល់)

    ផ្សាយផ្ទាល់ព័ត៌មានថ្ងៃត្រង់៖ សម្ភាសន៍តាម Zoom ឯកឧត្តម មាស សុភ័ណ្ឌ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងព័ត៌មាន ក្នុងថ្ងៃទិវាសេរីភាពព័ត៌មាន (ផ្សាយផ្ទាល់)
  • ប្រជាពលរដ្ឋដែលស្ថិតនៅក្នុងតំបន់បិទខ្ទប់ជិត២០០គ្រួសារ ក្នុងតំបន់អគារវប្បធម៌ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ដែលតម្រូវឱ្យធ្វើចិត្តាឡីស័ក ទទួលអំណោយពីរដ្ឋបាលខេត្តកណ្ដាល

    ប្រជាពលរដ្ឋដែលស្ថិតនៅក្នុងតំបន់បិទខ្ទប់ជិត២០០គ្រួសារ ក្នុងតំបន់អគារវប្បធម៌ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ដែលតម្រូវឱ្យធ្វើចិត្តាឡីស័ក ទទួលអំណោយពីរដ្ឋបាលខេត្តកណ្ដាល

    ខេត្តកណ្ដាល៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល នៅរសៀលថ្ងៃទី២ ខែឧសភា ឆ្នាំ២០២១ អញ្ជើញចុះសំណេះសំណាល សាកសួរសុខទុក្ខ និងនាំយកអំណោយ ប្រគល់ជូនបងប្អូនប្រជាពលរដ្ឋចំនួន ១៧២ គ្រួសារ ក្នុងតំបន់អគារវប្បធម៌ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ដែលរដ្ឋបាលខេត្តកណ្ដាល តម្រូវឱ្យធ្វើចិត្តាឡីស័ក ឱ្យបានត្រឹមត្រូវតាមវិធានរបស់ក្រសួងសុខាភិបាល។ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានមានប្រសាសន៍ថា តំបន់អគារវប្បធម៌ ក្នុងមួយរយៈចុងក្រោយនេះ មានការឆ្លងមេរោគកូវីដ-១៩ ចំនួន ២៣ នាក់ ដែលតួលេខនេះគឺជាតួលេខមួយដ៏គួរឱ្យព្រួយបារម្ភ តម្រូវឱ្យរដ្ឋបាលខេត្តកណ្ដាល បានសម្រេចបិទខ្ទប់តំបន់អគារវប្បធម៌នេះ និងឱ្យបងប្អូនប្រជាពលរដ្ឋ នៅក្នុងតំបន់នេះធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវតាមវិធានរបស់ក្រសួងសុខាភិបាល។ ឯកឧត្តមអភិបាលខេត្ត ក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ ទាំង ១៧២គ្រួសារ សូមមានការអត់ធ្មត់ និងចូលរួមធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវ ដើម្បីកាត់ផ្ដាច់នូវខ្សែចម្លងមេរោគកូវីដ-១៩ ក្នុងតំបន់អគារវប្បធម៌នេះ ក្នុងគោលបំណងឱ្យតំបន់នេះ វិលទៅរកភាពប្រក្រតីធម្មតាឡើងវិញ។ ទន្ទឹមនឹងនេះ ដើម្បីប្រាកដថា ប្រជាពលរដ្ឋ ដែលកំពុងរស់នៅតំបន់នេះ ពុំមានផ្ទុកមេរោគកូវីដ-១៩ ក្រុមគ្រូពេទ្យជំនាញ បានយកសំណាកពួកគាត់ ដើម្បីធ្វើតេស្តរកមេរោគកូវីដ-១៩…

