-
លោក នុត ពុធដារ៉ា ចុះពិនិត្យដំណើរការយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋទាំងអស់ ក្នុងស្រុកខ្សាច់កណ្តាល និងស្រុកល្វាឯម

កណ្តាល ៖ លោក នុត ពុធដារ៉ា អភិបាលរងខេត្តកណ្តាល រួមជាមួយលោកប្រធាម អនុប្រធានមន្ទីរ អង្គភាព គណៈអភិបាលស្រុក ប្រធានក្រុមប្រឹក្សាស្រុក មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ បានចុះពិនិត្យដំណើរការ នៃយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋទាំងអស់ នៅក្នុងស្រុកខ្សាច់កណ្តាល និងស្រុកល្វាឯម នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ ។លោក នុត ពុធដារ៉ា បានធ្វើការថ្លែងអំណរគុណចំពោះការខិតខំប្រឹងប្រែង យកចិត្តទុកដាក់ក្នុងការបំពេញភារកិច្ចចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ របស់ក្រុមគ្រូពេទ្យ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងយុវជនស.ស.យ.ក ។ លោកអភិបាលរងខេត្ត ក៏បានណែនាំដល់គ្រូពេទ្យ អជ្ញាធរមូលដ្ឋាន កងកម្លាំង យុវជន ចូលរួមជំរុញការងារចាក់វ៉ាក់សាំងអោយបានឆាប់រហ័ស ជូនប្រជាពលរដ្ឋ ដើម្បីបញ្ជៀសការរីករាលដាលនៃ ជម្ងឺកូវីដ-១៩ ដោយអនុវត្តតាមវិធានការរបស់សម្តេចតេជោ គឺ ៣ការពារ និង៣កុំ ជាពិសេសការពាក់ម៉ាស់ រក្សាគម្លាតសុវត្ថិភាពអោយបានត្រឹមត្រូវ ក្នុងពេលចាក់វ៉ាក់សាំង និងអនុវត្តវិធានការនានាដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល។យុទ្ធនាការនៃការចាក់វ៉ាក់សាំងកូវីដ-១៩ នេះ បានចាប់ផ្តើមដំណើរការចាក់ជូនប្រជាពលរដ្ឋទូទៅទាំងអស់ដែលមានអាយុចាប់ពី ១៨ឆ្នាំឡើង ដែលរស់នៅក្នុងមូលដ្ឋានស្រុកទាំង២។ក្នុងឱកាសនោះ ក៏បានធ្វើពិធីប្រគល់សម្ភារៈសម្រាប់គាំទ្រដលដំណើរការចាក់វ៉ាក់សាំង កូវីដ-១៩…
-
សារលិខិតរាជរដ្ឋាភិបាលកម្ពុជា ថ្លែងក្នុងឱកាស ទិវាជាតិអប់រំ បណ្តុះបណ្តាលបច្ចេកទេស និង វិជ្ជាជីវៈ លើកទី៤

-
គ្រួសារទីទ័លក្រីក្រចំនួន០២គ្រួសារ នៅក្នុងសង្កាត់វត្តគរនិងនៅក្នុងបរិវេណក្រុមហ៊ុនស៊ិនទ្រី ក្រុងខេត្តបាត់ដំបង បានទទួលអំណោយឯកឧត្តមអភិបាលខេត្តបាត់ដំបង តាមរយៈក្រុមការងារអ្នកសារព័ត៌មានក្នុងខេត្ត

