-
ខេត្តស្ទឹងត្រែង រកឃើញអ្នកផ្ទុកមេរោគកូវីដ-១៩បន្ថែមទៀត

-
រដ្ឋបាលខេត្តឧត្ដរមានជ័យបានឲ្យដឹងថាករណីជាសះស្បើយជំងឺកូវីដ-១៩ មានចំនួន ៣៨នាក់ និងការរកឃើញអ្នកជំងឺកូវីដ-១៩ ចំនួន ២៥ករណី បន្ថែមទៀត

តាមសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី១៤ ខែ សីហា ឆ្នាំ២០២១ រដ្ឋបាលខេត្តឧត្ដរមានជ័យបានឲ្យដឹងថាករណីជាសះស្បើយជំងឺកូវីដ-១៩ មានចំនួន ៣៨នាក់ និងការរកឃើញអ្នកជំងឺកូវីដ-១៩ ចំនួន ២៥ករណី បន្ថែមទៀត(១៥ ជាករណីព្រឹត្តិការណ៍ សហគមន៍ ២០កុម្ភៈ) និង០១ជាករណីពលករដែលកំពុងធ្វើចត្តាឡីស័ក និង ០៥ករណីពលករនាំចូមមកពីប្រទេសថៃមកកម្ពុជា។
-
រដ្ឋបាលខេត្តបាត់ដំបងចាត់វិធានការទប់ស្កាត់ការាលដាលជំងឺកូវីដ-១៩ចំពោះពលករខ្មែរវិលត្រឡប់ពីប្រទេសថៃ

ពលករខ្មែរវិលត្រឡប់ពីប្រទេសថៃចូលមកតាមច្រកទ្វារតំបន់ព្រំដែនសួនស៊ុ (អូរអន្លក់) ស្រុកកំរៀង ខេត្តបាត់ដំបង ថ្ងៃទី១៤ខែសីហា ឆ្នាំ២០២១នេះ មានចំនួនសរុបចំនួន៣៨៥នាក់ ។ ក្រុមគ្រូពេទ្យនៃការិយាល័យសុខាភិបាលស្រុកប្រតិបត្តិសំពៅលូន (OD ) បានធ្វើតេសរហ័ស (Rapid Test )និង យកសំណាករកឃើញមានវិជ្ជមាកូវីដ-១៩ ចំនួន៣២នាក់ ក្នុងនោះស្រី១៤នាក់ ហើយត្រូវបានអាជ្ញាធរចាតើចែងបញ្ជូនទៅសម្រាកព្យាបាលនៅមណ្ឌលព្យាបាលវិទ្យាល័យកំរៀង និងមណ្ឌលសុខភាពត្រាង ស្រុកកំរៀង។ដោយឡែកអ្នកអវិជ្ជមានចំនួន៣៥៣នាក់ទៀត ដឹកនាំទៅធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័កវិទ្យាល័យពេជ្រចិន្តា ស្រុកភ្នំព្រឹក និងមណ្ឌលចត្តាឡីស័កអនុវិទ្យាល័យបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង. ។
-
រាជរដ្ឋាភិបាលអនុញ្ញាតគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរកម្ពុជា អនុវត្តគម្រោងកែលម្អភក់ទៅជាឆ្នេរខ្សាច់កម្សាន្ត

-
សេចក្តីជូនដំណឹង ស្ដីពី ការយកសំណាកលើកទី២ នៅផ្សារចំការគ(ហៅផ្សារថ្មី)

