Category: ព័ត៌មានជាតិ

  • ព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំងមុខតំណែងបន្ថែមឯកឧត្តម ព្រំ សុខា ជាប្រធានគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ

    ព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំងមុខតំណែងបន្ថែមឯកឧត្តម ព្រំ សុខា ជាប្រធានគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ

    ព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំងមុខតំណែងបន្ថែមឯកឧត្តម ព្រំ សុខា ជាប្រធានគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ។

  • ព្រះសង្ឃវត្តស្វាយរមៀតនាំទេយ្យទានជាគ្រឿងឧបភោគ បរិភោគ ផ្តល់ជូនបងប្អូនចំនួន ៧គ្រួសារដែលឆ្លងជំងឺកូវីដ-១៩ក្នុងសង្កាត់ទឹកវិល

    ព្រះសង្ឃវត្តស្វាយរមៀតនាំទេយ្យទានជាគ្រឿងឧបភោគ បរិភោគ ផ្តល់ជូនបងប្អូនចំនួន ៧គ្រួសារដែលឆ្លងជំងឺកូវីដ-១៩ក្នុងសង្កាត់ទឹកវិល

    សៀមរាប ៖ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១នេះ ព្រះចៅអធិការវត្តបារាយមហានទីរតនារាម (ស្វាយរមៀត) សហការជាមួយអាជ្ញាធរ និងក្រុមការងារយុវជនក្នុងសង្កាត់ទឹកវិល បាននាំយកទេយ្យទានជាគ្រឿងបរិភោគមួយចំនួនផ្តល់ជូនគ្រួសារដែលមានសមាជិកកំពុងព្យាបាលដោយការឆ្លងជំងឺកូវីដ-១៩ និងគ្រួសារដែលប៉ះពាល់ដោយផ្ទាល់និងដោយប្រយោលជាមួយអ្នកឆ្លងជំងឺនេះ សរុបចំនួន ៧គ្រួសារនៅក្នុងសង្កាត់ទឹកវិលក្រុងសៀមរាប ខេត្តសៀមរាប ។ ទេយ្យទានទាំងនោះក្នុងមួយគ្រួសារទទួលបាន អង្ករ ៥០គ.ក្រ មី២កេស ទឹកសុទ្ឋ ២យួរ ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួរ ត្រីខ១យួរ ស្ករស ១ថង់ អំបិល ១ថង់ ទឹកដោះគោ ២កំប៉ុង ថវិកា ១០ម៉ឹនរៀលផងដែរ។ ព្រះសច្ចានុបាល ភទ្ទកោ នឿម វុទ្ធី ព្រះរាជាគណៈកិត្តិយស ទីប្រឹក្សាសម្ដេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត សម្ដេចព្រះសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការវត្តបារាយមហានទីរតនារាម (ស្វាយរមៀត )មានសង្ឃដិកាថា សម្ភារអំណោយថវិកាទាំងនេះ បានមកពីការប្រគេនរបស់ប្រជាពុទ្ឋបរិស័ទក្នុងពិធីបុណ្យផ្សេងៗនាពេលកន្លងមក ហើយបានសន្សំនិងប្រមូលបំរុងទុកសម្រាប់ចែកជូនគ្រួសារ ឬអាជ្ញាធរមូលដ្ឋានសម្រាប់ដោះស្រាយការលំបាកមួយគ្រាៗ ព្រោះថា ការលំបាករបស់អាជ្ញាធរមូលដ្ឋាន និងបងប្អូនប្រជាពុទ្ឋបរិស័ទក៍ជាការលំបាករបស់ព្រះសង្ឃដែរ ។…

