Category: ព័ត៌មានជាតិ

  • ពិធីសម្ពោធសមិទ្ធផលនានាក្នុងរយៈពេល១ឆ្នាំ នៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X16 ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១

    ពិធីសម្ពោធសមិទ្ធផលនានាក្នុងរយៈពេល១ឆ្នាំ នៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X16 ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១

    ត្បូងឃ្មុំ៖ សមិទ្ធផលនានា រួមមានសាលាសំណាក់ ស្រះទឹក បន្ទប់អនាម័យ វេទិកាប្រារព្ធពិធី ទីលានបាល់ទាត់ ស្ថិតនូវចំណុចx១៦ តំបន់ប្រវត្តិសាស្ត្រកោះថ្ម ក្នុងឃុំទន្លូង ស្រុកមេមុត ខេត្តត្បូងឃ្មុំ ត្រូវបានប្រារព្ធពិធីកាត់ខ្សែបូរ សម្ពោធបើកអោយប្រើប្រាស់ជាផ្លូវការ នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ ក្រោមអធិតីភាព សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និង ឧត្តមសេនីយ៍ឯកបម្រុង ហ្វាន វ៉ាន់ ហ្សាង រដ្ឋមន្ត្រីក្រសួងការពារប្រទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសអបអរខួបលើកទី៤៤ឆ្នាំ ទិវាចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុល ពត (២០-មិថុនា-១៩៧៧_២០-មិថុនា-២០២១)។ សូមបញ្ជាក់ថា៖ ការសាងសង់អគារវេទិកាអចិន្ត្រៃយ៍១ខ្នងនេះ គឺសម្រាប់ងាយស្រួលក្នុងការរៀបចំប្រារព្ធពិធីផ្សេងៗ ដែលវេទិកានេះ បានសាងសង់ឡើងតាមរចនាបទខ្មែរ មានទំហំ ទទឹងប្រវែង៦,១ម៉ែត្រ បណ្តោយប្រវែង៤៧ម៉ែត្រ កម្ពស់១ជាន់ អគារវេទិកានេះ ចំណាយថវិកាចំនួន ១៨១.៩៦៣ដុល្លារ។ ស្របពេលជាមួយគ្នានោះដែរ សម្តេចពិជ័យសេនា ទៀ បាញ់ បានអញ្ជើញចូលរួមពិធីសម្ពោធសិលាចារិកជាមួយរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម ដែលទីតាំងសិលាចារិកនេះ កាលពី៤៤ឆ្នាំមុន សម្តេចតេជោ ហ៊ុន…

  • ក្រសួងសុខាភិបាល ចេញប្រកាសដាក់ឲ្យប្រើប្រាស់ នីតិវិធីប្រតិបត្តិ ស្តង់ដារសម្រាប់គ្រប់គ្រង ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ១៩ នៅតាមផ្ទះ

    ក្រសួងសុខាភិបាល ចេញប្រកាសដាក់ឲ្យប្រើប្រាស់ នីតិវិធីប្រតិបត្តិ ស្តង់ដារសម្រាប់គ្រប់គ្រង ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ១៩ នៅតាមផ្ទះ

    ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានចេញប្រកាសដាក់ឲ្យប្រើប្រាស់នីតិវិធីប្រតិបត្តិស្តង់ដារសម្រាប់គ្រប់គ្រង ថែទាំ និងព្យបាលអ្នកជំងឺកូវីដ១៩ នៅតាមផ្ទះ នៅថ្ងៃទី២០ ខែមិថុនា។ សេចក្តីប្រកាស ដែលចុះហត្ថលេខាដោយ ឯកឧត្តម ម៉ម ប៊ុនហេង បានបញ្ជាក់យ៉ាងដូច្នេះថា ត្រូវបានដាក់ឲ្យប្រើនីតិវិធីប្រតិបត្តិស្តង់ដារ សម្រាប់គ្រប់គ្រង ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតស្រាល និងគ្មានរោគសញ្ញានៅតាមផ្ទះ ដែលជាឧបសម្ព័ន្ធនៃប្រកាសនេះ ជាជំហានដំបូងក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។ ក្រសួងបន្តថា ការដាក់ឲ្យដំណើរការការព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតស្រាល និងគ្មានរោគសញ្ញានៅតាមផ្ទះ សម្រាប់ភូមិសាស្ត្រខេត្តផ្សេងទៀត ត្រូវកំណត់ដោយប្រកាសរបស់ក្រសួងសុខាភិបាល នៅពេលក្រោយ ផ្អែកតាមកម្រិតនៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងភូមិសាស្រ្តនីមួយៗ៕

