-
អូស្រ្តាលី ប្តេជ្ញាបន្តជួយកម្ពុជាលើដំណើរការរៀបចំសេចក្តីព្រាងច្បាប់បង្កើតស្ថាប័នសិទ្ធិមនុស្សជាតិ

ភ្នំពេញៈ ឯកឧត្តម កែវ រ៉េមី រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានទទួលជួប លោក Luke Arnold អគ្គរាជទូតស្តីទីអូស្រ្តាលីប្រចាំកម្ពុជា ដើម្បីពិភាក្សាការងារពាក់ព័ន្ធទនឹងស្ថានភាពសិទ្ធិមនុស្ស នៅកម្ពុជា និងវឌ្ឍនភាពការងារពាក់ព័ន្ធនឹងការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីការបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិ។ ជំនួបពិភាក្សារវាងប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងអគ្គរាជទូតស្តីទីអូស្រ្តាលីបានធ្វើឡើងនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ នៅគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា។ ឯកឧត្តម ជិន ម៉ាលីន អនុប្រធាន និងជាអ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានបញ្ជាក់ថាក្នុងឱកាសនោះលោក Luke Arnold បានថ្លែងអំណរគុណ និងបង្ហាញសុឆន្ទៈ និងការប្តេជ្ញាបន្តជួយដល់កម្ពុជាជាពិសេសដំណើការនៃការរៀបចំ សេចក្តីព្រាងច្បាប់បង្កើតស្ថាប័នសិទ្ធិមនុស្សជាតិនេះ។ វឌ្ឍនភាពនៃការរៀបចំសេចក្តីព្រាងច្បាប់បង្កើតស្ថាប័នសិទ្ធិមនុស្សជាតិ ដែលទទួលបានការឯកភាពពីសម្តេចតេជោ ហ៊ុន សែន នាពេលកន្លងមក ឱ្យខាងគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជាអ្នករៀបចំ ហើយខាងអូស្រ្តាលី ក៏បានចូលរួមសហការផងដែរ ក្នុងការផ្តល់ជាធាតុចូលតាមរយៈអង្គការវេទិកា អាស៊ីប៉ាស៊ីហ្វិក ដែលមានមូលដ្ឋាននៅអូស្ត្រាលី។ ឯកឧត្តមបន្តថា ពេលនេះក្រុមការងារបានបញ្ចប់រួចហើយនូវសេចក្តីព្រាងដំបូង និងកំពុងរៀបចំនូវកិច្ចពិគ្រោះយោបល់ជាមួយគ្រប់ភាគីពាក់ព័ន្ធជាបន្តបន្ទាប់ទៀតក្នុងពេលឆាប់ៗខាងមុខនេះ។ ជាមួយគ្នានេះដែរ អនុប្រធាន និងជាអ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានគូសបញ្ជាក់ថាពាក់ព័ន្ធនឹង ស្ថានភាពសិទ្ធិមនុស្សជាទូទៅ ខាងអូស្រ្តាលីបានកត់សម្គាល់ពីចំណុចវិជ្ជមានមួយចំនួនពាក់ព័ន្ធសេរីភាពសាសនា និងសិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នា ព្រមទាំងបានកោតសរសើរ និងវាយតម្លៃខ្ពស់ពីការដឹកនាំរបស់សម្តេចតេជោ ជាពិសេសក្នុងការឆ្លើយតបនឹងការឆ្លងរាលដាលកូវីដ១៩…
-
អាមេរិកផ្ញើសារដល់ប្រទេសដទៃទៀត របៀបថ្មី ដោយចោទកម្ពុជាថា អនុញ្ញាតឱ្យប្រទេសចិនសាងសង់មូលដ្ឋានទ័ពជើងទឹកនៅរាម

