-
អាជ្ញាធររាជធានីភ្នំពេញសម្រេច ផ្អាកដំណើរការជាបណ្ដោះអាសន្នផ្សារកណ្ដាល

-
អាជ្ញាធររាជធានី បើកការប្រជុំដើម្បីអនុវត្ត ការទុកដាក់បញ្ចុះឬ បូជាសពមានកូវីដ-១៩ ដោយមិនមានហានិភ័យទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល

ភ្នំពេញ៖ ដើម្បីអោយមានសុវត្ថិភាព ក្នុងការគ្រប់គ្រង និងការចាត់ចែងសាកសព ដែលមានផ្ទុកវីរុសកូវីដ-១៩ យោងទៅតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង នាល្ងាចថ្ងៃទី១២ កក្កដានេះ បានបើកកិច្ចប្រជុំមួយតាមរយៈ video conferenceមួយជាមួយអាជ្ញាធរខណ្ឌទាំង១៤ និងមន្ទីរសុខាភិបាល ដើម្បីធ្វើយ៉ាងណាអនុវត្តទៅតាមការណែនាំនេះ អោយទទួលបានជោគជ័យនិងមិនមានហានិភ័យ ពីការឆ្លងដោយជម្ងឺកូវីដ-១៩។ លោក ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា ការបង្កើតឡើងអោយមានកិច្ចប្រជុំនេះ គឺក្នុងគោលបំណងអនុវត្តអោយចំទិសដៅទៅតាមការណែនាំ ដោយសារតែយើងជាអ្នកអនុវត្តផ្ទាល់ទៅលើការងារទាំងនេះ ។ លោកបន្តថា ក្នុងនាមអាជ្ញាធរយើងត្រូវមើលពីសារៈសំខាន់ទាំងអស់គ្នា លើកទឹកចិត្តគ្នា មានបញ្ហាយើងរួមគ្នាដើម្បីដោះស្រាយ ។កន្លងមកនេះអាជ្ញាធររបស់យើងអនុវត្តបានល្អណាស់ ។ សពជាង៧០០នាក់ហើយ យើងធ្វើបានល្អ មិនមានបញ្ហាឆ្លងដោយជម្ងឺកូវីដ-១៩ ។នេះជាមោទនភាពរបស់ក្រុមការងារគ្រូពេទ្យរបស់យើងដែលអនុវត្តបានល្អលើវិធានក្រសួងសុខាភិបាលទាំងការវេចខ្ចប់សពនិងការការពារខ្លួន ដោយគិតមកដល់ពេលនេះមានសព ដែលស្លាប់ដោយកូវីដ-១៩ចំនួន៧១១នាក់ហើយ ដែលក្រុមការងារយើងបានចាត់ចែងវេចខ្ចប់ បានល្អនិងទទួលបានជោគជ័យមិនមានហានិភ័យ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី លោកជម្រុញអោយមន្ត្រីរបស់យើង ធ្វើការបញ្ជាក់អោយបានលំអិតបន្ថែមទៀតទៅលើសេចក្តីណែនាំនេះ ទាំងការជុំវិញការបញ្ចុះឬដុតសាកសព ។ ការលើកសព ដាក់ក្នុងក្តាម្ឈូសដែលមានតម្លៃថ្លៃ អាចប្រើមនុស្សមិនតិចជាង៦នាក់នោះទេ យើងគួរអោយពួកគាត់ស្លៀកសំលៀកបំពាក់PPEឬយ៉ាងណា ព្រោះការបំពាក់សំលៀកបំពាក់PPEពិតជាទទួលបានជោគជ័យមិនមានហានិភ័យពីការឆ្លងជម្ងឺកូវីដ-១៩នោះទេ តាមរយៈបទពិសោធកន្លងមកនេះ។ គួរបញ្ជាក់ថា កាលពីថ្ងៃអាទិត្យទី១១ ខែកក្កដា…
-
រដ្ឋមន្ត្រីការបរទេស នឹងអញ្ជើញចូលរួម ព្រមទាំងថ្លែងការណ៍នៅក្នុងសន្និសីទ្ធពាក់កណ្ដាលអាណត្តិរដ្ឋមន្ត្រីការបរទេសនៃចលនាមិនចូលបក្សសម័្ពន្ធ (NAM)

ឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងអញ្ជើញចូលរួម ព្រមទាំងថ្លែងការណ៍នៅក្នុងសន្និសីទ្ធពាក់កណ្ដាលអាណត្តិរដ្ឋមន្ត្រីការបរទេសនៃចលនាមិនចូលបក្សសម័្ពន្ធ (NAM) ដែលនឹងប្រព្រឹត្តទៅតាមប្រព័ន្ធវីដេអូ នៅថ្ងៃទី១៣-១៤ ខែកក្កដា ឆ្នាំ២០២១ នៅទីក្រុងបាគូ សាធារណរដ្ឋអាស៊ែបៃហ្សង់។ ដោយ៖ សួង ពិសិដ្ឋ
-
រយៈពេលនេះ៧២ម៉ោង ប្រទេសអាស៊ានទាំង១០ មានការឆ្លងថ្មី ចំនួន២៤ម៉ឺន៣ពាន់៧៦៨ករណី និងការស្លាប់ថ្មីមានចំនួន៣ពាន់៨៦២នាក់

ការឆ្លងថ្មីនៃវីរុសកូវីដ១៩ក្នុងប្រទេសអាស៊ានទាំង១០នៅក្នុងរយ:ពេលនេះ៧២ម៉ោងចុងក្រោយនេះមានចំនួន២៤ម៉ឺន៣ពាន់៧៦៨ករណី និងការស្លាប់ថ្មីមានចំនួន៣ពាន់៨៦២នាក់។ ការឆ្លងថ្មី បានកើតឡើងលើប្រទេសចំនួន១០គឺប្រទេសឥណ្ឌូនេស៊ី, ហ្វីលីពីន, ម៉ាឡេស៊ី,មីយ៉ាន់ម៉ា, សឹង្ហបុរី, ថៃ, កម្ពុជា, វៀតណាម, ឡាវ, និងប្រទេសប្រុយណេ។ ប្រទេសដែលមានការស្លាប់ថ្មីមាន៧ប្រទេសគឺប្រទេសឥណ្ឌូណេស៊ី, ហ្វីលីពីន, ថៃ, កម្ពុជា, ម៉ាឡេស៊ី, វៀតណាម, និងប្រទេសមីយ៉ាន់ម៉ា។ ប្រទេសឥណ្ឌូនេស៊ី នៅក្នុងរយ:ពេល៧២ម៉ោងចុងក្រោយមានការឆ្លងថ្មីចំនួន១១ម៉ឺន១ពាន់៧១៨ករណីដែលនាំឲ្យការឆ្លងសរុបមានចំនួន២លាន៥៦ម៉ឺន៧ពាន់៦៣០ករណី។ ចំណែកការស្លាប់ថ្មីវិញមានចំនួន២ពាន់៧២៤នាក់ដែលនាំឲ្យការស្លាប់សរុបមានចំនួន៦ម៉ឺន៧ពាន់៣៥៥ករណី។ ប្រទេសឥណ្ឌូនេស៊ីគឺ ជាប្រទេសដែលមានការឆ្លងសរុបនិងការស្លាប់សរុបច្រើនជាងគេក្នុងចំណោមប្រទេសអាស៊ានទាំង១០។ ប្រទេសម៉ាឡេស៊ីនៅក្នុងរយ:ពេល៧២ម៉ោងមានការឆ្លងថ្មីចំនួន៦ម៉ឺន៧ពាន់៣២ករណីដែលនាំឲ្យការឆ្លងសរុបចំនួន៨៨ម៉ឺន៤ពាន់៨៧០ករណី។ ចំណែកការស្លាប់ថ្មីវិញ មានចំនួន២៨០នាក់ដែលនាំឲ្យការស្លាប់សរុបមានចំនួន៦ពាន់២៦០នាក់។ ប្រទេសថៃមានការឆ្លងថ្មីចំនួន២ម៉ឺន៧ពាន់៥២១ករណីដែលនាំឲ្យការឆ្លងសរុបមានចំនួន៣៤ម៉ឺន៥ពាន់២៧ករណី។ ចំណែកការស្លាប់ថ្មីមានចំនួន២៥៧ករណីដែលនាំឲ្យការស្លាប់សរុបមានចំនួន២ពាន់២៧៦ករណី។ ចំណែកប្រទេសហ្វីលីពីននៅក្នុងរយ:ពេល៧២ម៉ោងកន្លងមកមានការឆ្លងថ្មី ចំនួន ១ម៉ឺន៦ពាន់៦០៦ករណីដែលនាំឲ្យការឆ្លងសរុបមានចំនួន១លាន៤៧ម៉ឺន៨ពាន់៦១ករណី។ ចំណែកការស្លាប់ថ្មី មានចំនួន២៩៥នាក់ដែលនាំឲ្យការស្លាប់សរុបមានចំនួន២ម៉ឺន៦ពាន់១៥នាក់។ ប្រទេសមីយ៉ាន់ម៉ាមានការឆ្លងថ្មីចំនួន១ម៉ឺន២ពាន់១៥៨ករណីដែលនាំឲ្យការឆ្លងសរុបមានចំនួន១៩ម៉ឺន២ពាន់២១៣ករណី។ ចំណែកការស្លាប់ថ្មីមានចំនួន២១៧នាក់ដែលនាំឲ្យការស្លាប់សរុបមានចំនួន៣ពាន់៨៣៨នាក់។ ប្រទេសវៀតណាមឆ្លងថ្មី៥ពាន់៦៦៨ករណីដែលនាំឲ្យការឆ្លងសរុបចំនួន៣ម៉ឺន៤៧៨ករណី។ ចំណែកការស្លាប់ថ្មីមានចំនួន១៩នាក់ដែលនាំឲ្យការស្លាប់សរុបមានចំនួន១២៣នាក់។ ប្រទេសកម្ពុជាមានការឆ្លងថ្មីចំនួន២ពាន់៧៣៥ករណីដែលនាំឲ្យការឆ្លងសរុបមានចំនួន៦ម៉ឺន១ពាន់៨៧០ករណី។ ចំណែកការស្លាប់ថ្មីមានចំនួន៧០នាក់ដែលនាំឲ្យការស្លាប់សរុបមានចំនួន៩២៥នាក់។ ប្រទេសសឹង្ហបុរីមានការឆ្លងថ្មីចំនួន៤០ករណីដែលនាំឲ្យការឆ្លងសរុបមានចំនួន៦ម៉ឺន២ពាន់៧១៨ករណី។ ប្រទេសឡាវមានការឆ្លងថ្មីចំនួន២៨៨ករណីដែលនាំឲ្យការឆ្លងសរុបមានចំនួន២ពាន់៨២៥ករណី។ ប្រទេសប្រុយណេមានការឆ្លងថ្មី២ករណីដែលនាំឲ្យការឆ្លងសរុបមានចំនួន២៦៨ករណី។ គិតសរុបរួមនៃប្រទេសទាំង១០អាស៊ាននាពេលនេះ មានការឆ្លងសរុបមាន៥លាន៦២ម៉ឺន៥ពាន់៩៦០ករណី, និងការស្លាប់មាន១០ម៉ឺន៧ពាន់៣៤៩នាក់។ បើគិតសរុបនៅលើសាកលលោកនោះវិញការឆ្លងវីរុសកូវីដ១៩សរុបមានចំនួនជាង ១៨៧លានករណី, និងការស្លាប់មានជាង៤លាន៥ម៉ឺននាក់។
-
សមត្ថកិច្ចក្របួចបាននាងៗជើងឆើត២នាក់ដែលលួចភ្ញៀវពីផ្សារធម្មជាតិ24

ភ្នំពេញ៖ វិបត្តិសម្រាប់អ្នកលក់អនឡាញបច្ចុប្បន្នគឺការលួចភ្ញៀវតាមរយៈការយកលេខទូរស័ព្ទដែលភ្ញៀវទម្លាក់នៅលើការ Live ហើយទាក់ទងយកទំនិញខ្លួនឯងទៅជូនភ្ញៀវរហូតធ្វើឲ្យប៉ះពាល់ទៅដល់កិត្តិយស និងបង្កើតឲ្យមានការយល់ខុសនិងលេចភាពចម្រូងចម្រាសរវាងអ្នកលក់ និងអ្នកទិញថែមទៀតផង។ ទីបំផុតនាងៗជើងឆើតពីររូបត្រូវបានសមត្ថិកិច្ចធ្វើការឃាត់ខ្លួនមកសាកសួរភ្លាមទៅតាមបណ្តឹងរបស់ម្ចាស់អាជីវកម្មផ្សារធម្មជាតិ24 ដែលគេស្គាល់ថាផ្សារលក់ផលិតផលកសិផល និងអាហារសុវត្ថិភាពល្បីឈ្មោះនោះ។ ការចាប់ខ្លួននារីទាំងពីរនាក់នេះគេដឹងថាត្រូវបានធ្វើឡើងបន្ទាប់ពីមានពាក្យបណ្តឹងពីម្ចាស់អាជីវកម្មផ្សារធម្មជាតិ24ផ្ទាល់។ សមត្ថកិច្ចមន្ត្រីជំនាញបានឃាត់ខ្លួននារីពីរនាក់ខាងលើ នាព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១នេះនៅលំនៅដ្ឋានពួកគេនាសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។ ប្រភពពីសមត្ថកិច្ចបានបញ្ជាក់ថា