Category: ព័ត៌មានជាតិ

  • សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អបអរសាទរខួបលើកទី៧០ឆ្នាំ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា

    សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អបអរសាទរខួបលើកទី៧០ឆ្នាំ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា

    សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា នៅក្នុងថ្ងៃទនេះ បានសរសេរលើបណ្តាញសង្គមហ្វេសប៊ុកផ្លូវការរបស់សម្តេចថា ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១នេះ ជាទិវាគម្រប់ខួបលើកទី៧០ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជាដែលមានឈ្មោះដើមបក្សប្រជាជនបដិវត្តន៍ខ្មែរ ។ យោងតាមប្រសាសន៍របស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន គណបក្សប្រជាជនកម្ពុជា មានប្រភពកើតចេញពីចលនាតស៊ូស្នេហាជាតិ ប្រឆាំងរបបអាណានិគមនិយមបារាំងដើម្បីឯករាជ្យជាតិ ។ នៅក្នុងរយៈពេល៧០ឆ្នាំមកនេះ យើងបានខិតខំ តស៊ូ លះបង់ និងចូលរួមយ៉ាងសកម្មនៅក្នុងការបម្រើ ការពារ និងអភិវឌ្ឍប្រទេសជាតិ ដោយបានឆ្លងកាត់ឧបសគ្គរាប់រយជំពូក។ គណបក្សប្រជាជនកម្ពុជា បានដឹកនាំចលនាតស៊ូប្រឆាំងរបបអាណានិគមនិយមដើម្បីឯករាជ្យជាតិ បន្ទាប់មកពីឆ្នាំ ១៩៥៣ ដល់ឆ្នាំ ១៩៧០ បានចូលរួមយ៉ាងសកម្មក្នុងការការពារឯករាជ្យ សន្តិភាព និងអធិបតេយ្យជាតិ ។ គណបក្សបានបន្តធ្វើការតស៊ូ ដើម្បីរំដោះជាតិពីការឈ្លានពានរបស់បរទេស ពីភ្លើងសង្គ្រាមឆ្នាំ១៩៧០-១៩៧៥ និងបានរំដោះប្រទេសជាតិចេញផុតពីរបបដ៏សាហាវយង់ឃ្នង ប្រល័យពួជសាសន៍ ប៉ុល ពត នាថ្ងៃទី៧ ខែមករាឆ្នាំ១៩៧៩។ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានមានប្រសាសន៍បន្ថែមថា យើងមិនអាចរៀបរាប់អស់ពីអ្វីដែលយើងបានឆ្លងកាត់ នៅក្នុងរយៈពេល៧០ឆ្នាំមកនេះ បានអស់នាពេលនេះ បាននោះឡើយ។…

  • មានសន្តិភាព មានការអភិវឌ្ឍ ប្រជាជនរស់នៅសុខសាន្ត (វីដេអូ)

    មានសន្តិភាព មានការអភិវឌ្ឍ ប្រជាជនរស់នៅសុខសាន្ត (វីដេអូ)

    មានសន្តិភាព មានការអភិវឌ្ឍ ប្រជាជនរស់នៅសុខសាន្ត៖

  • ១៧ មេសាឆ្នាំ១៩៧៥ ថ្ងៃបើកទំព័រសករាជឋាននរកក្រោមមេឃនៅកម្ពុជា

    ១៧ មេសាឆ្នាំ១៩៧៥ ថ្ងៃបើកទំព័រសករាជឋាននរកក្រោមមេឃនៅកម្ពុជា

    សូមទស្សនាវីដេអូ ឯកសារដែលបង្ហាញពី កម្ពុជានាថ្ងៃទី១៧ មេសាឆ្នាំ១៩៧៥ ដែលជាថ្ងៃ បើកទំព័រសករាជឋាននរកក្រោមមេឃនៅកម្ពុជា៖ វីដេអូ ៖ https://fb.watch/6oXO053AOs/

