-
ការអប់រំអំពីការថែទាំនិងព្យាបាលតាមផ្ទះ
-
រន្ធត់ចិត្តពិតអាណិតរាស្ត្រខ្មែរ មិនគួរណាប្រែជា មានការភ័យ ដោយសារវីរុសកូវីដ-១៩ចង្រៃ មិនត្រា ប្រណីសូម្បីកុមារតូច

-
សេចក្តីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តកំពង់ចាម ស្តីពីករណីរកឃើញវិជ្ជមានកូវីដ-១៩ លើស្រ្តីជនជាតិខ្មែរ អាយុ ៤៥ឆ្នាំ មានស្រុកកំណើតនៅភូមិទី៥ ឃុំព្រែកតានង់ ស្រុកកោះសូទិន និងអាសយដ្ឋានបច្ចុប្បន្នផ្ទះនៅផ្លូវលេខ១៣០ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ

-
ឥឡូវនេះវីរុសកូវីដ-១៩កំពុង តែសកម្មនិងសប្បាយចិត្តក្នុង ការងាករកកន្លែងដែលងាយស្រួលវាយលុកបាននៅតាម ទីតាំងប្រមូលផ្តុំមនុស្សច្រេីន ទីផ្សារ កាស៊ីណូ និងរោងចក្រ

-
លោកជំទាវពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) បង្ហាញអារម្មណ៍ក្តុកក្តួល ពេលដែលរៀបចំកន្លែងសម្រាប់ព្យាបាលអ្នកជំងឺកូវីដ១៩

ខាងក្រោមនេះគឺជាការលើកឡើងរបស់លោកជំទាវពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាល សមាគមគ្រូពេទ្យស្មគ្រ័ចិត្តយុវជនសម្តេចតេជោ (TYDA) ៖ សុំបព្ចេាញអារម្មណ៍ពិតរបស់ខ្ញុំ: សួរថាតេីពេលដែលរៀបចំមន្ទីរពេទ្យព្យាបាលអ្នកជំងឺCovid ម្តងៗតេីខ្ញុំមានអារម្មណ៍បែបណា? ខ្ញុំមានអារម្មណ៍ក្តុកក្តួលចិត្ត អាណិតដល់រដ្ឋាភិបាលដែលខំចំណាយប្រាក់ក្នុងការរៀបចំមន្ទីរពេទ្យអោយអ្នកជំងឺមានកន្លែងព្យាបាល អាណិតដល់សម្តេចតេជោដែលលោកខិតខំប្រឹងគិតគូរនិងផ្តល់គំនិតគ្រប់បែបយ៉ាងដេីម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺCovid ជាពិសេសគឺការពារជីវិតបងប្អូនប្រជាពលរដ្ឋខ្មែរ។ អាណិតដល់ក្រុមគ្រូពេទ្យជួរមុខទាំងអស់ដែលកំពុងប្រយុទ្ធជាមួយនិងសត្រូវមិនឃេីញស្រមោលនេះ។ អាណិតនិងខ្លោចចិត្តដល់ក្មេងតូចៗដែលឆ្លងនៅជំងឺដ៏កាចសាហាវមួយនេះ។ ខ្ញុំតែងតែបួងសួងសុំមន្ទីរពេទ្យដែលខ្ញុំកំពុងរៀបនេះគ្មានមនុស្សមកសំរាក និងជាមន្ទីរពេទ្យចុងក្រោយ🙏🙏 សម្តេចតេជោ រាជរដ្ឋាភិបាល និងក្រុមគ្រូពេទ្យយេីងខ្ញុំបានខំប្រឹងពេញទំហឹងហេីយតែខ្ញុំសុំអោយបងប្អូនប្រជាពលរដ្ឋជួយសហការណ៍ទេីបយេីងអាចឆ្លងកាត់ការលំបាកនេះជាមួយគ្នាបាន🙏🙏 សូមបញ្ជាក់ថា ក្រុមគ្រូពេទ្យសម្តេចតេជោ ប្រឆាំងកូវីដ១៩ រួមសហការយ៉ាងសកម្មជាមួយវិទ្យាស្ថានជាតិ សុខភាពសាធារណ: និង ក្រសួងសុខាភិបាល ក្នុងកិច្ចការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ បូករួមទាំងព្រឹត្តិការណ៍ ២០ កុម្ភៈ។ បានបន្តការងារយ៉ាងមមាញឹក និងយ៉ាងសកម្មបំផុតមិនថាថ្ងៃឬយប់ដើម្បីយកសំណាកអ្នកដែលសង្ស័យនៅក្នុងតំបន់ដែលមានការសង្ស័យថ្មីៗបន្ថែមទៀតក្នុងទឹកដីរាជធានីភ្នំពេញ ក្រោមការចង្អុលបង្ហាញរបស់លោក ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ និង លោកស្រី ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ៕
-
ព្រះមហាក្សត្រ និងសម្តេចម៉ែ ប្រោសព្រះរាជទានព្រះរាជសាររំលែកទុក្ខ ចំពោះមរណភាព ឯកឧត្តម ម៉ៅ អាយុទ្ធ