តាមរយៈក្រុមការងារនៃបណ្តាញព័ត៌មានមកពីអង្គភាពនានា ប្រចាំខេត្តបាត់ដំបង បានពាំនាំនូវអំណោយមនុស្សធម៌ដ៏ថ្លៃថ្លា របស់ឯកឧត្តមអភិបាលខេត្តបាត់ដំបង ដើម្បីផ្តល់ជូនដល់គ្រួសារក្រីក្រតោកយ៉ាកនិងកំពុងតែជួបនូវបញ្ហាជីវភាពខ្វះខាតខ្លាំងចំនួន ០២គ្រួសារ ដែលរស់នៅក្នុងសង្កាត់អូរម៉ាល់និងសង្កាត់វត្តគរ ក្រុង-ខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី១១ខែមិថុនាឆ្នាំ២០២១នេះ។ អំណោយដ៏ថ្លៃថ្លា របស់ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង ដែលត្រូវបាននាំយកទៅចែកនិងប្រគល់ជូនដោយផ្ទាល់ដៃដល់គ្រួសារទីទ័លក្រដែលកំពុងតែលំបាកខ្លាំងក្នុងជីវភាពប្រចាំថ្ងៃចំនួន២គ្រួសារ ខាងលើនេះ៖១- អ៊ុស្រីឈ្មោះ ផែននិន រស់នៅបរិវេណក្រុមហ៊ុនប្រមូលសំរាមស៊ិនទ្រី ខេត្តបាត់បង ដែលស្ថិតក្នុង ភូមិព្រៃកូនខ្លា សង្កាត់អូរម៉ាល់ និងទី២- អ៊ុស្រីឈ្មោះ តក់ វ៉ាន់ រស់នៅភូមិច្រាបក្រសាំង សង្កាត់វត្តគរ ក្រុង-ខេត្តបាត់ដំបង។ ហើយអំណោយ ដែលគ្រួសារក្រីក្រទាំង០២ ត្រូវទទួលបាននៅពេលនេះ គឺក្នុងគ្រួសារនីមួយៗរួមមាន៖អង្ករ៥០គក្រ.មី១កេស,ត្រីខ១យួរ,ទឹកត្រី០១យួរ,ទឹកស៊ីអ៊ីវ០១យួរ,សៀង០៣ដប,ទឹកសុទ្ធដបធំ១កេស, មុង,ភួយ,សារុង,ក្រម៉ា,កន្ទេលបត់ថៃ១,អង្រឹង១,សំពត់តង់១ និង ថវិកា ចំនួន២០ម៉ឺនរៀល ផងដែរ។ដោយឡែកអ៊ុស្រីម្នាក់ទៀត រស់នៅក្នុងបរិវេណក្រុមហ៊ុនស៊ិនទ្រី និង មានជីវភាពខ្វះខាតដែរនោះក្នុងនោះក្រុមការងារក៏បានផ្តល់នូវថវិកាចំនួន១០ម៉ឺនរៀល ជាអំណោយសប្បុរសជនទទួលបានពីលោក តូច ឈួនសៅរិទ្ធ ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តបាត់ដំបង ជូនដល់អ៊ុស្រីម្នាក់ នៅក្បែរខាងគ្នាទីនោះផងដែរ។…
-
ក្រសួងការពារជាតិបញ្ជាក់ថា ចេតនាអនុព័ន្ធយោធាអាមេរិកចុះទៅកាន់តំបន់រាម «មិនមែនដើម្បីអស់មន្ទិលសង្ស័យអំពីមូលដ្ឋានទ័ពចិន» ឡើយ ហើយប្រកាសទាត់ចោលសេចក្តីថ្លែងការណ៍របស់អាមេរិក