រដ្ឋបាលក្រុងសិរីសោភ័ណ សូមជម្រាបជូនដំណឹងដល់បងប្អូន ប្រជាពលរដ្ឋដែល ប្រកបអាជីវកម្មក្នុងផ្សារចំការគរ និងតាមផ្ទះល្វែងបែរមុខ មកផ្សារចំការគរទាំងអស់ ឲ្យបានជ្រាបថា ៖ ចំពោះអាជីវករក្នុងផ្សារ និងអាជីវករតាមផ្ទះល្វែង ត្រូវមកយកសំណាកលើកទី២ នៅក្នុងផ្សារចំការគ នាថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ មានរយៈពេល ចំនួន០១ថ្ងៃ ចាប់ពីម៉ោង៦:៣០ព្រឹកតទៅ ។ ទទួលបានសេចក្តីជូនដំណឹងនេះ រដ្ឋបាលក្រុងសង្ឃឹមយ៉ាងមុតមាំថា៖ បងប្អូន ប្រជាពលរដ្ឋ ដែលប្រកបអាជីវកម្មទាំងអស់នឹងចូលរួមសហការ ក្នុងការប្រយុទ្ធប្រឆាំងនឹងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ដោយស្មារតីទទួលខុសត្រូវខ្ពស់ ។ បញ្ជាក់៖ក្នុងករណីបងប្អូនអាជីករណាមិនព្រមមកយកសំណាកលើកទី២ គឺមិនអនុញ្ញាតឲ្យប្រកបអាជីវកម្មលក់ដូរក្នុងផ្សារឡើយ៕
-
រដ្ឋបាលក្រុងកោះរ៉ុងបានប្រកាសបើកភូមិកោះតូច នៃសង្កាត់កោះរ៉ុងសន្លឹមឡើងវិញ

ព្រះសីហនុ៖ លោក នួន ប៊ុនថុល អភិបាលក្រុងកោះរ៉ុង បានអោយដឹងថា រដ្ឋបាលក្រុងកោះរ៉ុងបានប្រកាសបើកភូមិកោះតូច នៃសង្កាត់កោះរ៉ុងសន្លឹម នៅថ្ងៃទី ១៤ ខែសីហា ឆ្នាំ២០២១នេះ ក្រោយក្រុមគ្រូពេទ្យនៃមន្ទីសុខាភិបាលខេត្តព្រះសីហនុ បានធ្វើការយកសំណាកតេស្តលើកទី២ រកវីរុសកូវីដ-១៩ លើប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិកោះតូច ប្រមាណជាង ៦០០នាក់ ដោយទទួលលទ្ធផល អវិជ្ជមាន ១០០% ។ លោកអភិបាលក្រុងកោះរ៉ុង ក៏បានបញ្ជាក់ផងដែរថា ចំពោះអ្នកដំណើរតាមទូកផ្សេងៗ រឺម្ចាស់អាជីវកម្មដឹកភ្ញៀវទេសចរណ៍ទាំងអស់ គឺអាចដំណើរការដឹកភ្ញៀវទេសចរណ៍ចេញ-ចូលមកភូមិកោះតូចបានដូចធម្មតា។ គួរំលឹកថា កាលពីថៃ្ងទី ២៦ ខែកក្កដា ឆ្នាំ២០២១ រដ្ឋបាលក្រុងកោះរ៉ុង បានសំរេចបិទភូមិកោះតូច នៃសង្កាត់កោះរ៉ុងសន្លឹម ក្រោយលទ្ធផលនៃការតេស្តសំណាករកវីរុសកូវីដ-១៩ លើប្រជាពលទូទាំងភូមិ រកឃើញអ្នកវិជ្ជមាន សរុបចំនួន ២៤នាក់ ស្រី១៣នាក់ ហើយមកដល់បច្ចុប្បន្ននេះអ្នកជំងឺខ្លះទទួលបានការព្យាបាលជាសះស្បើយ និងបានវិលត្រឡប់មកកាន់លំដ្ឋានរៀងៗខ្លួនវិញ និងបន្តធ្វើចត្តាឡីស័ក តាមការណែនាំរបស់ក្រសួងសុខាភិបាលដោយមានការឧបត្ថមជាស្បៀង អាហារ និងថវិការមួយចំនួនទៀតពីរដ្ឋបាលក្រុងកោះរ៉ុង៕
-
ជនសង្ស័យ ២នាក់ ត្រូវបានឃាត់ខ្លួន ក្នុងករណីក្លែងបន្លំជាមន្ត្រី ACU ទៅទារលុយពីជនរងគ្រោះ

