-
ករណីនាំចូលកូវីដ១៩ ពីក្រៅប្រទេសមានចំនួនកើនឡើងច្រើន តែយើងបានទប់ស្កាត់ទាន់ពេលវេលា នៅតាមព្រំដែន និងនៅពេលអ្នកដំណើរចុះពីលើយន្តហោះ(មានវីដេអូ)

-
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី យឹម ឆៃលី អញ្ជើញប្រគេនទាន ព្រះវស្សា ដល់វត្តចំនួន៤ ក្នុងក្រុងកំពង់ចាម(មានវីដេអូ)

-
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សារលិខិតចូលរួមរំលែកទុក្ខជូនជនរងគ្រោះដោយទឹកជំនន់នៅប្រទេសបែលហ្ស៊ិក

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជានៅថ្ងៃទី២៦កក្កដាឆ្ណាំ២០២១ បានផ្ញើសារលិខិតចូលរួមរំលែកទុក្ខជូន លោកស្រី Laurette STEENSSENS (MD) ប្រធាន សមាគមជាតិកាកបាទក្រហមបែលហ្សិក ចំពោះគ្រោះទឹកជំនន់យ៉ាងគំហុកនៅភាគអាគ្នេយ៍នៃប្រទេសបែលហ្ស៊ិក។ ក្នុងសារលិខិតរំលែកទុក្ខរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានបញ្ជាក់ថា៖ «ខ្ញុំពិតជាមានក្តីក្រៀមក្រំជាខ្លាំងនៅពេលបានទទួលដំណឹងថា ប្រជាជនចំនួន២០នាក់ បានបាត់បង់ជីវិត ជាច្រើននាក់ទៀតកំពុងបាត់ខ្លួន និងរាប់ម៉ឺននាក់ទៀត ត្រូវបានជម្លៀសទៅកាន់ទីជំរក ដោយសារតែទឹកជំនន់យ៉ាងគំហុកនៅភាគអាគ្នេយ៍នៃប្រទេសបែលហ្សិក កាលពីថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០២១ កន្លងមក។» សម្តេចប្រធានកាកបាទក្រហមកម្ពុជា បានបន្ថែមថា ក្នុងព្រះបរមនាម សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ក្នុងនាមកាកបាទក្រហមកម្ពុជា និងសហការី និង ក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមចូលរួមរំលែកទុក្ខ និងផ្ញើជូននូវសមានចិត្តអាណិតអាសូរយ៉ាងក្រៃលែងចំពោះ លោកស្រី ឡូរ៉េត ស្ទីនសេន ចំពោះសមាគមជាតិកាកបាទក្រហមបែលហ្សិក និងប្រជាជនបែលហ្សិក ជាពិសេសចំពោះក្រុមគ្រួសារអ្នករងគ្រោះ និងអ្នកដែលបានបាត់បង់មនុស្សជាទីស្រឡាញ់របស់ខ្លួន។ ខ្ញុំសូមបួងសួងឲ្យអ្នករងរបួសឆាប់ជាសះស្បើយ សូមឲ្យការរុករកអ្នកបាត់ខ្លួនឆាប់រកឃើញ និងសូមជូនពរជោគជ័យក្នុងការស្តារឡើងវិញតំបន់ទាំងឡាយដែលខ្ទេចខ្ទាំដោយទឹកជំនន់ខាងលើ។ សូមជម្រាបថា ទឹកជំនន់នៅភាគខាងត្បូងប្រទេសបែលហ្ស៊ិកក្នុងរយៈពេល១០ថ្ងៃចុងក្រោយនេះ បានសម្លាប់មនុស្សយ៉ាងហោច៣៧នាក់ និងរាប់ម៉ឺននាក់ត្រូវបានជម្លៀសផងដែរ។
-
បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោ៖គណបក្សប្រជាជនទទួលបានសំឡេងឆ្នោតគាំទ្រ១៧សន្លឹក និងបក្សបីទៀត មិនទទួលបានសំឡេង

