-
គោលការណ៍ណែនាំទូទៅស្តីពីការគ្រប់គ្រង និងប្រើប្រាស់តេស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩

-
កម្ពុជាប្រមូលចំណូលជិត១ពាន់១៦០លានដុល្លារអាមេរិកពីពន្ធគយ ក្នុងរយៈពេល៦ខែដើមឆ្នាំ២០២១

យោងតាមសេចក្ដីប្រកាសរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឲ្យដឹងថា ក្នុងឆមាសទី១ដើមឆ្នាំ២០២១ ចំណូលប្រមូលបានដោយអគ្គនាយកដ្ឋានគយ និងរដ្ឋាករ មានចំនួន៤ពាន់៦៩៥ប៊ីលាន៥០០លានរៀល ស្មីនឹង១ពាន់១៥៩លាន៥សែនដុល្លាអាមេរិក។ អគ្គនាយកដ្ឋានគយ បានបន្តថា ចំនួននោះ បានថយចុះប្រមាណ៨,៩% បើធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០។ ចំណូលពន្ធគយទាំងនោះ គឺចំណូលពីយានយន្ត និងគ្រឿងចក្រមានចំនួន១ពាន់៩៨៥ប៊ីលាន៥០០លានរៀល ដែលគ្របដណ្ដប់៤២,៣% នៃចំណូលសរុប, ទំនិញចម្រុះចំនួន១ពាន់៣១៦ប៊ីលាន៣០០លានរៀល ត្រូវជា២៨%នៃចំណូលសរុប, ផលិតផលតេលសិលាមានចំនួន១ពាន់១០១ប៊ីលាន៩០០លានរៀល ស្មើនឹង២៣,៥%នៃចំណូលសរុប និងសម្ភារៈសំណង់និងកម្រៃផ្សេងៗមានចំនួន២៩២ប៊ីលាន២០០លានរៀល ស្មើនឹង៦,២%នៃចំនូលសរុប។ រីឯតួលេខនៃទំហំពាណិជ្ជកម្មអន្តរជាតិក្នុងឆមាសទី១ឆ្នាំ២០២១ កម្ពុជានាំចេញផលិតផលកាត់ដេរមានចំនួន៤ពាន់៧២១លាន៤សែនដុល្លារអាមេរិក ដែលកើនឡើងប្រមាណ៤០លាន១សែនដុល្លារ ឬស្មើនឹង០,៩% បើធៀបនឹងឆមាសទី១ឆ្នាំ២០២០។ ចំពោះការនាំចេញផលិតផលវិនិយោគមិនមែនកាត់ដេរ ដូចជា កង់ គ្រឿងបំណែកអេឡិចត្រូនិក បង្គុំ ខ្សែភ្លើង គ្រឿងបន្លាស់រថយន្ត អំពូលលម្អ កុងផ្លាកេ និងផលិតផលឧស្សាហកម្មផ្សេងៗទៀត មានចំនួន១ពាន់៨៩៩លាន៧សែនដុល្លារអាមេរិក ដែលកើនឡើងប្រមាណ៦៣២លាន៥សែនដុល្លារអាមេរិក ឬប្រមាណ៤៩,៩%បើធៀបទៅរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។ ចំពោះការនាំចេញផលិតផលកសិកម្មមានចំនួន១ពាន់៥៨០លាន៦សែនដុល្លារអាមេរិក ដែលកើនឡើងប្រមាណ៦១៧លាន៦សែនដុល្លារ ឬស្មើនឹង៦៤,១៣% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០។
-
អភិបាលខេត្តកំពង់ឆ្នាំង អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងអាជ្ញាធរ ចូលរួមថែរក្សាដើមឈើរបស់ក្រុមហ៊ុនជប៉ុនដែលបានដាំលំអរសងខាងផ្លូវជាតិលេខ៥ ដែលកំពុងស្ថាបនាផ្លូវវាងក្រុង នៅក្នុងស្រុករលាប្អៀរ