ភ្នំពេញ៖ អនុព័ន្ធយោធាសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១នេះ បានចុះពិនិត្យមើលមូលដ្ឋានកងទ័ពជើងទឹករាម នៅខេត្តព្រះសីហនុ បន្ទាប់ពីមានការអនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជា ប៉ុន្តែក្នុងពេលចុះពិនិត្យនេះទាហានអាមេរិកបានព្យាយាមរុករកពីកន្លែងមួយទៅកន្លែងមួយ រហូតហួសអំពីសំណើរបស់ខ្លួន ដែលស្នើសុំចុះទស្សនកិច្ច ព្រមទាំងចេញសេចក្តីថ្លែងការណ៍អះអាងថា កម្ពុជាបើកចំហរមិនពេញលេញ។ ករណីនេះមន្រ្តីជាន់ខ្ពស់នៃក្រសួងការពារជាតិកម្ពុជា បានសង្ស័យថា ចេតនារបស់សហរដ្ឋអាមេរិកក្នុងការចុះពិនិត្យនៅមូលដ្ឋានកងទ័ពជើងទឹករាមនេះ មិនមែនដើម្បីអស់មន្ទិលសង្ស័យអំពីមូលដ្ឋានកងទ័ពចិន នៅក្នុងប្រទេសកម្ពុជានោះឡើយ ប៉ុន្តែអាចជាការធ្វើមើលមិនឃើញថា «គ្មានមូលដ្ឋានទ័ពចិន» ហើយបង្កើតបញ្ហាបន្តបន្ទាប់ ដើម្បីផលប្រយោជន៍ «ភូមិសាស្រ្តនយោបាយ»។ នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ទី ប្រឹក្សាពិសេសសម្តេចពិជ័យសេនា ទៀ បាញ់ និងជាអគ្គនាយក អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេសនៃក្រសួងការពារជាតិ បានបញ្ជាក់ឱ្យដឹងថា៖ «គេធ្វើឆោត ដើម្បីផលប្រយោជន៍ណាមួយ គេមិនមែនដឹងមិនដឹងថា ប្រទេសយើងមានអធិបតេយ្យភាព មានច្បាប់ទម្លាប់ មានផ្នែកយោធាដែលត្រូវលាក់ការណ៍នោះទេ ប៉ុន្តែគោលដៅរបស់គេប្រហែលជាដឹងគ្រប់គ្នាហើយ ដូចអ្វីដែលសម្តេចពិជ័យសេនា លើកឡើងគឺ “ភូមិសាស្រ្តនយោបាយ” និងអ្វីដែលជាតម្រូវការ និងផលប្រយោជន៍របស់គេ»។ នៅក្នុងពេលចុះពិនិត្យមើលមូលដ្ឋានកងទ័ពជើងទឹករាម នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ លោកវរសេនីយឯក Marcus M. Ferrara អនុព័ន្ធយោធាអាមេរិក…
-
បុរសជនជាតិខ្មែរ អាយុ ៣៨ឆ្នាំ ស្លាប់ដោយសារជំងឺកូវីដ-១៩ នៅខេត្តត្បូងឃ្មុំ

-
ខេត្តកំពង់ចាម រកឃើញ ករណីវិជ្ជមានកូវីដ-១៩ ចំនួន ៣៨នាក់ទៀត និងជាសះស្បើយ ១២នាក់

សេចក្តីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តកំពង់ចាម ស្តីពី ករណីរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ៣៨នាក់ ក្នុងនោះ ស្រុកកំពង់សៀម ០១នាក់ ស្រុកស្ទឹងត្រង់ ០១នាក់ ស្រុកកោះសូទិន ០១នាក់ ក្រុងកំពង់ចាម ០៣នាក់, ស្រុកបាធាយ ០៧នាក់ ស្រុកស្រីសន្ធរ ១៥នាក់ ស្រុកចំកាលើ ០៦នាក់, ស្រុកជើងព្រៃ ០១នាក់, ស្រុកព្រៃឈរ ០៣នាក់ និងករណីជាសះស្បើយចំនួន ១២នាក់ ក្នុងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១។
-
វីដេអូ : ដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី កុម្មុយនីស្ដរ៉ូម៉ានី

-
ស្រូវមិត្តភាពសង្គ្រោះមិត្តភាពចូលរួមការពារនិងអភិរក្សធនធានធម្មជាតិនិងបង្កើនចំណូលរបស់ពលរដ្ឋ