ការចោទប្រកាន់ថា កម្ពុជាអនុញ្ញាតឱ្យប្រទេសចិនសាងសង់មូលដ្ឋានទ័ពជើងទឹក គឺជារបៀបដែលអាមេរិកផ្ញើសារដល់ប្រទេសដទៃទៀត ដើម្បីបង្ការពួកគេពី ការបង្កើតទំនាក់ទំនងជិតស្និទ្ធជាមួយប្រទេសចិន។ វាគឺជាយុទ្ធវិធីមួយផ្អែកលើសតិអារម្មណ៍នៃសង្គ្រាមត្រជាក់ ដែលលើកឡើងថា “មិត្តរបស់សត្រូវរបស់ខ្ញុំ គឺជាសត្រូវរបស់ខ្ញុំ” សូមស្តាប់ទស្សនៈ លោកបណ្ឌិត អ៊ុន ឃាង សាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រនយោបាយ នៅសាកលវិទ្យាល័យ Northern Illinois 🇺🇸 នងជាសមាជិកក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា។
-
“មន្ទីរសន្ដិសុខ វត្ដអដ្ឋិការាម” ខេត្ដសៀមរាប

ក្នុងអំឡុងរបបខ្មែរក្រហម វត្ដអារាម ជាច្រើននៅទូទាំងខេត្ដសៀមរាប ត្រូវបានប្រែក្លាយទៅជាមន្ទីរសន្ដិសុខ។ ខ្មែរក្រហម ត្រូវការជាចាំបាច់នូវទីតាំងទាំងអស់នេះ នៅតាមតំបន់នីមួយៗ សម្រាប់ទុកធ្វើជាទីឃុំឃាំង ធ្វើទារុណកម្ម ឬសម្លាប់នូវរាល់ជនទាំងឡាយណាដែលត្រូវបានចោទប្រកាន់ថាក្បត់ទៅនឹងអង្កការ។ ខាងក្រោមនេះគឺជារូបភាពនៃមន្ទីរសន្ដិសុខ វត្ដអដ្ឋិការាម។ #ក្អែកខ្មៅ #KhmerRouge #កម្ពុជាប្រជាធិបតេយ្យ #វត្ដអដ្ឋិការាមFacebook Page: Black-Crow Telegram Channel
-
កម្ពុជា ស្នើសាធារណរដ្ឋឆេកយកចិត្តទុកដាក់ទៅលើកិច្ចការជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យសេដ្ឋកិច្ចពាណិជ្ជកម្មវិនិយោគនិងការអភិវឌ្ឍធនធានមនុស្ស

ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានស្នើឱ្យឯកអគ្គរដ្ឋទូតសាធារណរដ្ឋឆេកយកចិត្តទុកដាក់ទៅលើកិច្ចការជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យសេដ្ឋកិច្ចពាណិជ្ជកម្មវិនិយោគនិងការអភិវឌ្ឍធនធានមនុស្ស។ការលើកឡើងរបស់សម្តេចតេជោហ៊ុនសែននៅក្នុងឱកាសអនុញ្ញាតឲ្យឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋឆេកប្រចាំព្រះរាជាណាចក្រកម្ពុជាឯកឧត្តម MartinVavra ចូលជួបសំដែងការគួរសមនៅវិមានសន្តិភាពទីស្តីការនាយករដ្ឋមន្ត្រីនៅព្រឹកថ្ងៃទី១៤ខែមិថុនានេះ។ ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោហ៊ុនសែនបានមានប្រសាសន៍ប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីជំនួបនោះថា៖សម្តេចអគ្គមហាសេនាបតិតេជោ ហ៊ុន សែន បានស្នើទៅ ឯកឧត្តម Martin Vavra ពាក់ព័ន្ធបេសកកម្មការទូតរបស់ឯកឧត្តមនៅកម្ពុជាសុំយកចិត្តទុកដាក់ទៅលើការជំរុញកិច្ចសហប្រតិបត្តិការក្នុង