-
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានអញ្ជើញចុះត្រួតពិនិត្យគោលដៅបិទខ្ទប់ភូមិ ឃុំ បន្ទាប់ពីរកឃើញករណីវិជ្ជមានកូវីដ-១៩ ជាកម្មករ កម្មការិនី ចំនួន ២៤នាក់

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធនឹងជំងឺកូវីដ-១៩ អមដំណើរដោយលោកស្នងការនគរបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត អាជ្ញាធរមូលដ្ឋាន រួមនឹងមន្ត្រីពាក់ព័ន្ធនៅរសៀលថ្ងៃទី២៩ ខែមេសាឆ្នាំ២០២១ បានអញ្ជើញចុះត្រួតពិនិត្យគោលដៅបិទខ្ទប់ភូមិ ឃុំ បន្ទាប់ពីរកឃើញករណីវិជ្ជមានកូវីដ-១៩ ជាកម្មករ កម្មការិនី ចំនួន ២៤នាក់ រស់នៅស្រុកកងមាស ទៅធ្វើការនៅរោងចក្រ(ស៊ិកផ្លើស) ស្រុកមុខកំពូល ខេត្តកណ្តាល និងរោងចក្រ (៧អិនជី) ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល និងការរៀបចំមណ្ឌលចត្តាឡីស័ករដ្ឋបាលស្រុកកងមាស ក្នុងការត្រៀមលក្ខណៈសម្រាប់ទទួលប្រជាពលរដ្ឋដែលប៉ះពាល់នឹងព្រឹត្តិការណ៍សហគមន៍ ២០-កុម្ភៈ។ ក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្ត បានណែនាំគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក និងសមត្ថកិច្ចពាក់ព័ន្ធ ៖ ១-គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក អាជ្ញាធរមូលឃុំ និងអ្នកពាក់ព័ន្ធត្រូវបន្តគ្រប់គ្រងអ្នកប៉ះពាល់នឹងករណីនេះដោយអ្នកដែលបានប៉ះពាល់ដោយផ្ទាល់ត្រូវដាក់ឱ្យធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័កស្រុក និងអ្នកប៉ះពាល់ដោយប្រយោល ត្រូវដាក់ឱ្យធ្វើចត្តាឡីស័កនៅតាមផ្ទះរៀងៗខ្លួន។ ២-បន្តពង្រឹង និងគ្រប់គ្រងភូមិសាស្ត្រដែលរដ្ឋបាលខេត្ត សម្រេចបិទខ្ទប់ សំដៅធ្វើយ៉ាងណាទប់ស្កាត់ការចេញ-ចូល សម្រាប់ប្រជាពលរដ្ឋនៅក្នុងភូមិ ដោយមិនអនុញ្ញាតឲ្យមានការចេញ-ចូល ឬបើករបរអាជីរកម្មគ្រប់ប្រភេទ នៅក្នុងភូមិដែលត្រូវបិទខ្ទប់ ។ ៣-រៀបចំខ្សែសុវត្ថិភាពព័ទ្ធភូមិដែលបិទខ្ទប់ រួមនឹងដាក់បំរាម ចេញ-ចូល សម្រាប់ប្រជាពលរដ្ឋនៅក្នុងភូមិ ដោយមិនអនុញ្ញាតឲ្យមានការចេញ-ចូល និងបន្តផ្សព្វផ្សាយ សារអប់រំ…
-
មន្ត្រីជំនាញ និងអាជ្ញាធរក្រុង ចុះបាញ់ថ្នាំសម្លាប់មេរោគនៅក្នុងផ្សារធំ ផ្សារបឹងកុក និងផ្សារសាមគ្គី ស្ថិតនៅក្រុងកំពង់ចាម តាមវិធានរបស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការរីករាលដាល និងកាត់ផ្ដាច់នូវខ្សែចម្លងជំងឺកូវីដ-១៩ ចូលក្នងសហគមន៍

នៅរសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បានចាត់មន្ត្រីជំនាញ និងអាជ្ញាធរក្រុង ចុះបាញ់ថ្នាំសម្លាប់មេរោគនៅក្នុងផ្សារធំ ផ្សារបឹងកុក និងផ្សារសាមគ្គី ស្ថិតនៅក្រុងកំពង់ចាម តាមវិធានរបស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការរីករាលដាល និងកាត់ផ្ដាច់នូវខ្សែចម្លងជំងឺកូវីដ-១៩ ចូលក្នងសហគមន៍ ។ សូមពុកម៉ែ បងប្អូនយើង បង្កេីនការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ដោយត្រូវចូលរួម អនុវត្តនូវវិធានការការពារ “៣ការពារ និង៣កុំ” និងត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់នូវវិធានការអនាម័យតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីការពារ និងទប់ស្កាត់ការីករាលដាលនៃជំងឺកូវីដ-១៩ ដែលកំពុងឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩៕
-
លោកជំទាវ ហ៊ុន កុសនី អភិបាលរងខេត្តចុះសួរសុខទុក្ខ និងនាំយកអំណោយជូនដល់កងកម្លាំង និងអជ្ញាធរ ដែលប្រចាំការតាមមណ្ឌលសកម្មភាពប្រយុទ្ធប្រឆាំងកូវិដ-១៩ ទាំង ១០មណ្ឌលសកម្មភាព នៅសង្កាត់កោះអន្លង់ចិន ក្រុងតាខ្មៅ ខេត្តកណ្តាល

ខេត្តកណ្តាល ៖ នាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ លោកជំទាវ ហ៊ុន កុសនី អភិបាលរងខេត្ត បានអញ្ជើញចុះត្រួតពិនិត្យ និងសំណេះសំណាលសួរសុខ ទុក្ខ ព្រមទាំងនាំយកអំណោយជាគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ក្នុងការទប់ស្កាត់ការឆ្លងមេរោគកូវីដ-១៩ ជូនបងប្អូនជាកម្លាំងចម្រុះកំពុងឈរជើងប្រចាំការនៅតាមមណ្ឌលសកម្មភាពប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នៅសង្កាត់កោះអន្លង់ចិន ដែលមានមណ្ឌលសកម្មភាពទាំងអស់ចំនួន ១០មណ្ឌលសកម្មភាព ។ ក្នុងឱកាសនេះដែរ លោកជំទាវអភិបាលរងខេត្ត ក៏បានណែនាំបន្ថែមដល់កងកម្លាំង និងអជ្ញាធរ ដែលប្រចាំការនៅតាមមណ្ឌលនីមួយៗ ត្រូវបង្កើនការផ្សព្វផ្សាយ និងណែនាំ ពីវិធីការពារ និងទប់ស្កាត់ ការឆ្លងជំងឺកូវិដ-១៩ ជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួនបន្ថែមទៀត ព្រោះសព្វថ្ងៃជំងឺកូវិដ-១៩ កំពុងរីករាលដាល ។ លោកជំទាវអភិបាលរងខេត្ត បានបន្តថា ចំពោះបងប្អូនណាដែលប្រកបរបរនៅផ្សារដើមគរ គឺត្រូវតែយកសំណាក់ និងក្រោយពេលដែលយកសំណាក់រួម គឺមិនអនុញ្ញាតអោយពួកគាត់ចេញក្រៅ ឬទៅកន្លែងផ្សេងៗនោះទេ គឺត្រូវអោយពួកគាត់ធ្វើចត្តាឡីស័កនៅផ្ទះ ដោយរងចាំលទ្ធផលចេញមកពីការយកសំណាក់ ។ ក្នុងឱកាសនោះ លោកជំទាវអភិបាលរងខេត្ត ក៏បានជំរុញ និងផ្សព្វផ្សាយ អោយប្រជាពលរដ្ឋទៅចាក់វ៉ាក់សាំងកូវិដ-១៩ អោយបានគ្រប់គ្នា និងបានអោយអជ្ញាធរមូលក្នុងមូលដ្ឋាន ចុះស្រង់ឈ្មោះប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ ដើម្បីអោយក្រុមការងារបានជួយឧបត្ថម្ភដល់ពួកគាត់ ។ សូមបញ្ជាក់ថា ក្នុងសង្កាត់កោះអន្លង់ចិន…
-
រកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន៣៩នាក់ទៀត នៅខេត្តកំពង់ចាម

-
លោកជំទាវ ហ៊ុន កុសនី អភិបាលរងខេត្តចុះសួរសុខទុក្ខ និងនាំយកអំណោយជូនដល់កងកម្លាំង និងអជ្ញាធរ ដែលប្រចាំការតាមមណ្ឌលសកម្មភាពប្រយុទ្ធប្រឆាំងកូវិដ-១៩ នៅសង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល

ខេត្តកណ្តាល ៖ នារសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ លោកជំទាវ ហ៊ុន កុសនី អភិបាលរងខេត្ត បានអញ្ជើញចុះត្រួតពិនិត្យ និងសំណេះសំណាលសួរសុខ ទុក្ខ ព្រមទាំងនាំយកអំណោយជាគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ក្នុងការទប់ស្កាត់ការឆ្លងមេរោគកូវីដ-១៩ ជូនបងប្អូនជាកម្លាំងចម្រុះកំពុងឈរជើងប្រចាំការនៅតាមមណ្ឌលសកម្មភាពប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នៅសង្កាត់សិត្បូ ដែលមានមណ្ឌលសកម្មភាពទាំងអស់ចំនួន ១២មណ្ឌលសកម្មភាព ។ ក្នុងឱកាសនេះដែរ លោកជំទាវអភិបាលរងខេត្ត ក៏បានណែនាំបន្ថែមដល់កងកម្លាំង និងអជ្ញាធរ ដែលប្រចាំការនៅតាមមណ្ឌលនីមួយៗ ត្រូវបង្កើនការផ្សព្វផ្សាយ និងណែនាំ ពីវិធីការពារ និងទប់ស្កាត់ ការឆ្លងជំងឺកូវិដ-១៩ ជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួនបន្ថែមទៀត ព្រោះសព្វថ្ងៃជំងឺកូវិដ-១៩ កំពុងរីករាលដាល ។ លោកជំទាវអភិបាលរងខេត្ត បានបន្តថា ចំពោះបងប្អូនណាដែលប្រកបរបរនៅផ្សារដើមគរ គឺត្រូវតែយកសំណាក់ និងក្រោយពេលដែលយកសំណាក់រួម គឺមិនអនុញ្ញាតអោយពួកគាត់ចេញក្រៅ ឬទៅកន្លែងផ្សេងៗនោះទេ គឺត្រូវអោយពួកគាត់ធ្វើចត្តាឡីស័កនៅផ្ទះ ដោយរងចាំលទ្ធផលចេញមកពីការយកសំណាក់ ។ សូមបញ្ជាក់ថា ក្នុងសង្កាត់សិត្បូ មានមណ្ឌលសកម្មភាពប្រយុទ្ធប្រឆាំងកូវិដ-១៩ ចំនួន ១២មណ្ឌល ក្នុងមួយមណ្ឌល ទទួលបាន អង្ករ ៥០គីឡូក្រាម មី ២កេស ម៉ាស់…
-
កងទ័ព និងគ្រួសារកងទ័ព ទទួលបានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ប្រភេទស៊ីណូហ្វាម ដូសទី២ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហា

ខេត្តព្រះវិហារ៖ កងទ័ព ដែលជានាយទាហាន នាយទាហានរង និងពលទាហាន ព្រមទាំងគ្រួសារកងទ័ព ប្រមាណជាង ១ពាន់នាក់ហើយ ដែលទទួលបានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ទាំងដូសទី១ និងដូសទី២ ដោយឥតគិតថ្លៃ ក្រោមការគិតគូ និងយកចិត្តទុកដាក់ខ្ពស់ពី ប្រមុខរាជរដ្ឋាភិបាល និងការអនុវត្តទៅតាមគោលការណ៍ ក្រសួងការពារជាតិ អគ្គបញ្ជាការ និងកងទ័ពជើងគោកកម្ពុជា។ នៅថ្ងៃទី២៧មេសាម្សិលមិញ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា រួមទាំងមន្ត្រីយោធាសំខាន់ៗជាច្រើនរូប បានដឹកនាំក្រុមគ្រូពេទ្យជំនាញ បន្តចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដូសទី២ ជូនកងទ័ព និងគ្រួសារកងទ័ព បន្ទាប់ពីការចាក់វ៉ាក់សាំងដូសទី១ ទើបត្រូវបានបញ្ចប់នៅសប្តាហ៍មុននេះ ដែលការចាក់វ៉ាក់សាំងនេះ ត្រូវបានចាត់ទុកថា ដើម្បីលើកកម្ពស់សុខមាលភាពយុទ្ធជន និងគ្រួសារយុទ្ធជន ដោយបានធ្វើឡើងនៅទីបញ្ជាការដ្ឋាន តំបន់ប្រតិបត្ដិការសឹករងព្រះហារ ។ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានមានប្រសាសន៍ថា សម្តេចតេជោ នាយករដ្ឋមន្ត្រី បានផ្តល់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដើម្បីចាក់ជូនកងទ័ព គ្រួសារកងទ័ព អតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ និងប្រជាពលរដ្ឋនៅទូទាំងប្រទេស…
-
សប្បុរសជននាំយកមូលនិធិចូលរួមជាមួយនិងកាកបាទក្រហមកម្ពុជាសាខាខេត្តកំពតក្នុងឱកាសអបអរខួបលើកទី១៥៨ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ ២០២១