ភ្នំពេញ៖ អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ ហៅកាត់ថា អ.ប.ព (ACU) បានប្រកាសនៅយប់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១នេះថា ក្នុងរយៈពេលពីរថ្ងៃនេះ ACU បានឃាត់ខ្លួនជនសង្ស័យពីរនាក់ ក្នុងករណីពីរខុសគ្នាដែលក្លែងខ្លួនជាមន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយទៅទារលុយពីជនរងគ្រោះ។ កន្លងមកនេះមានលេចឮព័ត៌មានជាបន្តបន្ទាប់ នៅកន្លែងនេះ នៅកន្លែងនោះថាមានមន្ត្រី អ.ប.ព ទូរស័ព្ទទៅដើម្បីសុំលុយ ឬក៏ទារប្រាក់ជាថ្នូរនឹងការបិទបាំងនូវអំពើពុករលួយ។ ព័ត៌មានចុងក្រោយ គឺមានអំពើទារលុយនេះរហូតដល់ប៉ះមកលើអ្នកគ្រូនាយិកាសាលា និងមុខសញ្ញាមួយចំនួនទៀត។ អ.ប.ព បានប្រមូលកម្លាំងធ្វើប្រតិបត្តិការយ៉ាងរហ័សរហូតប្រមូលបានភស្តុតាងរឹងមាំជាក់លាក់លើករណីពីរខុសគ្នាដែលករណីមួយក្លែងជាអនុប្រធានអង្គភាព ប្រឆាំងអំពើពុករលួយ អ្នកនោះគឺជាអតីតសមាជិកក្រុមប្រឹក្សាសង្កាត់ចោមចៅទី១ ឯករណីទី២ ជានាយកសាលាមួយរូបតាំងពីឆ្នាំ២០១៥។ អ.ប.ព មានក្តីហួសចិត្តជាខ្លាំង ដែលនាយកសាលា បែរជាប្រព្រឹត្តអំពើមកលើនាយកសាលាដូចគ្នា មកលើគ្រូបង្រៀន ជាពិសេសមកលើនាយករងរបស់ខ្លួន និងមកលើគ្រូរបស់ខ្លួនច្រើននាក់ទៀតនោះ។ អ.ប.ព បានលម្អិតករណីទាំង ២នេះ បន្ថែមថា៖ ករណីទី៖ ឈ្មោះ អ៊ុ សេដ្ឋី ភេទប្រុស អាយុ ៤០ឆ្នាំ មុខងារ នាយកសាលាបឋមសិក្សា ហ៊ុន សែន ចម្រើនជាតិ បានក្លែងឋានៈជាមន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីជំរិតទារប្រាក់ពីជនរងគ្រោះជាច្រើននាក់ ក្នុងនោះរួមមានទាំងលោកគ្រូអ្នកគ្រូនៅក្រោមឱវាទរបស់ខ្លួនផ្ទាល់ និងខ្លះទៀតជានាយិកាផងដែរ។ ឈ្មោះ…
-
ប្រធានគណបក្សយុវជនកម្ពុជាឆ្លងជំងឺកូវីដ-១៩

ភ្នំពេញៈ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានប្រកាសនៅថ្ងៃទី១៤ ខែសីហានេះថា លោកបានឆ្លងជំងឺកូវីដ-១៩ និងសូមអ្នកពាក់ព័ន្ធជាមួយលោកផ្ទាល់ និងប្រយោលសូមតាមដានសុខភាព។លោក ពេជ្រ ស្រស់ បានសរសេរក្នុងហ្វេសប៊ុកថា “សូមអ្នកពាក់ព័ន្ធជាមួយខ្ញុំផ្ទាល់ និប្រយោលសូមតាមដានសុខភាពផង ឥឡូវខ្ញុំឆ្លងកូវីដ-១៩ ហើយ វាពិតជាមិនគួរឲ្យជឿសោះតែម្តង ខ្ញុំប្រយ័ត្នខ្លាំងណាស់ដែរ នៅតែឆ្លងទាល់តែបាន ហើយមិនដឹងឆ្លងតាមណាទេ”៕
-
សម្តេចតេជោ ហ៊ុន សែន យល់ព្រមការផ្តល់សិទ្ធិនយោបាយឡើងវិញដល់មន្ត្រីអតីតគណបក្សសង្គ្រោះជាតិចំនួនពីររូប

