-
អភិបាលខេត្តកំពង់ចាម ជម្រុញឲ្យក្រុមជាងសម្រុកជួសជុលកែលម្អមន្ទីរពេទ្យព្យាបាលអ្នកជំងឺកូវីដ-១៩ “មេគង្គកំពង់ចាម” ឲ្យរួចរាល់១០០ ភាគរយ នៅដើមខែឧសភា ឆ្នាំ២០២១

អនុវត្តទៅតាមការសម្រេចដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី ២១ខែមេសា ឆ្នាំ២០២១នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត អមដោយថ្នាក់ដឹកនាំ មន្ត្រីរាជការ សាលាខេត្ត, មន្ទីរ ស្ថាប័នជុំវិញខេត្ត អាជ្ញាធរក្រុង និងមន្ត្រីបច្ចេកទេស អញ្ជើញចុះពិនិត្យការរៀបចំកែលំអរអតីតសណ្ឋាគារមេគង្គ ដើម្បីប្រែក្លាយទៅជាមន្ទីរពេទ្យសម្រាប់ពិនិត្យ និងព្យាបាលអ្នកជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ ដែលគិតមកដល់ពេលនេះ សំណង់ខាងលើ សម្រេចការជួសជុលបានប្រមាណជាង៥០ ភាគរយហើយ។ នៅក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្តក៏បានផ្ដាំផ្ញើដល់ក្រុមជាងត្រូវសម្រុកធ្វើការជួសជូលសំណង់ខាងលើឱ្យបានរួចរាល់១០០ ភាគរយ នៅត្រឹមថ្ងៃទី១០ ខែឧសភាឆ្នាំ២០២១ ខាងមុខ៕ (រូបភាព និងអត្ថបទដោយ ចៅ វង្ស i.k.)
-
ផ្សាយផ្ទាល់ព័ត៌មានថ្ងៃត្រង់៖ ទិដ្ឋភាពទូទៅនៅរាជធានីភ្នំពេញ ក្នុងអំឡុងពេល អនុវត្តវិធានការបិទខ្ទប់ និងការហាមឃាត់ធ្វើដំណើរ បិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ក្នុង ព្រឹត្តិការណ៍សហគមន៍ ២០ , សម្ភាសន៍លោកស្រី វេជ្ជបណ្ឌិត ឆន សុធារី ស្តីពីការសម្រាលកូនជូនអ្នកជំងឺកូវីដ-១៩ ដោយជោគជ័យនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត (Video)

-
តុលាការខេត្តព្រះវិហារ ឃុំខ្លួនជនសង្ស័យ ៤នាក់ លួចធ្វើដំណើរឆ្លងខេត្ត បំពានវិធានការរដ្ឋបាលខេត្ត និងសេចក្តីសម្រេចរបស់ រាជរដ្ឋាភិបាល

