Category: ព័ត៌មានជាតិ

  • អភិបាលរាជធានីភ្នំពេញទទួលជំនួយសង្គ្រោះបន្ទាន់ជាសាច់ប្រាក់ ៨០ម៉ឺនដុល្លារ

    អភិបាលរាជធានីភ្នំពេញទទួលជំនួយសង្គ្រោះបន្ទាន់ជាសាច់ប្រាក់ ៨០ម៉ឺនដុល្លារ
  • Untitled post 443385
  • គ្រួសារអតីតយុទ្ធជនពលី និងយុទ្ធជនពិការ ១០គ្រួសារ បានទទួលអំណោយពីឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ

    គ្រួសារអតីតយុទ្ធជនពលី និងយុទ្ធជនពិការ ១០គ្រួសារ បានទទួលអំណោយពីឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ
  • សារធារណរដ្ឋសឹង្ហបុរី ប្ដេជ្ញាធ្វើកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ដើម្បីស្ដារវិស័យទេសចរណ៍ឡើងវិញ

    សារធារណរដ្ឋសឹង្ហបុរី ប្ដេជ្ញាធ្វើកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ដើម្បីស្ដារវិស័យទេសចរណ៍ឡើងវិញ

    សារធារណរដ្ឋសឹង្ហបុរី ប្ដេជ្ញាធ្វើកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ដើម្បីស្ដារវិស័យទេសចរណ៍ឡើងវិញ ក្រោយវិបត្តិជំងឺកូវីដ-១៩ ធូរស្រាល ប្រការនេះ ជាបច្ច័យល្អសម្រាប់ កិច្ចសហការល្អរវាងប្រទេសទាំងពីរ ដើម្បីរៀបចំព្រឹត្តិការណ៍ទេសចរណ៍ ឬព្រឹត្តិការណ៍តាំងពិព័រណ៍ទេសចរណ៍ដំណាលគ្នានោះ កម្ពុជា ក៏ត្រៀមធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំ «វេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២២» និង «ព្រឹត្តិការណ៍កីឡាស៉ីហ្គេម ឆ្នាំ២០២៣»ផងដែរ។

  • ក្រសួងបរិស្ថានចុះសិក្សានិងផលិតបទយការណ៍ស្តីពី «ល្អាងគំនូរ» បុរាណស្ថិតនៅឧទ្យានជាតិភ្នំក្រវាញកណ្តាល ខេត្តពោធិ៍សាត់

    ក្រសួងបរិស្ថានចុះសិក្សានិងផលិតបទយការណ៍ស្តីពី «ល្អាងគំនូរ» បុរាណស្ថិតនៅឧទ្យានជាតិភ្នំក្រវាញកណ្តាល ខេត្តពោធិ៍សាត់