នារីទាំងពីរនាក់ខាងលើបានធ្វើសកម្មភាពយកលេខទូរស័ព្ទដែលអតិថិជនបានទម្លាក់បញ្ជាទិញផលិតផលលើការLive របស់ផ្សារធម្មជាតិ24 ហើយទាក់ទងយកទំនិញរបស់ខ្លួនឯងទៅឲ្យអតិថិជន និងទទួលយកប្រាក់ពីអតិថិជន។ ក្រោយប្រមូលបានភស្តុតាងសមត្ថកិច្ចជំនាញបានធ្វើការចុះចាប់នារីទាំង២រូបខាងលើដល់លំដ្ឋាននិងបានបញ្ចូនមកសាកសួរនៅប៉ុស្តិ៍សង្កាត់ក្រាំងធ្នង់ ដើម្បីធ្វើការសាកសួរ។នារីដែលត្រូវបានចាប់ឃាត់ខ្លួនទី១ឈ្មោះ គសគ មានមុខរបរជាអ្នកលក់អនឡាញ និងទី២ជាភេទទី៣ជាអ្នកដឹកជញ្ជូន។ ប្រភពបង្ហើបថា ក្រុមជើងឆើតទាំងពីរខាងលើមានPage គណនីយហ្វេសប៊ុកលក់ខ្លួនឯងផងនិងគណនីក្លែងក្លាយមួយចំនួនទៀតដើម្បីទំនាក់ទំនងទៅកាន់ភ្ញៀវ។ ទោះជាមានល្បិចស្មោកគ្រោកទាំងនេះត្រូវបានអស់លក្ខណ៍ហើយ។ មិនទាន់មានការបញ្ជាក់អំពីទំហំទឹកប្រាក់ដែលម្ចាស់អាជីវកម្មខាងលើបានខាតបង់នៅឡើយទេ ក៏មិនមានការបញ្ជាក់ លម្អិតអំពីល្បិចឆបោកនេះពីមន្ត្រីសមត្ថកិច្ចនៅឡើយទេ ប៉ុន្តែបើយោងតាមការទម្លាយពីប្រភពដែលអាចទុកចិត្តបានបានលើកឡើងថា ជនខិលខូចទាំង២បានយកលេខទូរស័ព្ទ និងទីតាំងពីការLiveលក់ផលិតផលកសិផលរបស់ផ្សារធម្មជាតិ24 ដើម្បីទាក់ទងទៅអតិថិជននោះ និងបានដឹកប្រភេទទំនិញដែលភ្ញៀវបញ្ជាទិញយកទៅឲ្យប៉ុន្តែដោយសារទំនិញគ្មានគុណភាពព្រើតែផ្លែឈើដែលបានបុគ្គលខាងលើយកទៅឲ្យភ្ញៀវគឺជាទំនិញគ្មានគុណភាពទើបភ្ញៀវចាប់ចង់ប្តូររហូតលេចធ្លាយដំណឹងមកដល់ម្ចាស់អាជីវកម្មផ្ទាល់រហូតទទួលបានការសហការពីអតិថិជនកំណត់មុខសញ្ញា និងដាក់ពាក្យបណ្តឹងទៅកាន់សមត្ថកិច្ច និងចាប់ផ្តើមបានភ្លាមៗ។ ទោះជាយ៉ាងណករណីស្រដៀងគ្នានេះធ្លាប់បានកើតមានឡើងជាហូរហែរសម្រាប់អ្នកលក់អនឡាញនានាដែលត្រូវបានជនខិលខូចលួចបន្លំយកអតិថិជន រហូតរហូតធ្វើឲ្យម្ចាស់អាជីវកម្មពិតប្រាកដបាត់បង់កិត្តិយស បាត់បង់ទំនុកចិត្តពីអតិថិជន និងខាតបង់ចំណូលរាប់ពាន់រហូតរាប់ម៉ឺនដុល្លារក្នុងមួយថ្ងៃក៏មាន។ ទោះជាយ៉ាងណាដោយសារតែមានការយោគយល់អធ្យាស្រ័យ ម្ចាស់អាជីវកម្មផ្សារធម្មជាតិ24 បានត្រឹមធ្វើការព្រមានឲ្យបញ្ចប់សកម្មភាពទាំងនេះ និងដោយទឹកចិត្តសណ្តោសប្រណីដោយគ្រាន់តែជាការឲ្យអ្នកទាំងពីរធ្វើកិច្ចសន្យាបញ្ចប់សកម្មភាពដូចនេះបន្តទៀត។ គួរបញ្ជាក់ដែរថា ផ្សារធម្មជាតិ24គឺជាផ្សារមានឈ្មោះល្បីលើការលក់ចំណីអាហារ និងផលិតផលកសិផលធម្មជាតិ សុវត្ថិភាព។ ទោះជាយ៉ាងណានេះគឺជាករណីនៃចំណាត់ការព្រមានទាំងស្ងប់ស្ងាត់លើកដំបូងរបស់ម្ចាស់អាជីវកម្មតែប៉ុណ្ណោះដែលជាសារព្រមានទៅដល់ជនខិតខូចមួយចំនួនទៀតដើម្បីបញ្ចប់សកម្មភាពបោកប្រាស់ និងអំពើទុច្ចរិតងាកមកប្រកបរបស់សុច្ចរិតត្រឹមត្រូវ មុនពេលខ្លួនត្រូវបានចាប់បញ្ជូនទៅកាន់តុលាការ និងផ្តន្ទាទោសតាមផ្លូវច្បាប់នោះ៕…
-
ប្រមុខការទូតកម្ពុជានឹងថ្លែងការណ៍នៅក្នុងសន្និសីទពាក់កណ្ដាលអាណត្តិរដ្ឋមន្ត្រីការបរទេស នៃចលនាមិនចូលបក្សសម័្ពន្ធ នៅថ្ងៃទី១៣-១៤ ខែកក្កដា

ភ្នំពេញៈ រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី នឹងអញ្ជើញចូលរួមព្រមទាំងថ្លែងការណ៍នៅក្នុងសន្និសីទពាក់កណ្ដាលអាណត្តិរដ្ឋមន្ត្រីការបរទេស នៃចលនាមិនចូលបក្សសម័្ពន្ធ (NAM) ដែលនឹងប្រព្រឹត្តទៅតាមប្រព័ន្ធវីដេអូ នៅថ្ងៃទី១៣-១៤ ខែកក្កដា ឆ្នាំ២០២១ នៅទីក្រុងបាគូ សាធារណរដ្ឋអាស៊ែបៃហ្សង់ តាមការអញ្ជើញរបស់ឯកឧត្តម Jeyhun Bayramov រដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋអាស៊ែបៃហ្សង់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៅល្ងាចថ្ងៃទី១២ ខែកក្កដានេះ។ សេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ថា ក្រោមមូលបទ «ចលនាមិនចូលបក្សសម្ព័ន្ធស្ថិតនៅចំណុចកណ្តាលនៃកិច្ចខិតខំប្រឹងប្រែង ពហុភាគី ក្នុងការឆ្លើយតបទៅនឹងបញ្ហាប្រឈមសកល»។ សន្និសីទតាមប្រព័ន្ធវីដេអូនេះ នឹងផ្តល់ឱកាសដល់រដ្ឋសមាជិក NAM ពិនិត្យមើលវឌ្ឍនភាពដែលសម្រេចបានលើបញ្ហាផ្សេងៗពាក់ព័ន្ធនឹងរបៀបវារៈនៃចលនាមិនចូលបក្សសម្ព័ន្ធ ចាប់តាំងពីកិច្ចប្រជុំកំពូលនៅទីក្រុងបាគូ ឆ្នាំ២០១៩ ក៏ដូចជាធ្វើការពិភាក្សា និងផ្លាស់ប្តូរយោបល់គ្នា អំពីតួនាទីរបស់ NAM ក្នុងការឆ្លើយតបទៅនឹងកំណើននៃបញ្ហាប្រឈមនានាឱ្យកាន់តែមានប្រសិទ្ធភាព។ ប្រភពដដែលបន្តថា សេចក្តីថ្លែងការណ៍របស់ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងផ្តោតលើមធ្យោបាយ និងរបៀប ដើម្បីធ្វើការឆ្លើយតបទៅនឹងបញ្ហាប្រឈមសកលនានាតាមរយៈកិច្ចខិតខំប្រឹងប្រែងសហប្រតិបត្តិការពហុភាគី ពង្រឹងគុណតម្លៃនៃពហុភាគីនិយម និងកិច្ចសហប្រតិបត្តិការអន្តរជាតិ សម្រេចបានការអភិវឌ្ឍប្រកបដោយចីរភាព និងវិបុលភាពសម្រាប់មនុស្សជាតិនៅក្នុងបដិវត្តន៍ឧស្សាហកម្មទី៤ និងជំហររបស់កម្ពុជាចំពោះពហុភាគីនិយមសម្រាប់សន្តិភាព៕ដោយៈ ពលជ័យ