ខេត្តព្រះវិហារ៖ ជនសង្ស័យ ៤នាក់ ដែលជាប់ពាក់ព័ន្ធនឹងករណីធ្វើដំណើរឆ្លងខេត្ត និងការផ្ទុកនូវសារធាតុញៀន ក្នុងកាលៈទេសៈ ដែលរដ្ឋបាលខេត្តព្រះវិហារ ដាក់ចេញនូវវិធានាការហាមឃាត់ និងការដាក់ចេញ នូវសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ដើម្បីរកវិធានការទប់ស្កាត់ឲ្យមានប្រសិទ្ធភាព ពីការឆ្លងរាលដាលជំងឺកូវីដ ១៩ ចូលក្នុងសហគមន៍នោះ នៅល្ងាចថ្ងៃទី២០មេសាឆ្នាំ២០២១ ជនសង្ស័យទាំង ៤នាក់ ត្រូវបានចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តព្រះវិហារ បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនជាបណ្តោះអាសន្ននោះហើយ នៅក្នុងពន្ធនាគាខេត្ត ក្រោយកម្លាំងកងរាជអាវុធហត្ថខេត្ត ប្រចាំការនៅព្រំប្រទល់ខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ ឃាត់ខ្លួនកាលពីថ្ងៃទី១៨មេសាកន្លងមកនេះ។ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះវិហារ លោក វុធ សាវី បានថ្លែងប្រាប់អ្នកសារព័ត៌មានថា ជនសង្ស័យទាំង ៤នាក់ ដែលត្រូវបានតុលាការខេត្ត សម្រេចឃុំខ្លួនជាបណ្តោះអាសន្ននៅក្នុងថ្ងៃនេះ គឺជាប់ពាក់ព័ន្ធនឹងបទល្មើសពីរករណី គឺ ១.ជាប់ពាក់ព័ន្ធនឹងការលួចធ្វើដំណើរឆ្លងទៅមកចូលខេត្ត គឺឆ្លងពីខេត្តព្រះវិហារ ទៅកាន់ខេត្តឧត្តរមានជ័យ ល្មើសនឹងវិធានការដ្ឋបាលខេត្តព្រះវិហារ និងសេចក្តីសម្រេចរបស់ រាជរដ្ឋាភិបាល ក្នុងមាត្រា១១ ច្បាប់ ស្តីពី វិធានការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវី១៩ និង២.មានផ្ទុកទៅដោយសារធាតុញៀនខុសច្បាប់។ លោកព្រះរាជអាជ្ញារងខេត្តព្រះវិហារ បានបញ្ជាក់ថា ដើម្បីអនុវត្តសេចក្តីសម្រេចរបស់ រាជរដ្ឋាភិបាល…
-
អភិបាលខេត្តស្ទឹងត្រែង ចុះពិនិត្យលើការសាងសង់ផ្លូវមួយខ្សែប្របនឹងដងទន្លេមេគង្គ និងការសាកសួរសុខទុក្ខប្រជាពលរដ្ឋ ក្នុងខណៈដែលជំងឺកូវីដ១៩ កំពុងឆ្លងចូលក្នុងសហគមន៍

ខេត្តស្ទឹងត្រែង៖ បើទោះបីកម្ពុជាកំពុងរងវិបត្តិពីការឆ្លងជំងឺកូវីដ១៩ ចូលក្នុងសហគមន៍ ដ៏គួរឲ្យព្រួយបារម្ភ និងរាជរដ្ឋាភិបាលកម្ពុជា កំពុងដាក់ចេញនូវវិធានការនានាជាបន្តបន្ទាប់ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ យ៉ាងសស្រាក់សស្រាំយ៉ាងណាក្តី ក៏អាជ្ញាធរខេត្តស្ទឹងត្រែង នៅតែបន្តស្ថាបនាប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្ត ដើម្បីសម្រួលដល់ការធ្វើដំណើរ ដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ស្របតាមគោលការណ៍ និងចក្ខុវិស័យរបស់ រាជរដ្ឋាភិបាល។ ឯកឧត្តម ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង កាលពីថ្ងៃទី១៩មេសា បានដឹកនាំមន្ត្រីខេត្ត ,មន្ត្រីជំនាញក្រោមឱវាទ និងមន្ត្រីមូលដ្ឋានចុះពិនិត្យវឌ្ឍនភាពពីការស្ថាបនាផ្លូវ ស្ពាន លូ ការតភ្ជាប់បណ្តាញអគ្គិសនី និងបន្តចុះសាកសួរសុខទុក្ខប្រជាពលរដ្ឋ នៅក្នុងឃុំកាំងចាម ស្រុកថាឡាបរិវ៉ាត់។ បើតាមការបញ្ចាក់ពី មន្ត្រីជំនាញស្ថាបនាផ្លូវខេត្តស្ទឹងត្រែង បានថ្លែងឲ្យដឹងថា ផ្លូវមួយខ្សែដែលកំពុងដំណើរការស្ថាបនានេះ គឺជាប្រភេទផ្លូវក្រាលគ្រួសក្រហម សាងសង់នៅប្របនឹងដងទន្លេមេគង្គ មានប្រវែង៧ពាន់ ៤០០ម៉ែត្រ មានផ្ទៃទទឹង ៧ម៉ែត្រ ផ្លូវនេះតភ្ជាប់ពីអូរតាខេង មកដល់អូរភ្ជុល ស្ថិតក្នុងឃុំកាំងចាម ស្រុកថាឡាបរិវ៉ាត់។ លោកថា នៅក្នុងការសាងសង់ផ្លូវ១ខ្សែនេះ មន្ត្រីជំនាញបានសាងសង់លូភ្លោះ ៣កន្លែង ស្ពានដែកបាឡេ ២កន្លែង គឺស្ពានទី១ មានប្រវែង ២៤ម៉ែត្រ ,ស្ពានទី២ មានប្រវែង…
-
ឯកឧត្តម អ៊ុន ចាន់ដា នាំយកអំណោយមនុស្សធម៌របស់សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្តល់ជូនពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ នៅស្រុកចំការលើ ខេត្តកំពង់ចាម

