-
សម្តេចតេជោ ហ៊ុន សែន សម្តែងការខកចិត្តចំពោះ ឯកឧត្តម ឌុច សុវណ្ណារី រដ្ឋលេខាធិការ ក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ក្រោយប្រមាថសពលោក ហុង ថែម តាម Facebook

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសម្តែងការខឹងសម្បាជាខ្លាំងចំពោះឯកឧត្តម ឌុច សុវណ្ណារី រដ្ឋលេខាធិការ ក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បន្ទាប់ពីបានប្រមាថដល់សពលោក ហុង ថែម ទីប្រឹក្សាក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច។ សម្តេចតេជោ ហ៊ុន សែន បានសម្តែងការហួសចិត្តចំពោះការប្រមាថ ហើយបានសម្រេចដកឯកឧត្តម ឌុច សុវណ្ណារី ចេញពីតំណែង ។សម្តេចតេជោ បានបញ្ជាក់លើហ្វេសប៊ុកយ៉ាងដូច្នេះ «ខ្ញុំមិននឹកស្មានដល់សោះថាខ្ញុំមានមន្ត្រីមួយរូបថ្នាក់រដ្ឋលេខាធិការ បង្ហោះសារផ្ជាញ់ផ្ចាលចំពោះសព សូម្បីតែលោកជំទាវ ម៉ែន សំអន សុំឱ្យដកចេញក៏មិនព្រមដកដែរ។ ខ្ញុំមិនអាចទុក លោក ឌុច សុវណ្ណារី ឱ្យនៅជារដ្ឋលេខាធិការក្រសួងបានតទៅទៀតទេ គឺត្រូវដកចេញពីតំណែងព្រោះលោកមិនសាកសម្យជាមន្ត្រីដឹកនាំទៀតដោយខ្វះគុណធម៌»៕
-
សម្តេចតេជោ ហ៊ុន សែន សម្តែងការខកចិត្តចំពោះ ឯកឧត្តម ឌុច សុវណ្ណារី រដ្ឋលេខាធិការ ក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ក្រោយប្រមាថសពលោក ហុង ថែម តាម Facebook

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសម្តែងការខឹងសម្បាជាខ្លាំងចំពោះឯកឧត្តម ឌុច សុវណ្ណារី រដ្ឋលេខាធិការ ក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បន្ទាប់ពីបានប្រមាថដល់សពលោក ហុង ថែម ទីប្រឹក្សាក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច។ សម្តេចតេជោ ហ៊ុន សែន បានសម្តែងការហួសចិត្តចំពោះការប្រមាថ ហើយបានសម្រេចដកឯកឧត្តម ឌុច សុវណ្ណារី ចេញពីតំណែង ។ សម្តេចតេជោ បានបញ្ជាក់លើហ្វេសប៊ុកយ៉ាងដូច្នេះ «ខ្ញុំមិននឹកស្មានដល់សោះថាខ្ញុំមានមន្ត្រីមួយរូបថ្នាក់រដ្ឋលេខាធិការ បង្ហោះសារផ្ជាញ់ផ្ចាលចំពោះសព សូម្បីតែលោកជំទាវ ម៉ែន សំអន សុំឱ្យដកចេញក៏មិនព្រមដកដែរ។ ខ្ញុំមិនអាចទុក លោក ឌុច សុវណ្ណារី ឱ្យនៅជារដ្ឋលេខាធិការក្រសួងបានតទៅទៀតទេ គឺត្រូវដកចេញពីតំណែងព្រោះលោកមិនសាកសម្យជាមន្ត្រីដឹកនាំទៀតដោយខ្វះគុណធម៌»៕
-
សម្តេចតេជោ សម្រេចដកតំណែងរដ្ឋលេខាធិការ ឌុច សុវណ្ណារី