  • សំណង់ជាច្រើនត្រូវបានសាងសង់ ទុកជាការចងចាំដល់ដំណើរតស៊ូរំដោះ​ប្រទេស របស់សម្តេចតេជោ ហ៊ុន សែន

    សំណង់ជាច្រើនត្រូវបានសាងសង់ ទុកជាការចងចាំដល់ដំណើរតស៊ូរំដោះ​ប្រទេស របស់សម្តេចតេជោ ហ៊ុន សែន

    ត្បូងឃ្មុំ៖ ភូមិទន្លូង ឃុំកោះថ្ម ស្រុកមេមត់ ខេត្តត្បូងឃ្មុំ អតីតទីបញ្ជាការដ្ឋានកងវរសេនាធំលេខ២១ និងជាកន្លែងឈរជើងរបស់សម្តេចតេជោ ហ៊ុន សែន នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ បាននឹងកំពុងសាងសង់សំណង់ជាច្រើនទុកជាការចងចាំដល់ដំណើរស្វែងរកការសង្គ្រោះជាតិ និងប្រជាជនកម្ពុជា ពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងយុទ្ធមិត្ត។ ចេញពីភូមិទន្លូង ឃុំកោះថ្មនេះ កាលពី៤៤ឆ្នាំមុន ពោលគឺនៅម៉ោង៩យប់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ សម្តេចតេជោ ហ៊ុន សែន ដែលកាលនោះគេហៅថា «សមមិត្ត ហ៊ុន សែន» និងយុទ្ធមិត្តស្ម័គ្រស្មោះ៤រូប រួមមានលោក នុច ថន, លោក ញឹក ហ៊ន, លោក សាន សាញ់ និងលោក វ៉ា ប៉ោអៀន បានសម្រេចចិត្តធ្វើដំណើរចាកចេញពីប្រទេសកម្ពុជា ឆ្ពោះទៅកាន់ប្រទេសវៀតណាម ដើម្បីស្វែងរកការគាំទ្រ និងបង្កើតកម្លាំងទ័ពចូលមកវាយផ្តួលរំលំរបបកម្ពុជាប្រជាធិបតេយ្យរបស់ ប៉ុល ពត ដែលជារបបកាប់សម្លាប់ដ៏ឃោរឃៅនៅក្នុងប្រវត្តិសាស្ត្រកម្ពុជា។ ផ្តើមចេញពីដំណើរភៀសខ្លួនជ្រែកស្បៃរាត្រីប្រថុយនឹងគ្រោះថ្នាក់ ជាមួយការចាក់ឃ្លាតភរិយា និងកូនប្រុសក្នុងផ្ទៃដ៏សែនឈឺចាប់នោះហើយ នាំឱ្យឈានដល់ការបង្កើតកម្លាំងទ័ពរណសិស្សសាមគ្គីសង្គ្រោះជាតិដោយផ្ទាល់ពីសំណាក់សម្តេចតេជោ ហ៊ុន សែន…

  • ប្រកាស ដាក់ឲ្យប្រើនីតិវិធីប្រតិបត្តិស្តង់ដារសម្រាប់គ្រប់គ្រង ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ នៅតាមផ្ទះ ដោយអនុវត្តជាជំហ៊ានដំបូងក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ

    ប្រកាស ដាក់ឲ្យប្រើនីតិវិធីប្រតិបត្តិស្តង់ដារសម្រាប់គ្រប់គ្រង ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ នៅតាមផ្ទះ ដោយអនុវត្តជាជំហ៊ានដំបូងក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ
  • អ្នកវិភាគ៖ គួរបែងចែកឱ្យដាច់ពីគ្នារវាងការស្រឡាញ់បរិស្ថានពិតប្រាកដ និងការយកបរិស្ថាននិងធនធានធម្មជាតិធ្វើនយោបាយតូបនីយកម្មដើម្បីបម្រើមហិច្ឆតាទុច្ចរិតបដិវត្តន៍ពណ៌

    អ្នកវិភាគ៖ គួរបែងចែកឱ្យដាច់ពីគ្នារវាងការស្រឡាញ់បរិស្ថានពិតប្រាកដ និងការយកបរិស្ថាននិងធនធានធម្មជាតិធ្វើនយោបាយតូបនីយកម្មដើម្បីបម្រើមហិច្ឆតាទុច្ចរិតបដិវត្តន៍ពណ៌