ខេត្តកំពង់ឆ្នាំង ៖ ព្រឹកថ្ងៃទី 15 ខែកក្កដាឆ្នាំ 2021នេះ ក្នុងឱកាសដឹកនាំមន្ត្រីរាជការ ចុះត្រួតពិនិត្យ ការសាងសង់ និមិត្តសញ្ញាក្អមឆ្នាំង ផ្លូវវាងក្រុងកំពង់ឆ្នាំង និងដាំដើមឈើ លំអរតាមដងផ្លូវ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង មានប្រសាសន៍ថា ផ្លូវជាតិលេខ ៥ មានសារសំខាន់ខ្លាំងណាស់ ជាផ្លូវអាស៊ាន ដែលបានតភ្ជាប់ពីប្រទេសថៃឆ្ពោះទៅវៀតណាម និងប្រទេសចិនក្នុងនោះខេត្តកំពង់ឆ្នាំងក៏មានកំណាត់ផ្លូវប្រវែង ១៣៥គីឡូម៉ែត្រផងដែរ ។ ឯកឧត្តម អភិបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា ពេលផ្លូវអាស៊ានសម្រេចរួចរាល់ជាស្ថាពរ ប្រទេសកម្ពុជាក៏នឹងមានសេដ្ឋកិច្ចកើនឡើងមួយកម្រិតថែមទៀត ដោយឡែកសម្រាប់ខេត្តកំពង់ឆ្នាំងក៍មានកំណាត់ផ្លូវប្រវែង ១៣៥គីឡូម៉ែត្រផងដែរ ដោយខាងកើតជាប់ព្រុំប្រទល់ ស្រុកឧត្តង្គ ខេត្តកំពង់ស្ពឺ និងខាងលិច ជាប់ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។ ជាមួយគ្នានេះ ខេត្តកំពង់ឆ្នាំង ក៍មានចំណុចផ្លូវវាងក្រុង ៣កន្លែង គឺ ១. នៅព្រុំប្រទល់ស្រុកឧត្តង្គ ២.នៅចំណុចនិមិត្តសញ្ញាឆ្នាំង ក្នុងឃុំជ្រៃបាក់ ស្រុករលាប្អៀរ ដែលកំពុងសាងសង់ និង នៅចំណុច តាដឹកដៃយាយ ស្ថិតក្នុងភូមិខ្វិត…
-
ក្រុមការងារព្រឹត្តិបត្រព័ត៌មាន ប្រជុំកែសម្រួលខ្លឹមសារលើប្រធានបទស្តីពី «ស្ថាប័នពិសេសនៃប្រទេសនីមួយៗ»

ដីឥដ្ឋ : នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៥ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម ឧត្តមសេនីយ៍ឯក សាស្ត្រាចារ្យ អ៊ុន ចន្ថា អនុបណ្ឌិត្យសភានគរបាលកម្ពុជា បានដឹកនាំកិច្ចប្រជុំ ដើម្បីត្រួតពិនិត្យនិងកែសម្រួលខ្លឹមសារលើប្រធានបទស្តីពី «ស្ថាប័នពិសេសនៃប្រទេសនីមួយៗ» តាមប្រព័ន្ធអនឡាញ (កម្មវិធី Zoom) ដោយមានការចូលពីម្ចាស់សាមីអត្ថបទផ្ទាល់ ក្រុមការងារអក្សរសាស្ត្រខ្មែរ និងក្រុមការងារសម្របសម្រួលនិងរចនាព្រឹត្តិបត្រព័ត៌មាន សម្រាប់ចុះផ្សាយក្នុងព្រឹត្តិបត្រព័ត៌មានលេខ២ របស់បណ្ឌិត្យសភានគរបាលកម្ពុជា។
-
ជំនន់ទឹកភ្លៀងនៅស្រុកភ្នំព្រឹក លិចលង់ផ្ទះ៤០ខ្នង និងពលរដ្ឋត្រូវជន្លៀសទៅទួលសុវត្ថិភាព