ភ្នំពេញ: គណបក្សប្រជាជនកម្ពុជា បានទទួលសំឡេងឆ្នោតគាំទ្រសរុបចំនួន១៧សន្លឹក និងគណបក្សនយោបាយចំនួនបីផ្សេងទៀត គឺគណបក្សហ៊្វុនស៊ិនប៉ិច គណបក្សសញ្ជាតិកម្ពុជា និងគណបក្សយុវជនកម្ពុជា មិនទទួលបានសំឡេងឆ្នោតនោះទេ នៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោនៃខេត្តកំពត កាលពីថ្ងៃអាទិត្យ ទី២៥ ខែកក្កដា ឆ្នាំ២០២១។ លោក សោម សូរីដា អគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានបញ្ជាក់ថា “ជាលទ្ធផលនៃការរាប់សន្លឹកឆ្នោតឃើញថា គណបក្សប្រជាជនកម្ពុជា បានទទួលសំឡេងឆ្នោតគាំទ្រសរុបចំនួន ១៧សន្លឹក រីឯគណបក្សនយោបាយផ្សេងទៀត ដែលបានចូលរួមការប្រកួតប្រជែងការបោះឆ្នោតនេះ ពុំទទួលបានសំឡេងឆ្នោតនោះទេ”។ លោកបន្តថា នៅក្នុងដំណើរការបោះឆ្នោត និងរាប់សន្លឹកឆ្នោតនេះ មានសន្លឹកឆ្នោត បានការសរុបចំនួន១៧ ពុំមានសន្លឹកឆ្នោតមិនបានការ និងពុំមានសន្លឹកឆ្នោតខូចឡើយ។ អគ្គលេខាធិការរងគ.ជ.ប បានបន្តទៀតថា ដំណើរការនៃការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោ នៃខេត្តកំពត បានប្រព្រឹត្តទៅដោយរលូន ស្របតាមច្បាប់ បទបញ្ជា និងនីតិវិធី ប្រតិទិនការងារ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ។ ដំណើរការនេះ បានរៀបចំឡើងក្នុងបរិយាកាសសន្តិសុខ សុវត្ថិភាព និងមានសណ្តាប់ធ្នាប់ របៀបរៀបរយល្អ ស្ថិតក្នុងបរិបទនៃការរីករាលដាលជំងឺកូវីដ-១៩៕ដោយៈ ពលជ័យ
-
កិច្ចសម្ភាសន៍៖ លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រីស្តីពី “បន្ទាយស្រីផ្ទះស្អាត” (មានវីដេអូ)

-
ប្រមុខដឹកនាំរដ្ឋាភិបាលកម្ពុជា នឹងនាំចៅៗរបស់សម្តេចទាំងអស់ដែលគ្រប់អាយុ ទៅទទួលវ៉ាក់សាំងក្នុងថ្ងៃបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារ និងយុវវ័យអាយុ១២-១៧ឆ្នាំ នៅវិមានសន្តិភាពនៅថ្ងៃថ្ងៃទី០១ ខែសីហាខាងមុខ (មានវីដេអូ)