ភ្នំពេញៈ នៅរសៀលថ្ងៃទី១៦ ខែកក្កដានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសជាសាធារណៈអំពីការមិនអាចទុក លោក ឌុច សុវណ្ណារី ឱ្យនៅជារដ្ឋលេខាធិការក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានតទៅទៀតទេ គឺត្រូវដកចេញពីតំណែង ព្រោះលោកមិនស័ក្ដិសមជាមន្ត្រីដឹកនាំទៀត ដោយខ្វះគុណធម៌។ សម្តេចតេជោបានសរសេរលើទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេចថា “ខ្ញុំបានចូលរួមរំលែកទុក្ខតាមរយៈលោកជំទាវ ម៉ែន សំអន ចំពោះមរណភាពបង ហុង ថែម ដែលជាមន្ត្រីមួយរូបបានរួមចំណែកកសាងប្រទេសតាំងពី បាតដៃទទេនាឆ្នាំ១៩៧៩។ ខ្ញុំមិននឹកស្មានដល់សោះថា ខ្ញុំមានមន្ត្រីមួយរូបថ្នាក់រដ្ឋលេខាធិការបង្ហោះសារផ្ចាញ់ផ្ចាលចំពោះសព សូម្បីតែលោកជំទាវ ម៉ែន សំអន សុំឱ្យដកចេញក៏មិនព្រមដកដែរ”។ សម្តេចបានបញ្ជាក់នៅឃ្លាចុងក្រោយថា “ខ្ញុំមិនអាចទុក លោក ឌុច សុវណ្ណារី ឱ្យនៅជារដ្ឋលេខាធិការក្រសួងបានតទៅទៀតទេ គឺត្រូវដកចេញពីតំណែងព្រោះលោកមិនស័ក្ដិសមជាមន្ត្រីដឹកនាំទៀត ដោយខ្វះគុណធម៌”៕
-
តំណាងរាស្ត្រ ហ៊ុន ម៉ានី៖ចំណាត់ការរបស់ប្រមុខរាជរដ្ឋាភិបាល ឆ្លុះបញ្ចាំងពីសមត្ថភាព ការទទួលខុសត្រូវ

ភ្នំពេញៈតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ប្រកាសអរគុណ និងគាំទ្រដល់ចំណាត់ការរបស់រាជរដ្ឋាភិបាលអំពីការរៀបចំការចាក់វ៉ាក់សាំងកូវីដ-១៩ ដល់កុមារ និងយុវជន អាយុ១២ ដល់១៧ឆ្នាំ ក្នុងក្របខ័ណ្ឌទូទាំងប្រទេសនាពេលខាងមុខដ៏ខ្លីនេះ។ ឯកឧត្តមបញ្ជាក់ថា នេះគឺបានឆ្លុះបញ្ចាំងពីសមត្ថភាព ការទទួលខុសត្រូវ ក៏ដូចជាការវាយតម្លៃបានយ៉ាងត្រឹមត្រូវ និងហ្មត់ចត់របស់ប្រមុខរាជរដ្ឋាភិបាល។ ឯកឧត្តម ហ៊ុន ម៉ានី នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោកនៅរសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ បានសរសេរថា សូមថ្លែងអំណរគុណ និងគាំទ្រដល់ចំណាត់ការរបស់រាជរដ្ឋាភិបាលតាមរយៈការប្រកាសរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អំពីការរៀបចំការចាក់វ៉ាក់សាំងកូវីដ-១៩ ដល់កុមារ និងយុវជន អាយុ១២ ដល់១៧ឆ្នាំ ក្នុងក្របខ័ណ្ឌទូទាំងប្រទេសនាពេលខាងមុខដ៏ខ្លីនេះ។ យុទ្ធសាស្ត្រ និងវិធានការដែលបានដាក់ចេញជាបន្តបន្ទាប់ គឺបានឆ្លុះបញ្ចាំងពីសមត្ថភាព ការទទួលខុសត្រូវ ក៏ដូចជាការវាយតម្លៃបានយ៉ាងត្រឹមត្រូវ និងហ្មត់ចត់ចំពោះស្ថានភាព របស់កម្ពុជា លើគ្រប់ទិដ្ឋភាព មិនថាតែលើទិដ្ឋភាពសុខភាពសាធារណៈ សង្គម សេដ្ឋកិច្ច ឬនយោបាយនោះឡើយ។ ជាមួយរូបថតបីសន្លឹកដែលភ្ជាប់ជាមួយលោកបានសរសេរទៀតថា ការពង្រីកវិសាលភាពនៃការចាក់វ៉ាក់សាំងដល់កុមារ និងយុវជននេះ មិនត្រឹមតែអាចចលនាឱ្យចរន្តសង្គម និងសេដ្ឋកិច្ចមានការរស់រវ៉ើកឡើងវិញប៉ុណ្ណោះទេ ប៉ុន្តែជាការយកចិត្តទុកដាក់ជាពិសេសទៅដល់សុខមាលភាពរបស់កុមារ និងយុវជនកម្ពុជា ដែលជាទំពាំងស្នងឫស្សី សម្រាប់សង្គមជាតិ។ ជាមួយគ្នានេះការសម្រេចរបស់ប្រមុខរាជរដ្ឋាភិបាលនេះក៏នឹងអាចបង្ករលទ្ធភាពឱ្យមានការបើកសាលារៀនឡើងវិញប្រកបដោយសុវត្ថិភាពផងដែរ។ សាររបស់ឯកឧត្តម ហ៊ុន…
-
វៀតណាមបន្តរកឃើញអ្នកឆ្លង Covid-19 ថ្មីៗចំនួន៣,៤១៦ករណី និងស្លាប់ចំនួន៦៩នាក់ទៀតនៅក្នុងរបាយការណ៍ថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ(មានវីដេអូ)

