Category: ព័ត៌មានជាតិ

  • អភិបាលខេត្តបាត់ដំបង កោតសរសើរអាជ្ញាធរស្រុកសំពៅលូន ដែលបានបញ្ចប់បញ្ហាទំនាស់ដីធ្លីរ៉ាំរ៉ៃបានច្រើនជាង៧០០ករណី និង ជំរុញឲ្យអភិបាលស្រុកទទួលការតែងតាំងថ្មីត្រូវបន្តយកចិត្តទុកដាក់ដោះស្រាយជម្លោះដីធ្លីដែលនៅសេសសល់ឲ្យចប់សព្វគ្រប់

    អភិបាលខេត្តបាត់ដំបង កោតសរសើរអាជ្ញាធរស្រុកសំពៅលូន ដែលបានបញ្ចប់បញ្ហាទំនាស់ដីធ្លីរ៉ាំរ៉ៃបានច្រើនជាង៧០០ករណី និង ជំរុញឲ្យអភិបាលស្រុកទទួលការតែងតាំងថ្មីត្រូវបន្តយកចិត្តទុកដាក់ដោះស្រាយជម្លោះដីធ្លីដែលនៅសេសសល់ឲ្យចប់សព្វគ្រប់

            ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបងបានថ្លែងកោតសរសើរ ដល់អាជ្ញាធរនៃរដ្ឋបាលស្រុកសំពៅលូនកន្លងមក ដែលបានខិតខំក្នុងការដោះស្រាយបញ្ហាដីធ្លីកើតមានក្នុងស្រុកដ៏ស្រួចស្រាវរបស់ខ្លួនបានយ៉ាងល្អប្រសើរ ឆ្លើយតបនិងគោលការណ៍ឈ្នះឈ្នះទាំងអស់គ្នា ដោយគូភាគីជម្លោះបានចូលរួមក្នុងការដោះស្រាយជម្លោះទាំងនោះជាមួយនិងអាជ្ញាធរមូលដ្ឋាន និងក្រុមការងារដីធ្លីថ្នាក់ខេត្តរហូតទទួលបាននូវដំណោះឆ្លើយតបឈ្នះឈ្នះទាំងអស់គ្នាធ្វើឲ្យជម្លោះទាំងនោះបានធូរស្រាលស្ទើរតែបញ្ចប់ទាំងស្រុង ដោយក្នុងនោះ អាជ្ញាធរនៅទីនេះ បានបញ្ចប់ករណីវិវាទនិងជម្លោះដីធ្លីក្នុងស្រុករបស់ខ្លួន បានប្រមាណ៧៤៦ករណី ហើយនៅសេសសល់តិចតួចតែជាង២០ករណីប៉ុណ្ណោះ ដែលតំរូវឲ្យលោកអភិបាលស្រុកសំពៅលូនថ្មី ទើបតែទទួលបាននូវការតែងតាំង និងចូលកាន់មុខតំណែងថ្មីរបស់ខ្លួន ត្រូវតែបន្តយន្តការដោះស្រាយនូវទំនាស់ដីធ្លីទាំងនោះ ដោយការយកចិត្តទុកថាក់ឲ្យបានសមស្របឆ្លើយតបទៅនិងបទដ្ឋានគតិយុត្តនិងនីតិវិធីច្បាប់ឲ្យបានសមស្របទៅនិងគោលនយោបាយដីធ្លីរបស់រាជរដ្ឋាភិបាល កន្លងមក។      ការថ្លែងរបស់ឯកឧត្តមអភិបាលខេត្តបាត់ដំបងបែបនេះ គឺក្នុងឱកាសដែលឯកឧត្តមអញ្ជើញជាអធិបតី ប្រកាសតែងតាំងនិងចូលកាន់មុខតំណែងថ្មីរបស់ លោក ហម សំខាន់ ជាអភិបាលស្រុកសំពៅលូនថ្មី កាលពីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១នេះដើម្បីជំនួស លោក ងាវ ប៊ុនយាង អភិបាលស្រុកចាស់ ដែលត្រូវចូលនីវត្តន៍។        ឯកឧត្តម ងួន រតនៈ ក៏បានក្រើនរំលឹកនិងបានជម្រុញដល់គ្រប់អាជ្ញាធរពាក់ព័ន្ធទាំងអស់ក្នុងមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ក្នុងការចុះបញ្ជីដីធ្លីក្នុងស្រុករបស់ខ្លួនបន្ថែមទៀត។ដែលកន្លងមកនៅក្នុងស្រុកនេះ បានធ្វើរួចហើយ ចំនួន ១៨.០០០ គ្រួសារ ក្នុងឃុំចំនួន០៤ របស់ស្រុក និងបានផ្តល់ប័ណ្ណកម្មសិទ្ធិកាន់កាប់ដីដ្លី សរុបចំនួន១១.០៨០ គ្រួសារ។ ឯកឧត្តមអភិបាលខេត្តបាត់ដំបង បានចាត់ទុកការផ្តល់ប័ណ្ណដីធ្លីជូនដល់ប្រជាពលរដ្ឋ គឺជាការផ្តល់សេវាចាក់ចំបេះដូងប្រជាពលរដ្ឋ ហើយសេវាបែបនេះ…

