Category: ព័ត៌មានជាតិ

  • លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានផ្តល់ស្បៀងជូនប្រជាពលរដ្ឋទីទាល់ក្រ និងប្រជាពលរដ្ឋកំពុងធ្វើចត្តាឡីស័ក ចំនួន ១០០គ្រួសារ និងប្រគេនទៀនព្រះវស្សា ៣វត្ត ខេត្តស្វាយរៀង

    លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានផ្តល់ស្បៀងជូនប្រជាពលរដ្ឋទីទាល់ក្រ និងប្រជាពលរដ្ឋកំពុងធ្វើចត្តាឡីស័ក ចំនួន ១០០គ្រួសារ និងប្រគេនទៀនព្រះវស្សា ៣វត្ត ខេត្តស្វាយរៀង

    លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានផ្តល់ស្បៀងជូនប្រជាពលរដ្ឋទីទាល់ក្រ និងប្រជាពលរដ្ឋកំពុងធ្វើចត្តាឡីស័ក ចំនួន ១០០គ្រួសារ និងប្រគេនទៀនព្រះវស្សា ទេយ្យវត្ថុដល់ព្រះសង្ឃ គង់ចាំព្រះវស្សា ៣វត្ត ស្ថិតនៅក្នុងភូមិត្របែកប្រហោង សាលាស្រុកស្វាយជ្រំ ខេត្តស្វាយរៀង នាព្រឹកថ្ងៃអាទិត្យ ៣រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី២៧ខែមិថុនា ឆ្នាំ២០២១។ ថ្លែងក្នុងឱកាសនោះ លោកជំទាវក៏បានកោតសសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្ត និងរដ្ឋបាលស្រុកដែលបានបំពេញការងារស្នូល ក៏ដូចជាការចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលកូវីដ១៩នៅទូទាំងខេត្តបានយ៉ាងល្អ ។ លោកជំទាវក៏បានសំណូមពរឲ្យ ឯកឧត្តម ម៉ែន វិបុល គណៈអភិបាលខេត្តស្វាយរៀងត្រូវពង្រឹងវិធានការចត្តាឡីស័កនៅតាមបន្ទាត់ព្រំដែន និងការពង្រឹងវិធានការរដ្ឋបាលចាំបាច់នានា ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ បំប្លែងខ្លួនថ្មីប្រភេទដែលតាក្នុងសហគមន៍ (ត្រូវយកចិត្តិទុក្ខដាក់ខ្ពស់ចំពោះប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ព្រំដែន) ស្របតាមអានុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ។ ចំណែកឯរដ្ឋបាលស្រុក ត្រូវបានផ្តោតការយកចិត្តទុក្ខដាក់ចំពោះប្រជាពលរដ្ឋដែលបានធ្វើដំណើរចេញចូលក្នុងមូលដ្ឋានរបស់ខ្លួន និងពង្រឹងនូវភូមិ ឃុំ មានសុវត្ថិភាព ឲ្យមានប្រសិទ្ធិភាពខ្ពស់ ។អំណោយដែលផ្តល់ជូនប្រជាពលរដ្ឋចំនួន ១០០គ្រួសារ ដោយក្នុង១គ្រួសារ…

  • ព្យាករណ៍អាកាសធាតុថ្ងៃនេះ (មានវីដេអូ)

    ព្យាករណ៍អាកាសធាតុថ្ងៃនេះ (មានវីដេអូ)

    ព្យាករណ៍អាកាសធាតុថ្ងៃនេះ

  • ឯកឧត្តម ហ៊ុនម៉ានី បញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា​មានតួនាទី និងទំនួលខុសត្រូវខ្ពស់ លើជោគវាសនា និងអនាគតកម្ពុជា

    ឯកឧត្តម ហ៊ុនម៉ានី បញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា​មានតួនាទី និងទំនួលខុសត្រូវខ្ពស់ លើជោគវាសនា និងអនាគតកម្ពុជា