  • កម្ពុជាមាតុភូមិយើង ២៨ មិថុនា ២០២១

    កម្ពុជាមាតុភូមិយើង ២៨ មិថុនា ២០២១

    Video https://fb.watch/6oZg0cFRWy/ មាតិការព័ត៌មានកម្ពុជាមាតុភូមិយើង២៨.០៦.២០២១ LD ប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន ផ្ញើសារ អបអរសាទរខួបអនុស្សាវរីយ៍ លើកទី៧០ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា,កម្ពុជាបានឆ្លងកាត់នូវរឿងរ៉ាវលំបាកជាច្រើន ដែលគ្រប់ដំណាក់កាលទាំងអស់គឺតែងតែមានវត្តមាន “គណបក្សប្រជាជនកម្ពុជា” នៅរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋខ្មែរគ្រប់ពេលវេលា៕..ឃ្លីបLD6 ឯ.ឧ ហ៊ុន ម៉ានី៖ ពាក្យថា សន្តិភាព ងាយស្តាប់ ងាយនិយាយណាស់ តែបើធ្វេសប្រហែសតែបន្តិច ងាយបាត់បង់អ្វីៗទាំងអស់«ដូច្នេះកត្តាសុខសន្តិភាព ជាកត្តាដាច់ខាត និងមិនអាចចរចា ដោះដូរ ឬតថ្លៃបាននោះទេ ទោះក្នុងតម្លៃណាក៏ដោយ» ៕..ឃ្លីបLD5 ប្រធានថ្មី គ.ជ.ប នឹងប្រកាសចូលកាន់តំណែងនៅថ្ងៃទី៣០ ខែមិថុនា ខាងមុខនេះ ៕..ឃ្លីប២នាទីLD4 ព្រឹកថ្ងៃនេះវ៉ាក់សាំងស៊ីណូវ៉ាក់ ចំនួន១លានដូសទៀត នឹងដឹកមកដល់កម្ពុជា, តាមការរំពឹងទុក ការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋអាចរួចរាល់ក្នុងកំឡុងខែវិច្ឆិកា ឬខែធ្នូ ឆ្នាំ២០២១នេះ នឹងជួយឱ្យកម្ពុជាអាចគ្រប់គ្រងការរីករាលដាលជំងឺកូវីដ១៩បានល្អ ដែលជាបុព្វហេតុមួយជួយឱ្យកម្ពុជាឈានទៅសម្រេចបានស្ថានភាពភាពសេដ្ឋកិច្ចល្អប្រសើរឡើងវិញ ៕..ឃ្លីបV6 លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រគេនទៀនវស្សា និងទេយ្យវត្ថុដល់ព្រះសង្ឃ គង់ចាំព្រះវស្សា នៅវត្តព្រៃឆ្លាក់ ។ ឃ្លីប២នាទី LD2…

  • សូមទស្សនាវីដេអូ ឯកសារដែលបង្ហាញពី កម្ពុជាបានស្គាល់ពន្លឺឯករាជ្យ និងសន្តិភាព នាឆ្នាំ១៩៥៣

    សូមទស្សនាវីដេអូ ឯកសារដែលបង្ហាញពី កម្ពុជាបានស្គាល់ពន្លឺឯករាជ្យ និងសន្តិភាព នាឆ្នាំ១៩៥៣

    សូមទស្សនាវីដេអូ ឯកសារដែលបង្ហាញពី កម្ពុជាបានស្គាល់ពន្លឺឯករាជ្យ និងសន្តិភាព នាឆ្នាំ១៩៥៣៖

  • កម្ពុជាចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋកើនបានជាង ៣លាន ៩សែននាក់ហើយ

    កម្ពុជាចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋកើនបានជាង ៣លាន ៩សែននាក់ហើយ

    យោងរបាយការណ៍របស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៧ មិថុនាឆ្នាំ២០២១ ប្រជាពលរដ្ឋដែលបានចាក់វ៉ាក់សាំងសារុបមានចំនួន៣លាន ៩សែន ៥ម៉ឺន៥ពាន់ ៣៣នាក់ហើយ ដែលស្មើនឹង៣៩,៥៥% នៃចំនួនប្រជាជនដែលគ្រោងនឹងចាក់១០លាននាក់ ក្នុងនោះអ្នកបានចាក់វ៉ាក់សាំងដូស ទី២រួចមានចំនួន២លាន៨សែន៨ម៉ឺន១ពាន់៤១៤នាក់។ យុទ្ធនាការចាក់វ៉ាក់សាំង ក្នុងរាជធានីនិងខេត្តកណ្តាល នៃដំណាក់កាលទី១ ត្រៀមនឹងបញ្ចប់នាពាក់កណ្តាលខែកក្កដាខាងមុខនេះហើយ ទន្ទឹមនឹងការបន្តចាក់វ៉ាក់សាំង តាមគោលដៅដទៃទៀត បានធ្វើទន្ទឹមគ្នាលើខេត្តចំនួន៤។ របាយការណ៍ក្រសួង ការពារជាតិថ្ងៃនេះ បានឲ្យដឹង ថាការចាក់ដោយក្រុមគ្រួពេទ្យយោធានៅក្នុងខេត្តគោលដៅចំនួន៤គឺខេត្តតាកែវ, កំពង់ស្ពឺ ខេត្តព្រះសីហនុ និង ខេត្តកោះកុង បានចំនួនមនុស្ស៣៦ម៉ឺន២ពាន់៥៩០នាក់។

  • សូមរីករាយទស្សនា ចម្រៀងអនុស្សាវរីយ៍ មួយបទដែលមានចំណងជើងថា ៖ អរគុណសន្ដិភាព

    សូមរីករាយទស្សនា ចម្រៀងអនុស្សាវរីយ៍ មួយបទដែលមានចំណងជើងថា ៖ អរគុណសន្ដិភាព

    សូមរីករាយទស្សនា ចម្រៀងអនុស្សាវរីយ៍ មួយបទដែលមានចំណងជើងថា ៖ អរគុណសន្ដិភាព ៖

  • សារលិខិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងទិវារំឮកខួបលើកទី៧០ ថ្ងៃបង្កើតគណបក្សប្រជាជន កម្ពុជា (២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២១ )

    សារលិខិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងទិវារំឮកខួបលើកទី៧០ ថ្ងៃបង្កើតគណបក្សប្រជាជន កម្ពុជា (២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២១ )
  • ហោរាសាស្រ្តប្រចាំថ្ងៃ៤រោច ខែបឋមសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥ ត្រូវនឹងថ្ងៃច័ន្ទ ទី២៨ ខែមិថុនា ឆ្នាំ២០២១

    ហោរាសាស្រ្តប្រចាំថ្ងៃ៤រោច ខែបឋមសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥  ត្រូវនឹងថ្ងៃច័ន្ទ ទី២៨ ខែមិថុនា ឆ្នាំ២០២១

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អមធ្យម។​ អាជីពរបស់អ្នកស្ថិតក្នុងសភាពហ្នឹងហ្ន៎ គ្មានផលរំខានធំដូនោះទេ ម្យ៉ាងទៀតអ្វីៗអ្នកអាចដោះស្រាយបាន។ ផ្ទុយទៅវិញ សម្រាប់លោកអ្នកប្រកបការងាររដ្ឋ និងឯកជន លោកអ្នកអាចជួបនឹងស្ថានភាពយល់ច្រលំតិចតួចជាមួយថ្នាក់លើ ដូច្នេះសូមប្រុងប្រយ័ត្ន ហើយព្យាយាមបំពេញការងារឲ្យបានល្អ។ ក្នុងវេលានេះ ប្រសិនបើអ្នកមិនពេញចិត្តនឹងស្ថានភាពការងារដែលអ្នកកំពុងអនុវត្ត ការផ្លាស់ប្តូរគឺអាចធ្វើទៅបាន។ ក្រៅពីនេះ សូមយកចិត្តទុកដាក់ពីសុភមង្គលផ្ទាល់ខ្លួន ជាមួយនឹងកិច្ចការងារ ធ្វើយ៉ាងណាកុំឲ្យធ្ងន់ម្ខាងៗ។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះរាល់កិច្ចការងារទាំងឡាយអាចសម្រេចទៅបានទាំងអស់។ សម្តីរបស់អ្នកហាក់មានឥទ្ធិពលលើទឹកចិត្តរបស់មនុស្សនៅជុំវិញខ្លួន ដូច្នេះប្រសិនបើអ្នកប្រើប្រាស់ពេលនេះនិយាយពិភាក្សា ឬចរចាការងារតូចធំនោះនឹងទទួលបានជោគជ័យ។ ដោយឡែក ពេលនេះមានអំណោយផលដល់ការលក់ចេញទិញចូលចលន និងអចលនទ្រព្យនានា ដូច្នេះសូមកុំខកខនឳកាសឲ្យសោះ។ ក្នុងនោះប្រការចាំបាច់បំផុតដែលអ្នកគួរប្រតិបត្តិគឺភាពស្មោះត្រង់។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ អាជីពនានានៅក្នុងថ្ងៃនេះមានភាពចម្រើនលូតលាស់ជាធម្មតា ដូច្នេះដើម្បីពន្លឿនការងារ អ្នកគួរព្យាយាមរកពេលវេលាដើម្បីធ្វើទំនាក់ទំនង ឬការធ្វើពាណិជ្ជកម្ម។ បញ្ហារបស់អ្នកក្នុងថ្ងៃនេះ គឺទាក់ទងនឹងស្ថានភាពហិរញ្ញវត្ថុ ដូច្នេះសូមគ្រប់គ្រងការចាយវាយលុយកាក់ធំដុំ ពិសេសរាល់ករណីបំណុលនានានឹងធ្វើឲ្យអ្នកជួបការលំបាកខ្លាំង។ សូមរក្សាស្ថានភាពនេះពេញមួយថ្ងៃ ទើបជាការប្រសើរបំផុត។ ដោយឡែក លោកអ្នកមានលទ្ធភាពដោះស្រាយបញ្ហាដោយងាយស្រួល។ …

  • សមត្ថកិច្ចដកហូតសត្វតោ១ក្បាល ដែលលួចចិញ្ចឹមដោយខុសច្បាប់នៅរាជធានីភ្នំពេញ

    សមត្ថកិច្ចដកហូតសត្វតោ១ក្បាល ដែលលួចចិញ្ចឹមដោយខុសច្បាប់នៅរាជធានីភ្នំពេញ

    សមត្ថកិច្ចចម្រុះបានបានចុះធ្វើការដកហូតយកសត្វតោឈ្មោលរស់មួយក្បាលពីជនជាតិចិន ដែលបានចិញ្ចឹមដោយខុសច្បាប់នៅក្នុងលំនៅឋានរបស់ខ្លួន នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ នៅក្នុងគេហដ្ឋានមួយកន្លែងក្នុងខណ្ឌខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ លោក គាំ សីហា នាយខណ្ឌរដ្ឋបាលព្រៃឈើភ្នំពេញ បានឱ្យដឹងថា ដោយសារមានប្រជាពលរដ្ឋជិតខាងបានរាយការណ៍ ប្រាប់អំពីការចិញ្ចឹមសត្វតោនៅក្នុងផ្ទះវីឡាខាងលើ ហើយសមត្ថកិច្ចជំនាញសហការជាមួយអាជ្ញាធរមូលដ្ឋានចុះធ្វើការស្រាវជ្រាវ ឈានដល់ការចុះដកហូតយកសត្វតោឈ្មោលមួយក្បាលនោះ ដើម្បីបញ្ជូនទៅថែរក្សាចិញ្ចឹមបីបាច់បន្តនៅមជ្ឈមណ្ឌលថែទាំ និងសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ។សមត្ថកិច្ចបានហៅអ្នកចិញ្ជឹមមកអប់រំ ហាមមិនឲ្យប្រព្រឹត្តការចិញ្ចឹមសត្វព្រៃបន្តទៀត។ សូមបញ្ជាក់ថា សត្វតោដែលដកហូត ជាសត្វតោឈ្មោលនោះមានទម្ងន់ជាង ៧០គីឡូក្រាម ត្រូវបានចិញ្ចឹមតាំងពីតូចរហូតដល់ពេលនេះមានអាយុប្រមាណ១ឆ្នាំកន្លះ ដោយក្នុងមួយថ្ងៃបរិភោគសាច់ប្រមាណ៦គីឡូក្រាម។ ពលរដ្ឋមិនមានសិទ្ធិក្នុងការចិញ្ចឹមសត្វព្រៃ ដែលជាប្រភេទសត្វកម្រនោះទេ ដែលផ្ទុយពីច្បាប់ និងមាត្រា ៤៩ នៃច្បាប់ស្តីពីព្រៃឈើ កថាខ័ណ្ឌ២ ត្រង់ចំណុច៣ ដែលបានចែងថា ការយកធ្វើជាកម្មសិទ្ធិ សន្និធិ ឬថែរក្សាជាលក្ខណៈសួនសត្វ ឬគ្រួសារនូវប្រភេទសត្វក្នុងក្រុមជិតផុតពូជត្រូវបានហាមឃាត់៕