    ភ្នំពេញ៖ នាយកដ្ឋានព័ត៌មាន និងផ្សព្វផ្សាយបរិស្ថាន សហការគ្នាជាមួយនាយកដ្ឋានតំបន់បេតិកភណ្ឌ នៃក្រសួងបរិស្ថាន បានចុះសិក្សាស្រាជ្រាវនិឧងផលិតបទយកការណ៍និងស្តីពី «ល្អាងគំនូរ» បុរាណ នៅឧទ្យាជាតិភ្នំក្រវាញកណ្តាល ខេត្តពោធិ៍សាត់ ។ បើតាមការបញ្ជាក់របស់លោក លឹម វណ្ណច័ន្ទ ប្រធានការិយាល័យនៃនាយកដ្ឋានតំបន់បេតិកភណ្ឌ និងជាអ្នកជំនាញបុរាណវិទ្យា ឱ្យដឹងថា គំនូរក្នុងល្អាងនេះ ជាគំនូរដែលមានវ័យចំណាស់ ប៉ុន្តែយើងក៏មិនហ៊ានសន្និដ្ឋានថាអាយុប៉ុន្មាននោះទេ ពីព្រោះការឱ្យអាយុទៅលើស្នាដៃសិល្បៈមួយ យើងត្រូវតែមានការសិក្សាដែលមានការចូលរួមពីអ្នកបច្ចេកទេស និងការសិក្សាស្រាវជ្រាវបែបវិជ្ជាសាស្ត្រ។ លោកបន្តឱ្យដឹងទៀតថា គំនូរនៅក្នុងល្អាងនេះ គឺគេគូរប្រើប្រាស់ថ្នាំប្រភេទពណ៌ក្រហម និងមានស្នាមក្កូតខ្លះដើម្បីឱ្យរូបនោះចេញជារូបរាង។ អ្វីដែលសំខាន់ គឺយើងឃើញរូបពាក់ព័ន្ធនឹងសត្វព្រៃ ដូចជា ដំរី ក្តាន់ ប្រើស ជាដើម។ ការគូរ មិនមានលក្ខណៈល្អ ឬច្បាស់អ្វីទេ ប៉ុន្តែវាគឺជាចំណុចពិសេសមួយនៃតំបន់ភ្នំក្រវាញកណ្តាលនេះ ដែលបង្ហាញពីជីវិតប្រជាជនដែលគាត់ចេះប្រើប្រាស់ដំរី ជាមួយនឹងការរស់នៅជាមួយសត្វព្រៃដែលមាននៅក្នុងតំបន់ដែលពួកគាត់រស់នៅលោកសង្ឃឹមថា ល្អាងគំនូរនេះ នឹងអាចជួយជំរុញឲ្យអ្នកសិក្សាស្រាវជ្រាវពីបុរេប្រវត្តិ និងការធ្វើកំណាយ ឲ្យបានច្បាស់ពីអាយុកាល ហើយល្អាងគំនួរនេះអាចទាក់ទាញភ្ញៀវទេសចរណ៍ដែលចូលចិត្តលម្ហែរតាមតំបន់ការពារធម្មជាតិ ហើយនឹងស្វែងរកនូវកន្លែងប្លែកៗ មកកម្សាន្តផងដែរ៕

  • ប្រព័ន្ធ QR Code ភ្ជាប់ជាមួយស្លាកសញ្ញាសម្គាល់ការអនុវត្តកសិកម្មល្អកម្ពុជា ដែលបិទនៅលើផលិតផលមានសារៈ ចំពោះអ្នកទិញ

    ប្រព័ន្ធ QR Code ភ្ជាប់ជាមួយស្លាកសញ្ញាសម្គាល់ការអនុវត្តកសិកម្មល្អកម្ពុជា ដែលបិទនៅលើផលិតផលមានសារៈ ចំពោះអ្នកទិញ

    តើប្រព័ន្ធ QR Code ភ្ជាប់ជាមួយស្លាកសញ្ញាសម្គាល់ការអនុវត្តកសិកម្មល្អកម្ពុជា (Cambodia Good Agricultural Practices, CamGAP) ដែលបិទនៅលើផលិតផលមានសារៈប្រយោជន៍ដូចម្ត៉េចខ្លះចំពោះអ្នកទិញ? ១- ការអនុវត្តកសិកម្មល្អកម្ពុជា (CamGAP)៖ ដោយសារប្រទេសជាតិមានសុខសន្តិភាព កំណើនប្រជាជន ព្រមគ្នានឹងកំណើនសេដ្ឋកិច្ចក្នុងរយ:ពេលកន្លងមក ធ្វើឲ្យកម្រិតជីវភាពរបស់ប្រជាពលរដ្ឋកាន់តែល្អប្រសើរ ដែលជាហេតុឈានទៅធ្វើការកែប្រែទម្លាប់នៃការបរិភោគបន្លែ ផ្លែឈើ ត្រី សាច់ ដោយផ្តោតភ្ជង់ជាសំខាន់លើគុណភាព និងសុវត្ថិភាពជាចំបង ស្របពេលដែលប្រមុខរាជរដ្ឋាភិបាលបានអំពាវនាវ ឱ្យប្រជា ពលរដ្ឋខិតខំធ្វើការដាំដុះ ជំរុញការផលិតរួមមានការចិញ្ចឹមជ្រូក មាន់ ទា ត្រី និងដាំបន្លែ ដើម្បីផ្គត់ផ្គង់ឲ្យតម្រូវការក្នុងស្រុក ដោយយកឱកាសនេះបង្កើតជាកាលានុវត្តភាពសម្រាប់វិស័យកសិកម្ម ខណ:កម្ពុជាកាត់បន្ថយការនាំចូលពីខាងក្រៅ ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការរីករាលដាលជាសកលនៃជំងឺឆ្លងកូវីដ-១៩។ ភ្ជាប់ទៅនឹងស្តង់ដារគុណភាព និងសុវត្ថិភាពលើផលិតផលបន្លែ និងផ្លែឈើ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានយកចិត្តទុកដាក់សហការអនុវត្តគោលការណ៍ និងរូបសញ្ញាជាតិនៃការអនុវត្ត CamGAP ដែលមានអគ្គនាយកដ្ឋានកសិកម្មជាអង្គភាពទទួលខុសត្រូវគ្រប់គ្រង និងផ្តល់វិញ្ញាបនបត្រ បញ្ជាក់នូវអនុលោមភាព ហើយដែលមាននាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ ជាសេនាធិការដឹកនាំជំរុញ គាំទ្រ និងលើកទឹកចិត្តអនុវត្តផ្ទាល់ និងការសហការពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទរាជធានី-ខេត្ត។…