    ឯកឧត្តម ហ៊ុន ម៉ានី តំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក.) បានបញ្ជាក់ថា ការចាប់ផ្តើមដំបូងនៃការបង្កើតគណបក្ស ប្រជាជនកម្ពុជា គឺនៅឆ្នាំ១៩៥១ ខណៈពេលដែលកម្ពុជា កំពុងស្ថិតក្រោមអាណានិគមបារាំង ក្នុងបុព្វហេតុប្រមូលផ្តុំអ្នកសេ្នហាជាតិ ប្រឆាំងនឹងការគ្រប់គ្រងត្រួតត្រារបស់បារាំង ចលនានេះបានរីកធំធាត់ និងបានក្លាយជាកម្លាំងផ្ទៃក្នុងមួយដ៏សំខាន់ ចូលរួមចំណែកគាំទ្រដល់ដំណើរការនៃការទាមទារឯករាជ្យជាតិពីបារាំង រហូតទទួលបានជោគជ័យនាថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣។ ក្រុមចលនានេះ គឺជាឬសគល់នៃការបង្កើតឡើងនៃគណបក្សប្រជាជនកម្ពុជា ដែលមានឈ្មោះដើម «បក្សប្រជាជនបដិវត្តន៍ខ្មែរ»។ សូមរំលឹកថា ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ប្រជាជនគ្មានសិទ្ធិសេរីភាពអី្វទាំងអស់ ព្រោះការរស់នៅប្រចាំថ្ងៃស្ថិតក្រោមការគំរាមកំហែង បង្ខំឱ្យធ្វើការហួសកម្លាំង ព្រាត់ប្រាស់គ្រួសារ និងរស់នៅដោយភាពភ័យខ្លាច គ្រប់ពេលវេលា។ ក្នុងស្ថានភាពលំបាក គ្រោះថ្នាក់បំផុត និងមិនអាចទ្រាំបាន នៅតាមតំបន់ខ្លះ ក្រុមចលនាអ្នកស្នេហាជាតិបានប្រមូលផ្តុំគ្នា រួមគ្នាបង្កើត «រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា»ដើម្បីប្រឆាំង វាយផ្តួលរំលំរបបយង់ឃ្នងនេះ។ ក្នុងស្ថានភាពនេះ មនុស្សមួយចំនួនដែលរត់ផុតពីការសម្លាប់ បានរត់ទៅរស់នៅក្នុងប្រទេសដ៏ទៃ តែឥស្សរជន យុទ្ធជនស្នេហាជាតិរបស់គណបក្សប្រជាជនកម្ពុជា មិនបានរត់ចោលនោះទេ គឺពួកគេរួមគ្នា ប្រើប្រាស់អាយុជិវិតផ្ទាល់ខ្លួន ជាទុនទៅប្រយុទ្ធធ្វើសង្គ្រាមតទល់នឹងរបបប៉ុលពត យ៉ាងសស្រាក់សស្រាំ ដោយឥតរួញរា ក្នុងគោលបំណងតែមួយគត់ គឺរំដោះប្រជាជនដែលនៅមានជីវិតឱ្យរួចផុតពីការកាប់សម្លាប់ និងរំដោះប្រទេសជាតិឱ្យត្រលប់មករកសុខសន្តិភាព និងស្ថេរភាពឡើងវិញ ហើយយើងក៏ទទួលបានជោគជ័យ…

  • ហោរាសាស្រ្តប្រចាំថ្ងៃ៣រោច ខែបឋមសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥ ត្រូវនឹងថ្ងៃអាទិត្យ ទី២៧ ខែមិថុនា ឆ្នាំ២០២១

    ហោរាសាស្រ្តប្រចាំថ្ងៃ៣រោច ខែបឋមសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥  ត្រូវនឹងថ្ងៃអាទិត្យ ទី២៧ ខែមិថុនា ឆ្នាំ២០២១