  • ក្រសួងការងារជូនដំណឹងពីការបើកប្រាក់ឧបត្ថម្ភ លើកទី៦៦ជូន ដល់កម្មករជាង ៣ ៥៧១ នាក់

    ក្រសួងការងារជូនដំណឹងពីការបើកប្រាក់ឧបត្ថម្ភ លើកទី៦៦ជូន ដល់កម្មករជាង ៣ ៥៧១ នាក់

    រាចធានីភ្នំពេញ៖នៅថ្ងៃទី ១៣ ខែ សីហា ឆ្នាំ ២០២១នេះក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹងមួយ ស្តីពីការបើកផ្ដល់ប្រាក់ឧបត្ថម្ភ (លើកទី៦៦) ជូនបងប្អូនកម្មករនិយោជិត សរុបចំនួន ៣ ៥៧១ នាក់ នៅរោងចក្រ សហគ្រាស ចំនួន ២៧ ក្នុងវិស័យកាត់ដេរ និងវិស័យទេសចរណ៍ ។គួរបញ្ជាក់ថាការបើកប្រាក់ឧបត្ថម្ភនេះធ្វើឡើងចំពោះកម្មករនិយោជិតដែលត្រូវបានព្យួរកិច្ចសន្យាការងារ ស្របតាមស្មារតីនៃកញ្ចប់វិធានការ របស់រាជរដ្ឋាភិបាល។សម្រាប់ប្រាក់ឧបត្ថម្ភនេះដែរនឹងត្រូវបើកផ្ដល់ជាប្រាក់រៀល និងអាស្រ័យលើចំនួនថ្ងៃនៃការព្យួរកិច្ចសន្យាការងារ ក្នុងនោះចំនួន៖ – ១២១ ៥០០រៀល (៣០ដុល្លារអាមេរិក) សម្រាប់ការព្យួរកិច្ចសន្យាការងាររយៈពេល ១១ថ្ងៃ ដល់ ២០ថ្ងៃ – ១៦២ ០០០រៀល (៤០ដុល្លារអាមេរិក) សម្រាប់ការព្យួរកិច្ចសន្យាការងាររយៈពេលចាប់ពី ២១ថ្ងៃ ដល់ ១ខែ។ សូមបញ្ជាក់ថា សម្រាប់បងប្អូនដែលព្យួរកិច្ចសន្យាការងាររយៈពេល២ខែ ប្រាក់ឧបត្ថម្ភនឹងត្រូវបើកជា ២លើកដោយលើកទី២ នឹងបើកនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១។ដោយ៖ម៉ាដេប៉ូ

  • រដ្ឋបាលខេត្តព្រះវិហារ បើកយុទ្ធនាការដង្ហែរក្បួនរថយន្តជាង ១២០គ្រឿង នៅក្នុងក្រុង-ស្រុកចំនួន២ ដើម្បីពញ្ញាក់ស្មារតីប្រជាពលរដ្ឋ ឲ្យបង្កើនការប្រុងប្រយ័ត្ន ចំពោះការឆ្លងរាលដាល នៃជំងឺកូវីដ១៩ !

    រដ្ឋបាលខេត្តព្រះវិហារ បើកយុទ្ធនាការដង្ហែរក្បួនរថយន្តជាង ១២០គ្រឿង នៅក្នុងក្រុង-ស្រុកចំនួន២ ដើម្បីពញ្ញាក់ស្មារតីប្រជាពលរដ្ឋ ឲ្យបង្កើនការប្រុងប្រយ័ត្ន ចំពោះការឆ្លងរាលដាល នៃជំងឺកូវីដ១៩ !