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជាខេត្ត រួមដំណើរដោយអនុប្រធានអចិន្ត្រៃយ៍សាខា, ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត, មន្ត្រីរាជការសាលាខេត្ត, អាជ្ញាធរស្រុកចំការលើ, មន្ត្រីក្រុមប្រតិបត្តិ អនុសាខាស្រុក,ក្រុមការងារកាកបាទក្រហមកម្ពុជាឃុំ និងមន្ត្រីពាក់ព័ន្ធមួយចំនួន បានអញ្ជើញចុះជួបសំណេះសំណាល និងនាំយកអំណោយមនុស្សធម៌ ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ៤០គ្រួសារ នៅភូមិត្រពាំងឫស្សី ឃុំជយោ និងភូមិថ្នល់បែក ភូមិស្វាយទាប ឃុំស្វាយទាប ស្រុកចំការលើ។ ហេតុការណ៍នេះ បានកើតឡើង កាលពីម៉ោង ៣ នង ៤៥ នាទី រសៀល ថ្ងៃទី ១៩ ខែមេសា ឆ្នាំ ២០២១ បណ្តាល អោយរបើកដំបូលក្បឿង ដំបូលសង្កសី ផ្ទះប្រជាពលរដ្ឋ ចំនួន ៤០ខ្នង ។ មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា បានចូលរួមសម្តែងការសោកស្តាយជាខ្លាំង ជាមួយក្រុមគ្រួសាររងគ្រោះទាំងអស់ ចំពោះមហន្តរាយធម្មជាតិ ដែលបង្កអោយមានការខូចខាតលំនៅដ្ឋានរបស់បងប្អូនបែបនេះ ។ ឯកឧត្តម អ៊ុន ចាន់ដា…
-
ផ្សាយផ្ទាល់ ព័ត៌មានថ្ងៃត្រង់៖ លោកហ៊ានហេង លីហ្សា រាយការណ៍ពីខណ្ឌ ពោធិ៍សែនជ័យ ស្តីពី វិធានការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ១៩

-
រដ្ឋបាលខេត្តកំពង់ចាម អនុញ្ញាតឱ្យដំណើរការឡើងវិញមណ្ឌលសុខភាពក្រឡា នៅភូមិត្រពាំងជ្រៃ ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម

-
ខេត្តកំពង់ចាម បានរកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន០៤ នាក់បន្ថែមទៀត នៅថ្ងៃទី២០ មេសា ២០២១ នេះ

-
អាជីវករ៣៩៨នាក់ លក់ដូរនៅផ្សារបណ្តោះអាសន្ន កីឡដ្ឋានខេត្តកណ្តាល ត្រូវបានយកសំណាក ធ្វើតេស្ត រកមេរោគកូវិដ-១៩