វិស័យសេដ្ឋកិច្ចពាណិជ្ជកម្មវិនិយោគ និងការអភិវឌ្ឍធនធានមនុស្ស។សម្ដេចតេជោក៏បានជម្រាបជូនឯកអគ្គរដ្ឋទូតថាកម្ពុជាកំពុងជំរុញការចាក់វ៉ាក់សាំងដែលអាចចាក់ជូនប្រជាពលរដ្ឋប្រមាណ១០លាននាក់នៅក្នុងខែវិច្ឆិកាខាងមុខ។ នៅក្នុងជំនួបនោះ ឯកឧត្តម Martin Vavra បានជម្រាបជូនសម្ដេចតេជោហ៊ុនសែនថាបេសកកម្មរបស់ឯកឧត្តមមកកាន់ព្រះរាជាណាចក្រកម្ពុជានៅពេលនេះគឺធ្វើយ៉ាងណាពង្រីកពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរឲ្យកាន់តែរីកធំៗឡើងនិងស៊ីជម្រៅថែមទៀត។ ឯកឧត្តមបានបន្ថែមថាសាធារណរដ្ឋឆេកមានមនោសញ្ជេតនាខ្ពស់និងមានអារម្មណ៍យ៉ាងជិតស្និទ្ធជាមួយកម្ពុជាឈរលើមូលដ្ឋាននេះឯកឧត្តមបានសន្យាជូនសម្ដេចតេជោហ៊ុនសែនថាឯកឧត្តមនឹងខិតខំប្រឹងប្រែងអស់ពីសមត្ថភាពក្នុងការលើកស្ទួយកិច្ចសហប្រតិបត្តិការលើវិស័យនយោបាយវិស័យសេដ្ឋកិច្ចវិស័យពាណិជ្ជកម្មនិងការវិនិយោគ។ជាមួយគ្នានោះដែរឯកឧត្តមក៏បានជម្រាបជូនសម្ដេចតេជោហ៊ុនសែនថាសាធារណរដ្ឋឆេកនឹងបន្តជួយដល់កម្ពុជាលើការអភិវឌ្ឍធនធានមនុស្ស។ ជាការឆ្លើយតបសម្ដេចតេជោហ៊ុនសែនបានថ្លែងនូវការអបអរសាទរជូន ឯកឧត្តម Martin Vavra ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋឆេកប្រចាំនៅកម្ពុជា។សម្ដេចតេជោបានថ្លែងអំណរគុណចំពោះប្រជាជននិងរដ្ឋាភិបាលនៃសាធារណរដ្ឋឆេកដែលបានជួយដល់កម្ពុជាពីអតីតកាលលើវិស័យនយោបាយសេដ្ឋកិច្ចនិងសង្គមកិច្ច។ពីនោះទៅទៀតគឺបានលុបចោលនូវបំណុលមួយចំនួនធំហើយបំណុលដែលនៅសេសសល់បង្វែរមកជួយកម្ពុជាវិញតាមរយៈការសាងសង់សាលារៀននិងវិស័យសង្គមកិច្ចជាដើម៕
-
មន្ត្រីឧទ្យានុរក្សជាឆ្មាំព្រៃមិនមែនត្រឹមតែបំពេញភារកិច្ចតាមតួនាទីឯកសណ្ឋានតែជា ឪពុកម្តាយដែលកំពុងថែរក្សាធនធានធម្មជាតិសម្រាប់កូនៗជំនាន់ក្រោយ

ខេត្តព្រះវិហារ៖ «មន្រ្តីឧទ្យានុរក្សដែលកំពុងបំពេញតូនាទីដើម្បីបុព្វហេតុបរិស្ថាននិងធម្មជាតិបច្ចុប្បន្នបានពុះពារប្រឈមនឹងឧបសគ្គ និងហានិភ័យខ្ពស់គ្រប់យ៉ាងដើម្បីអនុវត្តកាតព្វកិច្ចរបស់ខ្លួនជាប្រចាំថ្ងៃនៅសមរភូមិនៃការងារគ្រប់គ្រងនិងអភិរក្សធនធានធម្មជាតិ ព្រៃឈើ សត្វព្រៃក្នុងតំបន់ការពារធម្មជាតិនិងរបៀងអភរិក្សជីវៈចម្រុះរបស់កម្ពុជា»។ នេះជាការថ្លែងរបស់ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការនិងជាមន្រ្តីនាំពាក្យក្រសួងបរិស្ថាននៅចំពោះមុខមន្ត្រីឧទ្យានុរក្សនៅស្នាក់ការអូរកក់ក្នុងដែនជម្រកសត្វព្រៃព្រះរការក្នុងភូមិសាស្ត្រ ខេត្តព្រះវិហារ កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១ អំឡុងពេលដែលឯកឧត្តមបានដឹកនាំប្រតិភូក្រសួងបរិស្ថាននិងក្រុមអ្នកសារព័ត៌មាន ចុះទៅបំពេញទស្សនកិច្ចនិងស្វែងយល់ពីការគ្រប់គ្រងនិងអភិរក្សតំបន់ការពារធម្មជាតិ និងជីវៈចម្រុះ និងការអភិវឌ្ឍសហគមន៍មូលដ្ឋាន ព្រមទាំងជីវភាពរបស់ពលរដ្ឋនៅក្នុងសហគមន៍តំបន់ការពារធម្មជាតិនៅក្នុងភូមិសាស្ត្រខេត្តព្រះវិហារ។ ឯកឧត្តម នេត្រ ភក្ត្រា បានលើកឡើងដែរថា៖«បច្ចុប្បន្នអ្វីដែលមន្ត្រីឧទ្យានុរក្សរបស់យើងកំពុងធ្វើ គឺមិនមែនគ្រាន់តែធ្វើក្នុងនាមតែជាមន្ត្រីឧទ្យានុរក្ស ដែលត្រូវបំពេញជាតួនាទីទៅតាមភារកិច្ចនៃឯកសណ្ឋានជាមន្ត្រីឧទ្យានុរក្សប៉ុណ្ណោះទេ តែពួកគាត់ធ្វើក្នុងនាមជាឪពុក ម្តាយ ដែលកំពុងតែថែរក្សា និងការពារនូវមរតកធនធានធម្មជាតិដ៏សម្បូរបែបសម្រាប់កូនចៅជំនាន់ក្រោយ»។ ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថានបានសម្តែងនូវការកោតសរសើរពីការលះបង់និងការប្តេជ្ញាចិត្តខ្ពស់របស់មន្ត្រីឧទ្យានុរក្សទាំងអស់ក្នុងការថែរក្សានិងការពារធនធានធម្មជាតិ សត្វព្រៃ ទីជម្រកធម្មជាតិ និងប្រព័ន្ធអេកូឡូស៊ីដែលកម្ពុជាមាន។ ឯកឧត្តម នេត្រ ភក្ត្រា បានមានប្រសាសន៍ថា មន្រ្តីឧទ្យានុរក្សអនុវត្តកាតព្វកិច្ចរបស់ខ្លួនជារៀងរាល់ថ្ងៃដោយមិនខ្លាចនឿយហត់ និងបានលះបង់ខ្ពស់ក្នុងបុព្វហេតុការពារនូវធនធានធម្មជាតិ សត្វព្រៃដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន។ ទាំងនេះវាក៏បង្ហាញពីទឹកចិត្តមោះមុតដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសដូចជា ការបរបាញ់សត្វព្រៃខុសច្បាប់ ការកាប់ព្រៃឈើខុសច្បាប់ និងនេសាទខុសច្បាប់ជាដើម។ ដោយចង់បញ្ជាក់ពីផលលំបាករបស់មន្រ្តីឧទ្យានុរក្សដែលតែងជួបប្រទះកន្លងមក ឯកឧត្តមរដ្ឋលេខាធិការបានមានប្រសាសន៍សង្កត់ធ្ងន់ថា៖«មន្រ្តីរបស់យើងត្រូវប្រឈមនឹងហានិភ័យ ស្ថានភាពលំបាក និងប្រឈមនឹងគ្រោះថ្នាក់ដោយចៃដន្យផ្សេងៗពិសេសជនល្មើសអាចបង្កគ្រោះថ្នាក់នៅពេលមន្រ្តីយើងចុះអនុវត្តច្បាប់។ ក្រៅពីនេះពួកគាត់ក៏ប្រឈមទៅនឹងកត្តាផ្សេងៗទៀតដូចជា ជំងឺ ការឆ្លងកាត់ឧបសគ្គលំបាកៗជាច្រើនក្នុងពេលបំពេញការងារដូចជាទឹកជំនន់ សត្វដែលអាចបង្កគ្រោះថ្នាក់។ល។ ជាមួយគ្នានេះឯកឧត្តមរដ្ឋលេខាក៏បានជំរុញនិងលើកទឹកចិត្តដល់មន្រ្តីឧទ្យានុរក្សមិនត្រូវរុញរាឡើយក្នុងការអនុវត្តច្បាប់ បើទោះបីត្រូវប្រឈមនឹងហានិភ័យនៃការក្លាយជាគោលដៅរបស់ជនល្មើសពោលគឹធ្វើយ៉ាងណាការពារតំបន់ការពារធម្មជាតិឱ្យបានជាប់គង់វង្សយូរអង្វែងដល់កូនចៅយើងជំនាន់ក្រោយរបស់យើង។ ឯកឧត្តមរដ្ឋលេខាធិការ បានលើកឡើងដោយបញ្ជាក់ដែរថា បើទោះជាបច្ចុប្បន្ន ចំនួនមន្ត្រីឧទ្យានុរក្សនៅមានកម្រិតនៅឡើយ តែក្រសួងបរិស្ថានបានដាក់ចេញនុវយុទ្ធសាស្ត្រចំនួន ៤ ដើម្បីបង្កើនប្រសិទ្ធភាពការពារ និងអភិរក្សធនធានធម្មជាតិ។ យុទ្ធសាស្ត្រទាំងនោះ មានដូចជាការល្បាតចល័តរបស់មន្ត្រីឧទ្យានុរក្ស ការរួមសហការជាមួយសហគមន៍នៅក្នុងតំបន់ការពារធម្មជាតិ និងនៅជាប់តំបន់ការពារធម្មជាតិ និងការអប់រំផ្សព្វផ្សាយពីសារប្រយោជន៍ព្រៃឈើទៅកាន់ប្រជាពលរដ្ឋ និងការបង្កើត សេដ្ឋកិច្ចមូលដ្ឋានជូនប្រជាពលរដ្ឋ។ ឯកឧត្តម រដ្ឋលេខាធិការបានកោតសរសើរចំពោះវីរភាព និងការលះបង់ដ៏មានតម្លៃ របស់មន្រ្តីឧទ្យានុរក្សហើយជាមួយគ្នាក៏បានបង្ហាញការកោតសរសើរពីស្ថាប័នពាក់ព័ន្ធក្នុងនេះដូចជាអាជ្ញាធរមូលដ្ឋាន ប្រជាសហគមន៍និងពិសេសស្ថាប័នតុលាការដែលតែងបានចូលរួមអនុវត្តច្បាប់នាកន្លងមកសំដៅធ្វើយ៉ាងណាចូលរួមការពារធនធានធម្មជាតិរបស់យើងឱ្យមានប្រសិទ្ធភាពនិងប្រសិទ្ធផលទាំងពេលបច្ចុប្បន្ននិងទៅថ្ងៃអនាគត។ គួរបញ្ជាក់ថាបច្ចុប្បន្ននេះមន្ត្រីឧទ្យានុរក្សមានចំនួនសរុបជាង ១២០០នាក់ នៅទូទាំងប្រទេសកម្ពុជា ហើយក្នុងនេះមានមន្ត្រីឧទ្យានុរក្សជាស្ត្រីចំនួន ៤២នាក់ កំពុងឈរជើងនៅតាមតំបន់ការពារធម្មជាតិទាំង២០ខេត្ត៕
-
មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាល៖ កងកម្លាំងទាំងអស់ត្រូវត្រៀមខ្លួនជានិច្ចដើម្បីចូលរួមសហការជាមួយផ្នែកពាក់ព័ន្ធទាំងអស់ទៅតាមបទបញ្ជារបស់ថ្នាក់លើ

ខេត្តកណ្តាល៖ ឯកឧត្តម ឧត្តមសេនីយ៍ត្រី នៃ និយម មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាល បានដាក់បទបញ្ជា ទៅដល់កងកម្លាំងទាំងអស់របស់ទីបញ្ចាការ ដែលកំពុងបំពេញការងារនៅតាមការិយាល័យ ផ្នែកសឹករង ក្រុង ស្រុក និងវរៈ ត្រូវត្រៀមខ្លួនជានិច្ច ចូលរួមសហការ ជាមួយផ្នែកពាក់ព័ន្ធទាំងអស់ ទៅតាមបទបញ្ជារបស់ថ្នាក់លើ។ការប្រកាសដាក់បទបញ្ជានេះធ្វើឡើង កលព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១នេះ ក្នុងឱកាសដែលឯកឧត្តម មេបញ្ជាការអញ្ជើញប្រគល់ម៉ាស់ចំនួន ៤០០ ប្រអប់ស្មើរនិង២ម៉ឺនម៉ាស់ និងជែល ៤០០ ដប ជូនដល់នាយទាហាន នាយទាហានរង ពលទាហាន ដែលកំពុងបំពេញការងារនៅតាមការិយាល័យ ផ្នែកសឹករង ក្រុង/ស្រុក ក្រោមចំណុះទីបញ្ជាការតំបន់ប្រត្តិការសឹករងកណ្តាល ដើម្បីអនុវត្តន៍ទៅតាមវិធានការណ៍ ៣ការពារ ៣កុំ ដែលដាក់ចេញដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងក្រសួងសុខាភិបាល ក្នុងពេលចុះបំពេញបេសកកម្មការងារ នៅតាមគោលដៅសំខាន់ៗ ដែលថ្នាក់លើប្រគល់ជូន។ឯកឧត្តម មេបញ្ជាការ បាននាំមកជាមួយនូវការផ្តាំផ្ញើរ សាកសួរសុខទុក្ខ ពីឯកឧត្តម អភិបាលខេត្តកណ្តាល ឯកឧត្តម មេបញ្ជាការយោធភូមិភាគពិសេស និងជាពិសេសពីឯកឧត្តម មេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ដែលតែងតែគិតគូរខ្ពស់ពី…
-
ប្រជាពលរដ្ឋក្រីក្រ និងមានជីវភាពខ្វះខាត ចំនួន ១០០គ្រួសារ ស្ថិតក្នុងសង្កាត់សិត្បូ ទទួលអំណោយពី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយក្រុងតាខ្មៅ

ខេត្តកណ្តាល ៖ ដោយមើលឃើញពីការលំបាក់ របស់ប្រជាពលរដ្ឋ ដែលកំពុងតែខ្វះខាត់ ដោយរងផលប៉ះពាល់ពីជំងឺកូវីដ-១៩ នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១នេះ ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយក្រុងតាខ្មៅ និង ឯកឧត្តម កឹម បូរី ប្រធានក្រុមការងារចុះជួយសង្កាត់សិត្បូ ព្រមទាំងអជ្ញាធរក្រុង និងមន្ត្រីពាក់ព័ន្ធ បានចុះសំណេះសំណាល សាកសួរសុខទុក្ខ និងចែកអំណោយជូនដល់ប្រជាពលរដ្ឋក្រក្រី ចំនួន ១០0គ្រួសារ ស្ថិតនៅក្នុងសង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្ដាល។ ថ្លែងក្នុងពិធីនេះ ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ បានធ្វើការពន្យល់ណែនាំ និងលើកទឹកចិត្ត ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវបន្តមានការប្រុងប្រយ័ត្នខ្ពស់ ពីជំងឺកូវីដ-១៩ ដែលជាជំងឺឆ្លងដ៏កាចសាហាវ ឱ្យបានគ្រប់ពេលវេលា ដោយត្រូវខិតខំបន្តអនុវត្តវិធានអនាម័យ តាមការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានល្អប្រសើ សំដៅការពារអាយុជីវិតខ្លួនឯងផ្ទាល់ ក្រុមគ្រួសារ និងអ្នកនៅជុំវិញខ្លួនកុំឱ្យឆ្លងជំងឺនេះ ចូលក្នុងសហគមន៍។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្ដមបានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលមិនទាន់បានទទួលការចាក់វ៉ាក់សាំង សូមនាំគ្នាទៅទទួលការចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ ឱ្យបានគ្រប់ៗគ្នា នៅតាមមណ្ឌលចាក់វ៉ាក់សាំងនានា ដែលនៅជិតមូលដ្ឋានខ្លួន…
-
អាជ្ញាធរខេត្តបាត់ដំបង នៅតែបន្តធ្វើការអភិវឌ្ឍន៍កែលម្អច្រាំងស្ទឹងសង្កែ ឲ្យប្រែក្លាយ ជាតំបន់ទេសចរណ៍ក្នុងទីប្រជុំជនខេត្តរបស់ខ្លួន និងដើម្បីប្រកួតប្រជែងប្រលងប្រណាំងទីក្រុងស្អាតឆ្នាំ២០២១

