-
ក្រុមការងារទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែនកម្ពុជា (SOMTC) ធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ SOMTC+New Zealand លើកទី៩

ក្រុមការងារក្រសួងមហាផ្ទៃទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែនក្នុងក្របខណ្ឌអាស៊ាន (SOMTC) ធ្វើជាសហប្រធានជាមួយប្រទេសញូហ្សេលែន ដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ SOMTC+New Zealand លើកទី៩ ដែលក្រុមការងារ SOMTC-កម្ពុជា ដឹកនាំដោយឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារឧក្រិដ្ឋកម្មឆ្លងដែនកម្ពុជា ដោយមានការចូលរួមពីអនុប្រធាន សមាជិក នៃក្រុមការងារ SOMTC ព្រមទាំងមន្ត្រីបង្គោលទទួលផែនការងារពាក់ព័ន្ធជាច្រើនរូបផងដែរ នាថ្ងៃ ទី ២៩ ខែ កក្កដា ឆ្នាំ ២០២១ នៅទីស្តីការក្រសួងមហាផ្ទៃ ។ កិច្ចប្រជុំ SOMTC+New Zealand លើកទី៩ គឺផ្នែកមួយនៃកិច្ចប្រជុំ SOMTC លើកទី២១ ដែលផ្តល់វេទិកាដល់រដ្ឋសមាជិកអាស៊ាន ធ្វើការពិភាក្សាពិគ្រោះយោបល់ជាមួយប្រទេសដៃគូសន្ទនា លើវិស័យនានានៃការងារឧក្រិដ្ឋកម្មឆ្លងដែន និងកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់អាស៊ាន។ នៅក្នុងកិច្ចប្រជុំនេះ បណ្ដាប្រទេសសមាជិកអាស៊ាន និងប្រទេសញូហ្សេលែនដែលជាដៃគូសន្ទនា រួមគ្នាពិភាក្សាលើគំនិតផ្តួចផ្តើម និងលទ្ធភាពបង្កើតផែនការយុទ្ធសាស្ត្រសហប្រតិបត្តិការឆ្នាំ២០២១-២០២៥ ដើម្បីបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំង និងទប់ស្កាត់នូវរាល់ទម្រង់នៃឧក្រិដ្ឋកម្មឆ្លងដែនក្នុងតំបន់៕ដោយ-រ៉ាវុធ
-
អាជ្ញាធរខេត្តបាត់ដំបង កំពុងធ្វើការសិក្សា ពិចារណា ទៅលើស្រុក-ក្រុងចំនួន០៤ក្នុងខេត្ត ដើម្បីកំណត់នូវតំបន់ក្រហម ដែលកំពុងប្រឈមពីការឆ្លងរីករាលដាលពីជំងឺកូវីដ-19 នៅក្នុងសហគមន៍

ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបងនិងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងកូវីដ19ខេត្ត បានដក់ចេញ នូវ វិធានចាំបាច់និងបន្ទាន់មួយចំនួនដល់អាជ្ញាធរនៃរដ្ឋបាលក្រុង-ស្រុក ទាំង១៤ក្នុងខេត្ត។ ជាពិសេសស្រុក-ក្រុង ចំនួន ០៤ ដែលកំពុងមានការឆ្លងរីករាលដាល នៃជំងឺឆ្លងកូវីដ-19 និងកំពុងឆ្លងរាតត្បាតទៅក្នុងសហគមន៍របស៎ខ្លួនខ្លាំង ក្នុងនោះរួមមាន៖ ក្រុងបាត់ដំបង ស្រុកមោងឫស្សី ស្រុកសង្កែ និងស្រុកកំរៀង។ ដោយកំណត់តម្រូវឲ្យអាជ្ញាធរ ធ្វើការសិក្សាពិចារណា