    ខេត្តព្រះវិហារ ៖ ការបើកយុទ្ធនាការជាតិទប់ស្កាត់ជំងឺកូវីដ-១៩ របស់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តព្រះវិហារ បានធ្វើឡើងនៅថ្ងៃទី១៣សីហាឆ្នាំ២០២១នេះ ដោយមានរថយន្តប្រមាណ ១២០គ្រឿង បានចូលរួមដង្ហែរ និងការចាក់សារសម្លេង ជាការដាស់ស្មារតីប្រជាពលរដ្ឋទូទៅ ឲ្យមានការភ្ញាក់រលឹក និងចូលរួមបង្ការទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ទាំងអស់គ្នា នៅតាមដងផ្លូវក្នុងក្រុងព្រះវិហារ និងស្រុកត្បែងមានជ័យ នៃខេត្តព្រះវិហារ។ ប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ លោកវេជ្ជបណ្ឌិត គួង ឡូ បានថ្លែងប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តព្រះវិហារ បានរៀបចំពិធីបើកយុទ្ធនាការជាតិទប់ស្កាត់ជំងឺកូវីដ-១៩ ហើយនៅក្នុងការដង្ហែរជាក្បួនរថយន្តនាពេលនេះ តាមការគ្រោងទុក គឺត្រូវធ្វើការដង្ហែរចេញពីខេត្តព្រះវិហារ ឆ្ពោះទៅកាន់ឃុំពោធិ៍ ស្រុកត្បែងមានជ័យ រួចត្រឡប់មកវិញ ក្បួនរថយន្តដង្ហែរ នឹងត្រូវចែកចេញជា ៣ក្រុមទៀត គឺក្រុមទី១ ដង្ហែរឆ្ពោះទៅកាន់ឃុំព្រះឃ្លាំង ស្រុកត្បែងមានជ័យ, ក្រុមទី២ដង្ហែរទៅឆ្ពោះទៅកាន់ឃុំឈានមុខ ស្រុកត្បែងមានជ័យ និងក្រុមទី៣ តម្រូវឲ្យដង្ហែរជុំវិញក្រុងព្រះវិហារ។ ហើយនៅក្នុងក្បួនរថយន្តដង្ហែរនេះ ក៏មានការចាក់សារសម្លេង ណែនាំ ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ផងដែរ។ លោកវេជ្ជបណ្ឌិត គួង ឡូ បានសម្តែងការអរគុណ ចំពោះអង្គភាពពាក់ព័ន្ធទាំងអស់ ក៏ដូច ប្រជាពលរដ្ឋនៅក្នុងខេត្តព្រះវិហារ…

  • ជនជាតិដើមភាគតិច ក្នុងខេត្តរតនគិរី ដែលមានវ័យចំណាស់ៗ ស្ម័គ្រចិត្តចាក់វ៉ាក់សាំងការពារវីរ៉ុសកូវីដ-១៩

    ជនជាតិដើមភាគតិចក្នុងខេត្តរតនគិរី ដែលមានវ័យចំណាស់ៗ អាយុសុទ្ធតែជាង១០០ឆ្នាំ ពួកគាត់បានស្ម័ក្រចិត្តចាក់វ៉ាក់សាំងការពារវីរ៉ុសកូវីដ-១៩  ដែលនេះគឺជាសបញ្ជាក់អោយឃើញពីការចូលរួមរបស់មនុស្យដែលមានវ័យចំណាស់ជាមួយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍​។ ជាពិសេសទៅទៀតនោះ ការចូលរួមរបស់ក្រុមពួកមនុស្សចាស់ដែលមានវយ័អាយុចាប់ពី១០០ឆ្នាំឡើងទៅ ត្រូវបានទទួលការលើកទឹកចិត្តពីសំណាក់ប្រមុខថ្នាក់ដឹកនាំ សម្តេចអគ្គមហាសេនាបតី តេជោហ៊ុនសែនទៀតផង។ គិតត្រឹមថ្ងៃ១៣ ខែសីហា ឆ្នាំ២០២១ មនុស្សចាស់ដែលមានជន្មាយុជាង១០០ឆ្នាំឡើងទៅ ចំនួន៥នាក់ហើយ ដែលបានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ខណៈដែលយុទ្ធនាការចាក់វ៉ាក់សាំងរបស់រដ្ឋបាលខេត្តរតនៈគីរីកំពុងមមាញឹកយ៉ាង សស្រាក់ សស្រាំ ចាក់ជូនប្រជាពលរដ្ឋនៅតាមបណ្តាស្រុកនានា  ធ្វើយ៉ាងណាអោយប្រជាពលរដ្ឋគ្រប់ៗរូបទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីវី-១៩គ្រប់ៗគ្នា ឆ្លើយតបនិងផែនការរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ គឺប្រជាជនចំនួន១០លាននាក់នៅទូទាំងប្រទេសបានទទួលការចាក់វ៉ាក់សាំងទាំងអស់គ្នា៕ ដោយ គតិ យុត្ត