    ភ្នំពេញ៖ ក្រៅពីបញ្ហាព្រំដែន បញ្ហាទឹកដី ជនអន្តោប្រវេសន៍ខុសច្បាប់ដែលអ្នកនយោបាយប្រឆាំងនៅកម្ពុជា និងចៅហ្វាយនាយពួកគេបាន​ប្រើប្រាស់ដុតកំហឹងប្រជាពលរដ្ឋរហូត​ដល់ទាញកម្ពុជាធ្លាក់ចូលក្នុងភ្នក់ ភ្លើងសង្គ្រាមនៅទសវត្សរ៍ឆ្នាំ១៩៧០ និងអំពើឧក្រិដ្ឋកម្មយង់ឃ្នងខ្មែរក្រហមសម្លាប់ពលរដ្ឋ និងការ អូសបន្លាយសង្គ្រាមស៊ីវិលរហូត​ដល់ចុងឆ្នាំ១៩៩៨ ឥឡូវនេះ បញ្ហាបរិស្ថាននិងធនធានធម្មជាតិគឺជាលេសដ៏សំខាន់មួយដែលគេបានប្រើប្រាស់ដើម្បីធ្វើជាឈ្នាន់ ឬមូលហេតុញុះញង់ប្រជាពលរដ្ឋ​ក្នុងគោល​ដៅប្រឆាំង និងផ្តួលរំលំរាជរដ្ឋាភិបាល។ ដំបងបរិស្ថាននេះក៏ត្រូវបានមហាអំណាចប្រើប្រាស់ដើម្បីបម្រើឱ្យភូមិសាស្ត្រនយោបាយផងដែរ នោះគឺអាមេរិកបានយកបញ្ហាសំណង់ទំនប់វារីអគ្គិសនី និងការប្រើប្រាស់ទឹក​នៅដងទន្លមេគង្គដើម្បីប្រឆាំង ប្រទេសចិន។ បញ្ហាបរិស្ថានបច្ចុប្បន្នគឺជារឿងរបស់ពិភព លោក និងរបស់មនុស្សគ្រប់រូប ដូច្នេះគេងាយស្រួលនឹង ច្រឡំរវាងការធ្វើ​សកម្មភាព​ស្រឡាញ់​បរិស្ថាន និងការយកបរិស្ថានធ្វើនយោបាយតូបនីយកម្មដើម្បីផ្លាស់ប្តូររបបដឹកនាំ ឬការយកឈ្នះលើភូមិសាស្ត្រនយោបាយ​ព្រោះគេបានប្រើរូបភាព​នៃការស្រឡាញ់​បរិស្ថាន ស្រឡាញ់ធនធានធម្មជាតិ ទាក់ទាញសមានចិត្តពលរដ្ឋបិទបាំងចេតនាទុច្ចរិតរបស់ពួកគេដែលមើលទៅហាក់ដូចជាពួកគេ ស្រឡាញ់បរិស្ថាននិងធនធានធម្មជាតិមែនទែន តែតាម ពិតគ្រាន់តែជាសិល្ប៍វិធី និងជាការសម្តែងឱ្យល្អមើលទាក់ទាញចំណាប់អារម្មណ៍ និងអូសទាញការចូលរួមរបស់ប្រជាពលរដ្ឋដោយ​មិនដឹងខ្លួនប៉ុណ្ណោះដោយ​លង់ថាអ្វីដែល​ពួកគេធ្វើ ពិតជាក្នុងស្រឡាញ់ពិត និងស្តីបន្ទោស ចងកំហឹងមកលើសមត្ថកិច្ចរដ្ឋាភិបាលករណីមានចំណាត់ការច្បាប់ប្រឆាំងពួកគេ។ តែតាមពិតគឺជាការស្រឡាញ់បរិស្ថាននិងធនធានធម្មជាតិ ក្លែងក្លាយសោះ! ថ្មីៗនេះ កម្លាំងមានសមត្ថកិច្ចបានបក ស្បែកចៀមចេញពីឆ្កែចចកនៃក្រុមចលនាខុសច្បាប់ ដែលបានប្រើប្រាស់លេសស្រឡាញ់បរិស្ថាននិងធនធាន ធម្មជាតិដើម្បីបំពេញមហិច្ឆតាបដិវត្តន៍ពណ៌។ សមត្ថកិច្ចបានបង្ហាញមូលហេតុ៣យ៉ាង ដែលតម្រូវឱ្យ​សមត្ថកិច្ចចាប់ខ្លួនសកម្មជនចលនាមាតាធម្មជាតិ ៣នាក់ដោយសារ ពួកគេមានអង្គការចាត់តាំងខុសច្បាប់ និងប្រើប្រាស់ហិញ្ញប្បទានភេរវកម្ម។ តាមឯកសារសំណុំរឿង និងភស្តុតាងផ្សេងៗទៀតបង្ហាញថា ពួកក្រុមនេះធ្វើសកម្មភាព ដោយមានអង្គការចាត់តាំងច្បាស់លាស់ ដែលមានជនបរទេសជាអ្នកគូសវាសផែនទីឱ្យធ្វើសកម្មភាព និងប្រតិបិត្តិការ។ ការចាប់ខ្លួននេះបានធ្វើឡើងបន្ទាប់ពីសមត្ថកិច្ចបានស្រាវជ្រាវ និងរកឃើញភស្តុតាង ៣ចំណុចដូចជា៖…