វាយតម្លៃឲ្យបានសមស្របឆ្លើយតបទៅនិងទីតាំងនីមួយៗក្នុងមូលដ្ឋាន ពី”តំបន់ក្រហម” ដើម្បីដាក់ចេញនូវវិធានការក្នុងការទប់ស្កាត់ និងកាត់ផ្តាច់ឲ្យបាន ដើម្បីបញ្ចៀសពីការរាតត្បាត និងពីការរីករាលដាលកាន់តែខ្លាំងថែមទៀត នៅក្នុងសហគមន៍ស្រុក-ក្រុងរបស់ខ្លួន ឲ្យបានឆាប់និងជាន្ទានចំពោះមុខ។ ការដាក់ចេញនូវវិធានការចំពោះមុខនិងបន្ទាន់បែបនេះគឺធ្វើឡើងក្នុងកិច្ចប្រជុំនារសៀលថ្ងៃទី២៩ខែកក្កដាឆ្នាំ២០២១នេះ ដើម្បីធ្វើការផ្សព្វផ្សាយបន្ទាន់ នូវសារាចរនិងសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា និងវិធានការចំពោះមុខរបស់រដ្ឋបាលខេត្តបាត់ដំបង លើការចាត់ចែងក្នុងការអនុវត្តសារាចរនិងសេចក្តីសម្រេចនេះក្រោយពីរាជរដ្ឋាភិបាល បានចេញសេចក្តីសម្រេច ស្តីពីការបិទខ្ទប់ភូមិសាស្ត្រខេត្តចំនួន៨ ដែលមានភូមិសាស្ត្រ ជាប់និងព្រំដែនប្រទេសថៃ រួមមាន៖ ខេត្តបាត់ដំបង ប៉ៃលិន ពោធិសាត់ បន្ទាយមានជ័យ សៀមរាប ឧត្តរមានជ័យ ព្រះវិហារ និងខេត្តកោះកុង ដើម្បីជាវិធានទប់ស្កាត់ពីការឆ្លងរាលដាលក្នុងសហគមន៍ នៃ មេរោគកូវីដ19ប្រភេទដែលតា(Delta)ជាបណ្តោះអាសន្នសម្រាប់រយៈពេល១៤ថ្ងៃ ចាប់ពីម៉ោង២៣,៥៩នាទី នាថ្ងៃទី២៩ខែកក្កដាឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ខែសីហាឆ្នាំ២០២១ ដើម្បីសំដៅទប់ស្កាត់ពីការឆ្លងរាលដាលក្នុងសហគមន៍ដែលបណ្តាលមកពីមេរោគកូវីដបំប្លែងថ្មី(Delta.)។…
-
ឯកឧត្តម សាយ សំអាល់ ទទួលបានលិខិតសរសើរធនាគារអភិវឌ្ឍន៍កូរ៉េ

យោងតាមការផ្សព្វផ្សាយនៃបណ្តាញហ្វេសប៊ុក ក្រសួងបរិស្ថាន លោក KIM Bock Kyun នាយកប្រតិបត្តិ និងជាអនុប្រធាននៃធនាគារអភិវឌ្ឍន៍កូរ៉េ (KDB)បានកោតសរសើរចំពោះការគាំទ្ររបស់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាននៃព្រះរាជាណាចក្រកម្ពុជា សម្រាប់ដំណើរការគាំទ្រ និងចូលរួមរបស់កម្ពុជាសម្រាប់រៀបចំគម្រោង ដែលបានអនុម័តដោយមូនិធិអាកាសធាតុបៃតង(GCF) នៅថ្ងៃទី ២៩ មិថុនា ឆ្នាំ២០២១។ លោក KIM នៅថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ២០២១ បានសរសេរលិខិតថ្លែងអំណរគុណ ជូនចំពោះ ឯកឧត្តម សាយ សំអាល់ ដែលបានចូលរួមសហការ រៀបចំគម្រោងមូលនិធិអាការធាតុបៃតង ស្តីពីកិច្ចសហប្រតិបត្តិការស្រាវជ្រាវ និងអភិវឌ្ឍន៍អាជីវកម្ម ដើម្បីលើកកម្ពស់នវានុវត្តន៍នៃភាពជាម្ចាស់សម្រាប់បច្ចេកវិទ្យាប្រែប្រួលអាកាសធាតុ «Collaborative R&DB Programme for Promoting the Innovation