-
ក្រសួងសុខាភិបាលចេញវីដេអូផ្សព្វផ្សាយអប់រំថ្មីពាក់ព័ន្ធនិងជំងឺឆ្លងរាតត្បាតសកលកូវីដ-១៩ (មានវីដេអូ)

-
ក្រសួងទេសចរណ៍ផ្សព្វផ្សាយពីរស់ជាតិមុខម្ហូបនៅតាមតំបន់នានា ដែលបង្ហាញពីសក្តានុពលទេសចរណ៍ដ៏ត្រកាលរបស់ព្រះរាជាណាចក្រកម្ពុជា(មានវីដេអូ)

-
សម្តេចតេជោ ហ៊ុន សែន ផ្ញើសារពិសេសជូនជនរួមជាតិពាក់ព័ន្ធការសម្រេចឱ្យចាក់វ៉ាក់សាំងកូវីដ-១៩ជូនកុមារ និងយុវវ័យ អាយុពី១២ ដល់១៧ឆ្នាំ នាពេលឆាប់ៗខាងមុខ (មានវីដេអូ)

-
កម្ពុជាដាក់ឲ្យដំណើរប្រព័ន្ធវាយតម្លៃហានិភ័យ អ្នកដំណើរតាមផ្លូវអាកាសជាជំហានដំបូង

ប្រព័ន្ធវាយតម្លៃហានិភ័យអ្នកដំណើរតាមផ្លូវអាកាស (Global Travel Assessment System – GTAS) គឺជាប្រពន្ធ័ដែលអាចឲ្យគេអាចទទួលនូវព័ត៌មានអ្នកដំណើរជាមុន (Advance Passenger Information – API) ពីក្រុមហ៊ុនអាកាសរណ៍អន្តរជាតិ។ ក្រុមការងារអន្តរក្រសួងអនុវត្តប្រព័ន្ធវាយតម្លៃហានិភ័យអ្នកដំណើរតាមផ្លូវអាកាស (ក.ប.អ.) នៅថ្ងៃទី១៥កក្កដាឆ្នាំ២០២១ បានរៀបចំដាក់ឱ្យដំណើរការប្រើប្រាស់ប្រព័ន្ធវាយតម្លៃហានិភ័យអ្នកដំណើរតាមផ្លូវអាកាស (Global Travel Assessment System – GTAS) ជាជំហានដំបូង ដើម្បីទទួលនូវព័ត៌មានអ្នកដំណើរជាមុន (Advance Passenger Information – API) ពីក្រុមហ៊ុនអាកាសរណ៍អន្តរជាតិ។ ជាមួយគ្នានោះ គេនឹងឈានទៅរៀបចំដាក់ឱ្យដំណើរការការទទួលព័ត៌មានកំណត់ត្រាឈ្មោះអ្នកដំណើរ (Passenger Name Record – PNR) នៅជំហានបន្ទាប់ទៀត។ ការដាក់ឱ្យដំណើរការប្រើប្រាស់ប្រព័ន្ធវាយតម្លៃហានិភ័យអ្នកដំណើរតាមផ្លូវអាកាស (GTAS) ត្រូវគេចាត់ទុកថា ជាសមិទ្ធផលថ្មីមួយទៀតរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការចូលរួមគោរពតាមនិយាម និងការណែនាំរបស់អង្គការអាកាសចរស៊ីវិលអន្តរជាតិ (International Civil Aviation Organization – ICAO) និង អង្គការគយពិភពលោក (World…
-
តម្លៃប្រេងសាំង ធម្មតាបន្តឡើងថ្លៃ ១០០រៀលក្នុងរយៈពេល ២សប្ដាហ៏ចុងខែកក្កដានេះ
