-
រដ្ឋបាលខេត្តបាត់ដំបង បន្តបិទផ្សារក្នុងស្រុក-ក្រុងចំនួន០៩នៃចំណោមស្រុក-ក្រុងទាំង១៤ក្នុងខេត្តដែលមានទីតាំងផ្សារសរុប ៥៩កន្លែងដែលត្រូវបន្តបិទខ្ទប់មិនឲ្យលក់ដូរ រយៈ ០៧ថ្ងៃបន្ថែមទៀត

រដ្ឋបាលខេត្តបាត់ដំបងបានចេញសេចក្តីសំរេចបន្តការបិទខ្ទប់ ផ្អាកការលក់ដូរ នៅតាមបណ្តាផ្សារនានានៅតាមបណ្តាក្រុង-ស្រុកចំនួន០៩ ជាថ្មីបន្ថែមទៀតរយៈពេល០៧ថ្ងៃគឺ៖ចាប់ពីថ្ងៃទី១៥ដល់ថ្ងៃទី២១ខែសីហាឆ្នាំ២០២១។ក្រោយពីបានធ្វើការបិខ្ទប់ផ្អាកការធ្វើអាជីវកម្មលក់ដូរក្នុងផ្សារទាំងនោះអស់រយៈពេល១៤ថ្ងៃកន្លងមក ហើយដែលត្រូវបញ្ចប់ការបិទខ្ទប់នៅថ្ងៃទី១៤ខែសីហាខាងមុខ។ ក្នុងសេចក្តីសំរេចបន្តធ្វើការបិទខ្ទប់នេះ គឺធ្វើឡើង ដើម្បីបន្តនូវវិធានការរដ្ឋបាល ក្នុងការប្រយុទ្ធទប់ស្កាត់នូវការរាលដាលពីជំងឺឆ្លងកូវីដ-19 ដែលស្ថិតក្នុងដែនភូមិសាស្ត្រនៃខេត្តរបស់ខ្លួន។ដោយក្នុងនោះ សម្រេចធ្វើការបិទខ្ទប់ ទីតាំងផ្សារ លក់ដូរនៅក្នុងក្រុងបាត់ដំបង និងតាមបណ្តាស្រុកចំនួន៨ដែលមានទីតាំងផ្សារសរុបចំនួន៥៩ទីតាំង រួមមាន៖ ក្រុងបាត់ដំបង ចំនួន២០ផ្សារ, ស្រុកសង្កែ ចំនួន០៩ផ្សារ, ស្រុកថ្មគោល ចំនួន០២ផ្សារ, ស្រុកមោងឫស្សី ចំនួន០៩ផ្សារ, ស្រុកកំរៀង ចំនួន០២ផ្សារស្រុកឯកភ្នំ ចំនួន០៧ផ្សារ, ស្រុកភ្នំព្រឹក ចំនួន០២ផ្សារ, ស្រុកបវេល ចំនួន០៦ផ្សារនិងស្រុកបាណន់ចំនួន០២ផ្សារ ផងដែរ៕
-
អាជ្ញាធរខេត្តព្រះសីហនុ ប្រកាសបើកដំណើរការផ្សារលើឡើងវិញ នៅព្រឹកនេះ(មានវីដេអូ)

-
មកដល់ពេលពេលនេះ កម្ពុជារកបានវ៉ាក់សាំងប្រមាណជា ២០លាន ដូសរួចហើយ ទាំងវ៉ាក់សាំងជំនួយ និងការបញ្ជាទិញ, ខណះព្រឹក នេះ វ៉ាក់សាំងស៊ីណូវ៉ាក់ ៣លានដូសទៀត បន្តដឹកមកដល់កម្ពុជា (មានវវីដេអូ)

-
ប្រមុខដឹកនាំកម្ពុជា សម្រេចបន្តការអនុវត្តយុទ្ធនាការពង្រឹង វិធាន ការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ ចំនួន៧ថ្ងៃទៀត ចាប់ ពីថ្ងៃទី១៣-១៩ ខែសីហា ខណៈខេត្តជាប់ព្រំដែនកម្ពុជា-ថៃ បើក ឡើងវិញ (មានវីដេអូ)

-
ទិវាសត្វដំរីពិភពលោក១២សីហា៖ យើងរួមគ្នាការពារ និងអភិរក្សដំរី ឱ្យបានគង់វង្ស (មានវីដេអូ)