បាត់ដំបង៖ ភ្លៀងធ្លាក់ខ្លាំងយ៉ាងគំហុក បណ្តាលឲ្យមានជំនន់ទឹកភ្លៀងលិចលង់ផ្ទះ និងខូចខាតនូវសម្ភារមួយចំនួនរបស់ប្រជាពលរដ្ឋ ក្នុងភូមិសាស្ត្រចំណុចភូមិអូរធំ ឃុំភ្នំព្រឹក ជាង៤០គ្រួសារ និងភូមិអូរជ្រៃ ឃុំបារាំងធ្លាក់ ហើយប្រជាពលរដ្ឋ ត្រូវបានអាជ្ញាធរជន្លៀស ទៅកាន់ទីទួលសុវត្ថិភាពជាបណ្តោះអាសន្ន ។បើតាមលោក ហុង ឆេត មន្ត្រីគ្រោះមហន្តរាយខេត្តបាត់ដំបង បានឲ្យដឹងថា ជាលទ្ធផលតាមការពិនិត្យជាក់ស្តែង បញ្ហាទឹកជំនន់នេះ បានកើតឡើងបន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំង នៅក្នុងភូមិសាស្រ្តស្រុកភ្នំព្រឹក កាលពីពេលរសៀល ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ ហើយជំនន់ទឹកភ្លៀងនេះ ក៏បានបង្កផលប៉ះពាល់ជាបឋម ទៅដល់ពលរដ្ឋចំនួន៤០គ្រួសារ ។លោកបានបន្តថា លុះដល់នៅថ្ងៃទី១៥ ខែកក្កដា ជំនន់ទឹកភ្លៀងនេះ ក៏បានបន្តធ្លាក់រាយប៉ាយផ្នែកខាងក្រោម បង្កឲ្យប៉ះពាល់ដល់ផលដំណាំដាំដុះ ដូចជា ពោត ដំឡូង..។ល។ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធផ្លូវគ្រួសក្រហម ១ខ្សែរក្នុងឃុំបួរ ប្រវែងប្រមាណ ២ ៥០០ម៉ែត្រ ក្នុងនោះទឹកបានហូរច្រោះកាត់ដាច់ផ្លូវប្រវែងប្រមាណ ២៥០ម៉ែត្រ និងហូរកាត់ច្រោះបណ្តាលឲ្យខូចលូកាត់ផ្លូវចំនួន ២កន្លែង នៅចំណុចខាងលិចផ្សារបួរ ឃុំបួរ ស្រុកភ្នំព្រឹក ផងដែរ។លោក ហុង ឆេត បានបញ្ជាក់ថា ជាមួយគ្នានេះផងដែរ បងប្អូនប្រជាពលរដ្ឋ…
-
ទូតកម្ពុជានៅជប៉ុន អំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរប្រុងប្រយ័ត្នពីការឆ្លងវីរុសកូវីដ-១៩ បំប្លែងថ្មី

ភ្នំពេញ: ស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន បានអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅប្រទេសជប៉ុនមានការប្រុងប្រយ័ត្នខ្ពស់ ថែរក្សាសុខភាព ប្រកាន់ខ្ជាប់នូវអនាម័យល្អ ពាក់ម៉ាសជាប្រចាំ ចៀសវាសការជួបជុំគ្នាច្រើន រក្សាគម្លាតពេលមានការជួបជុំគ្នាច្រើន ដើម្បីឱ្យឆ្លងជំងឺកូវីដ១៩ បំប្លែងថ្មី ដែលបង្កហានិភ័យខ្ពស់ដល់អ្នកជំងឺ។ ស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន នៅថ្ងៃទី១៥ ខែកក្កដានេះ បានជូនដំណឹងដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ ដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅប្រទេសជប៉ុនថា បច្ចុប្បន្ននេះមានប្រទេសជាច្រើនក្នុងសកលោកនៅបន្តរងគ្រោះយ៉ាងខ្លាំងដោយសារការរីករាលដាលជំងឺកូវីដ-១៩ ជាពិសេសការរីករាលដាលនៃវីរុសកូវីដ-១៩ បំប្លែងថ្មី (Delta / Delta Plus) ដែលអ្នកវិទ្យាសាស្ត្របានបញ្ជាក់ថា វីរុសថ្មីនេះ ជាប្រភេទងាយចម្លង និងបង្កហានិភ័យខ្ពស់ដល់អ្នកជំងឺ បើប្រៀបធៀបនឹងប្រភេទវីរុសកូវីដ-១៩ ដទៃទៀត។ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅប្រទេសជប៉ុនឱ្យមានការប្រុងប្រយ័ត្នខ្ពស់ កាត់បន្ថយជាអតិបរមាក្នុងការធ្វើដំណើរ រួមទាំងការធ្វើដំណើរត្រឡប់ទៅប្រទេសវិញ ក្នុងអំឡុងពេលនេះ ប្រសិនបើពុំមានការចាំបាច់ ព្រោះអាចមានហានិភ័យខ្ពស់អំឡុងពេលធ្វើដំណើរ។ សូមមេត្តាសហការ និងប្រតិបត្តិតាមការអំពាវនាវរបស់អាជ្ញាធរមានសមត្ថកិច្ចជប៉ុន និងកម្ពុជា និងបង្កើនស្មារតីប្រុងប្រយ័ត្នខ្ពស់ជាប់ជានិច្ច និងសូមថែរក្សាសុខភាព ប្រកាន់ខ្ជាប់នូវអនាម័យល្អ ពាក់ម៉ាសជាប្រចាំ ចៀសវាសការជួបជុំគ្នាច្រើន រក្សាគម្លាតពេលមានការជួបជុំគ្នាច្រើន។ ទទួលបានដំណឹងនេះ ស្ថានទូតសូមជួយផ្សព្វផ្សាយបន្ត និងសូមជូនពរបងប្អូនទាំងអស់ មានសុខភាពល្អ និងចៀសផុតពីការឆ្លងវីរុសកូវីដ-១៩។ សូមជម្រាបថា…
-
ជំនន់ទឹកភ្លៀងយ៉ាងគំហ៊ុកនៅស្រុកភ្នំព្រឹក ខេត្តបាត់ដំបង បានបង្កការលិចលង់ផ្ទះសម្បៃង ប្រមាណ៤០ខ្នង

ប្រភពពីអាជ្ញាធរ នៃ រដ្ឋបាលស្រុកភ្នំព្រឹក ខេត្តបាត់ដំបង បានឲ្យដឹងថា៖នៅល្ងាចថ្ងៃទី១៤ខែកក្កដាឆ្នាំ២០២១នេះ មានភ្លៀងធ្លាក់ខ្លាំងយ៉ាងគំហ៊ុកនៅក្នុងភូមិសាស្រ្តស្រុកភ្នំព្រឹករបស់ខ្លួន រហូតដល់យប់ និងបណ្តាលឲ្យមានទឹកជំនន់ទឹកភ្លៀង លិចលង់ផ្ទះ និងខូចខាតនូវសម្ភារៈមួយចំនួន របស់ប្រជាពលរដ្ឋ នៅក្នុងភូមិសាស្ត្រ ចំណុចភូមិអូរធំ ឃុំភ្នំព្រឹក ចំនួនប្រហែង៤០គ្រួសារ និងភូមិអូរជ្រៃ ឃុំបារាំងធ្លាក់ មួយចំនួនផងដែរ ហើយត្រូវបានក្រុមការងារស្រុក ឃុំ ភូមិ បានធ្វើការជន្លៀសមកកាន់ទីទួលសុវត្ត្ថិភាព ជាបណ្តោះអាសន្ន។ តាមការឲ្យដឹងពីលោក ហុង ឆេត