-
ក្រសួងការបរទេសកម្ពុជា តវ៉ាក្រុមហ៊ុនឥណ្ឌាមួយដែលប្រើឈ្មោះ និងរូបប្រាសាទអង្គរវត្តលើផលិតផលរបស់ខ្លួន

ភ្នំពេញៈ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចឱ្យស្ថានឯអគ្គរាជទូតកម្ពុជាប្រចាំប្រទេសឥណ្ឌា ចាត់វិធានការជាប្រញាប់តវ៉ាទៅភាគីឥណ្ឌាឱ្យក្រុមហ៊ុន Voyage India បញ្ឈប់ជាបន្ទាន់ នូវការប្រើប្រាស់ឈ្មោះ និងរូបប្រាសាទអង្គរវត្តលើសម្បកវេចខ្ចប់ផលិតផលរបស់ខ្លួន ព្រោះទង្វើនេះប្រាសចាកនឹងច្បាប់ស្ដីពីម៉ាកពាណិជ្ជនាម និងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់ព្រមទាំងរំលោភលើអនុសញ្ញាទីក្រុងប៉ារីសស្ដីពីកិច្ចការពារកម្មសិទ្ធិឧស្សាហកម្មថែមទៀតផង។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១។ បន្ទាប់ពីទទួលការតវ៉ា ក្រុមហ៊ុនឥណ្ឌានេះបានបញ្ឈប់ការប្រើប្រាស់ឈ្មោះ និងរូបប្រាសាទអង្គរវត្តលើសម្បកវេចខ្ចប់របស់ខ្លួនតាមការតវ៉ារបស់ក្រសួងការបរទេស និងស្ថានទូតកម្ពុជាប្រចាំប្រទេសឥណ្ឌាហើយ។ ក្រសួងការបរទេសកម្ពុជាបានបញ្ជាក់ថា នៅខែកុម្ភៈ ឆ្នាំ២០២១ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងក្រសួងពាណិជ្ជកម្មកម្ពុជា បានរួមគ្នាពិនិត្យឃើញថា មានផលិតផលអង្ករបរទេសប្រើឈ្មោះ Angkor Wat Thai Hom Mali Jasmine Rice ដែលកំពុងចរាចរលក់តាមប្រព័ន្ធអនឡាញ ប្រើប្រាស់រូបប្រាសាទអង្គរវត្តដោយពុំមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ចកម្ពុជា។ ការខិតខំស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់របស់ក្រសួងទាំងពីរ ក្រោមកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយភាគីថៃ បានរកឃើញថា ម្ចាស់ផលិតអង្ករនេះ ជាក្រុមហ៊ុនឥណ្ឌា ឈ្មោះ Voyage India មានទីតាំងនៅរដ្ឋ Maharashtra នៃប្រទេសឥណ្ឌា។ ប្រភពដដែលបន្តថា ផ្អែកលើលទ្ធផលសហការស្រាវជ្រាវនេះ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានសម្រេចឱ្យស្ថានទូតកម្ពុជាប្រចាំប្រទេសឥណ្ឌា ចាត់វិធានការជាប្រញាប់តវ៉ាទៅភាគីឥណ្ឌា…
-
សំណាងណាស់! បុរសម្នាក់ឈ្នះរង្វាន់លុយសុទ្ធ ១០០០០០ដុល្លារ ហើយគេយកឱ្យដល់ផ្ទះតែម្តង