-
ឯកឧត្តមឯកអគ្គរាជទូត ហុក សុភា បានអញ្ជើញចូលរួមពិធី ចុះហត្ថលេខាលើអនុស្សរណៈ ជាមួយនឹងប្រទេសព្រុយណេដារូស្សាឡាម

នៅព្រឹកថ្ងៃទី ១១ ខែសីហា ឆ្នាំ ២០២១ ឯកឧត្តមឯកអគ្គរាជទូត ហុក សុភា អមដោយលោក យ៉ន សំណាង លេខាធិការទី២ បានអញ្ជើញចូលរួមពិធី ចុះហត្ថលេខាលើអនុស្សរណៈចំនួនពីរ គឺ ទី១)អនុស្សរណៈយោគយល់គ្ន ស្តីពីកិច្ចសហប្រតិបត្តិការវប្បធម៌ និងវិចិត្រសិល្បៈរវាងព្រះរាជាណាចក្រ កម្ពុជា ជាមួយនឹងប្រទេសព្រុយណេដារូស្សាឡាម និងទី២)អនុស្សរណៈ យោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការយុវជនរវាងព្រះរាជាណាចក្រ កម្ពុជាជាមួយនឹងប្រទេសព្រុយណេដារូស្សាឡាម។ ពិធីចុះហត្ថលេខានេះ ប្រព្រឹត្តទៅតាមរយៈប្រព័ន្ធវីដេអូ នៅក្នុងសាលនៃពហុកីឡដ្ឋានជាតិ ហា សាណាល់ បុលគៀ។ អនុស្សរណៈទាំងពីរ ត្រូវបានចុះហត្ថលេខាដោយ ឯកឧត្តម ហង់ ជួន ណារ៉ុង រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា និង លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៃ ព្រះរាជាណាចក្រកម្ពុជា តំណាងខាងព្រះរាជាណាចក្រកម្ពុជា និង a Major General (Rtd) Dato Paduka Seri…
-
ក្រុមហ៊ុន ខេស៊ីមិន រួមចំណែកប្រយុទ្ធនិងបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ ជាមួយរដ្ឋបាលខេត្តកំពត

កំពត៖ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ក៏ដូចជារដ្ឋបាលខេត្តកំពត ក្នុងសកម្មភាពប្រយុទ្ធ និងបង្ការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ពិសេសវីរុសបំប្លែងថ្មីប្រភេទ“ដែលតា” នៅក្នុងសហគមន៍ ក្រុមហ៊ុនកំពតខេស៊ីមិន បាននាំយកអំណោយជាសម្ភារៈប្រើប្រាស់បង្ការការពារជំងឺកូវីដ១៩ និងថវិកាមួយចំនួនជូនរដ្ឋបាលខេត្តកំពត នៅរសៀលថ្ងៃទី១១ ខែសីហា។ អំណោយដែលតំណាងក្រុមហ៊ុនកំពត ខេស៊ីមិន ខូអិលធីឌីបានផ្តល់ជូនរួមមាន ម៉ាស៊ីនវាស់កំដៅចំនួន ៥គ្រឿង អាល់កុលចំនួន៩០លីត្រ ម៉ាស់ចំនួន១០០ប្រអប់ និងថវិកាចំនួន១៥០០០ ដុល្លារ មកប្រគល់ជូនដល់ ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត នៅសាលាខេត្តកំពត។ តំណាងក្រុមហ៊ុនបានបញ្ជាក់ថា ទោះស្ថិតនៅក្នុងបរិបទនៃការឆ្លងជំងឺកូវីដ១៩ក្តី ក្រុមហ៊ុននៅតែបន្តដំណើរការចង្វាក់ផលិតកម្មរបស់ខ្លួនធម្មតា ហើយមិនមានការព្យួរការងារបុគ្គលិក កម្មករណាម្នាក់ឡើយ។ លោកបានថ្លែងអំណរគុណដល់រដ្ឋបាលខេត្តកំពត ពិសេសឯកឧត្តមជាវ តាយអភិបាលខេត្ត តែងតែយកចិត្តទុកដាក់ជួយសម្រួលដល់ក្រុមហ៊ុន និងបានខិតខំទប់ស្កាត់មិនឲ្យជំងឺកូវីដ១៩ឆ្លងដល់កម្មករ បុគ្គលិកក្រុមហ៊ុន។ ហើយដើម្បីជាការតបស្នង ក៏ដូចជាចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលដែលមានសម្ដេចតេជោហ៊ុនសែនដ៏វៃឆ្លាត និងជាមួយរដ្ឋបាលខេត្តកំពត ទើបក្រុមហ៊ុនបាននាំយកអំណោយ មកប្រគល់ជូននាពេលនេះ។ ឯកឧត្តម ជាវ តាយ បានថ្លែងអំណរគុណ និងបានចាត់ទុកអំណោយសប្បុរសទាំងអស់នេះពិតជាមានសារៈសំខាន់ ចាំបាច់សម្រាប់បម្រើសកម្មភាពក្នុងការប្រយុទ្ធ និងបង្ការទប់ស្កាត់កូវីដ១៩ ពិសេសវីរុសបំប្លែងថ្មី ប្រភេទ “ដែលតា” មិនឲ្យកើតមាននៅក្នុងសហគមន៍ ក្នុងភូមិសាស្ត្រនៃខេត្តកំពត។ហើយថវិកាទាំងនេះក៏អាចជួយដល់ប្រជាពលរដ្ឋងាយរងគ្រោះ…
-
ដំរីអាស៊ីកំពុងទទួលរងការគំរាមកំហែងធ្ងន់ធ្ងរនៅទូទាំងដែនជម្រករបស់វាក្នុងសកលលោក