    ឆ្នាំជូត  សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អមធ្យម។​ កិច្ចការងារនានារបស់អ្នកអាចសម្រេចទៅបានគ្រប់ដំណាក់កាលទាំងអស់។ ថ្ងៃនេះមានបញ្ហាតិចតួចផ្នែកហិរញ្ញវត្ថុអាចកើតឡើង ប៉ុន្តែមិនបង្កផលលំបាកធ្ងន់ធ្ងរនោះទេ។ ទោះបីជាយ៉ាងនេះក្តី សូមព្យាយាមចូលកៀកនឹងបញ្ហា ហើយដោះស្រាយឲ្យឆាប់រួសរាន់។ ចំពោះរាល់ការងារដែលស្ថិតក្នុងការទទួលខុសត្រូវរបស់អ្នកទាំងអស់ មិនអាចពឹងពាក់គេឲ្យជួយនោះទេ អ្នកត្រូវចំណាយពេលវេលាបន្ថែមធ្វើដោយខ្លួនឯងទើបជាការល្អប្រសើរ។ ក្រៅពីនេះ ការឈ្លោះប្រកែកខ្លះៗអាចនឹងកើតឡើងជាមួយនឹងថ្នាក់លើ ដូច្នេះគួរដើរចេញកុំតបតឲ្យសោះ។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកល្អជាមធ្យម។ កិច្ចការងារ និងសកម្មភាពអាជីវកម្មស្ថិតក្នុងកំរិតហ្នឹងហ្ន៎ ហើយបញ្ហាធំតូចក៏មិនទាន់អាចកំណត់បានទេ ដូច្នេះសូមបន្តយន្តការរបស់អ្នកទៅមុន ហើយរងចាំឳកាសណាល្អប្រសើរចាំសម្រេចការងារធំដែលអ្នកប៉ងប្រថា្ន។ ក្រៅពីនេះសូមយកចិត្តទុកដាក់លើការគិតរបស់ខ្លួន លោកអ្នកកំពុងតែអារម្មណ៍រវើរវាយ ហើយព្រួយបារម្ភច្រើន។ ភាពស្ងប់ស្ងាត់ជាជម្រើសល្អប្រសើរជាងគេ ពីព្រោះអ្នកអាចមានពេលគិតគូរច្បាស់លាស់ ព្រមទាំងអាចយល់ និងគ្រប់គ្រងស្ថានការណ៍បានប្រសើរជាងមុន។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងែនេះផ្តល់ផលល្អឲ្យលោកអ្នកដើម្បីទំនាក់ទំនងការងារតូចធំ។ លោកអ្នកអាចដោះស្រាយរាល់បញ្ហាតូចធំដែលនៅសេសសល់ ឬបញ្ហាចំពោះមុនក្នុងកិច្ចការរបស់អ្នកដោយប្រសិទ្ធភាពបំផុត។ ដោយឡែក ក្នុងរង្វង់ការងារ ភាពអសកម្មគឺកើតឡើងរវាងទំនាក់ទំនង ដូច្នេះសូមបង្កើនទំនាក់ទំនងល្អ និងព្យាយាមយល់ចិត្តថ្លើមគ្នា ហើយដោះស្រាយរាល់មន្ទិលក្នុងចិត្តឲ្យបានជ្រះស្រឡេះ។ ក្រៅពីនេះលោកអ្នកមានអំណោយផលក្នុងការប្រមូលទិន្នន័យ និងការគ្រប់គ្រង។ ឆ្នាំថោះ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ…

  • វេទិការ ពហុមតិ ប្រធានបទ៖ ៧០ឆ្នាំ នៃដំណើរបុព្វហេតុ​ជាតិ និងប្រជាជន របស់គណបក្សប្រជាជនកម្ពុជា

    វេទិការ ពហុមតិ ប្រធានបទ៖ ៧០ឆ្នាំ នៃដំណើរបុព្វហេតុ​ជាតិ និងប្រជាជន របស់គណបក្សប្រជាជនកម្ពុជា
  • ក្រសួងទេសចរណ៍៖ កិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុនអង្គរផាស តិចណូឡូជី គឺដើម្បីជំរុញការអភិវឌ្ឍន៍បច្ចេកវិទ្យាក្នុងវិស័យទេសចរណ៍