ភ្នំពេញៈ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានយល់តាមសំណើរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងការផ្តល់សិទ្ធិនយោបាយឡើងវិញដល់មន្ត្រីជាន់ខ្ពស់អតីតគណបក្សសង្គ្រោះជាតិ ចំនួនពីររូប។ ការយល់ព្រមរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១ នេះ។ មន្ត្រីជាន់ខ្ពស់អតីតគណបក្សសង្គ្រោះជាតិ ចំនួនពីររូប ដែលស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញ គឺលោក ឃីម ឡាគី និងលោក ម៉ៅ សុផល។ យោងលិខិតរបស់សម្តេចក្រឡាហោម ស ខេង ជម្រាបជូនសម្តេចតតេជោ ហ៊ុន សែន កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា បុគ្គលចំនួន២(ពីរ)រូប ជាអតីតសមាជិកគណៈកម្មាធិការនាយក និងជាអតីតប្រធានគណៈកម្មាធិការប្រតិបត្តិខេត្តតាកែវ អតីតគណបក្សសង្គ្រោះជាតិ បានដាក់សំណើមកក្រសួងមហាផ្ទៃ ដើម្បីស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញ មុនកាលកំណត់របស់សាលដីកាតុលាការកំពូល រួមមានឈ្មោះដូចខាងក្រោម៖១. ឈ្មោះ ឃឹម ឡាគី ភេទ ប្រុស កើតថ្ងៃទី១០ ខែកញ្ញា ឆ្នាំ១៩៧៥២. ឈ្មោះ ម៉ៅ…
-
ស្រ្តីម្នាក់ ជិះម៉ូតូមួយគ្រឿង បុកពីក្រោយគូថរថយន្តពេញទំហឹង បណ្តាលឱ្យរងរបួសធ្ងន់

ភ្នំពេញ ៖ ស្ត្រីម្នាក់ ជិះម៉ូតូមួយគ្រឿង ត្រឡប់មកពីផ្សារមិនដឹងយ៉ាងម៉េច ក៏ជ្រុលទៅបុកពីគូថរថយន្តដែលកំពុងឈប់ចតទុកនៅតាមចិញ្ចើមផ្លូវពេញទំហឹង បណ្តាលឱ្យរងរបួសធ្ងន់ ត្រូវបានក្រុមគ្រួសារដឹកតាមរថយន្តបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១២ និង៥៥នាទី ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយមហាវិថីអូសុីអាយសុី ក្នុងភូមិដើមគ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ អ្នកបើកបររថយន្តម៉ាក CRV មិនស្គាល់អត្តសញ្ញាណនៅឡើយទេ។ ចំណែកឯ ម៉ូតូរងគ្រោះម៉ាកហុងដាស្កុបពីរ អ្នកបើកបរមានឈ្មោះ ស្រីមុំ អាយុ ៣៧ឆ្នាំ ស្នាក់នៅបុរីរុងរឿង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញមានរថយន្តម៉ាក CRV មួយគ្រឿង ពណខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2E-5603 បានធ្វើដំណើរតាមបណ្ដោយផ្លូវបេតុង ទិសដៅពីត្បូងទៅជើង ខណៈមកដល់ត្រង់ចំណុចកើតហេតុខាងលើ ក៏បានឈប់រថយន្តអែបចិញ្ចើមផ្លូវ ដើម្បីនិយាយទូរស័ព្ទ ខណៈពេលកំពុងតែនិយាយទូរស័ព្ទ ក៏ស្រាប់តែមានស្ត្រីម្នាក់ ជិះម៉ូតូម៉ាកហុងដាស្កុបពីរមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1GT-0595 ត្រឡប់មកពីផ្សារធ្វើដំណើរស្របទិសគ្នា…