ខេត្តកណ្តាល៖ យ៉ាងហោចណាស់ មានអាជីវករ លក់ដូរបន្លែផ្លែឈើ និងត្រីសាច់ប្រមាណ៣៩៨នាក់លក់ដូរនៅផ្សារបណ្តោះអាសន្ន កីឡដ្ឋានខេត្តកណ្តាល ត្រូវបានយកសំណាក ធ្វើតេស្តរកមេរោគកូវិដ-១៩ ខណះដែល ក្រុមគ្រូពេទ្យរកឃើញ អ្នកឡើងកំដៅ លើសពី៣៧អង្សាសេ ចំនួន១១នាក់។ក្នុងឱកាសដឹកនាំក្រុមការងារពាក់ពន្ធ័និងក្រុមគ្រូពេទ្យ ចុះប្រមូលយកបងប្អូនអាជីវករ ៣៩៨នាក់ យកសំណាកធ្វើតេស្តរកមេរោគកូវិដ១៩ នៅល្ងាចថ្ងៃទី១៩មេសានេះ ឯកឧត្ដម អភិបាលខេត្តបានបញ្ចាក់ថា៖ការធ្វើតេស្តន៍ នេះប្រើប្រាស់ឧបករណ៍យកសំណាក Rappid Test លទ្ធផល វិជ្ជមាន ឬអវិជ្ជមាន នឹងបង្ហាញភ្លាមៗក្នុងអំឡុង១០-១៥នាទី ក្រោយពីធ្វើតេស្ត ហើយសម្រាប់អ្នកដែលមានលទ្ធផលអវិជ្ជមាន ក្រុមគ្រូពេទ្យ នឹងផ្តល់ជូនលិខិតបញ្ជាក់អំពីសុខភាពជូនភ្លាម នៅកន្លែងយកសំណាកនេះតែម្តង។ដោយឡែកចំពោះ អាជីវករដែលបានយកសំណាករួច ហើយទទួលលទ្ធផលអវិជ្ជមាន និងមានលិខិតបញ្ជាក់ នឹងត្រូវអនុញ្ញាតឱ្យចូលលក់បន្តនៅក្នុងផ្សារនេះបន្តទៀត។ (ប្រភពរដ្ឋបាលខេត្តកណ្តាល)
-
ឯកឧត្ដម អភិបាលកណ្តាល អរគុណ ចំពោះ អាជ្ញាធរពាក់ព័ន្ធ គ្រប់លំដាប់ថ្នាក់ បានចូលរួមយ៉ាងសកម្ម ក្នុងការទប់ស្កាត់ជម្ងឺ កូវីដ-១៩ កុំអោយឆ្លងចូលសហគមន៍ ទ្រង់ទ្រាយធំ

ខេត្តកណ្តាល៖ តាមរយៈផេកហ្វេសប៊ុកផ្លូវការ របស់ ឯកឧត្ដម គង់សោភណ្ឌ័អភិបាលកណ្តាល នៅថ្ងៃទី១៩មេសានេះ បានបញ្ជាក់ថា៖ ឯកឧត្ដម សូមលើកសរសើរ ចំពោះ អាជ្ញាធរពាក់ព័ន្ធ គ្រប់លំដាប់ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ ដែលបាន ចូលរួមយ៉ាងសកម្ម ជាមួយរាជរដ្ឋាភិបាល ក៍ដូចជាអាជ្ញាធរ ខេត្តកណ្តាល ក្នុងការគ្រប់គ្រងសភាពការណ៍ ទប់ស្កាត់ ជម្ងឺកូវិដ១៩ បានទាន់ពេលវេលា មិនអោយឆ្លងរីករាលដាល ចូលក្នុងសហគមន៍ ទ្រង់ទ្រាយធំ។ឯកឧត្ដម អភិបាលខេត្ត បានថ្លែងអំណរគុណ ដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ ដែលបានខិតខំប្រឹងប្រែង រៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយ ផ្សារបណ្តោះអាសន្ន លក់បន្លែបង្ការ ផ្លែឈើត្រីសាច់ នៅកីឡដ្ឋានបាល់ទាត់ខេត្តកណ្តាល ពិសេសបានអរគុណដល់លោកឧកញ៉ា ស្រីចាន់ថន អគ្គនាយកក្រុមហ៊ុន ជេតស៍គ្រុប បានជួយឧបត្ថម្ភ ស្តង់ចំនួន៤០០ស្តង់ រួមទាំងក្រុមការងារចំនួន២០នាក់ ជួយរៀបចំតម្លើងបានទាន់ពេលវេលា បង្កលក្ខណះអោយអាជីវករលក់ដូរ បានងាយស្រួល។ឯកឧត្ដម អភិបាលខេត្ត អំពាវនាវប្រជាពលរដ្ឋ សូមគោរពអនុវត្តអោយខ្ជាប់ខ្ជួន នូវវិធានការសុវត្ថិភាព របស់ក្រសួងសុខាភិបាល និងវិធានការ របស់សម្តេចសម្តេចតេជោហ៊ុនសែន «៣ការពារនិង៣កុំ»។ឯកឧត្ដម អភិបាលខេត្ត…