-
កិច្ចប្រជុំប្រធានអង្គភាពជំនាញអាស៊ាន លើកទី៣៥ ស្ដីពីការប្រឆាំងការជួញដូរមនុស្ស

នៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១នេះ ក្រុមការងារឧក្រិដ្ឋកម្មឆ្លងដែន (SOMTC) កម្ពុជា ផែនការងារប្រឆាំងការជួញដូរមនុស្ស ចូលរួមកិច្ចប្រជុំប្រធានអង្គភាពជំនាញអាស៊ាន (HSU) លើកទី៣៥ ស្ដីពីការប្រឆាំងការជួញដូរមនុស្ស តាមរយៈប្រព័ន្ធវីដេអូសន្និសីទ ជាមួយបណ្ដាប្រទេសជាសមាជិកអាស៊ាន។ ក្រុមការងារSOMTCកម្ពុជាចូលរួមកិច្ចប្រជុំនាថ្ងៃនេះ ដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ រស្មី សមាជិកក្រុមការងារSOMTCកម្ពុជា និងជាមន្ត្រីបង្គោលនៃផែនការងារ ដោយមានការចូលរួមពីមន្ត្រីជំនាញពាក់ព័ន្ធផងដែរ។ គួរជម្រាបថា កិច្ចប្រជុំលើកទី៣៥នេះ ដឹកនាំដោយប្រទេសព្រុយណេ ហើយបណ្ដាប្រទេសអាស៊ានដែលចូលរួមក្នុងថ្ងៃនេះ បានធ្វើបទបង្ហាញស្ដីពីការអនុវត្តការងាររបស់ខ្លួន ក៏ដូចជារួមគ្នាពិនិត្យលើសេចក្ដីព្រាងផែនការការងារសម្រាប់ឆ្នាំ២០២១-២០២២ផងដែរ៕ដោយ -រ៉ាវុធ
-
រដ្ឋមន្ត្រីការបរទេសកម្ពុជា និងទូតជប៉ុន ចុះហត្ថលេខាលើលិខិតប្ដូរសារស្ដីពីការផ្ដល់ហិរញ្ញប្បទានឥតសំណងសម្រាប់អនុវត្តគម្រោង «អាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស» តម្លៃជាង៣,៣លានដុល្លារ

ភ្នំពេញៈ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ (MIKAMI Masahiro) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានចុះហត្ថលេខាលើលិខិតប្ដូរសារស្ដីពីការផ្ដល់ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន សម្រាប់អនុវត្តគម្រោង «អាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស» ក្នុងឆ្នាំ២០២១ ដែលមានទឹកប្រាក់សរុបចំនួន៣៦២លានយ៉េន ឬប្រមាណ៣,៣ លានដុល្លារអាមេរិក នៅព្រឹកថ្ងៃចន្ទ ទី២៦ ខែកក្កដា ឆ្នាំ២០២១ នៅទីស្តីការក្រសួង។ ឯកឧត្តមបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានមានប្រសាសន៍ថា លិខិតប្ដូរសារស្ដីពីការផ្ដល់ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន ដែលមានទឹកប្រាក់សរុបចំនួន ៣៦២ លានយ៉េន ឬប្រមាណ៣,៣លានដុល្លារអាមេរិក សម្រាប់អនុវត្តគម្រោង «អាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស»។ មន្រ្តីរាជរដ្ឋាភិបាលកម្ពុជា ចំនួន២៦រូប (ដែលក្នុងនោះ២៤រូប រៀនថ្នាក់អនុបណ្ឌិត និង២រូប រៀនថ្នាក់បណ្ឌិត) នឹងទទួល បានអត្ថប្រយោជន៍ពីការទៅបន្តការសិក្សាកម្រិតខ្ពស់នៅក្នុងប្រទេសជប៉ុន។ ប្រមុខការទូតកម្ពុជាបានបន្តថា ចាប់តាំងពីការដាក់ឱ្យដំណើរការនៅក្នុងឆ្នាំ២០០០ គម្រោងអាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស ឬហៅថា «JDS» បានដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រដល់ការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា។ អស់រយៈពេលជាង២០ឆ្នាំ JDS បានផ្តល់អាហារូបករណ៍ដល់មន្រ្តីកម្ពុជាប្រមាណ៥០០នាក់ ដែលក្នុងនោះមាន ២៤នាក់ មកពីក្រសួងការបរទេស…
-
ទំនប់ស្ទាក់ទឹកសាលាតាអន ស្រុកឯកភ្នំ ខេត្តបាត់ដំបង តម្លៃជាង ៤០លានដុល្លារអាមេរិក មកដល់ពេលនេះ សាងសង់បានប្រមាណ៩០%ហើយដែលគ្រោងនិងបញ្ចប់ នៅចុងឆ្នាំ២០២១នេះ