  • អាជ្ញាធរខេត្តឧត្តរមានជ័យ ទទួលយកពលករខ្មែរ​ដែលជាប់​គាំង​ដោយការបិទខ្ទប់​មកពី​ប្រទេសថៃ (មានវីដេអូ)

    អាជ្ញាធរខេត្តឧត្តរមានជ័យ ទទួលយកពលករខ្មែរ​ដែលជាប់​គាំង​ដោយការបិទខ្ទប់​មកពី​ប្រទេសថៃ  (មានវីដេអូ)
  • ក្រសួងប្រៃសណីយ៍នឹងរៀបចំសិក្ខាសាលាក្រោមប្រធានបទ “ក្លាយជាអ្នកជំនាញផលិតមាតិកា YouTube”

    ក្រសួងប្រៃសណីយ៍នឹងរៀបចំសិក្ខាសាលាក្រោមប្រធានបទ “ក្លាយជាអ្នកជំនាញផលិតមាតិកា YouTube”

    រាជធានីភ្នំពេញ៖ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានចេញសេចក្តីជូនដំណឹងមួយស្តីពីការរៀបចំសិក្ខាសាលាក្រោមប្រធាបទ“ក្លាយជាអ្នកជំនាញផលិតមាតិកា YouTube”។           យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងប្រៃសណីយ៍នៅថ្ងៃទី ១៣ ខែ សីហា ឆ្នាំ ២០២១នេះបានបញ្ជាក់ថាសម្រាប់ពលរដ្ឋ ជាពិសេសអ្នកផលិតមាតិកា YouTube ឬអ្នកដែលមានបំណងចង់ក្លាយជាអ្នកផលិតមាតិកា YouTube  ក្រោយពីពេលដែលក្រសួងបានសហការជាមួយក្រុមហ៊ុន Google និង YouTube ក្រសួងនឹងរៀបចំសិក្ខាសាលាក្រោមប្រធានបទ “ក្លាយជាអ្នកជំនាញ ផលិតមាតិកា YouTube (Be Professional YouTubers)” តាមរយៈប្រព័ន្ធវីដេអូ (Google Meet) ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ៩:០០នាទីព្រឹក ក្រោមអធិបតីភាព ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងលោក Jean Jacque Sahel អ្នកគ្រប់គ្រងជាន់ខ្ពស់ផ្នែកកិច្ចការរដ្ឋាភិបាលនិងគោលនយោបាយសាធារណៈរបស់ក្រុមហ៊ុន Google ព្រមទាំងមានការអញ្ជើញចូលរួមពីវាគ្មិនជំនាញរបស់ក្រុមហ៊ុន Google និង YouTube និងអ្នកផលិតមាតិកា YouTube ល្បីៗនៅក្នុងនិងក្រៅប្រទេសផងដែរ។  សម្រាប់សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងដូចខាងក្រោម៖ ១. ជំរុញឱ្យមានការផលិតមាតិកាវីដេអូកាន់តែមានប្រយោជន៍សម្រាប់អ្នកទស្សនា ជាពិសេសលើកស្ទួយដល់ការផលិតមាតិកាវីដេអូប្រកបដោយគំនិតច្នៃប្រឌិត…

  • សិក្ខាសាលាពិគ្រោះយោបល់ស្ដីពី ”ការពិនិត្យឡើងវិញពាក់កណ្ដាលអាណត្តិនៃការអនុវត្តផែនការយុទ្ធសាស្ត្រវិស័យអប់រំ ២០១៩-២០២៣ តាមអនុវិស័យ ថ្នាក់រាជធានី ខេត្ត ”

    សិក្ខាសាលាពិគ្រោះយោបល់ស្ដីពី ”ការពិនិត្យឡើងវិញពាក់កណ្ដាលអាណត្តិនៃការអនុវត្តផែនការយុទ្ធសាស្ត្រវិស័យអប់រំ ២០១៩-២០២៣ តាមអនុវិស័យ ថ្នាក់រាជធានី ខេត្ត ”