  • កម្ពុជាគាំទ្រការបន្តចរន្តទំនាក់ទំនងឆ្ពោះទៅរកការលើកកម្ពស់ទំនុកចិត្ត និងភាពជឿជាក់គ្នារវាងភាគីកូរ៉េទាំងពីរ

    កម្ពុជាគាំទ្រការបន្តចរន្តទំនាក់ទំនងឆ្ពោះទៅរកការលើកកម្ពស់ទំនុកចិត្ត និងភាពជឿជាក់គ្នារវាងភាគីកូរ៉េទាំងពីរ

    ភ្នំពេញៈ ក្នុងកិច្ចប្រជុំវេទិកាតំបន់អាស៊ានលើកទី២៨ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ពីការគាំទ្ររបស់កម្ពុជា ចំពោះការបន្តចរន្តទំនាក់ទំនងដែលជាជំហានប្រកបដោយការស្ថាបនា ឆ្ពោះទៅរកការលើកកម្ពស់ទំនុកចិត្ត និងភាពជឿជាក់គ្នារវាងភាគីកូរ៉េទាំងពីរ។ ចំពោះបញ្ហាសមុទ្រចិនខាងត្បូងវិញ កម្ពុជាបានស្វាគមន៍ការបន្តការចរចាលើអត្ថបទរបស់ក្រុមប្រតិបត្តិសមុទ្រចិនខាងត្បូង (COC textual negotiation) ដែលជាការឆ្លុះបញ្ចាំងនូវឆន្ទៈ និងការប្តេជ្ញាចិត្តខ្ពស់របស់ប្រទេសជាសមាជិកអាស៊ាន និងប្រទេសចិន ដើម្បីរក្សាស្ថិរភាពតំបន់ តាមរយៈការគ្រប់គ្រងភាពការខ្វែងគំនិតគ្នាដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ រួមទាំង អនុសញ្ញាអង្គការសហប្រជាជាតិឆ្នាំ១៩៨២ ស្តីពីច្បាប់សមុទ្រ (1982 UNCLOS)។ សូមបញ្ជាក់ថា កិច្ចប្រជុំវេទិកាតំបន់អាស៊ានលើកទី២៨ តាមប្រព័ន្ធវីដេអូ បានប្រារព្ធឡើងកាលពីថ្ងៃទី៦ ខែសីហា។ ប្រភពក្រសួងការបរទេសបញ្ជាក់បន្ថែមថា ឯកឧត្តមរដ្ឋមន្ត្រីការបរទេសកម្ពុជា ក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃវេទិកាតំបន់អាស៊ានដែលជាវេទិកាពហុភាគីនិយម សម្រាប់កិច្ចសន្ទនាពិគ្រោះយោបល់ ការកសាងទំនុកចិត្ត និងលើកកម្ពស់ភាពជឿជាក់សម្រាប់អាស៊ី-ប៉ាស៊ីហ្វិកទាំងមូល ហើយអ្វីទាំងអស់នេះ គួរតែត្រូវបានឱបក្រសោប ដើម្បីប្រមូលផ្ដុំសាមគ្គីភាពអន្តរជាតិ ប្រយុទ្ធប្រឆាំងទៅនឹងជំងឺរាតត្បាតកូវីដ-១៩ ដោយគ្មានការចោទប្រកាន់គ្នា និងធ្វើនយោបាយូបនីយកម្ម៕ ដោយៈពលជ័យ