  • ពលរដ្ឋក្នុងតំបន់បិទខ្ទប់ជាង១៤ម៉ឺនគ្រួសារ បានទទួលស្បៀងអាហារពីអាជ្ញាធររាជធានី

    ពលរដ្ឋក្នុងតំបន់បិទខ្ទប់ជាង១៤ម៉ឺនគ្រួសារ បានទទួលស្បៀងអាហារពីអាជ្ញាធររាជធានី

    ភ្នំពេញៈគិតចាប់តាំងពីថ្ងៃទី១៩ខែមេសា មកដល់ថ្ងៃទី២ ខែឧសភានេះ អាជ្ញាធររាជធានីភ្នំពេញសហការជាមួយកងទ័ពជើងគោក បានដឹកជញ្ជូន ស្បៀងអាហារទៅចែកជូនប្រជាពលរដ្ឋ ក្នុងតំបន់បិទខ្ទប់បានចំនួនជាង១៤ម៉ឺនគ្រួសាររួចហើយ។អាជ្ញាធរនឹងបន្តការផ្តល់អំណោយនេះ ជូនប្រជាពលរដ្ឋថែមទៀតដោយមិនមានការរើសអើង និងមិនទុកឱ្យប្រជាជនដាច់ស្បៀងជាដាច់ខាត។ ជំរុញដល់សកម្មភាពនេះថែមទៀត ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មការជាតិគ្រប់គ្រង និងដឹកនាំវិធានការបិទខ្ទប់ នៅរសៀល ថ្ងៃអាទិត្យ ទី០២ ខែឧសភា ឆ្នាំ២០២១នេះ បានអញ្ជើញចុះពិនិត្យទីតាំងស្ដុកស្បៀងដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងខណ្ឌមានជ័យ សម្រាប់ទុកចែកជូនបងប្អូនប្រជាពលរដ្ឋដែលរស់នៅ តំបន់ក្រហមបន្តទៀត។ មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញដែលទទួលបន្ទុកនៃការបែងចែកស្បៀងទាំងនេះបានឱ្យដឹងនៅល្ងាចថ្ងៃទី០២ ឧសភានេះថា គិតចាប់ពីថ្ងៃទី១៩ មេសា ដល់ថ្ងៃ០២ខែ ឧសភានេះ រដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយកងទ័ពជើងគោកបានដឹកជញ្ជូនស្បៀងអាហារទៅចែកជូនប្រជាពលរដ្ឋក្នុងតំបន់បិទខ្ទប់បានចំនួន១៤.១៦០០គ្រួសារហើយ ហើយការងារនេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងបន្តចែកជូនបន្ថែមទៀត ពោលគឺចែកជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតនៅក្នុងតំបន់ក្រហម។ ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ថា ស្បៀងអាហារ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន…

