-
រន្ទះបាញ់បុរសម្នាក់បានស្លាប់និងម្នាក់ទៀតបានរងរបួសស្រាលខណះដែលពួកគេកំពង់បើកគោយន្តដឹកជីដាក់ស្រែពេលមេឃកំពង់ធ្លាក់ភ្លៀង
ខេត្តកំពង់ឆ្នាំង៖ បុរសម្នាក់បានស្លាប់និងម្នាក់ទៀតបានរងរបួសស្រាលដោយសាររន្ទះបាញ់ខណះដែលពួកគេកំពង់បើកគោយន្តដឹកជីដាក់ស្រែមេឃកំពង់ធ្លាក់ភ្លៀង ។ ហេតុការខាងលើនេះបានកើត ឡើងនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ នៅចំណុចវាលព្រៃត្បែង ស្ថិតក្នុងភូមិចាស់ ឃុំតាំងក្រសាំង ស្រុកទឹកផុសខេត្តកំពង់ឆ្នាំង ។ អាជ្ញាធមូលដ្ឋានបានអោយដឹងថា នៅរសៀលមានភ្លៀងមួយមេលាយឡុំជាមួយនិងផ្គររន្ទះ ហើយបានបាញ់អោយបុរសម្នាក់បានស្លាប់និងម្នាក់ទៀតរងរបួសស្រាលខណៈពេលដែលជនរងគ្រោះបងប្អូនទាំង ២ នាក់កំពុងបើកគោយន្តដឹកជីដាក់ក្នុងស្រែ ។ សមត្ថកិច្ចនគបាលមូលដ្ឋានបានអោយដឹងថាជនរងគ្រោះទាំង២នាក់ខាងលើ មានឈ្មោះ ស៊ុ សំណាង ភេទប្រុស អាយុ២៣ឆ្នាំស្លាប់នៅនិងកន្លែង ដោយឡែកម្នាក់ទៀតឈ្មោះ ស៊ុ វល័ក ភេទប្រុស អាយុ២៦ឆ្នាំបាន រងបួសស្រាលត្រូវបានក្រុមគ្រួសាសាច់ញ្ញាតិបញ្ជូនទៅសង្គ្រោះនៅមណ្ឌលសុខភាព ។ ក្រោយពេលកើតហេតុសាកសពជនរងគ្រោះជាបងត្រូវបានដឹកយកមកធ្វើបុណ្យតាមប្រពៃណីផងដែរ។ ដោយឡែកបងប្រុសដែលរងរបួសបញ្ជូនទៅសង្គ្រោះបន្ទាន់នីមណ្ឌល់សុខភាពបានជាសះស្បើយវិលទៅលំនៅឋានវិញផងដែរ៕
-
ឯកឧត្តម នៃ និយម ដាក់បទបញ្ជាដល់កងកម្លាំង ត្រូវត្រៀមសហការទបស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩នៅក្នុងសហគមន៍ និងត្រូវអនុវត្តន៍វិធនាការណ៍ ៣ការពារ ៣កុំជានិច្ច

ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃច័ន្ទ ទី១៩ ខែមេសា ឆ្នាំ២០២១នេះ ឯកឧត្តម ឧត្តមសេនីយ៍ត្រី នៃ និយម មេបញ្ចាការតំបន់ប្រតិបត្តិការសឹករងកណ្តាល បានដឹកនាំកងកំលាំងក្រោមបង្គាប់ គោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា រៀងរាល់ថ្ងៃចន្ទ័ ។ បន្ទាប់ពីពិធីគោរពទង់ជាតិបញ្ចប់ ឯកឧត្តម មេបញ្ជាការ បានណែនាំការងារទាក់ទងទៅនិងបញ្ហានៃជំងឺកូវីដ១៩ដែលកំពុងរីកររាលដាលយ៉ាងខ្លាំងនៅក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅនេះ សំរាប់កងកំលាំងដែលមិនមានបេសកកម្ម ទៅខាងក្រៅ ត្រូវត្រៀមប្រចាំការ ដើម្បីចូលរួមទប់ស្កាត់ ក៏ដូចជាដើម្បីសំអាតអនាម័យនៅតាមមណ្ឌលផ្សេងៗ ទៅតាមបទបញ្ជាររបស់ថ្នាក់លើ។ ជាមួយគ្នានេះ ឯកឧត្តម មេបញ្ជាករក៏បានធ្វើការផ្សព្វផ្សាយរបៀបវរៈនៃការចាក់វ៉ាក់សាំង លើកទី២របស់គ្រួសារយោធិន និងគ្រួសារអតីតយុទ្ធជន ទៅតាមការកំណត់របស់ ក្រុមការងារចាក់វ៉ាក់សាំងយោធភូមិភាគពិសេស ហេតុដូច្នេះកងកម្លាំងទាំងអស់ត្រូវប្រាប់ទៅក្រុមគ្រួសារត្រៀមខ្លួនទៅតាមពេលវេលាកំណត់។ ឯកឧត្តម នៃ និយម មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាល បានធ្វើការចែកម៉ាស់ម្នាក់១ដុំ និងអាកុលមួយដបទុកសំរាប់ប្រើប្រាស់ និងត្រូវប្រកាន់ខ្ជាប់ជានិច្ចនូវវិធានការណែនាំនានារបស់ក្រសួងសុខាភិបាល ពិសេសវិធានការណ៍ដាក់ចេញដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គឺ ៣ការពារ និង៣កុំជាប់ជានិច្ច គ្រប់ពេលវេលា និងគ្រប់ទីកន្លែង៕
-
ក្រសួងការងារណែនាំពីការបើកផ្តល់ប្រាក់ឈ្នួលដើមខែមេសា និងប្រាក់ឧបត្ថម្ភបន្ថែមរបស់ រោងចក្រ សហគ្រាស សិប្បកម្ម និងក្រុមហ៊ុន ដល់កម្មករនិយោជិតក្នុងអំឡុងពេលនៃការបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅ
-
លួចដឹកសត្វមាន់រស់រាប់ពាន់ក្បាលដឹកឆ្លងដែនដោយអត់ច្បាប់ ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន

ខេត្តបន្ទាយមានជ័យ៖ រថយន្ត១គ្រឿង លួចដឹកសត្វមាន់រស់រាប់ពាន់ក្បាលពីប្រទេសថៃ ឆ្លងដែននាំចូលមកខេត្តបន្ទាយមានជ័យ ដោយអត់ច្បាប់ ត្រូវសមត្ថកិច្ចចាប់ឃាត់បាននៅថ្ងៃទី១៨ មន្ត្រីការិយាល័យបសុពេទ្យយកសំណាកផ្ញើទៅពិនិត្យហើយនាថ្ងៃទី១៩ មេសា២០២១។លោក ហ៊ុយ ទូច ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្មខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ដោយអនុវត្តតាមវិធានការបង្កាបង្ក្រាប ការចរាចរណ៍សត្វ ពីក្រៅប្រទេស របស់នាយកដ្ឋាន និងមន្ទីរកសិកម្មខេត្តបន្ទាយមានជ័យ លោកបានដាក់មន្ត្រីតាមគោលដៅស្ទាក់ចាប់ឈ្មួញលួចដឹកសត្វរស់ចូលពីប្រទេសជិតខាង ។ លុះនៅវេលាម៉ោង១យប់រំលងអាធ្រាត្រមានរថយន្តមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2F-3428 ដែលលួចដឹកមាន់រស់ជិត២០០០ក្បាលយកចូលមកខេត្តបន្ទាយមានជ័យត្រូវបានសមត្ថកិច្ចចំរុះឃាត់ក្នុងនោះមានមន្ត្រីការិយាល័យបសុពេទ្យផង ដើម្បីត្រួតពិនិត្យ នៅចំណុចស្រុកអូរជ្រៅ។ លោក ហ៊ុយ ទូច បាននិយាយបន្តថា តាមនីតិវិធីនៃជំនាញ នឹងយកសំណាកផ្ញើទៅពិនិត្យនៅរាជធានីភ្នំពេញ ដើម្បីឲ្យដឹងថា តើសត្វមាន់ទាំងនោះមានជំងឺផ្តាសាយបក្សី ឬមិនមាន ។ តែចំពោះមុខនេះ មន្ត្រីជំនាញនឹងធ្វើការតាមដាន សុខភាពសត្វនេះក្នុងអំឡុង ពេល២ ទៅ៣ថ្ងៃសិន បើមិនមានអ្វីគួឲ្យកត់សម្គាល់ នៃជំងឺផ្តាសាបក្សីទេនោះ មន្ត្រីជំនាញនឹងអនុវត្តតាមនីតិវិធីច្បាប់ ដោយធ្វើការផាកពិន័យ ។លោកបន្ថែមថា ការបង្កា និងបង្ក្រាប នេះធ្វើឡើងក្នុងគោលបំណង បង្កាការរាលដាលនូវជំងឺផ្តាសាយបក្សី និងជំងឺឆ្លងនានា ដែលអាចកើតមានលើសត្វ និងជាការចូលរួម…
-
ខេត្តព្រះសីហនុ បានរកឃើញអ្នកជំងឺកូវីដ-១៩ ដែលជាករណីឆ្លងនៅក្នុងសហគមន៍ចំនួន ១២៣នាក់ ដែលជាអាជីវករផ្សារលើ ក្រុងព្រះសីហនុ