  • រដ្ឋមន្ត្រីការបរទេសកម្ពុជា បញ្ជាក់អំពីទំនាក់ទំនងរវាងអាស៊ាន-សហភាពអឺរ៉ុប

    រដ្ឋមន្ត្រីការបរទេសកម្ពុជា បញ្ជាក់អំពីទំនាក់ទំនងរវាងអាស៊ាន-សហភាពអឺរ៉ុប

    ភ្នំពេញៈ ក្នុងសន្និសីទក្រោយកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានជាមួយសហភាពអឺរ៉ុប និងកិច្ចប្រជុំវេទិកាតំបន់អាស៊ាន លើកទី២៨ តាមប្រព័ន្ធវីដេអូ កាលពីថ្ងៃទី៦ ខែសីហា ប្រមុខការទូតកម្ពុជា ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានគូសបញ្ជាក់ថា ទំនាក់ទំនងប្រកបដោយអត្ថន័យរវាងអាស៊ាន និងសហភាពអឺរ៉ុប ត្រូវបានកសាងឡើងដោយឈរលើ ការប្តេជ្ញាចិត្តរួមចំពោះពហុភាគីនិយម សមភាព និងការគោរពគ្នាទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ។ យោងតាមប្រភពក្រសួងការបរទេសបានបញ្ជាក់ថា ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថាគំនិតផ្តួចផ្តើមនានាដែលពាក់ព័ន្ធជាមួយអាស៊ាន រួមមាន យុទ្ធសាស្រ្តសម្រាប់កិច្ចសហប្រតិបត្តិការនៅក្នុងឥណ្ឌូ-ប៉ាស៊ីហ្វិករបស់សហភាពអឺរ៉ុប គប្បីគាំទ្រដល់មជ្ឈភាពអាស៊ាន និងបំពេញបន្ថែមជាមួយទស្សនវិស័យអាស៊ានស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក (AOIP)។ លោកបានសង្កត់ធ្ងន់អំពីសារៈសំខាន់នៃកិច្ចខិតខំប្រឹងប្រែងរួមគ្នាបន្ថែមទៀត ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរបស់អាស៊ាន-សហភាពអឺរ៉ុប និងប្រព័ន្ធពាណិជ្ជកម្មពហុភាគី ដែលផ្អែកលើគោលការណ៍ច្បាប់រួមមានតាមរយៈការសម្រេចបានប្រកបដោយសក្តានុពលនៃកិច្ចព្រមព្រៀងពាណិជ្ជសេរីអាស៊ាន-សហភាព អឺរ៉ុប (ASEAN-EU FTA)។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានបញ្ជាក់បន្ថែមថា កម្ពុជា ក្នុងនាមជាប្រធានអាស៊ាននៅឆ្នាំ២០២២ បានត្រៀមលក្ខណៈរួចរាល់ក្នុងការធ្វើការជាមួយប្រទេសហ្វីលីពីន ដែលជាប្រទេសសម្របសម្រួលទំនាក់ទំនងអាស៊ាន-សហភាពអឺរ៉ុបនាពេលបន្ទាប់ ជាមួយបណ្តាប្រទេសជាសមាជិកអាស៊ានផ្សេងទៀត និងសហភាពអឺរ៉ុប ដើម្បីធានាឱ្យបានជោគជ័យ ក្នុងការរៀបចំកិច្ចប្រជុំកំពូលរំលឹកខួបអាស៊ាន-សហភាពអឺរ៉ុប នៅឆ្នាំ២០២២។ កិច្ចប្រជុំបានស្វាគមន៍ចំពោះការលើកកម្ពស់ទំនាក់ទំនងអាស៊ាន-សហភាពអឺរ៉ុប ទៅជាភាពជាដៃគូយុទ្ធសាស្រ្ត តាមការឯកភាពនៅក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន-សហភាពអឺរ៉ុប លើកទី២៣ នៅថ្ងៃទី ០១ ខែធ្នូ ឆ្នាំ២០២០…

  • លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារ យុវជនគណបក្ស ប្រជាជនកម្ពុជា ខេត្តព្រះសីហនុ បានឧបត្ថម្ភថវិកា ដល់រដ្ឋបាលក្រុងកោះរ៉ុង ចំនួន ២០លានរៀល ដើម្បីចូលរួមការបិទខ្ទប់ នៅក្នុងសង្កាត់កោះរ៉ុង និងកោះរ៉ុងសន្លឹម

    លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារ យុវជនគណបក្ស ប្រជាជនកម្ពុជា ខេត្តព្រះសីហនុ បានឧបត្ថម្ភថវិកា ដល់រដ្ឋបាលក្រុងកោះរ៉ុង ចំនួន ២០លានរៀល ដើម្បីចូលរួមការបិទខ្ទប់ នៅក្នុងសង្កាត់កោះរ៉ុង និងកោះរ៉ុងសន្លឹម

    ខេត្តព្រះសីហនុ ៖ថ្មីៗនេះ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារ យុវជនគណបក្ស ប្រជាជនកម្ពុជា ខេត្តព្រះសីហនុ បានឧបត្ថម្ភថវិកា ដល់រដ្ឋបាលក្រុងកោះរ៉ុង ចំនួន ២០,០០០,០០០រៀល (ម្ភៃលានរៀល) ដើម្បីចូលរួមការបិទខ្ទប់ នៅក្នុងសង្កាត់កោះរ៉ុង និងកោះរ៉ុងសន្លឹម ។រដ្ឋបាលក្រុងកោះរ៉ុង បានថ្លែងអំណរអរគុណ ដល់ឧកញ៉ា ទៀ វិចិត្រ និងលោកជំទាវ ដែលបាននាំយកថវិកាឧបត្ថម្ភជូនដល់រដ្ឋបាលក្រុងកោះរ៉ុង ដែលកំពុងត្រូវការចាំបាច់ ហើយសកម្មភាពនេះជាការចូលរួមចំណែក ជាមួយរដ្ឋបាលក្រុង សម្រាប់ប្រើប្រាស់ក្នុងប្រតិបត្តិការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅខេត្តព្រះសីហនុ ៕

  • វ៉ាក់សាំងAstraZeneca ជិត៤ពាន់ដូស នឹងត្រូវចាក់ជូនគ្រូពេទ្យ និងមន្រ្តីជួរមុខនៅខេត្តកោះកុងថ្ងៃទី៨ សីហា ស្អែកនេះ

    វ៉ាក់សាំងAstraZeneca ជិត៤ពាន់ដូស នឹងត្រូវចាក់ជូនគ្រូពេទ្យ និងមន្រ្តីជួរមុខនៅខេត្តកោះកុងថ្ងៃទី៨ សីហា ស្អែកនេះ