បើទោះបីបញ្ហាប្រឈមពីការរាតត្បាត នៃជម្ងឺកូវីដ-19បានញាំញីលើពិភពលោកនិងជាពិសេសប្រទេសកម្ពុជានិងផលប៉ះពាល់ដល់ខេត្តកន្លងមកនេះក៏ដោយ។ ក៏គម្រោងផែនការ ការអភិវឌ្ឍន៍ក្នុងខេត្តបាត់ដំបង នៅតែបន្តរៀបចំការស្តារឲ្យប្រសើរឡើងជាបណ្តើរៗផងដែរ ទាំងនៅក្នុងទីក្រុង និងទីជនបទនានាក្នុងខេត្តទាំងមូល។ជាពិសេសហេដ្ឋារចនាសម្ព័ន្ធរូបវន្តសង្គមចាំបាច់មួយចំនួន ដែលជាតំរូវការនិងបម្រើដល់ជីវភាពរស់នៅរបស់ប្រជាជនក្នុងខេត្តទាំងមូលផងដែរ។ ជាក់ស្តែងនៅព្រឹកថ្ងៃទី១៥ខែមិថុនាឆ្នាំ២០២១នេះ អាជ្ញាធរនៃរដ្ឋបាលខេត្តបាត់ដំបង បានបន្តធ្វើការអភិវឌ្ឍនូវច្រាំងស្ទឹងសង្កែនៅចន្លោះស្ពានថ្មសម្តេចតេជោសែន និងស្ពានថ្មថ្មី”១៣មករា”ស្ថិតនៅមុខសាលាខេត្តបាត់ដំបងបន្ថែមទៀត។ ក្នុងគោលដៅដើម្បីត្រៀមខ្លួនក្នុងការប្រកួតប្រជែង នូវ ទីក្រុងស្អាតឆ្នាំ២០២១ខាងមុខនេះ។ហើយអ្វីដែលផ្តោតនូវគោលបំណងសំខាន់ទៀតនោះអាជ្ញាធរនៃរដ្ឋបាលខេត្តបាត់ដំបង ចង់ប្រែក្លាយច្រាំងស្ទឹងសង្កែនៅក្នុងទីប្រជុំជនក្រុង-ខេត្តបាត់ដំបង ទៅជាតំបន់បំរើដល់វិស័យទេសចរណ៍ដ៏ទាក់ទាញនៅក្នុងខេត្តខ្លួនក្រោយពីបញ្ចប់ការសាងសង់គម្រោងមួយនេះ ជាស្ថាពរ នៅដើមឆ្នាំ២០២២ខាងមុខ។ ឯកឧត្តម សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្តបាត់ដំបង បានគូសបញ្ជាក់ថា៖ ដោយមានការចូលរួមពីវិស័យឯកជនជាមួយនិងរដ្ឋបាលខេត្ត បានបន្តអភិវឌ្ឍន៍ធ្វើនូវច្រាំងស្ទឹងសង្កែ ដើម្បីបង្កើនសោភ័ណភាពក្នុងក្រុងបាត់ដំបង ក៏ដូចជាប្រកួតប្រជែងនិងធ្វើការប្រលងប្រណាំងទីក្រុងស្អាតឆ្នាំ២០២១ និងដើម្បីជាការទាក់ទាញនូវភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ ឲ្យមកលេងកម្សាន្តក្នុងខេត្តកាន់តែច្រើន រួមទាំងបង្កើននូវប្រាក់ចំណូលដល់ប្រជាពលរដ្ឋ ក្នុងខេត្តថែមទៀតផង ។ ការលើកឡើងបែបនេះធ្វើឡើងនៅក្នុងពិធីក្រុងពាលីបើកការដ្ឋានធ្វើច្រាំងស្ទឹងសង្កែ ក្រោមអធិបតីភាព របស់ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង និងលោកឧកញ៉ា ហេង តុលា ដែលជាម្ចាស់វិនិយោគក្នុងការសាងសង់ច្រាំងស្ទឹងនៅព្រឹកថ្ងៃទី១៥ ខែមិថុនាឆ្នាំ២០២១។ ឯកឧត្តម សឿម ប៊ុនរិទ្ធ អភិបាលរងខេត្ត បានឲ្យដឹងទៀតថា៖…
-
ខេត្តចំនួន៥នៅភាគនិរតីប្រទេសបានទទួលអំណោយជាថេបប្លេត និងបរិក្ខាពេទ្យពីសម្ដេចតេជោ ហ៊ុន សែន ដើម្បីត្រៀមចាក់វ៉ាក់សាំងនៅក្នុងខេត្ត

គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស នៅព្រឹកថ្ងៃទី១៥មិថុនា ឆ្នាំ២០២១ បានប្រគល់អំណោយ«ថេបប្លេត»របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសំភារៈបរិក្ខាពេទ្យមួយចំនួនទៀត ជូនក្រុមគ្រូពេទ្យចាក់វ៉ាក់សាំងក្នុងខេត្ត ចំនួន៥ រួមមាន ខេត្តកែប កំពត តាកែវ ព្រះសីហនុ និងខេត្តកោះកុង។ ពិធីប្រគល់ និងទទួល អំណោយទាំងនោះ បានធ្វើឡើងនៅខេត្តកែប ក្រោមអធិបតីភាពពីលោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស, លោកស្រីវេជ្ជបណ្ឌិត លី អាយលែន តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា, លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប និងប្រធានមន្ទីរ អ្នកពាក់ព័ន្ធមួយចំនួនទៀត។ យោងតាមយុទ្ធសាស្ត្រចាក់វ៉ាក់សាំង «ផ្ការីក»របស់រាជរដ្ឋាភិបាលកម្ពុជា ការចាក់វ៉ាក់សាំងកូវីដ-១៩ គឺចាប់ផ្តើមចេញពីរាជធានីភ្នំពេញ ដែលជាបេះដូងនៃប្រទេស ហើយពង្រីកចេញទៅតាមភាពសំខាន់នៃតំបន់ និងភាពប្រទាក់ក្រឡាគ្នានៃសង្គម-សេដ្ឋកិច្ច នៅក្នុងតំបន់អាទិភាពខ្ពស់ទាំងអស់។ ជំហានទី១ ចាប់ពីខែឧសភាដល់ពាក់កណ្តាលខែកក្កដា ឆ្នាំ២០២១ ផ្តោតលើក្រុមប្រជាជនទាំងអស់ ចាប់ពីអាយុ ១៨ឆ្នាំឡើង ដែលធ្វើការ និងរស់នៅក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាលទាំងមូល…
-
សាកលវិទ្យាល័យជាតិគ្រប់គ្រងរបស់កម្ពុជាបានជាប់ចំណាត់ថ្នាក់ក្នុងលំដាប់សកលវិទ្យាល័យឆ្នើមទាំង៥០ក្នុងពិភពលោកប្រចាំឆ្នាំ២០២១

យោងតាមក្រសួងអប់រំ នៅថ្ងៃទី១៥មិថុនាឆ្នាំ២០២១ បានឲ្យដឹងថា គណៈកម្មការសម្ពន្ធ័សកលវិទ្យាល័យពិភពលោកដែលជាអ្នករៀបចំការវាយតម្លៃប្រចាំឆ្នាំនៃចំណាត់ថ្នាក់សាកលវិទ្យាល័យកម្រិតពិភពលោក (WURI 2021/ The World’s Universities Ranking with Real Impact 2021) បានប្រកាសផ្តល់ចំណាត់ថា្នក់សាកលវិទ្យាល័យជាតិគ្រប់គ្រង របស់ប្រទេសកម្ពុជាចូលក្នុងលំដាប់៥០ Top 50 Univrrsity Ranking លើកម្មវិធីសិក្សា៣ប្រភេទដែលសម្រេចបាននូវនវានុវត្តឆ្នើម។ ការវាយតម្លៃនេះគឺ ទី១ ទៅលើកម្មវិធីសិក្សាសហគ្រិនភាព (Entrepreneurial Spirit) សាកលវិទ្យាល័យជាតិគ្រប់គ្រង ជាប់ចំណាត់ថ្នាក់ទី២៦ក្នុងចំណោម៥០, ទី២ លើកម្មវិធីសិក្សាបណ្តុះតម្លៃសីលធម៌សង្គម (Ethical Value) ជាប់ចំណាត់ថ្នាក់ទី៣៧ និង លើកម្មវិធីគ្រប់គ្រងក្នុងពេលមានវិបត្តិ (Crisis Managment) សាកលវិទ្យាល័យជាតិគ្រប់គ្រង ជាប់ចំណាត់ថ្នាក់ទី៣៣ក្នុងចំណោមសកលវិទ្យាល័យល្បីៗលើពិភពលោក។