  • ក្រុមគ្រួសារ ស.ស.យ.ក ស្រុកមោងឫស្សី នាំយកអំណោយ ឯកឧត្តម ស សុខា និងឯកឧត្តម ស រដ្ឋា និងលោកជំទាវ ជូនដល់គ្រួសារជួបការលំបាក ចំនួន ០៤គ្រួសារ

    ក្រុមគ្រួសារ ស.ស.យ.ក ស្រុកមោងឫស្សី នាំយកអំណោយ ឯកឧត្តម ស សុខា និងឯកឧត្តម ស រដ្ឋា និងលោកជំទាវ ជូនដល់គ្រួសារជួបការលំបាក ចំនួន ០៤គ្រួសារ

    បាត់ដំបង៖ ក្រុមគ្រួសារ ស.ស.យ.ក ស្រុកមោងឫស្សី ដឹកនាំដោយលោក តោ វីរ៉ូ និងក្រុមការងារ ថ្ងៃអាទិត្យ ទី២០ ខែមិថុនា ឆ្នាំ២០២១ បាននាំយកអំណោយ ឯកឧត្តម ស សុខា អនុប្រធាន ស.ស.យ.ក ទទួលបន្ទុក ៣ខេត្ត (ព្រៃវែង បាត់ដំបង និងបន្ទាយមានជ័យ) និងលោកជំទាវ កែ សួនសុភី, ឯកឧត្តម ស រដ្ឋា ប្រធាន ស.ស.យ.ក ខេត្តបាត់ដំបង និងលោកជំទាវ ជូនដល់គ្រួសារជួបការលំបាកចំនួន ០៤ គ្រួសារ រស់នៅក្នុងភូមិព្រះធាតុ ឃុំរបស់មង្គល ០២ គ្រួសារ និងភូមិចុងសំណាយ ភូមិជ្រៃជើង ឃុំជ្រៃ ០២ គ្រួសារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ។ ឆ្លៀតក្នុងឱកាសនោះ លោក តោ វីរ៉ូ បានពាំនាំប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីឯកឧត្តមប្រធានទាំងពីរ និងបន្តអនុវត្តវិធានការ៣ ការពារ…

  • សូមរីករាយសណ្តាប់ចម្រៀង អរគុណ!សន្តិភាព

    សូមរីករាយសណ្តាប់ចម្រៀង អរគុណ!សន្តិភាព
  • តំណាងលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន នាំយកបច្ច័យ លោកជំទាវផ្ទាល់ ចូលរួមបុណ្យសពលោកព្រឹទ្ធាចារ្យ ម៉ាក កាណេន ហៅតាសាឡាត់

    តំណាងលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន នាំយកបច្ច័យ លោកជំទាវផ្ទាល់ ចូលរួមបុណ្យសពលោកព្រឹទ្ធាចារ្យ ម៉ាក កាណេន ហៅតាសាឡាត់

    ភ្នំពេញ៖ ឯកឧត្តម ណុប ចាន់ណារិន្ទ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បាននាំយកបច្ច័យរបស់លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី ទៅចូលរួមបុណ្យសព ព្រឹទ្ធាចារ្យ ម៉ក់ កាណេន ហៅ លោកតា សាឡាត់ សិល្បករ ផ្នែក អាយ៉ៃ និងកំប្លែង ដឬលបានទទួលមរណភាពកាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ ដោយជរាពាធ ។ ក្នុងនាមលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឯកឧត្តម ណុប ចាន់ណារិន្ទ បាននាំមកនូវការផ្តាំផ្ញើរបស់លោកជំទាវ ក្នុងការចូលរួមរំលែកមរណៈទុក្ខយ៉ាងក្រៀមក្រំជាមួយគ្រួសារសព និងបានសម្តែងការសោកស្តាយយ៉ាងខ្លាំងចំពោះមរណភាពនៃសិល្បៈករឆ្នើមមួយរូបនេះ ដែលបានចូលរួមចំណែកក្នុងការស្តារវិស័យសិល្បៈចម្រៀងអាយ៉ៃ និងកំប្លែងនៅកម្ពុជា ចាប់តាំងពីក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ ខណៈដែលសិល្បៈករ សិល្បៈការិនី បាននៅសេសសល់តិចតួចបំផុត ពីការកាប់សម្លាប់ នៃរបបប្រល័យពូជសាសន៍ប៉ុល ពត ។ ជាមួយគ្នានេះដែរ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានបួងសួងសូមឱ្យវិញ្ញាណក្ខន្ធបស់លោក ព្រឹទ្ធាចារ្យ…