    រាជធានីភ្នំពេញ៖ នាយកដ្ឋានផែនការបានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ស្ដីពី ”ការពិនិត្យឡើងវិញពាក់ កណ្ដាលអាណត្តិនៃការអនុវត្តផែនការយុទ្ធសាស្ត្រវិស័យអប់រំ ២០១៩-២០២៣ តាមអនុវិស័យ ថ្នាក់រាជធានីខេត្ត” ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងមានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រីប្រធាន អនុប្រធាន និងមន្ត្រីអប់រំនាយកដ្ឋានចំណុះទីស្តីការក្រសួងអប់រំ យុវជន និងកីឡា លោក លោកស្រីប្រធានមន្ទីរ អនុប្រធានមន្ទីរ មន្ត្រីអប់រំតាមការិយាល័យនានាចំណុះមន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត ដៃគូអភិវឌ្ឍន៍ សរុបចំនួន ៣៦០នាក់ គោលបំណងជាក់លាក់នៃអង្គសិក្ខាសាលា៖ ១.វាយតម្លៃអំពីវឌ្ឍនភាពនៃការអនុវត្តផែនការយុទ្ធសាស្រ្ត២០១៩-២០២៣ រយៈពេលពីរឆ្នាំកន្លងមក២.វាយតម្លៃអំពីប្រសិទ្ធភាព ភាពស័ក្តសិទ្ធិ និងភាពពាក់ព័ន្ធ នៃការអនុវត្តយុទ្ធសាស្រ្តកំណែទម្រង់ ដើម្បីឆ្លុះបញ្ចាំងអំពីការអនុវត្តផែនការយុទ្ធសាស្រ្តវិស័យអប់រំ៣.កែសម្រួល អាទិភាព យុទ្ធសាស្រ្ត សូចនាករ និងចំណុចដៅ ឱ្យស្របទៅនឹងតម្រូវការអប់រំក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ-១៩៤.ធ្វើបច្ចុប្បន្នកម្មផែនការហិរញ្ញប្បទានសម្រាប់អនុវត្តផែនការយុទ្ធសាស្រ្តឱ្យស្របទៅនឹងក្របខណ្ឌម៉ាក្រូសេដ្ឋកិច្ច។ ឯកឧត្តមបណ្ឌិតសភាចារ្យ រដ្ឋលេខាធិការ បានលើកឡើងអំពីយន្តការគន្លឹះក្នុងការផ្តល់សេវាអប់រំដល់សិស្សឆ្លើយតបនឹងវិបត្តិកូវីដ-១៩ ដោយផ្តោតលើ៖ ១.លទ្ធផលនៃការសិក្សារបស់សិស្ស២.ការរៀបចំអនាម័យនៅតាមគ្រឹះស្ថានសិក្សា និងអភិក្រម ៣កុំ ៣កាពារ៣.ការអនុវត្តទស្សនាទានថ្មី គន្លងជីវិតថ្មីក្នុងវិស័យអប់រំ ៤)…

  • អគ្គមេបញ្ជាការបញ្ជាក់អំពីឧទ្ធម្ភាគចក្រចំនួន៣គ្រឿងដែលសម្តេចតេជោ ហ៊ុន សែន ទិញបំពាក់ជូនដល់កងយោធពលខេមរភូមិន្ទ

    អគ្គមេបញ្ជាការបញ្ជាក់អំពីឧទ្ធម្ភាគចក្រចំនួន៣គ្រឿងដែលសម្តេចតេជោ ហ៊ុន សែន ទិញបំពាក់ជូនដល់កងយោធពលខេមរភូមិន្ទ

