-
ឯកឧត្តុម ស៊ន សំណាង៖ គណបក្សប្រជាជនមានតួនាទីសំខាន់ បង្កើតនូវមញ្ឈមណ្ឌលសុខដុមភាព មហាគ្រួសារខ្មែរ

-
ឯកឧត្តម តាក ស៊ុនអ៊ី ៖ គណបក្សប្រជាជន អាស្រ័យដោយប្រជាជន និងដើម្បីប្រជាជន

-
ឯកឧត្តម លី សុន ៖ គណបក្សប្រជាជន ជារបស់ប្រជាជន ហើយធ្វើអ្វីៗ ទាំងអស់ដើម្បីប្រជាជន

-
អបអរសាទរ ខួបលើកទី៧០ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា វីដេអូឯកសារប្រវត្តិសាស្ត្រ ស្នាដៃ និងគុណតម្លៃរបស់គណបក្សប្រជាជនកម្ពុជា

-
តើ ទារុណកម្មមួយណាដែលត្រូវបានចាត់ទុកជាទារុណកម្មដ៏ព្រៃផ្សៃនៅ មន្ទីរ ស-២១?

-
អំណោយសម្តេចក្រឡាហោម ស ខេង ជាស្បៀងអាហារ ត្រូវបានចែកជូនដល់គ្រួសារក្រីក្រ លំបាកខ្លាំងចំនួន១០០គ្រួសាររស់នៅក្នុងភូមិបល្ល័ង្គសង្កាត់វត្តគរ ក្រុង-ខេត្តបាត់ដំបង

ប្រជាពលរដ្ឋក្រីក្រចំនួន ១០០គ្រួសារ ក្នុងភូមិបល្ល័ង្គ សង្កាត់វត្តគរ ក្រុង-ខេត្តបាត់ដំបង ដែលកំពុងតែប្រឈមនូវជីវភាពខ្វះខាតប្រចាំថ្ងៃខ្លាំង ដោយសារតែវិបត្តិកូវីដ-19កន្លងមក ត្រូវបានទទួលអំណោយស្បៀងពីសម្តេចក្រឡាហោម ស ខេង និងលោកជំទាវ ដើម្បីជាការចែករំលែកនូវក្នុងគ្រាដែលបងប្អូនទាំងនោះកំពុងតែជួបប្រទះ នូវ ការលំបាកខ្វះខាតខ្លាំងនូវក្នុងជីវភាពប្រចាំថ្ងៃពីឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង ជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបងនិងជាប្រធានក្រុមការងារចុះជួយខេត្តបាត់ដំបង រួមនិងវត្តមានអមដំណើរពីឯកឧត្តមជាទីប្រឹក្សាសម្តេចក្រឡាហោម និងអស់លោកប្រជានមន្ទីរ ព្រមទាំងអាជ្ញាធរក្រុងនិងមូលដ្ឋានសង្កាត់ នៅទីនោះផ្ទាល់។ ដោយក្នុង១គ្រួសារៗទទួលបានអង្ករ២០គក្រ., មី១កេស, ទឹកត្រី-ទឹកស៊ីអ៊ីវ ០១យួរ, សៀង០៣ដប និងទឹកសុទ្ធ០១កេសធំ។ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានថ្លែងថា៖ជំងឺកូវីដ-19 វាកំពុងឆ្លងច្រើននៅក្នុងខេត្តបាត់ដំបង ហើយរហូតបង្កឲ្យមានអ្នកស្លាប់បាត់បង់ជីវិតដោយសារជំងឺនេះមិនថាចាស់ឬក្មេងនោះទេ។ដែលបញ្ហានេះ ត្រូវតែចូលរួមទាំងអស់គ្នា ក្នុងការការពារ និងទប់ស្កាត់ឲ្យបានម៉ឺងម៉ាត់ ដោយមិនត្រូវមានការធ្វេសប្រហែសព្រងើយកន្ដើយនោះទេ។ ឯកឧត្តមអភិបាលខេត្តក៏បានបន្តទៀតថា៖ ក្នុងដំណាក់កាលនេះ ក៏យើងមិនត្រូវទុកចិត្តអ្នកណាម្នាក់នោះទេក្រៅពីសមាជិកក្រុមគ្រួសាររបស់ខ្លួន។ដូច្នេះគ្រប់ៗគ្នាត្រូវតែអនុវត្តឲ្យបានខ្ជាប់ខ្ជួន តាមការណែនាំរបស់អាជ្ញាធរនិងការអនុវត្តនូវវិធានការ ៣ការពារ ៣កុំ និង…
-
ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត អញ្ជើញក្នុងកិច្ចប្រជុំពិភាក្សាជាមួយប្រតិភូក្រសួងមហាផ្ទៃស្ដីពីវឌ្ឍនភាពការរៀបចំ និងដាក់ឱ្យដំណើរការរដ្ឋបាលក្រុងបូកគោ ក្រោមអធិបតីភាព ឯកឧត្តម សក់ សេដ្ឋា
ព្រឹកថ្ងៃសុក្រ០១រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ នៅសាលាខេត្ត ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញចូលរួម ក្នុងកិច្ចប្រជុំពិភាក្សាជាមួយប្រតិភូក្រសួងមហាផ្ទៃ ស្ដីពីការពិនិត្យវឌ្ឍនភាពនៃការរៀបចំ និងដាក់ឱ្យដំណើរការរដ្ឋបាលក្រុងបូកគោ ខេត្តកំពត ក្រោមអធិបតីភាព ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការ ប្រចាំការ ក្រសួងមហាផ្ទៃ និងមានការចូលរួមពី ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល។ កិច្ចប្រជុំបានពិនិត្យពិភាក្សាអំពីវឌ្ឍនភាពទូទៅ ដោយបានផ្ដោតសំខាន់ពាក់ព័ន្ធ ការរៀបចំក្របខណ្ឌមន្ត្រីរាជការ ការរៀបចំថវិកា ការជ្រើសរើសទីតាំងបណ្ដោះអាសន្នសម្រាប់បម្រើការងាររដ្ឋបាល និងការជ្រើសរើសទីតាំងជាក់លាក់សម្រាប់សាងសង់អគារថ្មីរដ្ឋបាលក្រុងផងដែរ។ ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ បានបញ្ជាក់ថា កិច្ចប្រជុំពេលនេះ វត្ថុបំណងសំខាន់ គឺការពិនិត្យ វឌ្ឍនភាព និងការជំរុញរៀបចំដាក់ឲ្យដំណើរការរដ្ឋបាលក្រុងបូកគោនេះឲ្យបានលឿនឆាប់រហ័ស ដោយផ្អែកតាមអនុលោមច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលរាជធានីខេត្តក្រុងស្រុកនិងតាមការជូនដំណឹងរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គជប) ដែលនឹងធ្វើការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុងនៅថ្ងៃទី២៥ខែកក្កដា២០២១នេះ។ ហើយបន្ទាប់មកការប្រកាសចូលកាន់មុខតំណែង តួនាទីក្រុមប្រឹក្សានិងគណៈអភិបាលក្រុង ក៏នឹងជំរុញឲ្យបានលឿនយ៉ាងយូរនៅថ្ងៃទី០១ខែសីហា២០២១ ខាងមុខនេះ។ ឯកឧត្តម…
-
ឆ្កែព្រៃប្រភេទសត្វកម្រចាប់ផ្តើមឃើញវត្តមានច្រើនឡើងវិញនៅក្នុងតំបន់ការពារធម្មជាតិមួយចំនួននៅកម្ពុជា