  • សូមរីករាយស្តាប់ និងទស្សនាចម្រៀងមួយបទ “ព្រោះជាតិជួបគ្រោះប្រល័យពូជសាសន៍”

    សូមរីករាយស្តាប់ និងទស្សនាចម្រៀងមួយបទ “ព្រោះជាតិជួបគ្រោះប្រល័យពូជសាសន៍”

    សូមរីករាយស្តាប់ និងទស្សនាចម្រៀងមួយបទ “ព្រោះជាតិជួបគ្រោះប្រល័យពូជសាសន៍”

  • សម្ដេចតេជោ ហ៊ុន សែន រំលឹកថាថ្ងៃនេះ ជាខួបលើកទី៤៤ឆ្នាំ ដែលសម្ដេចសម្រេចចិត្តដោយការឈឺចាប់ យកជីវិតធ្វើដើមទុន ដើម្បីតស៊ូរំដោះប្រជាជនកម្ពុជា ចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត

    សម្ដេចតេជោ ហ៊ុន សែន រំលឹកថាថ្ងៃនេះ ជាខួបលើកទី៤៤ឆ្នាំ ដែលសម្ដេចសម្រេចចិត្តដោយការឈឺចាប់ យកជីវិតធ្វើដើមទុន ដើម្បីតស៊ូរំដោះប្រជាជនកម្ពុជា ចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត

    ភ្នំពេញ៖ តាមរយៈទំព័រហ្វេសប៊ុកផ្លូវការនៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា ថ្ងៃនេះ ជាខួបលើកទី៤៤ឆ្នាំ ដែលសម្ដេចសម្រេចចិត្តដោយការឈឺចាប់ យកជីវិតធ្វើដើមទុន ដើម្បីតស៊ូរំដោះប្រជាជនកម្ពុជា ចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ។ សម្ដេចបានបញ្ជាក់ដូច្នេះថា៖ ថ្ងៃទី២០ ខែមិថុនា គឺជាខួបលើកទី៤៤ឆ្នាំ (២០ មិថុនា ១៩៧៧-២០ មិថុនា ២០២១) នៃថ្ងៃដែល ខ្ញុំសម្រេចចិត្តដោយការឈឺចាប់យកជីវិតធ្វើដើមទុនដើម្បីតស៊ូរំដោះប្រជាជនកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។ ទោះបីពេលនេះខ្លួនខ្ញុំ និងប្រជាជនកម្ពុជាកំពុងទទួលបាននូវសេចក្តីសុខ តែខ្ញុំមិនដែលភ្លេចនូវទឹកភ្នែករាប់ម៉ឺន រាប់សែន ដំណក់ នៅពេលដែលខ្ញុំឈានជើងចេញពីមាតុភូមិចោលប្រជាជនកម្ពុជាដែលកំពុងរងគ្រោះ ពិសេសចាកចេញចោល ភរិយា ដ៏កំសត់ដែលកំពុងមានផ្ទៃពោះ។ សម្ដេចតេជោ បន្តថា៖ ខ្ញុំអត់មានជម្រើសឲ្យល្អជាងនេះទេ ព្រោះយើងមិនអាចសុំការអាណិតពីពួក ប៉ុល ពត បានឡើយ។ ជម្រើសប្រកបដោយគ្រោះថ្នាក់ និងទឹកភ្នែកនោះហើយដែលនាំមកនូវសេចក្តីសុខ និងការរីកចម្រើនរហូត សព្វថ្ងៃនេះ។ សម្ដេច បានបន្ថែមថា ខ្ញុំធ្លាប់បានរៀបរាប់ពីប្រវត្តិដ៏ឈឺចាប់នេះច្រើនដងហើយ តែខ្ញុំមិនទាន់បានបញ្ចេញនូវចម្ងល់ក្នុងចិត្តខ្ញុំទាក់ទងជាមួយប្រវត្តិនេះ…