    ភ្នំពេញៈ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទើបតែបានទិញឧទ្ធម្ភាគចក្រ Mi-17 ចំនួន៣គ្រឿង ដើម្បីបំពាក់ជូនដល់កងយោធពលខេមរភូមិន្ទ ដើម្បីការពារជាតិ មាតុភូមិ និងដើម្បីចូលរួមក្នុងកិច្ចការងារមនុស្សធម៌ និងការងារសង្គម នៅពេលដែលមានគ្រោះមហន្តរាយ គ្រោះធម្មជាតិកើតឡើង ដើម្បីចុះជួយប្រជាពលរដ្ឋបានទាន់ពេលវេលា។ នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ បានចុះទៅត្រួតពិនិត្យឧទ្ធម្ភាគចក្រ Mi-17 ចំនួន៣គ្រឿង ដែលសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានទិញដើម្បីបំពាក់ជូនដល់កងយោធពលខេមរភូមិន្ទ។ នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានមានប្រសាសន៍ប្រាប់ AMS នៅព្រឹកថ្ងៃទី១៣ ខែសីហានេះថា ឧទ្ធម្ភាគចក្រ Mi-17 ចំនួន៣គ្រឿង ដែលសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានទិញដើម្បីបំពាក់ជូនដល់កងយោធពលខេមរភូមិន្ទ គឺទុកសម្រាប់ការពារជាតិ មាតុភូមិ ចូលរួមកិច្ចការងារមនុស្សធម៌ និងចូលរួមការងារសង្គម បើសិនណាជាមានគ្រោះហមន្តរាយ គ្រោះធម្មជាតិកើតឡើងក៏យកឧទ្ធម្ភាគចក្រនេះ ទៅបម្រើការងារមនុស្សធម៌ដូចគ្នាដែរ។ និយាយរួមកងទ័ព គឺការពារ ចូលរួមសង្គ្រោះគ្រោះមហន្តរាយផ្សេងៗ ក្នុងនាមមនុស្សធម៌…

  • សម្តេចតេជោ ហ៊ុន សែន បានទិញឧត្ធម្ភាគចក្រ Mi-17 ចំនួន៣គ្រឿង ដើម្បីបំពាក់ជូនដល់កងទ័ព

    សម្តេចតេជោ ហ៊ុន សែន បានទិញឧត្ធម្ភាគចក្រ Mi-17 ចំនួន៣គ្រឿង ដើម្បីបំពាក់ជូនដល់កងទ័ព

    យោងតាមអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ បានឲ្យដឹងថា អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នាយឧត្ដមសេនីយ៍ វង្ស ពិសេន នៅថ្ងៃទី១២សីហា ឆ្នាំ២០២១ បានចុះទៅត្រួតពិនិត្យឧត្ធម្ភាគចក្រ Mi-17 ចំនួន៣គ្រឿង ដែលសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីទើបតែបានទិញដើម្បីបំពាក់ជូនដល់កងយោធពលខេមរភូមិន្ទ។ ក្នុងឱកាសចុះពិនិត្យនោះ នាយឧត្ដមសេនីយ៍វង្ស ពិសេន អគ្គមេបញ្ជាការ បានណែនាំដល់អស់លោកនាយទាហាននៅទ័ពអាកាសឱ្យយកចិត្តទុកដាក់ក្នុងការប្រើប្រាស់ និងថែទាំឱ្យបានល្អត្រឹមត្រូវតាមបច្ចេកទេស។ ជាមួយគ្នានោះ នាយឧត្ដមសេនីយ៍ អគ្គមេបញ្ជាការ បានថ្លែងអំណរគុណចំពោះសម្ដេចតេជោ នាយករដ្ឋមន្ត្រីនៃកម្ពុជាដែលបានបំពាក់ឧត្ធម្ភាគចក្រជូនដល់កងយោធពលខេមរភូមិន្ទដើម្បីបម្រើក្នុងកិច្ចប្រតិបត្តិការបានលឿនទាន់ពេលវេលា។ ឧត្ធម្ភាគចក្រ Mi-17 ជាឧត្ធម្ភាគចក្រផលិតនៅប្រទេសរុស្សី ដែលមានតួនាទីពហុជំនាញ ទាំងប្រយុទ្ធ និងដឹកជញ្ជូន ដោយវាអាចហោះហើរបានក្នុងល្បឿន២៥០គីឡូម៉ែត្រក្នុង១ម៉ោង។