យោងតាមទិន្នន័យរូបភាពដែលប្រមូលបានពីម៉ាស៊ីនថតស្វ័យប្រវត្តិដែលមន្ត្រីជំនាញនៃក្រសួងបរិស្ថានបានដាក់នៅតាមតំបន់ការពារធម្មជាតិក្នុងតំបន់ទេសភាពខ្ពង់រាបភាគខាងកើតនិងតំបន់ជួរភ្នំក្រវាញកណ្តាល បានរកឃើញវត្តមាននៃសត្វឆ្កែព្រៃ។ ទោះបីជាមិនទាន់សូវសំបូរតែជាដំណឹងដ៏ល្អសម្រាប់អ្នកអភិរក្ស និងអ្នក បរិស្ថាននិយម។ នេះគឺជាការថ្លែងឱ្យដឹងរបស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជាមន្ត្រីនាំពាក្យនៃ ក្រសួងបរិស្ថាននៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ ដោយបង្ហាញមោទកភាពថា នេះជាលទ្ធផលនៃកិច្ចខិត ខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជានិងដៃគូក្នុងកិច្ចការពារនិងអភិរក្សធនធានធម្មជាតិនៅកម្ពុជាក្រោយ កម្ពុជាទទួលបានសុខសន្តិភាពពេញលេញក្រោមការអនុវត្តនយោបាយឈ្នះឈ្នះដាក់ចុះដោយសម្តេចតេជោនាយករដ្ឋមន្ត្រី កម្ពុជាមានឱកាសគ្រប់គ្រាន់ដើម្បីរៀបចំផែនការការពារនិងអភិរក្សធនធានធម្មជាតិ ដែលខ្លួនមាន ហើយបច្ចុប្បន្ននេះបាននិងកំពុងតែទទួលបាននូវផ្លែផ្កា។ ក្នុងរយៈពេលប៉ុន្មានខែនេះ ឆ្កែព្រៃត្រូវបានក្រុមអ្នកជំនាថតរូបបានតាមម៉ាស៊ីថតស្វ័យប្រវត្តិនៅក្នុង ដែនជម្រកសត្វព្រៃភ្នំសំកុសក្នុងខេត្តពោធិ៍សាត់ និងនៅក្នុងឧទ្យានជាតិវីរៈជ័យក្នុងខេត្តរតនគិរី។ ឯកឧត្តម រដ្ឋលេខាធិការក្រសួងបរិស្ថានបានថ្លែងថាក្រៅពីដែនជម្រកសត្វព្រៃភ្នំសំកុសក្នុងតំបន់ជួរភ្នំក្រវ៉ាញកណ្តាល និងឧទ្យានជាតិវីរៈជ័យ គេឃើញវត្តមាននៃសត្វឆ្កែព្រៃក្នុងដែនជម្រកសត្វព្រៃផ្សេងទៀតក្នុងតំបន់ទេសភាព ខ្ពស់រាបភាគខាងកើតដូចដែនជម្រកសត្វព្រៃស្រែពក ដែនជម្រកសត្វព្រៃភ្នំព្រេច និងដែនជម្រកសត្វព្រៃកែវសីម៉ាជាដើមដែលតាមរយៈម៉ាស៊ីនថតស្វ័យប្រវត្តិ បានចាប់បានរូបភាពនៃប្រភេទសត្វទាំងនេះរួមនឹង កូនតូចៗផងដែរ។ ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងថានេះគឺជាសញ្ញាណដ៏ល្អមួយនៃជីវៈចម្រុះនៅកម្ពុជា ដែលប្រភេទសត្វកម្រដូចជាសត្វឆ្កែព្រៃនេះចាប់ផ្តើមបង្ហាញវត្តមានឡើងនៅតំបន់មួយចំនួន ហើយតំបន់ មួយចំនួនទៀតមានចំនួនកើនឡើង។ លោក ពិន ច័ន្ទរតនា ប្រធានក្រុមការងារស្រាវជ្រាវនៃនាយកដ្ឋានអភិរក្សតំបន់ការពារធម្មជាតិដីគោកខាងកើតទន្លេមេគង្គនៃក្រសួងបរិស្ថានដែលបានដឹកនាំការស្រាវជ្រាវប្រភេទសត្វកម្រៗនៅក្នុងឧទ្យានជាតិវីរៈជ័យបានថ្លែងថា ឆ្កែព្រៃ Dhole ឬក៏ Asiatic wild dog (Cuon alpinus) ជាពពួកមំសាសត្វមាឌធំ និងត្រូវបានចាត់ថ្នាក់ជាប្រភេទជិតផុតពូជ…
-
ខេត្តកំពង់ចាម មានអ្នកឆ្លងកូវីដ៦២នាក់ (Video Inside)

-
ខេត្តត្បូងឃ្មុំ មានអ្នកឆ្លងថ្មី៣៤នាក់ (Video Inside)