  • តើ នរណាជាប្រធានរណសិរ្សសង្រ្គោះជាតិកម្ពុជា?

    តើ នរណាជាប្រធានរណសិរ្សសង្រ្គោះជាតិកម្ពុជា?

    ចូលរួមឆ្លើយសំណួរទាំងអស់គ្នា ដើម្បីទទួលបានចំណេះដឹង !អ្នកទាំងអស់គ្នាអាចធ្វើការចូលរួមឆ្លើយនូវសំណួរបានតាមរយៈ តំណភ្ជាប់ទៅកាន់គណនីហ្វេសប៊ុករបស់យើងខ្ញុំ ដែលមានដាក់ជូននៅខាងក្រោមបាន។#KhmerRouge#កម្ពុជាប្រជាធិបតេយ្យFacebook Page: Black-Crow Telegram Channel

  • រដ្ឋមន្ត្រីក្រសួងកសិកម្ម ចុះពិនិត្យ និងវាយតម្លៃលើវឌ្ឍនភាពនៃ​គម្រោងសាងសង់ប្រព័ន្ធស្រោចស្រពបន្លែ និងផលិតកម្មពូជដំឡូងមី នៅខេត្តព្រៃវែង

    រដ្ឋមន្ត្រីក្រសួងកសិកម្ម ចុះពិនិត្យ និងវាយតម្លៃលើវឌ្ឍនភាពនៃ​គម្រោងសាងសង់ប្រព័ន្ធស្រោចស្រពបន្លែ និងផលិតកម្មពូជដំឡូងមី នៅខេត្តព្រៃវែង

    Video https://fb.watch/6d0NFkqBxi/ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយ រដ្ឋលេខាធិការ ឯកឧត្តមអភិបាលរងខេត្ត ឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយ នៃអគ្គនាយកដ្ឋានកសិកម្ម នាថ្ងៃទី១៨ ខែមិថុនា បានអញ្ជើញមកបំពេញបេសកកម្មនៅខេត្តព្រៃវែង និងខេត្តកំពង់ចាម ដើម្បីពិនិត្យ និងវាយតម្លៃលើវឌ្ឍនភាពនៃគម្រោងសាងសង់ប្រព័ន្ធស្រោចស្រពបន្លែ និងផលិតកម្មពូជដំឡូងមី។ចុះពិនិត្យប្រព័ន្ធស្រោចស្របរបស់សហគមន៍បន្លែសុវត្ថិភាព និងសរីរាង្គទួលត្រពាំងស្រស់បំព្រង នៅភូមិត្រពាំងក្រសែកើត ឃុំគោគគង់លិច ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង។ បច្ចុប្បន្នសហគមន៍មានផ្ទៃដីដាំបន្លែសរុប៥ហិតា ហើយកំពុងរៀបចំពង្រីកផ្ទៃដីបន្លែម ដើម្បីបង្កើនបរិមាណផ្គត់ផ្គង់ឲ្យទីផ្សារក្នុងស្រុក និងរាជធានីភ្នំពេញ។ តាមរយ:ប្រព័ន្ធស្រោចស្រពនេះ បងប្អូនប្រជាសហគមន៍បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះឯកឧត្តមរដ្ឋមន្រ្តី ដែលបានណែនាំឲ្យអគ្គនាយកដ្ឋានកសិកម្ម ដែលមាននាយកដ្ឋានវិស្វកម្មកសិកម្មជាសេនាធិការ មកជួយតម្លើងប្រព័ន្ធស្រោចស្រព បង្កលក្ខណងាយស្រួលដល់ការដាំដុះបន្លែ បង្កើនរដូវដាំដុះពេញមួយឆ្នាំ។ពិនិត្យឃើញដំណាំបន្លែកំពុងរីកលូតលាស់ និងទទួលបានផល ឯកឧត្តមរដ្ឋមន្ត្រី វេង សាខន បានកោតសរសើរ និងវាយតម្លៃចំពោះការខិតខំប្រឹងប្រែងរបស់ប្រជាសហគមន៍ទាំង៦៥គ្រួសារ ដែរប្រកាន់យករបរដាំបន្លែ ជាការងារស្នូល ដើម្បីសេដ្ឋកិច្ចគ្រួសារ ដោយចាប់ផ្តើមពីប្រើកំលាំងរែកទឹកស្រោចបន្លែ ប៉ុន្តែបច្ចុប្បន្នសមាជិកដាំបន្លែដោយប្រើប្រព័ន្ធសាច ទុយោស្រោច និងដំណក់ស្រោចបន្លែជំនួសវិញ។ បច្ចេកទេសស្រោចស្រពដំណាំបន្លែនេះ ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ក្រសួងទាមទារចង់បាន…

