-
ខេត្តសៀមរាប មានអ្នកជាសះស្បើយពីជំងឺកូវីដ-១៩ ថ្មី ចំនួន២នាក់ ខណៈនៅសល់បន្តព្យាបាលចំនួន ១០នាក់ ទៀត

ខេត្តសៀមរាប៖ យោងតាមសេចក្តីប្រកាសជូនដំណឹងរបស់ រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ បានឱ្យដឹងថា អ្នកជំងឺកូវីដឥ១៩ ចំនួន ២ នាក់ បានព្យាបាលជាសះស្បើយ ហើយក្រុមគ្រូពេទ្យបង្អែកខេត្តសៀមរាប បានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យបង្អែកខេត្ត ត្រឡប់ទៅលំនៅឋានវិញ ដោយត្រូវបន្តការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ បន្តទៀត មានដូចខាងក្រោម៖ ១-លោក ស សុវណ្ណារិទ្ធ អាយុ៥០ឆ្នាំ រស់នៅភូមិកក្រាញ់ សង្កាត់សៀមរាប ក្រុងសៀមរាប និង ២-លោក អ៊ឹង ខៃលី អាយុ២២ឆ្នាំ រស់នៅភូមិកក្រាញ់ សង្កាត់សៀមរាប ក្រុងសៀមរាប មកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន២០នាក់ និងបានព្យាបាល ជាសះស្បើយចំនួន១០នាក់ នៅសល់១០នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។ រដ្ឋបាលខេត្ត ក៏នៅតែបន្តអំពាវនាវឱ្យបងប្អូនដែលរស់នៅក្នុងសង្កាត់ទាំង៣ ដែលបានបិទខ្ទប់រួមមាន សង្កាត់សាលាកំរើក សង្កាត់ស្វាយដង្គំ និងសង្កាត់សៀមរាប និងអាជីវករ ឬអ្នកពាក់ព័ន្ធ ដែលត្រូវធ្វើចត្តាឡីស័កពាក់ព័ន្ធនឹងករណីនៅផ្សារក្រោម សូមមេត្តាអត់ធ្មត់ខ្ពស់ និងចូលរួមអនុវត្តនូវវិធានការ ដែលរដ្ឋបាលខេត្តបានដាក់ចេញ។ ក្នុងករណី បុគ្គលទាំងឡាយណាមិនអនុវត្តវិធាននានា…
-
ក្រសួងផែនការ ចេញសេចក្តីជូនដំណឹងស្តីពីករណីរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន០១ករណី ឈ្មោះ វង្ស សុខនី ជាមន្ត្រី នៃអគ្គាធិការដ្ឋានក្រសួងផែនការ បានឆ្លងពីភរិយា ហើយរកឃើញវិជ្ជមានកូវីដ-១៩ ព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១នេះ

-
អភិបាលខេត្តកំពង់ចាម បើកកិច្ចប្រជុំបន្ទាន់ ករណីកម្មករ កម្មការីនី ប៉ះពាល់នឹងអ្នកជំងឺកូវីដ-១៩

នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បានដឹកនាំកិច្ចប្រជុំបន្ទាន់ពាក់ព័ន្ធ ករណីកម្មករ កម្មការីនី ប៉ះពាល់នឹងអ្នកជំងឺកូវីដ-១៩ រស់នៅស្រុកពារាំង ខេត្តព្រៃវែង ជាកម្មការិនីធ្វើការនៅរោងចក្រក្នុងតំបន់សេដ្ឋកិច្ចពិសេស 7NG ស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល។ កិច្ចប្រជុំមានការអញ្ជើញចូលរួមពីឯកឧត្ដមអភិបាលរងខេត្ត មន្ទីរ-អង្គភាពពាក់ព័ន្ធ អាជ្ញាធរស្រុក និងឃុំពាក់ព័ន្ធ។ មានប្រសាសន៍ក្នុងកិច្ចប្រជុំ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានបញ្ជាក់ថា បន្ទាប់ពីទទួលបានព័ត៌មានពីក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តម បានចាត់ឲ្យរដ្ឋបាលស្រុកសហការជាមួយមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត នាំយកកម្មករ កម្មរិនីដែលពាក់ព័ន្ធ និងប៉ះពាល់ដោយផ្ទាល់ រស់នៅក្នុងស្រុកស្រីសន្ធរ ចំនួន៩នាក់ មកយកសំណាកទៅពិនិត្យ និងនាំយកមកធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័ករបស់រដ្ឋបាលខេត្ត និងបន្តស្រាវជ្រាវអ្នកដែលបានប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោលលើករណីនេះ។ ឯកឧត្តមអភិបាលខេត្ត បានណែនាំដល់អាជ្ញាធរស្រុក ឃុំ និងអ្នកពាក់ព័ន្ធ១-បន្តពង្រីកការអនុវត្តន៍វិធានសុខាភិបាល និងពង្រីកការគ្រប់គ្រងកម្មករ កម្មការីនី ក្នុងភូមិសាស្ត្រស្រុកស្រីសន្ធរ ដោយរង់ចាំលទ្ធផលសំណាកអ្នកដែលពាក់ព័ន្ធនៅថ្ងៃ២៣ ខែមេសា ឆ្នាំ២០២១។២-ត្រូវពង្រឹង និងក្តាប់មុខសញ្ញាដែលប៉ះពាល់ដោយប្រយោល និងដោយផ្ទាល់ ដើម្បីឱ្យធ្វើចត្តាឡីស័ក…
-
ក្រសួងផែនការ បានបើកយុទ្ធនាការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់(Sinovac)ដូសទី២

ក្រសួងផែនការ បានបើកយុទ្ធនាការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់(Sinovac)ដូសទី២ ក្រោមកិច្ចសហការរវាងក្រុមការងារយុវជនសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យផែនការ និងសម្ព័ន្ធក្រុមគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា ដឹកនាំដោយអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ (អ.គ.វ.ក-១៩)ក្នុងក្របខណ្ឌក្រសួងផែនការ និងអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ (អ.គ.វ.ក-១៩) ក្នុងក្របខណ្ឌទូទាំងប្រទេស។ ក្រុមការងារសូមស្វាគមន៍ និងរីករាយរង់ចាំបម្រើបងប្អូនប្រជាពលរដ្ឋ ព្រមទាំងមន្ត្រីរាជការទូទៅ ជាពិសេសបងប្អូនប្រជាពលរដ្ឋ មន្ត្រីរាជការនៅក្នុងខណ្ឌបឹងកេងកង ផ្ទាល់ សូមអញ្ជើញមកទទួលការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់(Sinovac)ដូសទី២ ដែលបានចាប់ផ្តើមដំណើរការចាប់ពីថ្ងៃទី២០ រហូតដល់ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ ម៉ោងធ្វើការចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង១១និង៣០នាទីថ្ងៃត្រង់ និងពេលរសៀលចាប់ពីម៉ោង១៣:៣០នាទីថ្ងៃត្រង់ រហូតដល់ម៉ោង១៦:៣០នាទីល្ងាច ទៅតាមកាលវិភាគកំណត់របស់ក្រសួងសុខាភិបាល និង គ.វ.ក-១៩។ សូមអញ្ជើញមកកាន់ទីស្តីការក្រសួងផែនការ តាមច្រកទ្វារខាងក្រោយ ផ្លូវលេខ៣៥២ កែងផ្លូវព្រះមុនីវង្ស សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ ទំនាក់ទំនងទូរស័ព្ទលេខ៖ ០១២ ៦៨៣ ០៣៩/០១១ ៣៨៨ ៨៨៩/០១២ ៣៥៥ ៦៨៩។ សូមបញ្ជាក់ថា ក្រសួងសុខាភិបាល បានចេញសេចក្ដីជូនដំណឹងថា អ្នកត្រូវទៅចាក់វ៉ាក់សាំងកូវីដ១៩ ដូសទី២ ត្រូវបង្ហាញប័ណ្ណចាក់វ៉ាក់សាំងលើកទី១ និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែន ឬសំបុត្រកំណើត ឬសៀវភៅគ្រួសារ សៀវភៅស្នាក់នៅ ជូនមន្ដ្រីនៅកន្លែងចាក់វ៉ាក់សាំង ក្នុងខណ្ឌដែលខ្លួនកំពុងរស់នៅ។ក្នុងករណីឯកសារទាំងនោះ…
-
ផ្សាយផ្ទាល់ ព័ត៌មានថ្ងៃត្រង់៖ លោកលន់ សារ៉ាត រាយការណ៍ពីខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ពីទិដ្ឋភាពទូទៅនៅខណ្ឌច្បារអំពៅ ពីវិធានការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ១៩