ខេត្តព្រះវិហារ៖ក្រសួងបរិស្ថានបានរៀបចំគោលនយោបាយនិងផែនការសកម្មភាពលើការបង្កើតសេដ្ឋកិច្ចរបស់សហគមន៍តំបន់ការពារធម្មជាតិដែលស្ថិតនៅក្នុងនិងនៅជុំវិញតំបន់ការពារធម្មជាតិឱ្យមានជីវភាពធូរធារ។ ជាមួយគ្នាក្រសួងបរិស្ថានបានវាយតម្លៃខ្ពស់ចំពោះគម្រោងស្រូវសត្វត្រយងដែលអនុវត្តដោយអង្គការសមាគមអភិរក្សសត្វព្រៃដែលនេះគឺជាការប្រើប្រាស់ខ្សែសង្វាក់ផ្គត់ផ្គង់ដែលមាននិរន្តភាព ដើម្បីគាំទ្រការអភិរក្សនិងការពារសត្វព្រៃ ព្រៃឈើ និងចូលរួមកាត់បន្ថយភាពក្រីក្រយ៉ាងមានប្រសិទ្ធភាព។ នេះគឺជាការថ្លែងឡើងឯកឧត្តម នេត្រ ភក្រ្តារដ្ឋលេខាធិការនិងជាមន្រ្តីនាំពាក្យក្រសួងបរិស្ថាន នៅក្នុងអំឡុងនៃដំណើរទស្សនកិច្ចទៅកាន់ខេត្តព្រះវិហារសិក្សាស្វែងយល់ពីកិច្ចការពារនិងអភិរក្សធនធាន ធម្មជាតិក្នុងតំបន់នោះក្នុងរយៈពេល២ថ្ងៃពោលគឺថ្ងៃទី ៩-១០ ខែមិថុនាឆ្នាំ ២០២១។ ថ្លែងប្រាប់បណ្តាញសារព័ត៌មានឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការ ក្រសួងបរិស្ថាន លើកឡើងថា គម្រោងស្រូវត្រយងបានចូលរួមយ៉ាងច្រើនក្នុងកិច្ចការងារអភិរក្សជាពិសេសអភិរក្សសត្វត្រយងយក្ស ត្រយងចង្កំកសដែលកំពុងជិតផុតពូជនៅលើពិភពលោក។ ក្រៅពីនេះវាក៏ គម្រោងស្រូវត្រយងបានរួមចំណែកក្នុងការការពារ ធនធានធម្មជាតិ នឹងអភិរក្សជីវៈចម្រុះនៅកម្ពុជា។ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថានបានថ្លែងថា ប្រជាពលរដ្ឋចូលរួមក្នុងគម្រោងដាំស្រូវសង្រ្គោះសត្វព្រៃនេះ ចាំបាច់ត្រូវគោរពនូវលក្ខខណ្ឌចំនួន ៤ សំខាន់គឺទី១ ការដាំស្រូវរបស់ពួកគាត់មិនត្រូវដាំលើផ្ទៃដីដែលពង្រីកថ្មី ដែលមានន័យថាមិនអនុញ្ញាត្តឱ្យមានទន្ទ្រានកាន់កាប់ដីព្រៃថ្មីទេនោះទេ ទី២ ហាមបរបាញ់សត្វ ទី៣ ហាមកាប់ឈើ និងទី៤ ហាមប្រើប្រាស់ជីគីមីសម្រាប់ការដាំដំណាំស្រូវរបស់ខ្លួន។ គោលការណ៍ទាំង៤នេះគឹជាគ្រឹះនៃការអនុត្តគម្រោងដាំសង្រ្គោះសត្វព្រៃ។ ឯកឧត្តមរដ្ឋលេខាធិការបានរំឭកដែរថា ស្រូវសង្រ្គោះសត្វព្រៃបានចាប់ផ្តើមឡើងនៅក្នុងខេត្តព្រះវិហារនេះ រួចហើយបានពង្រីកខ្លួនទៅកាន់តំបន់ការពារធនធានធម្មជាតិនានាក្នុងព្រះរាជាណាចក្រកម្ពុជា គឺមានការពង្រីកគម្រោងពីខេត្តព្រះវិហារ ទៅស្ទឺងត្រែង ខេត្តមណ្ឌលគិរី ខេត្តរតនគីរី។ សរុបគ្រួសារដែលបានចូលរួមដាំគម្រោងស្រូវប្រភេទនេះក្នុងតំបន់ការពារធម្មជាតិនៃខេត្តទាំងនោះមាន ១៥០០ គ្រួសារ។…
-
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចាប់ផ្តើមគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម (មានវីដេអូ)