    រដ្ឋបាលខេត្តកោះកុង បានទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ប្រភេទ AstraZeneca ជិត៤ពាន់ដូសពីរាជរដ្ឋាភិបាល ដោយគ្រោងនឹងចាក់ជូនក្រុមគ្រូពេទ្យ មន្រ្តីរាជការ និងកងកម្លាំងជួរមុខដូសទី៣នៅថ្ងៃទី៨ សីហា ស្អែកនេះហើយ។ លោក ទូ សាវុធ អភិបាលរងខេត្តកោះកុង និងជាប្រធានគណៈកម្មការចាក់វ៉ាក់សាំងបង្ការការពារជំងឺកូវីដ១៩ខេត្ត ឱ្យដឹងថ្ងៃទី៧ សីហាថា លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង បានអញ្ជើញទៅទទួលវ៉ាក់សាំងតាំងពីព្រឹកព្រលឹមស្រាងៗ ក្រោយកងទ័ពជើងអាកាសដឹកជញ្ចូនមកដល់ទីលានទាត់បាល់ទីរួមខេត្ត ហើយយកទៅរក្សាទុកក្នុងឃ្លាំងសុវត្ថិភាពនៃមន្ទីរសុខាភិបាលខេត្តរួចរាល់ហើយដែរ។ លោកអភិបាលរងខេត្ត បន្ថែមថា វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ប្រភេទ AstraZeneca ជិត៤ពាន់ដូសចាក់ជូនក្រុមគ្រូពេទ្យ មន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធជួរមុខនៅថ្ងៃទី៨ សីហា ក្នុងបរិវេនសាខាកាកបាទក្រហមកម្ពុជាខេត្ត តបនឹងបទបញ្ជារបស់សម្តេចតេជោនាយករដ្ឋមន្រ្តី។ តែទោះយ៉ាងណា គេនៅមិនទាន់ដឹងច្បាស់លាស់ពីតួលេខគ្រូពេទ្យ មន្រ្តីរាជការ និងសមត្ថកិច្ចដែលនឹងត្រូវបានទទួលវ៉ាក់សាំងដូសទី៣ក្នុងខេត្តកោះកុងថាមានចំនួនប៉ុន្មាននាក់នៅឡើយទេ គ្រារដ្ឋបាលខេត្ត និងមន្រ្តីជំនាញរវល់ជាប់ប្រជុំដាក់ចេញផែនការមួយនេះ។ តាមរយៈសេចក្តីជូនដំណឹងចុះថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២១ វេជ្ជបណ្ឌិត ឱ វណ្ណឌីន ប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស ស្នើឱ្យអភិបាលនៃគណៈអភិបាលខេត្ត និងប្រធានមន្ទីរសុខាភិបាល ខេត្តទាំង៧ត្រូវ ធ្វើសេចក្តីជូនដំណឹង និងរៀបចំទីតាំងរួមទាំងត្រៀមក្រុមគ្រូពេទ្យឱ្យបានរួចរាល់បានទាន់ពេលវេលាដើម្បីចាក់វ៉ាក់សាំង ឱ្យបានទាន់ពេលវេលា ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ជាពិសេសប្រភេទ…

  • សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា អាទិភាពចំពោះមុខរបស់អាស៊ាននៅពេលនេះ គឺការធានាឱ្យបាន នូវលទ្ធផលជាទីគាប់ចិត្តបន្ថែមទៀត ពីកិច្ចខិតខំប្រឹងប្រែងរបស់អាស៊ាន ដើម្បីងើបចេញឲ្យផុតពីវិបត្តិ វីរុសកូវីដ-១៩ ជាមួយនឹងភាពធន់កាន់តែរឹងមាំខ្លាំងក្លា

    សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា អាទិភាពចំពោះមុខរបស់អាស៊ាននៅពេលនេះ គឺការធានាឱ្យបាន នូវលទ្ធផលជាទីគាប់ចិត្តបន្ថែមទៀត ពីកិច្ចខិតខំប្រឹងប្រែងរបស់អាស៊ាន ដើម្បីងើបចេញឲ្យផុតពីវិបត្តិ វីរុសកូវីដ-១៩ ជាមួយនឹងភាពធន់កាន់តែរឹងមាំខ្លាំងក្លា