  • ប្រជាពលរដ្ឋនៅតំបន់បិទខ្ទប់ចំនួន៤ម៉ឺនគ្រួសារបន្ថែមទៀត កំពុងទទួលបានស្បៀងអាហារ

    ប្រជាពលរដ្ឋនៅតំបន់បិទខ្ទប់ចំនួន៤ម៉ឺនគ្រួសារបន្ថែមទៀត កំពុងទទួលបានស្បៀងអាហារ

    ភ្នំពេញៈរដ្ឋបាលរាជធានី និងកម្លាំងកងទ័ពជើងគោកកំពុងក្នុងមមាញឹកដឹកជញ្ជូនស្បៀងអាហារទៅចែកជូនប្រជាពលរដ្ឋនៅតំបន់បិទខ្ទប់ចំនួន៤ម៉ឺនគ្រួសារបន្ថែមទៀត។ ការប្រឹងប្រែងមិនខ្លាចនឿយហត់ពីរថ្ងៃជាប់គ្នានេះជាការអនុវត្តតាមការណែនាំរបស់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលបានដាក់បញ្ជាឱ្យអាជ្ញាធរខណ្ឌទាំង១៤ សហការឱ្យបានល្អជាមួយកងទ័ពជើងគោកក្នុងការដឹកជញ្ជូនស្បៀងអាហារទៅចែកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត នៅក្នុងរាជធានីភ្នំពេញ ក្នុងអំឡុងពេលនៃការបិទខ្ទប់ រាជធានីភ្នំពេញ ដើម្បីចូលរួមបង្ការ និងទប់ស្កាត់នូវការរីករាលដាលជំងឺកូវីដ-១៩។ មន្រ្តីរដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់នៅថ្ងៃទី0២ ខែឧសភានេះថា នៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ២ថ្ងៃជាប់គ្នានេះ អាជ្ញាធររាជធានីសម្រុកដឹកជញ្ជូនស្បៀងអាហារទៅចែកជូនប្រជាពលរដ្ឋ នៅតំបន់បិទខ្ទប់ចំនួន៤ម៉ឺនគ្រួសារបន្ថែមទៀត នៅតាមខណ្ឌចំនួន១៣។ អាជ្ញាធរខណ្ឌនីមួយៗ បានបន្តសហការជាមួយកងទ័ពជើងគោកបន្តដឹកជញ្ជូន ស្បៀងអាហារទៅជូនទៅ បងប្អូនប្រជាពលរដ្ឋចំនួន៤ម៉ឺនគ្រួសារបន្ថែមទៀត។ ជាលទ្ធផល គឺបានដឹកជញ្ជូនទៅចែកជូនប្រជាពលរដ្ឋក្រីក្រីនៅខណ្ឌមានជ័យចំនូន១២.០០០គ្រួសារ,ពោធិ៍សែនជ័យចំនួន១៤.៧៥០គ្រួសារ,ខណ្ឌសែនសុខ១.៥០០,ខណ្ឌព្រែកព្នៅ ១.០០០គ្រួសារ,ខណ្ឌឬស្សីកែវចំនួន៣.០០០គ្រួសារ, ខណ្ឌជ្រោយចង្វា ១.០០០គ្រួសារ, ខណ្ឌដូនពេញចំនួន៩០០គ្រួសារ, ខណ្ឌ៧មករា ១.៣០០គ្រួសារ, ខណ្ឌទួលគោក ៨០០គ្រួសារ , ខណ្ឌចំការមន ៦០០គ្រួសារ, ខណ្ឌបឹងកេងកង ៦៥០គ្រួសារ, ខណ្ឌច្បារអំពៅចំនួន១.០០០គ្រួសារ និងខណ្ឌកំបូលចំនួន១.៥០០គ្រួសារ។ សូមជម្រាបថា អនុវត្តតាមបទបញ្ជារបស់ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក កងកម្លាំង ទ័ពជើងគោកជាង២០០នាក់ និង រថយន្តជាង៦០គ្រឿង ត្រូវបានបញ្ជូនមកចូលរួមជាមួយអាជ្ញាររាជធានីភ្នំពេញ ដើម្បីជួយដឹកជញ្ជូនស្បៀងអាហារទៅចែកជូនប្រជាពលរដ្ឋដែលមាន ជីវភាពខ្វះខាតនៅក្នុងខណ្ឌទាំង១៤…

  • ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានអញ្ជើញចុះពិនិត្យមណ្ឌលចត្តាឡីស័ករដ្ឋបាលស្រុកចំកាលើ

    ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានអញ្ជើញចុះពិនិត្យមណ្ឌលចត្តាឡីស័ករដ្ឋបាលស្រុកចំកាលើ

    ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធនឹងជំងឺកូវីដ-១៩ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ហេង ចាន់ធួន រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយឃុំស្វាយទាប ស្រុកចំការលើ អមដំណើរដោយឯកឧត្តម អភិបាលរងខេត្ត លោកស្នងការនគរបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត អាជ្ញាធរមូលដ្ឋាន រួមនឹងមន្ត្រីពាក់ព័ន្ធ បានអញ្ជើញចុះពិនិត្យមណ្ឌលចត្តាឡីស័ករដ្ឋបាលស្រុកចំកាលើ ស្ថិតនៅពុទ្ធិកបឋមសិក្សា វត្តព្រះពុទ្ធមុនីរង្សី (ហៅវត្តស្ទឹងក្តី) ស្ថិតនៅភូមិចំណោម ឃុំបុសខ្នុរ ស្រុកចំការលើ ដែលមានប្រជាពលរដ្ឋដែលប៉ះពាល់នឹងព្រឹត្តិការណ៍សហគមន៍ ២០-កុម្ភៈ ចំនួន ៦០នាក់ កំពុងធ្វើចត្តាឡីស័កនៅទីនោះ និងពិនិត្យភូមិសាស្រ្តដែលត្រូវបានរដ្ឋបាលខេត្ត សម្រេចបិទខ្ទប់ នៅភូមិស្វាយទាប និងភូមិមហា ឃុំស្វាយទាប ស្រុកចំការលើនៅព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១ បន្ទាប់ពីរកឃើញករណីវិជ្ជមានកូវីដ-១៩។ ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានណែនាំគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក និងសមត្ថកិច្ចពាក់ព័ន្ធ ៖ ១-គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក អាជ្ញាធរមូលឃុំ និងអ្នកពាក់ព័ន្ធត្រូវបន្តគ្រប់គ្រងអ្នកប៉ះពាល់នឹងករណីនេះដោយអ្នកដែលបានប៉ះពាល់ដោយផ្ទាល់ត្រូវដាក់ឱ្យធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័កស្រុក និងអ្នកប៉ះពាល់ដោយប្រយោល…

  • សេចក្តីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តកំពង់ចាម ស្តីពីករណីរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ០៤នាក់ នៅស្រុកកំពង់សៀម

    សេចក្តីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តកំពង់ចាម ស្តីពីករណីរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ០៤នាក់  នៅស្រុកកំពង់សៀម
  • សេចក្តីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តកំពង់ចាម ស្តីពីករណីស្លាប់របស់បុរសជនជាតិខ្មែរ អាយុ២៤ឆ្នាំ រស់នៅភូមិខ្វិត ឃុំតាំងក្រសាំង ស្រុកបាធាយ មានជំងឺខ្សោយតម្រង់នោមរ៉ាំរ៉ៃ និងរលាកសួតធ្ងន់ធ្ងរ ដោយសារវីរុសកូវីដ-១៩

    សេចក្តីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តកំពង់ចាម ស្តីពីករណីស្លាប់របស់បុរសជនជាតិខ្មែរ អាយុ២៤ឆ្នាំ រស់នៅភូមិខ្វិត ឃុំតាំងក្រសាំង ស្រុកបាធាយ មានជំងឺខ្សោយតម្រង់នោមរ៉ាំរ៉ៃ និងរលាកសួតធ្ងន់ធ្ងរ ដោយសារវីរុសកូវីដ-១៩
  • រដ្ឋបាលខេត្តកណ្ដាលចេញសេចក្ដីសម្រេចស្ដីពី ការបិទខ្ទប់ភូមិសាស្រ្ត ស្រុកអង្គស្នួល ខេត្តកណ្ដាល និងត្រូវកំណត់ជា “តំបន់ក្រហម” “តំបន់លឿងទុំ” និង”តំបន់លឿង” ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩

    រដ្ឋបាលខេត្តកណ្ដាលចេញសេចក្ដីសម្រេចស្ដីពី ការបិទខ្ទប់ភូមិសាស្រ្ត ស្រុកអង្គស្នួល ខេត្តកណ្ដាល និងត្រូវកំណត់ជា “តំបន់ក្រហម” “តំបន់លឿងទុំ” និង”តំបន់លឿង” ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩

    រដ្ឋបាលខេត្តកណ្ដាលចេញសេចក្ដីសម្រេចស្ដីពី ការបិទខ្ទប់ភូមិសាស្រ្តភូមិស្វាយជ្រុំ ភូមិពងទឹក ភូមិអណ្ដូង ភូមិត្នោតម្ពើម ភូមិចក ភូមិព្រៃបឹង និងភូមិគម្ពោធស្បូវ ឃុំបែកចាន និងភូមិព្រៃពពាល ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល និងត្រូវកំណត់ជា “តំបន់ក្រហម” “តំបន់លឿងទុំ” និង”តំបន់លឿង” ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។