-
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត អញ្ជើញចុះពិនិត្យគោលដៅ ត្រួតពិនិត្យក្នុងភូមិសាស្រ្តស្រុកបាធាយ ស្រុកជើងព្រៃ និងស្រុកចំការលើ ដែលមានព្រំប្រទល់ជាប់នឹងខេត្តកណ្ដាល និងខេត្តកំពង់ធំ

អនុវត្តតាមសេចក្តីសម្រេច របស់រាជរដ្ឋាភិបាលកម្ពុជាលេខ៤៤ សសរ ចុះថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ ស្តីពីការហាមឃាត់ការធ្វើដំណើរ និងការបិទរមណីយដ្ឋានទេសចរណ៍នៅទូទាំងប្រទេសជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងសេចក្តីសម្រេចលេខ ៤៩ សសរ ចុះថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ ស្តីពីការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេល និងក្រុងតាខ្មៅនៃខេត្តកណ្តាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត រួមជាមួយឯកឧត្តមអភិបាលរងខេត្ត និងមន្ត្រីពាក់ព័ន្ធ អញ្ជើញចុះពិនិត្យគោលដៅត្រួតពិនិត្យក្នុងភូមិសាស្ត្រស្រុកបាធាយ ជើងព្រៃ និងស្រុកចំការលើ ដែលមានព្រំប្រទល់ជាប់នឹងខេត្តកណ្ដាល និងខេត្តកំពង់ធំ (ត្រង់ចំណុចឃុំសំបូរ ស្រុកបាធាយ ឃុំស្តើងជ័យ ស្រុកជើងព្រៃ ឃុំចំការអណ្តូង និងឃតាប្រការ ស្រុកចំការលើ)។
-
សេចក្តីសម្រេចរបស់រដ្ឋបាលខេត្តកំពង់ចាម ស្តីពីការផ្អាកជាបណ្តោះអាសន្នអគារសម្រាកព្យាបាលជំងឺទូទៅ នៅមន្ទីរបង្អែកស្រុកស្រីសន្ធរ និងមន្ទីរពហុព្យាបាលព្រែកពោធិ៍ ឃុំព្រែកពោធិ៍ ស្រុកស្រីសន្ធរ

-
អ្នកកំពុងធ្វើចត្តាឡីស័កក្នុងខេត្តកំពង់ចាម ទទួលបានការយកចិត្តទុកដាក់ខ្ពស់ពីអជ្ញាធរខេត្ត

ដោយការគិតគូរអំពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាម ក៏ដូចជាអ្នកដែលកំពុងធ្វើចត្តាឡីស័ក នៅតាមមណ្ឌលចត្តាឡីស័កនានារបស់រដ្ឋបាលខេត្ត ស្របតាម គោលការណ៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃសៅរ៍ទី១៧ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ អមដោយ អភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាល និងមន្ត្រីពាក់ព័ន្ធ អញ្ជើញចុះពិនិត្យមើលមណ្ឌលចត្តាឡីស័កកម្រិត២ របស់រដ្ឋបាលខេត្ត នៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគ កំពង់ចាម ដើម្បីសាកសួរសុខទុក្ខ ក៏ដូចជាការពិនិត្យមើលអំពីការស្នាក់នៅ ការហូបចុករបស់អ្នកដែលកំពុងធ្វើចត្តាឡីស័ក និងស្នើដល់ពលករចំណូលស្រុក ក៏ដូចជាប្រជាពលរដ្ឋពាក់ព័ន្ធនឹងព្រឹត្តិការណ៍២០-កុម្ភៈ ឲ្យចូលរួមសហការជាមួយអាជ្ញាធរ ក្រុមគ្រូពេទ្យ ដើម្បីបង្កើនលទ្ធភាពបង្ការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ-១៩ ដែល ជំងឺដ៏កាចសាហាវមួយនេះបាននឹងកំពុងឆ្លងរាលដាលក្នុងសហគមន៍គួរឲ្យព្រួយបារម្ភបំផុត។ ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា ក្នុងនាមអាជ្ញាធរខេត្ត និងក្នុងនាមគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បានអំពាវនាវដល់មន្រ្ដីប្រចាំការ ត្រូវរក្សាបរិស្ថានស្អាត និងអនាម័យជាប្រចាំ ជាពិសេសត្រូវយកចិត្តទុកដាក់តាមដានឲ្យបានជាល់លាក់ អំពីតម្រូវការចាំបាច់របស់អ្នកធ្វើចត្តាឡីស័ក ដើម្បីដោះស្រាយនូវបញ្ហាប្រឈមចំពោះមុខជូនពួកគាត់ឲ្យបានទាន់ពេលវេលា។ ក្នុងករណីមិនអាចដោះស្រាយបាន ក្រុមប្រចាំការត្រូវរាយការណ៍ និងសុំយោបល់ដឹកនាំពីរដ្ឋបាលខេត្តឲ្យបាកលឿនបំផុត។ គិតមកដល់ព្រឹកថ្ងៃទី១៧ មេសា នេះ…
-
បទយកការណ៍ស្តីពី ទម្រង់នៃការលេងចាប៉ីដងវែង (Video)