ភ្នំពេញ៖ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសរសេរសារនៅលើបណ្តាញសង្គមហ្វេសបុកថា គម្រោងកម្មវិធីទី៦ គឺជាគម្រោងមួយថ្មី ដែលទើបតែចាប់ផ្តើម មានឈ្មោះថា «គម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម» ។ គម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម ត្រូវបានរៀបចំបង្កើតឡើង ដើម្បីគាំទ្រដល់ការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល និងផែនការយុទ្ធសាស្រ្តរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយផ្ដោតការយកចិត្តទុកដាក់ជាសំខាន់លើ “ការពង្រឹងខ្សែច្រវាក់តម្លៃផលិតផលកសិកម្មប្រកបដោយភាពប្រកួតប្រជែង” ដែលផលិតផលកសិកម្មនេះរួមមាន ៖ ដំឡូងមី ផ្លែស្វាយ ផ្លែចន្ទី បន្លែ និងមាន់ស្រុក ។គម្រោងនេះ ត្រូវបានចុះកិច្ចព្រមព្រៀងកាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ និងត្រូវអនុវត្តសម្រាប់រយៈពេល៧ឆ្នាំ (២០២១-២០២៧) ដែលមានថវិកាសរុប១១០,០៦លានដុល្លារ ។ ជាមួយនឹងគោលដៅគាំទ្រដល់ការអនុវត្តគោលនយបាយរបស់រាជរដ្ឋាភិបាល គម្រោងក៏មានគោលបំណង៖សម្របសម្រួលឲ្យទទួលបាននូវឥណទានសម្រាប់សហគ្រាសកសិកម្ម និងសហគមន៍កសិកម្ម ។ លើកកម្ពស់ការភ្ជាប់ទៅនឹងទីផ្សារប្រកបដោយស្ថេរភាព ក្នុងចំណោមសហគ្រាសកសិកម្ម និងសហគមន៍កសិកម្ម និងធ្វើឲ្យប្រសើរឡើងនូវគុណភាព និងសុវត្ថិភាពចំណីអាហារ, និង ធ្វើឲ្យប្រសើរឡើងនូវការភ្ជាប់ទំនាក់ទំនង (ផ្លូវជនបទ) ពីកសិដ្ឋានផលិតទៅកាន់ទីផ្សារ ។ គម្រោងនេះ បាននិងកំពុងគ្រប់គ្រង និងដឹកនាំអនុវត្តដោយក្រសួងកសិកម្ម…
-
បាញ់ប្រហារស្លាប់មនុស្សនៅផ្សារទំនើបនៅអាមេរិក ជនរងគ្រោះមានទាំងកុមារ

ទីភ្នាក់ងារសារព័ត៌មាន ស៊ីនហួរ បានចេញផ្សាយថា មានមនុស្ស ៣នាក់រួមទាំងកុមារត្រូវបានសម្លាប់នៅក្នុងការបាញ់ប្រហារមួយ នៅខាងក្នុងផ្សារទំនើប Publix ភាគអាគ្នេយ៍រដ្ឋ Florida សហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ ទី១០ មិថុនា ២០២១។ ការិយាល័យនគរបាលតំបន់ Palm Beach បាននិយាយថា អ្នកបាញ់ប្រហារគឺស្ថិតក្នុងចំណោមអ្នកស្លាប់ ដែលរួមមានបុរសម្នាក់ ស្ត្រីម្នាក់ និងកុមារម្នាក់។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក WPEC បានរាយការណ៍ថា ចំណតរថយន្តរបស់ផ្សារត្រូវបានបិទ ដោយមានខ្សែអាត់វីដេអូថតបទឧក្រិដ្ឋ និងមានរថយន្តល្បាតជាច្រើនគ្រឿងពីការិយាល័យនគរបាល បន្ទាប់ពីការបាញ់ប្រហារ៕