Category: ព័ត៌មានជាតិ

  • សប្បុរសជននានា បន្តជួយឧបត្ថម្ភនូវគ្រឿងឧបភោគបរិភោគ ជូនដល់រដ្ឋបាលខេត្តកណ្ដាល សម្រាប់ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩

    សប្បុរសជននានា បន្តជួយឧបត្ថម្ភនូវគ្រឿងឧបភោគបរិភោគ ជូនដល់រដ្ឋបាលខេត្តកណ្ដាល សម្រាប់ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩

    ខេត្តកណ្ដាល៖ លោក មួង ដារ៉ា បានបត្ថម្ភនូវគ្រឿងឧបភោគបរិភោគ មានអង្ករ ១០តោន និងត្រីខ ៥០កេស ជូនដល់រដ្ឋបាលខេត្តកណ្ដាល សម្រាប់ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រខេត្តកណ្ដាល។ ព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល អនុញ្ញាតឱ្យ លោក មួង ដារ៉ា ចូលជួបសំណេះសំណាល និងនាំយកនូវគ្រឿងឧបភោគបរិភោគ ជូនដល់រដ្ឋបាលខេត្តកណ្ដាល សម្រាប់ប្រយុទ្ធប្រឆាំង ក្នុងការឆ្លងរាលដាលនូវជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រខេត្តកណ្ដាល។ មានប្រសាសន៍នាឱកាសនោះដែរ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុត ចំពោះទឹកចិត្តប្រកបដោយសប្បុរស ពោរពេញដោយសទ្ធាជ្រះថ្លារបស់ លោក មួង ដារ៉ា  ដែលបានចំណាយនូវទ្រព្យសម្បត្តិផ្ទាល់ខ្លួន ក្នុងការជួយដល់សង្គមជាតិ តាមរយៈរដ្ឋបាលខេត្តកណ្ដាល ដែលនេះគឺជាកាយវិការឆ្លុះបញ្ចាំងពី គុណធម៌ សប្បុរសធម៌ ការចេះជួយគ្នាក្នុងគ្រាលំបាក ពិសេសបានទាន់ពេលវេលា។ ឯកឧត្តមអភិបាលខេត្តកណ្ដាល បានសន្យាថា និងនាំយកសម្ភារៈទាំងអស់នេះ ប្រគល់ដល់ដៃប្រជាពលរដ្ឋ និងអ្នកដែលរងប៉ះពាល់ ដោយផ្ទាល់ និងប្រយោល…

  • អភិបាលខេត្តកណ្ដាលចុះពិនិត្យការរៀបចំទីតាំងបោះដុំបន្លែនៅក្នុងភូមិសាស្ត្រក្រុងតាខ្មៅ

    អភិបាលខេត្តកណ្ដាលចុះពិនិត្យការរៀបចំទីតាំងបោះដុំបន្លែនៅក្នុងភូមិសាស្ត្រក្រុងតាខ្មៅ

    ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល អញ្ជើញចុះពិនិត្យទីតាំងបោះដុំបន្លែ សម្រាប់ផ្គត់ផ្គង់ក្នុងភូមិសាស្រ្តក្រុងតាខ្មៅ ដែលមានទីតាំងស្ថិតនៅជាប់ផ្លូវជាតិលេខ២១ ភូមិទួលក្រសាំង សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្ដាល។ សូមបញ្ជាក់ថា ផ្សារបោះដុំបន្លែនេះ សម្រាប់បងប្អូនប្រជាកសិករ នៅស្រុកកៀនស្វាយ ស្រុកស្អាង និងស្រុកកោះធំ ដែលមានកសិផល ហើយមិនមានទីផ្សារសម្រាប់លក់ ពួកគាត់អាចយកបន្លែរបស់ពួកគាត់ មកដាក់លក់ដុំនៅទីនេះ សម្រាប់ធ្វើការចែកចាយផ្គត់ផ្គង់ដល់ភូមិសាស្ត្រក្រុងតាខ្មៅទាំងមូល។

  • លោកជំទាវវេជ្ជបណ្ឌិត​ ឱ​ វណ្ណឌីន​៖ ខ្ញុំ​ និងលោកអ្នកអាចគេងលក់ស្រួលបាន​ ប្រសិនបើមនុស្សទាំងឡាយ និងសង្គមកម្ពុជា​ អាចត្រូវបានការពារ​ និងអាចជួយសង្គ្រោះអាយុជីវិតពីការវាយប្រហារពីវីរុសកូវីដ-១៩

    លោកជំទាវវេជ្ជបណ្ឌិត​ ឱ​ វណ្ណឌីន​៖  ខ្ញុំ​ និងលោកអ្នកអាចគេងលក់ស្រួលបាន​ ប្រសិនបើមនុស្សទាំងឡាយ និងសង្គមកម្ពុជា​ អាចត្រូវបានការពារ​ និងអាចជួយសង្គ្រោះអាយុជីវិតពីការវាយប្រហារពីវីរុសកូវីដ-១៩

    លោកជំទាវវេជ្ជបណ្ឌិត​ ឱ​ វណ្ណឌីន​ បានថ្លែងនៅថ្ងៃទី២៥​ ខែមេសា​ ឆ្នាំ២០២១ថា ខ្ញុំ​ និងលោកអ្នកអាចគេងលក់ស្រួលបាន​ ប្រសិនបើមនុស្សទាំងឡាយ និងសង្គមកម្ពុជា​ អាចត្រូវបានការពារ​ និងអាចជួយសង្គ្រោះអាយុជីវិតពីការវាយប្រហារពីវីរុសកូវីដ-១៩។ ខ្ញុំសូមលើកទឹកចិត្តបងប្អូនប្រជាពលរដ្ឋទាំងអស់​ ឱ្យអនុវត្តតាមវិធានការណ៍របស់រាជរដ្ឋាភិបាល​ និងក្រសួងសុខាភិបាល​ ដែលបានដាក់ចេញរួចហើយ។ សុខភាពរបស់លោកអ្នក​ មានសារៈសំខាន់ជាងអ្វីៗទាំងអស់​ ហើយលោកអ្នកត្រូវតែការពារពីការចម្លងជំងឺកូវីដ-១៩ ឱ្យបាន​គ្រប់គ្នា​ ដោយចាប់ផ្តេីមធ្វេីសក្មភាពចេញពីបុគ្គលម្នាក់ៗ​ និងរួមសាមគ្គីគ្នាធ្វេីសកម្មភាពឆ្លេីយតបពីឥឡូវនេះ។ ការចាក់វ៉ាក់សាំង​កូវីដ-១៩ គឺជាជម្រេីសមួយរួមជាមួយជម្រេីសដទៃទៀត​របស់លោកអ្នក​ ក្នុងការអនុវត្តន៍វិធានការណ៍បង្ការជំងឺកូវីដ-១៩​ ដែលអាចការពារលោកអ្នកបាន​ ហេីយដែលតម្រូវឲ្យបុគ្គល​ និងប្រជាជន​ ចាំបាច់មានវិន័យត្រឹមត្រូវ​ និងការយល់ដឹងចាំបាច់​ ខណៈពេលដែលកំពុងស្វែងរកសេវាកម្មចាក់វ៉ាក់សាំងនៅតាមទីតាំងណាមួយដែលប្រកាសដោយគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស​ ព្រមទាំងការអនុវត្តន៍ឱ្យបានពេញលេញនូវវិធានការ ៣ការពារ និង៣កុំ។ នៅផ្ទះ​ គឺជាជម្រេីសដ៏ល្អមួយ​ សម្រាប់ការពារការចម្លងជំងឺកូវីដ-១៩។ វិធានការបិទខ្ទប់​ គឺជាវិធានការបណ្តោះអាសន្ន​ប៉ុណ្ណោះដែលមានពេលកណត់ មិនមែនជាការចាក់សោរជារៀងរហូតដែលមនុស្សមិនអាចធ្វេីអ្វីបាននោះឡេីយ។ វាជាការចាំបាច់ណាស់ ដែលយេីងត្រូវរៀបចំទុកជាមុន​ មុននឹងពេលដេីរចេញពីវិធានការបិទខ្ទប់​ បើមិនដូច្នោះទេ​ ការផ្ទុះឡេីងនូវការចម្លងរាលដាលខ្លាំងថ្មីមួយទៀត​ នឹងអាចកេីតឡេីង​ ហេីយអាចមានគ្រោះថ្នាក់ខ្លាំងជាងនាពេលនេះទៅទៀត​ ព្រោះនៅពេលនោះ​ មនុស្សគ្រប់គ្នាទាំងអ្នកចាត់ចែងដាក់វិធានការ​ និងអ្នកដែលត្រូវអនុវត្តវិធានការទប់ស្កាត់ការចម្លង​ជំងឺដ៏កាចសាហាវនេះ មានការហត់នឿយ​ និងអស់ថាមពលទៅហេីយ​ ចុះទម្រាំមានការផ្ទុះចេញសារជាថ្មីទៀតនោះ​ នៅពេលដែលកម្លាំងយេីងមិនទាំងទាន់បានស្រាកស្រាន្តផងនោះ​…

  • ក្រសួងសុខាភិបាលអនុញ្ញាតឱ្យម្ចាស់សេវាព្យាបាលឯកជន និងសម្ភពស្របច្បាប់ក្នុងរាជធានីភ្នំពេញទាំងអស់ អាចទទួលពិនិត្យ ថែទាំ និង ព្យាបាលអ្នកជំងឺកូវីដ-១៩

    ក្រសួងសុខាភិបាលអនុញ្ញាតឱ្យម្ចាស់សេវាព្យាបាលឯកជន និងសម្ភពស្របច្បាប់ក្នុងរាជធានីភ្នំពេញទាំងអស់ អាចទទួលពិនិត្យ ថែទាំ និង ព្យាបាលអ្នកជំងឺកូវីដ-១៩
  • រកឃើញករណីវិជ្ជមានកូវីដ-១៩ ០២នាក់បន្ថែមទៀត ក្នុងខេត្តមណ្ឌលគិរី

    រកឃើញករណីវិជ្ជមានកូវីដ-១៩ ០២នាក់បន្ថែមទៀត ក្នុងខេត្តមណ្ឌលគិរី
  • ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល អញ្ជើញចុះពិនិត្យការរៀបចំទីតាំងបោះដុំបន្លែនៅក្នុងភូមិសាស្ត្រក្រុងតាខ្មៅ

    ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល អញ្ជើញចុះពិនិត្យការរៀបចំទីតាំងបោះដុំបន្លែនៅក្នុងភូមិសាស្ត្រក្រុងតាខ្មៅ

    ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល អញ្ជើញចុះពិនិត្យទីតាំងបោះដុំបន្លែ សម្រាប់ផ្គត់ផ្គង់ក្នុងភូមិសាស្រ្តក្រុងតាខ្មៅ ដែលមានទីតាំងស្ថិតនៅជាប់ផ្លូវជាតិលេខ២១ ភូមិទួលក្រសាំង សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្ដាល។ សូមបញ្ជាក់ថា ផ្សារបោះដុំបន្លែនេះ សម្រាប់បងប្អូនប្រជាកសិករ នៅស្រុកកៀនស្វាយ ស្រុកស្អាង និងស្រុកកោះធំ ដែលមានកសិផល ហើយមិនមានទីផ្សារសម្រាប់លក់ ពួកគាត់អាចយកបន្លែរបស់ពួកគាត់ មកដាក់លក់ដុំនៅទីនេះ សម្រាប់ធ្វើការចែកចាយផ្គត់ផ្គង់ដល់ភូមិសាស្ត្រក្រុងតាខ្មៅទាំងមូល។

  • ឯកឧត្តម អ៊ុន ចាន់ដា នាំយកអំណោយមនុស្សធម៌ សម្ដេចគតិព្រឹទ្ធបណ្ឌិត ផ្ដល់ជូនពលរដ្ឋជិត១០០ គ្រួសារ ដែលរងផលប៉ះពាល់ដោយសារខ្យល់កន្ត្រាក់ នៅស្រុកកំពង់សៀម ខេត្តកំពង់ចាម

    ឯកឧត្តម អ៊ុន ចាន់ដា នាំយកអំណោយមនុស្សធម៌ សម្ដេចគតិព្រឹទ្ធបណ្ឌិត ផ្ដល់ជូនពលរដ្ឋជិត១០០ គ្រួសារ ដែលរងផលប៉ះពាល់ដោយសារខ្យល់កន្ត្រាក់ នៅស្រុកកំពង់សៀម ខេត្តកំពង់ចាម

    ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមខេត្ត ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត រួមដំណើរដោយលោកជំទាវ លោក លោកស្រី សមាជិក សមាជិកា គណៈកម្មាធិការសាខា អាជ្ញាធរស្រុកកំពង់សៀម និងមន្ត្រីពាក់ព័ន្ធ អញ្ជើញជួបសំណេះសំណាល និងនាំយកអំណោយដ៏ថ្លឌថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្តល់ជូនប្រជាពលរដ្ឋ ចំនួន ៧២គ្រួសារ រស់នៅភូមិល្ពាក  ឃុំស្រក ស្រុកកំពង់សៀម ដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់  បណ្តាលឲ្យប៉ើង និង របើកដំបូល សាលាឃុំ ព្រះវិហារ កុដិ វត្តចំនួន ២ និង ផ្ទះប្រជាពលរដ្ឋ ចំនួន ៧២ខ្នង  កាលពីរសៀល ថ្ងៃទី២៣  ខែមេសា ឆ្នាំ២០២១។ គួររំលឹកថា កាលពីដើមសប្តាហ៍នេះ ខ្យល់កន្ត្រាក់ បានបង្កមហន្តរាយ…

  • សេចក្តីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តកំពង់ចាម ស្តីពីករណីរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន០៥នាក់ ជាក្រុមគ្រួសារអ្នកជំងឺកូវីដ-១៩ ឈ្មោះ ខៀវ ដាឡៃ នៅភូមិសំបូរ ឃុំសំបូរ ស្រុកបាធាយ

    សេចក្តីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តកំពង់ចាម ស្តីពីករណីរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន០៥នាក់ ជាក្រុមគ្រួសារអ្នកជំងឺកូវីដ-១៩ ឈ្មោះ ខៀវ ដាឡៃ នៅភូមិសំបូរ ឃុំសំបូរ ស្រុកបាធាយ
  • កងកម្លាំងតំបន់ប្រតិបត្តិការសឹករងកណ្តាលនៅតែបន្តឈរជើងសហការទៅតាមគោលដៅរៀងៗខ្លួនបើទោះបីជាមេឃភ្លៀងឡាយឡំជាមួយខ្យល់យ៉ាងណាក្តីដើម្បីអនុវត្តបិទខ្ទប់ក្រុងតាខ្មៅខេត្តកណ្តាលនិងធានីភ្នំពេញទៅតាមការណែនាំរបស់គណៈបញ្ជាការឯកភាពខេត្ត

    កងកម្លាំងតំបន់ប្រតិបត្តិការសឹករងកណ្តាលនៅតែបន្តឈរជើងសហការទៅតាមគោលដៅរៀងៗខ្លួនបើទោះបីជាមេឃភ្លៀងឡាយឡំជាមួយខ្យល់យ៉ាងណាក្តីដើម្បីអនុវត្តបិទខ្ទប់ក្រុងតាខ្មៅខេត្តកណ្តាលនិងធានីភ្នំពេញទៅតាមការណែនាំរបស់គណៈបញ្ជាការឯកភាពខេត្ត

    ខេត្តកណ្តាល៖ កងកម្លាំងតំបន់ប្រតិបត្តិការសឹករងកណ្តាល នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១នេះ នៅតែចុះប្រចាំការនិងល្បាតទៅតាមគោលដៅ ឈរជើងសហការរៀងៗខ្លួន បើទោះបីចាមេឃនៅរសៀលនេះមានភ្លៀងលាយឡំជាមួយនិងខ្យល់យ៉ាងខ្លាំង ដើម្បីអនុវត្តបិទខ្ទប់ក្រុងតាខ្មៅខេត្តកណ្តាលនិងការធ្វើដំណើរទៅរាជាធានីភ្នំពេញ ទៅតាមការណែនាំរបស់គណៈបញ្ជាការ ឯកភាពខេត្ត ក៏ដូចជាអនុវត្តន៍ ទៅតាមបទបញ្ជាររបស់ ឯកឧត្តម នៃ និយម មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកណ្តាល ។ ក្នុងបេសកកម្មសហការយាមល្បាត់ការពារតំបន់បិទខ្ទប់នៅក្រុងតាខ្មៅខេត្តកណ្តាលនៅថ្ងៃនេះ ឯកឧត្តម នៃ និយម មេបញ្ចាការតំបន់ប្រតិបត្តិការសឹករងកណ្តាលបានដាក់បញ្ជាផ្ទាល់ ទៅដល់បងប្អូនកងកម្លាំងទាំងអស់ នៅតាមគោលដៅ ត្រូវត្រៀមសម្ភារៈគ្រប់ប្រភេទបំរើឱ្យការបំពេញបេសកកម្មមិនមានបញ្ហានៅតាមគោលដៅដែលខ្លួនឈរជើងពិសេសអាវភ្លៀង នៅក្នុងរដូវភ្លៀង ហើយត្រូវរាយការណ៍នូវចំណុចអសកម្ម ឬបញ្ហាណាមួយជាបន្ទាន់ដើម្បីបានដោះស្រាយទាន់ពេលវេលា។ គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ កងកម្លាំងតំបន់ប្រតិបត្តិការសឹករងកណ្តាលគឹនៅតែបំពេញបេសកកម្មភារកិច្ចនៅតាមគោលដៅគ្របចំនួនដែលបានកំណត់ ការបែងចែករបស់ឯកឧត្តម មេបញ្ចាការ ខណៈដែលការអនុវត្ត បទបញ្ជានសៃការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាលនៅតែបន្តរហូតដល់ពេលនេះ និងទៅពេលខាងមុខទៀត រហូតដល់មានបញ្ជាបញ្ចប់បេសកកម្មនេះ ។ ក្រៅអំពីការ ឈរជើងនៅតាមតំបន់ខ្ទប់ទាំង៥ទីតាំងក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល កងកម្លាំងតំបន់ប្រតិបត្តិការសឹករងកណ្តាលនៅពេលយប់ គឹនៅតែបន្តចុះល្បាតតាមតំបន់គោលដៅ ដើម្បីពិនិត្យមើលការចល័តរបស់បងប្អូនប្រជាពលរដ្ឋចេញមកខាងក្រៅតំបន់បិទខ្ទប់នេះ ទៅតាមការណែនាំរបស់ គណៈបញ្ជាការឯកភាពខេត្តផងដែរ៕

  • ក្រុមគ្រូពេទ្យខេត្តកំពង់ចាម ចំនួន៤០ នាក់ស្ម័គ្រចិត្តទៅជួយព្យាបាលអ្នកជំងឺកូវីដ-១៩ នៅរាជធានីភ្នំពេញ

    ក្រុមគ្រូពេទ្យខេត្តកំពង់ចាម ចំនួន៤០ នាក់ស្ម័គ្រចិត្តទៅជួយព្យាបាលអ្នកជំងឺកូវីដ-១៩ នៅរាជធានីភ្នំពេញ

    កំពង់ចាម៖ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំង ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដែលកំពុងផ្ទុះឡើងយ៉ាងគំហុកនៅរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម  និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បានចាត់បញ្ជូនក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់ខេត្តកំពង់ចាម ចំនួន៤០ នាក់ ដើម្បីទៅជួយព្យាបាល និងមើលថែទាំអ្នកជំងឺកូវីដ-១៩ ជាមួយក្រុមគ្រូពេទ្យរាជធានីភ្នំពេញ នឹងដើម្បីរួមគ្នាបញ្ចប់ព្រឹត្តិការណ៍ សហគមន៍២០-កុម្ភៈ នៅកម្ពុជា។