    ក្រសួងទេសចរណ៍៖ កិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុនអង្គរផាស តិចណូឡូជី គឺដើម្បីជំរុញការអភិវឌ្ឍន៍បច្ចេកវិទ្យាក្នុងវិស័យទេសចរណ៍

    ក្រសួងទេសចរណ៍មានកិត្តិយសសូមជូនដំណឹងដល់សាធារណៈជនទាំងអស់មេត្តាជ្រាបថា ក្រោមកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុនអង្គរផាស តិចណូឡូជី ដើម្បីជំរុញការអភិវឌ្ឍន៍បច្ចេកវិទ្យាក្នុងវិស័យទេសចរណ៍ជាពិសេសការទូទាត់រហ័សនិងងាយស្រួល និងការគ្រប់គ្រង់ព្រឹត្តិការទេសចរណ៍តាមប្រព័ន្ធបច្ចេកវិទ្យា ចូលរួមចំណែកដល់ការស្តារវិស័យទេសចរណ៍ឡើងវិញ ក្រសួងទេសចរណ៍នឹងរៀបចំពិធីចុះអនុស្សារណៈនៃការយោគយល់គ្នា (MoU) ជាមួយក្រុមហ៊ុនអង្គផាស តិចណូឡូជី អមដោយសិក្ខាសាលាថ្នាក់ជាតិស្តីពី “ការស្តារវិស័យទេសចរណ៍កម្ពុជា ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩” ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១ ដោយមានការផ្សាយផ្ទាល់នៅលើបណ្តាញសង្គមរបស់ក្រសួងទេសចរណ៍ និងសារព័ត៌មាននានានៅវេលាម៉ោង ១៖៣០នាទីរសៀល។ កម្មវិធីចុះអនុស្សារណៈនៃការយោគយល់គ្នា ក្រោមធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងមានការចូលរួមជាវាគ្មិនកិត្តិយសមកពីស្ថាប័នជាតិ និងអន្តរជាតិនានា ដោយពិភាក្សាលើប្រធានបទសំខាន់ៗចំនួន ២ រួមមាន៖១. ប្រធានបទទី១៖ ផែនការស្តារឡើងវិញវិស័យទេសចរណ៍ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩២. ប្រធានបទទី២៖ ការជំរុញបច្ចេកវិទ្យាឌីជីថល លើការទូទាត់រហ័ស នៅក្នុងវិស័យទេសចរណ៍កម្ពុជា សូមសាធារណៈជន ស្ថាប័នពាក់ព័ន្ធ ប្រតិបត្តិករទេសចរណ៍ ដៃគូរអភិវឌ្ឍន៍ និងអ្នកជំនាញទាំងអស់រង់ចាំទស្សនាកុំបីខាន! សូមអរគុណ!