រដ្ឋបាលខេត្តព្រះសីហនុ ជូនដំណឹងដល់ បងប្អូនប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ឱ្យបាន ជ្រាបថា យោងតាមលទ្ធផលនៃការវិភាគវត្ថុសំណាករកមេរោគកូវីដ-១៩ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ បានរកឃើញអ្នក ជំងឺកូវីដ-១៩ ដែលជាករណីឆ្លងនៅក្នុងសហគមន៍ចំនួន ១២៣នាក់។ ក្នុងចំណោមអ្នកវិជ្ជមានកូវីដ-១៩ ទាំង ១២៣នាក់រួមមាន៖ អាជីវករផ្សារលើ ក្រុងព្រះសីហនុ និងក្រុមគ្រួសារ ក៏ដូចជាអ្នកពាក់ព័ន្ធជាមួយអាជីវករទាំងនោះ រួមទាំងប្រជាពលរដ្ឋរស់ នៅតំបន់ទំនប់រលក ភូមិ៣ សង្កាត់លេខ១ ចំនួន ១នាក់ ដូចមានរាយនាមខាងក្រោម៖ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ បន្ថែមទៀត រដ្ឋបាលខេត្តព្រះសីហនុ សូមអំពាវនាវដល់លោក លោកស្រី អាជីវករ បងប្អូនប្រជាពលរដ្ឋ ដែលធ្លាប់បានប្រាស្រ័យទាក់ទងដោយផ្ទាល់ជាមួយអ្នកវិជ្ជមានកូវីដ-១៩ ខាងលើ ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ និងប្រញាប់រួសរាន់ទៅផ្តល់វត្ថុសំណាកដើម្បីវិភាគរកវីរុសកូវីដ-១៩ នៅវេទិកា ៧ មករា នៅរៀងរាល់ម៉ោងធ្វើការ (រួមទាំងថ្ងៃឈប់សម្រាក) ហើយត្រូវធ្វើចត្តាឡីស័កនៅលំនៅឋានរបស់ខ្លួនឱ្យបានត្រឹមត្រូវ តាមបទបញ្ជាផ្ទៃក្នុងសម្រាប់អ្នកធ្វើចត្តាឡីស័ករយៈពេលពេល ១៤ថ្ងៃ។ បន្ថែមលើនោះអ្នកពាក់ព័ន្ធដទៃទៀតត្រូវតាមដានសុខភាពផ្ទាល់ខ្លួនជាប្រចាំ ត្រូវពិនិត្យកម្ដៅយ៉ាងតិច ២ដងក្នុង មួយថ្ងៃ ត្រូវសម្រាកនៅផ្ទះបន្ទប់ដាច់តែឯង និងត្រូវថែរក្សាអនាម័យខ្លួនជានិច្ច ជាមួយគ្នានោះ បងប្អូនប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ត្រូវអនុវត្តនូវកាតព្វកិច្ចពាក់ម៉ាស…
-
ផ្សាយផ្ទាល់ ព័ត៌មានថ្ងៃត្រង់៖ លោក ងាន់ ទិត្យ រាយការណ៍ពីខណ្ឌពោធិ៍សែនជ័យ ស្តីពីស្ថានភាពទូទៅក្នុងការទប់ស្កាត់នៃការរីករាលនៃជំងឺកូវីដ១៩

-
រដ្ឋបាលខេត្តកំពង់ស្ពឺ បង្ហាញអត្តសញ្ញាណអ្នកជំងឺកូវីដ១៩ ចំនួន៤នាក់ និងអំពាវនាវអ្នកពាក់ព័ន្ធប្រញាប់ទៅយកសំណាក

-
រដ្ឋបាលខេត្តសៀមរាប នឹងចាត់វិធានការចំពោះការឡើងថ្លៃទំនិញ គ្រឿងឧបភោគ បរិភោគគ្រប់ប្រភេទ និងឱសថក្នុងការអនុវត្តវិធានទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩

-
ឡើងលើភ្នំត្រប់រកអារឈើធ្វើផ្ទះត្រូវដើមឈើរលំសង្កត់ លើអស់រយះពេល ៣ថ្ងៃ ទម្រាំក្រុមគ្រួសាររកឃើញបានស្លាប់ក្រោយបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបាន២ថ្ងៃ

-
ថ្នាក់ដឹកនាំខេត្តព្រះវិហារ នាំយកទេយ្យទានប្រគេន ព្រះសង្ឃដើម្បីជួយសម្រួល ភាពចាំបាច់ក្នុងទីអារ៉ាម នាដំណាក់កាលនៃការឆ្លងរីក រាលដាលជំងឺកូវីដ-១៩
