-
ថវិការសមាគមមិត្តនគរបាលជាតិកម្ពុជា ចំនួន៦លានរៀល ត្រូវបាន ប្រគល់ជូនគ្រួសារសពលោកអនុសេនីយ៍ទោ ហយ ហាយ

លោកឧត្តមសេនីយ៍ត្រី វង្ស វិត ស្នងការរង ទទួលផែនការងារធនធានមនុស្ស ជាអនុប្រធានសមាគមមិត្ត នគរបាលជាតិ កម្ពុជាថ្នាក់មូលដ្ឋាន តំណាងលោកឧត្តមសេនីយ៍ទោសិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ជាប្រធានសមាគមមិត្ត នគរបាលជាតិកម្ពុជាថ្នាក់មូលដ្ឋាន នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ អមដំណើរដោយលោកវរសេនីយ៍ឯកយី ប៊ុនរឿង នាយការិយាល័យបុគ្គលិក និងលោក វរសេនីយ៍ទោសំ ប្រសិដ្ឋ អធិការរង នគរបាលក្រុងសិរីសោភ័ណនៅរសៀល ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ បាននាំយកថវិការបស់សមាគមមិត្តនគរបាលជាតិកម្ពុជា ចំនួន៦លានរៀល ទៅប្រគល់ជូនគ្រួសារ សពលោកអនុសេនីយ៍ទោ ហយ ហាយ ។ សូមបញ្ជាក់ថា៖ លោកអនុសេនីយ៍ទោ ហយ ហាយ បានទទួលមរណភាពនៅវេលាម៉ោង០៦ល្ងាច ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ ដោយរោគាពាធ ក្នុងជន្មនាយុ ៥៥ឆ្នាំ សពត្រូវបានប្រារព្ធធ្វើបុណ្យតាមប្រពៃណី នៅហេដ្ឋាននៃសព ស្ថិតក្នុងភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។ ដោយ៖ឃិន គន្ធា
-
សមត្ថិកិច្ច ដុតកំទេចចោលសត្វជ្រូកចំនួន៨ក្បាល ដែលនាំចូល តាមច្រករបៀង ក្នុងភូមិសាស្រ្តស្រុកអូជ្រៅ គ្មានច្បាប់អនុញ្ញាតិ

សត្វជ្រូកចំនួន៨ក្បាល ដែលឈ្មួញលួចនាំចូលតាមច្រករបៀង មកលក់នៅតាមភូមិ នាតំបន់ព្រំដែនកម្ពុជា-ថៃ នៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ត្រូវបានសមត្តកិច្ចបង្ក្រាប ហើយដុតកំទេចចោលនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១។ ការឃាត់ចាប់នេះធ្វើឡើង ក្រោមការបញ្ជារដោយផ្ទាល់ពី ឯកឧត្តម តាន់ ផាន់ណារ៉ា ប្រតិភូរាជារដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាមកយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ឲ្យក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ សហការជាមួយក្រុមការងារអន្តរាគមន៌បង្ក្រាបបទល្មើសចរាចរសត្វ ផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ ដោយមានការសម្របសម្រួលនីតិវិអីពី ឯកឧត្តម កើត វណ្ណារ៉េត អយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ។ សមត្តកិច្ចប្រាប់ថា សត្វជ្រូកនេះ នាំចូលមកពីប្រទេសថៃ សម្រាប់លក់ចែកចាយបន្តតាមភូមិក្បែព្រំដែនកម្ពុជា-ថៃ ពុំ មានលិខិតអនុញ្ញាតពី ក្រសួងកសិកម្មទេ ហើយតំណាងម្ចាស់សត្វ មានឈ្មោះ វន្នី វន្ថា នៅស្រុកអូជ្រៅ។ ក្រោយបញ្ចប់ការសាកសួរក្រុមការងារបានបញ្ជូនវត្ថុតាងបទល្មើសខាងលើនេះ ទៅដុតកំទេចចោលនៅភូមិខ្លាកូនថ្មី…
-
កម្មវិធីធុរកិច្ចជាតិសម្រាប់យុវជន (National Online Business for Youth – NOBY)