  • ក្រសួងទេសចរណ៍មានកិត្តិយសសូមជូនដំណឹងដល់សាធារណៈជនទាំងអស់មេត្តាជ្រាបថា

    ក្រសួងទេសចរណ៍មានកិត្តិយសសូមជូនដំណឹងដល់សាធារណៈជនទាំងអស់មេត្តាជ្រាបថា

    ក្រោមកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុនអង្គរផាស តិចណូឡូជី ដើម្បីជំរុញការអភិវឌ្ឍន៍បច្ចេកវិទ្យាក្នុងវិស័យទេសចរណ៍ជាពិសេសការទូទាត់រហ័សនិងងាយស្រួល និងការគ្រប់គ្រង់ព្រឹត្តិការទេសចរណ៍តាមប្រព័ន្ធបច្ចេកវិទ្យា ចូលរួមចំណែកដល់ការស្តារវិស័យទេសចរណ៍ឡើងវិញ ក្រសួងទេសចរណ៍នឹងរៀបចំពិធីចុះអនុស្សារណៈនៃការយោគយល់គ្នា (MoU) ជាមួយក្រុមហ៊ុនអង្គផាស តិចណូឡូជី អមដោយសិក្ខាសាលាថ្នាក់ជាតិស្តីពី “ការស្តារវិស័យទេសចរណ៍កម្ពុជា ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩” ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១ ដោយមានការផ្សាយផ្ទាល់នៅលើបណ្តាញសង្គមរបស់ក្រសួងទេសចរណ៍ និងសារព័ត៌មាននានានៅវេលាម៉ោង ១៖៣០នាទីរសៀល។ កម្មវិធីចុះអនុស្សារណៈនៃការយោគយល់គ្នា ក្រោមធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងមានការចូលរួមជាវាគ្មិនកិត្តិយសមកពីស្ថាប័នជាតិ និងអន្តរជាតិនានា ដោយពិភាក្សាលើប្រធានបទសំខាន់ៗចំនួន ២ រួមមាន៖១. ប្រធានបទទី១៖ ផែនការស្តារឡើងវិញវិស័យទេសចរណ៍ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩២. ប្រធានបទទី២៖ ការជំរុញបច្ចេកវិទ្យាឌីជីថល លើការទូទាត់រហ័ស នៅក្នុងវិស័យទេសចរណ៍កម្ពុជា សូមសាធារណៈជន ស្ថាប័នពាក់ព័ន្ធ ប្រតិបត្តិករទេសចរណ៍ ដៃគូរអភិវឌ្ឍន៍ និងអ្នកជំនាញទាំងអស់រង់ចាំទស្សនាកុំបីខាន! សូមអរគុណ!

  • កម្ពុជាមានអ្នកចាក់វ៉ាក់សាំងបង្ការកូវីដ-១៩សរុបទូទាំងប្រទេសចំនួនជិត៤លាននាក់

    កម្ពុជាមានអ្នកចាក់វ៉ាក់សាំងបង្ការកូវីដ-១៩សរុបទូទាំងប្រទេសចំនួនជិត៤លាននាក់

    ក្រសួងសុខាភិបាល បានបង្ហាញថាអ្នកចាក់វ៉ាក់សាំងបង្ការ ជំងឺកូវីដ-១៩ នៅទូទាំងប្រទេស បូករួមទាំងក្រសួងការពារជាតិ គិតត្រឹមថ្ងៃទី ២៦ មិថុនា ឆ្នាំ ២០២១នេះ សរុបបាន ៣លាន ៨សែន ៨ម៉ឺន ៦ពាន់ និង ៥៣៤នាក់។ ចំនួនអ្នកបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅកម្ពុជា បានកើនឡើង ៣៨,៨៧% បើធៀបប្រជាពលរដ្ឋចំនួន១០លាននាក់។

  • សេចក្ដីប្រកាសព័ត៌មានស្ដីពី ការរកឃើញបុគ្គលវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ០១នាក់ថ្មីបន្ថែមទៀត

    សេចក្ដីប្រកាសព័ត៌មានស្ដីពី ការរកឃើញបុគ្គលវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ០១នាក់ថ្មីបន្ថែមទៀត

    សេចក្ដីប្រកាសព័ត៌មានស្ដីពី ការរកឃើញបុគ្គលវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ០១នាក់ថ្មីបន្ថែមទៀត នៅខេត្តកែប នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១!

  • ខេត្តមណ្ឌលគិរី រកឃើញករណីវិជ្ជមានជំងឺកូវីដ១៩ ចំនួន ០៧នាក់ បន្ថែមទៀត

    ខេត្តមណ្ឌលគិរី រកឃើញករណីវិជ្ជមានជំងឺកូវីដ១៩ ចំនួន ០៧នាក់ បន្ថែមទៀត

    សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តមណ្ឌលគិរី ស្ដីពីការរកឃើញករណីវិជ្ជមានជំងឺកូវីដ១៩ ចំនួន 7នាក់ បន្ថែមទៀត នៅថ្ងៃទី ២៦ ខែមិថុនាឆ្នាំ ២០២១ នេះ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ )៕