of Climate Technopreneurship.» ។ ក្នុងដំណាក់កាលអនុវត្តគម្រោង ដែលនឹងត្រូវបានដាក់អោយដំណើរការជាផ្លូវការ នៅពេលខាងមុខ ធនាគារអភិវឌ្ឍន៍កូរ៉េ នឹងប្រឹងប្រែងប្រកាន់ខ្ជាប់នូវភាពជាម្ចាស់របស់ប្រទេសនីមួយៗ អោយបានល្អបំផុត ហើយធានាយ៉ាងពិតប្រាកដថា គម្រោងនេះនឹងសម្របសម្រួលអោយបានសាកសមបំផុត ជាមួយនឹងតំរូវការជាអាទិភាពរបស់កម្ពុជា។…
-
ក្រសួងទេសចរណ៍បន្តបិទសកម្មភាពអាជីវកម្ម KTV ក្លឹបកម្សាន្ត និងអាជីវកម្មក្លឹបហាត់ប្រាណ

ក្រសួងទេសចរណ៍ នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១នេះ ក៏បានចេញសេចក្តីជូនដំណឹងដល់មន្ទីរទេសចរណ៍រាជធានី-ខេត្ត ឱ្យបន្តបិទសកម្មភាពអាជីវកម្ម KTV ក្លឹបកម្សាន្ត (ខារ៉ាអូខេ រង្គសាល ឌីស្កូតែក និងបៀរហ្កាឌិន) និងអាជីវកម្មក្លឹបហាត់ប្រាណដើម្បីសុខភាពនៅក្នុង និងក្រៅសណ្ឋាគារនៅទូទាំងប្រទេស ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងទេសចរណ៍ជាកំហិត ដើម្បីចូលរួមអនុវត្តយុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ សេចក្តីណែនាំនេះ បានចុះហត្ថលេខាដោយ ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងបានរៀបចមឡើងដោយអនុវត្តតាមសារាចរលេខ ០៤ សរ ចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ ស្តីពីការដាក់ចេញយុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ទន្ទឹមនឹងនេះ ឯកឧត្តម រដ្ឋមន្រ្តី បានណែនាំឲ្យមន្ទីរទេសចរណ៍រាជធានី-ខេត្ត ត្រូវចាត់តាំងក្រុមការងារដើម្បីតាមដានត្រួតពិនិត្យកិច្ចការនេះឲ្យបានម៉ត់ចត់ ដោយមិនត្រូវអនុញ្ញាតឲ្យមានការបើកអាជីវកម្មខាងលើជាដាច់ខាត៕
-
អ្នកនាំពាក្យក្រសួងការងារប្រាប់ពលករនៅថៃថា កុំអាលឆ្លងព្រំដែនមកខ្មែរព្រោះព្រំដែនបិទហើយ

រាជធានីភ្នំពេញ៖តាមរយៈទំព័រហ្វេសប៊ុកនៅព្រលប់ថ្ងៃទី ២៩ ខែ កក្កដា ឆ្នាំ ២០២១នេះ ឯកឧត្តម ហេងសួរ រដ្ឋលេខាធិការ និងជាមន្រ្តីនាំពាក្យក្រសួងការងារបានប្រាប់ទៅពលករខ្មែរដែលកំពុងធ្វើការនៅប្រទេសថៃកុំអាលវិលត្រឡប់មកខ្មែរពីព្រោះថាព្រំដែនបានបិទមួយរយៈហើយ។ បើតាម ឯកឧត្តម ហេងសួរ បានសរសេរក្នុងទំព័រហ្វេសប៊ុកផ្ទាល់ខ្លួននេះបានបញ្ជាក់ថា”ចាប់ពីម៉ោងនេះតទៅ សូមបងប្អូនពលករខ្មែរ ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃទាំងអស់ កុំចល័តចេញពីកន្លែង ដែលខ្លួនកំពុងស្នាក់នៅឆ្ពោះមកព្រំដែនកម្ពុជា-ថៃ។ បើទោះបីជាបងប្អូន មានធរុៈចាំបាច់ ឬចប់ការងារត្រូវវិលត្រឡប់មកវិញ ក៏ត្រូវពន្យារពេលយ៉ាងហោចណាស់ដល់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១នេះ”។ រដ្ឋលេខាធិការក្រសួងការងាររូបនេះបានបញ្ជាក់បន្ថែមថា”ចំពោះមុខ ប្រសិនជាបងប្អូនធ្វើដំណើរមកព្រំដែនកម្ពុជា-ថៃ តាមមធ្យោបាយណាក៏ដោយ គឺបងប្អូននឹងត្រូវអាជ្ញាធរមានសមត្ថកិច្ចថៃតម្រូវឱ្យធ្វើដំណើរវិលត្រឡប់ទៅកន្លែងដើមវិញ។ ម្ចាស់រថយន្ត ឬមេខ្យល់ ដែលដឹកជញ្ជូនពលករ គឺល្មើសនឹងបម្រាមរបស់អាជ្ញាធរថៃ ដូច្នេះត្រូវប្រឈមនឹងការចាត់វិធានការច្បាប់ផងដែរ”។ សូមបញ្ជាក់ថាការលើកឡើងរបស់មន្រ្តីជាន់ខ្ពស់ក្រសួងការងារបែបនេះធ្វើឡើងក្រោយពី រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបិទការធ្វើដំណើរឆ្លងព្រំដែនកម្ពុជា-ថៃ ចាប់ពីយប់ថ្ងៃទី២៩ ខែកក្កដា រហូតដល់ថ្ងៃទី១២ ខែសីហាឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ជាពិសេសមេរោគបំប្លែងថ្មីដែលតា (Delta)រួចមក។ ចំពោះអ្នកដែលអាចអនុញ្ញាត្តិឱ្យចេញចូលបានចំពោះធ្វើដំណើរចាំបាច់និងការចរាចរទំនិញប៉ុណ្ណោះ៕ដោយ៖ម៉ាដេប៉ូ
-
ក្រសួងទេសចរណ៍សម្រេចផ្អាកដំណើរការរមណីយដ្ឋានទេសចរណ៍ទូទាំងប្រទេស ១៤ ថ្ងៃជាថ្មី

ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ ណែនាំដល់ប្រធានមន្ទីរទេសចរណ៍រាជធានីខេត្តទាំងអស់បិទគ្រប់រមណីយដ្ឋាន គោលដៅទេសចរណ៍ សហគមន៍ទេសចរណ៍ និងកន្លែងដែលមានសក្តានុពលទេសចរណ៍ ទូទាំងប្រទេសរយៈពេល 14 ថ្ងៃ៕ សេចក្តីណែនាំនេះធ្វើឡើងដោយអនុវត្តតាមសារាចររបស់រាជរដ្ឋាភិបាលលេខ០៤ សរ ចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ ស្តីពីការដាក់ចេញយុទ្ធនាការពង្រឹងវិធានការប្រយុទ្ធប្រឆាំងការរាលដាលជំងឺកូវីដ-១៩។ វិធានការបិទបណ្តោះអាសន្នគ្រប់រមណីយដ្ឋាន គោលដៅទេសចរណ៍ សហគមន៍ទេសចរណ៍ និងកន្លែងដែលមានសក្តានុពលទេសចរណ៍ ទូទាំងប្រទេស ចាប់ផ្តើមពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១៕
-
រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ដឹកនាំគណៈប្រតិភូក្រសួងចូលរួមកិច្ចប្រជុំពិភាក្សាការងារជាមួយគណៈកម្មការទី៩ នៃរដ្ឋសភា