ទំនប់ស្ទាក់ទឹកស្ទឹងសង្កែ “ទំនប់សាលាតាអន” ស្ថិតក្នុងភូមិសាស្ត្រ ស្រុកឯកភ្នំ ខេត្តបាត់ដំបង ដែលអាជ្ញាធខេត្តនិងប្រជាពលរដ្ឋរស់នៅក្នុងខេត្តបាត់ដំបង ជាពិសេស ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់បានកំណត់ថា៖គឺជាទំនប់ដែលមានតម្លៃជាប្រវត្តិសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា ផ្តល់ជូនប្រជាពលរដ្ឋនៅក្នុងខេត្តរបស់ខ្លួន។ ជាពិសេស ប្រជាពលរដ្ឋ ក្នុងស្រុកឯកភ្នំ ស្រុកសង្កែនិងក្រុងបាត់ដំបង នៅក្រោយពេលដែលទំនប់សាលាតាអនមួយនេះ ត្រូវបញ្ចប់នូវការសាងសង់រួចរាល់ជាស្ថាពរនៅចុងឆ្នាំ២០២១ឆាប់ៗខាងមុខនេះ។ តាមរយៈការចុះពិនិត្យមើលពីវឌ្ឍនភាពនៃការសាងសង់នូវទំនប់ស្ទាក់ទឹកសាលាតាអន នៅល្ងាចថ្ងៃទី២៥ខែកក្កដា ឆ្នាំ២០២១នេះ លោក ឡុង ផលគុណ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង រួមនិងថ្នាក់ដឹកនាំមន្ទីរមួយចំនួនផងនោះ បានគូសបញ្ជាក់ឲ្យដឹងថា៖ វឌ្ឍនភាពនៃការស្ថាបនាទំនប់ស្ទាក់ទឹកសាលាតាអន នេះបានដំណើរការសាងសង់ជិតរួចរាល់ជាស្ថាពរហើយដែលមកដល់ពេលនេះសំណង់ស្ទាក់ទឹក ស្ទឹងសង្កែ គឺសាងសង់បានប្រមាណ៩០ភាគរយហើយ។អ្វីដែលនៅសេសសល់គឺការងារបន្ទាប់បន្សំនិងសម្អាតឲ្យបានត្រឹមត្រូវ តាមស្តង់ដារ របស់គម្រោងតែប៉ុណ្ណោះ។ហើយអ្វីដែលផ្តោតសំខាន់ទៀតនោះ បន្ទះទ្វារទំនប់ បានបំពាក់និងតម្លើងរួចរាល់អស់ហើយផងដែរ។ តាមរយៈការបង្ហាញអំពីវឌ្ឍនភាព នៃគម្រោង និងកិច្ចដំណើរការ ក្នុងការសាងសង់នូវទំនប់ស្ទាក់ទឹកនៃ “ទំនប់សាលាតាអន”ស្រុកឯកភ្នំនេះ ជារួមមាន៖ សំណង់មេរ ស្ទាក់ទឹកស្ទឹងសង្កែ និង ប្រឡាយមេរដូនទាវ និងអំពីអត្ថប្រយោជន៍ដ៏មានសក្តានុពលសេដ្ឋកិច្ចនូវដំណាំកសិកម្មក្នុងស្រុកដែលមានភូមិសាស្ត្រជាប់និងគម្រោង ហើយគម្រោងនេះ ក៏គ្រោងនិងបញ្ចប់នៅមុនដំណាច់ឆ្នាំ២០២១ ខាងមុខនេះ។ កន្លងមកតាមការគូសបញ្ជាក់និងការធ្វើបទបង្ហាញពីអ្នកបច្ចេកទេសកូរ៉េ…