ក្រសួងអប់រំ យុវជន និងកីឡា បានសហការជាមួយអង្គការ ILO ក្រោមការគាំទ្រពីអង្គការ PACT និងអង្គការ USAID រៀបចំពិធីបើកវគ្គបំប៉នសមត្ថភាពថ្នាក់រាជធានី ខេត្ត កម្មវិធីធុរកិច្ចជាតិសម្រាប់យុវជន (National Online Business for Youth – NOBY) ក្នុងទម្រង់អនឡាញ ក្នុងគោលបំណងផ្តល់នូវចំណេះដឹង ជំនាញ និងសមត្ថភាពដល់យុវជនកម្ពុជា ឱ្យក្លាយទៅជាសហគ្រិនវ័យក្មេង ដែលជាធនធានមនុស្សប្រកបដោយសក្តានុពលក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាតិ។ វគ្គបំប៉នសមត្ថភាពថ្នាក់រាជធានី ខេត្តនេះ ប្រារព្ធទៅក្រោមអធិបតីភាព ឯកឧត្តម សេរី ជំនះ អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងលោកជំទាវ ស្រូយ សុជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានយុវជន ក្រសួងអប់រំ យុវជន និងកីឡា ដែលប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ ចែកជា ២ក្រុម ដែលមានសិក្ខាកាមបង្គោលចូលរួមមកពីបណ្តារាជធានី ខេត្ត ទាំង២៥។ សិក្ខាកាមបង្គោលចូលរួមនាពេលនេះ នឹងបន្តធ្វើការបណ្តុះបណ្តាល…
-
អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំពិភាក្សារបាយការណ៍សកម្មភាពការងារប្រចាំខែកក្កដា និងទិសដៅអនុវត្តន៍បន្តសម្រាប់ខែសីហា

ព្រឹកថ្ងៃអង្គារទី២៧ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម អ៉ីវ លាង អគ្គាធិការ នៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំពិភាក្សារបាយការណ៍សកម្មភាពការងារប្រចាំខែកក្កដា និងទិសដៅអនុវត្តបន្តសម្រាប់ខែសីហាឆ្នាំ២០២១របស់អគ្គាធិការដ្ឋាន តាមរយៈប្រព័ន្ធកម្មវិធីZoom ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អគ្គាធិការរង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និងមន្ត្រីក្រុមការងារជំនាញ។ ជាកិច្ចចាប់ផ្តើម ឯកឧត្តម អគ្គាធិការ បានចូលរួមអបអរសាទរ និងស្វាគមន៍នូវសមាសភាពអគ្គាធិការរងថ្មីចំនួន២រូបទើបត្រូវតែងតាំង ជំនួសអគ្គាធិការរង២រូបដែល១រូបបានទទួលភារកិច្ចថ្មី ១រូបចូលនិវត្តន៍ និងបានជូនលោកវរសេនីយ៍ទោ អ៊ុន វ៉ាន់ស៊ុន នាយការិយាល័យផែនការ និងសរុបវិភាគ ជម្រាបរបាយការណ៍ជូនអង្គប្រជុំ។ បន្ទាប់ពីអង្គប្រជុំ ពិនិត្យ និងពិភាក្សាដោយយកទុកចិត្តទុកដាក់រួចមក ឯកឧត្តម អគ្គាធិការ បានឯកភាពយោបល់លើកឡើងរបស់ឯកឧត្តម អគ្គាធិការរង ប្រធាននាយកដ្ឋានមួយចំនួនពាក់ព័ន្ធនឹងការកែសម្រួលខ្លឹមសាររបាយការណ៍នេះ ដំណើរកិច្ចការផ្ទៃក្នុងមួយចំនួនរបស់អគ្គាធិការដ្ឋាន។ តែទន្ទឹមនឹងនេះឯកឧត្តមបានណែនាំថា ចំពោះសកម្មភាពការងារដែលមិនទាន់បានសម្រេចក្នុងត្រីមាសទី១ ទី២ក្នុងផែនការសកម្មភាពឆ្នាំ២០២១ ទោះជាបញ្ហាជំងឺកូវីដ១៩បានជៈឥទ្ធិពលរាំងស្ទះការងារឱ្យមានភាពយឺតយ៉ាវយ៉ាងណា ត្រូវព្យាយាមយកមកអនុវត្តក្នុងត្រីមាសទី៣ និង៤អោយលទ្ធភាព ក៏ពុំទាន់ដាក់បញ្ចូលទៅក្នុងផែនការសកម្មភាពឆ្នាំ២០២២នោះដែរ។ ឯកឧត្តមអគ្គាធិការ មានប្រសាសន៍ណែនាំដល់ឯកឧត្តម លោកជំទាវ អគ្គាធិការរង ប្រធាននាយកដ្ឋាន សូមបន្តអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនដោយការទទួលខុសត្រូវ ទោះក្នុងដំណាក់កាលការរីករាលដាលជំងឺកូវិដ១៩ឆ្លងក្នុងសហគមន៍ដែលមិនអាចមកបំពេញការងារផ្ទាល់ក្នុងអង្គភាពក៏ដោយ។…
-
លោកជំទាវឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន ៖ ក្រោមយុទ្ធសាស្ត្រ ឈ្នះ ឈ្នះ របស់សម្តេចតេជោ ប្រជាពលរដ្ឋនៅក្នុងខណ្ឌសែន បានទទួលផ្លូវមួយខ្សែប្រើប្រាស់ជាប្រយោជន៍សាធារណៈ