រាជធានីភ្នំពេញ៖«ដំរីអាស៊ីកំពុងរងការគំរាមកំហែងធ្ងន់ធ្ងរនៅទូទាំងដែនជម្រករបស់វាក្នុងសកលលោកដោយសារតែនៅតែមានការបរបាញ់ ការដាក់អន្ទាក់ ជម្លោះរវាងមនុស្សនិងសត្វដំរី និងការចាប់ផ្ស៊ាំយកមកចិញ្ចឹមក្នុងស្រុក ដែលយើងទាំងអស់ចាំបាច់ចូលរួមការពារ និងអភិរក្សសត្វដំរីឱ្យបានគង់វង្ស»។ នេះគឺជាការថ្លែងអំពាវនាវរបស់មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាននៅក្នុងឱកាសទិវាដំរីពិភពលោក ១២ សីហា។ ពាក់ព័ន្ធក្នុងរឿងនេះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង ជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន ថ្លែងថា ប្រទេសកម្ពុជាបានចូលរួមយ៉ាងសកម្មជាមួយប្រទេសនានាលើពិភពលោកក្នុង ការអភិរក្សសត្វដំរី ដែលនៅសេសសល់នៅលើពិភពលោកហើយត្រូវបានចាត់បញ្ចូលជាប្រភេទជិតផុតពូជនៅក្នុងបញ្ជីក្រហមរបស់អង្គការសហភាពអន្ដរជាតិ ដើម្បីការអភិរក្សធម្មជាតិ(IUCN) ដោយបានអំពាវនាវឱ្យបញ្ឈប់សកម្មភាពទាំងឡាយដែលមានលក្ខណៈគំរាមកំហែងដល់ដំរីជាពិសេសកាត់បន្ថយជម្លោះរវាងមនុស្សនិងដំរី។ រដ្ឋលេខាធិការក្រសួងបរិស្ថាន នេត្រ ភក្ត្រា នៅក្នុងប្រទេសកម្ពុជា ដំរីអាស៊ីមានចំនួនប្រមាណពី ៤០០ ទៅ ៦០០ក្បាល ដែលភាគច្រើនរស់នៅក្នុងតំបន់ជួរភ្នំក្រវាញ តំបន់ខ្ពង់រាបខាងជើងទន្លេសាប និងតំបន់ខ្ពង់រាបភាគខាងកើតក្នុងខេត្តមណ្ឌលគីរី ខេត្តរតនគិរី ដែលជាតំបន់ជីវៈចម្រុះដ៏សំបូរបែបប្រព័ន្ធអេកូទ្បូស៊ី និងមានទីជម្រាលអំណោយផលដល់ការរស់នៅរបស់សត្វដំរី និងសត្វព្រៃផ្សេងៗទៀត។ ចំណែកដំរីស្រុកត្រូវបានប៉ាន់ស្មានថាមានចំនួនប្រមាណជាង ៧០ ក្បាល។ ឯកឧត្តម នេត្រ ភក្ត្រា បានមានប្រសាសន៍ថា យោងតាមការសិក្សាស្រាវជ្រាវរបស់អ្នកជំនាញ ក្នុងរយៈពេល ៦០ ទៅ ៧០ ឆ្នាំចុងក្រោយនេះ ចំនួនដំរីអាស៊ីនៅលើពិភពលោកបានថយចុះប្រហែលជា ៥០ភាគរយ…
-
រដ្ឋបាលខេត្តស្វាយរៀងចូលសោកស្តាយចំពោះមនុស្ស២នាក់ដែលស្លាប់ដោយកូវីដ-១៩