រាជធានីភ្នំពេញ៖ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍ បានដឹកនាំគណៈប្រតិភូក្រសួងចូលរួមកិច្ចប្រជុំពិភាក្សាការងារជាមួយលោកជំទាវ និន សាផុន ប្រធានគណៈកម្មការទី៩ នៃរដ្ឋសភា ដែលបានរៀបចំឡើងដោយអគ្គលេខាធិការដ្ឋានរដ្ឋសភា តាមប្រព័ន្ធសន្និសីទវីដេអូ (Zoom)។ ក្នុងជំនួបពិភាក្សានេះ ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានបញ្ជាក់ប្រាប់ដល់គណៈកម្មការទី៩ នៃរដ្ឋសភា អំពី ភាពជោគជ័យនៃការងារកំណែទម្រង់នៅក្នុងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក្នុងរយៈពេល១៥ខែ ដែលឯកឧត្តម បានកាន់តំណែងជារដ្ឋមន្ត្រី។ ថ្លែងក្នុងពិធីនេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងអំពីវឌ្ឍនភាពការងារ លើការអនុវត្តនូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភា ដើម្បីឆ្លើយតបទៅនឹងបដិវត្តន៍ឧស្សាហកម្មទី៤, គោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥, គោលនយោបាយអភិវឌ្ឍន៍វិស័យទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ការងារគ្រប់គ្រង និងអភិវឌ្ឍន៍វិស័យ ICT ការគ្រប់គ្រងវិសាលគមន៍ហ្វ្រេកង់ស៍វិទ្យុ និងប្រព័ន្ធអ៊ីនធឺណិត ហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ជាតិ, ប្រសិទ្ធភាពនៃការប្រតិបត្តិច្បាប់ស្តីពីប្រៃសណីយ៍ និងច្បាប់ស្តីពីទូរគមនាគមន៍, និងទិសដៅអនុវត្តបន្តរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍៕ដោយ៖ម៉ាដេប៉ូ
-
អតិថិជនមហាសំណាងឈ្នះលុយសុទ្ធ $90,000 ក្នុងមួយពព្រិចភ្នែកពីក្រុមហ៊ុនសែលកាត

អតិថិជនមហាសំណាងមួយរូបទៀតហើយដែលបានឈ្នះរង្វាន់លុយសុទ្ធមហាសាល រហូតដល់ទៅ $90,000 ពី សែលកាត ដោយគ្រាន់តែចូលរួមក្នុងកម្មវិធី «ឈ្នះលុយសុទ្ធ 1ម៉ឺនដុល្លារ រៀងរាល់ថ្ងៃ»។ ដោយអតិថិជនរូបនេះមានឈ្មោះថាលោក ឆេង ស៊ុនហេង មានមុខរបរជាប្រធានសន្ដិសុខ រស់នៅក្នុងភូមិជ្រោយអំពិល2 សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ លោកបានឈ្នះរង្វាន់លុយសុទ្ធច្រើនសន្ធឹកសន្ធាប់នេះកាលពីថ្ងៃទី30 ខែឧសភា ឆ្នាំ2021 កន្លងមកនេះ។លុយសុទ្ធ $90,000 នេះ ពិតជាច្រើនសន្ធឹកសន្ធាប់ណាស់ដែល សែលកាត បានប្រគល់ជូននូវប្រាក់រង្វាន់ពិតៗដល់ផ្ទះអតិថិជនផ្ទាល់តែម្តង ឥតមានការក្លែងបន្លំនោះឡើយ។ សែលកាត នៅតែបន្តការផ្តល់ជូនដ៏ពិសេសនេះដល់អតិថិជនរបស់ខ្លួន ដែលអាចជួយសម្រួលនិងលើកកម្ពស់នូវជីវភាពរស់នៅរបស់អតិថិជនក្នុងស្ថានភាពដ៏លំបានកនៃការរាតត្បាតជំងឺកូវីដ១៩ដ៏កាចសាហាវនេះ។អតិថិជន សែលកាត ទាំងអស់ក៏អាចមានឱកាសឈ្នះរង្វាន់មហាសាលនេះផងដែរ ដោយគ្រាន់តែផ្ញើសារ ឬតេទៅលេខ 8888 រួចចុច៖ លេខ 1 ដើម្បីចូលរួមលេងរាល់ថ្ងៃ ចុចលេខ 2 ដើម្បីចូលរួមលេងថ្ងៃនេះឱកាសមាសឈ្នះប្រាក់រង្វាន់មហាសាលនេះអាចក្លាយជារបស់អ្នក។ តេនិងផ្ញើសារកាន់តែច្រើន ឱកាសឈ្នះកាន់តែច្រើន! ចាប់យកឱកាសថ្ងៃនេះដើម្បីសម្រេចក្តីសុបិន្តរបស់អ្នក!កម្មវិធីឈ្នះលុយសុទ្ធ 10,000 ដុល្លារ រៀងរាល់ថ្ងៃពី សែលកាត គឺជាការផ្តល់ជូនដ៏ពិសេសដល់អតិថិជននូវឱកាសឈ្នះទឹកប្រាក់ចំនួន 10,000 ដុល្លាររៀងរាល់ថ្ងៃ។ប្រសិនបើពុំមានអ្នកឈ្នះនោះទេ ប្រាក់រង្វាន់នេះ នឹងត្រូវយកទៅបូកបន្ថែមនៅថ្ងៃបន្ទាប់ ដែលនឹងក្លាយជារង្វាន់ដ៏ធំអស្ចារ្យ…
-
ឯកឧត្តម ជិន ម៉ាលីន៖ វ៉ាក់សាំងដែលជាជំនួយរបស់ចិន ជប៉ុន អង់គ្លេស អាមេរិក ជាកាយវិការមនុស្សធម៌អន្តរជាតិដែលមហាអំណាចគួរប្រកាន់យក

ភ្នំពេញៈ អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានហៅការផ្តល់ជំនួយវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ មកដល់ប្រទេសកម្ពុជាពីសំណាក់បណ្តាប្រទេសមួយចំនួន ក្នុងនោះមានទាំងប្រទេសមហាអំណាចផងនោះ គឺជាទង្វើនិងកាយវិការមនុស្សធម៌អន្តរជាតិ ដែលមហាអំណាចគួរប្រកាន់យកក្នុងការឆ្លើយតបទៅនឹងការឆ្លងរាលដាលមេរោគកូវីដ-១៩ នាពេលនេះ ជាពិសេសក្នុងបរិបទនយោបាយអន្តរជាតិពហុប៉ូល និងការប្រកួតប្រជែងដណ្តើមអំណាច និងឥទ្ធិពលនយោបាយភូមិសាស្រ្តតំបន់នាពេលបច្បុន្ននេះ។ ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានមានប្រសាសន៍ប្រាប់ AMS នៅល្ងាចថ្ងៃទី២៩ ខែកក្កដានេះថា វ៉ាក់សាំងដែលជាជំនួយរបស់មិត្តចិន ជប៉ុន អង់គ្លេស អាមេរិក និងបណ្តាប្រទេសជាមិត្តផ្សេងៗទៀត បានមកដល់ នឹងមកដល់ជាបន្តបន្ទាប់ក្នុងពេលឆាប់ៗខាងមុខនេះ។ នេះជាទង្វើ និងកាយវិការមនុស្សធម៌អន្តរជាតិដែលមហាអំណាចគួរប្រកាន់យកក្នុងការឆ្លើយតបទៅនឹងការឆ្លងរាលដាលមេរោគកូវីដ-១៩នាពេលនេះ។ ជាពិសេសក្នុងបរិបទនយោបាយអន្តរជាតិពហុប៉ូល និងការប្រកួតប្រជែងដណ្តើមអំណាច និងឥទ្ធិពលនយោបាយភូមិសាស្រ្តតំបន់នាពេលបច្បុន្ននេះ។ “ការផ្តល់ជាជំនួយវ៉ាក់សាំងយើងស្វាគមន៍ និងរីករាយ ក៏ដូចជាថ្លែងអំណរគុណដែលបានផ្តល់វ៉ាក់សាំងដល់យើងជាបន្តបន្ទាប់មក”។ អ្នកនាំពាក្យក្រសួងយុត្តិធម៌បានបញ្ជាក់ថា ក្នុងបរិបទនយោបាយអន្តរជាតិពហុប៉ូលបច្ចុប្បន្ននេះ ការប្រកួតប្រជែងដណ្តើមអំណាច និងឥទ្ធិពលនយោបាយភូមិសាស្រ្តតំបន់របស់មហាអំណាច ដោយធ្វើការគាបសង្កត់ គំរាមកំហែង និងដាក់ទណ្ឌកម្មលើប្រទេសតូចតាចទន់ខ្សោយលែងមានឥទ្ធិពលទៀតហើយ ហើយក៏មិនមែនជាមធ្យោបាយការទូតបែបស៊ីវីល័យទៀតដែរ។ តែផ្ទុយទៅវិញមានតែការប្រកួតប្រជែងគ្នាក្នុងការជួយទៅដល់ប្រទេសតូចតាចទន់ខ្សោយទាំងអស់នោះទៅវិញទេ ទើបជាវិធានការសមស្រប និងមានប្រសិទ្ធភាពជាង។ ឯកឧត្តមបានបញ្ជាក់យ៉ាងដូច្នេះថា “ជាការចាប់អារម្មណ៍ពាក់ព័ន្ធទិដ្ឋភាពនយោបាយអន្តរជាតិជាពិសេស នយោបាយអន្តរជាតិពហុប៉ូលដែលបច្ចុប្បន្នហ្នឹង។ គឺថាប្រទេសមហាអំណាចគាត់ធ្វើការប្រកួតប្រជែងគ្នាដើម្បីដណ្តើមឥទ្ធិពល។ ដណ្តើមអំណាចភូមិសាស្ត្រតំបន់ដែលពីមុនមកគាត់ចូលចិត្តប្រើវិធានការក្នុងការគាបសង្កត់ដាក់សម្ពាធ ឬក៏គំរាមកំហែងប្រទេសតូចតាចប្រសិនបើមិនស្តាប់តាមគាត់។ ប៉ុន្តែនយោបាយគាបសង្កត់បែបនឹងវាហួសសម័យ។ វាលែងមានប្រសិទ្ធភាព។ លែងមានឥទ្ធិពលហើយ។ ជាពិសេសនៅក្នុងបរិបទនយោបាយអន្តរជាតិពហុប៉ូលនៅពេលបច្ចុប្បន្ននេះ។…
-
ខេត្តកំពង់ចាម បែងចែកជា តំបន់ក្រហម តំបន់លឿងទុំ និងតំបន់លឿង ដើម្បីបង្ការ និងទប់ស្កាត់ពីមេរោគបម្លែងថ្មី ប្រភេទ”ដែលតា” (Delta) ក្នុងសហគមន៍រយៈពេល ១៤ថ្ងៃ

ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍ ពោលគឺការឆ្លងរាលដាលនៃមេរោគបំម្លែងថ្មីប្រភេទ “ដែលតា” (Delta) អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម -ប្រធានគណៈបញ្ជាការឯកភាពខេត្ត និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធនឹងជំងឺកូវីដ-១៩ នៅរសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១នេះ អញ្ជើញដឹកនាំកិច្ចប្រជុំបន្ទាន់មួយ ដោយមានការចូលរួមពីគណៈកម្មការខេត្តប្រយុទ្ធនឹងជំងឺកូវី-១៩ អភិបាលក្រុង-ស្រុកទាំង១០ បានសម្រេចដាក់ចេញនូវវិធានការបន្ទាន់ ដោយបានបែងចែកកម្រិតនៃការឆ្លងនៃមេរោគបម្លែងថ្មី ជាបីតំបន់ រយៈពេល ០២សប្ដាហ៍ គិតចាប់ពីថ្ងៃទី ២៩ ខែកក្កដា ដល់ថ្ងៃទី ១២ សីហា ឆ្នាំ២០២១។ សេចក្តីសម្រេចស្តីពី ការដាក់ចេញនូវយុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងភូមិសាស្រ្តខេត្តកំពង់ចាម របស់រដ្ឋបាលខេត្ត ដែលមានកម្រាស់ចំនួន ០៤ទំព័រ ចុះហត្ថលេខាដោយឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈខេត្ត កំពង់ចាម។ ឯកឧត្តម អភិបាលខេត្ត បានបែងចែកកម្រិត នៃការឆ្លង គឺ«តំបន់ក្រហម» សំដៅដល់ភូមិសាស្រ្ត ដែលមានការឆ្លងរាលដាលធ្ងន់ធ្ងរ នៃជំងឺកូវីដ-១៩ , «តំបន់លឿងទុំ»សំដៅដល់ភូមិសាស្រ្ត ដែលមានការឆ្លងរាលដាលមធ្យម នៃជំងឺកូវីដ ១៩ និង« តំបន់លឿន»សំដៅដល់ភូមិសាស្រ្តដែលឆ្លងរាលដាលស្រាល នៃជំងឺកូវីដ-១៩ ក្នុងសហគមន៍។ឯកឧត្តម…