    ភ្នំពេញ៖ ក្នុងសារលិខិតអបអរសាទរទិវាអាស៊ាន ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា អាទិភាពចំពោះមុខរបស់អាស៊ាននៅពេលនេះ គឺការ ធានាឱ្យបាននូវលទ្ធផលជាទីគាប់ចិត្តបន្ថែមទៀត ពីកិច្ចខិតខំប្រឹងប្រែងរបស់អាស៊ាន ដើម្បីងើបចេញឲ្យផុតពីវិបត្តិវីរុស កូវីដ-១៩ ជាមួយនឹងភាពធន់កាន់តែរឹងមាំខ្លាំងក្លា ។ ចំពោះការងារបន្ទាន់របស់អាស៊ាន គឺបន្តពង្រឹងកិច្ចសហប្រតិបត្តិ ការក្នុងការអនុវត្តនូវវិធានការនានា ដែលស្ថិតក្រោមយុទ្ធសាស្ត្រ ទូលំទូលាយទាំង៥ នៃក្របខណ្ឌស្តារឡើងវិញគ្រប់ ជ្រុងជ្រោយរបស់អាស៊ាន ដែលរួមមាន៖ (១) ការពង្រឹងប្រព័ន្ធសុខាភិបាល (២) ការពង្រឹងសន្តិសុខមនុស្សជាតិ (៣) ការពង្រីកសក្តានុពលនៃទីផ្សារក្នុងតំបន់អាស៊ាន និងសមាហរណកម្មសេដ្ឋកិច្ចកាន់តែទូលំទូលាយ (៤) ការពន្លឿនផ្នែក ព័ត៌មានឌីជីថលប្រកបដោយបរិយាប័ន្ន និង (៥) ការបោះជំហានឆ្ពោះទៅរកអនាគតប្រកបដោយចីរភាព និងភាព ធន់រឹងមាំ ។ សម្ដេចតេជោ ហ៊ុន សែន បានបន្ថែមថា អាស៊ាន កំពុងប្រឈមមុខនឹងឧបសគ្គយ៉ាងធំនៅក្នុងដំណើររបស់ខ្លួន។ ផល ប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដែលបង្កឡើងដោយការផ្ទុះជំងឺរាតត្បាតកូវីដ១៩ ចាប់តាំងពីដើមឆ្នាំ២០២០ មក បានទាញ…

  • សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតអបអរសាទរទិវាអាស៊ាន ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១

    សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតអបអរសាទរទិវាអាស៊ាន ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១
  • វ៉ាក់សាំងកូវីដ-១៩ ប្រភេទ Astra Zeneca ចំនួន៦២០០ដូស បានដឹកដល់ខេត្តព្រះវិហារ

    វ៉ាក់សាំងកូវីដ-១៩ ប្រភេទ Astra Zeneca ចំនួន៦២០០ដូស បានដឹកដល់ខេត្តព្រះវិហារ

    វ៉ាក់សាំងកូវីដ-១៩ ប្រភេទ Astra Zeneca ចំនួន ៦២០០ដូស ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយកដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកមកដល់ខេត្តព្រះវិហារ កាលពីព្រឹកថ្ងៃទី ០៧ ខែ សីហា ឆ្នាំ ២០២១។ វ៉ាក់សាំងកូវីដ-១៩ ទាំងអស់នេះ នឹងចាក់ជូនជាដូសទី៣ ( ដូសជម្រុញ) ដល់មន្ត្រីសុខាភិបាល មន្រ្តីរាជការ និងអាជ្ញាធរមូលដ្ឋានជួរមុខ ក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩។សូមបញ្ជាក់ថា៖ យុទ្ធានាការចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ-១៩ ប្រភេទ Astra Zeneca ដូសទី៣ ( ដូសជម្រុញ) ដល់មន្ត្រីសុខាភិបាល មន្រ្តីរាជការ និងអាជ្ញាធរមូលដ្ឋានជួរមុខ នឹងអនុវត្ត ចាប់ពីថ្ងៃ អាទិត្យ ទី ០៨ ខែ សីហា ឆ្នាំ ២០២១ តាមការជូនដំណឹង របស់រដ្ឋបាលខេត្តព្រះវិហារ។សូមបញ្ជាក់ថា សម្តេចតេជោ នាយករដ្ឋមន្រ្តី កាលម្សិលមិញ បានបញ្ជាឱ្យគណៈកម្មការជាតិចាក់វ៉ាក់សាំងកូវីដ-១៩ ត្រៀមចាក់វ៉ាក់សាំងដូសទី៣ ជូនមន្រ្តីពាក់…