ស្វាយរៀង៖ រដ្ឋបាលខេត្តស្វាយរៀង សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ និង សោកស្តាយយ៉ាងខ្លាំង ចំពោះការបាត់បង់សមាជិកក្រុមគ្រួសារនៃសព ដោយសារជំងឺកូវីដ-១៩ ចំនួន ០២នាក់ នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១។ សូមបងប្អូន ប្រជាពលរដ្ឋខេត្តស្វាយរៀងក៏ដូចជាប្រជាជនទាំងអស់គ្នានៅក្នុងព្រះរាជាណាចក្រកម្ពុជា សូមបង្កើនការប្រុងប្រយ័ត្ន និង តាមដានសុខភាពផ្ទាល់ខ្លួន ក៏ដូចជាក្រុមគ្រួសារ។ សូមចូលរួមទាំងអស់គ្នា អោយបានខ្ជាប់ខ្ជួននៅវិធានការណ៍ ៣ការពារ ៣កុំ និង ២អនុវត្តន៍ អោយបានត្រឹមត្រូវ ដើម្បីជៀសផុតពីជំងឺដ៏កាចសាហាវនេះទាំងអស់គ្នា។ «ការចូលរួមរបស់បងប្អូន ជាចំណែកមួយដែលធ្វើអោយប្រទេសយើងជៀសផុតពីជំងឺដ៏កាចសាហាវនេះ»៕
-
រកឃើញអ្នកឈ្នះលុយសុទ្ធ៩០០០០ដុល្លារម្នាក់ទៀតក្នុងកម្មវិធី «ឈ្នះលុយសុទ្ធ១ម៉ឺន ដុល្លាររៀងរាល់ថ្ងៃ»

រាជធានីភ្នំពេញ៖ស្ត្រីមួយរូបពិតជាមានសំណាងដោយបានឈ្នះប្រាក់រង្វាន់រហូតដល់៩ម៉ឺនដុល្លារពីក្រុមហ៊ុនសែលកាតតាមរយៈក្នុងកម្មវិធី«ឈ្នះលុយសុទ្ធ១ម៉ឺន ដុល្លាររៀងរាល់ថ្ងៃ»។ ស្រ្តីមានសំណាងល្អរូបនេះ ឈ្មោះ ងួង សុខា មានមុខរបរជាអាជីរករ រស់នៅភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានឈ្នះរង្វាន់ធំនេះ កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១។ គួរបញ្ជាក់ថាអតិថិជនរបស់ក្រុមហ៊ុនសែលកាតបើចង់ឈ្នះប្រាក់រង្វាន់នេះគេគ្រាន់តែផ្ញើសារ ឬតេទៅលេខ 8888 រួចចុច៖ – លេខ 1 ដើម្បីចូលរួមលេងរាល់ថ្ងៃ – លេខ 2 ដើម្បីចូលរួមលេងថ្ងៃនេះ កម្មវិធីឈ្នះលុយសុទ្ធ ១ម៉ឺនដុល្លារ រៀងរាល់ថ្ងៃពី សែលកាត គឺជាការផ្តល់ជូនដ៏ពិសេសដល់អតិថិជនរបស់ខ្លួននូវឱកាសឈ្នះទឹកប្រាក់ចំនួន ១០០០០ ដុល្លាររៀងរាល់ថ្ងៃ។ គួរបញ្ជាក់ថាប្រសិនបើពុំមានអ្នកឈ្នះនោះទេ ប្រាក់រង្វាន់នេះ នឹងត្រូវយកទៅបូកបន្ថែមនៅថ្ងៃបន្ទាប់ ដែលនឹងក្លាយជារង្វាន់ដ៏ធំអស្ចារ្យ ពោលគឺមានចំនួនសរុបរហូតទៅដល់ ១០ ម៉ឺនដុល្លារឯណោះ។ សម្រាប់ការចាក់ផ្សាយផ្ទាល់ពីការចាប់រង្វាន់នៅម៉ោង ៦,៥០ នាទីរៀងរាល់ល្ងាច លើកញ្ចក់ទូរទស្សន៍ CTN និងហ្វេសប៊ុក CTN TV និងចាក់ផ្សាយឡើងវិញនៅលើ YouTube…