មន្ត្រីនៃគ្រោះមហន្តរាយខេត្តបាត់ដំបង ដែលបានចុះទៅកាន់កន្លែងកើតហេតុ បានឲ្យដឹងថា៖ជាលទ្ធផលតាមការពិនិត្យជាក់ស្តែង និង សេចក្តីរាយការណ៍ ពីលោក សុង សុភ័ក្រ្ត អភិបាលស្រុកភ្នំព្រឹក និងពីអាជ្ញាធរក្នុងមូលដ្ឋានភូមិ-ឃុំបួរ ព្រមទាំងប្រជាពលរដ្ឋរស់នៅកន្លែងកើតហេតុបានឱ្យដឹងថាបញ្ហាទឹកជំនន់ បានកើតឡើងបន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងនៅក្នុងភូមិសាស្រ្ត ស្រុកភ្នំព្រឹក កាលពីពេល រសៀល ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ ម្សិលម៉ិញនេះ។ ហើយជំនន់ទឹកភ្លៀងនេះ ក៏បានបង្កផលប៉ះពាល់ជាបឋម ទៅដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋចំនួន៤០គ្រួសារនៅក្នុងឃុំចំនួន២គឺៈឃុំភ្នំព្រឹក និងឃុំបារាំងធ្លាក់។ មន្ត្រីគ្រោះមហន្តរាយសាលាខេត្ត ក៏បានឲ្យដឹងបន្ថែមថា៖…
-
សិក្ខាសាលាពិគ្រោះយោបល់ស្ដីពី ”ការពិនិត្យឡើងវិញពាក់កណ្ដាលអាណត្តិនៃការអនុវត្តផែនការយុទ្ធសាស្ត្រវិស័យអប់រំ ២០១៩-២០២៣ សម្រាប់អនុវិស័យការអប់រំបឋមសិក្សា”

រាជធានីភ្នំពេញ៖ នាយកដ្ឋានផែនការបានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ស្ដីពី ”ការពិនិត្យឡើងវិញពាក់កណ្ដាលអាណត្តិនៃការអនុវត្តផែនការយុទ្ធសាស្ត្រវិស័យអប់រំ ២០១៩-២០២៣ សម្រាប់អនុវិស័យការអប់រំបឋមសិក្សា” ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត្យសភាចារ្យ ណាត ប៊ុនរឿន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងមានការចូលរួមពី ឯកឧត្តម លោកជំទាវ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករងទទួលបន្ទុកអនុវិស័យបឋមសិក្សា លោក លោកស្រី ប្រធាន អនុប្រធាននាយកដ្ឋាន នាយកដ្ឋានគាំទ្រ ដៃគូអភិវឌ្ឍន៍ និងមន្រ្តីជំនាញ សរុបចំនួន ៦៤ នាក់ ស្រី ១០ នាក់។ ក្នុងគោលបំណងការពិនិត្យឡើងវិញពាក់កណ្តាលអាណត្តិនេះ គឺដើម្បីវាយតម្លៃអំពីវឌ្ឍនភាព ប្រសិទ្ធភាព ភាពស័ក្តសិទ្ធិ ក្នុងការគ្រប់គ្រងសេវាអប់រំនៅគ្រប់កម្រិតសិក្សា ដើម្បីទទួលបានសេវាអប់រំប្រកបដោយសមធម៌ ជាពិសេសក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ-១៩។ ១. វាយតម្លៃអំពីវឌ្ឍនភាពនៃការអនុវត្តផែនការយុទ្ធសាស្រ្ត២០១៩-២០២៣ រយៈពេលពីរឆ្នាំកន្លងមក២. វាយតម្លៃអំពីប្រសិទ្ធភាព ភាពស័ក្តសិទ្ធិ និងភាពពាក់ព័ន្ធ នៃការអនុវត្តយុទ្ធសាស្រ្តកំណែទម្រង់ ដើម្បីឆ្លុះបញ្ចាំងអំពីការអនុវត្តផែនការយុទ្ធសាស្រ្តវិស័យអប់រំ៣. កែសម្រួល អាទិភាព យុទ្ធសាស្រ្ត សូចនាករ និងចំណុចដៅ ឱ្យស្របទៅនឹងតម្រូវការអប់រំក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ-១៩៤. ធ្វើបច្ចុប្បន្នកម្មផែនការហិរញ្ញប្បទានសម្រាប់អនុវត្តផែនការយុទ្ធសាស្រ្តឱ្យស្របទៅនឹងក្របខណ្ឌម៉ាក្រូសេដ្ឋកិច្ច។ អនុសាសន៍ចូលរួមរបស់ឯកឧត្តមបណ្ឌិតសភាចារ្យរដ្ឋលេខាធិការក្នុងសិក្ខាសាលាពិគ្រោះយោបល់រួមមាន៖១. ធ្វើសុខុដុមនីយ៍កម្ម…
-
គណៈរដ្ឋមន្ត្រីថៃអនុម័តជំនួយសាច់ប្រាក់សរុបប្រមាណ ១ពាន់លានដុល្លារដល់អ្នកប៉ះពាល់ដោយវិធានការបិទខ្ទប់

ហ៊ីម រដ្ឋា គណៈរដ្ឋមន្ត្រីថៃបានអនុម័តកញ្ចប់ជំនួយសាច់ប្រាក់សរុប ៤២ពាន់លានបាត ឬ ប្រហាក់ប្រហែលនឹង ១,៣ពាន់លានដុល្លារ សម្រាប់អ្នកទទួលផលប៉ះពាល់ដោយវិធានការបិទខ្ទប់នៅខេត្ត-ក្រុងតំបន់ក្រហមចំនួន ១០ និងអ្នកធ្វើការក្នុងវិស័យចំនួន ៩។ នេះបើតាមការលើកឡើងរបស់អ្នកនាំពាក្យរាជរដ្ឋាភិបាលថៃលោក Anucha Burapachaisri កាលពីថ្ងៃអង្គារកន្លងទៅ។ ក្នុងខេត្តចំនួន ១០ ភាគច្រើនជាតំបន់នៅក្បែររាជធានីបាងកក និងខេត្តភាគខាងត្បូងចំនួន ៤ ដែលជាប់នឹងព្រំដែនម៉ាឡេស៊ី។ ចំណែកឯវិស័យទាំង ៩ នោះរាប់បញ្ចូលទាំង វិស័យសំណង់ បដិសណ្ឋារកិច្ច និងសេវាកម្មម្ហូបអាហារ វិស័យសិល្បៈ កម្មករបម្រើការនៅក្នុងសេវាកម្មកម្សាន្ត វិស័យដឹកជញ្ជូន និងស្តុកទុកទំនិញ អាជីវកម្មបោះដុំ វិស័យរដ្ឋបាល, សកម្មភាពវិទ្យាសាស្ត្រ និងការសិក្សា ព្រមទាំង ព័ត៌មាន និងការទំនាក់ទំនង។ អ្នកដែលធ្វើការនៅក្នុងវិស័យនោះនឹងទទួលបានទឹកប្រាក់ចំនួន ១៥៣ដុល្លារអាមេរិក ខណៈខាងក្រុមហ៊ុនដែលមានបុគ្គលិកដល់ ២០០នាក់នឹងទទួលបានប្រមាណ ៩១ដុល្លារក្នុងម្នាក់ៗ។ ចំណោម ១,៣ពាន់លានដុល្លារនោះ កញ្ចប់ថវិកាចំនួនប្រមាណ ៩២០លានដុល្លារនឹងបែងចែកសម្រាប់ជំនួយសាច់ប្រាក់ដល់បុគ្គលិក និងក្រុមហ៊ុន ខណៈក្បែរ ៤០០លានដុល្លារទៀតជាថ្លៃដែលរដ្ឋចេញលើទឹក-ភ្លើងឲ្យក្រុមហ៊ុន៕ ប្រភព៖ Cabinet approves B42bn lockdown…