  • ក្រុមការងាររបស់ស្ថានអគ្គកុងស៊ុល កម្ពុជាប្រចាំខេត្តសាកែវ សហការជាមួយមូលនិធិបណ្តាញលើកកម្ពស់ គុណភាពជីវិតពលករ និងអាជ្ញាធរពាក់ព័ន្ឋខេត្តចាន់ថាក់បុរី បានជួបសួរសុខទុក្ខ និងនាំយកនូវស្បៀងអាហារមួយចំនួន ទៅផ្តល់ជូនដល់បងប្អូនពលករខ្មែរចំនួន១៨៥នាក់

    ក្រុមការងាររបស់ស្ថានអគ្គកុងស៊ុល កម្ពុជាប្រចាំខេត្តសាកែវ សហការជាមួយមូលនិធិបណ្តាញលើកកម្ពស់ គុណភាពជីវិតពលករ  និងអាជ្ញាធរពាក់ព័ន្ឋខេត្តចាន់ថាក់បុរី បានជួបសួរសុខទុក្ខ និងនាំយកនូវស្បៀងអាហារមួយចំនួន ទៅផ្តល់ជូនដល់បងប្អូនពលករខ្មែរចំនួន១៨៥នាក់

    នៅថ្ងៃទី ០៦ ខែសីហា ឆ្នាំ ២០២១ ក្រុមការងាររបស់ស្ថានអគ្គកុងស៊ុល កម្ពុជាប្រចាំខេត្តសាកែវ សហការជាមួយមូលនិធិបណ្តាញលើកកម្ពស់ គុណភាពជីវិតពលករ (Labour Rights Promotion Network Foundation-LPN) និងអាជ្ញាធរពាក់ព័ន្ឋខេត្តចាន់ថាក់បុរី បានចុះ ជួបសួរសុខទុក្ខ និងនាំយកនូវស្បៀងអាហារមួយចំនួន មានដូចជា អង្ករ មីកញ្ចប់ ទឹកត្រី ទឹកស៊ីអីវ ត្រីខកំប៉ុង មើមឆៃថាវ ប៉េងបោះ ខ្ទឹមបារាំង ពងមាន់ ទឹកដោះគោ ទឹកសុទ្ធ ម៉ាស់ ជែល ទឹកអាកុលលាងដៃ និងសម្ភារ:ប្រើ ប្រាស់មួយចំនួនទៀត ទៅផ្តល់ជូនដល់បងប្អូនពលករខ្មែរចំនួន១៨៥នាក់ និងកូនក្មេង០៧នាក់ ដែលធ្វើដំណើរមកពីបណ្តាលខេត្តផ្សេងៗ និងទីក្រុងបាងកក មានបំណងវិលត្រឡប់ទៅកម្ពុជាវិញ ហើយ បច្ចុប្បន្នពួកគាត់កំពុងជាប់ និងស្នាក់នៅក្នុងខេត្ត ចាន់ថាបុរី សំរាប់ទទួលទាន និងប្រើប្រាស់ជាបណ្តោះអាសន្នខណៈដែលពួកគាត់ កំពុងរង់ចាំវិលត្រឡប់ទៅកម្ពុជាវិញ។ ពលករខ្មែរទាំងអស់ខាងលើ ត្រូវបានអាជ្ញាធរថៃផ្តល់កន្លែអោយស្នាក់នៅ សមរម្យ និងអាហារបីពេល ក្នុងមួយថ្ងៃ និងមានសុខភាពល្អជាធម្មតា។សួង ពិសិដ្ឋ

  • លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖ សូមកោតសសើរការងារកន្លងមក និងលើកទឹកចិត្តដល់រដ្ឋបាលនៅនឹងកន្លែង រួមជាមួយក្រុមការងាររាជរដ្ឋាភិបាល ក្រុមការងារគណបក្ស ត្រូវរួមសហការគ្នា ទទួលពលករ ខណៈដែលបងប្អូនយើង បានមកដល់លំនៅដ្ឋានក្នុងរដ្ឋបាលឃុំ សង្កាត់នីមួយៗ

    លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖ សូមកោតសសើរការងារកន្លងមក និងលើកទឹកចិត្តដល់រដ្ឋបាលនៅនឹងកន្លែង រួមជាមួយក្រុមការងាររាជរដ្ឋាភិបាល ក្រុមការងារគណបក្ស ត្រូវរួមសហការគ្នា ទទួលពលករ ខណៈដែលបងប្អូនយើង បានមកដល់លំនៅដ្ឋានក្នុងរដ្ឋបាលឃុំ សង្កាត់នីមួយៗ

    អំណោយសង្គ្រោះ ជាស្បៀង ម៉ាស អាល់កុល និងសម្ភារៈមួយចំនួនទៀត ជាអំណោយរបស់លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយរាជធានីភ្នំពេញ ត្រូវបានលោកជំទាវ យកទៅផ្តល់ជូនអាជ្ញាធរខណ្ឌដង្កោ នាព្រឹកថ្ងៃសៅរ៍ ១៤រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹង ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២១ ។ ថ្លែងក្នុងឱកាសនេះដែរ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បាននាំមកនូវការផ្តាំផ្ញើរបស់ម្តេចតេជោ ហ៊ុន សែន នាយកដ្ឋមន្ត្រី នៃកម្ពុជា ដែលបានផ្ញើសារជាសម្លេងកាលពីរសៀលថ្ងៃសុក្រ ទី៦ ខែសីហា ឆ្នាំ២០២១ ដែលសារនេះបានផ្តោតជាសំខាន់លើការយកចិត្តទុកដាក់ដល់ពលករដែលបានឆ្លងចូលមកស្រុកកំណើតតាមតំបន់ព្រំដែនកម្ពុជា ថៃ ។ នៅក្នុងខ្លឹមសារជាសម្លេងដដែលនេះ លោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បានកោតសសើរដល់រដ្ឋបាលខណ្ឌដង្កោចំពោះការងារកន្លងមក និងសូមលើកទឹកចតិត្តឲ្យរដ្ឋបាលនៅនឹងកន្លែង រួមជាមួយក្រុមការងាររាជរដ្ឋាភិបាល ក្រុមការងារគណបក្ស ត្រូវរួមសហការគ្នា ទទួលពលករខណៈដែលបងប្អូនយើង ត្រូវបានក្រុមការងាររថយន្តកងទ័ពដឹកមកដល់លំនៅដ្ឋានក្នុងរដ្ឋបាលឃុំ សង្កាត់នីមួយៗ ដើម្បីឲ្យបងប្អូនបានបន្តចូលធ្វើចត្តាឡីស័ក្តនៅតាមមណ្ឌលនៃខេត្ត ស្រុក ក៏ដូចជាធ្វើចត្តាឡីស័ក្តនៅតាមផ្ទះផង ។ លោកជំទាវក៏បានបន្តទៀតថា៖ ទន្ទឹមនឹងនេះយើងត្រូវតែជួយសហការធ្វើកិច្ចការនេះ…