រាជធានីភ្នំពេញ៖ពិតជាសំណាងចំពោះ អតិថិជនសែលកាតម្នាក់មានឈ្មោះថា លោក សំ ចាន់រ៉ាឌី ដោយគ្រាន់តែគាត់ ចូលរួមលេងក្នុងកម្មវិធីឈ្នះ «ឈ្នះលុយសុទ្ធ ១ម៉ឺនដុល្លារ រៀងរាល់ថ្ងៃ»ទីបំផុតបានឈ្នះរង្វាន់លុយសុទ្ធ ១០០០០០ដុល្លារ ភ្លាមៗតែម្តង។ គួរបញ្ជាក់ថាបុរសរូបនេះគាត់បានឈ្នះប្រាក់រង្វាន់កាលពីអំឡុងពាក់កណ្តាលខែ ឧសភាកន្លងមក។ថ្មីៗនេះសែលកាតបានប្រគល់រង្វាន់ជូនគាត់រួចរាល់ផងដែរ។ លោក សំ ចាន់រ៉ាឌីអ្នកមានសំណាងឈ្នះប្រាក់រង្វាន់ដ៏ច្រើននេះមានមុខរបរជា អាជីវករបោះដុំ មានអាស័យដ្ឋាននៅ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ គួរបញ្ជាក់ថាបើចង់ឈ្នះប្រាក់រង្វាន់នេះគេគ្រាន់តែផ្ញើសារ ឬទូរស័ព្ទទៅលេខ 8888 រួចចុច៖ – លេខ 1 ដើម្បីចូលរួមលេងរាល់ថ្ងៃ – លេខ 2 ដើម្បីចូលរួមលេងថ្ងៃនេះ សម្រាប់កម្មវិធីឈ្នះលុយសុទ្ធ ១0,000 ដុល្លារ រៀងរាល់ថ្ងៃពី សែលកាត គឺជាការផ្តល់ជូនដ៏ពិសេសដល់អតិថិជននូវឱកាសឈ្នះទឹកប្រាក់ចំនួន ១0,000 ដុល្លាររៀងរាល់ថ្ងៃ។ ប្រសិនបើពុំមានអ្នកឈ្នះនោះទេ ប្រាក់រង្វាន់នេះ នឹងត្រូវយកទៅបូកបន្ថែមនៅថ្ងៃបន្ទាប់ ដែលនឹងក្លាយជារង្វាន់ដ៏ធំអស្ចារ្យ ពោលគឺមានចំនួនសរុបរហូតទៅដល់ ១0 ម៉ឺនដុល្លារឯណោះ។ អតិថិជនក្រុមហ៊ុននេះអាចតាមដានការចាប់រង្វាន់រៀងរាល់ល្ងាចម៉ោង ៦:៥០ នាទី…
-
ម្ចាស់រោងចក្រ មួយនៅបង់ក្លាដែស ត្រូវបានចាប់ខ្លួនជុំវិញអគ្គិភ័យដែលបានសម្លាប់កម្មករ ៥២ នាក់

មឹង ច័ន្ទសុម៉ានីតា កាលពីថ្ងៃសៅរ៍ ទី១០ កក្កដា ម្ចាស់រោងចក្រកែច្នៃអាហារមួយនៅក្នុងប្រទេសបង់ក្លាដេស ត្រូវបានប៉ូលិសចាប់ខ្លួន ពីបទមនុស្សឃាត ជុំវិញអគ្គិភ័យដែលបានសម្លាប់មនុស្ស ៥២ នាក់ ដោយសារជាប់មិនអាចចេញអាគារ។ រោងចក្រដែលមានកម្ពស់ ៦ ជាន់ នៅខាងក្រៅរដ្ឋធានីដាកា បានសាងសង់ដោយគ្មានអាជ្ញាប័ណ្ណ បើយោងតាមប៉ូលិសដែលបាននិយាយក្រោយពិនិត្យឃើញថារោងចក្រនោះ មិនមានវិធានការណ៍សុវត្ថិភាពគ្រប់គ្រាន់ទេ។ ប៉ូលិសបាននិយាយ ថាកម្មករមួយចំនួនបានរត់គេចខ្លួនដល់ដំបូល ហើយត្រូវបានគេជួយសង្គ្រោះ បន្ទាប់ពីអគារនោះត្រូវបានឆាបឆេះកាលពីថ្ងៃព្រហស្បតិ៍ ប៉ុន្តែមនុស្សជាច្រើនផ្សេងទៀត មិនអាចរត់គេចបានទេ។ បុរសដែលត្រូវបានចាប់ខ្លួន គឺជាម្ចាស់ក្រុមហ៊ុនឯកជន Hashem Food and Beverageដែលជាផ្នែកមួយនៃក្រុមហ៊ុន Sajeeb Group។ លោក Hashem និង Sajeeb មិនបានឆ្លើយតប នឹងសំណើសុំការអត្ថាធិប្បាយទេ។ កូនប្រុសម្ចាស់រោងចក្រចំនួន ៤ នាក់ និងមន្ត្រីក្រុមហ៊ុន ៣ នាក់ ក៏ត្រូវបានចាប់ខ្លួនផងដែរ ជុំវិញអគ្គិភ័យនៅរោងចក្រដែលមានផ្ទុកសារធាតុគីមី និងវត្ថុធាតុដើមងាយឆេះជាច្រើន។ ក្រុមពន្លត់អគ្គីភ័យមិនអាចពន្លត់ភ្លើងបាន រហូតដល់យប់ថ្ងៃសុក្រហើយមូលហេតុនៃអគ្គិភ័យកំពុង ត្រូវបានស៊ើបអង្កេតនៅឡើយ។ លោក Jayedul Alam អធិការនគរបាលបាន…
-
ប្រទេសចំនួន ២១ សម្ដែងការព្រួយបារម្ភខ្ពស់លើសេរីភាពសារព័ត៌មាននៅហុងកុង

ហួន ឌីណា ឡុងដ៍៖ ជប៉ុន អង់គ្លេស និងប្រទេសចំនួន ១៩ ផ្សេងទៀត បានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រ ទី០៩ កក្កដា រិះគន់សកម្មភាពថ្មីៗប្រឆាំងនឹងបណ្តាញសារព័ត៌មានហុងកុង ហើយនិយាយថាខ្លួនមានការព្រួយបារម្ភយ៉ាងខ្លាំងទៅលើច្បាប់ថ្មីដែលអាចរឹតបន្តឹងការគ្រប់គ្រងលើប្រព័ន្ធផ្សព្វផ្សាយដើម្បីកាត់បន្ថយការរិះគន់រដ្ឋាភិបាល។ សេចក្ដីថ្លែងការណ៍ដែលរៀបចំដោយប្រទេសធំៗផ្សេងទៀត រួមមានអូស្រ្តាលី កាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី និងសហរដ្ឋអាមេរិក បានបង្ហាញពីកង្វល់នៃការបិទកាសែតហុងកុងឈ្មោះ Apple Daily និងការចាប់ខ្លួនបុគ្គលិករបស់ស្ថាប័ននេះតាមវិធានការផ្លូវច្បាប់ថ្មីៗពីសំណាក់អាជ្ញាធរហុងកុង ដោយហៅថាជាការឆ្លើយតបនៃការកើនឡើងការ«ប្រឆាំងនឹងការត្រួតពិនិត្យតាមប្រព័ន្ធផ្សព្វផ្សាយ»។ ដោយជំរុញឱ្យអាជ្ញាធរចិនដីគោកក៏ដូចជាហុងកុង គោរព និងលើកស្ទួយសិទ្ធិដ៏សំខាន់ៗស្របតាមកាតព្វកិច្ចច្បាប់អន្តរជាតិផងនោះ សេចក្ដីថ្លែងការណ៍ដដែលបាននិយាយថា៖ «ការប្រើប្រាស់ច្បាប់សន្តិសុខជាតិ ក្នុងការបង្ក្រាបសារព័ត៌មានជាជំហានធ្ងន់ធ្ងរ និងអវិជ្ជមាន ដែលធ្វើឱ្យអន្តរាយដល់កម្រិតស្វ័យភាពខ្ពស់ សិទ្ធិ និងសេរីភាពរបស់ប្រជាជននៅហុងកុង»។ កាលពីឆ្នាំ ២០២០ រដ្ឋាភិបាលចិនបានណែនាំច្បាប់ថ្មីមួយដែលមានឈ្មោះថាច្បាប់សន្តិសុខជាតិ បង្កើតឡើងដើម្បីបង្ក្រាបនូវអ្វីដែលខ្លួនយល់ថាជាសកម្មភាពវិទ្ធង្សនា។ យ៉ាងណាមិញ ក្រោមគោលនយោបាយ «ប្រទេសមួយប្រព័ន្ធពីរ» របស់ចិន អតីតដែនដីអាណានិគមអង់គ្លេសកោះហុងកុង ធ្លាប់ត្រូវបានគេសន្យាថា នឹងទទួលបានសិទ្ធិ សេរីភាពពាក់កណ្តាលស្វ័យភាពតំបន់រយៈពេល ៥០ ឆ្នាំ បន្ទាប់ពីត្រូវបានប្រគល់ឱ្យទៅរដ្ឋាភិបាលក្រុងប៉េកាំងវិញក្នុងឆ្នាំ ១៩៩៧។ ប្រភព៖ 21 nations “highly…