-
សម្ដេចក្រឡាហោម ណែនាំឱ្យស្ថាប័នពាក់ព័ន្ធសិក្សាឡើងវិញនូវភាពខ្វះចន្លាះនៃបទបញ្ញត្តិដែលមានជាធរមានលើបទល្មើសឧក្រិដ្ឋកម្មបច្ចេកវិទ្យាលើកុមារ

ភ្នំពេញៈ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំឱ្យក្រសួងស្ថាប័នពាក់ព័ន្ធសិក្សាឡើងវិញនូវភាពខ្វះចន្លាះនៃបទបញ្ញត្តិដែលមានជាធរមានលើបទល្មើសឧក្រិដ្ឋកម្មបច្ចេកវិទ្យាលើកុមារ ដោយស្មារតី និងឆន្ទៈទទួលខុសត្រូវខ្ពស់ ជាពិសេសក្នុងករណីមិនមានចែងនៅក្នុងច្បាប់ សូមអនុវត្តដោយឈរលើគោលការណ៍នៃការសម្រេចដោយផ្អែកលើមូលដ្ឋានគ្រឹះនៃសិទ្ធិមនុស្ស និងសិទ្ធិកុមារ ដែលកម្ពុជាបានផ្តល់សច្ចាប័ន និងមានចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។ ការណែនាំរបស់សម្តេចក្រឡាហោម ស ខេង បានធ្វើឡើងនៅក្នុងពិធី «ផ្សព្វផ្សាយផែនការសកម្មភាព ដើមី្បបង្ការទប់ស្កាត់ និងឆ្លើយតប ការកេងប្រវ័ញ្ចផ្លូវភេទលើកុមារ ឆ្នាំ២០២១-២០២៥» តាមប្រព័ន្ធអនឡាញកាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១។ សម្តេចក្រឡាហោមក៏បានឱ្យក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ គប្បីបន្តសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ទាំងថ្នាក់ជាតិ និងក្រោមជាតិ ដោយប្រើប្រាស់យន្តការដែលមានស្រាប់លើកកម្ពស់ការអនុវត្ត សំដៅធ្វើឱ្យសម្រេចនូវយុទ្ធសាស្រ្តទាំង៦ដែលមាននៅក្នុងផែនការនេះ។ លើសពីនេះទៀត ត្រូវពង្រឹងប្រព័ន្ធតាមដាន និងវាយតម្លៃ ជាពិសេស បង្កើតប្រព័ន្ធទិន្នន័យកុមារទូទាំងប្រទេស ហើយត្រូវបំពេញតួនាទីជាសេនាធិការជូនរាជរដ្ឋាភិបាល។ ជាមួយគ្នានេះ សម្ដេចក្រឡាហោម ស ខេង ក៏បានអំពាវនាវឱ្យក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ គប្បីបន្តការគ្រប់គ្រងឱ្យបានហ្មត់ចត់នូវក្រុមហ៊ុនផ្តល់សេវាអ៊ីនធើណិត ក្នុងការកំណត់នូវស្តង់ដារដែលអាចបង្កើត ចែកផ្សាយ និងរក្សាកំណត់ត្រាទិន្នន័យ ជាពិសេសបង្កើតគោលនយោបាយការពារកុមារ ដែលអាចឆ្លើយតបឆាប់រហ័ស និងការទទួលខុសត្រូវចំពោះមាតិការូបភាព និងសម្ភារអាសអាភាសដែលរក្សាទុកនៅក្រុមហ៊ុន ហើយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា…