-
មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ នាំយកគ្រឿងឧបភោគ បរិភោគ ផ្តល់ជូនក្រុមគ្រូពេទ្យនិងកងកម្លាំងទាំង៣ នៅបីមណ្ឌល ដែលកំពុងដំណើរការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ

ខេត្តព្រះវិហារ ៖ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ លោកឧត្តមសេនីយ៍ត្រី កង សៅគុណ រួមនឹងអភិបាលក្រុងព្រះវិហារ លោក ប៉ុក ងួន បានដឹកនាំមន្ត្រីក្រោមឱវាទ នាំយកគ្រឿងបរិភោគទៅកាន់មណ្ឌលចំនួន ៣ ដែលកំពុងបើកដំណើរការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាននីមួយៗ ទៅតាមគោលការណ៍ស្ម័គ្រចិត្ត និងការអនុវត្តន៍ទៅតាមគោលការណ៍រាជរដ្ឋាភិបាល ដែលបានគ្រោងទុក ។ ការចុះទៅទីតាំងទាំង៣នោះ បានធ្វើឡើងនៅថ្ងៃទី១៩កក្កដាឆ្នាំ២០២១នេះ នៅក្រុងព្រះវិហារ ខេត្តព្រះវិហារ ។លោកឧត្តមសេនីយ៍ត្រី កង សៅគុណ មានប្រសាសន៍ថា អំណោយជាគ្រឿងបរិភោគ ដែលបាននាំយកមកផ្តល់ជូន ដល់ក្រុមគ្រូពេទ្យ និងកងកម្លាំងទាំង៣ នៅ ៣មណ្ឌល ដែលកំពុងបើកទទួលប្រជាពលរដ្ឋ ក្នុងការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដែលទីតាំង ៣នោះ គឺបានធ្វើឡើងនៅក្នុងបរិវេណសាលាបឋមសិក្សាត្បែងមានជ័យ ,សាលាក្រុងព្រះវិហារ និងសាលាបឋមសិក្សាប៉ាលហាល ដែលស្ថិតនៅក្នុងក្រុងព្រះវិហារ ។ អំណោយទាំងនោះ រួមមាន ទឹកបរិសុទ្ធ ៤០កេស ,ភេសជ្ជៈបាកាស ១០កេស និងទឹកក្រូចកំប៉ុង ១១កេស ។ អភិបាលក្រុងព្រះវិហារ លោក ប៉ុក ងួន…
-
ក្រសួងធនធានទឹក និងឧតុនិយម បញ្ជាក់ថា ឥទ្ធិពលកូនព្យុះទី៧ នឹងធ្វើឲ្យកម្ពុជាមានភ្លៀងធ្លាក់ពីបង្គួរទៅច្រើន លាយឡំជាមួយខ្យល់កន្ត្រាក់ខ្លាំង ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២២ ខែកក្កដា(មានវីដេអូ)

-
វិទ្យាស្ថានស្រាវជ្រាវវិទ្យាសាស្ត្រនគរបាល ប្រជុំឆ្លងសេចក្តីព្រាងរៀបចំគោលការណ៍ណែនាំស្តីពី នីតិវិធីនៃដំណើរការស្រាវជ្រាវ ឆ្នាំ២០២១

ដីឥដ្ឋ : នាព្រឹក ថ្ងៃចន្ទ ទី១៩ ខែកក្កដា ឆ្នាំ២០២១ វិទ្យាស្ថានស្រាវជ្រាវវិទ្យាសាស្ត្រនគរបាលនៃបណ្ឌិត្យសភានគរបាលកម្ពុជា ប្រជុំឆ្លងសេចក្តីព្រាងរៀបចំគោលការណ៍ណែនាំស្តីពីនីតិវិធីនៃដំណើរការស្រាវជ្រាវ ឆ្នាំ២០២១ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ទោ អេង គឹមសាន អនុប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា ដោយមានការអញ្ជើញចូលរួមពីលោកនាយក លោកនាយករង នាយការិយាល័យ និងមន្ត្រីនៃវិទ្យាស្ថានស្រាវជ្រាវវិទ្យាសាស្ត្រនគរបាល។ នៅក្នុងកិច្ចប្រជុំនោះ ឯកឧត្តមប្រធានអង្គប្រជុំ មានមតិស្វាគមន៍ដល់សមាជិក-សមាជិកានៃអង្គប្រជុំ បានផ្តោតលើរបៀបវារៈប្រជុំឆ្លងសេចក្តីព្រាងរៀបចំគោលការណ៍ណែនាំស្តីពីនីតិវិធីនៃដំណើរការស្រាវជ្រាវ ឆ្នាំ២០២១។ បន្ទាប់មក ឯកឧត្តមប្រធានអង្គប្រជុំ បានពិនិត្យកែសម្រួលលើគម្រោងមាតិកា នៃសេចក្តីព្រាងរៀបចំគោលការណ៍ណែនាំស្តីពីនីតិវិធីនៃដំណើរការស្រាវជ្រាវ ឆ្នាំ២០២១ និងអង្គប្រជុំលើកទៅប្រជុំពិនិត្យកែសម្រួលបញ្ចប់នៅសប្តាហ៍ក្រោយ។ជាចុងបញ្ចប់ ឯកឧត្តមប្រធានអង្គប្រជុំ មានមតិណែនាំ ដូចខាងក្រោម៖ ស្នើឱ្យថ្នាក់ដឹកនាំនិងមន្ត្រីគោរពតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល ៣កុំ ៣ការពារ ស្នើឱ្យមានសហការគ្នាធ្វើការជាក្រុមនិងមានសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អប្រសើរ។ដោយ -រ៉ាវុធ
-
អនុគណកម្មការបូជាសព ខេត្តបន្ទាយមានជ័យ បាននឹង កំពុងផ្ដើម រៀបចំអភិវឌ្ឍន៍ កែលម្អ ហេដ្ឋារចនាសម្ព័ន្ធ ទីតាំងឈាបដ្ឋាន សព អ្នកជម្ងឺកូវីដ១៩ អោយបានសមរម្យ ដែលមានទីតំាង ក្នុងសង្កាត់ ទឹកថ្លា ក្រុងសិរីសោភ័ណ (មានវីដេអូ)

-
កិច្ចប្រជុំ តាមប្រព័ន្ធ Video ជាមួយ រដ្ឋមន្រ្តីក្រសួង កសិកម្មរុក្ខា ប្រមាញ់ និងនេសាទ នៃបណ្តាប្រទេសសមាជិកអាស៊ាន

នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំ តាមប្រព័ន្ធ Video Conference ជាមួយឯកឧត្តម Nogami Kotaro រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទនៃប្រទេសជប៉ុន និងដោយមានការអញ្ជើញចូលរួមផងដែរពីឯកឧត្តមរដ្ឋមន្រ្តីក្រសួងកសិកម្ម នៃបណ្តាប្រទេសសមាជិកអាស៊ានមួយចំនួនទៀតមាន ៖ ប្រទេសឡាវ ម៉ាឡេស៊ី ហ្វីលីពិន សីង្ហបុរី និងវៀតណាម ដើម្បីពិភាក្សា និងរៀបចំសេចក្តីថ្លែងការណ៍រួមស្តីពី ” និរន្តរភាពនៃផលិតកម្មកសិកម្ម និងប្រព័ន្ធស្បៀងអាហារ (Sustainable Agriculture Productions and Food System)” ។ ក្នុងនាមជាម្ចាស់ផ្ទះបានរៀបចំកិច្ចប្រជុំនេះ ឯកឧត្តម Nogami Kotaro មានមតិស្វាគមន៍យ៉ាងកក់ក្តៅ និងលើកឡើងពីកិច្ចខិតខំប្រឹងប្រែង និងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសលើសកលលោក និងពិសេសជាមួយប្រទេសសមាជិកអាស៊ាន ក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ដែលជាដើមហេតុធ្វើឲ្យប៉ះពាល់ដល់ផលិតកម្មកសិកម្ម និងប្រព័ន្ធស្បៀងអាហារដែលយើងកំពុងប្រឈម។ ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ជូនកិច្ចប្រជុំយ៉ាងច្បាស់ថា សេចក្តីថ្លែងការណ៍រួមនេះមានគោលបំណងទាក់ទាញចំណាប់អារម្មណ៍ ឲ្យប្រទេសទាំងអស់ក្នុងសកលលោកងាកមកយកចិត្តទុកដាក់មកលើប្រទេសកសិកម្ម ជាពិសេសប្រទេសក្នុងតំបន់ខ្យល់មូសុងព្រោះថាការប្រែប្រួលអាកាសធាតុ គឺជាកត្តាដ៏សំខាន់ដែលជះឥទ្ធិពលដល់និរន្តរភាពនៃផលិតកម្មកសិកម្ម…
-
អភិបាលខេត្តកំពង់ចាម៖ បញ្ហាកូវីដ-១៩ គឺយើងនៅតែបន្តប្រយុទ្ធប្រឆាំងឥតឈប់ឈរ ឯការងារអភិវឌ្ឍក៏យើងនៅតែបន្តឲ្យដូចភ្លៀងរលឹម

អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានថ្លែងថា ទោះបីជាពេលបច្ចុប្បន្ននេះខេត្តកំពង់ចាមកំពុងទទួលរងសម្ពាធយ៉ាងធ្ងន់ធ្ងរពីជំងឺដ៏មហាកំណាចកូវីដ-១៩យ៉ាងណាក៏ដោយក៏ការងារអភិវឌ្ឍនូវហេដ្ឋារចនាសម្ព័ន្ធនានា យើងនៅតែបន្តស្ថាបនា កសាងឱ្យដូចភ្លៀងរលឹម ដោយយើងមិនត្រូវផ្ដេកផ្ដួលចាំចប់វត្តមានកូវីដ-១៩នោះឡើយ។ ជាក់ស្ដែងនៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១នេះ ឯកឧត្តមអភិបាលខេត្ត កំពង់ចាម បានដឹកនាំអភិបាលរងខេត្ត, មន្ទីរ-អង្គភាពជំនាញជុំវិញខេត្ត, អាជ្ញាធរក្រុងកំពង់ចាម និងអ្នកពាក់ព័ន្ធ អញ្ជើញចុះពិនិត្យការដ្ឋានកែលម្អសួនមួយកន្លែង ស្ថិតនៅមុខមន្ទីរពេទ្យ”មេគង្គកំពង់ចាម”សង្កាត់កំពង់ចាម ក្រុងកំពង់ចាម មានប្រវែងទទឹង១៥ ម៉ែត្រ បណ្ដោយ៦០ ម៉ែត្រ ដែលបានរងការបាក់ស្រុតដោយសារជំនន់ទន្លេមេគង្គនាឆ្នាំកន្លងមក ដោយគម្រោងខាងលើបានប្រើប្រាស់ប្រភពថវិការបស់រដ្ឋបាលខេត្ត ឆ្នាំ២០២១។ បន្ទាប់មកនៅព្រឹកថ្ងៃទី១៩ ខែឆ្នាំដដែល ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ អមដោយអភិបាលរងខេត្ត, មន្ទីរ-អង្គភាពជុំវិញខេត្ត និងមន្ត្រីពាក់ព័ន្ធ នៅព្រឹកថ្ងៃទី១៩ ខែកក្កដាឆ្នាំ២០២១ បានចុះសួរសុខទុក្ខ និងនាំយកនូវសម្ភារៈបង្ការជំងឺកូវីដ-១៩ រួមនិងភេសជ្ជៈមួយចំនួនរបស់រដ្ឋបាលខេត្តកំពង់ចាម ទៅផ្ដល់ជូនដល់ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យ”មេគង្គកំពង់ចាម” និងកន្លែងសំរាកព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាល នាវិទ្យាល័យ ព្រះសីហនុ ក្រុងកំពង់ចាម។ ឆ្លៀតក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្តក៏បានថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យដែលបានយកចិត្តទុកដាក់ពិនិត្យ ព្យាបាល និងថែទាំអ្នកជំងឺកូវីដ-១៩ រហូតបានជាសះស្បើយជាបន្តបន្ទាប់ នឹងទទួលការជឿទុកចិត្ត ការគាំទ្រពីសំណាក់អ្នកជំងឺដែលធ្លាប់បានមកសម្រាកព្យាបាលកន្លងមក។…
-
ប្រជាពលរដ្ឋ នៅក្នុងក្រុងច្បារមនប្រមាណជិត៣ម៉ឺននាក់ ទទួលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩(មានវីដេអូ)

-
អភិបាលខេត្តកោះកុង បានចេញលិខិតតម្រូវឱ្យប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត ព្រមទាំងមន្ត្រីក្រោមឱវាទត្រូវទៅធ្វើតេស្តរកមេរោគកូវីដ-១៩ នៅថ្ងៃនេះ (មានវីដេអូ)

-
ឯកឧត្តម ជិន ម៉ាលីន ៖ កម្ពុជាមិនមានអ្នកទោសនយោបាយ, ការដោះលែងអ្នកមានទោស គឺធ្វើតាមច្បាប់ (មានវីដេអូ)

-
អំណោយគ្រឿងបរិក្ខាពេទ្យដែលប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជាសម្រេចផ្តល់ជូន ប្រទេសវៀតណាមដែលរងហានីភ័យឆ្លងខ្ពស់ពីជំងឺរាតត្បាតសកលកូវីដ-១៩ ត្រូវបានដឹកជញ្ជូនតាមជើងយន្តហោះ នៅព្រឹកនេះ (មានវីដេអូ)