-
សេចក្តីសម្រេចរបស់រដ្ឋបាលខេត្តកំពង់ចាម ស្តីពីការផ្អាកជាបណ្ដោះអាសន្នមណ្ឌលសុខភាពសំបូរ ភូមិសំបូរ ឃុំសំបូរ ស្រុកបាធាយ ក្រោយមានការប៉ះពាល់ផ្ទាល់ជាមួយអ្នកជំងឺកូវីដ-១៩

-
សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពង់ចាមស្តីពីករណីរកឃើញវិជ្ជមានកូវីដ-១៩ លើបុរសជនជាតិខ្មែរ អាយុ ២៧ឆ្នាំ នៅភូមិថ្មី(ខ) ឃុំរកាគយ ស្រុកកងមាស ខេត្កកំពង់ចាម

-
អភិបាលខេត្តកំពង់ចាម អញ្ជើញទទួលអំណោយជាគ្រឿងឧបភោគបរិភោគ ម៉ាស និងថវិកា ពី សប្បុរសជនក្នុងខេត្ត

ខេត្តកំពង់ចាម៖ នៅរសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ-១៩ និងឯកឧត្តម លោកជំទាវអភិបាលរងខេត្ត បានអញ្ជើញទទួលគ្រឿងឧបភោគ បរិភោគ ម៉ាស និងថវិកា ពីសាលាគណខេត្ត និងសប្បុរសជនក្នុងខេត្ត។ ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានថ្លែងអំណរគុណចំពោះព្រះមន្ត្រីសង្ឃខេត្ត និងសប្បុរសជន ដែលផ្តល់ជាគ្រឿងឧបភោគបរិភោគ ម៉ាស និងថវិកា ដល់រដ្ឋបាលខេត្តកំពង់ចាម ដើម្បីជួយឧបត្ថម្ភគាំទ្រដល់ការរៀបចំអាហារសម្រាប់បងប្អូនប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័ករបស់រដ្ឋបាលខេត្ត និងចូលរួមការងារប្រយុទ្ធប្រឆាំងនឹងការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ ក្នុងខេត្ត។ អំណោយទាំងអស់នេះ គឺឆ្លើយតបទៅនឹងស្ថានភាពបច្ចុប្បន្ន ដែលស្របពេលជម្ងឺដ៏កាចសាហាវមួយនេះ កំពុងគម្រាមកំហែងដល់ប្រជាពលរដ្ឋកម្ពុជា នៅក្នុងសហគមន៍ ក៏ដូចជាប្រជាពលរដ្ឋនៅក្នុងពិភពលោក ជារៀងរាល់ថ្ងៃនោះ។ គួបញ្ជាក់ថា រដ្ឋបាលខេត្ត ទទួលអំណោយពីសប្បុរសជនរួមមាន៖១-សាលាគណខេត្ត ឧបត្ថម្ភ ទឹកក្រូច ៣០កេស ទឹកសុទ្ធ២០០កេស និង៥០០យួរ២-លោក គឹម ហេង និងលោកស្រី ឧបត្ថម្ភ មី ២៤កេស ម៉ាស៧៥០០កេស ទឹកសុទ្ធ៥០កេស៣-លោកស្រី លាង…
-
ក្រសួងពាណិជ្ជកម្មដាក់ឱ្យប្រើប្រាស់ទីផ្សារអនឡាញសម្រាប់ លក់ស្បៀងនិងគ្រឿង ឧបភោគបរិភោគចាំបាច់ជូន ប្រជាពលរដ្ឋ រស់នៅក្នុង តំបន់ក្រហម
-
កិច្ចសម្ភាសន៍លោកស្រី វេជ្ជបណ្ឌិត ឆន សុធារី ស្តីពីការសម្រាលកូនជូនអ្នកជំងឺកូវីដ-១៩ ដោយជោគជ័យនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត (Video)