  • “ហេង សំរិន ប្រធាននៃរណសិរ្សសង្រ្គោះជាតិកម្ពុជា”

    “ហេង សំរិន ប្រធាននៃរណសិរ្សសង្រ្គោះជាតិកម្ពុជា”

    ក្រោយទទួលរងនូវភាពឈឺចាប់ ការព្រាត់ប្រាស់គ្រួសារ ការមើលឃើញប្រទេសជាតិរបស់ខ្លួនធ្លាក់ចូលក្នុងភពដ៏ខ្មៅងងឹត ក្រោមការដឹកនាំដ៏ព្រៃផ្សៃនៃពួកខ្មែរក្រហម ងប់ងល់នឹងនយោបាយបដិវត្តន៍នៃមាគ៌ាមហាលោតផ្លោះ មហាអស្ចារ្យរបស់ខ្លួន ដែលបានធ្វើឱ្យប្រជាពលរដ្ឋរស់នៅយ៉ាងវេទនាបំផុតពុំធ្លាប់មាននៅក្នុងប្រវត្តិសាស្រ្តកម្ពុជា។ យុវជនខ្មែរជាច្រើនបានក្រោកឈរឡើង សាមគ្គីជាធ្លុងមួយ ដើម្បីផ្ដួលរំលំរបបដ៏មហាប្រល័យនេះ។ សមទៅនឹងស្មារតីស្នេហាជាតិដ៏មោះមុត រណសិរ្សសង្រ្គោះជាតិកម្ពុជា ក៏ត្រូវបានបដិសន្ធិឡើងនៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ១៩៧៨។ខាងក្រោមនេះគឺជាស្ថាបនិកមួយរូប ក្នុងចំណោមស្ថានិកទាំងបីដែលផ្ដួចផ្ដើមបង្កើតឱ្យមាននូវរណសិរ្សសង្រ្គោះជាតិកម្ពុជា។#ក្អែកខ្មៅ#រណសិរ្សសង្រ្គោះជាតិកម្ពុជា#កម្ពុជាប្រជាធិបតេយ្យFacebook Page: Black-Crow Telegram Channel

  • សូមថ្វាយព្រះសព្ទសាធុការពរ ក្នុងឱកាស ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ

    សូមថ្វាយព្រះសព្ទសាធុការពរ ក្នុងឱកាស ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ

    ទួលព្រះបង្គំយេីងខ្ញុំ សូមថ្វាយព្រះពរបវរមហាប្រសើរ ក្នុងឱកាសព្រះរាជាពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៨៥ យាងចូល ៨៦ ព្រះវស្សា ថ្វាយព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល សូមប្រកបដោយព្រះរាជសុខភាពល្អបរិបូណ៌ ព្រះកាយពលមាំមួន ព្រះជន្មាយុយឺនយូរ ព្រះបញ្ញាញាណភ្លឺថ្លា ដើម្បីបានទ្រង់គង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជំដល់ប្រជារាស្រ្ដខ្មែរគ្រប់ៗរូប។#ព្រះរាជពិធីចម្រើនព្រះជន្ម #ក្អែកខ្មៅFacebook Page: Black-Crow Telegram Channel