ភ្នំពេញ៖ លោកជំទាវឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់វិញ្ញាបនបត្រសំគាល់ម្ចាស់អចលនវត្ថុជូន លោក សុខ អឿន លោក សុខ សាន្ត និង លោក សម វង បន្ទាប់ពីបានបញ្ចប់វិវាទដែលមានទីតាំងទំនាស់ស្ថិតនៅភូមិភ្នំពេញថ្មី សង្កាត់ ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលបានរៀបចំពិធីនៅទីស្តីការក្រសួង កាលពីរសៀលថ្ងៃចន្ទ ២រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ២០២១។ គួររំលឹកផងដែរថា ករណីទំនាស់ដីធ្លីនេះ ជាទំនាស់រ៉ាំរៃដែលមានរយៈពេល ១២ឆ្នាំ គឹចាប់តាំងពីឆ្នាំ ២០០៩ រហូតមកដល់បច្ចុប្បន្ននេះ ។ ការដោះស្រាយទំនាស់ត្រូវបានបញ្ជប់ដោយបានការឯភាពគ្នាទៅវិញទៅមក និងមានការយោគយល់គ្នាខ្ពស់ក្រោមសមត្ថកិច្ច និងយន្តការសម្របសម្រួលដោះស្រាយទំនាស់របស់ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ក្រោមការដឹកនាំចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពី លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដោយបានចាត់តាំងឲ្យគណៈប្រតិភូចុះអង្កេតស្រាវជ្រាវដល់ទីតាំងទំនាស់ និងបានចាត់ ឯកឧត្តម ហួត ហាក់ ដឹកនាំកិច្ចប្រជុំជាច្រើនលើក…
-
សហរដ្ឋអាមេរិករក្សាការរឹតត្បិតលើការចូលមកប្រទេសខ្លួន ដោយសារតែការកើនឡើងករណីឆ្លងវីរុសបម្លែងខ្លួនថ្មី Delta (មានវីដេអូ)

-
ក្រសួងសុខាភិបាល ប្រកាសរកឃើញមេរោគកូវីដ១៩ បំប្លែងថ្មី (Delta)៣៩ករណីទៀត ក្នុងនោះ៤នាក់ជាបុគ្គលិកសុខាភិបាល ពីថ្ងៃទី២២ ដល់ថ្ងៃទី២៥ ខែកក្កដា(មានវីដេអូ)

-
លោកជំទាវឱ វណ្ណឌីន នាំយកថវិកាសម្ដេចតេជោ ប្រគល់ជូនលោកតា លោកយាយអាយុជាង១០០ឆ្នាំចំនួន៦នាក់បន្ថែមទៀត បន្ទាប់ពីស្ម័គ្រចិត្ដចាក់វ៉ាក់សាំងបង្ការ ជំងឺកូវីដ-១៩ (មានវីដេអូ)

-
រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងអភិបាលខេត្តកំពត ចុះពិនិត្យស្ថានភាព នៃការការពារ និង អភិរក្សធនធានធម្មជាតិឧទ្យានជាតិបូកគោ (មានវីដេអូ)

-
ប្រធានាធិបតីរុស្ស៊ី ផ្តល់គ្រឿងឥស្សរិយយសថ្នាក់ មិត្តភាពជូនសម្តេចតេជោ ហ៊ុន សែន (មានវីដេអូ)