ខេត្តកំពត៖ ដើម្បីចូលរួមអបអរខួបលើកទី១៥៨ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ ២០២១ លោកស្រី ហួ គីម ជាអាជីវករក្នុងខេត្តកំពត បាននាំយកមូលនិធិសប្បុរសធម៌ សាខាកាកបាទក្រហមកម្ពុជាខេត្ត តាមរយៈ ឯកឧត្តម ជាវ តាយ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ក្នុងគោលបំណងដើម្បីចូលរួមចំណែកមូលនិធិដោយស្ម័គ្រចិត្ត ទ្រទ្រង់ដល់សកម្មភាពការងារមនុស្សធម៌ជាមួយសាខាកាកបាទក្រហមកម្ពុជាខេត្តកំពត ដើម្បីយកទៅជួយដល់ប្រជាពលរដ្ឋដែលប្រឈមងាយរងគ្រោះនឹងមានទុក្ខលំបាកផ្សេងៗ ។ ពិធីប្រគល់ និងទទួលធ្វើឡើងនៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១នេះ ដែលអំណោយសប្បុរសធម៌ចូលរួមចំណែកជាមួយកាកបាទក្រហមកម្ពុជាសាខាខេត្តកំពតនេះ រួមមាន ថវិការចំនួន ២០០០ ដុល្លារ ម៉ាស់ចំនួន១០០ ប្រអប់ទឹកសុទ្ធ៣កេះ ។ ឯកឧត្តម ជាវ តាយ បានសំដែងការកោតសរសើរ និងថ្លែងអំណរគុណដល់ លោកស្រី ហូ គីម ជាម្ចាស់អំណោយដែលបានបរិច្ចាគធនធានផ្ទាល់ខ្លួន ស្របពេលដែលសាខាកាកបាទក្រហមកម្ពុជាខេត្តកំពត បាននិងកំពុងត្រូវការសម្រាប់យកទៅផ្ដល់ជូនដល់ពលរដ្ឋងាយរងគ្រោះ និងមានជីវភាពខ្វះខាត នៅតាមមូលដ្ឋាននានាក្នុងខេត្ត។ ឯកឧត្តម បានចាត់ទុកអំណោយទាំងនេះ គឺពិតជាសំខាន់ ដែលបានរួមចំណែកដល់សកម្មភាពមនុស្សធម៌ជាមួយនឹងកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី…
-
សមាជិកអតីតយុទ្ធជនកម្ពុជាខេត្តកណ្ដាល ទទួលបានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ប្រភេទស៊ីណូវ៉ាក់ ដូសទី២ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាល

ខេត្តកណ្ដាល៖ សមាជិសមគមអតីតយុទ្ធជនកម្ពុជាខេត្តកណ្តាល និងក្រុមគ្រួសារ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១នេះ ទទួលបានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១ ប្រភេទស៊ីណូវ៉ាក់ ដូសទី២នៅ ទីបញ្ជារតំបន់ប្រតិបត្តិការសឹករងកណ្តាល ស្ថិតនៅក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល ។ នៅក្នុងយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដល់អតីតយុទ្ធជនកម្ពុជាខេត្តកណ្ដាល នៅព្រឹកនេះ ក៏មានការចូលរួម ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ឈៀ ស៊ីដារ៉ា អគ្គលេខាធិការរង ស.អ.ក និងទទួលត្រួតពិនិត្យការចាក់វាក់សាំង ទឹសភូមិភាគពិសេស តំណងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការអតីតយុទ្ធជន និងជនពិការ ជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ រួមដំណើរដោយ ឯកឧត្តម ឧត្តមសេនីយ៍ត្រី នៃ និយម មេបញ្ជាការ និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកណ្តាល ប្រធាន អនុប្រធាន មាន (ស្នងការខេត្ត មេបញ្ជាការកងអាវុធហត្ថខេត្ត ប្រធានមន្ទីរសង្គមកិច្ចខេត្ត និងមន្ទីរពាក់ព័ន្ធមួយចំនួនទៀត) ។ សមាជិកអតីតយុទ្ធជនកម្ពុជាខេត្តកណ្ដាល និងក្រុមគ្រួសារ ដែលទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជាលើកទី២…
-
ខេត្តកំពង់ចាម បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលសកម្មភាពការងារ រយៈពេល ៣ខែដើមឆ្នាំ និងទិសដៅសម្រាប់អនុវត្តការងារបន្ត ត្រីមាសទី២ ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជាខេត្ត អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលសកម្មភាពការងារ រយៈពេល ៣ខែដើមឆ្នាំ និងទិសដៅសម្រាប់អនុវត្តការងារបន្ត ត្រីមាសទី២ ឆ្នាំ២០២១ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អនុប្រធាន លោក លោកស្រី ជាហេរញ្ញឹក លេខាធិការ និងសមាជិក សមាជិកា គណៈកម្មាធិការសាខា នាយក នាយករង និងមន្ត្រីក្រុមប្រតិបត្តិសាខាមួយចំនួនទៀត នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម ព្រឹកថ្ងៃទី ២៨ ខែមេសា ឆ្នាំ២០២១។ លោក ទូច ឆៃ នាយកសាខា បានជំរាបជូននូវរបាយការណ៍សង្ខេប ស្តីពីវឌ្ឍនភាព និងលទ្ធផលសកម្មភាពការងារ រយៈពេល ៣ខែដើមឆ្នាំ និងទិសដៅការងារបន្ត ត្រីមាសទី ២ ឆ្នាំ ២០២១ ក៏ដូចជារបាយការណ៍ ស្តីពីចំណូល ចំណាយថវិកា របស់សាខា ក្នុងត្រីមាសទី១ ឆ្នាំ២០២១ និងពិនិត្យ ពិភាក្សាលើសេចក្តីអំពាវនាវ កៀងគរមូលនិធិ អបអរខួបទី…
-
៤ថ្ងៃ ក្រុមការងារ ចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ប្រភេទស៊ីណូហ្វាមដូសទី២ជូនដល់កងទ័ពនិងក្រុមគ្រួសារកងទ័ពនៅតាមគោលដៅចំណុះទាំង៤របស់តំបន់ប្រតិបត្តិការសឹករងកណ្តាលសំរេចបានជិត៩០០នាក់

ខេត្តកណ្តាល៖ រយះ៤ថ្ងៃ ក្រុមការងារចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសទី២ ប្រភេទស៊ីណូហ្វាម ជូនដល់កងទ័ពនិងក្រុមគ្រួសារកងទ័ព នៅតាមគោលដៅចំណុះទាំង៤របស់តំបន់ប្រតិបត្តិការសឹករងកណ្តាលសំរេចបានជិត៩០០នាក់ ។ ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ (ដូសទី២) ជូនកងទ័ព និងក្រុមគ្រួសារកងទ័ព មានរយៈពេល៥ថ្ងៃគឺចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ នៅតាមគោលដៅទាំង ០៤ នៅក្នុងគ្រាដែលប្រទេសកម្ពុជា បានបិទខ្ទប់ការធ្វើដំណើរចេញចូលក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល ដើម្បីបង្ការការចម្លងមេរោគកូវី១៩ ក្នុងព្រឹត្តិការសហគមន៍ ២០ កុម្ភៈ។ យោងទៅតាមផែនការនៃការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី២ ជូនកងទ័ព និងគ្រួសារកងទ័ព ដែលស្ថិននៅភូមិសាស្រ្តខេត្តកណ្តាល របស់ក្រុមការងារចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ យោធភូមិភាគពិសេស ទាំង៤គោលដៅ រួមមានដូចជា៖ – គោលដៅទី១ នៅទីបញ្ជាការតំបន់ប្រិតបត្តិការសឹករងកណ្តាល ត្រូវមកចាក់នៅគោលដៅនេះ មាន៣ស្រុក ក្រុង (ក្រុងតាខ្មៅ, ស្រុកកោះធំ, ស្រុកស្អាត)និង វរៈសេនាតូចលេខ១ កង៦០១ ចាប់ផ្តើមចាក់ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ – គោលដៅទី២ នៅផ្នែកសឹករងអង្គស្នូល មកចាក់នៅគោលដៅនេះ មាន៣ស្រុក…